ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ក្មេងប្រុសអាយុ១២ឆ្នាំលង់ទឹក ខណៈទៅដឹកគោដោយសង្ស័យចុះមុជទឹកលេងម្នាក់ឯងនៅស្រុកខ្សាច់កណ្ដាល

ខេត្តកណ្ដាលៈ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធម័ ខណៈទៅដឹកគោតែម្នាក់ឯងអស់រយៈពេលជាច្រើនម៉ោងក្នុងបឹងស៊ីធរ ត្រង់ចំណុចខាងជើងប្រឡាយស្ថាននីយ៍បូមទឹកគ្រប់លាក់  ។ ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៦និង១០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ... Read More »

ក្រុមអ្នករើសអេតចាយដុតខ្សែភ្លើងយកស្ពាន់លក់ឆាបឆេះគំនរកម្ទេចក្រណាត់ផ្អើលអស់ពលរដ្ឋ

ភ្នំពេញ៖ គំនរសំរាមមួយកន្លែង ដែលពោរពេញទៅដោយកម្ទេចក្រណាត់ និងជ័រ ព្រមទាំងកម្ទេចស្បែកផង នោះ ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ និងមានផ្សែងហុយឡើងលើ យ៉ាងខ្មួលខ្មាញ់ និងបានបង្កឲ្យ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៣៥នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ... Read More »

រថយន្តបុកម៉ូតូនៅលើផ្លូវជាតិលេខ៤បណ្តាលឲ្យស្លាប់មនុស្ស២នាក់

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ក្រោយពេលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យឯកជន ខណៈដែលជិះម៉ូតូ១គ្រឿង ត្រូវបានរថយន្តបើកលឿនបុកយ៉ាងពេញទំហឹង ។ ហេតុការណ៍រថយន្តបុកម៉ូតូស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង០៥នាទីយប់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រលេខ62ទៅ63 ត្រង់ចំណុច ភូមិអន្លង់ថ្លឹង ... Read More »

នគរបាលចាប់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនចំនួន១កញ្ចប់

ខេត្តកណ្ដាលៈ នគរបាលចាប់ខ្លួនជនសង្ស័យម្នាក់រួមទាំងថ្នាំញៀន បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់កាលពីវេលាម៉ោង១៦និង៤៥នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអំពិលរូង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។ មន្រ្ដីនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សេង ណារ៉ូត ... Read More »

មេកន្ទុយលេខនៅផ្សារលើត្រូវបានដោះលែងវិញហើយ ក្រោយពីចាប់បានមួយដង្ហើមចង្រឹត

  ខេត្តកំពង់ឆ្នាំង ៖ មេកន្ទុយលេខដុះស្លែ នៅផ្សារលើ ត្រូវបានសមត្ថិច្ចដោះលែងវិញហើយ ក្រោយពីបញ្ជូនទៅដល់ការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលការដោះលែងត្រូវបានគេសង្ស័យថា មេកន្ទុយលេខចំណាយលុយជាច្រើនដើម្បីរួចខ្លួន ។ ឈ្មោះ លី ម៉េង ភេទប្រុស ... Read More »

រថយន្ត Nissan Frontier ប្រភេទ២បាំងឆ្លងប្រព័ន្ធភ្លើងឆេះខូតខាតកម្រិតធ្ងន់

ភ្នំពេញ ៖ រថយន្ត Nissan Frontier ខណៈកំពុងបើកសុខៗ ស្រាប់តែឆ្លងប្រពន្ធ័ភ្លើងបង្កឲ្យឆាបឆេះ ត្រូវពន្លត់ទាន់ គ្រាន់តែខូតខាតផ្នែកខាងមុខតែប៉ុណ្តោះ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ... Read More »

ប្រជាពលរដ្ឋ ជីកដីក្រោយផ្ទះប្រទះឃើញកាំភ្លើងអាការមួយដើមប្រគល់ឲ្យសមត្ថកិច្ច

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ ជីកដីក្រោយផ្ទះប្រទះឃើញកាំភ្លើងអាការមួយដើមប្រគល់ឲ្យសមត្ថកិច្ចឲ្យប៉ូលិសវរការពារព្រំដែនគោក ៩១១ កាលពីវេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សមត្ថកិច្ចប្រាប់ថា ពលរដ្ឋដែលប្រទះឃើញអាវុធនោះ ... Read More »

សមាសភាពបេក្ខជនក្រុមប្រឹក្សាឃុំ និងសមាជិកគណបក្សសង្រ្គោះជាតិ៣នាក់ ដកស្លាកគណបក្សចោលដោយសារអស់ជំនឿ

ខេត្តកំពង់ឆ្នាំង ៖ សមាភាពបេក្ខជនក្រុមប្រឹក្សាឃុំ លេខរៀងទី៩នៃគណបក្សសង្រ្គោះជាតិ នៅក្នុងឃុំកំពង់ត្រឡាច រួមជាមួយនឹងសមាជិក ចំនួន២នាក់ផ្សេងទៀត បានសម្រេចដកស្លាកណបក្សសង្រ្គោះជាតិចេញពីមុខផ្ទះ ដែលធ្លាប់គាំទ្រនាពេលកន្លងមក និងលាឈប់ពីគណបក្សសង្រ្គោះជាតិ បន្ទាប់ពីមើលឃើញថា ថ្នាក់ដឹកនាំគណបក្សមួយនេះ និយាយភូតភរ គ្មានការពិត បោកប្រាស់ ... Read More »

ម៉ូតូហុងដា សេ ១២៥ ពន្លះរថយន្តកុងតឺន័របញ្រាសគ្នាស្លាប់ម្នាក់

ខេត្តស្វាយរៀងៈ បុរសម្នាក់បានស្លាប់ក្នុងមន្ទីរពេទ្យ ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ ដោយជិះម៉ូតូល្បឿនលឿនខ្វះការប្រុងប្រយត្ន័ ទៅបុកនឹងរថយន្តកុងតឺន័រទិសដៅបញ្រាសគ្នាពេញទំហឹងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ1 ត្រង់ចំណុចចន្លោះគីឡូ160 ទៅ161 ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ... Read More »

តុលាការ​កំពូល​ បន្ត​ឃុំ​ខ្លួន​មន្ត្រី​អាដហុក​និង​មន្ត្រី​ គជប​ ក្នុង​ពន្ធនាគារ​ដដែល​​

ភ្នំពេញ៖តុលាការកំពូល សម្រេចបន្តឃុំខ្លួនមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៤រូបនិងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប ក្នុងពន្ធនាគារដដែល ។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក សឹង បញ្ញាវុឌ្ឈ នៅព្រឹកថ្ងៃទី១៣ ខែមីនា សម្រេចតម្កល់សេចក្ដីសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ ទុកជាបានការដដែល ពោលគឺ សម្រេចឃុំខ្លួនអ្នកទាំង៥ ក្នុងពន្ធនាគារ ... Read More »

ស្រវឹងធ្លាក់ភ្នែក​បើករថយន្តជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ទៅបុក​ចូលក្នុង​ផ្ទះ​ប្រជាពលរដ្ឋ ចំ​កណ្តាល​ផ្ទះ​បាក់​រាប​ដល់​ដី

ខេត្តស្វាយរៀងៈ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយបុរសម្នាក់ស្រវឹងធ្លាក់ភ្នែកបើករថយន្តCAMMRYឆ្លាមលឿនដូចហោះលើផ្លូវជាតិលេខ១៣ ជ្រុលចង្កូតធ្លាក់ផ្លូវទៅបុកចូលក្នុងផ្ទះប្រជាពលរដ្ឋ ចំកណ្តាលផ្ទះបាក់រាបដល់ដី រួចមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកដើមប្រេងខ្យល់ធ្លាក់ចូលក្នុងប្រឡាយទៅមុខលែងរួចកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិព្រះទន្លេសង្កាត់សង្ឃ័រក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ បើតាមមន្ត្រីនគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សង្ឃរ័បានឲ្យដឹងថា ម្ចាស់ផ្ទះជនរងគ្រោះឈ្មោះហាស់ហន ភេទប្រុសអាយុ៦៩ឆ្នាំមានប្រពន្ធឈ្មោះ សំណុន ... Read More »

ស្ត្រីម្នាក់បានទាញពូថៅមកកាប់បុរសម្នាក់ចំនួន៤ពូថៅបណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកដង្កោ ខណៈត្រូវបានស្រ្តីម្នាក់យកពូថៅមកកាប់យ៉ាងចាស់ដៃ រីឯស្រ្តីបង្កក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ។ ហេតុការណ៍នេះ បានកើតឡើងកាលពីរវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។ ... Read More »

ស្ត្រីម្នាក់ដែលត្រូវប្តីដុត ឥឡូវត្រូវបានស្លាប់ហើយ បន្សល់ទុកកូនស្រីម្នាក់អាយុ៨ឆ្នាំ

ភ្នំពេញ៖ រឿងរ៉ាវក្នុងគ្រួសារមួយដែលប្តីបានដុតប្រហារទៅលើប្រពន្ធកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ បណ្ដាលឲ្យរបួសធ្ងន់ ចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់នោះ ឥឡូវនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ស្ត្រីរងគ្រោះត្រូវបានលាចាកលោកយើងនេះហើយ ដោយបន្សល់ទុកកូនស្រីម្នាក់អាយុ៨ឆ្នាំរស់នៅកណ្តោចកណ្តែង ។ ស្ត្រីរងគ្រោះឈ្មោះ សុឹម សត្ថាវី ... Read More »

ជនសង្ស័យម្នាក់ជើងដើរលួចកាបូបនៅក្នុងរថយន្តយា៉ងសកម្មក្នុងរាជធានីភ្នំពេញត្រូវនគរបាលប៉ុស្តិ៍ទំនប់ទឹកចាប់បានហើយ

ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនបានហើយ ជនសង្ស័យម្នាក់ជើងដើរលួចកាបូបនៅក្នុងរថយន្តយា៉ងសកម្មនៅក្នុងរាជធានីភ្នំពេញ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងែទី១៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរេ៉ត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ... Read More »

សមត្ថកិច្ចបុ៉ស្តិ៍អូរឫស្សី៤ ឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ បន្ទាប់ពីវាយគ្នា រួចចាក់យកកាំបិតមកចាក់បុរសម្នាក់ទៀតចំ ពោះបណ្ដាលឲ្យរងបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់បានរងបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវបុរសវ័យចំណាស់ម្នាក់បានវាយហើយយកកាំបិតមកចាក់ចំពោះ ។ កាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងែទី១១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមុខ ផ្ទះលេខ១៧E0z ផ្លូវលេខ១៨២ ផ្លូវឌឿងហែម ក្រុម៤ ... Read More »

កីឡាករ ហែល វ៉ា រង់ស្នៀតកែង និងនាគវ័ធកន្ទុយជ័យ ប៊ុន សង់ សន្លប់ត្រឹមទឹកទី២

ភ្នំពេញ៖ ជំនួបប្រកួតកីឡាប្រដាល់គុនខ្មែរ រវាងកីឡាករ ជ័យ ប៊ុនសង់ មកពីក្លិបគីសែមានប្ញទ្ធិអាជ្ញាធរជាតិអាវុធគីមី ជាមួយកីឡាករ ហែល វ៉ា មកពីក្លិបឃ្លាំងកីឡា ខេត្តពោធិសាត់ បានធ្វើឲ្យទស្សនិកមានអារម្មណ៍ព្រឺព្រួចយ៉ាង ក្រោយពីស្នៀតនាគវ័ធកន្ទុយរបស់ជ័យ ប៊ុនសង់ធ្វើឲ្យលោកអាជ្ញាកណ្តាលរាប់ហែល វ៉ាចំនួន៨ម្តង ... Read More »

ជនជាតិចិនតៃវ៉ាន់ម្នាក់ លួចបង្ហោះម៉ាស៊ីន Drone ថតទិដ្ឋភាពព្រះបរមរាជ្យវាំង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចមូលដ្ឋាប៉ុស្តិ៍ជ័យជំនះ និងកម្លាំងសន្តិសុខខណ្ឌដូនពេញ សហការគ្នាឃាត់ខ្លួន បុរសអ្នកទេសចរជនជាតិចិនតៃវ៉ាន់ម្នាក់ ខណៈដែលបុរសរូបនេះ បានប្រើប្រាស់ម៉ាស៊ីនថតប្រភេទ Drone មកមកបង្ហោះថតយកទិដ្ឋភាពមួយចំនួននៅបរិវេណព្រះបរមរាជវាំង ។ ករណីឃាត់ខ្លួនជនបរទេសខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៨ ថ្ងៃទី១២ ខែមីនា ... Read More »

រថយន្ត CRV បុកបុរសម្នាក់កំពុងជិះម៉ូតូផ្លោងស្លាប់នៅក្នុងព្រៃ

ខេត្តព្រះសីហនុ៖ បុរសម្នាក់ត្រូវរថយន្តបុកស្លាប់ខណៈកំពុងជិះម៉ូតូក្នុុងទិសដៅបញ្ច្រាសគ្នា ហើយក្រោយពីកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបន្ទាប់ពីព្យាយាមលូនចេញពីក្នុងរថយន្តពេលដែលរថយន្តក្រឡាប់។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩ និង១៥នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២០៣-២០៤ ស្ថិតនៅភូមិស្មាច់ដែក ឃុំរាម ស្រុកព្រៃនប់ ... Read More »

ចាក់សោផ្ទះទុកចោលទៅលេងផ្ទះកូន ត្រូវចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិ

ភ្នំពេញ ៖ បុរសម្នាក់ដែលជាជនរងគ្រោះ ត្រូវចោរគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិ បានប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ព្រោះផ្ទះរបស់គាត់ត្រូវចោរលួចគាស់ទម្លុះទម្លាយយកទ្រព្យសម្បត្តិអស់ជាច្រើន ខណៈដែលគាត់(ម្ចាស់ផ្ទះ) បានចាក់សោផ្ទះចោល ហើយទៅលេងផ្ទះកូននៅភូមិផ្សារលិច ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១៨ ... Read More »

កម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបរថយន្តដឹកឈើជាក់ស្តែងនៅក្រុងច្បារមន

ខេត្តកំពង់ស្ពឺ ៖ កម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបចាប់ រថយន្តដឹកឈើប្រណីតបានចំនួន២គ្រឿង ក្នុងបទល្មើសជាក់ស្តែង កាលពីរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ នៅចំណុច ទីរួមខេត្ត១គ្រឿង និងនៅក្រុងច្បារមន ... Read More »

ថៅកែកាស៊ីណូ យ៉ាឌូលី បញ្ជាឲ្យប៉ូលិសក្រសួងមហាផ្ទៃចាប់បង្ខាំងអ្នកលេងល្បែងឈ្នះ១០ម៉ឺនដុល្លារ

ខេត្តព្រះសីហនុ៖ ជនជាតិខ្មែរចំនួន១៣នាក់ ក្នុងនោះស្រ្តី៣នាក់ មកពីខេត្តកំពត់ បាននាំគ្នា ចូលលេងល្បែងក្នុងកាស៊ីណូ(យ៉ាឌូលី)ក្រុងព្រះសីហនុ ត្រូវបាន កម្លាំងប៉ូលិសប្រតិបត្តិការគ្រប់គ្រង កាស៊ីណូ របស់ ក្រសួងមហាផ្ទៃ ប្រចាំខេត្តព្រះសីហនុ ធ្វើការចាប់ខ្លូន កាលពីយប់ថ្ងៃទី១១ ខែមីនា ... Read More »

លិខិតមិត្តអ្នកអាន៖ គេថា មន្ទីរពេទ្យកាល់ម៉ែតជញ្ជក់ឈាម

ផ្អើលពេញហ្វេសប៊ុករឿងរថយន្តដឹកអ្នកជំងឺទៅស្រុកស្ទឹងត្រង់ ដែលក្រុមអ្នកគួកជេ រថយន្តដឹកអ្នកជំងឺក្នុងមន្ទីរពេទ្យកាល់ម៉ែតកាប់ឆៅ ដែលម្ចាស់ហ្វេសប៊ុកហៅថា «ជញ្ជក់ឈាម» ។ ម្ចាស់គណនីហ្វេសប៊ុក Hak Thavry បានសរសេរថា ខ្ញុំគិតថា សុំមានយោបល់បន្តិច ទៅលើមន្ទីរពេទ្យកាល់ម៉ែត ដែលខ្ញុំបាទបានជួបកាលពីយប់ថ្ងៃទី៦ ខែមីនា ... Read More »

នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់១ ឃាត់ខ្លួនក្មេងទំនើង៤នាក់

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅចំរោងបុណ្រភូមិក្រុម១០ ភូមិ១ សង្កាត់១ ក្រុងខេត្តព្រះសីហនុ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់១ បានចុះបង្ក្រាបក្រុមមនុស្សទំនើងមានគ្នាចំនួន៤នាក់ ។ ... Read More »

កម្មករនេសាទពីរនាក់ឈ្លោះគ្នាក្នុងពេលផឹកស៊ី យកកាំបិតចាក់ក្បាលរង​របួសធ្ងន់

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រីភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា៖ នៅវេលាម៉ោង រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្រុមទី៣១ ភូមិ៣ សង្កាត់៣ ក្រុង ខេត្តព្រះសីហនុ មានករណីហិង្សាកើតឡើង ... Read More »

បើករថយន្តមិនប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូនៅពីមុខរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូបណ្តាលអោយមនុស្សម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង ០៦ នាទី ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៧ ... Read More »

រថយន្តបែនដឹកដីបើកបុករថយន្តកូរ៉េ ហើយរេចង្កូតបុកម៉ូតូកង់បី ២គ្រឿង និងបន្តទៅបុកបង្គោលភ្លើងយ៉ាងរន្ធត់

ខេត្តព្រះសីហនុ ៖ លោកវរសេនីយ៍ឯកអ៊ី សុខា ស្នងការរងទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១០និង៤០នាទី នៅតាមបណ្តោយ វិថីឯករាជ្យ ត្រង់ចំណុច ជិតស្ថានីយ៍ប្រេងកាល់តិច ស្ថិតនៅភូមិ២ សង្កាត់លេខ២ ... Read More »

ចេញថតបានពីរថ្ងៃរូបភាពថតរឿង«សសរកន្លោង»ទាក់ទាញខ្លាំង

ភ្នំពេញ៖ ឥន្ទ្រានិម្មិតរឿង “សសរកន្លោង”បានចាប់ផ្តើមចេញថតហើយជាមួយនឹងការចាប់អារម្មណ៍ខ្ពស់ពីអ្នកគាំទ្រ ។ ចាប់អារម្មណ៍ ក៏ព្រោះតែទិដ្ឋភាព និងបច្ចេកទេសនៃការផលិតភាពយន្តនេះមានការទាក់ទាញខ្លាំង ។ ទិដ្ឋភាពស្រុកស្រែជនបទសម័យបុរាណ ត្រូវបានបង្ហាញក្រោយពីរឿង សសរកន្លោងចេញថតបានពីរថ្ងៃ ។ ទីតាំងភូមិសាស្ត្រទឹកដីខេត្តកណ្តាលត្រូវបានផលិតកររៀបចំឲ្យមានទិដ្ឋភាពស្រស់ស្អាតដែលនាំអារម្មណ៍អ្នកមើលរូបភាពនឹកស្រមៃដល់សម័យបូរាណកាល។ ទោះជាយ៉ាងណានេះគឺគ្រាន់តែជាឈុតឆាកដែលត្រូវបានផលិតលើកដំបូងប៉ុណ្នោះ ដែលនៅមានទិដ្ឋភាពប្លែកចម្លែកអារម្មណ៍មិនធ្លាប់មានជាច្រើនទៀតត្រូវបានបង្ហាញគ្រាដែលក្រុមការងារផលិតនិងសិល្បករល្បីឈ្មោះជាច្រើននឹងបន្តដំណើរទៅថតដល់តំបន់ខេត្តកំពតនិងខេត្តកែប។ ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្ពោធដាក់ ប្រើប្រាស់ ព្រះវិហារឥស្លាម ១ខ្នង អំណោយសប្បុរសធម៏ ម៉ាឡេស៊ីអស់ថវិកាជាង ២៦ម៉ឺនដុល្លារ នៅសហគមន៏ ស្រុកកោះសុទិន

ខេត្តកំពង់ចាម ៖ ព្រះវិហារឥស្លាម១ខ្នង ដែលមានទំហំ ១៦ ម៉ែត្រ គុណ២៣ម៉ែត្រ កំពស់២ជាន់ ដែលជាអំណោយសប្បុរសធម៏ ម៉ាឡេស៊ី ចំណាយថវិកា២៦៣២៤៤ ដុល្លារ ស្ថិតនៅ ភូមិ៣ ឃុំព្រែកតានង់ ... Read More »

ក្រុមការងារចុះពង្រឹងឃុំដូងជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋក្នុងភូមិបុស្សសង្ឃ័រ និងភូមិស្វាយពក

ខេត្តស្វាយរៀង៖ ដោយមានការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាននាព្រឹកថ្ងៃទី១១-១២ខែមីនា ឆ្នាំ២០១៧ លោកទូច គង្គា អនុប្រធានគណៈពង្រឹងឃុំដូង តំណាងឲ្យលោកហុង វិណុល អនុប្រធានគណៈពង្រឹងចុះជួយស្រុករមាសហែក និងជាប្រធានគណៈពង្រឹងឃុំដូង បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងភូមិបុស្សសង្ឃ័រ និងភូមិស្វាយពក ឃុំដូង ស្រុករមាសហែក ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះបង្រ្កាបសំបុកចែកចាយ និងសេពគ្រឿងញៀននៅតំបន់បឹងកក់

ភ្នំពេញ ៖ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ ដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌ លោក ថោង ... Read More »