ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញបន្តចុះបង្រ្កាបគ្រឿងញៀននៅផ្លូវរថភ្លើង ឃាត់ខ្លួនមនុស្ស១១នាក់ គ្រឿងញៀនជាច្រើនកញ្ចប់

ភ្នំពេញ៖ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈញ្ជាការឯកភាពខណ្ឌនិងកម្លាំងសមត្ថកិច្ចប៉ូលិសខណ្ឌបានបន្តបើកយុទ្ធនាការបោសសំអាតនិងបង្រ្កាបការជួញដូរគ្រឿងញៀនមួយសបុកធំទៀតនៅចំណុចផ្លូវរថភ្លើងតំបន់បឹងកក់ដែលជាទីតាំងសំបូរទៅដោយជនសង្គមងងឹតធ្វើសកម្មភាពចែកចាយនិងជួញដូរគ្រឿងញៀន ហើយតែងតែប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ច ប៉ុន្តែទោះបីជាក្រុមជនសង្ស័យប្រើរូបភាពបែបណាក៏ដោយ ក៏ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាបជាក់ស្តែង ជាលទ្ធផល ឃាត់ខ្លួនមនុស្ស១១នាក់ក្នុងនោះ(ប្រុសទាំងអស់) ដកហូតគ្រឿងញៀនជាង២០កញ្ចប់តូច រួមនិងសំភារៈសំរាបប្រើប្រាស់ និងចែកចាយមួយចំនួនធំផងដែរ។ ប្រតិបិត្តការនេះ បានធ្វើឡើងវេលាម៉ោង៣រសៀល ... Read More »

អាជ្ញាធរខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ប្តេជ្ញាសហការគ្នាប្រឆាំងនឹងបទល្មើសគ្រឿងញៀនឆ្លងដែនតាមបន្ទាត់ព្រំដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ ក្នុងកិច្ចជំនួបពិភាក្សាការងាររវាងអាជ្ញាធរខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ នៅសាលាខេត្តន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ អាជ្ញាធរនៃខេត្តជាប់ព្រំដែនទាំងពីរកម្ពុជា-ថៃ បានប្តេជ្ញាសហការគ្នាប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែន តាមបន្ទាត់ព្រំដែនខុសសច្បាប់ ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវសហការគ្នាផ្តល់ព័ត៌មានគ្នាទៅវិញទៅមក ដើម្បីស្វែងរកចាប់ឃាត់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ទោះបីជនឧក្រិដ្ឋគ្រឿងញៀនស្នាក់នៅក្នុងប្រទេសកម្ពុជារឺនៅក្នុងប្រទេសថៃជាដើមនោះ ... Read More »

តុលាការ​ឃុំ​ខ្លួន​​ជនជាតិ​ជប៉ុន​ម្នាក់​និង​ខ្មែរ​ពីរ​នាក់​ ករណី​ជួញដូរ​មនុស្ស​ដោយ​ខុស​ច្បាប់​

ភ្នំពេញ:ជនជាតិជប៉ុនម្នាក់និងខ្មែរពីរនាក់ ត្រូវបានលោកចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ដើម្បីស៊ើបអង្កេតករណីជួញដូរមនុស្សពីប្រទេសកម្ពុជាទៅប្រទេសជប៉ុន ដោយខុសច្បាប់ ។ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា លោក អ៊ុំ ... Read More »

ថ្លើមធំលួចកាប់ដើមឈើគ្រញូងក្នុងវត្តពុទ្ធគិរីសែនជ័យ

ខេត្តឧត្តរមានជ័យៈ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៨ព្រឹក មានករណីលួចកាត់ឈើគ្រញូង នៅក្នុងវត្តពុទ្ធគិរីសែនជ័យ ដែលស្ថិតនៅភូមិគោកចាន់រ៉ី សង្កាត់កូនក្រៀល ក្រុងសំរោង ។ ក្រោយបានទទួលដំណឹងនេះ កំលាំងជំនាញផ្នែកព្រហ្មទណ្ឌបានស្រាវជ្រាវ រហូតដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ម្នាក់ ... Read More »

ខូចខាតរាប់ម៉ឺនដុល្លារក្នុងហេតុការណ៍ភ្លើងឆេះផ្ទះ២ខ្នងនៅកំពត

ខេត្តកំពត៖ ផ្ទះឈើ និងថ្មពីរខ្នង ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង ខូចខាតទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លារ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិអង្គឃ្លៃ ឃុំត្រមែង ស្រុកឈូក។ លោកអនុសេនីយ៍ឯក ណុប ... Read More »

អាជីវករលក់ប្រកបមុខរបរនៅផ្សារស្រុកម៉ាឡៃ ជាង១០០តូប ប្រឈមនឹងបាត់មុខរបរ លក់អត់ដាច់ ប្រជាពលរដ្ឋខ្មែរនាំគ្នាទៅទិញ និងលក់អីវ៉ាន់នៅក្នុងផ្សារថៃ

ខេត្តបន្ទាយមានជ័យ៖ អាជីវករដែលកំពុងប្រកបមុខរបរលក់ទំនិញនិងអីវ៉ាន់ នៅផ្សារស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យជាង១០០តូប និងជាង១០០គ្រួសារ កាលពីកន្លងទៅថ្មីៗនេះ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា ពួកគាត់កំពុងសំដែងនូវការព្រួយបាម្ភ បាត់បង់ មុខរបររស់ពួកគេ និងគ្មានប្រាក់បង់ថ្លៃជួលតូបដល់ម្ចាស់ផ្សារ និងបង់ពន្ធដារដ្ឋ ខណៈដែលពួកគាត់ប្រកបមុខរបរនៅក្នុងផ្សារស្រុកម៉ាឡៃសព្វថ្ងៃនេះលក់មិនសូវដាច់ គ្មានមនុស្សមកចូលទិញនោះឡើយ។ ការលើកឡើងពីបញ្ហាប្រឈមបាត់បង់មុខរបរចិញ្ចឹមជីវិតពីសំណាក់អាជីវករនៅផ្សារស្រុកម៉ាឡៃពួកគាត់លើកឡើងថាមូលហេតុ ... Read More »

ចោរលួចសត្វក្របីបម្រុងឡើងរថយន្តត្រូវនគរបាលព្រណ្ឌបង្រ្កាបទាន់ពេល

  ខេត្តពោធិ៍សាត់៖ ចោរលួចសត្វក្របី ញី ឈ្មោល របស់ប្រជាពលរដ្ឋចំនួន ៣ក្បាល បម្រុងនឹងដឹកឡើងរថយន្ត តែសំណាងល្អ ត្រូវបានកំលាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ មានការសង្ស័យ ក៏បានសាកសួរ និងបង្រ្កាបបានទាន់ពេលវេលា ហើយក៏បានប្រគល់ឲ្យម្ចាស់វិញភ្លាមៗផងដែរ ... Read More »

បុរសចំណាសម្នាក់ដើរឆ្លងផ្លូវ ត្រូវម៉ូតូអ្នកលក់ការ៉េមជិះបុកបណ្ដាលឲ្យរងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល

ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់ បាក់ជើងខាងស្ដាំ ពេលដែលដើរឆ្លងផ្លូវពីជើងទៅត្បូង ត្រូវបានម៉ូតូអ្នកលក់ការ៉េមជិះពីកើតទៅលិច មិនបានប្រុងប្រយ័ត្ន មិនមើលឆ្វេងស្ដាំ ក៏ទៅបុកបណ្ដាលឲ្យដួលរងរបួសធ្ងន់ ក្រោយមកត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅព្យាបាល ឆ្លងដែនទៅប្រទេសថៃ ខេត្តចន្ច័បូរី ។ រីឯអ្នកជិះម៉ូតូបង្ករងរបួសស្រាល ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ... Read More »

ខណ្ឌរដ្ឋបាលជលផលខេត្តចុះបង្ក្រាបបទល្មើសខុសច្បាប់តាមដងទន្លេ និងឈ្មួញកណ្តាលហើយបង្ហាត់បង្ហាញពីការអន្តរាយផ្សេងទៀត

ខេត្តស្ទឹងត្រែង: ខណ្ឌរដ្ឋបាលជលផល ក្រោមការដឹកនាំរបស់លោក វង្ស សាវឿន នាយរងខណ្ឌជលផលនៃមន្ទីរកសិកម្មខេត្ត បានចុះបង្ក្រាបបទល្លើសនេសាទតាមដងទន្លេសេកង់នឹងទន្លេមេគង្គ នឹងទប់ស្កាត់ឈ្មួញកណ្តាល ដើរទិញពីប្រជានេសាទខុសច្បាប់ និងបង្ហាត់បង្ហាញដល់បងប្អូនប្រជាពលរដ្ឋឲ្យដឹងថា នេះជាត្រីឆក់ ឈប់ទិញបរិភោគបន្តទៀត នៅក្នុងផ្សារសាមគ្គីស្ទឹងត្រែង ថ្ងៃទី៦ ខែកុម្ភ: ... Read More »

ជនសង្ស័យ៣នាក់ក្នុងចំណោម៧នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពីធ្វើតេស្តិ៍ទឹកនោមមានសារធាតុញៀន

ខេត្តស្វាយរៀងៈ ជនសង្ស័យ៣នាក់ ក្នុងចំណោម៧នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាវិត ឃាត់ខ្លួនបន្ទាប់ពីធ្វើតេសទឹកនោមមានសាធាតុញៀនក្នុងខ្លួន កាលពីវេលាម៉ោង១១និង៣៥នាទីយប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសង្កាត់ក្រុងបាវិត។ យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ជនសង្ស័យទាំង៣នាក់ មានឈ្មោះចេក ចំណាន ភេទប្រុស ... Read More »

បុរសម្នាក់វាយស្ត្រីជាអ្នកជិតខាងនឹងដំបងឈើជ្រុងបណ្តាលឲ្យរងរបួសបែកក្បាលដេរ៨ថ្នេរ

ខេត្តកណ្តាលៈ បុរសម្នាក់ព្រោះតែខឹងទៅនឹងស្ត្រីជាអ្នកជិតខាងស្រវឹងស្រាជេរដៀមដាមមកលើខ្លួន ក៏បានស្ទុះទាញយកដំបងឈើជ្រុងវាយសំពងទៅលើស្ត្រីជាអ្នកជិតខាង បណ្តាលឲ្យរងរបួសបែកក្បាលដេរ៨ថ្នេរ កាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។ មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ... Read More »

បុរសជនជាតិខ្មែរឥស្លាម៣នាក់ធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅកំពង់ចម្លងស្វាយអាត់ត្រូវ​សមត្ថកិច្ចនគរបាលស្រុកមុខកំពូលចាប់បានម្នាក់

ខេត្តកណ្តាលៈ បុរសជនជាតិខ្មែរឥស្លាម៣នាក់ បាននាំគ្នាធ្វើសកម្មភាពជួញដូរគ្រឿងញៀនទៅឲ្យអ្នកប្រើប្រាស់នៅត្រង់ចំណុចកំពង់ចម្លងស្វាយអាត់ ខណៈកំពុងធ្វើសកម្មភាពក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូលចាប់ខ្លួនបានម្នាក់ រួមជាមួយវត្ថុតាងថ្នាំញៀនចំនួន០៥កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង កាលពីវេលាម៉ោង១៩ និង២០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ចំណុចកំពង់ចម្លងស្វាយអាត់ ស្ថិតក្នុងភូមិលើ ... Read More »

អង្គុយសុខៗឮដូនតាស្រែកឲ្យជួយស្ទុះវាយជញ្ចាំងចេតីយរំដោះដូនតា

ខេត្តកណ្តាលៈ បុរសម្នាក់និយាយអះអាងថាបានឮសម្លេងដូនតាស្រែកឲ្យជួយចេញពីក្នុងចេតីយ៍ក៏ស្ទុះទាញដំបង និងដុំថ្មវាយជញ្ចាំងចេតីយ៍រំដោះដូនតា ខណៈនោះក៏ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនដោយសារវាយបំផ្លាញចេតីយ៍របស់អ្នកជិតខាង ។ ករណីធ្វើឲ្យខូចខាតដោយចេតនានេះ បានកើតឡើងកាលពីវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។ ... Read More »

ផឹកសីុជាមួយគ្នាពេលស្រវឹងឲ្យដឹកទៅផ្ទះដឹងខ្លួនឡើងកំពុងដេកលើគំនរសំរាម បាត់ម៉ូតូមិនដឹងទៅណា

ភ្នំពេញ៖ បុរសម្នាក់បានរត់មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ចោមចៅ ខណៈពេលផឹកសីុជាមួយមិត្តភក្តិ ពេលស្រវឹងក៏អោយមិត្តភក្តិម្នាក់ដឹកមកផ្ទះ ដោយជិះម៉ូតូរបស់ខ្លួន តែបែរជាព្រឹកឡើងដេកនៅគំនរសំរាមទៅវិញ បាត់ទាំងម៉ូតូ សួរមិត្តភក្តិក៏ឆ្លើយថា មិនដឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ... Read More »

ជនសង្ស័យ២នាក់ ថ្នាំញៀន៧កញ្ចប់តូច និងដាវសាំម៉ូរៃចំនួន៤ដេីមត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យបង្ក្រាប

ភ្នំពេញៈ ជនសង្ស័យ២នាក់ ថ្នាំញៀន៧កញ្ចប់តូច និងដាវសាំម៉ូរៃចំនួន៤ដេីមត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យបង្ក្រាបបាន។ ប្រតិបត្តការនេះចុះបង្ក្រាបកាលពីវេលាម៉ោង ១១ និង ៣០ នាទីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលដឹកនាំកម្លាំងដោយលោក ហួរ ... Read More »

កម្លាំងចម្រុះខណ្ឌដង្កោចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងសារធាតុញៀនជិតកន្លះគីឡូក្រាម

ភ្នំពេញ៖ នៅយប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង១៩ និង ៤០ នាទី កម្លាំងចំរុះរបស់គណៈបញ្ជាការឯកភាពខណ្ឌដង្កោ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោ លោក នាក់ ... Read More »

សមត្ថកិច្ចស្រុកឧដុង្គបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្ស៤នាក់

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកឧដុង្គបានធ្វើប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ទាំងយប់អធ្រាត្រ ជាលទ្ធផលឈានដល់ចាប់ខ្លួនជនសង្ស័យ៤នាក់ និងរឹបអូសយកវត្ថុតាងមួយចំនួនផងដែរ ។ ករណីចុះបង្ក្រាបនេះ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតចំណុចក្នុងផ្ទះបាយរបស់ឈ្មោះ ផល្លា លីន ភេទប្រុស ... Read More »

អាជ្ញាធររាជធានីភ្នំពេញ ប្រកាសមុខតំណែងលោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ ជំនួសលោកឈឺន សុធន ទៅកាន់ប្រធានមន្ទីរបរិស្ថានកំពង់ស្ពឺវិញ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងបរិស្ថាន បាន រៀបចំពិធីប្រកាសចូល កាន់ មុខតំណែង លោកគាត រង្សី ជាប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ។ ការផ្លាស់ប្តូរនេះជាការទទួលខុសត្រូវមួយដ៏សំខាន់ដើម្បីបង្កើនប្រសិទ្ធភាពការងារ ជំនាញរបស់ រាជធានីភ្នំពេញ។ លោកគាត ... Read More »

ផឹកស្រវឹងខួបរាល់ថ្ងៃប្រពន្ធលែងចោល ហើយមកសុំលុយអតីតប្រពន្ធទិញស្រាផឹកមិនបាន ប្រើអំពើហិង្សាវាយអតីតប្រពន្ធបណ្តាលឱ្យរងរបួសយ៉ាងដំណំ ត្រូវនគរបាលឃាត់ខ្លួន

ខេត្តបាត់ដំបង៖ បុរសចំណាស់ម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសង្កែឃាត់ខ្លួន ក្រោយពីបុរសរូបនោះបានប្រើអំពើហិង្សាវាយទាត់ធាក់អតីតប្រពន្ធបណ្តាលឱ្យរងរបួសយ៉ាងដំណំ។បន្ទាប់ពីបុរសដៃដល់មកសុំលុយអតីតប្រពន្ធស្រ្តីរងគ្រោះមិនបានដើម្បីយកទៅទិញស្រាផឹក។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។ សេចក្តីរាយការណ៍ពីនគរបាលស្រុកសង្កែប្រាប់ឱ្យដឹងថា បុរសដៃដល់ឈ្មោះ ផន ... Read More »

ព្រលឹងចុងសក់ សំណាងល្អចតម៉ូតូនៅចិញ្ចើមផ្លូវគ្មានអ្នកអង្គុយលើម៉ូតូ កុំអីមិនដឹងថា ត្រូវរងរបួសយ៉ាងណានោះទេ

ភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុនធានារ៉ាប់រងជីវិតម្នាក់ ដោយសារតែបើករថយន្តគេចម៉ូតូ ហើយប៊ិះនឹងបុករបាំងថ្មពុះចែកទ្រូងផ្លូវផងដែរនោះ ក៏បានកាច់ចង្កូតជ្រុលទៅបុកម៉ូតូមួយគ្រឿង ដែលម្ចាស់បានចតទុកចោលលើចិញ្ចើមផ្លូវ ហើយត្រូវរថយន្តខាងលើបុកពីក្រោយបង្កអោយខូចខាតដំណំ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២១និង០០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ... Read More »

សមត្ថកិច្ចមិនខ្វល់អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការទៅលើជនជាប់ចោទឈ្មោះ សុខ នី ដែលជាឈ្មួញរកសីុឈើប្រណិតនៅស្រុកមេមត់សង្ស័យមានអាថ៌កំបាំង

ខេត្តកពង់ចាម+ត្បូងឃ្មំុ៖ ដីកាបង្គាប់អោយចាប់ខ្លួនមួយរបស់ចៅក្រមសើុបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដោយលោកចៅក្រមសើុបសួរ សោ សុតា ទៅលើជនត្រូវចោទឈ្មោះ សុខ នី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិស្លាបក្តោង ឃំុជប់ ស្រុក_ខេត្តត្បូងឃ្មំុ ក្នុងសំណំុរឿង រំលោភលើទំនុកចិត្ត ... Read More »

តុលាការ​កាត់ទោស​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ ថ្ងៃ​ទី​១​ មីនា​​

ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការកាត់ទោសឃាតកដែលបាញ់សម្លាប់លោកបណ្ឌិតកែម ឡី នាព្រឹកថ្ងៃទី១ ខែមីនា ខាងមុខនេះ។ សវនាការនេះដឹកនាំដោយលោក លាង សំណាត់ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក លី សុផាណា ជាតំណាងអយ្យការ ... Read More »

ជនជាតិឆែកចងកធ្វើអត្តឃាតដោយពុំដឹងមូលហេតុ នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុៈ ជនបរទេសម្នាក់ទៀតហើយ ត្រូវបានក្រុមប្រជាពលរដ្ឋប្រទះឃើញចងកសម្លាប់ខ្លួនរួមជាមួយការបិទមុខ នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងក្រុមទី១៧ ភូមិ០៤ សង្កាត់លេខ៤ ក្រុង ព្រះសីហនុបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ និង ប្រជាពលរដ្ឋ។ យោងតាមការត្រួតពិនិត្យរបស់សមត្ថកិច្ច នៅជុំវិញកន្លែងកើតហេតុសមត្ថកិច្ចបានរកឃើញកាបូបស្ពាយ ពណ៌ខ្មៅមួយ មានលិខិតឆ្លងដែននិង ... Read More »

ធ្លាក់ខ្លួនពិការភ្នែកប្រពន្ធរត់ចោលសង្ស័យទៅយកប្តីថ្មីសម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន

ខេត្តបាត់ដំបង៖ បុរសម្នាក់ដែលគេស្គាល់ឈ្មោះ ឈូក សត់ អាយុ៣២ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកង្កែ ខេត្តបាត់ដំបង ក្រោយពីធ្លាក់ខ្លួនពិការភ្នែក មិនមានលទ្ធភាពរកស៊ីចិញ្ចឹមប្រពន្ធកូន បានសម្រេចចិត្តចងកសម្លាប់ខ្លួនបញ្ចប់ជីវិត បន្ទាប់ពីប្រពន្ធនាំកូនរត់ចោលសង្ស័យទៅយកប្តីថ្មីនៅខេត្តកំពង់ចាម។ ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលករណីចងកសម្លាប់ខ្លួន កើតឡើងកាលពីវេលាម៉ោង ... Read More »

សមត្ថកិច្ចឃាត់ខ្លួនយុវជន២នាក់សង្ស័យជាមុខសញ្ញាកាច់សោកម៉ូតូ

  ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចំរុះខណ្ឌសែនសុខ ឃាត់ខ្លួន បន្ទាប់ពីកម្លាំងបានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ ក្នុងមូលដ្ឋានដើម្បីរិតបន្តឹងច្បាប់ចរាចរណ៍ ដោយសង្ស័យជាមុខសញ្ញាចោរលួចកាច់សោកម៉ូតូ ។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ... Read More »

បុរសពោះម៉ាយសង្ស័យខានយូរឃើញនាងទំនងចាប់រំលោភតែមិនបានសម្រេច

ភ្នំពេញ៖ បុរសពោះម៉ាយប្រពន្ធលែងម្នាក់បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីម្នាក់ខណះនាងនៅម្នាក់ឯងតែមិនបានសម្រេចត្រូវបានឪពុកមាជនរងគ្រោះមកទាន់ចាប់ប្រគល់អោយសមត្ថកិច្ច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុង ក្រុម៤ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះស ម ... Read More »

ស្លាប់ និងរបួសធ្ងន់៣នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូនៅស្រុកបារាយណ៍

ខេត្តកំពង់ធំ៖ បុរសម្នាក់បានស្លាប់ និង២នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុក និងម៉ូតូកាលពីវេលាម៉ោង21និង45នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។ ហេតុការណ៍នេះបាន កើតឡើងលើផ្លូវលំត្រង់ ចំណុចំការកៅស៊ូ ភូមិត្រពាំងទូក ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ... Read More »

ភ្លើងឆេះព្រៃ រាលឆេះផ្ទះមួយខ្នងនៅស្ទឹងត្រែង ម្ចាស់ផ្ទះដង្ហោយសុំជំនួយ

ខេត្តស្ទឹងត្រែងៈ ផ្ទះឈើមួយខ្នងប្រក់ស្បូវ ត្រូវបានអគ្គីភ័យឆាបឆេះអស់គ្មានសល់ រួមនឹងឈើទុកត្រៀមធ្វើផ្ទះ ក៏ ឆេះអស់ដែរ ខណៈប្តីមិននៅចេញទៅធ្វើការ ប្រពន្ធនៅផ្ទះមើលកូនតូចៗបួននាក់ ប្រាំទាំងនៅក្នុងពោះម្នាក់ទៀត។ ហេតុការណ៍នេះកើតឡើងវេលាម៉ោង១និង៥៧នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចដុំតាចែម ភូមិកំផាន់ ... Read More »

ភ្ញាក់ផ្អើលនឹងដំណឹងបងស្រី ដេនីក្វាន់ ត្រូវចាប់ខ្លួនពីបទឆបោក

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញទំនាក់ទំនងហ្វេសប៊ុក បន្ទាប់ពីមានលេចចេញនូវព័ត៌មានថា បងស្រីបង្កើតរបស់តារាសម្តែងសិចស៊ី ដេនី ក្វាន់ គឺអ្នកនាងស្រឿន ចំរើន ហៅចោមក្វាន់ត្រូវបានមន្ត្រីនគរបានធ្វើកាចាប់ឃាត់ខ្លួនក្នុងករណីឆបោក ។ ប្រភពលើកឡើងថាការចាប់ឃាត់ខ្លួននេះត្រូវបានធ្វើឡើងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ម៉ោង១០និង៣០នាទីព្រឹក នៅចំណុចមុខក្រសួងការពាជាតិ ... Read More »

បុរសម្នាក់ដើរ​ចេញពី​ហាង​ខារ៉ាអូខេ​ឌី​យ៉ា​ម៉ង់ធា​លមក​យក​កាំភ្លើង​បាញ់​ខ្យល់​បាញ់​៣​គ្រាប់​ព្រោះតែ​ទប់​អារម្មណ៍​មិន​បាន

  ភ្នំពេញ ៖ បុរសម្នាក់ទប់អារម្មណ៍មិនបាន បានដើរចេញពីហាងខារ៉ាអូខេឌីយ៉ាម៉ង់ធាលមកយកកាំភ្លើងបាញ់ខ្យល់នៅក្នុងរថយន្តរបស់ខ្លួនហើយបាញ់៣គ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ យប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចមុខខារ៉ាអូខេ ឌីយ៉ាម៉ង់ធាល ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ... Read More »