ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ថាច់ ផល្លា ព្រមានប្តឹង ហេង ស៊ីមន បើមិនបញ្ចប់ការបរិហាកេរ្តិ៍

ភ្នំពេញ៖ អតីតអ្នកសិល្បៈនិងជា សង្សារចាស់របស់លោក ប៉ែន ចំរ៉ុង គឺកញ្ញា ថាច់ ផល្លា បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីពេលថ្មីៗនៅលើទឹកដីកម្ពុជា។ ការធ្វើដំណើរស្កាត់មកពីអាមេរិកនោះត្រូវបានគេទម្លាយថានាងគ្រោងនឹងប្តឹងតារាសម្តែងប្រុសលោកហេង ស៊ីមន ពីបទបរិហាកេរ្តិ៍ ប៉ុន្តែពេលនេះនាងបញ្ជាក់ថាបានផ្លាស់ប្តូរចិត្តវិញហើយប៉ុន្តែនាងព្រមានថាអាចនឹងប្តឹងប្រសិនបើការសម្អុយឈ្មោះ នាងពីបុរសម្នាក់នេះមិនត្រូវបានបញ្ចប់។ ក្រោយពីផ្តាច់ចំណងស្នេហ៍ជាមួយនឹងតារាសម្តែង ... Read More »

រដ្ឋមន្ត្រីបរិស្ថានស្នើអភិបាលខេត្តកោះកុងផ្អាកការសាងសង់និងបង្កើតទីតាំងកែច្នៃវល្លិរមៀត

ខេត្តកោះកុង៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើដល់អភិបាលខេត្តកោះកុងជួយ ធ្វើអន្តរាគមន៍ផ្អាកការសាងសង់ និងបង្កើត ទីតាំងកែច្នៃវល្លិរមៀតនៅក្នុងឃុំប្ញស្សីជ្រំ ក្នុងស្រុកថ្មបាំង ខេត្តកោះកុងនិងការគ្រោង ប្រមូលវល្លិរមៀតនៅក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តកោះកុង ។ យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានលេខ២០៣០ សណបស្ថ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ... Read More »

ក្រសួងកសិកម្មរំពឹងថាបរិមាណផលត្រីសម្រាប់ធ្វើប្រហុក ផ្អក ក្នុងឆ្នាំនេះនឹងកើនឡើងជាងឆ្នាំមុន

ភ្នំពេញ ៖ លោកណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានព្យាករណ៍ថាបរិមាណផលត្រីសម្រាប់ធ្វើប្រហុកផ្អកក្នុងឆ្នាំនេះនឹងមានការកើនឡើងជាងឆ្នាំមុនបើទោះបីស្ថានភាពទឹកជំនន់ឡើងយឺតក៏ដោយប៉ុន្តែកម្រិតកម្ពស់ទឹកឡើងខ្ពស់មានអំណោយផលដល់ ត្រីពងកូន។ លោក ណៅ ធួក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ... Read More »

នារីម្នាក់ត្រូវជនសង្ស័យធ្វើសកម្មភាពឆក់ទួរស័ព្ទដៃបានសម្រេច តែរត់មិនរួច

ភ្នំពេញៈ នារីម្នាក់ជិះម៉ូតូទើបតែចេញមកពីរៀន ស្រាប់តែត្រូវជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទួរស័ព្ទដៃបានសម្រេច រត់មិនរួចត្រូវប្រជាពលរដ្នដេញចាប់បាននាំគ្នវាយរួចទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលទំពួង២ឃាត់ខ្លួន ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ តាមផ្លូវលេខ៤៣២ កែង១៧៣ សង្កាត់ទួលទំពួង២ ខណ្ឌចំការមន ... Read More »

ពិធីបុណ្យអុំទូកនៅខេត្តបន្ទាយមានជ័យរយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយជោគជ័យ

ខេត្តបន្ទាយមានជ័យ៖ ពិធីបុណ្យអុំទូក នៅខេត្តបន្ទាយមានជ័យ ដែលរៀបចំធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងនោះមានទូកអុំចំនួន២២ទូក ដែលមាកីឡាករអុំទូកចូលរួមសរុបជាង១ពាន់នាក់ ក្នុងការប្រកួតប្រជែងប្រឡងប្រណាំង ដណ្តើមយកជ័យលាភីលេខ១ លេខ២ បានដំណើរការទៅជោគជ័យ ប្រកបដោយបរិយាកាសសប្បាយរីករាយ ... Read More »

ជនជាតិរុស្ស៊ី២នាក់លួចជីកត្បូងខុសច្បាប់ នៅស្រុកបរកែវត្រូវនគរបាលចាប់ខ្លួន

ខេត្តរតនគិរី៖ កម្លាំងនគរបាលស្រុកបរកែវ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំកិចុង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឃាត់ខ្លួនជនបរទេស២នាក់ ខណៈពួកគាត់ដើរពីស្រុកអូរជុំចូលមកលួចជីកត្បូងនៅចំណុចបរឡយ ស្ថិតនៅភូមិរ៉យ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី នៅពេលយប់ដោយដើរចូលផ្ទះប្រជាពលរដ្ឋគ្រប់ផ្ទះនៅតំបន់ខាងលើ។ ប្រភពពីនគរបាលប៉ុស្តិ៍ឃុំកិចុងបានប្រាប់ឲ្យដឹងថា ជនបរទេស២នាក់នេះទី1-ឈ្មោះ ... Read More »

សមត្ថកិច្ចរកឃើញអាវុធលាក់ទុកបម្រុងធ្វើសកម្មភាពប្លន់មួយដើម និងចាប់បានមុខសញ្ញាចោរប្លន់ម្នាក់

ខេត្តកំពង់ធំ៖ សមត្ថកិច្ចរកឃើញអាវុធលាក់ទុកបំរុងធ្វើសកម្មភាពប្លន់មួយដើម និងចាប់បានមុខសញ្ញាចោរប្លន់បានម្នាក់ប៉ុនប៉ងប្លន់ នៅភូមិសាស្រ្តឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកចំការលើ ខេត្តកំពង់ចាម ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា សមត្ថកិច្ចមានបណ្ដាញសម្ងាត់នៅក្នុងមូលដ្ឋាន ដែលយើងបានប្រើប្រាស់ជាបន្តបន្ទាប់មក និងដោយមានការសំរបសំរួលពីលោកព្រះរាជអាជ្ញាចាប់តាំង ពីម៉ោង ១៩ ... Read More »

អាជ្ញាធររាជធានីភ្នំពេញគ្រោងអភិវឌ្ឍន៍ផ្លូវថ្មើរជើងមួយខ្សែទៀតប្របតាម ដងទន្លេរសាបក្រើយខាងលិច

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញគ្រោងស្ថាបនាផ្លូវថ្មើរជើងចំនួន១ ខ្សែ ទៀតប្របតាមមាត់ទន្លេ សាបនិងចាប់ពីមុខផ្សាររាត្រី ដល់គល់ស្ពានជ្រោយចង្វារក្នុងគោលដៅបង្កើតសោភណ័ ភាពថ្មីរបស់ រាជធានីភ្នំពេញសំដៅទាក់ទាញភ្ញៀវ ទេសចរណ៍។ ក្នុងឱកាសចុះត្រួតពិនិត្យច្រាំងទន្លេសាបដោយផ្ទាល់ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ លោក .ប៉ា សុជាតិវង្ស ... Read More »

កម្លាំងសមត្ថកិច្ចនគរបាលខេត្ត ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ នៅស្រុកកូនមុំ

ខេត្តរតនគិរី: កម្លាំងនគរបាលខេត្តរតនគិរី ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី ងួន គឿន ស្នងការនគរបាលខេត្ត នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋមួយគ្រួសារនៅក្នុងភូមិអូរចេង ឃុំតាអង ស្រុកកូនមុំ។ លោក ផែន ឌីណា ... Read More »

ផ្លូវថ្នល់ ប្រពន្ធលូបង្ហូរទឹកសំអុយ ជាសរសៃឈាមដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

ភ្នំពេញ : សាលាខណ្ឌព្រែកព្នៅបើកការដ្ឋានស្ថាបនាដាក់ប្រព័ន្ធលូមេបង្ហូរទឹកសំអុយក្នុងសហគមន៍អណ្តូងចំនួន៥ភូមិ នៅសង្កាត់គោករការមានប្រវែងសរុប ៣២៣០ម៉ែត្រ ស្ថិតក្នុងភូមិអណ្តូង១ សង្កាត់គោករការខណ្ឌព្រែកព្នៅ ដែលបច្ចុប្បន្នទទួលរងការលិចលង់ដោយសារទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរនោះ ត្រូវបានបើកការដ្ឋានស្ថាបនា ជាផ្លូវការនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៦ នេះ ដោយមានការអញ្ជើញចូលរួមពីលោក ... Read More »

មន្ត្រីកាំកុងត្រួលចុះត្រួតពិនិត្យចំណីអាហានៅផ្សាគគីរ     

ខេត្តកណ្តាល: នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ មន្ត្រីសាខាកាំកុងត្រួលខេត្តកណ្តាលសហការជាមួយ អាជ្ញាធរស្រុកកៀនស្វាយ និងនគរបាលប៉ុស្តិ៍គគីរបានចុះត្រួត ពិនិត្យចំណីអាហា-ម្ហូបអាហានៅផ្សារគគីរស្រុកកៀនស្វាយ ។ លោកហ៊ិន-ង៉ែតអនុប្រធានសាខាកាំកុងត្រូលខេត្តកណ្តាលដែលដឹកនាំកម្លាំងចុះត្រួតពិនិត្យម្ហូបអាហា បានឲ្យដឹងថា ដោយមានការណែនាំ លោកពី លោក ម៉ក់ ពេជ្ជរិទ្ធ ... Read More »

លោក ហ៊ុន ម៉ានី កូនប្រុសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញចូលរួម ក្នុងពិធីបុណ្យសព ឧបសិកា មាសកេត សមភ័ក្រ ញឹក ជូឡុង នៅគេហដ្ឋានរបស់លោក សម រង្ស៊ី

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី កូនប្រុសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យសព ឧបសិកា មាសកេត ... Read More »

មន្រ្តីជំនាញផ្នែក សង្កាត់រដ្ឋបាលជលផលបង្រ្កាបបទល្មើសនេសាទឈ្នក់

ខេត្តពោធិ៍សាត់៖ មន្រ្តីជំនាញផ្នែក សង្កាត់រដ្ឋបាលជលផលសហការជាមួយកងកម្លាំងប្រដាប់អាវុធ ចុះបង្រ្កាបបទល្មើសនេសាទប្រើប្រាស់ឧបករណ៍ប្រភេទរួមផ្សំ(ឈ្នក់) នៅបឹងទន្លេសាស្ថិតក្នុងស្រុកក្រគរ។ ប្រតិបត្តិការណ៍នេះអនុវត្តន៍ឡើងកាលពីថ្ងៃទី២២និង២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបឹងទន្លេសាប ត្រង់ចំណុចមុខមាត់ពាមកំពុងលួង ស្ថិតក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានពីកំលាំងចុះអនុវត្តន៍ការបង្រ្កាបខាងលើបានឲ្យដឹងថា លទ្ធផលដែលកំលាំងធ្វើការបង្រ្កាបរយៈពេលពីថ្ងៃនេះរួមមាន ... Read More »

សម្តេចតេជោ៖ សក្តានុពលនៃតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម នឹងនាំមកនូវផលប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រជាជាតិយើងទាំងអស់គ្នា

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា សក្តានុពលនៃតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម នឹងនាំមកនូវផលប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រជាជាតិយើងទាំងអស់គ្នា ។ សម្តេចតេជោបានថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៥ ខែវិច្ឆិកាថា៖ «មិនថាតែកម្ពុជាទេ គឺប្រទេសទាំងអស់ត្រូវការសន្តិភាព។ ដោយសារសន្តិភាពនេះហើយ ... Read More »

សមត្ថកិច្ចស្រាវជ្រាវតាមកាមរ៉ាសុវត្ថិភាពរកឃើញមូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្ស៥នាក់ស្លាប់នៅស្រុកមោងប្ញស្សី

ខេត្តបាត់ដំបង៖ នគរបាលចរាចរណ៍ នៃសស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានស្រាវជ្រាវតាមកាមរ៉ាសុវត្ថិភាពដែលគេបំពាក់នៅស្ថានីយ៍ប្រេងឥន្ធនៈរកឃើញមូលហេតុ ដែលឈានដល់កើតឡើងគ្រោះថ្នាក់ចរាចរណ៍រវាងររថយន្តលុចស៊ីស បុកជាមួយរថយន្តធុនធំ បណ្តាលឱ្យមនុស្ស៥នាក់ជិះក្នុងរថយន្តលុចស៊ីសស្លាប់ទាំងអស់ ដោយសារតែអ្នកបើករថយន្តលុចស៊ីស ដែលជារថយន្តរត់ឈ្នួល បានបើកប្រជែងម៉ូតូរ៉ឺម៉ក និងរថយន្តទួរីសរហូត២តង់គ្មានការប្រុងប្រយ័ត្ន ចូលទៅចំណែកផ្លូវរថយន្តធុនធំ ក្នុងទិសដៅច្រាសទិសគ្នា ក៏ត្រូវរថយន្តធុនធំបុកចំពីមុខពេញទំហឹងបណ្តាលឱ្យរថយ្តលុចស៊ីផ្លោងខ្ទាតជាច្រើនម៉ែត្រ ។ ... Read More »

មនុស្សពីរនាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់

ខេត្ដសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ នឹងរថយន្ដសាំយ៉ុង ១៥កៅអី បណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង៤០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ... Read More »

លិខិតលោកប្រាក់ សុខុន ផ្ញើជូន លោក Zeid Ra’ad Al Hussein ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស

លិខិតលោកប្រាក់ សុខុន ផ្ញើជូន លោក Zeid Ra’ad Al Hussein ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស Read More »

មន្ទីរកសិកម្មខេត្តកំពង់ធំបញ្ចេញស្នាដៃឃាត់រថយន្ដដឹកសេះ១គ្រឿង ចេញពីប្រទេសថៃបម្រុងឆ្លងដែនទៅប្រទេសវៀតណាម

ខេត្តកំពង់ធំ ៖ រថយន្ដមួយគ្រឿងបានដឹកសេះ៤ក្បាលចេញពីប្រទេសថៃតាមច្រកអូរបីជាន់ទឹកដីខេត្តបន្ទាយមានជ័យ ឆ្លងកាត់ខេត្តសៀមរាប មកជាប់អន្ទាក់សមត្ថកិច្ចខេត្តកំពង់ធំ ដឹកនាំដោយលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង សហការណ៍ជាមួយមន្រ្ដីមន្ទីរកសិកម្មខេត្ត ដោយឃាតរថយន្ដត្រង់ចំនុចទល់មុខការ៉ាសាំង តេលា ស្ថិតនៅក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែនខេត្តកំពង់ធំ ... Read More »

សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង ដាក់កម្លាំងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរកសារធាតុញៀន

ខេត្តកំពង់ឆ្នាំង៖ ដើម្បីធានាបាននូវសុខសុវត្ថិភាព សណ្តាប់ធា្នប់សាធរាណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើនោះ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំងតាមផ្នែកនិងជំនាញបានសហការជាមួយនិងកម្លាំងនគរបាលខេត្តបានដាក់គោលដៅដើម្បីត្រួតពិនិត្យរកអាវុធជាផ្ទុះនិងឆែក រកនូវសារធាតុញៀន និង បទល្មើសផ្សេង ដែលកិច្ចប្រតិបត្តិការពិនិត្យអាវុធជាតិផ្ទុះនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចវត្តយាយទេព ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ លោក ... Read More »

សមត្ថកិច្ចប៉េអឹម ចាប់រថយន្ដដឹកឈើប្រណីតបង្កប់ក្រោមកន្ទក់

ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្ក្រាប និងចាប់រថយន្តកូរ៉េមួយគ្រឿងដឹកឈើក្រញូង បង្កប់ក្រោមកន្ទក់ រួចប្រគល់ឲ្យរដ្ឋបាលព្រៃឈើ អនុវត្ដតាមច្បាប់។ប៉ុន្ដែម្ចាស់រថយន្តខាងលើរត់គេចខ្លួន។ ហេតុការណ៍ឃាត់រថយន្ដបង្កប់ឈើគ្រញូងនោះ ធ្វើឡើង នៅវេលាម៉ោង ២២និង០០នាទីថ្ងៃទី២២ខែវិច្ឆិការឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចផ្លូវកូរ៉េក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ ... Read More »

បង្រ្កាបឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន២នាក់នៅស្រុកអង្គស្នួល

ខេត្តកណ្តាលៈ ជនល្មើសជួញដូរគ្រឿងញៀន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបចាប់ខ្លួន កាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៧កញ្ចប់ អាវុធ០៣ដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ... Read More »

កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញចុះបង្ក្រាបជនជាតិចិននៅក្នុងបុរីពិភពថ្មី ភូមិត្រពាំងឈូក

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរាជធានីបានធ្វើប្រតិបត្តិការចុះបង្ក្រាបក្រុមជនជាតិចិន ប្រុស ស្រី ស្ថិតនៅក្នុងបុរីពិភពថ្មី ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ក្នុងការចុះបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនជាតិចិន២០នាក់ ... Read More »

សារលិខិតសម្តេចតេជោ ជូនលោកស្រី ជូឡុង សូមូរ៉ា

សារលិខិតសម្តេចតេជោ ជូនលោកស្រី ជូឡុង សូមូរ៉ា Read More »

នាយឧត្តមសេនីយ៍ គន់ គីម ជំរុញឲ្យបើកប្រាក់បេឡាមរណៈ​សង្រ្គោះជូនគ្រួសារ​អតីតយុទ្ធជន មិនឲ្យ​ហួសពី៧ថ្ងៃ

ខេត្តបាត់ដំបង៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានថ្លែងជំរុញឲ្យថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ត្រូវបើកបើកប្រាក់បេឡាមរណៈសង្រ្គោះជូនក្រុមគ្រួសារអតីតយុទ្ធជនឲ្យបានឆាប់ជាទីបំផុត ពោលមិនឲ្យ លើសពី៧ថ្ងៃនោះឡើយ ដើម្បីក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យឲ្យបានសមរម្យតាមប្រពៃណីព្រះពុទ្ធសាសនា។ ការថ្លែងជំរុញបែបនេះ បានធ្វើឡើងក្នុងពេលដែលនាយឧត្តមសេនីយ៍ គន់ គីម បានដឹកនាំកិច្ចប្រជុំលទ្ធផលការងារប្រចាំឆ្នាំរបស់សមា ... Read More »

កាត់ទោសលោក សម រង្ស៊ី និង បក្ខពួកពីរនាក់ ករណីសមគំនិតក្លែងសន្ធិសញ្ញាផែនទីព្រំដែនកម្ពុជាវៀតណាម

ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នេះ បើកសវនាការសំណុំរឿងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និង ជំនួយការពីរនាក់ ករណីសមគំនិតក្លែងសន្ធិសញ្ញាផែនទីព្រំដែនកម្ពុជាវៀតណាម បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។ ប៉ុន្តែជនជាប់ចោទទាំង៣នាក់ បច្ចុប្បន្នបានរត់គេចខ្លួនទៅក្រៅប្រទេសបាត់អស់ហើយ ... Read More »

ជនសង្ស័យមានគ្នា៣នាក់ប្រដាប់ដោយកាំភ្លើងភ្ជង់ប្លន់យកម៉ូតូzoomerxពីនារីម្នាក់គេចខ្លួនបាត់

ភ្នំពេញ៖ ជនសង្ស័យនា៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក PCX មិនចាំស្លាកលេខ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើមមិនស្គាល់ម៉ាក បានគំរាមភ្ជង់ប្លន់ម៉ូតូម៉ាក ZoomerX ពីនារីម្នាក់បានសំរេច នៅចំណុចផ្លូវលេខ២៤៨កែង១៤៣ សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ... Read More »

បើករថយន្តទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់​

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តកាមរីហាយព្រីដក្នុងល្បឿនយ៉ាងលឿន ហើយទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់ រីឯរថយន្តបង្ក និងម៉ូតូរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានបង្កឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ៣១៥ កែងនិងផ្លូវ៥១៦ ស្ថិតក្នុងសង្កាត់បឹងកក់១ ... Read More »

សម្ពោធហាង G- FACTORY CASIO នៅណាហ្គាវើលក្រោមដី

ភ្នំពេញ៖ នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ ក្រុមហ៊ុន LDI ENTERPRISE LTD បានសម្ពោធហាង លក់នាឡិកាដៃ ឈ្មោះ G- FACTORY CASIO ... Read More »

លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក អភិបាលខណ្ឌទួលគោកចុះប្រគល់ – ទទួលព្រំប្រទល់រដ្ឋបាលខណ្ឌមានជ័យ និងខណ្ឌទួលគោក

ភ្នំពេញ៖ នៅរសៀលម៉ោង១៤និង៣០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក ឯក ឃុនឌឿនអភិបាលខណ្ឌទួលគោក លោកសេង សាញ់ ចៅសង្កាត់ ស្ទឹងមានជ័យ ... Read More »

រថយន្តមិនស្គាល់ម៉ាកបុកអ្នកដើរឆ្លងថ្នល់ម្នាក់បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលអោយបុរសម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង បន្ទាប់ពីដើឆ្លងផ្លូវ ហើយត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុក ហើយរថយន្តបានបន្ថែមល្បឿនបើកគេចបាត់ស្រមោល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៤ ខាងលិចប៉ុស្តិ៍កន្ទោកប្រហែល២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់កន្ទោក ... Read More »