ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

បុរសម្នាក់ស្លាប់បន្ទាប់ពីបើកម៉ូតូទៅបុកជាមួយម៉ូតូកង់បី ច្រាស់ទិសគ្នា

ខេត្តកណ្តាលៈ បុរសម្នាក់ទទួលរងរបួសយ៉ាងធ្ងន់ រហូតស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ បន្ទាប់ពីបុរសរូបនេះ បើកម៉ូតូឡើងជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ជ្រុលទៅបុកម៉ូតូកង់បីបើកច្រាស់ទិសគ្នាពេញមួយទំហឹង កាលពីវេលាម៉ោង១៨ និង៥៥នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ២០-២១ ស្ថិតក្នុងភូមិបុរីកម្មករ ... Read More »

ជនមិនស្គាល់មុខយកដាវសាំមូរ៉ៃកាប់យុវជនម្នាក់រងរបួសធ្ងន់​មិនដឹងមូលហេតុ

ភ្នំពេញ ៖ យុវជនម្នាក់កំពុងតែដើរតាមផ្លូវ ស្រាប់តែត្រូវជនមិនស្គាល់មុខ យកដាវសាំមូរ៉ៃមកកាប់ពីក្រោយបណ្ដោយឱ្យរបួសក្បាល ដោយមិនដឹងពីមូហេតុ ។ ក្រោយធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួនបាត់សម្រោល ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ... Read More »

ហ្វូងចោរដេញកាប់ប្លន់ម៉ូតូបានសម្រេចនៅទួលសង្កែ

ភ្នំពេញ៖ ហ្វូងចោរប្រដាប់ដោយដាវសាំម៉ូរ៉ៃ បានស្ទាក់កាប់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច បង្កឲ្យមានអសន្តិភាព និងភ័យខ្លាចចំពោះពលរដ្ឋស្លូតត្រង់ជាខ្លាំងក្នុងសង្កាត់ទួលសង្កែ ។ ហេតុការណ៍នេះ បានកើតឡើងនាម៉ោង២និង២០នាទីរំលងអធ្រាត្រទី១៤ ខែតុលា ឆ្នាំ ២០១៦ ត្រង់ចំណុចម្ដុំផ្សារទំនប់ផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ... Read More »

ព្រះសង្ឃ គ្រូអាចារ្យ​ និងប្រជាពលរដ្ឋ​នាំគ្នា​រៃអង្គាសប្រាក់​ជួសជុល​ផ្លូវ​លំ​មួយ​ខ្សែស្រុក ស្វាយទាប

ខេត្តស្វាយរៀង៖ ផ្លូវលំមួយខ្សែរខូចខាតស្ទើរទាំងស្រុង ត្រូវបានព្រះចៅអធិការវត្តពោធិ៍បន្ទាយ តាអាចារ្យ និងប្រជាពលរដ្ឋនាំគ្នារៃអង្គាសថវិកាពីស្បុរសជននានា យកមកជួសជុល ដែលសព្វថ្ងៃត្រូវបានខូចខាត ពិបាកធ្វើដំណើរ ហើយពុំទាន់ឃើញមានអាជ្ញាធរមកជួសជុលនោះទេ ។ បើតាមប្រជាពលរដ្ឋរស់នៅក្នុងភូមិ ជុប ឃុំ កណ្តៀងរាយ ស្រុក ... Read More »

ក្រសួងធនធានទឹក៖ ភ្លៀងបន្តធ្លាក់ខ្លាំងទូទាំងប្រទេស ចាប់ថ្ងៃទី១៤ ដល់១៧ ខែតុលា

ក្រសួងធនធានទឹក៖ ភ្លៀងបន្តធ្លាក់ខ្លាំងទូទាំងប្រទេស ចាប់ថ្ងៃទី១៤ ដល់១៧ ខែតុលា Read More »

លោក អូស្មាន ហាស្សាន់ ៖ ក្រសួងការងារ រំពឹងថា អារ៉ាប៊ីសាអូឌីត នឹងតម្លើងប្រាក់ឈ្នួលឲ្យ​កាន់តែខ្ពស់​ជូន​ពលករកម្ពុជា ព្រោះថ្លៃឈ្នួលពលកម្ម ខ្លួនឯងក៏មានការកើនឡើង

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈរំពឹងទុកថា រដ្ឋាភិបាលអារ៉ប៊ីសាអូឌីត នឹងពិនិត្យលើលក្ខណ្ឌប្រាក់ឈ្នួល ដល់ពលករកម្ពុជា ឲ្យបានខ្ពស់គួរទទួលយកបាន សាកសម និងកម្លាំងពលកម្ម ខណៈដែល‌ម្ពុជា បច្ចុប្បន្នក៏បានតម្លើងប្រាក់ខែ ... Read More »

កីឡាករ ផល សោភ័ណ្ឌ និងឈឿនឆៃ ដែន អ្នកប្រដាល់ថៃនៅសង្វៀនបឹងស្នោ

ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងកម្ពុជា២រូប ជួបប្រកួតជាមួយ កីឡាករ ថៃ២រូប ក្នុងជម្រុះលើកទី៣ គឺកីឡាករផល សោភ័ណ្ឌ មកពីក្លិបតាឡីដំរីមានរិទ្ធ ជួបជាមួយកីឡាករ ឈ្មោះ DernchhunlekRungrean និងឈឿន ឆៃដែន ក្លិបនិរោធមានជ័យ ... Read More »

ព្រះចៅអធិការវត្តឃ្លាំងមឿងត្រូវពលរដ្ឋជាង៣០០គ្រុសារធ្វើកូដកម្មបណ្តេញចេញ

ខេត្តតាកែវ៖ ក្រោមការដឹកនាំ ដ៏អសមត្ថភាពរបស់លោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ ស្ទើរតែគ្រប់វត្តទៅហើយ ផ្ទុះរឿងអាស្រូជាបន្តបន្ទាប់ ។ ជាក់ស្តែងកាលពីថ្ងៃទី១៣ ខែតុលា ប្រជាពលរដ្ឋប្រមាណជាង៣០០គ្រូសារបាននាំគ្នាធ្វើកូដកម្មបណ្តេញព្រះចៅអធិការវត្តឃ្លាំងមឿង ចេញពីវត្តដោយយោងលើហេតុផលជាច្រើន ។ ... Read More »

ជនសង្ស័យ២នាក់ប្លន់យកម៉ូតូ ZOOMER X​ ពីនារីម្នាក់បានសម្រេច​និងដកកាំភ្លើងខ្លីវាយក្បាល យុវជនម្នាក់ជាសង្សាររបួសបែកក្បាល

ភ្នំពេញ ៖ យុវជនប្រុសស្រី២នាក់ បានជិះម៉ូតូ២គ្រឿងផ្សេងគ្នា មកពីញុំអីនៅម្ដុំផ្សារទួលគោក រួចហើយបម្រុងជិះត្រឡប់ទៅផ្ទះវិញ ខណៈជិះបានពាក់កណ្ដាលផ្លូវ ក៏ត្រូវបានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងតាមមកពីក្រោយហើយធ្វើសកម្មភាពដកកាំភ្លើងខ្លី វាយក្បាលជនរងគ្រោះ និងគំរាមបាញ់ រួចយកម៉ូតូ១គ្រឿងបានសម្រេច និងបណ្ដាលឲ្យជនរងគ្រោះបែកក្បាលហូរឈាមរងរបួសស្រាល ។ ក្នុងហេតុការណ៍ករណីប្លន់ខាងលើនេះ ... Read More »

អាណូ លាក់បាំងស្នេហាប្រះស្រាំ

ភ្នំពេញ៖ អតីតពិធីការិនីនៅទូរទស្សន៍ប៉ុស្តិ៍លេខ៣ នាងសួន ភក្តី ហៅអាណូ បានប្រកាសវិលមករកការងារសិល្បៈជាថ្មី ក្រោយបាត់មុខអស់ជិត១០ឆ្នាំ ។ ការវិលចូលសិល្បៈជាថ្មីរបស់នាង ត្រូវបានអ្នកជិតដិតលើកឡើងថា នាងរងសម្ពាធច្រើនពីរឿងស្នេហា ហើយការវិលរកឆ្នាំងចាស់វិញនេះ គឺដើម្បីបន្លប់ទុក្ខស្នេហ៍ដែលប្រេះបែក ។ កាលពី១០ឆ្នាំមុនវីជេអាណូរងពាក្យចចាមអារ៉ាមថា ... Read More »

យាមរោងចក្រ១ខែ បែរជាពុំបើកលុយឲ្យ នាំគ្នាទៅសុំការអន្តរាគមន៍ពីលោកចៅសង្កាត់

ភ្នំពេញ ៖ មនុស្សប្រុស ស្រីចំនួន៤នាក់ បានអះអាងថា ក្រុមហ៊ុនសន្តិសុខមិនបានបើកប្រាក់ខែឲ្យខ្លួន ហើយសុំដក អត្តសញ្ញាណប័ណ និងសៀវភៅគ្រួសារ ក៏ក្រុមហ៊ុនមិនអនុញាត អស់ជម្រើសនាំគ្នាទៅស្នើសុំការអន្តរាគមន៍ ពីលោកចៅសង្កាត់ចោមចៅ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែតុលា ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចុះរដ្ឋបាលតំបន់សំណង់មិនរៀបរយ

ភ្នំពេញ: មនុស្ស៣នាក់ត្រូវបានឃាតខ្លួនក្នុងយុទ្ធនាការចុះរដ្ឋបាលនៅតំបន់សំណង់មិនរៀបរយស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ កាលពីវេលាម៉ោង១០,៣០នាទីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដឹកនាំដោយ លោកណុប ផា អភិបាលរង ខណ្ឌច្បារអំពៅ ។ ជាលទ្ធផលក្រោយប្រតិបត្តិការនៅតំបន់មិនរៀបរយ កម្លាំងចម្រុះរឹបអូសបានដាវសាំម៉ូរ៉ៃដែលជាអាវុធរបស់ក្រុមក្មេងទំនើងចំនួន៧ដើម ... Read More »

ស្រវឹងបើកកាមរីបាឡែន ជ្រុលបុកផ្ទះគេបណ្តាលឲ្យស្លាប់៣នាក់ នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ មនុស្សយ៉ាងតិច៣នាក់បានបាត់បង់ជីវិតតែមួយប៉ព្រិចភ្នែក ដោយសាររថយន្តបាឡែនមួយគ្រឿងបោះពួយទៅបុកលំនៅឋានរបស់ពួកគាត់ទាំងកម្រោល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង២០នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រៃថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ករណីនេះត្រូវគេអះអាងថា រថយន្តបង្កបើកបរក្នុងស្ថានភាពស្រវឹង ... Read More »

សម្តេចតេជោ ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ច លោកប្រធានាធិបតីចិន ស៊ី ជិនពីង

ភ្នំពេញៈ នៅរសៀលថ្ងៃទី ១៣ ខែ តុលា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ លោកប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping)ប្រធានាធិបតី ... Read More »

ក្រុមយុវជនកម្ពុជា២៩រូបទទួលឱវាទពីថ្នាក់ដឹកនាំក្រសួងការពារជាតិ

ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការ ពារជាតិបានផ្តល់ឱវាទដល់ក្រុមយុវជនដែល បានអញ្ជើញចូលរួមក្នុងកម្មវិធីយុវជនអាសីុ អាគ្នេយ៍នៅប្រទេសជប៉ុនត្រូវជ្រើសបើក ឱកាសមាស ពេជ្រ សម្រាប់បុគ្គលខ្លួន ក្រុមគ្រួសារខ្លួន និងសង្គមជាតិ ។ ... Read More »

សម្តេចតេជោទូលថ្វាយព្រះមហាក្សត្រករណី ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ

ភ្នំពេញ ៖ ឆ្លើយតបទៅនឹងព្រះរាជសារ ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គក្រោយពីទទួលបាន លិខិតរបស់លោក សម រង្សុី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្ស ... Read More »

ប្រធានាធិបតីចិនអញ្ជើញដល់កម្ពុជាសម្រាប់ទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រ

  ភ្នំពេញ៖ លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិ បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់មក ដល់ កម្ពុជាហើយ តាមជើងយន្តហោះពិសេស នាវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៣ ... Read More »

ចោរថ្លើមធំលួចគាស់ទ្វារប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់​សំណាញ់បំណងចូលលួចកាំភ្លើងអាកាទុកចេញប្លន់

ខេត្តកណ្តាលៈ ចោរថ្លើមធំ២នាក់ធ្វើសកម្មភាពគាស់ទ្វារប៉ុស្តិ៍នគរបាលរដ្ឋបាលកំពុងសំណាញ់ក្នុងបំណងចូលលួចកាំភ្លើងអាកាទុកសម្រាប់ចេញប្លន់នៅថ្ងៃក្រោយ តែមិនបានសម្រេចត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឡោមព័ទ្ធចាប់ខ្លួនបាន កាលពីវេលាម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់លោក សំរឹទ្ធ សនសុជា បានឲ្យដឹងថា ... Read More »

ពុទ្ធបរិស័ទតវ៉ាបណ្តេញចៅអធិការវត្តឃ្លាំងមឿង ស្រុកបាទីខេត្តតាកែវព្រោះយកក្រុមគ្រួសាររស់នៅក្នុងវត្តអនាធិបតេយ្យ

ខេត្តតាកែវ៖ ពុទ្ធបរិស័ទចំណុះជើងវត្ត បាននាំគ្នាផ្ទុះកំហឹងលើកបដាតវ៉ាឲ្យបណ្ដេញចៅអធិការវត្តឃ្លាំងមឿងចេញពីវត្តដោយ សារតែលោកបាននាំក្រុមគ្រួសារមករស់នៅនិងធ្វើអាជីវកម្មនៅក្នុងវត្ត។ ករណី តវ៉ានេះបានកើតឡើងកាលពីថ្ងៃ១៣ ខែ តុលា ឆ្នាំ២០១៦ នៅក្នុងវត្តឃ្លាំងមឿង ស្ថិត នៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី។ ប្រជាពលរដ្ឋដែលលើកបដាតវ៉ាបាន ... Read More »

រដ្ឋមន្ត្រីធនធានទឹកនិងឧតុនិយមបញ្ជាឱ្យបើកផ្លូវទឹក

ខេត្តកំពង់ស្ពឺៈ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ខណៈភ្លៀងនៅតែបន្តធ្លាក់យ៉ាងគំហុកនៅជួរភ្នំឧិរ៉ាល់ ក្រុងច្បារមន ស្រុកថ្ពង ឧដុង្គ និងសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងបរិមាណទឹកពី ២០០ ទៅ៣០០មិល្លីម៉ែត្រ បានបង្កឱ្យមានជំនន់នៅភាគខាងជើងខេត្តកំពង់ស្ពឺ ក្នុងភូមិសាស្រ្តស្រុកថ្ពង ... Read More »

សមត្ថកិច្ចព័ទ្ធចាប់ជនសង្ស័យសម្លាប់ប្រពន្ធ នាយរងបុ៉ស្តិ៍តាវ៉ៅដាច់បាយដាច់ទឹកទីបំផុត ចាប់បានតែអាវនិងខោ

ខេត្តប៉ៃលិន ៖ បន្ទាប់ពីមានករណីឃាត កម្មដ៏សាហាវទៅលើប្រពន្ធនាយរងប៉ុស្តិ៍នគរ បាលតាវ៉ៅក្រុង-ខេត្តប៉ៃលិន សមត្ថកិច្ចបាន ព័ទ្ធចាប់ជនសង្ស័យដែលសង្ស័យថាបាន សម្លាប់ស្រ្តីរងគ្រោះ។ ក៏ប៉ុន្តែគួរឲ្យសោក ស្តាយព្រោះកម្លាំងសមត្ថកិច្ចចម្រុះបានពួន ស្ទាក់ទាំងយប់ និងទាំងថៃ្ងរហូតដាច់បាយ ដាច់ទឹកទីបំផុតរកឃើញតែខោនិងអាវ យឺតដែលសង្ស័យថាជារបស់ជនសង្ស័យប៉ុណ្ណោះ ។ ... Read More »

សមត្ថកិច្ចសហការជាមួយប្រជាពលរដ្ឋប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ២៦គ្រាប់

ខេត្តពោធិ៍សាត់៖ កម្លាំងអង្គការហេលឡូត្រាស់ (Hello Trace) កម្លាំងសមត្ថកិច្ចនគរបាលស្រុកបាកាន ប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោ សហការជាមួយប្រជាពលរដ្ឋប្រមូលគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះបន្សល់កាលពីសម័យសង្គ្រាមដ៏រ៉ាំរ៉ៃរបស់កម្ពុជា ពីតំបន់នានាចំនួន២៦គ្រាប់ ។ ប្រតិបត្តិការខាងលើនេះ ប្រព្រឹត្តឡើងកាលពីថ្ងៃទី ១២ និង១៣ ខែតុលា ... Read More »

ឃាត់មនុស្ស២នាក់ដែលលួចឆក់ត្រីក្នុងតាមដងទន្លេ

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពឆក់ត្រីខុសច្បាប់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុច បឹងខ្ពប ស្ថិតក្នុង ភូមិសំរោង ឃុំពោធិ៍ ស្រុកកំពង់លែង ... Read More »

ស្ថានទូតបារាំង ប្រកាសសេចក្តីជូនព័ត៌មានស្តីពីពិធីរម្លឹកខួបលើកទី២៥ឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍

ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បាន ប្រកាសសេចក្តីជូនព័ត៌មានស្តីពីពិធីរម្លឹកខួបលើកទី២៥ឆ្នាំ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ។ សេចក្តីប្រកាសបានបញ្ជាក់ថា៖ ឆ្លើយតបនឹងគំនិតផ្តួចផ្តើមរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការរួមចំណែកពីវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាពនឹងរៀបចំពិធីរម្លឹកខួបលើកទី២៥ឆ្នាំនៃការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍។ ពិធីនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃព្រហស្បតិ៍ទី២០ ខែតុលា ... Read More »

មន្រ្តីជលផលព័ទ្ធចាប់ក្រុមឆក់ និងកាប់ព្រៃលិចទឹក៦នាក់

ខេត្តកំពង់ឆ្នាំង៖ ជនជាតិវៀតណាមចំនួន៦នាក់ត្រូវបានសមត្ថកិច្ចរដ្ឋបាលជលផលឃាត់ខ្លួនបន្ទាប់ពីក្រុមជនជាតិវៀតណាមទាំងនេះបានចូល ទៅកាប់ព្រៃលិចទឹក ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងម៉ោង៩និង១០នាទីយប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចខណ្ឌ័ រដ្ឋបាលជលផលកំពង់ឆ្នាំងបានឲ្យដឹងថា ... Read More »

ផឹកស៊ីឌឺដងពាក្យសម្តី កាប់ចាក់គ្នា អ្នកឈ្នះដេកគុក អ្នកចាញ់ចូលពេទ្យ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីយកកាំបិតចុងស្រួចចាក់ទៅលើភាគីម្ខាងទៀត បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរ ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីម៉ោង ២រសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវលំ កែងផ្លូវវត្តចាស់ ... Read More »

រថយន្តកុងតឺន័របុក និងកិនម៉ូតូ បណ្តាលឲ្យរងរបួសមនុស្ស២នាក់

ភ្នំពេញ៖ យុវជន២នាក់បានរងរបួសស្រាល បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័របើកបុក និងកិនម៉ូតូ១គ្រឿងម៉ាកហុងដា សេ ១២៥ បណ្តាលឲ្យម៉ត់ខ្ទេចតែម្តង ។ ករណីនេះកើតឡើងកាលពីម៉ោង៣រសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវវេងស្រេង មុខបុរីពិភពថ្មី ... Read More »

ជនសង្ស័យ៥នាក់ពាក់ព័ន្ធគ្រឿងញៀន ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារ

កណ្តាល:ជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីជួញដូរនិងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ចំនួនពីរករណី ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចកាលពីរសៀលថ្ងៃទី១៣ ខែតុលា ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បញ្ជាក់ថា ចៅក្រមស៊ើបសួរ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមបញ្ញាត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ... Read More »

ឃុំខ្លួនមេការរមណីយដ្ឋានតាតៃម្នាក់ ករណីបង្កគ្រោះថ្នាក់ចរាចរស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ: បុរសជនជាតិអង់គ្លេសម្នាក់ ជាមេការរមណីយដ្ឋានតាតៃ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីរសៀលថ្ងៃទី១៣ ខែតុលា ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីស៊ើបអង្កេតករណីបើករថយន្តបង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ ។ បុរសជនជាតិអង់គ្លេសរូបនេះឈ្មោះ WALLACE ANDREW អាយុ៤៣ឆ្នាំ ជនជាតិអង់គ្លេស មុខរបរមេការរមណីដ្ឋានតាតៃ ... Read More »

រថយន្តម៉ែកសឺដេសបុកបង្គោលភ្លើងក្រឡាប់ផ្ងារកង់សង្ស័យអ្នកបើកបរស្រវឹងស្រា

ភ្នំពេញ ៖ រថយន្តម៉ែកសឺដេស១គ្រឿង បើកក្នុងល្បឿនលឿ នហើយទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារកង់លើសួនច្បារ សង្ស័យអ្នកបើកបរស្រវឹងស្រា ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន ... Read More »