ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

គំនរឈើធ្នង់ជាង៣០ម៉ែត្រគូបរបស់ប្អូនមន្រ្តីម្នាក់ សមត្ថកិច្ចចម្រុះខេត្តឧត្តរមានជ័យមិនហ៊ានបង្រ្កាប

ខេត្តឧត្ដរមានជ័យ: សមត្ថកិច្ចចម្រុះដឹកនាំ ដោយកម្លាំងគណៈបញ្ជាការឯកភាពខេត្តឧត្តរមានជ័យ និងការសហការចូលរួមមន្រ្ដីជំនាញផ្នែករដ្ឋបាល និងកងកម្លាំងនគបាលស្នងការខេត្តបានចុះបង្រ្កាបទីតាំងលាក់ទុកឈើប្រណិតប្រភេទធ្នង់ចំនួនរាប់រយកំណាត់ដែលបានដាក់គរដូចភ្នំនៅក្នុងដីលំនៅឋានមួយកន្លែង ស្ថិតនៅភូមិក្រសាំង ឃុំស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។ ការចុះបង្រ្កាបទីតាំងលាក់ទុកឈើប្រណិតខាងលើ មិនត្រូវបានសមត្ថកិច្ចរឹបអូសនោះឡើយ ដោយសមត្ថកិច្ចបានអះអាងថា មានមន្រ្ដីស្រុកត្រពាំងប្រសាទម្នាក់ឈ្មោះប៊ុត សាវុធ បានទូរសព្ទ័មកសុំការចរចាដោយសូកប៉ាន់ដល់សមត្ថកិច្ចចំនួន១ពាន់ដុល្លារ ជាថ្នូរដកកម្លាំងយាមដើម្បីយកឈើធ្នង់ជាង៣០ម៉ែត្រគូប ដើម្បីចល័តឈើចេញពីទីតាំងនោះ ... Read More »

ពលរដ្ឋទិញដីឡូត៌សម្រាប់រស់នៅព្រួយបារម្ភពីដីតំបន់អភិវឌ្ឍន៍នៅចុងកោះផ្ទុះរឿងធំដណ្តើមដីគ្នាលក់

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋប្រមាណ ជាង៤០គ្រួសារដែលបានទិញដីឡូត៍ពីតំបន់ អភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងកំពុងតែព្រួយបារម្ភ យ៉ាងខ្លាំងចំពោះដីឡូត៍ដែលខ្លួនបានទិញរួច សម្រាប់សង់ផ្ទះបន្ទាប់ពីមានទំនាស់ឈ្មួញ ដីនៅតំបន់អភិវឌ្ឍន៍ថ្មីរបស់ខេត្តកំពង់ឆ្នាំង ជាដីព្រៃលិចទឹកនោះចាប់ផ្តើមកក្រើកឡើង យ៉ាងខ្លាំងក្នុងអំឡុងខែសីហានេះ។ ទីតាំង ដីដែលពលរដ្ឋព្រួយបារម្ភនេះស្ថិតនៅក្នុង ភូមិទី៧ សង្កាត់ខ្សាម ក្រុង-ខេត្ត កំពង់ឆ្នាំង ... Read More »

លាក់លៀមកម្មករស្លាប់តាំងពីព្រឹកទើបធ្លាយនៅពេលរសៀល

ភ្នំពេញ៖ កម្មករម្នាងសីលាម្នាក់បានឆ្លងចរន្តអគ្គិសនីឆក់ស្លាប់នៅក្នុងការដ្ឋានតាំងពីព្រឹកតែត្រូវបានមេការសំណង់លាក់ការមិនឲ្យសមត្ថកិច្ចដឹង រហូតដល់រសៀលបន្ទាប់ពីមានរបាយការណ៍ពីមន្ទីរពេទ្យថាមានកម្មករឆក់ស្លាប់ ទើបមេការសំណង់សារភាពប្រាប់សមត្ថកិច្ចមូលដ្ឋាន។ ករណីនេះកើតឡើងនៅវេលាម៉ោង៩ព្រឹក ហើយសមត្ថកិច្ចទើបដឹងនៅម៉ោង៣រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅសំណង់ក្លឹបម៉ាស្សារបស់ថៅកែចិនម្នាក់ មានទីតាំងនៅអគារលេខ៩៤ ផ្លូវសំបិត ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ មន្ត្រីនគរបាលខណ្ឌចំការមនបានឲ្យដឹងថា ... Read More »

ភាពខ្វះការទទួលខុសត្រូវពីលោក ម៉ក ឧសភា ធ្វើឲ្យការនាំចេញ​កសិផលកម្ពុជាតាមច្រកព្រំដែនកម្ពុជា-ថៃ​ត្រូវរាំងស្ទះ

ភ្នំពេញ៖ លោក ម៉ក ឧសភា អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម បានបង្កការរាំងស្ទះយ៉ាងធ្ងន់ ទៅលើប្រជាពលរដ្ឋ ក្រុមហ៊ុនដែលបាននាំផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ក្រៅប្រទេសនាព្រំដែនកម្ពុជា-ថៃប្រឈមនឹងការរាំងស្ទះ ខាតបង់ពេលវេលា និងទ្រព្យសម្បត្តិរបស់ពួកគាត់យ៉ាងធ្ងន់ ខណៈលោក ម៉ក ឧសភា មិនបានគិតគូរពីបញ្ហាគំរូហត្ថលេខារបស់ខ្លួនទៅកាន់ប្រទេសនានា មានលក្ខណៈមិនស៊ីសង្វាក់គ្នា ... Read More »

ល្បែងស៊ីសងចាក់ភ្នាល់តាមអនឡាញនៅជិតផ្ទះមេប៉ុស្តិ៍សង្កាត់កំពង់បាយគៀបស៊ីបុរស ម្នាក់អស់លុយ១៦.០០០ដុល្លារ

ខេត្តកំពត ៖ តាមប្រភពព័ត៌មានបាន ទម្លាយឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ មានបុរសម្នាក់បានទៅដាក់ពាក្យបណ្តឹងចូលឲ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត បន្ទាប់ពីរូបគាត់ ចូលទៅលេងល្បែងស៊ីសងបៀរភ្នាល់តាមអនឡាញជ្រកក្រោមហាងអុីនធឺណេតហើយត្រូវថៅកែហាងអុីនធឺណេតនេះប្រើល្បិចគៀបស៊ីអស់ប្រាក់ចំនួន១៦.០០០ដុល្លារ គ្រាដែលគាត់ចូលទៅលេងជាប់ៗគ្នា ៤-៥ថ្ងៃ ។ ប្រភពបានឲ្យដឹងថា ជនរងគ្រោះដែលបានដាក់ពាក្យបណ្តឹងចូលទៅតុលាការនារសៀលខាងលើនេះត្រូវបានគេស្គាល់ឈ្មោះ ... Read More »

អ.ហ.ខណ្ឌទួលគោកឃាត់មនុស្ស៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ ៖ ជនសង្ស័យ៥នាក់រួមនឹងថ្នាំញៀនប្រភេទម៉ាទឹកកកជាង១០កញ្ចប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកឃាត់ខ្លួនជាក់ស្តែងជាបន្តបន្ទាប់កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅមុខផ្ទះសំណាក់ ស្រែលាភ ផ្លូវលេខ១៣២ សង្កាត់បឹងកក់២ ក្នុងខណ្ឌទួលគោកដែលដំបូងឃាត់ខ្លួនបានជនសង្ស័យ២នាក់និងដកហូតថ្នាំញៀនបាន២កញ្ចប់ និងសាកសួរជនសង្ស័យទាំង ២នាក់រួចទើបកម្លាំងបន្តសហការជាមួយ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញចុះឆែកឆេរបន្ទប់ជួលជនសង្ស័យខាងលើនៅម៉ោង៣និង៣០នាទី រសៀល ... Read More »

នគរបាលស្រុកសំរោងទងឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់បញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តកំពង់ស្ពឺ ៈ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តសហការជាមួយកម្លាំងនគរបាលស្រុកសំរោងទង ចុះបង្ក្រាបមុខសញ្ញាជួញដូរថ្នាំញៀន២នាក់ និងដកហូតបានថ្នាំញៀនព្រមទាំងវត្ថុតាងមួយចំនួនបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។ ករណីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជនសង្ស័យទាំង២នាក់ដែលត្រូវកម្លាំង សមត្ថកិច្ចឃាត់ខ្លួនទី១.ឈ្មោះម៉ម ភារ៉ា ... Read More »

ក្នុងរយៈពេលមួយថ្ងៃ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោបង្គ្រាបបទល្មើស២ករណីជាបន្ដបន្ទាប់  

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោបានបង្គ្រាបជនសង្ស័យ៤នាក់ ក្រោយពេលប្រព្រិត្តបទល្មើស២ករណីផ្សេងគ្នា។ ជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីលួចកង់ ទី១ឈ្មោះ រឿន វិបុល អាយុ ១៨ ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្រុកចេក សង្កាត់ជេីងឯក ខណ្ឌដង្កោ ... Read More »

មជ្ឈមណ្ឌលជាតិនៃជនពិការកម្ពុជាទទួលបានវ៉ែនតាចំនួន២.០០០គ្រឿងពីសប្បុរសជន

ភ្នំពេញ៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាទទួលបានអំណោយពីសប្បុរសជននៅសហរដ្ឋអាមេរិកនូវវ៉ែនតាចំនួន ២,០០០គ្រឿងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ។ គ្រួសារសប្បុរសធម៌នេះបាន ចូលរួមចំណែកជួយវ៉ែនតាដល់កីឡាករ កីឡាការិនីជនពិការសិស្សានុសិស្សពិការ និងក្រុមគ្រួសារតាមសហគមន៍ជនពិការស្របតាមទិសស្លោកមើលឃើញជិតនិងមើលឃើញឆ្ងាយជាការអភិវឌ្ឍគ្រួសារនិងសង្គមរស់នៅ ។ ក្រុមគ្រូសាររបស់លោក Trammell Coxធ្លាប់បានជួយវ៉ែនតាដល់មជ្ឈមណ្ឌលនៃ ជនពិការកម្ពុជាតាំងពីឆ្នាំ២០១០ ... Read More »

កីឡាករ ឆន ចន្នី ប៉ះជាមួយ យ៉ុន ដារ័ត្ន ខណៈដែលកីឡាករស្រៀង ទិតធិ ជួបផាត សូដាជុំទី២

ភ្នំពេញ ៖ កីឡាករ ឆន ចន្នី អ្នកប្រដាល់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យត្រូវប៉ះជាមួយ យ៉ុន ដារ័ត្ន មកពីក្លិបតាឡីដំរីមានប្ញទ្ធិ ខណៈដែលកីឡាករ ស្រៀង ទិត ធិមកពី ក្លិបសម្បត្តិគុនខ្មែរត្រូវជួប ផាត ... Read More »

ផឹកស៊ីក្បែរគា្នខឹងចតរ៉ឺម៉កម៉ូតូមុខបន្ទប់ វ៉ៃប្រាវ អ្នកចាញ់ដេកពេទ្យ អ្នកឈ្នះជាប់ខ្នោះ

ភ្នំពេញ: បុរសម្នាក់បន្ទាប់ពីផឹកស្រាស្រវឹង ស្រឿងៗ មានទំនាស់ពាក្យសំដីជាមួយអ្នកជិតខាងដោយប បានយកកូនកាំបិតចិតបន្លែចាក់ និងយកបន្ទះក្តារ វាយទៅលើជនរងគ្រោះ ២នាក់ បណ្តាលអោយរងរបួសធ្ងន់-ស្រាលត្រូវបាន នគរបាលព្រហ្មទណ្ឌ ខណ្ឌឬស្សីកែវចុះមកឃាត់ខ្លួន និងវាយខ្នោះយកទៅសាកសួរ ភ្លាមៗ ។ ហេតុការណ៍នេះ ... Read More »

រឿងក្ដីព្រហ្មទណ្ឌដ៏ចម្រូងចម្រាសមួយ រាលដាលដល់លោកមេធាវី រស់ ផល្លា

ភ្នំពេញ: រឿងក្ដីព្រហ្មទណ្ឌដ៏ចម្រូងចម្រាសមួយ ដែលមានជនជាប់ចោទជាអតីតឧត្ដមសេនីយ៍យោធា និងជាមនុស្សជំនិតបំផុតរបស់លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងម្តាយលោកថោង សារ៉ាត់ ពេលនេះបានរាលដាលដល់លោកមេធាវី រស់ ផល្លា ។ អ្វីដែលជាការរាលដាលដោយសារតែ លោកស្រី ... Read More »

នគរបាលក្រុងសួងឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័នឹងគ្រឿងញៀន

ខេត្តត្បូងឃ្មំុៈ ជនសង្ស័យម្នាក់ រួមនឹងវត្ថុតាងសង្ស័យជាថ្នាំញៀនត្រូវបានកម្លាំងនគរបាលក្រុងសួងឃាត់ខ្លួនចាត់ការតាមនិតិវិធី ។ ប្រតិបត្តការណ៍នេះធ្វើរឡើងនៅវេលាម៉ោង ១១ព្រឹក ថ្ងៃ២៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិវិហារខ្ពស់ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មំុ ។ លោក ... Read More »

បុរសម្នាក់សង្ស័យផឹកស្រាស្រវឹងជិះម៉ូតូបុកធុងសំរាមដួលបែកមុខ

ប៉ោយប៉ែតៈ បុរសម្នាក់សង្ស័យផឹកស្រវឹង ជិះម៉ូតូបុកធុងសំរាមបណ្ដាល ដូលបោកទៅនឹងផ្លូវបេតុង បេកមាត់ហូរឈាមពេញផ្ទៃមុខ កាលពីរម៉ោង៦និង២៣នាទីល្ងាច ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវបំបែកវីញផ្ទេរប្រាក់ ក្នុងភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បុរសខាងលើត្រូវគេបានស្គាល់ឈ្មោះ ... Read More »

អំណោយរបស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិតចែកជូនប្រជាពលរដ្ឋ ចំនួន ៣០គ្រួសារ ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ... Read More »

ប្រជាពលរដ្ឋ​ សិស្សានុសិស្សស្រុកកោះញែកប្រឈមនឹងគ្រោះថ្នាក់ ត្រូវឆ្លងក្បូនកាត់អូរទៅសាលា

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សនៅតំបន់ដាច់ស្រយាល់មួយកន្លែង ស្ថិតក្នុងឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរីកំពុងប្រឈមនឹងគ្រោះថ្នាក់ ពេលធ្វើដំណើរទៅសាលារៀនដោយត្រូវឆ្លងអូរ គ្រាដែលវេលានេះកម្ពស់ទឹកអូរបានកើនឡើងយ៉ាងខ្លាំង ហើយសិស្សសាលាគ្មានមធ្យោបាយអ្វីក្រៅពីឆ្លងអូរទៅរៀនដោយក្បូនឫស្សីតូចមួយនោះឡើយ ។ រីឯអាជ្ញាធរខេត្តអះអាងថា បាននិងកំពុងព្យាយាមជួយរកដំណោះស្រាយហើយ ។ សម្រាប់សិស្សានុសិស្ស រំពឹងថា ... Read More »

ចូលផ្ទះដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិបានសម្រេចនៅខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោងប្រហែល១៥និង០០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋមួយគ្រូសារបានដាក់ពាក្យបណ្ដឹងទៅប៉ុស្ថិ៍នគរបាលសង្កាត់ប៉ៃលិនថា មានករណីចោរលួចចូលផ្ទះដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិនៅចំណុចផ្ទះរបស់លោក ហាប់ ការីម ស្ថិតក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ជនរងគ្រោះឈ្មោះមីត ... Read More »

នគរបាលប៉ុស្តិ៍បឹងកក់ទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតគ្រឿងញៀនបាន៥១កញ្ចប់នៅប្លុករោងចក្រឆ្នាំង

ភ្នំពេញ ៖ មួយរយៈពេលកន្លងមកនេះ គេឃើញកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២ ខណ្ឌទួលគោក បានខំប្រឹងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះករណីគ្រឿងញៀននៅប្លុករោងចក្រឆ្នាំង ដែលជាកន្លែងសម្រាប់ជនសង្គមងងឹតងាយស្រួយជួញដូរគ្រឿងញៀនយ៉ាសកម្មនោះ ឥឡូវសមត្ថកិច្ចបានចុះបង្រ្កាបជាបន្តបន្ទាប់ ដោយដកហូតគ្រឿងញៀន និងឃាត់ខ្លួនមនុស្សជាច្រើននាក់ បញ្ចូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ផងដែរ ។ ជាក់ស្តែង នៅវេលាម៉ោង៩និង២៥ នាទីយប់ ថ្ងៃទី ... Read More »

យុទ្ធនាការពណ៌ទឹកក្រូចក្នុងសហគមន៍ដើម្បី បញ្ឈប់អំពើហិង្សាលើស្ត្រីធ្វើឡើងនៅខណ្ឌ ឫស្សីកែវ

ភ្នំពេញ ៖ អំពើហិង្សាទៅលើស្ត្រីនិង កុមារដែលគេតែងតែសង្កេតឃើញថា តែង តែកើតមានឡើងនៅតាមទីជនបទក៏ដូច នៅទីប្រជុំជននៅតែបន្តមានហើយក៏មិន ទាន់បានបញ្ចប់ទាំងស្រុងនៅឡើយដែរ។ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នៅសាលប្រជំុនៃសាលាខណ្ឌ ឫស្សីកែវបានសម្ពោធយុទ្ធនាការពណ៌ទឹក ក្រូចក្នុងសហគមន៍ដើម្បីបញ្ឈប់អំពើហិង្សា លើស្ត្រីនិងកុមារហើយក៏មានដង្ហែក្បួន ដោយជិះម៉ូតូកង់បីផងដែរ ... Read More »

សំរាមជាបញ្ហាសំខាន់ដែលប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅលើកមកពិភាក្សា

ភ្នំពេញ : លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ លើយកមកធ្វើជាប្រធានបទក្នុងកិច្ចប្រជុំ វិសាមញ្ញលើកទី២៧ អាណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ កាលពីព្រឹក ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០១៦ ... Read More »

លោកស្រី ម៉ែន សំអន ជំរុញ ឲ្យសមាជិក គណៈគ្រប់គ្រងមូលដ្ឋាន រាជធានីភ្នំពេញ ត្រូវចុះផ្សព្វផ្សាយ ពន្យល់ពលរដ្ឋឲ្យស្គាល់ពីសមិទ្ធផល របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ លោកស្រី ម៉ែន សំអន បានជំរុញ ឲ្យសមាជិក គណៈគ្រប់ គ្រងមូលដ្ឋាន រាជធានីភ្នំពេញ ត្រូវចុះផ្សព្វផ្សាយ ពន្យល់ដល់ពលរដ្ឋនៅ សហគមន៍ ឲ្យស្គាល់ពីសមិទ្ធផល របស់រាជរដ្ឋា ភិបាល ... Read More »

សមត្ថកិច្ចកំពុង​ចុះ​ឆែកឆេរ​ឃ្លាំងស្តុកទំនិញគេចពន្ធរបស់​លោកអធិការនគរបាលក្រុងសេរីសោភ័ណ

ខេត្តបន្ទាយមានជ័យ៖ យ៉ាងតិចទីតាំងស្តុកទំនិញសង្ស័យគេចពន្ធចំនួន៣ទីតាំងត្រូវបានសមត្ថកិច្ចគយខេត្តបន្ទាយមានជ័យចុះឆែកឆេរ បន្ទាប់ពីមានការសម្របសម្រួលដោយតំណាងអយ្យការសាលាដំបូងខេត្ត ពាក់ព័ន្ធទៅនឹងករណីដឹកជញ្ជូន និងស្តុកទុកនូវទំនិញគេចពន្ធជាច្រើនប្រភេទ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ចំកណ្តាលក្រុងសេរីសោភ័ណ ដែលជាទីតាំងឃ្លាំងស្តុកទំនិញគេចពន្ធរបស់លោក ស៊ីវ សុជាតិ ហៅតោ អធិការនគរបាលក្រុងសេរីសោភ័ណ ។ ... Read More »

កម្សោយដឹកនាំរបស់អធិការក្រុងព្រះសីហនុ ទើបឲ្យចោរអាចរត់រួចទាំងខ្នោះជាប់ដៃ

ខេត្តព្រះសីហនុ៖ បែកធ្លាយភាពមិនប្រក្រតីពាក់ព័ន្ឋជនសង្សយ័ម្នាក់ ដែលត្រូវបានសមត្ថកិច្ច ក្រុងព្រះសីហនុចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពលួចយកកាបូប ដែលមានលុយ ២០០០ដុល្លារ នោះ បានលួចហែកគុកទាំងខ្នោះជាប់ដៃ នៃអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ រត់ចេញទៅបានហើយ កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ... Read More »

ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ នៅស្រុកលំផាត់

ខេត្តរតនគិរី៖ ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ក្នុងរណ្តៅអាអ៊ីចកាយយកដីធ្វើផ្លូវនៅស្រុកលំផាត់ ។ ករណីក្មេងប្រុសលង់ទឹកស្លាប់នេះ បានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចរណ្តៅទឹកមុខដីចំការលោកតង់ស៊ីន ស្ថិតក្នុងភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី ។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ... Read More »

នៅសាលមហោស្រប សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រារព្វពិធីអបអរសាទរការផ្សព្វផ្សាយទិវាអន្តជាតិជនជាតិភាគតិចពិភពលោក លើកទី២២

ខេត្តរតនគិរី៖ ទិវាអន្តរជាតិជនជាតិដើមភាគតិចលើកទី២២ ក្រោមប្រធានបទជនជាតិដើមភាគតិចនិងការអប់រំដែលប្រព្រឹត្តធ្វើនៅសាលមហោស្របសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកមួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោកប៊ូ ថង ប្រធានគណកម្មការទី៤សមាជិកព្រឹទ្ធសភា លោកគិត ... Read More »

ចាប់ខ្លួនចោរលួចគាស់ទូដែកក្នុងរោងចក្រលួចលុយជិត១០មុឺនដុល្លារ និង២០លានរៀល

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ សហការជាមួយកម្លាំព្រហ្មទណ្ឌកម្រឹតស្រាលខេត្តកំពង់ស្ពឺ ស្រាវជ្រាវតាមចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួសគាស់ទូដែកក្នុងរោងចក្រ លួចលុយជិត១០មុឺនដុល្លារ និងលុយខ្មែរជិត២០លានរៀលបានសម្រេច កាលពីថ្ងៃទី១០ ខែសីហាឆ្នាំ២០១៦ ស្ថិតនៅរោងចក្រផលិតស្បែកជើងយុីហោវីងស្តាស៊ូ តាមផ្លូវជាតិលេខ៣  ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយរត់គេចខ្លួន ... Read More »

ប៉ែន ចំរ៉ុង ស្ងាត់បាត់ទីផ្សារក្រោយផ្ទុះរឿងលែងលះ ភិន សុដាលីស

ភ្នំពេញ៖ ដំណឹងលែងលះរបស់គូស្នេហ៍អ្នកសិល្បៈគឺលោក ប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស បានធ្វើឲ្យកក្រើកអស់មហាជនជាថ្មីក្រោយរួមគ្នាគាមិនបានមួយឆ្នាំផង។ ការលែងលះប្រពន្ធទាំងមានផ្ទៃពោះនេះ បានធ្វើឲ្យមហាជនមួយចំនួនចេញរិះគន់តារាសម្តែង និងពិធីករប៉ែន ចំរ៉ុងមិនសំច្ចៃមាត់និងធ្វើឲ្យប្រជាប្រិយភាពរបស់តារា វោហាបានរូបនេះថមថយ ហើយទីផ្សារការងាររបស់តារាសម្តែងរូបនេះក៏ត្រូវបានគេ ទម្លាយថាស្រកស្រុតចុះជាលំដាប់ ... Read More »

អម្ពរ ទេវី នឹងបញ្ចប់អាជីពសិល្បៈក្រោយបញ្ចប់រឿង”ទឹកចិត្តម្តាយសម័យថ្មី”

ភ្នំពេញ៖ ការបង្ហាញវត្តមានថតខ្សែភាពយន្តដ៏កម្ររបស់តារាសម្តែងជើងចាស់ អ្នកនាង អម្ពរ ទេវី បានបង្កើតឲ្យមានការភ្ញាក់ផ្អើលអស់មហាជន។ ទោះជាយ៉ាងណាទស្សនិកជនអាចនឹងមានការខកចិត្តនិងសោកស្តាយច្រើនព្រោះតែតារាស្រីរូបនេះអាចនឹងបិទអាជីពសិល្បៈរបស់នាងក្រោយពីបញ្ចប់ការថតខ្សែភាពយន្តរឿង “ទឹកចិត្តម្តាយសម័យថ្មី”របស់ផលិតកម្មថោន ។ តារាសម្តែងអ្នកនាងអម្ពរទេវី បានមក ដល់កម្ពុជាកាលពីថ្ងៃទី១៣ ខែសីហា ដើម្បីមកសាកសួរសុខទុក្ខអតីតស្វាមី ពិសេសនាងសម្រេចចិត្តថតខ្សែភាពយន្តខ្នាតធំរឿង”ទឹកចិត្តម្តាយសម័យថ្មី”ដែលដឹកនាំសម្តែងដោយអ្នកស្រីពាន់ ... Read More »

ដេកក្នុងមុងត្រូវសត្វថ្លែនចូលខាំចុករហូតដល់សន្លប់បាត់ស្មារតី

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់មានអាការចុកចាប់ពេញខ្លួនរហូតដល់សន្លប់លែងដឹងខ្លួនបន្ទាប់ពីសត្វថ្លែនចូលខាំពេលកំពុង សម្រាកក្នុងមុងទាំងកណ្តាលអធ្រាត្រ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីយប់ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅភូមិចាន់ ត្រក ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ ឆ្នាំង ។ ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ... Read More »

ចោរឆក់កាបូបជនបរទេស២នាក់ ត្រូវនគរបាលព្រហ្មខណ្ឌដូនពេញឃាត់ខ្លួន

ភ្នំពេញ៖ មុខសញ្ញាចោរឆក់កាបូបជនបរទេស២នាក់ ត្រូវបានកម្លាំងនគរបាព្រហ្មទណ្ឌខណ្ឌដូនពេញសហការជាមួយនគរបាលកម្រិតស្រាលក្រុងចុះអន្តរាគមន៍ភ្លាមៗ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបជនបរទេស ប្រុស ស្រី២នាក់ កំពុងតែជិះរ៉ឺម៉ក់កង់បី តែមិនបានសម្រេច ដោយសារអ្នករត់កង់បីស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចកំពុងល្បាតនៅក្បែរនោះដេញតាមចាប់ជាប់តែម្តង ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ... Read More »