ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

លោកសាយ កុសល់ អភិបាលក្រុងស្ទឹងត្រែង ដឹកនាំក្រុមការងារចុះពិនិត្យ សម្របសម្រួល និងដោះស្រាយ វិវាទដីធ្លីរវាងពលរដ្ឋ ជាមួយក្រុមហ៊ុនគ្រែនស៊ី (អតីតម៉ុងរឹទ្ទីក្រុប) និងដីរដ្ន

ខេត្តស្ទឹងត្រែង៖ លោកសាយ កុសល់ អភិបាលនៃគណៈអភិបាលក្រុងស្ទឹងត្រែង បានដឹកនាំក្រុមការងារក្រុងចុះដោះស្រាយ រឿងទំនាសដីធ្លីប្រជាពលរដ្ឋជាមួយក្រុមហ៊ុនគ្រេនស៉ី (អតីតក្រុមហ៊ុនម៉ុងរឹទ្ធីក្រុប ) រវាងដីរដ្ឋផងដែរ ហើយ និងអញ្ជើញចុះពិនិត្យដល់ទីតាំងដី ដែលកំពុងមានវិវាទជាក់ស្តែង ចំនួន៦៨គ្រួសារ ដែលស្ថិត នៅក្នុងចំណុចផ្លូវបំបែកទៅស្រុកសៀមប៉ាង ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសិស្សនិស្សិត ខ្មែរ មកពីសហគមន៍អឺរ៉ុប

ប្រទេសស៊ី្វស៖ នៅរាត្រីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ និងសិស្ស និស្សិត មកពីបណ្ដាប្រទេសក្នុងសហគមន៍អឺរ៉ុប​ ដែលពិធីនេះធ្វើឡើងនៅ​ ... Read More »

សមត្ថកិច្ចឃាត់ខ្លួន ជនជាតិចិនម្នាក់ ផឹកស៊ីស្រវឹង ដើរស្រែកឡូឡា រំខាន់ដល់ពលរដ្ឋជិតខាង

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកលៀប នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ដែលផឹកស៊ីស្រវឹង ហើយដើរស្រែកឡូឡា បង្កការរំខាន់ដល់ប្រជាពល់រដ្ឋ រួចយកទៅប្រគល់ឲ្យនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃផែនការងារអន្តោប្រវេសន៍ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។ មន្រ្តីនគរបាលខណ្ឌជ្រោយចង្វារ បាឲ្យដឹងថា ... Read More »

ពួកមន្ត្រីជលផលខេត្តតាកែវស៊ីដាច់ប្រធានមន្ទីរកសិកម្ម​ លុយ​ដែលឈ្មួញបង់ឲ្យ​ជាថ្នូរនឹងបទល្មើសនេសាទ

ខេត្តតាកែវ៖ គ្រាន់តែ​ឈ្មួញអ្នកនេសាទ​ល្មើស​ច្បាប់ម្នាក់ ឈ្មោះ ខុម បង់ប្រាក់​ឲ្យពួកមន្ត្រីជលផលនៅស្រុក​អង្គរបុរី ជាង១ម៉ឺនដុល្លារ ជាថ្នូរនឹងបានការអនុញ្ញាត​ឲ្យនេសាទ​ដោយសេរី ។ ប៉ុន្តែលុយនោះ​មិនត្រូវបានពួកមន្ត្រីជលផល​ប្រចាំ​ស្រុកអង្គរបុរី អ៊ឹម ផាត និងខឹម ប៊ុនថន ចែករំលែក​ទៅ​ឲ្យ​លោក ញឹប ... Read More »

ឈុតរឿង កូនក្រក របស់នាយពាក់មី ត្រូវ Facebook និង Youtube បិទមិនឲ្យផ្សាយ

ភ្នំពេញ៖ ភាពយន្តខ្នាតធំបែបភ័យរន្ធត់រឿង កូនក្រក ជាស្នាដៃថ្មីរបស់អ្នកដឹកនាំរឿង និងជាតារាកំប្លែងនាយ ពាក់មី ត្រូវ Facebook និង Youtube បិទ( Block) មិនឲ្យផ្សាយដែលទំនងជាស្នាដៃនេះមានភាពរន្ធត់ឃោរឃៅខ្លាំងពេកអាចប៉ះពាល់ដល់អ្នកទស្សនា ឬអ្នកលេងបណ្តាញសង្គមដ៏ពេញនិយមទាំងនេះ។ ក្រោយសម្ងំផលិតភាពយន្តថ្មីអស់ជាច្រើនខែ ... Read More »

ប្លែកភ្នែកបទ ហេតុអ្វីពួកយើងបែកគ្នា របស់គីម ថាណា

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម BNលោក គីម ថាណា បានបញ្ចេញឈុតខ្លី(Trailer) ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសាច់រឿង និងស្ទីលច្រៀងថ្មីដ៏ទាក់ទាញ។ បទ ហេតុអ្វីពួកយើងបែកគ្នា នេះត្រូវបានផលិតករលើកឡើងថាជាការផលិតសម្រិតសម្រាំងបំផុតដើម្បីបញ្ចេញស្នាដៃថ្មីកម្រិតខ្ពស់មួយរបស់ផលិតកម្ម។ តារាចម្រៀង គីម ថាណា បានបញ្ចាក់ថា ... Read More »

សម្តេចតេជោហ៊ុន សែន អរគុណបងប្អូនប្រជាពលរដ្ឋខ្មែរដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្ដៅ

ប្រទេសស៊ី្វស៖ សម្តេចតេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងអរគុណចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ជាច្រើនមកពីបណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុប​ ដែលបានមកទទួលស្វាគមន៍យ៉ាង កក់ក្ដៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់​ សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​ នៅទីក្រុងហ្សឺណែវ​ ។ សម្តេចតេជោហ៊ុន សែន បានវត្តមានដ៏ខ្ពង់ខ្ពស់នៅទីក្រុងហ្សឺណែវ​ ប្រទេសស៊ី្វស ... Read More »

មិនកោតសរសើរមិនបានទេ! មន្ត្រីនគរបាលម្នាក់ ស្លៀកពាក់ស៊ីវិលបង្កគ្រោះថ្នាក់ចរាចរណ៍រួចដកកាំភ្លើង​វា​យក្បាលជនរងគ្រោះថែមទៀត

ភ្នំពេញ ៖​ មន្ត្រីនគរបាលម្នាក់ស្លៀកពាក់ស៊ីវិលម្នាក់ ជិះម៉ូតូបុកគេហើយដក​កាំភ្លើង​វាយអ្នករត់ម៉ូតូឌុបម្នាក់ បណ្តាលបែកក្បាលហូរឈាមស្រោចពេញមុខ ហើយព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ ​ក្រោយពីបានបង្កគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវតិចតួច​បង្ក​ឲ្យ​មាន​ការ​ផ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​កាល​ពី​វេលាម៉ោង​៩និង៤០នាទីយប់ ថ្ងៃទី២៣ ខែ​តុលា ​ឆ្នាំ​២០១៨ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ត្រង់​ចំណុច​ស្ពាន​អាកាស​៧មករា ​សង្កាត់​ទឹក​ថ្លា ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ... Read More »

ស្រ្តីមេក្លោងជួញដូរមនុស្ស​ឲ្យយកប្តី​នៅ​ប្រទេស​ចិន និងធ្លាប់លក់ព្រហ្មចារីយ៍កូនស្រីបង្កើត៣នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅសាលាដំបូងហើយ

ខេត្តក្រចេះ​ ៖ នគរបាលប្រឆាំងការជួញដូរ​មនុស្ស និង​ការពារ​អ​នី​តិ​ជនបានឃាត់ខ្លួនស្ត្រីមេខ្យល់ម្នាក់ ដែលជាមេក្លោងរកស៊ីរត់ពន្ធមនុស្ស​ឆ្លងដែន​ទៅ​យក​ប្តី​នៅ​ប្រទេសចិន និងធ្លាប់លក់ ព្រហ្មចារីកូនស្រីបង្កើតរបស់ខ្លួនចំនួន៣នាក់ទៀតផង ។ នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតជនខេត្តក្រចេះចុះស្រាវជ្រាវ​ និង​រកឃើញ​ថា មានជាប់សង្ស័យជាមេក្លោងជួញដូរមនុស្សឆ្លងដែន ដោយខុសច្បាប់ ទើបឈានដល់ឃាត់ខ្លួនបាននៅខេត្តរតនគិរី នាថ្ងៃព្រហស្បតិ៍៩ ... Read More »

កម្មករសំណង់៣នាក់ខឹង​មេជាង​មិន​បើក​លុយ​ឲ្យ​ នាំ​គ្នា​វាយ​សម្លាប់​ រួច​គេចខ្លួន​ ត្រូវ​កម្លាំង​នគរបាល​ខេត្តសៀមរាប​ក្របួច​ជាប់​

ខេត្ត​សៀមរាប​៖ ​ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​បាន​វាយ​សម្លាប់​មេជាង​សំណង់​ នៅ​ខេត្ត​ព្រះ​សីហ​នុ​ កាលពី​ថ្ងៃ​ទី​២២​ ខែតុលា ឆ្នាំ២០១៨កន្លង​ទៅ​ថ្មីៗ​នេះ ​រួច​នាំ​គ្នា​រត់គេច​ខ្លួន​មក​ស្រុក​កំណើត​ ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តសៀមរាប​ក្របួច​ជាប់ ​។​ ហេតុការណ៍​ឃាត់ខ្លួន​នេះ ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក ​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៨​ ស្ថិត​នៅ​ភូមិ​កញ្ជោ​ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកលនៃវេទិកាវិនិយោគពិភពលោកឆ្នាំ 2018

នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថ្ងៃទី23 ខែតុលាឆ្នាំ 2018 នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកលនៃវេទិកាវិនិយោគពិភពលោកឆ្នាំ 2018 ក្រោមប្រធានបទ«ទស្សនៈវិស័យវិនិយោគក្នុងយុគ្គសម័យសាកលភាវូបនីយកម្ម» ដែលពិធីនេះ គឺមានការចូលរួមពីអគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ ... Read More »

សត្វឆ្កែខាំក្មេង២នាក់ដែលនៅជិតខាងរបួស ម្ចាស់មិនចង់ទទួលខុសត្រូវ

ភ្នំពេញ៖ ក្មេងប្រុសស្រីចំនួន២នាក់បងប្អូនបាននាំគ្នារត់លេង ស្រាប់តែមានសត្វឆ្កែមួយក្បាល ដែលមានម្ចាស់ចិញ្ចឹមនៅផ្ទះក្បែរនោះ បានមកខាំក្មេងទាំង២នាក់ឲ្យរងរបួសធ្ងន់ធ្ងរបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៩និងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅបរិវេណផ្ទះជួលក្នុងភូមិត្រពាំងពោធិ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ហើយម្ចាស់ឆ្កែបង្កនោះហាក់បីដូចជាមិនចង់ទទួលខុសត្រូវ ទើបភាគីខាងម្តាយរងគ្រោះនាំមកប៉ុស្តិ៍នគរបាលចោមចៅទី៣ដើម្បីជួយដោះស្រាយ។ ក្មេងរងគ្រោះ ទាំង២នាក់បងប្អូន ទី១ ... Read More »

បុរសជនជាតិស្រីលង្ការម្នាក់ ដេកស្លាប់នៅក្នុងផ្ទះសំណាក់យីហោ សំណាង

ភ្នំពេញ៖ មានករណីបុរសចំណាស់ជនជាតិស្រីលង្ការម្នាក់ បានដេកស្លាប់នៅក្នុងផ្ទះសំណាក់យីហោ សំណាង ខាងម្ចាស់ផ្ទះសំណាក់ និងសមត្ថកិច្ចមូលដ្ឋាន ដឹកសាកសពចេញស្ងាត់ៗ យ៉ាងអាថ៌កំបាំង ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោ១២និង៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ៣១ ... Read More »

ភាពមិនប្រក្រតីរបស់មន្រ្ដីបរិស្ថាន និងមន្ដី្ររដ្ឋបាលព្រៃឈើ ឃុំខ្វាវ មិនបង្រ្កាបបទល្មើស

ខេត្តសៀមរាប៖ ពលរដ្ឋចោទលោក ភោគវិរះ នាយសង្កាត់រដ្ធបាលព្រៃឈើ ឃុំខ្វាវថា ជាអ្នកនៅពីក្រោយខ្នងចាំការពារឈ្មួញឈើដុះស្លែឈ្មោះ រឿន ឲ្យមានសិទ្ធិរកស៊ីឈើយ៉ាងរលូន ចំណែកលោក ធា មេបរិស្ថានខ្វាវជាអ្នកឃុបឃឹត និងមើលផ្លូវឲ្យឈ្មួញដឹកជញ្ចូនឈើយ៉ាងសកម្ម នៅក្នុងស្រុកជីក្រែង រីឯសមត្ថកិច្ចមួយចំនួនជួយជ្រោមជ្រែង និងការពារឈ្មួញដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ... Read More »

អ្នកស្រុកប្រទះឃើញ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់នៅតាមផ្លូវលំ

ប៉ោយប៉ែត៖ បុរសម្នាក់ត្រូវអ្នកស្រុកប្រទះឃើញរងរបួសធ្ងន់ ចំណែកម៉ូតូខូចខាត ផ្នែកខាងមុខ កាលពីវេលម៉ោង១រសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅលើផ្លូវលំ ក្រួសក្រហម ហ្សូអា (ZOA) ស្ថិតនៅក្នុងភូមិព្រៃគប់ សង្កាត់ ផ្សារកណ្តាល ... Read More »

ចំការអំពៅរបស់ក្រុមហ៊ុនលោក កុយ សារ៉េន ប្រមាណជិត៧ហិកតា ត្រូវជនមិនស្គាល់មុខលួចដុត

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ចំការអំពៅរបស់ក្រុមហ៊ុនលោក កុយ សារ៉េន ប្រមាណជិត៧ហិកតា ត្រូវបានជនមិនស្គាល់មុខ ដែលមានបំណងមិនល្អ លួចដុតបង្កការភ្ញាក់ផ្អើលដល់អ្នកចាំចំការអំពៅ នាំគ្នាស្រែកហៅគ្នីគ្នាជួយបាញ់ទឹកពន្លត់រយះពេល២ម៉ោង ទើបរលត់ទាំងស្រុង។ ហេតុការណ៍ឆេះចំការអំពៅបានកើតឡើងកាលពីថ្ងៃ ច័ន្ទ ១៣កើត ខែអស្សុជ ឆ្នាំច ... Read More »

ពិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ចាប់ផ្តើមដំណើរការហើយ

ខេត្តកណ្តាល៖ នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅចាប់ផ្តើមដំណើរការបើកកម្មវិធីហើយរោមវត្តមានលោក បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ។ ពិធីប្រណាំងទូកនេះដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អប្រសើរនោះ កម្លាំងនគរបាលខេត្តកណ្តាលចេញតាមគោលដៅនៅមាត់ទន្លេក្រុងតាខ្មៅ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ... Read More »

គ្រោះថ្នាក់ចរាណ៍ រវាងរថយន្ដកាមរី បុកនឹងគោយន្តដឹកឈើបណ្ដាលឲ្យស្រ្ដីម្នាក់ស្លាប់

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅតំបន់សូងសាង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ មានគោយន្តដឹកឈើតាប់ជំនៀពុះមួយគ្រឿង ដាច់កង់មុខបានរេចង្កូតទទឹងផ្លូវ ស្រាប់តែមានឡានកាមរី ពណ៌សមួយគ្រឿងបុកពីក្រោយបណ្ដាលឲ្យស្ត្រីម្នាក់ជិះនៅលើគោយន្តធ្លាក់មកត្រូវឈើសង្កត់ពីលើ បណ្ដាលឲ្យស្ត្រីរូបនោះ បាត់បង់ជីវិតនៅកន្លែងកើតហេតុភ្លាម ។ ... Read More »

អាជ្ញាធរខណ្ឌច្បារអំពៅចុះផ្អាកការដ្ឋានសំណង់ស្ថានីយប្រេងអត់ច្បាប់ដ៏ធំ១កន្លែងនៅព្រែកឯង

ភ្នំពេញ៖ ការដ្ឋានសំណង់ស្ថានីយប្រេង អត់ច្បាប់ដ៏ធំមួយកន្លែង ដែលសាងសង់បានប្រហែល៥០ ភាគរយ ហើយនោះ ពេលនេះ ទើបអាជ្ញាធរដឹងថា អត់ច្បាប់ ក៏ចុះទៅហាមឃាត់ផ្អាកការសាងសង់ជាបណ្តោះអាសន្ន ដើម្បីឲ្យម្ចាស់ស្ថានីយបំពេញបែបបទឲ្យបានត្រឹមត្រូវ ទៅតាមនីតិវិធី ។ ការចុះផ្អាកសំណង់ស្ថានីយប្រេងអត់ច្បាប់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ... Read More »

បុរសម្នាក់ចងកសម្លាប់ខ្លួនព្រោះតូចចិត្តជំងឺប្រចាំកាយ

ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយចងកព្រោះតែតូចចិត្តនឹងជំងឺប្រចាំកាយ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ទឹកជាន់ទី១ ផ្លូវបេតុង ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។ ... Read More »

សមត្ថកិច្ចឃាត់ខ្លួន៣នាក់បម្រុង ធ្វើសកម្មភាពលួចម៉ូតូ

ភ្នំពេញ៖ ជនសង្ស័យ៣នាក់បម្រុង ធ្វើសកម្មភាពលួចម៉ូតូ តែត្រូវសមត្ថកិច្ចឃើញទាន់ ក៏ឃាត់ខ្លួនបានរួមទាំងវត្ថុតាង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវ ៦២អ៊ែរ ក្រុម ... Read More »

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកចុងក្រោយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ​២០១៧-២០១៨និងបើករដូវកាលថ្មីជូនគូស្វាមីភរិយាថ្មីឆ្នាំ​២០១៨-២០១៩

ភ្នំពេញ៖ កាលពី​​ថ្ងៃអាទិត្យទី​២១ ​ខែតុលា ឆ្នាំ​​២០១៨ ស្រាបៀរអាន់ឆ័រ បានរៀបចំកម្មវិធីចាប់រង្វាន់ជ័យមង្គលលើកចុងក្រោយរដូវកាលថ្មីនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រ ក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​ក្នុង​​ឆ្នាំ​២០១៧-​​២០១៨​ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ​ ភ្ញៀវកិត្តិយសនិងអ្នកសារព័ត៌មានជាច្រើន ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាវិនិយោគពិភពលោកនៅប្រទេសស្វីស

ប្រទេសស៊ី្វស៖ កាលពីម្សិលមិញថ្ងៃទី ២២ តុលា ឆ្នាំ ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាកិត្តិយសនៅក្នុងពិធីបើក វេទិកាវិនិយោគពិភពលោក នៅ ទីក្រុង ហ្សឺណែវ ... Read More »

បុរសជនជាតិប៉ាគីស្ថានម្នាក់ធ្វើអត្តឃាត ដោយយកថង់ផ្លាស្ទីកច្រកក្បាល់ខ្លួន

ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថា មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារបុរសម្នាក់យកថង់ផ្លាស្ទីកច្រកក្បាល់ខ្លួនធ្វើអត្តឃាត បណ្ដាលឲ្យស្លាប់កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៨ នៅភូមិ វត្តដំណាក់ ឃុំសាលាកំរើក ក្រុងនិងខេត្តសៀមរាប ។ តាមប្រភពព័ត៌ពីម្ចាស់ផ្ទះជួលបានដែលបានប្រាប់ទៅសមត្ថកិច្ចថា ... Read More »

ដោតឌុយបញ្ចូលភ្លើងអាគុយឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ម្នាក់ នៅឃុំស្វាយស

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធម័ នៅគ្រាដែលជនរងគ្រោះកាន់ឌុយភ្លើងដោតចូលព្រី ក្នុងបំណងសាកបញ្ជូលភ្លើងអាគុយ ។ ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង១៥នាទីយប់ ថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ... Read More »

នារីម្នាក់បើករថយន្តលឿនបួងចង្កូតមិនទាន់បុករបងដីឡូត៍ធ្លុះទៅម្ខាង

ភ្នំពេញ៖ រថយន្ត​ឡិចស៊ីសRX400H មួយគ្រឿង​ ដោយសង្ស័យ​ អ្នក​បើក​បរ​ ស្រវឹងស្រា​ បានបើក​រថយន្ត​ បោះ​ពួយ​ក្នុង​ល្បឿនលឿន​ បានជ្រុល​ទៅ​បុក​ របង​ដីឡូ​ត៌មួយ​កន្លែង​បណ្ដាល​ឲ្យ​ រងការខូចខាត​ រថយន្ត​យ៉ាង​ដំណំ​ ។ ហេតុការណ៍​នេះកើតឡើង​នៅ​វេលាម៉ោង​ ២យប់​ ... Read More »

នគរបាលខណ្ឌសែនសុខ បញ្ជូនជនសង្ស័យ៥នាក់ ទៅតុលាការក្នុងសំណុំរឿង២ករណីផ្សេងគ្នា

ភ្នំពេញ៖ ជនសង្ស័យ៥នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីទទួលទោសតាមផ្លូវច្បាប់លើសំណុំរឿង០២ករណីផ្សេងគ្នា ក្រោយពីបញ្ចប់ការសាកសួរកាលពីម៉ោង០៨និង៣០ នាទីព្រឹក ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៨។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកមិញ មានពាក់ព័ន្ធចំនួន០២ ករណីផ្សេងគ្នា ដោយក្នុងនោះករណីទី១/ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួច យកទូរស័ព្ទដៃ

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៣ និង១០នាទី ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់សង្ស័យលួចយកទូរសព្ទ័ដៃ នៅចំណុចក្នុងរថយន្ត ផ្លូវ២៨គ្រួសារ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ ។ សមត្ថកិច្ចថា ... Read More »

បុរសម្នាក់មានរោគស្កន់ ផឹកស្រាស្រវឹងប្រកាច់ធ្លាក់ទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តសៀមរាប ៖ បុរសម្នាក់មានរោគស្កន់ជាន់ ផឹកស្រាស្រវឹងលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៧និង៣០នាទី ថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ... Read More »

បើកម៉ូតូល្បឿនលឿនបុករថយន្ដច្រាស់ទិសគ្នាពេញមួយទំហឹងបណ្ដាលឲ្យរបួសធ្ងន់

ខេត្តកណ្ដាល៖ បុរសម្នាក់បើកម៉ូតូល្បឿនលឿនមិនប្រយ័ត្ន បានបុករថយន្ដចំពីមុខពេញមួយទំហឹង បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូខាងលើទទួលរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខហាងលក់គ្រឿងសំណង់ ស្រីល័ក្ខ ស្ថិតក្នុងភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ... Read More »