ខេត្តសៀមរាប៖ មនុស្សចំនួន០២នាក់ បានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ ដែលបង្កឡើងដោយរថយន្តម៉ាករីវូដឹកឈើបើកបុកម៉ូតូ នៅចំណុចផ្លូវបំបែកជាបួនក្នុងភូមិស្ទឹង ឃុំសំរោង ស្រុកសូទ្រនិគមខេត្តសៀមរាប កាលពីព្រឹកថ្ងៃពុធទី៣០ ខែតុលា ឆ្នាំ២០១៩។ កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តម៉ាករីវូ ពណ៌ត្រីអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ ... Read More »
សង្គម
ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ៣នាក់ ក្រោយធ្វេីសកម្មភាពគប់កញ្ចក់រថយន្ដ អ្នកដទៃនាពេលរាត្រី
ខេត្តកំពង់ស្ពឺ ៖ កាលពីវេលាម៉ោង ៣និង២០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ មានករណីគប់កញ្ចក់ឡានមួយ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិក្រាំងលាវ ដោយឃាត់ខ្លួនបានយុវជនស្រីប្រុសចំនួន ៣នាក់។ យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រុមយុវជនស្រីប្រុសទាំង ៣នាក់រួមមាន ... Read More »
ផ្លូវបេតុងភូមិព្រៃទាត្រូវបានស្ថាបនាដាក់ប្រព័ន្ធលូ
ភ្នំពេញ៖ ផ្លូវបេតុងមួយខ្សែដែលធ្លាប់តែរាំងស្ទះនូវប្រព័ន្ធលូដើម្បីបញ្ចៀសនូវទឹកជំនន់ ដែលស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានអាជ្ញធរជួសជុលយកគ្រឿងចក្រកាយដាក់ប្រព័ន្ធលូ ។ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ លោកប៉ាង លីដា អភិបាលរង តំណាងលោកហែម ... Read More »
លោកព្រំបូបានទទូចសុំឲ្យអាជ្ញាធរបញ្ឈប់ការចាក់ដីរង់ចាំការសម្រេចរបស់តុលាការសិន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី 30 ខែតុលា ឆ្នាំ 2019 លោកព្រំបូរដែលអះអាងខ្លួនជាម្ចាស់ដីស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវបានចេញមកឃាត់គ្រឿងចក្រ និងសុំឲ្យអាជ្ញាធរខណ្ឌឬសី្សកែវបញ្ឈប់ការចាក់ដីសិនរង់ចាំការសម្រេចរបស់តុលាការ ។ ប៉ុន្តែការស្នើសុំ និងផុតនូវគ្រឿងចក្រកុំឲ្យចាក់ និងឈូសឆាយដីតំបន់ខាងលើមិនបានសម្រេចដូចបំណងរបស់លោកនោះឡើយដោយអាជ្ញាធរនៅតែអនុវត្តជំហរគោលការណ៍របស់សាលារាជធានីភ្នំពេញដដែលពោលគឺមិនរុញរានោះឡើយ ។ សូមបញ្ជាក់ថា អាជ្ញាធរខណ្ឌឫស្សីកែវបានអនុវត្តនូវវិធានការខាងលើនេះអស់រយៈពេលជាច្រើនថ្ងៃកន្លងមកហើយដោយប្រើប្រាស់ទាំងកម្លាំងសមត្ថកិច្ច ... Read More »
សមត្ថកិច្ចខណ្ឌទួលគោក បន្តអនុវត្តការងារនិងការបង្ក្រាបបទល្មើសនានាក្នុងមូលដ្ឋាន បានជាច្រើនករណី
ភ្នំពេញ ៖ ដើម្បីអនុវត្តឲ្យបានល្អនូវគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព មួយរយៈពេលមួយខែនេះ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានបន្តអនុវត្តការងារនិងការបង្ក្រាប ទប់ស្កាត់បទល្មើសនានាក្នុងមូលដ្ឋាន បានជាច្រើនករណី និងឃាត់ខ្លួនជនសង្ស័យជាច្រើនអ្នកបញ្ជូនទៅតុលាការដាក់ទោសតាមច្បាប់ផងដែរ ។ យោងតាមរបាយការណ៍ប្រចាំខែ តុលា ឆ្នាំ២០១៩នេះ ... Read More »
រដ្ឋបាលរាជធានីភ្នំពេញ កំពុងមមាញឹករៀបចំតុបតែងលម្អភ្លើង និងគំនួសចរាចរណ៍ ដើម្បីទទួលព្រះរាជពិធីបុណ្យអុំទូក និងពិធីបុណ្យធំៗ ខណៈខ្លួនធ្វើជាម្ចាស់ផ្ទះ
ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរនូវព្រះរាជពិធីបុណ្យធំៗ ដូចជាការអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលនឹងប្រព្រឹត្តិទៅនាថ្ងៃអាទិត្យ ច័ន្ទ អង្គារ ១៤–១៥កើត និង ១រោចខែ កក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ... Read More »
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័បង្ខាំងមនុស្សទុកជំរិតទារប្រាក់នៅក្រុងបាវិត
ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិតឃាត់ខ្លួន បុរសជនជាតិវៀតណាមម្នាក់ ក្នុងករណីបង្ខាំងមនុស្សទុក ជំរិតទារប្រាក់ និងរំដោះបានជនរងគ្រោះ ម្នាក់កាលពីវេលាម៉ោង៥ និង២០នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ បន្ទប់លេខ ២១១៥ សណ្ឋាគារ កាសុីណូក្រោន ... Read More »
ឆ្នាំ២០២០ ផ្លូវថ្នល់នៅតាមមូលដ្ឋាន គឺត្រូវប្តូរពីផ្លូវក្រាលខ្សាច់ភ្នំ ទៅជាផ្លូវចាក់ប៉េតុង ឬផ្លូវអ៊ុតកៅស៊ូ
ខេត្តស្វាយរៀង៖ លោកម៉ែន វិបុល បានថ្លែងថា យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចាប់ពីឆ្នាំ២០២០តទៅ រាល់គម្រោង និងកញ្ចប់ថវិកាសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមមូលដ្ឋាន គឺត្រូវប្តូរពីផ្លូវក្រាលខ្សាច់ភ្នំ ទៅជាផ្លូវចាក់បេតុង ឬផ្លូវចាក់កៅស៊ូ ទោះបីកញ្ចប់ថវិកានោះ តិច ឬច្រើនក៏ដោយ ដើម្បីធានាបាននូវគុណភាពយូអង្វែង ... Read More »
ចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីឆបោក ប្រាក់ចំនួន៨.០០០ដុល្លារ
ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តឧត្តរមានជ័យ ឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីឆបោក ប្រាក់ចំនួន៨.០០០ដុល្លារ ពីជនរងគ្រោះ ។ ករណីឃាត់ខ្លួនជនឆបោកខាងលើនេះ បានធ្វើឡើងកាលពីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដោយកម្លាំងជំនាញសមត្ថកិច្ច ... Read More »
ចោរថ្លើមធំ ហ៊ានចូលគាស់សោ ការ៉ាស់សាំងយកម៉ូតូ និងទូរសព្ទបានសម្រេច នៅក្រុងស្វាយរៀង
ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈម៉ូតូហុងដា២០១៧មួយ គ្រឿង និងទូរសព្ទ័ត្រូវបានជនសង្ស័យ ចូលគាស់ក្នុងការ៉ាស់សាំងមួយ កន្លែងយកទៅដោយសុវត្ថិភាពទាំងយប់ ខណៈអ្នកយាមដេកលង់លក់។ ហេតុការណ៍នេះបានកើតឡើង នៅវេលាចន្លោះម៉ោង១ ទៅម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០១៩ ... Read More »
ជនសង្ស័យ២នាក់ធ្វើសកម្មភាពលួចកាត់សោរផ្ទះលួចម៉ូតូប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួន
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលប្រទះឡាង បានឃាត់ខ្លួនជនសង្ស័យ២នាក់ប្រគល់ឲ្យព្រហ្មទណ្ឌខណ្ឌដង្កោចាត់ការតាមនីតិវិធី ក្រោយពីបានធ្វើសកម្មភាពលួចកាត់សោរផ្ទះប្រជាពលរដ្ឋយកម៉ូតូជិះចេញតែមិនឆេះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ជាងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅម្តុំវត្តស្លែង ក្នុងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »
ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ក្រោយស្រ្តីម្នាក់មានផ្ទៃពោះ៨ខែ បង្ហោះថាលោកប្ដីបានទៅលួចសែនព្រេនជាមួយស្រីថ្មី
ភ្នំពេញ ៖ យោងតាមប្រភពព័ត៍មានពីបណ្ដាញសង្គមហ្វេសប៊ុក ដែលមានគណនីហ្វេសប៊ុកពីរផ្សេងគ្នា ទី១មានឈ្មោះ “VyNalove”និងគណនីទី២ ឈ្មោះ “Aheng No smile”បានបង្ហោះរឿងប្រពន្ធពោះធំ៨ខែទៅហើយ តែលោកប្ដីបានទៅលួចសែនព្រេនជាមួយស្រីថ្មី ដោយបានប្រាប់ស្រីថ្មីនោះថា ខ្លួនបានលែងលះជាមួយប្រពន្ធដើមរួចរាល់និងមានលិខិតស្នាមយកមកបង្ហាញនាងទៀតផងទើប នាងហ៊ានសំពះផ្ទឹមសែនជាមួយបុរសនេះ ប៉ុន្តែអ្វីៗមិនដូចការពិតឡើយ ... Read More »
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយសមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស នៃប្រទេសឡាវ
ភ្នំពេញ: នៅព្រឹកថ្ងៃអង្គារ ០២កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ... Read More »
បុរសម្នាក់ជាពលករខ្មែរ ចងកសម្លាប់ខ្លួនសង្ស័យមានជំងឺសសៃប្រសាទ
ខេត្តបន្ទាយមានជ័យ: បុរសពលករខ្មែរ មានជំងឺខួរក្បាលចងកសម្លាប់ខ្លួនឯងកាលពីវេលាម៉ោងព្រឹកថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩ មានករណី បុរសពលករខ្មែរ ម្នាក់ ឈ្មោះ ជា ចាន់ ភេទប្រុស អាយុ ៤៤ឆ្នាំ ... Read More »
លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ទទួលជួបថ្នាក់ដឹកនាំ និង និស្សិតម៉ាឡេស៊ី មកពីUniversity Utara Malaysia ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ការងារវិស័យអប់រំ
ភ្នំពេញ៖ ថ្នាក់ដឹកនាំ និង និស្សិតម៉ាឡេស៊ីចំនួន ២០ នាក់ បានចូលជួបសំដែងការគួរសម ជាមួយ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស នៅឯការិយាល័យផ្ទាល់របស់លោក កាលពីរសៀលថ្ងៃទី២៨ ... Read More »
ស៊ុំ សុម៉ាលី វិលចូលសិល្បៈជាថ្មី បានឱកាសថតកុនជាច្រើន
ភ្នំពេញ៖ ក្រោយប្រកាសបែកបាក់ស្វាមីភ្លាម ស៊ុំ សុម៉ាលី បានវិលរកសិល្បៈភ្លែត។ ប្រកាសចូលភ្លាមៗនាងចាប់បានឱកាសថតភាពភាពយន្តមួយចំនួនក្នុងដៃរួចជាស្រេចដែលនឹងលេចរូបរាងនៅពេលខាងមុខ។ មុនពេលរៀបការជាមួយអតីតស្វាមីជាអ្នកលក់មីឆានោះ ស៊ុំ សុម៉ាលី សាងឈ្មោះល្បីល្បាញក្នុងវិស័យសម្តែង ពិសេសក្នុងភាពយន្តភាគដែលដឹកនាំសម្តែងដោយអ្នកស្រីពាន់ ភួងបុប្ផា និងភាពយន្តរបស់ផលិតកម្មមហាហង្ស។ ក្រោយរៀបការនិងមានកូនស្រីម្នាក់នាងមានការងារសិល្បៈតិចតួចបំផុតព្រោះត្រូវចំណាយពេលវេលាមើលថែកូន ជួយលក់ដូរស្វាមី ... Read More »
កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសខេត្តសៀមរាបចាប់រថយន្តកូរ៉េដឹកឈើពេញមួយឡាន
ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសខេត្តសៀមរាបចាប់រថយន្តកូរ៉េដឹកឈើពេញមួយឡានប្រគល់ឱ្យមេព្រៃខេត្តសៀមរាប ។ ប្រតិបត្តិការចាប់រថយន្តដឹកឈើមួយគ្រឿងនេះ បានធ្វើឡើងវាលាម៉ោង១០ជាងព្រឹក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិក្រោលសេះ សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប ។ ក្រុមសមត្ថកិច្ចនៅហ្នឹងកន្លែងបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា ឃើញរថយន្តកូរ៉េមួយគ្រឿងដឹកឈើពេញសង្ស័យល្មើសច្បាប់ចូលដេប៉ូ ... Read More »
ថៅកែជនជាតិចិន បង្ខាំងស្រីម៉ាស្សាជនជាតិថៃ៣នាក់ធ្វើការ២៤ម៉ោងនិងមិនបើកប្រាក់ខែត្រូវសមត្ថកិច្ចរំដោះបាន
ខេត្តព្រះសីហនុ: កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចកម្ពុជា សហការជាមួយ ក្រុមតម្រួតថៃបានចូលរំដោះនារីរងគ្រោះជាជនជាតិថៃ៣នាក់ នៅក្នុងហាងម៉ាស្សាមួយកន្លែង ក្នុងខេត្តព្រះសីហនុ ដែលគ្រប់គ្រងដោយជនជាតិចិន បានដោយសុវត្ថិភាព ព្រមទាំងបានឃាត់ខ្លួនជនជាតិចិន៣នាក់ផងដែរ ដើម្បីនាំខ្លួនយកមកសាកសួរ ។ ... Read More »
កម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនស្ត្រីជនជាតិវៀតណាម២នាក់ ដកហូតថ្នាំញៀនជាង៥០កញ្ចប់
ភ្នំពេញ៖ ជនសង្ស័យស្ត្រីជនជាតិវៀតណាម ចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក ស្រាវជ្រាវឃាត់ខ្លួន ដែលបានចែកចាយ និងរក្សាទុកថ្នាំញៀន ចំនួន៥៣កញ្ចប់ ក្នុង២ករណីផ្សេងគ្នា។ លោកវរសេនីយ៍ទោ ហ៊ាង ថារេត អធិការនគរបាលខណ្ឌឫស្សីកែវ ជនសង្ស័យឈ្មោះ ង្វៀង ... Read More »
កម្លាំងកងរាជអាវុធហត្ថស្រុកថ្ពងសហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ឃាត់បានគោយន្តកន្ត្រៃ២គ្រឿងប្រគល់ឲ្យនាយសង្កាត់រដ្ឋបាលព្រៃឈើអូរទេះភ្លូកក្នុងស្រុកថ្ពង
ខេត្តកំពង់ស្ពឺ៖ យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថស្រុកថ្ពងបានឲ្យដឹងថា នៅវាលាម៉ោង០៧និង៤៥នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថស្រុកថ្ពងចំនួន០៤នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯកច័ន្ទ កក្កដា សហការជាមួយកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេសបានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិលើកំណាត់ផ្លូវជាតិលេខ៤៤ត្រង់ចំណុចភូមិថ្នលទទឹង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ... Read More »
ចាស់ព្រើលតណ្ហាក្រាស់ឡើងផ្ទះខ្ទប់មាត់ចាប់រំលោភសេពសន្ថវៈក្មេងស្រីពិការតែមិនបានសម្រេច
ខេត្តកណ្តាល ៖ បុរសចំណាស់មានតណ្ហាក្រាស់ម្នាក់បានឡើងទៅលើផ្ទះក្មេងស្រីជាជនពិការស្វិតដៃជើងពីកំណើតអាយុ១៤ឆ្នាំម្នាក់ រួចចាប់ខ្ទប់មាត់នាង ហើយប៉ុនប៉ងរំលោភសេពសន្ថវៈខណៈនាងនៅផ្ទះតែម្ណាក់ឯង តែមិនបានសម្រេច ព្រោះនាងរើបម្រះស្រែកឲ្យគេជួយ ហើយត្រូវនគរបាលស្រុកកោះធំឃាត់ខ្លួនបាន។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃ ពុធ ១០រោច ខែអស្សុជ ឆ្នាំ កុរ ... Read More »
បើកការដ្ឋានស្ថាបនាផ្លូវបេតុង៦ខ្សែ និងដាក់លូ៣ខ្សែនៅសង្កាត់និរោធ
ភ្នំពេញ៖ ចំណងដៃថ្មីជូនប្រជាពលរដ្ឋនៅសង្កាត់និរោធ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌច្បារអំពៅ បើកការដ្ឋាន ស្ថាបនា ផ្លូវបេតុង ៦ខ្សែ មានប្រវែងសរុប៩៣៧ម៉ែត្រ និងដាក់លូមូលដោះទឹក៣ខ្សែ ប្រវែង២៣៥ម៉ែត្រ នៅក្នុងភូមិតាងៅ ភូមិតាងៅក្រោម ... Read More »
លោក ម៉េង កុសល មន្ត្រីយោធា រងបណ្តឹងពីភ្នាក់ងារទូរទស្សន៍ព្រះនរាយ៌ ពីបទ” គំរាមកំហែងថានឹងសម្លាប់”
ខេត្តកណ្តាល៖ នៅថ្ងៃទី២៥ តុលានេះថា លោក ម៉េង កុសល ជាមន្ត្រីយោធា ដែលល្បីខាងដើរកាងដី ធ្លីនោះ ឥឡូវត្រូវបានអ្នកសារព័ត៌មាន ភ្នាក់ងារទូរទស្សន៍ព្រះនរាយ៌ប្រចាំស្រុកកៀន ស្វាយ ដាក់ពាក្យបណ្តឹងប្តឹងទៅតុលាការហើយ ពីបទ “គំរាមកំហែងថានឹងសម្លាប់”។ ... Read More »
បួនទសវត្សរ៍កន្លង បន្ទាប់ពីសង្គ្រាមរ៉ាំរ៉ៃ មានតែសម្តេចតេជោ សែន ដាក់ចេញ នយោបាយ ឈ្នះ ឈ្នះ ដោយគ្មានអ្នកចាញ់
ភ្នំពេញ៖ នាយឧត្តមសនីយ៍ សាស្ត្រាចារ្យ បណ្ឌិត ជា តារា សាកលវិទ្យាធិការ សកលវិទ្យាធិការ ការពារជាតិ បានលើកឡើងចំពោះមុខសិស្ស-និស្សិត ដែលត្រៀមខ្លួនប្រឡង ចូលសិ ក្សានៅតាមបណ្តាសាលាកងទ័ព នាពេលខាងមុខនេះថា: ពួកឧទ្ទាមក្បត់ជាតិ ... Read More »
មុខទំនិញចំនួន ៤មុខ ដែលបានបណ្តាលឲ្យពុលបុគ្គលិក ២៦នាក់នៅ KTV «ហ្វាងថាងល៊ាំងហ្វាន់ស័រ» នៅក្រុងបាវិត តែពុំបានរកឃើញសារធាតុគីមី និងសារធាតុពុលនោះទេ
ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៤ តុលាឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត មន្ត្រីសុខាភិបាលខេត្ត និងលោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត និងកម្លាំងសមត្ថកិច្ចចុះទៅទីតាំងលក់មីម៉ាកមីគី និងបានធ្វើការបង្ហាញអំពីលទ្ធផល ដែលអគ្គនាយកដ្ឋានកាំងកុង ត្រូវបានយកទៅពិសោធន៍មុខទំនិញចំនួន ៤មុខ ... Read More »
កំពុងឱនអ៊ុត ៣អ៊ុត ៥ទទឹង ផ្អើលឈូ នគរបាលចូលដល់ក្របួចបានតាតា៣នាក់
ខេត្តកំពង់ស្ពឺ: សមត្ថកិច្ចនគរបាលស្រុកឧត្តុង្គបានចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែង(ល្បែងអាប៉ោង) ស្ថិតភូមិទំនប់ទឹក ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពី វេលាម៉ោង ២ និង ១០នាទី រសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ធ្វើឲ្យមនុស្សជាច្រើនដែលនិយមលេងអាចោរជើងមួយកំពុងឈ្ងោកអ៊ុត ... Read More »
ស្តី្រម្នាក់ចាញ់បោកក្រុមទម្លាក់យោងដោះដូរយកគ្រឿងអលង្ការ សរុបជិត១០០០$
ភ្នំពេញ៖ កម្មការិនីរោងចក្រម្នាក់ ធ្វេីដំណេីរមកកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាល ទាំងទឹកភ្នែកខណៈដែលដើរទៅធ្វើការរោងចក្រ ប្រទះជួប ប្រទាក់ពាក្យជាមួយក្រុមទម្លាក់យោង ប្រើល្បិចរើសបានថង់មាស ល្បួងនាំយកទៅដោះយកគ្រឿងអលង្កា យកលុយ ទូរស័ព្ទ អស់ពីខ្លួនរលីង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ... Read More »
ស្ត្រីម្នាក់កំពុងតែដេកក្នងផ្ទះ ស្រាប់តែជនមិនស្គាល់មុខ ចូលទៅកាប់បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ
ខេត្តរតនគិរី៖ ស្ត្រីម្នាក់ត្រូវបានជនមិនស្គាល់មុខលួចចូលផ្ទះកាប់នឹងកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ ហើយបញ្ជូនទៅសម្រាកព្យាបាលនៅប្រទេសវៀតណាម ។ ហេតុការណ៍ជនមិនស្គាល់មុខចូលកាប់ស្រ្តីម្នាក់នោះ បានកើតឡើងនៅវេលាម៉ោង២១និង២០នាទី ថ្ងៃសៅរ៍ ៦ រោច ខែ អស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ... Read More »
សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ ក៏ដូចឈើកែឆ្នៃពាក់កណ្តាលសម្រេច និងគ្រឿងសង្ហារឹមចាប់ផ្តើមកម្រើកឡើងវិញហើយ
ខេត្តស្ទឹងត្រែង៖ នៅយប់ថ្ងៃទី២២ ឈានចូលថ្ងៃទី២៣ ខែតុលា ២០១៩ ក្បួនរថយន្តសាំយ៉ុងដឹកឈើគ្រឿងសង្ហារឹម និងឈើទ្វារបង្អួចពាក់កណ្តាលសម្រេច ហើយអាចបង្កប់ឈើប្រណីត និងឈើក្តារគ្រឿងផ្ទះ ក៏មាន ដើម្បីកេងចំណេញរួចថ្លៃរត់ការ បង់ឲ្យសមត្ថកិច្ចតាមដងផ្លូវ ទើបធ្វើឲ្យក្រុមក្បួនឈ្មួញដឹកជញ្ជូនឈើទាំងនេះ ទៅបានយ៉ាងរលូនដូចទឹកបាក់ទំនប់ ។ ... Read More »
បែកថ្នាំឡើងទៅសម្ងំពួនក្នុងបន្ទប់ខុនដូ ត្រូវម្ចាស់ចាប់បានប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ យុវជនម្នាក់បានបែកថ្នាំឡើងទៅសម្ងំក្នុងបន្ទប់ខុនដូមួយកន្លែង ត្រូវបានសន្តិសុខឃើញទាន់ ចាប់បានប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង០៥នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ៦៥ នៅចំណុចក្បែរនឹងសណ្ឋាគារហូលីដេ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច