ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ម៉ូតូPCXបើកបុករថយន្តព្រូសរួចជ្រុលទៅបុកនិងម៉ូតូធុនធំមួយគ្រឿងទៀត របួសធ្ងន់ម្នាក់ ស្រាល២នាក់

ភ្នំពេញ៖ យុវជនម្នាក់បានបោកក្បាលនិងថ្នល់ ស្លាប់មួយរំពេច ខណៈកំពុងជិះម៉ូតូសុខៗ ត្រូវបានរថយន្តមួយគ្រឿងមិនម៉ាកបើកឆ្លងផ្លូវទៅបុកពេញទំហឹង ហើយបើករត់បាត់ស្រមោល កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A(ត្រង់ចំណុចមុខសាលាសង្កាត់បាក់ខែង) ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ... Read More »

ជាងជួសជុលរថយន្ដម្នាក់ យកម៉ូទ័រស្វានដែកមកស្វានរថយន្ដឆ្លងចរន្ដអគ្គិសនីបណ្ដាលឲ្យឆក់ស្លាប់អាណោចអាធ័ម

ខេត្តកណ្ដាល៖ យុវជនជាជាងជួសជុលរថយន្ដម្នាក់ ស្លាប់អាណោចអាធ័ម ខណៈយកម៉ូតូទ័រស្វានដែក មកស្វានដែកជួសជុលរថយន្ដ ស្រាប់តែម៉ូតូនោះ ឆ្លងចរន្ដអគ្គិសនី បណ្ដាលឲ្យឆក់ជនរងគ្រោះតែម្ដង ។ ករណីនេះ បានកើតឡើង នៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១៥ ខែសីហា ... Read More »

ស្រ្តីម្នាក់បានសម្រាលកូនក្នុងរថយន្ត Grab នៅតាមផ្លូវទៅមន្ទីរពេទ្យ

សិង្ហបុរី៖ បទពិសោធន៍មិនបានរំពឹងទុកមួយ បានកើតឡើងជាមួយការជិះរថយន្ត Grab ដោយស្រ្តីជាគ្រូបង្រៀននៅសាលាមត្តេយ្យមួយរូបបានសម្រាលកូនដោយសុវត្តិភាព ក្នុងរថយន្ត Grab នៅតាមផ្លូវទៅមន្ទីរពេទ្យក្នុងប្រទេសសិង្ហបុរី នេះបើយោងតាមសារព័ត៌មាន The Straits Times របស់សិង្ហបុរី ។ យោងតាមប្រភពដដែល ... Read More »

លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិហារឥស្លាម ១ខ្នងនៅក្រុងពោធិ៍សាត់ ចំណាយថវិកាជិត១០ម៉ឺនដុល្លារ បានមកពីសប្បុរសជនម៉ាឡេស៊ី

ខេត្តពោធិ៍សាត់៖ លោក​ ឧកញ៉ា បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់វិហារឥស្លាម១ខ្នងស្ថិតក្នុងភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោ ធិ៍សាត់ នៅថ្ងៃព្រហស្បតិ៍១៥ ... Read More »

ជំពាក់លុយគេច្រើនគ្មានលទ្ធភាពសង សម្រេចលោតទឹកសម្លាប់ខ្លួនទាំងមានផ្ទៃពោះ តែមិនបានសម្រេច

ភ្នំពេញ៖ ស្ត្រីម្នាក់មានផ្ទៃពោះ៨ខែ ព្រោះតែរឿងជំពាក់លុយគេច្រើនគ្មានលទ្ធភាពសងបានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេចត្រូវបានអ្នកធ្វើដំណើរតាមផ្លូវជួយឃាត់បានប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធាត្រឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះសុីសុវត្ថិ នៅចំណុចក្បែរ នឹងព្រះអង្គដងកើស្ថិតនៅក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ ។ តាមប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីមានផ្ទៃពោះ៨ខែ ... Read More »

សមត្ថកិច្ចបញ្ជូនជនសង្ស័យឈ្មោះ នួន វ៉ា ដែលបង្កើតហ្វេសប៊ុកប្រើរូបលោកមេធាវី ចៅ ប៊ុនហួន ឆបោកប្រាក់អ្នកដទៃ ទៅតុលាការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា នេះ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជូនជនសង្ស័យឈ្មោះ នួន វ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដោយប្រើរូបលោកមេធាវី ចៅ ប៊ុនហួន ជាមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ... Read More »

មរណភាពរបស់ជនជាប់ចោទ នួន ជា មានអនុភាពរំលត់បណ្តឹងអាជ្ញាលើរូបគាត់

ភ្នំពេញ៖ នៅថ្ងៃនេះ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចេញសេចក្តីសម្រេចបញ្ចប់កិច្ចដំណើរការនីតិវិធីលើបណ្តឹងសាទុក្ខពាក់ព័ន្ធនឹង នួន ជា ប៉ុន្តែបានទទួលពិនិត្យលើសំណើបន្ទាន់របស់ក្រុមមេធាវីការពារក្តី នួន ជា ពាក់ព័ន្ធនឹងក្នុងចំណោមនោះផលប៉ះពាល់នៃមរណភាពរបស់នួន ជា ទៅលើសាលក្រម និងការដាក់ពិរុទ្ធភាពជាមូលដ្ឋាន។ នេះគឺជាការបញ្ជាក់ ឱ្យដឹងរបស់លោក នេត្រ ... Read More »

សង្ស័យស្រវឹងស្រាជិះម៉ូតូទៅបុកម៉ូតូកង់បីចតស្ងៀមតាមចិញ្ចើមផ្លូវពីក្រោយរបួសបាក់ជើងម្ខាង

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងសង្ស័យ ស្រវឹងស្រាជិះទៅបុកម៉ូតូបីមួយគ្រឿងចតស្ងៀម តាមចិញ្ចើមផ្លូវពីក្រោយពេញទំហឹងបណ្តាលឲ្យរងដួលរបួសបាក់ជើងម្ខាង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខភោជនីយដ្ឋាន កែវព្រិល ភ្នំពេញថ្មី តាមបណ្តោយផ្លូវ១០០៣ កែងនឹងផ្លូវ១៩៨៤ ក្នុងសង្កាត់ភ្នំពេញថ្មី ... Read More »

ជនជាតិចិន បើកទ្វាររថយន្តមិនប្រយ័ត្ន ប៉ះម៉ូតូនារីម្នាក់ដួលរបួសធ្ងន់

ភ្នំពេញ​៖​ នារីម្នាក់បានរងរបួសធ្ងន់ត្រូវ បានបញ្ជូនទៅសង្គ្រោះភ្លាមៗ ខណៈកំពុងជិះម៉ូតូត្រូវបុរសជនជាតិចិនម្នាក់បើករថយន្តឈប់កណ្តាលផ្លូវរួចបើកទ្វារថយន្តប៉ះម៉ូតូកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៤ ខែសីហា​ ឆ្នាំ២០១៩​ នៅចំណុចមុខណាហ្កា១​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ ។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចស៊ីស​ RX 450 h ... Read More »

លោក គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយកុមារកំព្រា និងនាំយកអំណោយឧបត្ថម្ភបុរីកុមារកំព្រាខេត្តព្រះ សីហនុ

ខេត្តព្រះសីហនុ៖ លោក គួចចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយកុមារកំព្រា និងនាំយកអំណោយឧបត្ថម្ភដល់បុរីកុមារកំព្រាខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ... Read More »

ជនជាតិចិនម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួល សង្ស័យខ្យល់គរ នៅស្រុកកោះធំ

ខេត្តកណ្ដាល៖ ជនជាតិចិន ជាមេការសំណង់ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួលយ៉ាងអាណោចអាធ័មដោយសង្ស័យថា ជាករណីខ្យល់គរ ។ ករណីបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ស្នាក់នៅការដ្ឋានសំណង់ ស្ថិតក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ... Read More »

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន តាមដីកាពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀន

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគបាលស្រុកអូរយ៉ាដាវ ចុះអនុវត្តដីកាឲ្យចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តប្រគល់ឲ្យចៅក្រមស៊ើបសួរចាត់ការបន្ត ។ ការចុះឃាត់ខ្លួនជនសង្ស័យតាមដីការនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៤និង០៣នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ... Read More »

ស្រវឹងស្រាវង្វេងស្មារតីដើរធ្លាក់អណ្តូងលូមុខបន្ទប់ជួលស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តសៀមរាប÷ បុរសម្នាក់ស្រវឹងស្រាវង្វេងស្មារតីបានដើរធ្លាក់អណ្តូងលូនៅមុខបន្ទប់ជួលបណ្តាលឲ្យបាត់បង់ជីវិត កាលពីវេលាម៉ោង៦.៣០នាទីល្ងាចនៅថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុច ក្រុមទី៩ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ... Read More »

ស្ត្រីម្នាក់ចុះពីលើផ្ទះ​ ត្រូវជនសង្ស័យ​យកកាំបិត​ភ្ជង់​ប្លន់ ​យកកាបូបលុយ​ និង​ទូរស័ព្ទ​ ​បានសម្រេច​គេចខ្លួនបាត់

ភ្នំពេញ​ ៖ ស្ត្រីម្នាក់​ ត្រូវបាន​ជនមិនស្គាល់មុខ​ យកកាំបិត​ភ្ជង់​ប្លន់​យកកាបូបលុយ​ និង​ទូរស័ព្ទ​បានសម្រេច​ ហើយគេចខ្លួនបាត់​ នៅច្រកផ្លូវលំ ​ក្រោយផ្ទះ​ជួលមួយកន្លែង​​ ហើយស្រែកឆោឡោផ្អើលសមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារកណ្តាល​ទី២ ចុះទៅជួយអន្តរាគមន៍​ ។ ហេតុការណ៍នេះបានកើតឡើងកាលពី​ម៉ោង​ រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៤​ ... Read More »

ផ្លូវមួយខ្សែប្រវែងជាង១០គីឡូម៉ែត្រ ក្នុងឃុំព្រែកអំបិល រង់ចាំភ្លើងខៀវពីក្រសួងសេដ្ឋកិច្ច នឹងចាប់ផ្តើមស្ថាបនា

ខេត្តកណ្ដាល៖ លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បានអះអាងថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចផ្តល់ផ្លូវបេតុងមួយខ្សែជាង១០គីឡូនេះរួចហើយ។ លោកបានអះអាងថា គ្រឿងចក្រក៏បានត្រៀមរួចជាស្រេចនឹងចេញប្រតិបត្តិការឈូសឆាយ ផ្លូវមួយខ្សែនេះដែលស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ... Read More »

ចន ច័ន្ទលក្ខិណា សម្រេចចិត្តប្តឹងមន្ត្រីយោធាម្នាក់ដែលមើលងាយ និងជេរប្រមាថនាង

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងកាលពីរាត្រីថ្ងៃទី១៤ ខែសីហានេះ ក្រោយពីអតីតតារាសម្តែង និងជាប្រធានសមាគមសិល្បករខ្មែរ គឺអ្នកនាង ចន ច័ន្ទលក្ខិណា បានផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុករបស់នាងជុំវិញបុរសជាមន្ត្រីយោធាម្នាក់បានប្រមាថ នាងចំៗថា ស្រីផិតប្តី និងជេរនាងតាមការ Call វីដេអូផងដែរ ។ ... Read More »

ក្មេងទំនើងកង្កហិង្សាមួយក្រុមរត់ចោលម៉ូតូប្រាំគ្រឿ ននៅពេលសមត្ថកិច្ចចុះបង្ក្រាប

ខេត្តឧត្ដរមានជ័យ៖ ក្មេងទំនើងវ៉ៃតប់គ្នាមួយក្រុម រត់ចោលម៉ូតូប្រាំគ្រឿង ខណ:សមត្ថកិច្ចចុះបង្ក្រាប កាលថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១៩​ ស្ថិតនៅភូមិ តាមនសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមសនជ័យ ។ ... Read More »

ក្នុងចំណោម​ជនត្រូវចោទឈ្មោះវុទ្ធី សំអូន ហៅ ប៊ូម និង​ ឈ្មោះ ឃាត វិចិត្រ​ នៅពេលនេះនគរបាលចាប់ខ្លួនបានម្នាក់ហើយ

ខេត្តត្បូងឃ្មុំ​ ៖​ បន្ទាប់​ពី​នគរបាលខេត្តត្បូងឃ្មុំ ប្រកាសជូនរង្វាន់ចំនួន៥០០ដុល្លារ​ អំពីអត្តសញ្ញាណលាក់ខ្លួនជនត្រូវចោទឈ្មោះវុទ្ធី សំអូន ហៅ ប៊ូម និង​ ឈ្មោះ ឃាត វិចិត្រ​ កាលពី​ប៉ុន្មានថ្ងៃ​ថ្មីៗនេះ​ នៅពេលនេះកម្លាំងជំនាញចុះអនុវត្តដីកាចាប់ខ្លួនបានម្នាក់ហើយ​ ។ ... Read More »

បុរសម្នាក់ ទំនងជាស្រវឹងស្រា បើករថយន្តទៅបុករទេះលក់សាច់អាំងខ្ទាតទៅបុកកង់បីឥណ្ឌាមួយគ្រឿង បណ្តាលឲ្យធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តទៅបុករទេះលក់សាច់អាំង កំពុងចតអែបចិញ្ចើមផ្លូវខ្ទាត ទៅបុកកង់បីឥណ្ឌាមួយគ្រឿងទៀត បណ្ដាលរងការខូចខាត ។ ហេតុការណ៍នេះ កើតឡើងនៅម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលេខ២០០៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ... Read More »

មន្ទីរធនធានទឹក និងឧតុនិយម​ខេត្តពោធិ៍សាត់​ជូនដំណឹង​ស្ថានភាពទឹកស្ទឹងពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី១២ ខែសីហា មន្ទីរធនធានទឹក និងឧតុនិយម​ខេត្តពោធិ៍សាត់​បានបញ្ជាក់ថា ស្ថានភាពទឹកស្ទឺងពោធិ៍សាត់ មានកម្ពស់ទឹក​កើនឡើង​ក្នុងកម្រិត​មួយដែលត្រូវប្រកាសអាសន្ន ។ ប្រភពបានបញ្ជាក់ថា មានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ និងស្ទឹងធំ មានកម្រិតខ្ពស់​មកលើដងស្ទឹងពោធិ៍សាត់ ។ ឥទ្ធិពលនេះ ... Read More »

អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ថា ឈ្មោះ ទេព ធីរិទ្ធ ជាក្រឡាបញ្ជីសាលាឧទ្ធរណ៍ បានប្រព្រឹត្តបទល្មើសវីតិក្រម តែអ្នកនាំពាក្យសាលាឧទ្ធរណ៍ ថា ឈ្មោះនេះជាអតីតក្រឡាបញ្ជី

ភ្នំពេញ៖ ជាថ្មីម្តងទៀត ! អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បញ្ជាក់យ៉ាងច្បាស់ថា “ករណីវីតិក្រមប្រព្រឹត្តដោយឈ្មោះ ទេព ធីរិទ្ធ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ ។ ក្រឡាបញ្ជីរូបនេះកំពុងស្ថិតនៅក្របខ័ណ្ឌសាលាឧទ្ធរណ៍ មិនមែនអតីតក្រឡាបញ្ជីដូចការផ្សាយមួយចំនួននោះទេ” ។ ... Read More »

អភិបាលក្រុងពោធិ៍សាត់ លោក ចាប នាង ចូលរួមចែកប័ណ្ណសរសើរ និងរង្វាន់ដល់សិស្សពូកែ

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅបឋមសិក្សាពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ព្រៃព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់​ មានរៀបចំពិធីប្រគល់ប័ណ្ណសរសើរ និងរង្វាន់​ដល់សិស្សពូកែ​ ជាប់ចំណាត់ថ្នាក់ពីលេខ១ដល់លេខ៥ ។ ចូលរួមជាអធិបតីក្នុងពិធីខាងលើនេះ មានលោក ... Read More »

រថយន្តដឹកលើសទម្ងន់ចេញពីស្រុកថៃ ឆ្លងកាត់ជញ្ជីងថ្លឹងទម្ងន់ច្រើនកន្លែង ទើបមកចាប់បាននៅលង្វែក ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ក្រុមមន្ត្រីចល័តលាក់មុខ​របស់មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះស្ទាក់ចាប់ឃាត់រថយន្តធុនធំ​ជាង​១០គ្រឿង ដែលផ្ទុកលើសទម្ងន់បានឆ្លងកាត់ជញ្ជីងថ្លឹងរថយន្តមួយកន្លែង​នៅ​លង្វែក កាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ។ ក្រុមមន្ត្រីចល័តរបស់ក្រសួងសាធារណការ​ទាំងនោះ ​អះអាងថា រថយន្តទាំងជាង១០គ្រឿង (ម្តងថា១០ ម្តងថា១៣គ្រឿង) ភាគច្រើន​ដឹកស៊ីម៉ង់ត៍ ... Read More »

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធករណីលួច

ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់ត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលអូរស្មាច់ឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅ ភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។ សមត្ថកិច្ចបានឲ្យដឹងថា÷ក្រោយពីទទួលបានពាក្យបណ្ដឹងពីឈ្មោះ អ៊ូ ផលមាន ភេទប្រុស អាយុ ... Read More »

ឥទ្ធិពលគ្រឿងញៀន ធ្វើឲ្យមនុស្សឆ្កួតលែងដឹងខុសត្រូវ បង្កអសន្តិសុខក្នុងសង្គម

ភ្នំពេញ៖ យុវជនម្នាក់ប្រើប្រាស់ថ្នាំញៀនលើសកម្រិត បណ្តាលឲ្យទៅជាបាត់បង់សតិលែងស្គាល់បាប និងបុណ្យដើរកាន់ដាវសាំម៉ូរ៉ៃដេញកាប់អ្នកធ្វើដំណើរពេញតាមផ្លូវ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញមកជួយធ្វើអន្តរាគមន៍បានទាន់ពេលវេលា ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង០៥នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវលេខ១៣០នៅចំណុចក្បែរ នឹងផ្សារថ្មីស្ថិតនៅក្នុង សង្កាត់ផ្សារថ្មី3 ... Read More »

បើករថយន្ដមិនប្រកាន់ស្ដាំ ទៅបុករថយន្ដ២គ្រឿងនៅខាងមុខ និងម៉ូតូសណ្ដោងរ៉ឺម៉កបណ្ដាលឲ្យបុរសជនជាតិវៀតណាមម្នាក់របួសធ្ងន់

ខេត្តកណ្ដាល៖ រថយន្ដ ISUZUមួយគ្រឿង បើកដោយល្បឿនលឿន មិនប្រកាន់ស្ដាំ បានជ្រុលទៅបុករថយន្ដមួយគ្រឿងម៉ាក HIGHLANDER បើកច្រាស់ទិសគ្នាពេញមួយទំហឹង និងបន្ដទៅបុករថយន្ដមួយគ្រឿងទៀតម៉ាក TOYOTA PRIUS និងម៉ូតូសណ្ដោងរ៉ឺម៉កបន្ថែមទៀត បណ្ដាលឲ្យបុរសជាជនជាតិវៀតណាមម្នាក់ ទទួលរងរបួសធ្ងន់ រីឯរថយន្ដ៣គ្រឿង ... Read More »

ខឹងឪពុកស្ដីបន្ទោសណែនាំតិចតួច ចិត្ដខ្លាំងចងក សម្លាប់ខ្លួននៅក្នុងចម្ការស្វាយ

ខេត្តកណ្ដាល៖ យុវជនម្នាក់ ផឹកស៊ីជាមួយបងប្អូនមានទំនាស់ពាក្យសម្ដីគ្នា ខណៈដែលឪពុកបង្កើតណែនាំស្ដីបន្ទោសតិចតួច ខឹងទៅចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនក្នុងចម្ការស្វាយ បង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៦០និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ... Read More »

ជន​សង្ស័យ​ពីរ​នាក់​ ត្រូវ​នគរបាល​ឃាត់ខ្លួន​ពី​បទ​លួចមានស្ថានទម្ងន់ទោស

ខេត្តព្រះសីហនុ៖ ប្រភពព័ត៌មាន​​របស់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ បាន​ឲ្យ​ដឹង​ថា៖ នៅ​វេលា​ម៉ោង​២៣និង៣០​នាទី​ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩​ មាន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ធ្វើ​សកម្មភាព​ឆក់​យក​ទូរ​សព្ទ័​របស់​ជន​បរទេស​ ជនជាតិ​ចិន​ម្នាក់​ ដែល​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ នៅផ្លូវសេតេ​ ជិត​គ្លីនិក​សេតេ​ ក្នុងភូមិ២ ... Read More »

យុវជនម្នាក់ ដើរឆក់ត្រីពេលយប់ ស្រាប់តែជាន់ឧបករណ៍ព្រានដាក់ឆក់សព្វព្រៃ ឆក់ស្លាប់

ខេត្តក្រចេះ៖ បុរសម្នាក់បានស្លាប់ ដោយសារដើររកឆក់ត្រីពេលយប់ ភ្លាត់ស្នៀតជាន់ឧបករណ៍ឆក់សត្វ ដែលព្រានដាក់ចោលក្នុងព្រៃឆក់ស្លាប់តែម្តង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្បែព្រៃក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀន៣នាក់ ចែកចាយគ្រឿងញៀន

ខេត្តរតនគិរី៖ ជនសង្ស័យចំនួនបីនាក់ មុខសញ្ញាចែកចាយនូវសារធាតុញៀន ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនបានជាបន្តបន្ទាប់ បញ្ជូនទៅសាលាដំបូងខេត្ត ។ ការឃាត់ខ្លួនមុខសញ្ញាជួញដូរនូវសារធាតុញៀននេះ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៧ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ... Read More »