ខេត្តកំពង់ធំ៖ ថ្លែងទៅកាន់ថ្នាក់ដឹកនាំ សកម្មជន សមាជិក សមាជិកា គណៈចលនាសាសនិកអ៊ិស្លាមរបស់គណបក្សប្រជាជនកម្ពុជា នៅមន្ទីរគណបក្សប្រជាជនកម្ពុជាស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល ... Read More »
សង្គម
ប្រើដំបងស្ទាក់វាយប្លន់យកម៉ូតូតែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋចាប់បានវាយទ្រមខ្លួន
ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ប្រដាប់ដោយដំបងឬស្សីជាអាវុធ ស្ទាក់វាយប្រហារទៅលើប្រជាកសិករម្នាក់ បំណងប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម តែមិនបានសម្រេចត្រូវជនរងគ្រោះស្រែកឲ្យប្រជាពលរដ្ឋជួយចាប់ខ្លួនបាន វាយម្នាក់មួយដៃម្នាក់មួយជើងឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់ ។ ករណីប្លន់យកម៉ូតូមិនបានសម្រេចនេះ បានកើតឡើង កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ ... Read More »
ចេញពីមើលកុនជាមួយសង្សារបែកគ្នាទៅផ្ទះ ត្រូវចោរឆក់កាបូបមិនសម្រេចដួលរបួសស្រាល
ភ្នំពេញ: នារីក្មេង២នាក់ត្រូវជនសង្ស័យម្នាក់ ជិះម៉ូតូធំ មួយគ្រឿងមកធ្វើសកម្មភាពឆក់កាបូបស្ពាយតែ មិនបានសម្រេច បណ្ដាលនារីរងគ្រោះទាំងពីរនាក់ដួលម៉ូតូច្រងាប់ច្រងិលរងរបួសបែកមុខ បែកមាត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទី យប់ថ្ងៃ៨ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចមុខផ្សារហេងលី តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់៣ ... Read More »
ក្មេងស្ទាវ៣នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ឃាត់ខ្លួនបន្ទាប់ពីឆែកឆេររកឃើញគ្រឿងញៀនមួយកញ្ចប់តូច
ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ឃាត់ខ្លួន៣នាក់ ខណៈដែល ពួកគេ កំពុងជិះម៉ូតូចូលក្នុងគោលដៅឆែកអាវុធជាតិផ្ទុះកាលពី វេលា ម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ នៅតាម បណ្តោយ ... Read More »
លោក សុខ ពេញវុធ ដឹកនាំមន្រ្តីក្រោមឱវាទនិមន្តព្រះសង្ឃក្រុងពលីសូត្រមន្តបង្សុកូលសុំសេចក្តីសុខចំរើនក្នុងការចាប់ផ្តើមសាងសងអគារសាលាខណ្ឌដូនពេញថ្មី
ភ្នំពេញ ៖ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញនិងលោកហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ បានដឹកនាំមន្រ្តីក្រោមឱវាទនិមន្តព្រះសង្ឃក្រុងពលី សូត្រមុខបង្សុកូលសុំសេចក្តីសុខចំរើនក្នុងការចាប់ផ្តើមសាងសងអគារសាលាខណ្ឌដូនពេញថ្មី ដែលស្ថិតនៅទីតាំងសាលាខណ្ឌចាស់ ។ អគារសាលាខណ្ឌដូនពេញដែលចាប់ផ្តើមសាងសងឡើងវិញនេះ ... Read More »
ជួន អមរិទ្ធ វាយលុកបីច្រកក្នុងពេលតែមួយ
ភ្នំពេញ៖ ក្រោយបន្ថយការងារសិល្បៈមួយរយៈពេលខ្លី តារាប្រុស ជួន អមរិទ្ធ បានសំរុកការងារសិល្បៈ៣ព្រមៗគ្នា ទាំងការចេញបទចម្រៀងថ្មី Original Song ការសម្តែងភាពយន្តថ្មី និងការងារជាពិធីករក្នុងស្ថានីយទូរទស្សន៍មួយផងដែរ។ ម្ចាស់ពានផ្នែក សុឆន្ទៈ ក្នុងកម្មវិធីប្រឡងយុវតារា ឆ្នាំ២០០៩ ... Read More »
ជិះម៉ូតូមិនគោរពស្ទុប ត្រូវរថយន្តបុកចំពីចហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ពេលដែររូបគាត់បានជិះម៉ូតូមកដល់ផ្លូវបំបែកជាបួន មិនគោរពភ្លើងស្ទុប ក៏ត្រូវបានរថយន្តកាមរីបាឡែនបើកបុកចំពីចហៀងយ៉ាងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចស្ទុបអ៊ាងទឹក តាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវ២១៧ ស្ថិតក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា ... Read More »
សមត្ថកិច្ចប៉ុស្ដិ៍ទំនប់ទឹកផ្ទុះអាវុធ៣គ្រាប់ បង្ក្រាបបានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៦នាក់ និងដងហូតកាំភ្លើងខ្លី១ដើមរួមម៉ូតូធំមួយគ្រឿង
ភ្នំពេញ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងទៀតហើយ ដោយជនសង្ស័យម្នាក់រួមទាំងកាំភ្លើងខ្លី១ដើម និងម៉ូតូធំ១គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទំនប់ទឹកផ្ទុះអាវុធ៣គ្រាប់ ដេញតាមចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ ឈាចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ដែលនៅតាមបណ្ដោយផ្លូវ១៨៣កែងនឹងផ្លូវម៉ៅសេទុងស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌខំការមន ដែលក្រុមជនសង្ស័យទាំងនោះជាមុខសញ្ញាប្លន់នៅពេលយប់ ។ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារសាលាខេត្ត និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាជាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសាលាខេត្ត អគាររដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងទីរួមខេត្តត្បូងឃ្មុំ ដែលទើបសាងសង់រួចរាល់ថ្មីៗនេះ ។ ... Read More »
លោកឧត្តមសេនីយ៍ឯក ហុង វិណុល ចុះពង្រឹងការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិដល់កម្លាំងអាវុធហត្ថខេត្តព្រៃវែង
ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសបានអញ្ជើញជាអធិបតីពិធីប្រជុំផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ និងស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង។ ពិធីប្រជុំផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ ស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិនេះ ... Read More »
ចោរលូចម៉ូទ័របូមទឹក២នាក់ត្រូវសមត្ថកិច្ចសហការព័ទ្ធចាប់ខ្លួនបាន
ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចបានសហការជាមួយកម្លាំងប្រជាការពារភូមិស្ទាក់ចាប់ជនសង្ស័យ២នាក់លួចម៉ូទ័របូមទឹក ។ សេចក្តីរាយការណ៍ឲ្យដឹងថា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១៤និង៤៥នាទី មានករណីចោរលូចម៉ូទ័របូមទឹកនៅភូមិព្រៃរោង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលម្ចាស់រងគ្រោះឈ្មោះ នាង ណុប ... Read More »
ទៅព្រោះស្រូវ ត្រូវរន្ទះបាញ់ស្លាប់កូន រីឯម្តាយរងរបួសធ្ងន់
ខេត្តកំពង់ធំ៖ នៅវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ មានករណីរន្ទះបាញ់មួយកើតឡើងនៅចំណុច វាលស្រែ ភូមិកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុម្ដាយ និងកូននាំគ្នាទៅ ព្រោះស្រូវនៅឯស្រែ ... Read More »
សាលាក្តីខ្មែរក្រហមបដិសេធការពិចារណាផ្អាកសំណុំរឿងនានានៅសាលាក្តីខ្មែរក្រហម
ភ្នំពេញ ៖ សហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានកត់សម្គាល់ទៅលើអត្ថបទ កាសែតភ្នំពេញប៉ុស្តិ៍មានចំណងជើងថា «ការពិចារណាផ្អាកសំណុំរឿងនានានៅសាលាក្តីខ្មែរក្រហម»ដែលចេញផ្សាយលើទំព័រកាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០១៧ ។ យោងតាមអត្ថបទមួយនេះសហចៅ ក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ជូនដំណឹងដល់សាធារណជនដោយ ផ្ទាល់ដើម្បីបញ្ចៀសការស្មានដោយផ្អែកទៅលើអង្គហេតុមិនត្រឹមត្រូវ ជាពិសេស ... Read More »
កាកបាទក្រហមកម្ពុជាទទួលបានថវិកាជាង១៣លានដុល្លារអាមេរិក
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាពិភពលោក កាកបាទក្រហម ... Read More »
អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះវិហារចាប់បុរស៣នាក់ដែលបម្រុងចូលដីថៃដើម្បីកាប់ឈើគ្រញូង
ខេត្តព្រះវិហារ៖ កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ក្រោយទទួលបាន បទបញ្ជាយ៉ាងតឹងរុឹងពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារកម្លាំងសមត្ថកិច្ចដឹកនាំដោយលោក ជា គឹមសេង អភិ បាលស្រុកជាំក្សាន្តបានចុះទប់ស្កាត់និងស្ទាក់ចាប់ក្រុមពលរដ្ឋខ្មែរចំនួន៣នាក់ ដែលលួចចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីប្រទេសថៃដោយខុសច្បាប់នៅត្រង់ចំណុច ពងចាប-ដំរីងាប់លើភ្នំអានសេះ ... Read More »
ប្រជាពលរដ្ឋប្តឹងក្រុុមហ៊ុន EBC បោកប្រាក់ពួកគាត់សរុបជាង៤៦លានដុល្លារ
ភ្នំពេញ៖ ក្រោយពីបានបាត់ដំណឹង សូន្យឈឹងមួយរយៈបន្ទាប់ពីមានការអំពាវនាវ និងបញ្ជាឱ្យអាជ្ញាធរស្រាវជ្រាវករណីក្រុមហ៊ុន Empire Big Capital Limited (EBC) ដែលរងការចោទថា ជាក្រុមហ៊ុនបោកលុយពលរដ្ឋនោះកាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ករណីនេះបានផ្ទុះឡើងសាជាថ្មីម្តងទៀត ។ ... Read More »
ក្រុមកម្មករយាមដី៧នាក់ កំពុងដេកស្រាប់តែក្រុមសមត្ថកិច្ចចូលទៅចាប់ឆៅៗតែម្តង
ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះ កម្មករយាមដីចំនួន ៧នាក់ កំពុងស្ថិតក្នុងការឃុំខ្លួននៅស្នង ការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដោយ មិនមានមូលហេតុច្បាស់លាស់នៅឡើយ។ គ្រួសារកម្មករស៊ីឈ្នួលមើលដីឲ្យគេទាំង៧នាក់ដែលនគរបាលឃាត់ខ្លួនតាមពេល ... Read More »
ប្រជាកសិករ៨ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តប៉ៃលិននៅតែខិតខំបន្តការដាំដុះដំឡូងមី បើមានការទីផ្សារតម្លៃចុះក៏ដោយ
ខេត្តប៉ៃលិន៖ ប្រជាកសិករក្នុងខេត្តប៉ៃលិន បានខិតខំដាំដុះដំឡូងមី រហូតមកដល់ខែឧសភានេះ ប្រជាកសិករនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជាថៃ នៅតែបន្តប្រមូលផលដំឡូងមី ដែលអ្នកខ្លះនៅមិនទាន់ដកលក់អស់នៅឡើយ និងអ្នកខ្លះទៀត ក៏បន្តដាំជាបន្តបន្ទាប់ បើទោះបីតម្លៃដំឡូងមីពេលបច្ចុប្បន្ននេះ មានការធ្លាក់ចុះយ៉ាងខ្លាំង និងពេលខ្លះគ្មានអ្នកទិញ ក៏ដោយ ក៏ពួកគាត់នៅតែបន្តដាំដោយគ្មានជំរើស និងសង្ឃឹមថា ... Read More »
ម៉ូតូហុងដា២គ្រឿងពន្លះម៉ូតូ Zoomer X រងរបួសធ្ងន់៤នាក់
ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ បុរស៤នាក់រងបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់រវាងម៉ូតូ៣គ្រឿងបុកគ្នាពេញទំហឹង ខណៈបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ នៅចំនុណុចភូមិដំណាក់កន្ទូត ឃុំស្វាយយា ស្រុកស្វាយជ្រំ ។ តាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានអោយដឹងថា ម៉ូតូភាគីរងគ្រោះមានឈ្មោះសុន ... Read More »
លាក់ដាវតាមខ្លួនការពារសុវត្ថិភាព ត្រូវប៉ូលិសចាប់ខ្លួន
ភ្នំពេញៈ សមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនក្មេងស្ទាវ២នាក់ បន្ទាប់ពីឆែក រកឃើញដាវ១ដើម ដែលពួកគេលាក់ទុកតាមខ្លួនពេលធ្វើដំណើរតាមដងផ្លូវសាធារណៈ ទុកគ្រាន់ការពារខ្លួន កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ... Read More »
អ្នកកាសែតប្រចាំខេត្តព្រៃវែងម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្របែក
ខេត្តព្រៃវែង៖ អ្នកយកព័ត៌មានប្រចាំខេត្តព្រៃវែងម្នាក់ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកេីតហេតុ និងម្នាក់ទៀតរងរបួស បន្ទាបពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកទីកូ បុកជាមួយនឹងរថយម្តយីឌុប ក្នុងទិសដៅបញ្ច្រាសគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីបានកេីតឡេីងកាលពីយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង២៣និង១៥នាទី នៅលេីផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិកំពង់ត្របែក ឃំុកំពង់ត្របែក ... Read More »
ក្មេងប្រុសស្រី៣នាក់ក្លាយជាក្មេងកំព្រា ខណៈដែលលោកឪពុកជាឧត្តមសេនីយ៍បើករថយន្តបុកគូថរថយន្តដឹកឈើស្លាប់
ខេត្តកណ្តាលៈ ក្មេងប្រុស-ស្រី៣នាក់បានក្លាយទៅជាក្មេងកំព្រា ខណៈដែលលោកឪពុកជាឧត្តមសេនីយ៍ត្រីបើករថយន្តម៉ាកហ្វដបោះពួយបុកគូថរថយន្តដឹកឈើស្លាប់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ នៅត្រង់ចំណុចដេប៉ូលក់ឈើយីហោ ស្រី មុំ តាមបណ្តោយផ្លូវលេខ២០៦ ស្ថិតក្នុងភូមិដើមមៀន ... Read More »
សាកសពបុរសម្នាក់អណ្តែតទឹកទន្លេមេគង្គទៅទើរនៅកន្ទុយកោះឆ្លូញ
ខេត្តកណ្តាលៈ សាកសពបុរសម្នាក់ស្ថិតក្នុងសភាពហើមប៉ោងស្អុយរលួយបានងណ្តែតតាមខ្សែទឹកទន្លេមេគង្គ ទៅទើរនៅកន្ទុយកោះឆ្លូញ ស្ថិតក្នុងក្នុងភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ ។ មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ ពេញ មករា ... Read More »
លោកអូស្មាន ហាស្សាន់ ៖ បញ្ចុះបឋមសិលាសាងសង់ ផ្ទះគំរូ៦៥ខ្នង អំណោយកាតា សង់ជូនសហគមន៍ជនក្រីក្រស្រុកបារាយណ៍ ខេត្តកំពង់ធំ
ខេត្តកំពង់ធំ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី បានចូលរួម ជាអធិបតីបញ្ចុះបឋមសីលា ផ្ទះគំរូ៦៥ ខ្នង អំណោយសប្បុរសធម៏ ប្រទេសកាតា សង់ជូនសហគមន៍ជនក្រីក្រ នៅឃុំបឹង ... Read More »
ការ៉ាតេដូកម្ពុជាមានអាជ្ញាកណ្តាលអន្តរជាតិកម្រិតB ម្នាក់ និងកីឡាករ៦នាក់ ឈ្នះ មេដាយប្រាក់ និងសំរឹទ្ធិពីព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៤ នៅឥណ្ឌូនេស៊ី
ភ្នំពេញ ៖ សហព័ន្ធកីឡាការ៉តេដូកម្ពុជា បាននិងកំពុងសប្បាយចិត្ត ខណៈដែលប្រតិភូ របស់ខ្លួនទទួលបានជោគជ័យលើកិច្ចការងារមួយចំនួន នៅលើឆាកអន្តរជាតិ ដូចជា មន្ត្រីអាជ្ញាកណ្តាល និងកម្ពុជាការ៉ាតេដូកម្ពុជា បានជាប់អាជ្ញាកណ្តាល និងចៅក្រមអន្តរជាតិកម្រិត B ម្នាក់ ស្របពេលដែល ... Read More »
យុវជនម្នាក់បើកម៉ូតូបោះពួយបុកម៉ូតូកង់បីស្លាប់មួយរំពេច
ខេត្តកណ្តាលៈ យុវជនម្នាក់បើកម៉ូតូម៉ាកTodayបោះពួយជ្រុលទៅបុកជាមួយម៉ូតូកង់បី បើកច្រាស់ទិសគ្នា ពេញមួយទំហឹង បណ្តាលឲ្យដួលបោកទៅលើផ្លូវស្លាប់ភ្លាមៗមួយរំពេច រីឯអ្នកបើកបរម៉ូតូកង់បីរត់គេចខ្លួណបាត់ស្រមោល ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨ និង២០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ... Read More »
កីឡាករ សុខ វណ្ណ និងឆាំ រ៉ែម ឈ្នះកៅអីវគ្គ១៦នាក់ ក្នុងកម្មវិធី កំពូលជើងឯក TIFFY SUPER FIGHT
ភ្នំពេញ៖ អ្នកប្រដាល់ជើងចាស់២នាក់ បានឆ្លងផុតវគ្គជម្រុះ៣២នាក់ជុំទី១ ក្រោយពីប្រកួតឈ្នះដៃគូរបស់ខ្លួនកាលពីល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ នៅលើសង្វៀនទូរទស្សន៍ ប៉ុស្តិ៍លេខ៥ គឺកីឡាករ សុខ វណ្ណ មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និង កីឡាករ ... Read More »
ពីរនាក់ម្តាយនិងកូនត្រូវចោរឆក់កាបូបយកទៅបាត់ដួលម៉ូតូរបួសធ្ងន់
ភ្នំពេញ: ស្ត្រី២នាក់ម្ដាយនិងកូនខណៈកំពុងជិះម៉ូតូឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវត្រូវជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង បានទៅធ្វើសកម្មភាពឆក់យកកាបូបលុយពីគាត់ បានសម្រេចធ្វើឲ្យជនរងគ្រោះរបួសធ្ងន់ រួចក្រុមជនសង្ស័នាំគនាជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចមុខសាលាបឋមសិក្សាទួលគោក តាមបណ្តោយ ផ្លូវលេខ ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ... Read More »
ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលពាក់ព័ន្ធក្នុងករណីចោរកម្ម
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ កម្លាំងជំនាញស្នងការនគរបាលខេត្តចុះការពារកោះរ៉ុងសន្លឹម បានសហការជាមួយកម្លាំងមូលដ្ឋាន ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលពាក់ព័ន្ធក្នុងករណីចោរកម្ម (លួចកុំព្យូទ័រលែបថប និងកាមរាថតរូបរបស់ជនបរទេស) កាលពីថ្ងៃទី២៥ និង២៦ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ ... Read More »
បង្ករបួសស្នាមដល់អ្នកដទៃគេចខ្លួនជាងកន្លះឆ្នាំនគរបាលចាប់ខ្លួនតាមដីកា
ភ្នំពេញ: កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ របស់តុលាការ ពីបទ លួចមានស្ថានទម្ងន់ទោស ដោយសារប្រព្រឹត្តិអំពើហិង្សា ប្រើដំបងឈើជ្រុង និងដុំថ្មវាយតប់ទៅលើជនរងគ្រោះហើយគេចខ្លួនជាងកន្លះឆ្នាំ ។ ការឃាត់ខ្លួនជនសង្ស័ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី៧ ខែឧសភា ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច