ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា នឹងសម្តែងរឿងភាគរួមគ្នាលើកដំបូង

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺលោកព្រាប សុវត្ថិ និងកញ្ញាឱក សុគន្ធកញ្ញា ត្រូវបានគេទម្លាយថាទើបនឹងទទួលបានតំណែងជាតួឯកក្នុងភាពយន្តភាគថ្មីមួយរបស់ទូរទស្សន៍ហង្សមាស ។ ភាពយន្តភាគថ្មីនេះ នឹងក្លាយជាភាពយន្តលើកដំបូងដែលពួកគេសម្តែងរួមគ្នា។ ព្រាប សុវត្តិធ្លាប់បានសម្តែងភាពយន្តមួយចំនួនរួមមកហើយ ដូចជារឿង“នេសាទក្រពើ”រឿង«ធ្លាប់ស្រលាញ់ខ្ញុំទេ?» ជាដើមគ្រាដែលតារាចម្រៀងឱក សុគន្ធ ... Read More »

អនុវត្តតាមដីកាចាប់ខ្លួនមេជាងសំណង់ម្នាក់​ពីខេត្តព្រះសីហនុ មកដាក់គុកនៅខេត្តសៀមរាប

ខេត្តសៀមរាប៖ មេជាងម៉ៅការសំណង់ ចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ឱ្យគេ​នៅខេត្ត​សៀមរាប រត់គេច ទៅពួនសម្ងំ នៅខេត្ត កំពង់សោម ត្រូវប៉េអឹមខេត្តសៀមរាប ដឹកនាំដោយ លោក វរសេនីយ៍ត្រី ទៀ ប៊ុនហ៊ុល នាយការិយាល័យបទល្មើសយោធា សហការជាមួយកម្លាំងនៃមន្ទីរយុត្តធម៌កងរាជអាវុធហត្ថ ... Read More »

ពលរដ្ឋស្រុកកំពង់ត្រាចចោទក្រុមហ៊ុនមេធាវី ប៊ីប៊ីស៊ី គំរាមយកដីហើយប្តឹងពលរដ្ឋថែមទៀត

ខេត្តកំពត៖ ក្រុមប្រជាពលរដ្ឋជាង២០គ្រួសារអះអាងថា ក្រុមហ៊ុនមេធាវីប៊ីប៊ីស៊ីបានគំរាមយកដីរបស់ពួកគាត់ទំហំជាង១៥ហិកតានៅចំណុចភូមិអូរស្លែង ឃុំដំណាក់ កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ហើយបានប្ដឹងពួកគាត់ទៅតុលាការទៀត។ ក្រុមអ្នកភូមិទាំងនោះបានលើកឡើង ថា ពួកគាត់បានមករស់នៅតំបន់ខាងលើ តាំងពីជាង២០ឆ្នាំមុនមកម្លេ៉ះ ពោលគឺតាំងពីតំបន់នោះមានសុទ្ធតែព្រៃ ហើយពួកគាត់ បានកាប់ឆ្ការដើម្បីដាំដំណាំ ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)

ភ្នំពេញ៖ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្ត្រីឡាវ រួចហើយ នៅរសៀលថ្ងៃទី១០ ខែឧសភា ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួបពិភាក្សាការងារបន្តជាមួយ លោក លី ... Read More »

ដើម​បណ្ដឹង​ប្រតិកម្ម​ខ្លាំង​ៗ​ ចំពោះ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ដែល​ដោះលែង​ស្ត្រី​ឈ្មោះ​ អៀត​ សារឹម​ ករណី​ឆបោក​ប្រាក់​ជិត​មួយ​ម៉ឺន​ដុល្លារ​

ភ្នំពេញ​៖​ ដើម​បណ្ដឹង​ ប្រតិកម្ម​ខ្លាំង​ៗ​ចំពោះ​ការ​សម្រេច​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ដែល​ដោះលែង​ស្ត្រី​ឈ្មោះ​អៀត​ សារឹម​ ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុក​ចិត្ត​ទឹក​ប្រាក់​ជិត​មួយ​ម៉ឺន​ដុល្លារ​អាមេរិក ក្រោយ​ជាប់​ពន្ធនាគារ​ជាង​មួយ​ខែ​ប៉ុណ្ណោះ​ ​ ។​ ដើម​បណ្ដឹង​ សង្ស័យ​ថា​ ការ​សម្រេច​នេះ​បង្កប់​ភាព​មិន​ប្រក្រតី​ ដោយ​ដើម​បណ្ដឹង​ ថា​នឹង​ដាក់​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​​ ដើម្បី​ស៊ើបអង្កេត​សំណុំ​រឿង​នេះ​ ... Read More »

ឈាន ពិសិដ្ឋ មិនចូលខ្លួនតាមដីកាបញ្ជារបស់តំណាងអយ្យការឡើយ

ខេត្តបន្ទាយមានជ័យ ៖ បើយោងតាម ការបញ្ជាក់របស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា មក ដល់រសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ ឈាន ពិសិដ្ឋ មិនចូលខ្លួនទៅបំភ្លឺតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការនោះទេ ... Read More »

នគរបាលឃាត់ខ្លួន និងបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការជាប់ពាក់ព័ន្ធនឹងបទឆបោក ប្រើប្រាស់ដូរលុយដុល្លារក្លែងក្លាយ២៥,០០០ $(ពីរម៉ឺនប្រាំពាន់ដុល្លារ)

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ បានកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការ ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ជាប់ចោទ បទឆបោក ពាក់ព័ន្ធនិងការប្រើប្រាស់ប្រាក់ដូល្លាក្លែងក្លាយ២៥,០០០ $(ពីរម៉ឺនប្រាំពាន់ដូល្លារ) ដូរយកប្រាក់បាតថៃចំនួន៧០ម៉ឺនបាត ពីជនរងគ្រោះចំនួន២នាក់។ ជនសង្ស័យ៣នាក់ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធគ្រឿងញៀន និងចាប់យកថ្នាំក្រាមថ្លាស១កញ្ចប់ធំ

ភ្នំពេញ៖ ជនសង្ស័យចំនួន៥នាក់ រួមនិងថ្នាំក្រាមថ្លាស១កញ្ចប់ធំ ត្រូវបានកម្លាំងផ្នែកព្រហ្មទណ្ឌខណ្ឌសហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានឃាត់ខ្លួន សង្ស័យពាក់ព័ន្ធបទជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ការឃាត់ខ្លួនធ្វើឡើងម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលផ្ទះសង់ថ្មី ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ... Read More »

បទល្មើសនេសាទទ្រង់ទ្រាយធំកំពុងកើតមានពេញបន្ទុកនៅ​តំបន់បឹងទន្លេសាប​ក្នុងទឹកដីខេត្តកំពង់ធំ

ខេត្តកំពង់ធំ​៖ សេចក្ដីរាយការណ៍ព័ត៌មាន​ពី​ប្រជា​នេសាទ​បានឲ្យដឹងថា សព្វថ្ងៃ​នៅក្នុង​តំបន់​បឹង​ទន្លេសាប​ដែល​ក្នុងនោះ​ភាគច្រើន​មាននៅ​ក្នុងភូមិសាស្ត្រ​ទឹកដី​ខេត្តកំពង់ធំ ចំណុច​ផ្សោត បាឡត ពាម​បាង​ក្រុម​ទូក​នេសាទ​ជនជាតិ​យួន​បាន​កំពុង​សម្រុក​ចេញ​ទូក​ទៅធ្វើ​សកម្មភាព​នេសាទ​យ៉ាង​អានាធិបតេយ្យ​។​ ទីតាំង​ខាងលើនេះ គ្រប់គ្រង​ដោយ​លោក​ប៉ែន វណ្ណរឹទ្ធ​ជា​នាយខណ្ឌរដ្ឋបាល​ជលផល​កំពង់​ធំ លោក​យ៉ាន់ វិសាក់​(​ហៅ​សែ​) ​ជា​នាយផ្នែក​ជលផល​ផាត់​សណ្ដាយ និង​លោក​ហួន ផល ជា​នាយ​សង្កាត់​ពាម​បាង ... Read More »

តៃកុងផ្ទេរឱ្យព្រូបើកបរគ្មានជំនាញបើកជំនួសរេចង្កូតបុករះម៉ូតូ៤គ្រឿង បន្តជ្រុលបុកដើមច័ន្ទគីរី ហៅដើម(អំពិលទឹកបារាំង)បណ្តាលឱ្យអ្នកបើករថយន្ត និងអ្នកដំណើរក្នុងរថយន្តក្រុងរិទ្ធិមុនី ៤នាក់រងរបួសធ្ងន់ ស្រាល

ខេត្តបាត់ដំបង ៖ រថយន្តក្រុងរបស់ក្រុមហ៊ុនរិទ្ធិមុនី បណ្តែតបណ្តោយឱ្យអ្នកគ្មានចំនាញបើកបរ ហើយក៏បើករ៉េចង្កូតបុករះម៉ូតូ៤គ្រឿងចតនៅលើក្បែរចិញ្ចើមផ្លូវ និងថែមជ្រុលបុកដើមច័ន្ទគីរី១ដើមហៅដើម(អំពិលទឹកបារាំង)ទើបទៅមុខលែងរួចបណ្តាលឱ្យអ្នកដំណើរ ក្នុងរថយន្តក្រុង និងអ្នកបើកបរ សរុប៤នាក់ ទទួលរងរបួសធ្ងន់ និងស្រាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង កើតឡើង នៅវេលាម៉ោង ... Read More »

បើកបរក្នុងល្បឿនលឿនរេចង្កូតធ្លាក់ចិញ្ចើមផ្លូវក្រឡាប់

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៦និង១៥​នាទីល្ងាច​ ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ២០១៧​ មាន​ករណី​គ្រោះថ្នាក់​ចរាចរមួយកើតឡើង​តាមបណ្តោយផ្លូវជាតិលេខ​ 4​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ 131-132​ ក្នុង​ភូមិ​សមេ្តចតា​ ឃុំចំការហ្លួង​ ស្រុកកំពង់សិលា​ ខេត្ត​ព្រះសីហនុ​ បង្កដោយខ្លួនឯង​ ។ ... Read More »

កម្មការិនីរោងចក្រម្នាក់ចាញ់បោកក្រុមទម្លាក់សំណរដូរយកមាសអស់ជិតមួយតម្លឹងនិងទូរស័ព្ទ១គ្រឿង

ភ្នំពេញ ៖ កម្មការិនី ម្នាក់ ខណៈកំពុងដើរទៅដើរទៅធ្វើការងាររោងចក្រកាត់ដេរបានក្រុមទម្លាក់យោង(សំណរដូរយកមាស) បោកយកគ្រឿងអលង្ការអស់ជិតមួយតម្លឹង និងទូរស័ព្ទដៃមួយគ្រឿងដោយពួក គេល្បួងធ្វើសកម្មភាពឲ្យស្រ្តីម្នាក់ មកសួរនាងនិងធ្វើជាជ្រុះកាបូបលុយ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅខាងក្រោយរោងចក្រក្រោន ... Read More »

នគរបាលខេត្តព្រះសីហនុរៀបចំសំណុំរឿងបញ្ជូនជនសង្សយ័ជនជាតិចិន២១នាក់ពីបទបេីកល្បែងអនឡាញតាមអុិនធើណែតខុសច្បាប់ទៅផ្តន្ទាទោសនៅតុលាការ

ខេត្តព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុរៀបចំសំណុំរឿងបញ្ជូនជនសង្សយ័ជនជាតិចិន២១នាក់ពីបទបេីកល្បែងអនឡាញតាមអុិនធើណែតខុសច្បាប់ទៅផ្តន្ទាទោសនៅតុលាការ ។ ក្រោយការឃាត់ខ្លួនជនសង្សយ័ជនជាតិចិនមួយក្រុមមានគ្នាសរុប២១នាក់ ជាប់សង្ស័យពាក់ព័ន្ធនឹងល្បែងអនឡាញតាមអុិនធើណែតខុសច្បាប់ នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧, លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នគរបាលបានសាកសួរ និងស្រាវជ្រាវរកឃេីញថា មានជនសង្សយ័ចំនួន៤នាក់ ... Read More »

បុរសសរសៃប្រសាទម្នាក់លង់ទឹកស្លាប់នៅកំពង់ផែស៊ូជីញ

ខេត្តសៀមរាប៖ បុរសសរសៃប្រសាទវ័យប្រមាណជាង៣០ឆ្នាំម្នាក់ លង់ទឹកសា្លប់ត្រូវ​បាន​អ្នក​នេសាទទៅ​បង់​សំណាញ់ប្រទះ​ឃើញអណ្តែតទឹកនៅក្នុងបរិវេណ កំពង់ផែស៊ូជីញ ភ្នំ​ក្រោម រួច ទូរស័ព្ទប្រាប់​សមត្ថកិច្ច​នគរ​បាលប៉ុស្តិ៍សង្កាត់ចុងឃ្នៀស បង្កឱ្យមានការភ្ញាក់​ផ្ញើល​ទាំងព្រឹក។ ហេតុការណ៍អ្នកនេសាទប្រទះឃើញនោះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅ បរិវេណ ... Read More »

រន្ទះបាញ់ទៀតហើយក្នុងខេត្តស្វាយរៀងងាប់គោ៣ក្បាល

ខេត្តស្វាយរៀង​៖ គោញីឈ្មោល៣ក្បាល គួរឲ្យអាណិតពន់ពេក ខណៈមេឃភ្លៀងលាយខ្យល់កន្ត្រាក់ និងរន្ទះបាញ់យ៉ាងខ្លាំង បន្ទាប់ពីកំពុងតែស៊ីស្មៅនៅវាលស្រែ អកុសសស្រាប់តែត្រូវរន្ទះបាញ់មួយឆ្វាត់លាន់ឡើងកក្រើកដីបណ្ដាលអោយសត្វគោងាប់រដូករណែលបន្តបន្ទាប់គ្នា។ ការរន្ទះបាញ់នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នងភូមិត្រោកធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ... Read More »

រថយន្តកាមរីបាឡែនពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាត ព្រោះតែម្ចាស់ស្រវឹង

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយសារតែស្រវឹង ហើយបើករថយន្តរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាត ត្រង់ចំណុចមុខរោងចក្រMV (ក្បែរផ្សារក្រមួន)នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្នុងវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ... Read More »

លោកអូស្មាន ហាស្សាន់៖រដ្ឋមន្រ្តីឧស្សាហកម្ម និង ពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី សន្យាបន្តជំរុញចំណងមិត្តភាពនិង កិច្ចសហប្រតិបត្តិការវិនិយោគគ្រប់វិស័យនៅកម្ពុជា

ភ្នំពេញ៖ លោក Dato’ Sri Mustapa Mohamed រដ្ឋមន្រ្តីឧស្សាហកម្ម និង ពាណិជ្ជកម្មអន្តរជាតិម៉ាឡេស៊ី បាន​ថ្លែង​ដោយ​ក្តី​​រំភើប​សប្បាយរីករាយនៅក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ លោក ឧកញ៉ា អូស្មាន ... Read More »

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ប្រគល់រង្វាន់លើកទី២ជូនដល់អ្នកណែនាំរោងការរបស់ខ្លួន

ភ្នំពេញ៖កាលពីថ្ងៃអង្គារទី៩ ខែឧសភា ឆ្នាំ២០១៧ នៅក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំកម្មវិធីប្រគល់រង្វាន់លើកទីពីរ សម្រាប់អ្នកណែនាំរោងការ ដែលបានណែនាំរោងការឲ្យជាវស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និងGold ... Read More »

រថយន្ដឡិចស៊ីសបើកបុកម៉ូតូបណ្ដាលឲ្យបុរសចំណាស់ម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តឡិចសីសបុកម៉ូតូសង់កូរ៉េ បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ភ្លាមៗនៅនឹងកន្កែង ត្រង់ចន្លោះគីឡូម៉ែត្រ111- 112 ក្នុង ភូមិពាក់ពេន ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម ខួបទី១០នៃទិវាអតីត យុទ្ធជនកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រារព្ធខួប ទី១០នៃ ទិវា អតីតយុទ្ធជនកម្ពុជា ... Read More »

លោកស្រី ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យវិសាខបូជាធ្វើឡើងនៅភ្នំឧដុង្គ

ភ្នំពេញ ៖ អបអសាទរ ពិធីបុណ្យវិសាខបូជានាថ្ងៃ១៥កើត ខែពិសាខ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ត្រូវនឹងថ្ងៃទី១០ខែឧសភាឆ្នាំ២០១៧នេះ។ បុណ្យវិសាខបូជាត្រូវបាន ពុទ្ធបរិស័ទប្រារព្ធធ្វើឡើងដើម្បីឧទ្ធិសដល់ថ្ងៃមហានក្ខត្តឬក្សទាំងបីគឺៈ ប្រសូត្រ ត្រាស់ដឹង និង បរិនិព្វាន ... Read More »

លោក ហ៊ុយ វណ្ណះ ប្រគល់ថវិកាសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន២ម៉ឺនដុល្លារ ដល់អតីតអ្នកកាសែត The Cambodia Dailyដែលកំពុងមានជំងឺ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ លោក ហ៊ុយ វណ្ណះ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានធ្វើពិធីប្រគល់ ថវិការបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ... Read More »

រកឃើញសពកងទ័ពមួកខៀវកម្ពុជា៣នាក់ទៀតហើយ

ភ្នំពេញៈ ខណៈដែលប្រជាជាតិទូទាំងពិភពលោក ជាពិសេសប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសបានទទួលដំណឹងយ៉ាងក្រៀមក្រំនិងសោកស្តាយយ៉ាងខ្លាំង ចំពោះកងទ័ពមួកខៀវ កម្ពុជា ជ្រកក្រោមឆត្រអង្គការសហប្រាជាជាតិ៤នាក់ ត្រូវបានពួកឧទ្ទាមសម្លាប់ នៅតំបន់អា ហ្រ្វិកកណ្តាល កាលពីថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០១៧ នោះ ធ្វើឲ្យអ្នកស្រលាញ់សន្តិភាពពិភព ... Read More »

រួមគ្នាលើកកម្ពស់បទចម្រៀងថ្មីរបស់ខ្មែរ និងកាត់បន្ថយការចម្លងគ្នានៅក្នុងវិស័យតន្ត្រី

ភ្នំពេញ៖ និន្នាការនៃការនិយមចូលចិត្តបទចម្រៀងថ្មី Original Song បានធ្វើឲ្យ កក្រើកដល់អ្នកគាំទ្រនៅកម្ពុជាពិសេស យុវវ័យ។ កម្មវិធីជាច្រើនដែលើកស្ទួយស្នាដៃនិពន្ធថ្មីរបស់ក្រុមហ៊ុនទូរស័ព្ទក៏ជំរុញឲ្យមានការគាំទ្រក៏ នឹងក្លាយជាចលករក្នុងការជំរុញរួមគ្នាលើកកម្ពស់បទចម្រៀងថ្មីរបស់ខ្មែរ និងកាត់បន្ថយការចម្លងគ្នានៅក្នុង វិស័យតន្ត្រីនៅកម្ពុជា។ អ្វីដែលគេមានការកត់សម្គាល់គឺអ្នក ដែលមានតម្រូវការបទចម្រៀងពិរោះៗពីសំណាក់អ្នកស្រលាញ់ចូលចិត្តតន្ត្រីនៅ ប្រទេសកម្ពុជា Smart ... Read More »

ភី ម៉ៃ អះអាងថា ជួបខ្មោចពេលថតរឿង “សសរកន្លោង ” ពិតមែន

ភ្នំពេញ៖ គ្រាដែលមានការភ្ញាក់ផ្អើល ថា តារាសម្តែង និងផលិតករក្នុងខ្សែភាពយន្តខ្នាតធំរឿង “សសរកន្លោង” បានជួប នឹងហេតុការចម្លែកដែលអ្នកមានជំនឿហៅថា ខ្មោចលងនោះតារាសម្តែងមាឌ ធំ លោក ភី ម៉ៃ ចេញមុខអះអាថា គឺជារឿង ... Read More »

ខ្យល់កន្ត្រាក់លាយឡំភ្លៀងផ្គររន្ទះបក់បោកផ្ទះពលរដ្ឋ២១ខ្នងខូចខាតនៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ២១ខ្នង ត្រូវបានដួលរលំខ្លះបាក់រាបដល់ដី ដោយសារតែមានខ្យល់កន្ត្រាក់ និងមានភ្លៀងផ្គររន្ទះបោកបក់យ៉ាងខ្លាំង ធ្វើឲ្យអ្នកភូមិនាំគ្នារត់ចូលជ្រកក្រោមផ្ទះទាំងភ័យខ្លាច ប៉ុន្តែមិនបណ្ដាលឲ្យមនុស្សរងគ្រោះថ្នាក់នោះទេ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ស្ថឹតនៅភូមិចេក ឃុំសំរោង និងឃុំទួលស្ដី ... Read More »

រថយន្ដបើកបុកម៉ូតូពីក្រោយ របួសធ្ងន់ម្នាក់

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង២០និង១៥នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ តាមផ្លូវលំក្រាលកៅស៊ូ ភូមិពោន ឃុំបាក់ស្នា ស្រុកបារាយណ៍មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូពីក្រោយ។ សមត្ថកិច្ចបានអោយដឹងថា រថយន្តបុកម៉ូតូពីក្រោយ ក្នុងទិសដៅស្របគ្នាពីជើងត្បូង បណ្តាលឲ្យ របួសមនុស្ស ម្នាក់បាក់ជើង ... Read More »

U15នារីកម្ពុជាឈ្នះU15សិង្ហបុរី ២-១ ក្នុងពានរង្វាន់ AFF U15 GIRLS CHAMPIONSHIP 2017 នៅប្រទេសឡាវ

  ប្រទេសឡាវ ៖ ក្រុមបាល់ទាត់នារីក្រោមអាយុ១៥ឆ្នាំរបស់កម្ពុជា បានយកឈ្នះក្រុមបាល់ទាត់ក្រោមអាយុ១៥ឆ្នាំ របស់សិង្ហបុរី ក្នុងលទ្ធផល ២-១ ក្នុងពានរង្វាន់ AFF U15 GIRLS CHAMPIONSHIP 2017 នៅប្រទេសឡាវ។ ... Read More »

ជម្លៀសពលរដ្ឋជាង៥០ពាន់នាក់ដោយសារតែរកឃើញគ្រាប់បែក៥គ្រាប់សល់ពីសង្គ្រាមលោកលើកទី២

ពលរដ្ឋជាង ៥០ពាន់នាក់នៅទីក្រុង Hannover ប្រទេសអាល្លឺម៉ង់ ត្រូវបាន ជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពកាលពីថ្ងៃទី៧ ខែឧសភា ក្រោយពេលរកឃើញគ្រាប់បែក៥គ្រាប់ដែលសល់កាលពីសម័យសង្គ្រាមលោកលើកទី២។ មន្ត្រីទីក្រុង Hannover បានឲ្យដឹងថា គ្រាប់បែក២គ្រាប់ត្រូវបានរកឃើញនៅការដ្ឋានសាងសង់មួយកន្លែង ចំណែក៣គ្រាប់ទៀតត្រូវបានរកឃើញនៅក្បែរនោះដែរ ស្ថិតនៅក្នុងទីក្រុង ហានណូវើរ។ ... Read More »

នគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ម៉ោង១និង៣០នាទីរំលងអធ្រាត្រ នគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនខុសច្បាប់ រួមនឹងថ្នាំញៀន២កញ្ចប់តូច ត្រង់ចំណុចមុខស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនសង្ស័យដែលជានិស្សិតខាងលើមានឈ្មោះ ... Read More »