ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

នាយ​ឧត្តមសេនីយ៍ ​សៅ ​សុខា ​អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីកិច្ចប្រជុំត្រួតពិនិត្យ ការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និង លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ... Read More »

អេសស៊ីជីប្រកាសបន្តគាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា

ភ្នំពេញ៖ លោក ឡេអូណាដូល្វីស ដែលជាជនជាតិប្រេស៊ីល នឹងកាន់តំណែងជាគ្រូបង្វឹកថ្មី បន្តពីលោក លី តេហ៊ូន ដែលបានធ្វើការងារយ៉ាងល្អ ក្នុងការបង្វឹកក្រុមជម្រើសជាតិកម្ពុជា អោយសម្រេចបានសមិទ្ធផលគួរកត់សម្គាល់និងជាប់ចំណាត់ថ្នាក់FIFA ខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តកាលពីឆ្នាំ២០១៦ ។ វាគឺជាផ្នែកនៃការបន្តប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់វិស័យកីឡាបាល់ទាត់ នៅប្រទេសកម្ពុជា ... Read More »

មហាហង្សប្រកាសចេញថតរឿង កញ្ចក់ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបដំបូង

ភ្នំពេញ៖ ផលិតកម្មមហាហង្សបានបន្តប្រកាសចេញថតភាពយន្តថ្មីមួយទៀត គឺរឿង កញ្ចក់ ដែលប្រមូលផ្តុំដោយតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនរូប ។ ផលិតករលើកឡើងដែរថា ភាពយន្តនេះ នឹងត្រូវប្រើប្រាស់បច្ចេកវិទ្យាទំនើបថ្មីបែប3D ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ ខែមីនា ក្នុងពិធីក្រុងពាលីចេញថតភាពយន្តថ្មីខាងលើ ក្រោមវត្តមានផលិករ ... Read More »

អភិបាលខណ្ឌមានជ័យ ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០១៧ ខួបលើកទី១០៦

ភ្នំពេញ៖ លោក ពេជ្រ កែវមុនី អភិបាល នៃគណអភិបាលខណ្ឌមានជ័យ និងលោកស្រី ចន គន្ធា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ... Read More »

មណ្ឌលកំពង់ចាមបានជម្រុះអស់២៨ក្រុមហើយ

ក្រោមអាកាសធាតុក្តៅបន្តិចប៉ុន្តែការប្រកួតវគ្គជម្រុះ Tiger Street Football Festival 2017 មណ្ឌលកំពង់ចាមនៅតែបន្តដោយរលូននិងជម្រុះអស់២៨ក្រុមហើយនៅថ្ងៃទី០៤ ខែមិនានេះរួមជាមួយអ្នកគាំទ្រយ៉ាងច្រើនកុះករនៅមុខសាលាគរុកោសល្យភូមិភាគខេត្តកំពង់ចាម។ហើយនៅសល់២៨ក្រុមទៀតត្រូវនិងធ្វើការប្រកួតបន្តព្រឹកស្អែថ្ងៃទី៥ ដែលេជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បីជ្រើសរើសក្រុមដែលឈ្នះឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅពេលល្ងាចថ្ងៃដ៏ដែរបន្ទាប់មកនិងធ្វើការប្រកួតបន្តក្នុងការដណ្តើមយក លេខ១នៅក្នុងតំបន់ ដែលនិងទទួលបានរង្វាន់ទឹកប្រាក់ចំនួន១៥០០ ដុល្លា,លេខ២ ១០០០ ដុល្លារ, លេខ៣ ... Read More »

រវល់តែចុចទូរស័ព្ឋបើករថយន្តកាមរីបាឡែនទៅបុកឃឿនរង្វល់មូលព្រហ្មមុខបួននៅជ្រោយចង្វាបណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តកាមរីបាឡែនក្នុងល្បឿនលឿន ហើយរវល់តែចុចទូរស័ព្ឋភ្លេចមើលមុខ ក៏ជ្រុលចង្កូតទៅបុកឃឿនរង្វល់មូលព្រហ្មមុខបួននៅជ្រោយចង្វារត្រើយខាងកើត បណ្ដាលឲ្យរងការខូចខាតទាំងរថយន្តបង្កនិងឃឿនរង្វង់មូល។ ហេតុការណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចរង្វង់មូលព្រហ្មមុខបួន ជ្រោយចង្វាត្រើយខាងកើត ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ... Read More »

ឆេះតូបលក់ដូរផ្អើលសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យទាំងយប់

ភ្នំពេញ៖ ហេតុការណ៍គ្រោះអគ្គីភ័យមួយ បានឆាបឆេះតូបលក់ដូរមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្តត់ទាំងយប់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅចំណុចខាងក្រោយសាលាព្រះស៊ីសុវត្ថិ តាមបណ្តោយផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ ... Read More »

ឥន្ទ្រានិម្មិតយកថ្ងៃក្រុងពាលីរឿងថ្មីចែកអំណោយមនុស្សធម៌នៅវិហារសួគ៌

ខេត្តកណ្តាល៖ ផលិតកម្មឥន្ទ្រានិម្មិត បានប្រកាសចេញថតភាពយន្តថ្មីរឿង សសរកន្លោង របស់ខ្លួន ហើយដោយបូករួមបន្ថែមទាំងកម្មវិធីចែកអំណោយដល់ជនទីទ័លក្រជាច្រើននាក់នៅតំបន់វិហារសួគ៌ ។ កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងពិធីក្រុងពាលី កាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នាទឹកដីវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានតារាសម្តែងថៅកែ ... Read More »

Red Picture បញ្ចេញរឿង ផ្ទះសសរកណ្តាល

ភ្នំពេញ៖ ភាពយន្តខ្នាតធំថ្មីរបស់ផលិតកម្មRed Picture គឺរឿង ផ្ទះសសរកណ្តាល បានប្រកាសសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយបន្ទាប់ពិផលិតអស់ជាច្រើនខែ ។ កម្មវិធីនេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី៦ ខែមីនានេះ នៅក្នុងបរិវេណផ្សារទំនើបស្ទឹងមានជ័យថ្មី ក្រោមវត្តមានមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សិល្បករ ផលិតករជាច្រើនរូបចូលរួម។ ... Read More »

យុវជនម្នាក់បើករថយន្ដព្រូសបុកឃឿនផ្លូវខូចខាតបន្តិចបន្តួចសោះ បែរជាព្យាយាមរត់ទៅបុករះកន្លែងប្រជាពលរដ្ឋលក់ដូរនៅផ្សារដើមគរ រហូតធ្វើឲ្យពួកគាត់ខឹងវាយកម្ទេចរថយន្ដខ្ទេចអស់ទាំងស្រុង

ភ្នំពេញ ៖ រថយន្ដTOYOTA PRUIS មួយគ្រឿង ដែលបើកបរដោយយុវជនម្នាក់ស្រវឹងស្រា ឡើងជោកជាំ ហើយបានជ្រុលទៅបុកឃឿនសួនច្បារទ្រូងផ្លូវខូចខាតបន្តិចបន្តួច ហើយចំណែករថយន្ដធ្លាក់កាងខាងមុខ រួចព្យាយាមបើកគេចទាំងកាងរថយន្ដអូសជាមួយផ្លូវថ្នល់ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាជិះម៉ូតូដេញតាមពីក្រោយ ហើយពេលដេញមកដល់ចំណុចផ្សាដើមគរ ដោយសភាពផ្លូវមានភាពចង្អៀត ក៏បានបុករះកន្លែងលក់ម្ជូរបណ្ដាលឲ្យមានអាជីវកររបួសស្រាល៣នាក់ ... Read More »

នគរបាលខណ្ឌពោធិ៍សែនជ័យចាប់ជនដៃដល់ដែលកាប់ប្រហារគូទំនាស់ដាច់ដៃម្នាក់ពេលជិះម៉ូតូចេញពីក្លឹប

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ សហការជាមួយកន្លែងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនក្រុមក្មេងស្ទាវចំនួន៧នាក់ជាបន្តបន្ទាប់ ខណៈបក្ខពួក៧ទៅ៨នាក់ទៀត កំពុងរត់គេចខ្លួន ក្រោយពីក្រុមទាំងនោះបានធ្វើសកម្មភាពកាប់ប្រហារទៅលើយុវជនម្នាក់ បណ្ដាលឲ្យរងរបួសដាច់ដៃម្ខាង និងត្រូវបាននគរបាល បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែក ឯក្រុមជនដៃដល់បាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ... Read More »

នាយកដ្ឋានប្រឆាំងការជួញដូមនុស្ស និងអនីតិជនចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាកម្មផ្លូវភេទឃាត់ខ្លួនមនុស្ស១០នាក់

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូមនុស្ស និងអនីតិជនបានចុះបង្ក្រាបទីតាំងម៉ាស្សា បង្កប់សេវាកម្មផ្លូវភេទមួយកន្លែង និងឃាត់ខ្លួននារីបម្រើការទីនោះចំនួន៨នាក់ និងថៅកែជាប្តីប្រពន្ធ២នាក់ទៀត យកទៅសាកសួរ ។ ហេតុការណ៍នេះ បានធ្វើឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះម៉ាស្សា យីហោ ... Read More »

រថយន្តសាំយ៉ុងពន្លះម៉ូតូហុងដាឌ្រីមសង់បណ្តាលស្លាប់ និងរងរបួសធ្ងន់៣នាក់

ភ្នំពេញ ៖ យ៉ាងហោចណាស់ក៏មានបុរសម្នាក់បានស្លាប់ នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម និង២នាក់ទៀត រងរបួសធ្ងន់ ដោយសារ រថយន្តសាំយ៉ុងមួយគ្រឿង បើកលឿនជែងជ្រុលទៅបុកម៉ូតូហុងដាឌ្រីមមួយគ្រឿង ជិះឌុបគ្នា៣នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង២០និង៤០នាទី ថ្ងៃទី ៦ ... Read More »

រឡូ កិនថ្នល់របស់ក្រុមហ៊ុនចិនដែលកំពុងធ្វើថ្នល់កិនម្ចាស់ឯងស្លាប់មួយរំពេច

ខេត្តកំពង់ធំៈ ជនជាតិចិនម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់រឡូកិនថ្នល់កិនពីលើ ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២១០៧ នៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

ទុកម៉ូតូនៅក្នុងភូមិគ្រឹះហើយ នៅឡើយលោកចោរតាមលួចបានទៀត អូ!លោកមន្ត្រីអង្គរក្សអើយ

ភ្នំពេញ៖ ក្រុមចោរលួចយ៉ាងសកម្មមួយក្រុមបានចូលធ្វើសកម្មភាពលួចម៉ូតូមន្រ្តីអង្គរក្សម្នាក់ ខណៈចតទុកនៅក្នុងភូមិគ្រឹះចៅហ្វាយនាយរបស់ខ្លួនរួចជិះគេចខ្លួនដោយសុវត្ថិភាព ហើយបន្ទាប់មកគាត់បានដើរតាមរកគ្រប់កន្លែង អស់រយៈពេល៣ថ្ងៃ នៅតែមិនឃើញ លុះវេលាម៉ោង៥ល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ទើបធ្វើដំណើរទៅដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលប៉ុស្ដិ៍កាកាប ខណ្ឌពោធិ៍សែនជ័យ ជួយអន្តរាគមន៍ ។ ម្ចាស់ម៉ូតូខាងលើនោះឈ្មោះ យីវ ... Read More »

ចោទប្រពន្ធមានប្រុសថ្មីចាប់វាយធ្វើបាប និងបង្ខាំងទុកក្នុងបន្ទប់មួយយប់ព្រឹកឡើងរត់រួច ប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍

ភ្នំពេញ៖ នារីម្នាក់បានមកប្តឹងសម្ថកិច្ចសុំឲ្យជួយអន្តរាគមន៍ទាំងក្បាលប៉ង់ស្មង់ ក្រោយពីរត់រួចពីកំណាប់ដៃប្តីចិត្តកំណាចវាយធ្វើបាប ហើយថែមទាំងឃុំឃាំងនៅក្នុងបន្ទប់ កាលពីយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួលភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយសារការប្រចណ្ឌ និងចោទថា លួចមានសហាយស្មន់។ លុះដល់ព្រឹកឡើង ថ្ងៃទី៦ ... Read More »

ក្រុមហ៊ុន H.K.T. នៅតែបន្តរំលោភយកដីព្រៃលិចទឹកយ៉ាងកម្រោល ខណៈរដ្ឋលុបកម្មសិទ្ធិដីធ្លីចំនួន៧បណ្ណ

ខេត្តព្រះសីហនុៈ ការឃុបឃិតរំលោភយកដីប្រជាពលរដ្ឋដោយប្រើគ្រឿងចក្រកាយដីយកមកឈូសឆាយលុបតំបន់ដីព្រៃលិចទឹកដែលរដ្ឋបានហាមឃាត់ជាច្រើនលើកច្រើនសាមានទាំងសម្រេចលុបបណ្ណកម្មសិទ្ធិដីធ្លីចំនួន៧បណ្ណ ស្មើនឹងទំហំ៤៨ហិកតាក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះ សីហនុដែលគេដឹងថា ជាកម្មសិទ្ធិរបស់ លោកឧកញ៉ា ហាន់ ឃៀង។ ក្រោយពិនិត្យ ឃើញបណ្ណកម្មសិទ្ធិទាំងនោះមិនប្រក្រតី ជាបណ្ណដែលកើតឡើងពីការឃុបឃិតគ្នា លក្ខណៈជាប្រព័ន្ធរំលោភបំពានយ៉ាងកំរោល មកលើដីព្រៃលិចទឹកទាំងនោះ ... Read More »

មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តស្ទឹងត្រែងពិនិត្យចំណុះប្រេងតាមស្ថានីយ និងតាមកន្លែងចែកចាយមួយចំនួន

ខេត្តស្ទឹងត្រែង៖ ស្ថានីយប្រេងឥន្ធនៈក្នុងខេត្ត ត្រូវបានមន្ទីឧស្សាហកម្ម និងសិប្បកម្មខេត្ត ចុះត្រួតពិនិត្យ និងរង្វាស់លីត្រឲ្យត្រូវទៅតាមស្តង់ដា ដែលក្រសួងបានកំណត់ មិនឲ្យលក់តាមតែចិត្ត ជៀសវាងកេងចំណេញទៅលើអតិថិជនដែលជាអ្នកប្រើរថយន្ត ម៉ូតូ ឬប្រើទៅលើម៉ាស៊ីនផ្សេងៗ ធ្វើឲ្យថៅកែសាំងធំៗមួយចំនួន ក៏ដូចអ្នកលក់តាមតូប រាយរងមិនសូវសប្បាយចិត្តប៉ុន្មានទេ នៅព្រឹកថ្ងៃទី៦ ... Read More »

សង្ស័យបែកថ្នាំហូតខ្សែក្រវាត់ចងកធ្វើសម្លាប់ខ្លួនក្នុងទ្រុងមាន់

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានសាច់ញាតិប្រទះឃើញយកចងកសម្លាប់ខ្លួនបានសម្រេច ដោយយកខ្សែក្រវាត់ចងព្យួរនៅនឹងសរសទ្រុងមាន់ក្បែរផ្ទះបងប្អូន ហើយត្រូវបានគេសង្ស័យថាបណ្ដាលមកពីបែកថ្នាំញៀន ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៥និង៤៥នាទីព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងទ្រុងមាន់ក្បែរផ្ទះបងរបស់ជនរងគ្រោះ ភូមិអូរថ្កូវ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ។ ... Read More »

នគរបាលប៉ុស្តិ៍ចោមចៅឃាត់ខ្លួនជនសង្ស័យ៤នាក់ខណៈសម្ងំជក់គ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅឃាត់ខ្លួន ខណៈសម្ងំប្រើប្រាស់នៅក្នុងបន្ទប់ដកហូតឧបរករណ៍ប្រើប្រាស់មួយចំនួន និងដាវសាំមូរ៉ៃមួយដើម ។ ហេតុកាការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

ពលករខ្មែរនៅដីថៃ៖ ឈ្លោះជាមួយប្តីសោះ បែរជាមកវាយសម្លាប់ប្រពន្ធ

ប្រទេសថៃ៖ ស្ត្រីម្នាក់ដែលជាពលករខ្មែរធ្វើការងារក្នុងប្រទេសថៃ ត្រូវបានក្រុមកម្មករមួយក្រុមដែលជាពលករខ្មែរដែរនោះ វាយបណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ ក្នុងរឿងជម្លោះជាមួយប្តីស្រ្តីរងគ្រោះ ពាក់ព័ន្ធនឹងស្នេហាត្រីកោណ។ ហេតុការណ៍កើតឡើងកាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងខេត្តប៉ាធំថានី ប្រទេសថៃ។ សេចក្តីរាយការណ៍ពីប្រទេសថៃឱ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះជុំ មឿត អាយុ៤០ឆ្នាំ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា

ភ្នំពេញ៖ នៅសាលពិពណ៍កោះពេជ្ររសៀលថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២១០៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់កិត្តិយសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួន ៣១៥០នាក់។ សម្តេចតេជោនាយករដ្ឋមន្ត្រី អបអរសាទរ រីករាយ ... Read More »

សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត Read More »

រំលោភទាំងកម្រោលដូចសត្វដំរីចុះប្រេងបានសម្រេចត្រូវនគរបាលចាប់ដាក់ខ្នោះ

ខេត្តពោធិ៍សាត់៖ នារីម្នាក់ត្រូវបានបុរសល្មោភកាមចាប់រំលោភទាំងកម្រោល ដូចសត្វដំរីចុះប្រេងបានសម្រេចចំនួន១លើក បណ្ដាលឲ្យរងរបួសហូរឈាមរងរបួសយ៉ាងធ្ងន់ ត្រូវបានគេជួយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត រួចទើបមកដាក់ពាក្យបណ្តឹងឲ្យសមត្តកិច្ចនគរបាលចាប់ខ្លួនជនសង្ស័យដាក់ខ្នោះបញ្ជូនទៅពន្ធនាគារ ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២០ និង០០នាទី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចព្រៃខ្លុង ស្ថិតក្នុងភូមិ-ឃុំប្រម៉ោយ ស្រុកវាលវែង ... Read More »

បុរសម្នាក់មានជំងឺប្រចាំកាយ ខំប្រឹងទៅដកក្រអៅឈូកលក់ តែអកុសលខ្យល់គរស្លាប់គួរឲ្យរន្ធត់ចិត្ត

ភ្នំពេញ៖ បុរសម្នាក់បានពីចេញពីផ្ទះទៅដកក្រអៅឈូកលក់ជាមួយ ប្រពន្ធ ហើយពេលទៅដល់ពួកគាត់បានដើរដកបែកគ្នា លុះក្រោយមក បន្ទាប់ពីបាត់បុរសជាប្ដី ស្រ្តីជាប្រពន្ធបានស្រែកហៅ ប៉ុន្តែមិនបានឮសំឡេងឆ្លើយនោះទេ ទើបគាត់ឈប់ដក និងបានឡើងគោក តាមទៅរកនៅកន្លែងដែលប្ដីគាត់ដកក្រអៅឈូកនោះ តែនៅតែមិនឃើញទៀត គាត់បានតាមរករយៈពេលប្រមាណជាង១ម៉ោងក្រោយមក ទើបបានប្រទះឃើញប្ដីស្លាប់នៅក្នុងទឹកបឹងបាត់គួរឲ្យរន្ធត់ចិត្តក្រៃលែង ។ ... Read More »

បុសម្នាក់បើករថយន្តហាយឡែនឌ័រ បុកពីក្រោយបុរសម្នាក់បើកម៉ូតូបណ្តាលឲ្យស្លាប់

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ ខណៈបើកម៉ូតូមួយគ្រឿងមា៉កហុងដា c125 ក៏ត្រូវរថយន្ត ហាយឡែនឌ័រ មកបុកពីក្រោយពេញទំហឹង ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយ ផ្លូវលេខ២៧១ ... Read More »

ឃាត់ខ្លួនក្រុមប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន៣នាក់

ខេត្តពោធិ៍សាត់៖ កំលាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការគ្នាចុះបង្រ្កាបបទល្មើសការប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវសារធាត់ញៀន ក្នុងនោះកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ រួមទាំងវត្ថុតាងផងដែរ។ ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង១៧និង៣៥នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់។ ... Read More »

ប្រពន្ធអស់ចិត្តសុំបែក ប្តីខឹងចិត្តទិញសាំងដុត ហើយដុតទាំងកូនស្រី៧ឆ្នាំដែលមិនដឹងអី មុនពេលលោតទឹកសម្លាប់ខ្លួនមិនសម្រេច

ភ្នំពេញ៖ បុរសជាប្តីម្នាក់ ក្រោយពីធ្វើសកម្មភាពដុតប្រពន្ធ និងកូនស្រីអាយុ៧ឆ្នាំបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ កំពុងតែសំរាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវ២១៧ ខាងក្រោយខារ៉ាអូខេឌីយ៉ាម៉ង់ ភូមិមល័ សង្កាត់ដង្កោ ខណ្ឌដង្កោ ខណៈនៅព្រឹកថ្ងៃដដែល កាលពីវេលាម៉ោង៧និង៣០នាទី ... Read More »

ចាប់ខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់ដកហូតថ្នាំញៀន៨កញ្ចប់នៅស្រុកពញាឮ

ខេត្តកណ្តាលៈ ស្ត្រីជនជាតិវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮបង្រ្កាបចាប់ខ្លួន កាលពីវេលាម៉ោង១១ និង៥០នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជួល ស្ថិតក្នុងភូមិពោធិតូច ឃុំកំពង់លួង ស្រុកពញាឮ ដកហូតបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០៨កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ... Read More »

គ្រាន់តែសំុលុយឪពុក២ពាន់រៀលទិញស្រាផឹកមិនបាន ទាញពូថៅគម្រាម នគរបាលឃាត់ខ្លួនល្មម

ខេត្តកំពង់ស្ពឺ៖ យុវជនឈាមរាវ ចិត្តភ្លើងម្នាក់ ត្រូវបាននគរបាលស្រុកសំរោងទងឃាត់ខ្លួន ខណៈដែលខឹងឪពុកសំុលុយ២ពាន់រៀលទិញស្រាផឹកមិនបាន ក៏ទៅទាញពូថៅគម្រាមកាប់ប្រហារនោះ ។ ហេតុការណ៍ឃាត់យុវជនខាងលើនេះ បានសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិរលំាងគ្រើល ឃំុរលំាងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ... Read More »