ភ្នំពេញ : បុរសវ័យចំណាស់ ជាអ្នករត់ម៉ូតូឌុបម្នាក់ ត្រូវបានជនសង្ស័យហៅឲ្យឌុប លុះដល់កន្លែងស្ងាត់ ជនសង្ស័យបានធ្វើសកម្មភាពប្លន់ ដោយចាក់មួយកាំបិត តែមិនបានសម្រេច រងរបួសស្រាល បង្កការភ្ញាក់ផ្អើលកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញព័ទ្ធចាប់បានភ្លាមៗ កាលពីវេលាម៉ោង7ព្រឹក ថ្ងៃទី20 ខែកញ្ញាឆ្នាំ2006 ស្ថិតនៅភូមិសំរោងទាវ ... Read More »
សង្គម
ម៉ូតូស៊ីរូសបើកមិនប្រកាន់ស្ដាំបុកជាមួយរថយន្តហាយឡេនឌ័រពេញទំហឹង ម្ចាស់ចិត្តធម៌មិនយកសំណង
ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូម៉ាកស៊ីរូស បុករថយន្តហាយឡេនឌ័រពីមុខ បញ្រាសគ្នាពេញទំហឹង លើផ្លូវបំបែកជា៤ កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៦ ក្នុងភូមិវាលយន្តសង្កាត់_ក្រុងស្វាយរៀង មូលហេតុម៉ូតូ មិនប្រកាន់ស្ដាំបត់ចូលផ្លូវរថយន្ត ។ បើតាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក់ស៊ីរូស ... Read More »
ជលផលចតុមុខរងបណ្តឹងករណីនាំវៀតណាមអូសអួនឆក់ត្រីក្នុងតំបន់អភិរក្សសហគមន៍ជ្រោយស្នោ
ខេត្តកណ្តាល៖ លោក ថុន ចេតនា ជាមន្ត្រីជលផល(ចតុមុខ) បានរងនូវបណ្តឹងរបស់ប្រជាពលរដ្ឋរស់នៅភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ដាក់ទៅកាន់នាយខណ្ឌរដ្ឋបាលជលផលខេត្ត ដោយបញ្ជាក់យ៉ាងលម្អិតថា មន្ត្រីរូបនេះ បានជាប់ពាក់ព័ន្ធទៅនឹងអំពើពុករលួយ ក្នុងនាមខ្លួនជាមន្ត្រីជំនាញ បាននាំជនជាតិវៀតណាមចូលអូសអួន ... Read More »
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យ៧នាក់ដកហូតថ្នាំញៀន៤កញ្ចប់និងម៉ូតូ៣គ្រឿង
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យ៧នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដកហូតបានថ្នាំញៀន៤កញ្ចប់ និងម៉ូតូ៣គ្រឿង ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៦ ខាងមុខវត្តគៀនឃ្លាំង ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា ... Read More »
អភិបាលខណ្ឌច្បារអំពៅ: ត្រូវតែកម្ចាត់ចោលនូវរាល់ទង្វើណាដែលធ្វើអោយប៉ះពាល់សន្តិសុខសង្គម
ភ្នំពេញ: ស្របពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសរីករាយក្នុងការប្រារព្ធពិធីបុណ្យកាន់បិណ្ឌទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា បានធ្វើអោយអាជ្ញាធរ-សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពុទ្ធសាសនិក ។ ដោយឡែកគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅក៍បានដាក់ចេញនូវវិធានការតឹងរ៉ឹងដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពណាដែលមានចេតនាធ្វើអោយប៉ះពាល់ដល់សន្តិសុខសង្គម ។ វិធានការត្រៀមទប់ស្កាត់បង្ក្រាប បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាននេះបានដាក់ចេញនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅកាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមវត្តមានលោកអ៊ាង ស៉ីផាន អភិបាលខណ្ឌច្បារអំពៅ ... Read More »
ចាប់ខ្លួនជនសង្ស័យ២នាក់រឹបអូសថ្នាំញៀនម៉ាទឹកកកមួយកញ្ចប់ធំ
ខេត្តកណ្តាលៈ ជនល្មើស២នាក់ត្រូវបានសមត្ថកិច្ចនគបាលស្រុកស្អាងចាប់ខ្លួន កាលពីវេលាម៉ោង២០ និង១០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកណ្តាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង គ្រាដែលជនល្មើសជិះម៉ូតូឌុបគ្នាត្រឡប់មកពីទិញគ្រឿងញៀននៅម្តុំមន្ទីរពេទ្យលោកសង្ឃវិញ ។ ក្នុងប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនល្មើសខាងលើនេះ សមត្ថកិច្ចបានធ្វើការរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០១កញ្ចប់ធំ, ... Read More »
ដើរឆក់ទូរស័ព្ទមិនបានសម្រេចត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ជ្រោយចង្វាក្របួចជាប់
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ ជ្រោយចង្វា សហការជាមួយកម្លាំងខណ្ឌជ្រោយចង្វា មកអន្តរាគមន៍ឃាត់ខ្លួនបុរសម្នាក់ក្រោយពេលធ្វើសកម្មភាពឆក់ទូរស័ព្ទ(ថ្មើរជើង) ពីនារីម្នាក់មិនបានសម្រេច។ ហេតុការណ៍នេះកើតឡើងពីម៉ោងជិត៧យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមផ្លូវទន្លេសាបក្បែររង្វង់មូលនាងប្រាជ្ញបារមី ស្ថិតក្នុងក្រុម៤ ភូមិ១ សង្កាត់-ខណ្ឌជ្រោយចង្វា។ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនខាងលើមានឈ្មោះ ហាប់ ... Read More »
អាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់ និងកាន់កាប់អាវុធដោយខុសច្បាប់
ភ្នំពេញ៖ បុរស់ចំណាស់វ័យ៦២ឆ្នាំម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនភ្លាមៗ នៅក្នុងភោជនីយដ្ឋានយីហោ បឹងសុបិន្ត ខណៈដែលបុរសម្នាក់នោះកំពុងធ្វើសកម្មភាពដកកាំភ្លើងខ្លីគំរាមភ្ញៀវ កំពុងផឹកស៊ីនៅក្នុងហាងបង្កការភ្ញាក់ផ្អើល ។ ហេតុការណ៍ដែលបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ២១និង ៣៥នាទី ថ្ងៃទី ១៩ ... Read More »
ជនសង្ស័យលួចកាច់សោកម៉ូតូម្នាក់ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់
ខេត្តកំពង់ធំ៖ បុរសជាជនសង្ស័យលួចកាច់សោកម៉ូតូម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង៥និង១៧នាទីល្ងាច ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ2016 ។ ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យបានលួចកាច់សោកម៉ូតូមួយគ្រឿង ម៉ាក C125 ពណ៌ខ្មៅសេរី ឆ្នាំ2015 របស់ឈ្មោះ ស្វាយ ... Read More »
អ្នកសារព័ត៌មាននិងអ្នកអត្ថាធិប្បាយព័ត៌មានកីឡាជិត១០០នាក់ទទួលបានវគ្គបណ្តុះបណ្តាលពី NOCC
ភ្នំពេញៈ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបើកវគ្គបណ្តុះ បណ្តាលស្តីពី សារព័ត៌មានកីឡាជាតិ និង អ្នកអត្ថាធិប្បាយកីឡាឲ្យស្របតាមច្បាប់ កីឡាអន្តរជាតិដោយមានមន្ត្រីមកពីសហព័ន្ធកីឡាភ្នាក់ងារយកព័ត៌មានកីឡាជាតិនិងអ្នកអត្ថាធិប្បាយព័ត៌មានកីឡាគ្រប់បណ្តាញផ្សព្វផ្សាយទូទាំងប្រទេសក្នុងគោលបំណងពង្រឹងនិងអភិវឌ្ឍសមត្ថភាពផ្នែកសារព័ត៌មាន និងអ្នកអត្ថាធិប្បាយកីឡាដែលមាន រយៈពេល២ថ្ងៃគឺថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០១៦នៅអគារស្នាក់ការ NOCC ។ ... Read More »
បុរសមិនស្គាល់អត្តសញ្ញាណត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់ សមត្ថកិច្ចប្រកាសរកសាច់ញាតិ
ខេត្តកំពង់ស្ពឺ ៖ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿ ងបានផ្តាច់ជីវិតបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ឲ្យស្លាប់យ៉ាងអាណោចអាធ័ម ហើយបានរត់គេចខ្លួនបាត់ បន្សល់តែសាកសពនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៣ និង១៥នាទីទៀបភ្លឺ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិត លើផ្លូវជាតិលេខ៤ ... Read More »
កម្តៅជម្លោះ សុខ ពិសី និងលី អ៊ីវ៉ាធីណាមិនទាន់រលត់
ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានបង្កើតឲ្យមានការភ្ញាក់ផ្អើលជាមួយនឹងសារវីដេអូរិះគន់ទៅកាន់តារាចម្រៀងប្រចាំផលិតកម្មថោនកញ្ញា លី អីុវាធីណា ។ រិះគន់ព្រោះតែ លី អីវ៉ាធីណាប្រើប្រាស់ ពាក្យសម្តីនិងលេងទឹកមុខហាក់មិនពេញចិត្តទៅលើសុខ ពិសីនៅក្នុងកម្មវិធីប្រឡងចម្រៀងចម្រៀងមួយរបស់ទូរទស្សន៍My ... Read More »
មីងក្មួយទៅបេះកញ្ឆែត ក្មួយរអិលជើងធ្លាក់ទឹក មីងស្ទុះទៅជួយ រអិលធ្លាក់ទឹកទាំងអស់គ្នា ស្លាប់ទាំង២នាក់
ខេត្តត្បូងឃ្មំុៈ ស្រ្តី២នាក់មីង និងក្មួយបានស្លាប់យ៉ាងវេទនាបំផុត ដោយសារធ្លាក់ទឹកប្រឡាយ ខណៈទៅបេះកញ្ឆែត ។ ហេតុការណ៍នេះកើតឡើងនៅវេលាចន្លោះម៉ោង ៣ និងម៉ោង៣,៣០នាទីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចប្រឡាយទឹក ចម្ងាយបប្រហែល ២៥០ម៉ែត្រ ... Read More »
សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌ វេនទី៣ នៅវត្តចំនួន ៥វត្ត
ខេត្តកំពង់ឆ្នាំង៖ កាលពីព្រឹកថៃ្ងទី១៩ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌ វេនទី៣ នៅវត្តចំនួន ៥ ... Read More »
រោងចក្រផលិតចំណីសត្វទី២នៅក្នុងប្រទេសកម្ពុជា វិនិយោគទុន៦លានដុល្លារ
ភ្នំពេញ៖ ក្រុមហ៊ុនចំណីសត្វ សីុឈួន ញ៉ូវហួត បានចំណាយថវិការចំនួន៦លានដុល្លាបន្ថែម បង្កើតរោងចក្រផលិតចំណីសត្វទី២ នៅប្រទេសកម្ពុជា ។ ក្នុងពិធីសម្ភោធរោងចក្រផលិតចំណីសត្វក្រោមអធិបតីភាពលោក វេង សុខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថាវិស័យកសិកម្មសត្វបានកំពុងក្លាយជាចរលករក្នុងការចូលលុបបំបាត់ភាពក្រីក្រ នៅក្នុងប្រទេសកម្ពុជា ដោយបង្កើតបានប្រាក់ចំនូលបន្ថែម តាមរយៈការចិញ្ចឹមសត្វ ... Read More »
សិស្សកុមារ ១០០ នាក់ បានទទួលការបណ្តុះបណ្តាលកីឡាបាល់ឱបពីណាហ្គាវើលបេះដូងសប្បុរស
រាជធានីភ្នំពេញ៖ នៅថ្ងៃអាទិត្យទី ២៨ខែសីហាឆ្នាំ ២០១៦ណាហ្គាវើលបេះដូងសប្បុរស បានបង្ហាត់កីឡាបាល់ឱបលើកដំបូងរបស់ខ្លួនដល់កុមារ១០០ នាក់មកពីសាលាបឋមសិក្សាគោកបញ្ជាន់ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានធ្វើឡើងដោយ បុគ្គលិករបស់ណាហ្គាវើល គឺលោក SteveNobleដែលជាគ្រូបង្វឹកបាល់ឱប។ គាត់បានមានប្រសាសន៍ថា “កីឡាបាល់ឱប គឺជាកីឡាដែលសង្កត់ធ្ងន់ទៅលើការងារជាក្រុម។ នៅក្នុងការបណ្តុះបណ្តាលនេះយើងបានបង្ហាត់កុមារនូវជំនាញនិងលក្ខន្តិកៈមួយចំនួនអំពីការលេងកីឡាបាល់ឱបដែលជាមេរៀនចាប់ផ្តើម។ ... Read More »
ណាហ្គាវើលបេះដូងសប្បុរសរៀបចំកម្មវិធីចែករំលែកក្តីស្រឡាញ់ដល់កុមារ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី ២៧ខែសីហា ឆ្នាំ ២០១៦ណាហ្គាវើលបេះដូងសប្បុរស បានរៀបចំកម្មវិធីចែករំលែកសេចក្ដីស្រឡាញ់ជាមួយកុមារកំព្រាចំនួន ៥០នាក់ នៅអង្គការ MAGNA ក្នុងរាជធានីភ្នំពេញ។ លោកJames Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើល បានមានប្រសាសន៍ថា ... Read More »
មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹកពិនិត្យស្ថានភាពបង្កបង្កើនផលនៅខេត្តកណ្តាល
ខេត្តកណ្តាលៈ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៦ លោក លី ចាណា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ... Read More »
ការបើសម្ពោធមជ្ឈមណ្ឌលឧត្តមភាពនៃប្រពលវប្បកម្មកសិកម្មសមស្រប និងអាហារូបត្ថម្ភ
ភ្នំពេញ៖ លោកឯកអគ្គរដ្ឋសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា William Heidt នឹងចូលរួមនៅក្នុងពិធីមួយដើម្បីសម្ពោធមជ្ឈមណ្ឌលឧត្តមភាពនៃប្រពលវប្បកម្មកសិកម្មសមស្រប និងអាហារូបត្ថម្ភ (CE SAIN) នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មនៅថ្ងៃព្រហស្បតិ៍ ទី ២២ ខែកញ្ញាវេលាម៉ោង ៩ ព្រឹក។ មជ្ឈមណ្ឌលនេះនឹងជួយអោយវិស័យឯកជនមានគំនិតជឿនលឿនថ្មីៗ ... Read More »
រថយន្តដឹកបន្លែបុកជាមួយរថយន្តរ៉េហ្វ័របង្កជាអណ្តាតភ្លើងឆាបឆេះស្លាប់មនុស្ស៣នាក់នៅក្នុងរថយន្ត
ខេត្តកំពង់ធំ៖ រថយន្ត២គ្រឿងបុកគ្នា ស្ថិតនៅតាមផ្លូវជាតិលេខ៦ ស្រុកស្ទោង បណ្តាលឲ្យរថយន្តមួយគ្រឿងផ្ទុះឆេះនោះ បានធ្វើឲ្យមនុស្ស៣នាក់ ស្លាប់យ៉ាងអាណោចអាធ័ម និងរបួស៤នាក់រងរបួសកាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦។ មុនពេលកើតហេតុរថយន្តសាំងយ៉ុងដឹកបន្លែ ធ្វើដំណើរទិសដៅចេញពីកំពង់ធំទៅសៀមរាប លុះដល់ចំណុចឃុំទ្រា ស្រាប់តែទៅបុកជាមួយរថយន្តប្រភេទទេសចរណ៍ធុនតូច បណ្តាលឲ្យផ្ទុះឆេះ ... Read More »
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប្រាប់ថា ម្ចាស់ទីតាំងស្តុកឈើ និងស្តុកកាកសំណល់ប្រេងឆាខូចគុណភាព ខុសច្បាប់នឹងត្រូវអនុវត្តតាមផ្លូវច្បាប់
ខេត្តបន្ទាយមានជ័យ៖ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា ម្ចាស់ឃ្លាំងស្តុកឈើខុសច្បាប់ជាច្រើនម៉ែត្រ ស្តុកកាកសំណល់ប្រេងឆាខូចគុណភាព ហាមឃាត់ខុសច្បាប់ នឹងត្រូវអនុវត្តតាមផ្លូវច្បាប់ មិនឱ្យរួចខ្លួននោះទេ ។ សូមបញ្ជាក់ថា កាលព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »
ជាងតខ្សែកាប្លិ៍ម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់នៅស្រុកកោះធំ
ខេត្តកណ្តាលៈ បុរសម្នាក់ជាជាងតភ្ជាប់ខ្សែកាបិ៍្លក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន ត្រូវចរន្តអគ្គិសនីឆក់ធ្លាក់ពីលើបង្គោលភ្លើងស្លាប់យ៉ាងអណោចអធ័ម កាលពីវេលាម៉ោង៩ និង២០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចបង្គោលភ្លើងលេខ៣៨០ តាមបណ្តោយផ្លូវជាតិលខ២១បេ ស្ថិតក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ... Read More »
សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីសម្ពោធមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ Sunrise Japan Hospital” ដែលស្ថិតនៅក្នុងនៅក្នុង ភូមិ២ សង្កាត់ជ្រោយចង្វារ ... Read More »
ឃើញស្បែកជើងមួយគូអណ្ដែតទឹកលូកដៃទៅទាញ ទើបដឹងថា មានមនុស្សស្លាប់
ខេត្តកណ្ដាលៈ បុរសម្នាក់ដឹកគោទៅលាងទឹកនៅមាត់ទន្លេ ប្រទះឃើញស្បែកជើងផ្ទាត់មួយគូអណ្ដែតលើផ្ទៃទឹក ក៏លូកដៃទៅទាញ ស្រាប់តែប្រទះឃើញមានជើងមនុស្សជាប់នៅស្បែកជើង ធ្វើឲ្យបុរសគង្វាលគោមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរត់ទៅប្រាប់ប្រជាពលរដ្ឋជិតខាង ព្រមទាំងលោកមេភូមិ នាំគ្នាចុះទៅស្រង់សាកសពជនរងគ្រោះ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចមាត់ទន្លេ ... Read More »
ម្តាយចុះទៅច្រូតស្មៅទុកកូនជាងអាយុជាង១ឆ្នាំលើខ្នងប្រឡាយធ្លាក់ទឹកលង់ស្លាប់
ខេត្តកំពង់ឆ្នាំង ៖ កុមារដែលមានអាយុទើបតែ១៥ខែម្នាក់បានលង់ទឹកស្លាប់បន្ទាប់ពីម្តាយទុកនៅលើខ្នងប្រឡាយ រួចចុះទៅច្រូតស្មៅ ចោលកូនតួច ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិអូរោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ... Read More »
ស្រវឹងជិះម៉ូតូលឿនដូចហោះទាក់ដៃចង្កូតគ្នាដួលរបួសធ្ងន់ស្រាល៥នាក់
ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូក្នុងស្ថានភាពស្រវឹងជ្រុលទៅទាក់ដៃចង្កូត និងម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើរស្របទឹសគ្នាបណ្តាលអោយដួលអូសប្រហែល១០ម៉ែត្ររងរបួសធ្ងន់ស្រាល៥នាក់ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០១៦ តាមបណ្តោយផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ម៉ូតូបង្ករម៉ាក ហុងដាឌ្រីមឆ្នាំ២០០៦ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ធំ 1B-5734 ជិះដោយបុរស២នាក់ឌុបគ្នា ... Read More »
ម៉ូតូពីរគ្រឿងបុកគ្នារពេញទំហឹងរបួសធ្ងន់និងស្រាលទាំងសងខាង
ភ្នំពេញ៖ ម៉ូតូឌ្រីមសង់មួយគ្រឿងបើកបរដោយបុរសម្នាក់និងរួមដំណើរនិងនារី ម្នាក់បើកបរ ក្នុងល្បឿនលឿនបញ្ចា្រស់ទិសដៅចរាចណ៍បានជ្រុលទៅបុកម៉ូតូធូដេដែលបើកបរដោយយុវជនម្នាក់ពេញទំហឹងបណ្ដាលអោយបោកនិងថ្នល់រងរបួសធ្ងន់ចំណែកភាគីខាងម៉ូតូសង់របួសស្រាល ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២.៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២០ ខែកញា ឆ្នាំ២០១៦នៅចំណុចជិតផ្សា៧មករា ស្ថិតក្នុងសង្កាត់ បឹងកក់២ខណ្ឌទួលគោក ។ យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញយុវជនម្នាក់បើកម៉ូតូធូដេ ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ.1.CB. ... Read More »
បាល់ទាត់នៅបារាំងថ្ងៃនេះ ParisSG, Lille, Ajaccio, Ajaccio, Reims សង្ឃឹមរកបាន៣ពិន្ទុ
ការប្រកួតបាល់ទាត់នៅអង់គ្លេសថ្ងៃនេះក្រុម ParisSG, Lille, Ajaccio, Ajaccio, Reims ជាក្រុមដែលមានប្រៀប និងមាន សង្ឃឹមរកបាន៣ពិន្ទុពីគូប្រកួតក្នុងទឹកដី របស់ខ្លួន ។ បារាំង Ligue 1 Lille(15) ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយប្រធានក្រុមហ៊ុន Salim Group
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតអោយ លោក Anthony Salim ប្រធានក្រុមហ៊ុន Salim Group ... Read More »
អាជ្ញាធរខណ្ឌជ្រោយចង្វារុះរើសំណង់សង់សួនច្បារជាប់ផ្លូវមុខផ្ទះលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
ភ្នំពេញ៖ អាជ្ញាធរខណ្ឌជ្រោយចង្វា សហការជាមួយអាជ្ញាធរសង្កាត់ជ្រោយ ចង្វា ប្រជាការពារ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បានចុះរុះរើសំណង់សួនច្បារអត់ច្បាប់ដែល សង់រំលោភលើផ្លូវសាធារណៈមួយកន្លែង ខណៈដែលអាជ្ញាធរសង្កាត់ខណ្ឌចុះណែនាំនិងជូនដំណឹងជាច្រើនលើកច្រើនសាហើយតែម្ចាស់សំណង់ដែលគេស្គាល់ ជារបស់លោក បា៉ន សូស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មមិនសហការទើបអាជ្ញាធរប្រើ វិធានការរដ្ឋបាលរុះរើកម្ទេចចោលតែម្តង ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច