ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

លួចម៉ូតូរ៉ឺម៉កអ្នកលក់ប្រហិតបានហើយសង្ងំដោះស្លាកលេខត្រូវសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនបាន២នាក់

ភ្នំពេញ: ជនសង្ស័យ២នាក់ត្រូវបានកម្លាំងអត្តរាគមន៍ សហការជាមួយកម្លាំងនគរប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន ខណៈដែលកំពុងធ្វើសកម្មភាពលួចដោះស្លាកលេខចេញពីម៉ូតូរ៉ីម៉កលក់ប្រហិត កាលពីវេលាម៉ោង១០និង១០នាទីព្រឹក នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ក្រុម៥ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យ១ឈ្មោះ ... Read More »

កីឡាករ លីន វិបុល និងកីឡាករ ប៊ុន សុធា ជាបេក្ខជនចុងក្រោយឡើងទៅវគ្គ៨នាក់

ភ្នំពេញ ៖ ទីបំផុតអ្នកប្រដាល់២នាក់ បន្ថែមទៀតបានជាប់ក្នុងបញ្ជីឈ្មោះកីឡាករ៨នាក់ត្រូវឡើងទៅប្រកួតនៅវគ្គបន្ត ក្រោយពេលធ្វើការប្រកួតជម្រុះអស់រយៈពេល១២សប្តាហ៍នៅក្នុងចំណោមកីឡាករ៣២នាក់ដែលបានចម្រាញ់មកពីក្លិបនានា ។ អ្នកគ្រប់គ្រងកម្មវិធីកីឡាប្រដាល់របស់សង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥បានបញ្ជាក់ថា សម្រាប់ការប្រកួតកំពូលអ្នកប្រដាល់ ជើងឯក TV5 Boxing Knock Out ទម្ងន់ ៥៤គីឡូក្រាម ... Read More »

ខ្ចីម៉ូតូមិត្តភក្តិទៅសម្ភាស បែរបាត់រហូត៦ថ្ងៃ ប្រទះឃើញប្តឹងនគរបាលចាប់ដាក់ខ្នោះ

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆបោកម៉ូតូពីមិត្តភក្តិយកទៅបញ្ចាំរួចគេចខ្លួនបានពេល០៦ថ្ងៃ ។ ការឃាត់ខ្លួននេះ នៅវេលាម៉ោង១៤ និង៣០នាទី ថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ផ្ទះជួល ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ... Read More »

ស្រវឹងបើកម៉ូតូបុករថយន្តពេញទំហឹងរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូក្នុងស្ថានភាពស្រវឹង ជ្រុលទៅបុករថយន្តបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងរបួសសល់ដង្ហើមចង្រិតខ្លួនឯង កាលពីវេលាម៉ោង៥និង២០នាទី ល្ងាយថ្ងៃទី១៨ ខែកញ្ញា ២០១៦ នៅចំណុចលើកំណាត់ផ្លូវបេតុង កែងមុខវត្តសំរោងត្បូង ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ... Read More »

កិច្ចប្រជុំថ្នាក់ដឹកនាំមន្ទីរពេទ្យនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍និងមន្ទីរពេទ្យជជែកគ្នាពីការចំគ្រប់គ្រង់ការថែទាំងអ្នកជំងឺ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ លោកសាស្រ្តាចារ្យ អគ្គនាយកមន្ទីរពេទ្យកាលម៉ែតបានមានប្រសាសន៍ថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំថ្នាក់ដឹកនាំមន្ទីរពេទ្យនៃបណ្តាប្រទេស ប្រើប្រាស់ភាសាបារាំង តំបន់អាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា «REHSAE» ស្តីអំពី «ការរៀបចំគ្រប់គ្រងការថែទាំអ្នកជំងឺ» ... Read More »

ផឹកសុីស្រវឹងចង់ទៅរាំលេងនៅក្លឹបជិះម៉ូតូលឿនពេកត្រូវរថយន្តបុកស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុនិងម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈជួប និងគ្រោះថ្នាក់ចរាចរបង្កដោយរថយន្តបុកម៉ូតូពេញទំហឹងព្រោះតែពួកគេផឹកសុីស្រវឹងហើយចង់ទៅរាំលេងនៅក្នុងក្លឹប ។ គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង១ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ៥៩៨ កែងផ្លូវលេខ១៩៦៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ... Read More »

បើកឆាកប្រយុទ្ធគ្នានៅមុខសាលាខេត្តអ្នកចាញ់ចូលពេទ្យ អ្នកឈ្នះរត់គេចខ្លួន

  ពោធិ៍សាត់៖ ក្មេងទំនើងពីរក្រុមបានបង្កអនាធិបតេយ្យលើទីផ្លូវសាធារណៈ នៅមុខសាលាខេត្តពោធិ៍សាត យ៉ាងស្វិត់ស្វាញ បង្កការរបួសស្នាមមនុស្សម្នាក់យ៉ាងធ្ងន់ធ្ងរ ចំណែកគូទម្នាស់បានរត់គេចខ្លួនបាត់អស់ស្រមោល ។ ហេតុការណ៍ក្មេងទំនើងបង្កភាពអនាធិបតេយ្យលើផ្លូវសាធារណៈខាងលើនេះ ប្រពឹត្តឡើងកាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅលើទីផ្លូវសាធារណៈត្រង់ចំណុចមុខសាលាខេត្តពោធិ៍សាត់ ស្តិតក្នុងភូមិពាលញែក ... Read More »

រថយន្តក្រឡុកសីុម៉ងត៍ បុកអ្នកបើកម៉ូតូស្លាប់បុរសម្នាក់ និងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់របស់ក្រុមហ៊ុន(Home Master Group )មួយគ្រឿងក្រោយចេញពីចាក់សីុម៉ង់ត៍ក្នុងបុរីឌឹកមេគង្គរ៉ូយា៉ល់រួចបានបើកចេញមកវិញបុកម៉ូតូមួយគ្រឿងនៅតាមផ្លូវជាតិលេខ៦បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនិងកន្លែងកើតហេតុ និងក្មេងប្រុសម្នាក់របួសធ្ងន់ ចំណែកអ្នកបើកជនបង្កបានទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជាង៩ព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៦ ខាងមុខក្រុមហ៊ុន(បុរីឌឹកមេគង្គរ៉ូយា៉ល់) ភូមិខ្ទរសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ សមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថាជនរងគ្រោះដែលស្លាប់មានឈ្មោះ ង្វៀងយាំុងថាន់អាយុ១៧ឆ្នាំ ... Read More »

ឃាត់ខ្លួនឪពុកនិងកូន២នាក់ពីបទជួញដូរថ្នាំ ញៀន

ភ្នំពេញ ៖ ឪពុកនិងកូនប្រុសជាជនជាតិ វៀតណាម២នាក់ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌឫស្សីកែវស្រាវជ្រាវឈាន ដល់ការបង្ក្រាបនិងឃាត់ខ្លួនព្រមទាំងដក ហូតនូវថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ៥៦កញ្ចប់តូច និងសម្ភារប្រើប្រាស់គ្រឿង ញៀនមួយចំនួនទៀត។ នគរបាលខណ្ឌឫស្សីកែវបានឆ្មក់ចូល ទៅទីតាំងផ្ទះជនសង្ស័យដែលជាប់ចោទពី បទជួញដូរថ្នាំញៀននេះបានធ្វើឡើងនៅ វេលាម៉ោង២រសៀល ថ្ងៃទី១៧ ... Read More »

សឿង ស្រីល័ក្ខ ប្រកាសចង់ច្រៀងបទចម្រៀង Original Song

ភ្នំពេញ៖ តារាចម្រៀង និងតារាសម្តែង សឿង ស្រីល័ក្ខកាន់តែលេចធ្លោរជាមួយ នឹងអាជីពសិល្បៈក្រោយនាងក្តាប់បានការងារមួយចំនួននៅក្នុងដៃ។ ប្រជាប្រិយភាពកំពុងតែហក់ឈានឡើងបានមួយកម្រិតតារារូបនេះបានប្រកាសចង់ច្រៀងជាមួយបទចម្រៀងនិពន្ធថ្មី(Original Song)ទៀតដើម្បីវាយលុកទីផ្សារ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងពិធីខួបកំណើតឈានចូលវ័យ២១ឆ្នាំរបស់តារាចម្រៀងរូបនេះកាលពីចុងសប្តាហ៍មុននេះនៅក្នុងបរិវេណភោជនីយដ្ឋានFriend City។ តារាស្រីសម្តីថ្នមរូបនេះលើកឡើងថា ក្នុងរយៈពេលជា២ឆ្នាំដែលប្រឡូកក្នុងអាជីពសិល្បៈនាងទទួលបានការងារច្រើនជាបន្តបន្ទាប់ទាំងការច្រៀងនៅស្ទើគ្រប់ កម្មវិធីការសម្តែងក្នុងឈុតផ្សព្វផ្សាយ ពាណិជ្ជកម្ម ហើយថ្មីៗនេះនាងទើបនឹង ... Read More »

ស៊ិន យូប៊ីន និងយឹម សម្បត្តិ តំណាងឲ្យសិល្បករខ្មែរចូលរួមមហោស្រពភាពយន្តនៅប្រទេសចិន

ភ្នំពេញ៖ តារាសម្តែងស្រីសម្រស់បានកញ្ញា ស៊ិន យូប៊ីន និងតារាសម្តែងស្រស់ សង្ហា យឹម សម្បត្តិ បានធ្វើដំណើរទៅកាន់ប្រទេសចិនប្រយោជន៍ចូលរួមព្រឹត្តិការណ៍មហោស្រពភាពយន្តមួយនៅប្រទេសចិនដែលមានបណ្តាប្រទេសប្រមាណជាង១០ចូលរួម។ តារាទាំងពីររូបនឹងក្លាយជាតារាសម្តែងតំណាងឲ្យប្រទេសកម្ពុជាដើម្បើដើរលើកម្រាលព្រំនៃព្រឹត្តិការណ៍លំដាប់អន្តរជាមួយនេះ។ តារាសម្តែង ស៊ិន យូប៊ីន បញ្ជាក់ថា នេះជាកិត្តយសដ៏ធំបំផុតសម្រាប់នាងដែលទទួលបានលិខិតអញ្ជើញពីប្រទេសចិនក្នុងនាមជាអ្នកតំណាងឲ្យកម្ពុជាចូលរួមក្នុង ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបញ្ញាជាតិ

ភ្នំពេញ៖ បន្ទាប់ពីបានធ្វើដំណើរលើផ្លូវដ៏សែនឆ្ងាយប្រមាណជាង ១២៥០គម ទៅកាន់ខេត្តមណ្ធលគិរី និងរតនគិរី កាលពីអាទិត្យកន្លងទៅដើម្បីជួបមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្មួយៗសិស្សានុសិស្ស ដើម្បីដោះបញ្ហាសំខាន់ៗចាំបាច់មួយចំនួនរួចមក នៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

សិល្បករជាច្រើនចូលរួមកម្មវិធីសប្បុរសធម៌ ជួនមន្ទីពេទ្យគន្ធបុប្ផាទោះមានភ្លៀងធ្លាក់

ភ្នំពេញ៖ សិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានចូលរួមព្រឹត្តិការណ៍សប្បុរសធម៌រកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផាបើទោះបីជាមានការរំខានដោយភ្លៀងក្តី។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញានៅក្នុងបរិវេណសាកលវិទ្យាល័យ ន័រតុនជ្រោយចង្វា។ តារាចម្រៀងទាំងសម្ដែងនិងតារាកំប្លែងសុទ្ធតែមកបង្អួតសម្រស់ជាមួយនឹងម៉ូដសម្លៀកបំពាក់ប្លែកៗក្បាច់រាំនិងការតុបតែងខ្លួនយ៉ាងស្រស់ស្អាតនៅក្នុងព្រឹត្តការណ៍នេះ។ អ្នកផលិតកម្មវិធីលើកឡើងថាទោះមានភ្លៀងធ្លាក់កម្មវិធីនេះនៅតែជោគជ័យ។ ជោគជ័យព្រោះតែជាលះបង់របស់តារាល្បីៗដែលសុខចិត្តច្រៀង រាំ និងដើររ៉ៃអង្គាស ថវិកាទាំងដំណក់ទឹកភ្លៀង។ ទោះយ៉ាង ណាចំពោះថវិកានៅមិនទាន់បានបូកសរុបនៅឡើយទេដោយសារតែព្រឹត្តិការណ៍ទំាងមូលត្រូវរង់ចាំព្រឹត្តិការណ៍តាំងពិព័រណ៍ ពេញមួយថ្ងៃទី១៨ ខែកញ្ញានេះទៀត។ ... Read More »

ស្រាបៀរ ABC អិចស្ត្រា ស្តោត ដបថ្មី បានសម្ពោធដាក់លក់លើទីផ្សារហើយ

ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ទី១៧ ខែកញ្ញា ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានប្រកាសបង្ហាញជាផ្លូវការនូវ ABC អិចស្ត្រាស្តោតដបដែលរចនាឡើងជាមួយរូបរាងថ្មីដ៏គួរឲ្យទាក់ទាញ ដែលប្រារព្វធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ ព្រឹត្តិការណ៍នេះរៀបចំឡើងជាលក្ខណៈរាត្រីសមោសរដែលមានឈ្មោះថា“(ABC Golden Black Night) ត្រូវបានរៀបចំយ៉ាងពិសេសដើម្បីប្រកាសសម្ពោធលក់ស្រាបៀរទឹកខ្មៅដបថ្មីដោយបានអញ្ជើញភ្ញៀវ វីអាយភី ... Read More »

ពិធីបុណ្យអុំទូកឆ្នាំនេះ ពុំមានការផ្អាកដូចបណ្តាឆ្នាំមុនទៀតឡើយ

ភ្នំពេញ៖ ពិធីបុណ្យអុំទូកឆ្នាំនេះ ពុំមានការផ្អាកដូចបណ្តាឆ្នាំមុនៗទៀតឡើយ បើកម្ពស់ទឹកទាបយ៉ាងណាក៏ដោយ ។ នេះបើតាមការបញ្ជាក់របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យបញ្ញាជាតិ ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ... Read More »

សង្ស័យងងុយដេក បើកម៉ូតូបុកបង្គោលគីឡូម៉ែត្របណ្តាលឲ្យស្លាប់ និងរងរបួសធ្ងន់

  ខេត្តកណ្តាល៖ សង្ស័យងងុយដេក បើកម៉ូតូបុកបង្គោលគីឡូម៉ែត្របណ្តាលឲ្យយុវជន២នាក់របួសធ្ងន់ និងស្លាប់ម្នាក់ភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចបង្គោលគីឡូម៉ែត្រលេខ២៣ តាមបណ្តោយផ្លូវលេខ៦A  ក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុចកំពូល ខេត្តកណ្តាល ។ ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ... Read More »

នាយឧត្តមសេនីយ៍ គន់ គីម រំលឹកទៅដល់កងទ័ពថា ត្រូវតែស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល និងប្រទេសជាតិ

ខេត្តកំពង់ឆ្នាំង៖ លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ បានរំលឹកទៅដល់កងទ័ពថា ត្រូវតែស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល និងប្រទេសជាតិ ហើយត្រូវតែរួមគ្នាកម្ចាត់នូវ សកម្មភាពរបស់ជនទុច្ចរិត ដែលមានមហិច្ឆតាបំផ្លាញជាតិកម្ពុជានោះ ។ លោកនាយឧត្តមសេនីយ៍ ... Read More »

បុរសម្នាក់ចងក.ធ្វើអត្ដឃាតនៅលើដើមស្វាយដោយមិនដឹងមូលហេតុ

ខេត្តកណ្ដាលៈ បុរសម្នាក់ពុំដឹងជាមានវិបត្ដិអ្វីដោះស្រាយមិនចេញ ក៏សម្រេចចិត្ដចងក.ធ្វើអត្ដឃាតនៅលើដើមស្វាយបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង២០និង៥០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអង្គរមាស ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។ មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះចងក.ធ្វើអត្ដឃាតឈ្មោះ ប៉ិច ... Read More »

ឥណ្ឌាអះអាងថា ក្រុមឧទ្ទាមមូលដ្ឋាននៅប៉ាគីស្ថានជាអ្នកវាយប្រហារបន្ទាយយោធាស្លាប់១៧នាក់

ឥណ្ឌាបានបន្ទោសទៅលើក្រុមឧទ្ទាមដែលមានមូលដ្ឋាននៅក្នុងទឹកដីប៉ាគីស្ថាន ជាអ្នកវាយប្រហារមកលើទីតាំងបន្ទាយយោធាឥណ្ឌាបណ្តាលឲ្យស្លាប់កងទ័ព១៧នាក់ កាលពីថ្ងៃទី១៨ ខែកញ្ញា នៅតំបន់កាស្មៀរ ដែនដីដែលមានជម្លោះរ៉ាំរ៉ៃអូសបន្លាយពេលរាប់ទសវត្សរ៍មកនោះ ។ យោធាឥណ្ឌាប្រកាសថា ក្រុមឧទ្ទាមបានឆ្មក់ចូលជិតបន្ទាយ តំបន់ស ជាប់ព្រំដែនជាមួយប៉ាគីស្ថាន នៅពេលថ្ងៃលិច និងបានបង្កៃគ្រាប់បែក ទម្លុះរបាំងការពាររបស់បន្ទាយយោធា មុនពេលបាញ់ប្រហារដោយកាំភ្លើងស្វ័យប្រវត្តិ ... Read More »

ទូកបុកគ្នាស្លាប់១៣នាក់ បាត់ខ្លួន១០នាក់ នៅប្រទេសថៃ

មន្ត្រីបានឲ្យដឹងថា ទុកដឹកអ្នកធ្វើព្យុហយាត្របានបុកគ្នានៅទន្លេ Chao Phraya ប្រទេសថៃ បណ្តាលឲ្យលិច ស្លាប់មនុស្ស១៣នាក់ និងនៅបាត់ខ្លួន១០នាក់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ។ ពុំមានសេចក្តីរាយការណ៍ពាក់ព័ន្ធជនបរទេសស្ថិតនៅក្នុងហេតុការណ៍នេះទេ ។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅជិតរដ្ឋធានីអាយុធ្យា ដែលជាទីតាំងរមណីយដ្ឋានទាក់ទាញភ្ញៀវទេសចរណ៍ដ៏ច្រើនលើសលប់នោះ ... Read More »

លោក ស្រ៊ឺ ស្រេង អះអាងថា រដូវកាលថ្មី មិនឲ្យកីឡាករខ្មែរប៉ះគ្នាដូចរដូវចាស់នោះទេ

ភ្នំពេញ៖ ក្រោយពីមានភាពអសកម្ម ក្នុងរដូវកាលទី៣ ដែលទើបបានបញ្ចប់កាលពីសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ កន្លងថ្មីៗនេះ លោក ស្រ៊ឺស្រេង ហៅសំណព្វ តំណាងស្ថានីយទូរទស្សន៍ ភីអិអិ បានអះអាងថា “កម្មវិធីសមរភូមិអ្នកប្រយុទ្ធ” រដូវកាលទី៤បានរៀបចំរូបមន្តប្រកួតវិលជុំសន្សំពិន្ទុ ... Read More »

បំផ្ទុះគ្រាប់បែកនៅទីក្រុងញូវយ៉ករងរបួស២៩នាក់ ជាសកម្មភាពភេរវកម្ម

ការបំផ្ទុះគ្រាប់បែកនៅទីក្រុងញូវយ៉ក បានបណ្តាលឲ្យមនុស្ស២៩នាក់រងរបួសនោះ ជាសកម្មភាពភេរវកម្ម ។ ប៉ុន្តែគេនៅមិនទាន់ដឹងគោលដៅពិតប្រាកដនៅឡើយទេ ហើយក៏មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវផងដែរ ។ នេះបើតាមអភិបាលក្រុងញូវយ៉កថ្លែងប្រាប់ប្រភពព័ត៌មាន ។ ការបំផ្ទុះគ្រាប់បែកបានកើតឡើងកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ក្នុងសង្កាត់ Chelsea នៃ Manhattan ... Read More »

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កំពុងថ្លែងសុន្ទរកថាទៅកាន់និស្សិតមកពីសាកលវិទ្យាបញ្ញាជាតិ ដែលមកទទួលសញ្ញាបត្រ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កំពុងថ្លែងសុន្ទរកថាទៅកាន់និស្សិតមកពីសាកលវិទ្យាបញ្ញាជាតិ ដែលមកទទួលសញ្ញាបត្រ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ។     [fbvideo link=”https://www.facebook.com/hunsencambodia/videos/1102168909831605/” width=”600″ height=”400″ ... Read More »

លោកយាយម្នាក់ឈ្នះក្តីតាំងពីភ្នែកភ្លឺរហូតងងឹតភ្នែកទើបទទួលបានដីរបស់ខ្លួនមកវិញ

ខេត្តកំពង់ធំ ៖ កងកម្លាំងជាង១០០នាក់ ដឹកនាំដោយលោកសាយ ណូរ៉ា ព្រះរាជ អាជ្ញារងខេត្តកំពង់ធំចុះអនុវត្តសេចក្តី សម្រេចរបស់តុលាការកំពូល ដើម្បីរុះរើ ផ្ទះមួយខ្នងរបស់លោក ស៊ុយ ស៊ីម ដែល ជាភាគីចាញ់ក្តីជាមួយនឹងបងប្អូនជីដូនមួយ ឈ្មោះ ... Read More »

ប្រជាពលរដ្ឋខេត្តព្រះសីហនុបន្តការរិះគន់មន្ទីរសាធារណការធ្វើផ្លូវឆាប់ខូច

ខេត្តសីហនុ ៖ កំណាត់ផ្លូវប្រវែងប្រមាណ ៥០០ម៉ែត្រ ក្នុងក្រុងព្រះសីហនុ ដែលទើប តែជួសជុលចាក់អ៊ុតកៅស៊ូ ប្រមាណមួយខែកន្លងមកបានខូចទៅវិញនាំឲ្យមានការរិះគន់ពីមហាជនយ៉ាងច្រើន ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រះសីហនុបានទទួលរងនូវការរិះគន់ពី សំណាក់ប្រជាពលរដ្ឋ បន្ទាប់ពីមានការខូច ខាតកំណាត់ផ្លូវប្រវែងប្រមាណ៥០០ម៉ែត្រនៃផ្លូវប្រវែងជាងពីរគីឡូម៉ែត្រ ... Read More »

នគរបាលស្រុកត្បូងឃ្មំុឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធគ្រឿងញៀន

ខេត្តត្បូងឃ្មំុៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកត្បូងឃ្មំុឃាត់ខ្លួន ក្នុងករណីជាប់ពាក់ពន្ធ័នឹងសារធាតុញៀន ។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១៧ និង ២០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិកណ្តោលត្បូង ឃុំជីគរ ស្រុក-ខេត្តត្បូងឃ្មុំ ... Read More »

ផ្លូវលំមួយខ្សែនៅស្រុកក្រគរខេត្តពោធិ៍សាត់ខូចខាតខ្លាំងប្រជាពលរដ្ឋលំបាកធ្វើដំណើរ

  ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋរស់នៅ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កំពុងប្រឈមបញ្ហាផ្លូវខូចលំបាកធ្វើដំណើរទៅមន្ទីរពេទ្យ និងទៅផ្សារ ។ ក្រុមអ្នកភូមិ បារម្ភថា បើមានអ្នកភូមិឈឺត្រូវបញ្ជូនទៅ មន្ទីរពេទ្យជាបន្ទាន់នោះ អាចនឹងស្លាប់មុននឹងបញ្ជូនទៅដល់មន្ទីរពេទ្យ ... Read More »

សម្តេចតេជោហ៊ុន សែន អញ្ជើញជាអធិបតីពិធីចែកសញ្ញាបត្រនិស្សិតនៅសាកលវិទ្យាល័យបញ្ញាជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីពិធីចែកសញ្ញាបត្រនិស្សិតនៅសាកលវិទ្យាល័យបញ្ញាជាតិ ក្រុងភ្នំពេញ ៕   [fbvideo link=”https://www.facebook.com/hunsencambodia/videos/1102059923175837/” width=”600″ height=”400″ onlyvideo=”1″]   Read More »

ទៅឃ្វាលសត្វក្របីដូចទៅឲ្យប្រុសព្រានចាប់រំលោភ

ខេត្តពោធិ៍សាត់៖ បុរសល្មោភកាមម្នាក់ត្រូវកម្លាំងនគរបាលជំនាញស្រុកក្រគរ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឈើតុំ ចាប់ខ្លួនវាយខ្នោះនៅពេលបុរសល្មោភកាមរូបនេះ បានចាប់ក្មេងស្រីឃ្វាលសត្វក្របីនៅកន្លែងស្ងាត់ដាច់ស្រយាល ។ ហេតុការណ៏នេះ បានកើតឡើងកាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចកោះកោង ស្ថិតក្នុងភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ... Read More »

ប្រជាពលរដ្ឋរើសអាវុធអាកាយកទៅប្រគល់ឲ្យសមត្ថកិច្ច

ខេត្តពោធិ៍សាត់៖ ប្រជាពលរើសអាវុធប្រភេទអាកាចំនួន០១ដើម ពីក្នុងព្រៃយកទៅប្រគល់ឲ្យសមត្ថកិច្ចនគរបាលដើម្បីរក្សាទុក ។ កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងព្រៃត្រង់ចំណុចដូននាគ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ តាមសេចក្តីរាយការណ៏ពីសមត្តកិច្ចនគរបាលស្រុកវាលវែងបានឲ្យដឹងថា ប្រជាពលរដ្ឋាដែលបានយកអាវុធទៅប្រគល់ឲ្យសមត្ថកិច្ចខាងលើឈ្មោះ ... Read More »