ខេត្តក្រចេះ ៖ ការធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុនឯកជនមួយបានធ្វើឲ្យប៉ះពាល់ដល់ការស់នៅរបស់ប្រជាពលរដ្ឋ ធ្វើឲ្យអាជ្ញាធរមូលដ្ឋានក្នុងឃុំក្បាលដំរី ស្រុកសំបូរ បានប្រកាសឱ្យពលរដ្ឋរស់នៅក្នុងភូមិអូរត្រូន ដែលជាតំបន់ជីកកកាយរ៉ែមាស ត្រូវផ្អាកប្រើប្រាស់ទឹកអូរនៅខាងក្រោយ ភូមិមួយរយៈពេល បន្ទាប់ពលរដ្ឋប្រទះឃើញត្រីក្នុងអូរមួយក្នុងភូមិនេះ ពុលងាប់អណ្តែតពេញផ្ទៃទឹក កាលពីថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០១៩ នេះ ... Read More »
សន្តិសុខ
ផ្ទុះសេខ្សែភ្លើងឆេះផ្ទះសង់ពីឈើ នៅស្រុកត្បូងឃ្មុំ ខ្ទេចទាំងស្រុង
ខេត្តកំពង់ចាម៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងសង់ពីឈើ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យខូចខាតខ្ទេចទាំងស្រុង ខណៈដែលផ្ទុះសេខ្សែភ្លើងបង្កជាអណ្ដាតភ្លើងឆេះតែម្តង ។ ករណីគ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ រំលងអាធ្រាត្រ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះសង់ពីឈើ ខ្ពស់ផុតពីដីទំហំ ៤ម×៥ម ស្ថិតនៅភូមិព្រៃកំពែង ... Read More »
ទីបំផុតមន្ទីរសម្រាកព្យាបាលជងឺ «សុខាប៉ោយប៉ែត» ល្បីព្យាបាលមនុស្សស្លាប់ត្រូវបិទទ្វារ
ខេត្តបន្ទាយមានជ័យ ៖ ទីបំផុតមន្ទីរសម្រាកព្យាបាលជងឺ«សុខាប៉ោយប៉ែត» មានទីតាំងស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់និងក្រុងប៉ោយប៉ែត ត្រូវបានក្រសួងសុខាភិបាលបានបញ្ជាឲ្យបិទធ្វើអាជីវកម្មហើយ បន្ទាប់ពីមានរឿងអាស្រូវព្យាបាលមនុស្សបណ្តាលឲ្យស្លាប់ច្រើនលើក ។ មន្ទីរសម្រាកព្យាបាលជំងឺខាងលើនេះ គេបានឃើញម្ចាស់រុះរើទម្លាក់ប៉ាយយីហោចុះតាំងពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបន្តរើសម្ភារចេញរហូតយប់ ។ គួរបញ្ជាក់ថា ... Read More »
ចាប់ខ្លួនអ្នកបើកបររថយន្តធុនធំចំនួន៦នាក់ ក្រោយត្រួតពិនិត្យរកឃើញមានសារធាតុញៀន
ភ្នំពេញ៖ រថយន្តធុនធំសរុបចំនួន៥១គ្រឿង ដែលបើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌកំបូល ឃាត់ត្រួតពិនិត្យអ្នកបើកបរ ដើម្បីរកសារធាតុញៀនជាក់ស្តែងរកឃើញមនុស្ស៦នាក់ ដែលធ្វើតេសទឹកនោមមានសារធាតុញៀន រួចនាំយកមកសាកសួរចាត់ការតាមនីតិវិធី ។ ប្រតិបត្តិការត្រួតពិនិត្យខាងលើនេះ អនុវត្តន៍តាមបទបញ្ជាលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានធ្វើឡើងកាលពីព្រឹកថ្ងៃពុធ ... Read More »
អាជ្ញាធរនិងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបូទុមសាគរចុះជួយច្រូតបោកបែនស្រូវជូនកសិករ
ខេត្តកោះកុង៖ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរបានដឹកនាំមន្ត្រីក្រោមឱវាទ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក) និងយុវជនសាខាកាកបាទក្រហម ស្រុកបូទុមសាគរ ចុះជួយច្រូតស្រូវ និងប្រមូលផលប្រជាពលរដ្ឋ ... Read More »
រថយន្តដឹកដី បើកទាក់ខ្សែបណ្តាញតង់ស្យុងមធ្យម (MV)ដាច់ចរន្តអគ្គិសនីទៀតហើយ
ភ្នំពេញ ៖ បច្ចុប្បន្ននេះយើងសង្កេតឃើញថា អាជ្ញាធរតាមបណ្ដាខណ្ឌចំនួន១៤ក្នុងរាជធានីភ្នំពេញ ដូចជាមិនសូវយកចិត្តទុកដាក់ចំពោះរថយន្តធុនធំដូចជា រថយន្តដឹកទំនិញលើសទំងន់ ; រថយន្តបែនដឹកដី ;គ្រឿងចក្រកាយដី របស់ក្រុមហ៊ុនមួយចំនួនដែលកន្លងមកបើកបរមិនប្រយ័ត្ន តែងតែធ្វើឲ្យប៉ះពាល់ខ្សែបណ្តាញតង់ស្យុងមធ្យម (MV) បង្កឲ្យមានការកាត់ដាច់ចរន្តអគ្គិសនី ។ ជាក់ស្តែងយោងតាមមន្រ្តីអគ្គិសនីកម្ពុជា ... Read More »
ទៅជួយធ្វើសំយាបផ្ទះឪពុកមា លើកដែកប៉ះខ្សែភ្លើងមេ ឆក់ស្លាប់ភ្លាមៗ
ខេត្តបាត់ដំបង: កាលពីវេលាម៉ោង ១០និង៥នាទីព្រឹកថ្ងៃ ពុធ ១កើត ខែមិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី ២៧ខែ វិច្ឆិកា ឆ្នាំ២០១៩មានករណីខ្សែភ្លើងឆក់ស្លាប់ យុវជនម្នាក់នៅចំណុចក្រុមទី៩ ... Read More »
អង្គបុរេជំនុំជម្រះនៃអ.វ.ត.ក.បើកសវនាការ ស្តាប់ទឡ្ហីករណ៍ពីភាគីនៅក្នុងសំណុំរឿង ០០៣ ទាក់ទងនឹងលោក មាស មុត
ភ្នំពេញ៖ អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចាប់ផ្តើមសវនាការដែលមានរយៈពេលបីថ្ងៃ នៅក្នុងសំណុំរឿង ០០៣ ប្រឆាំង មាស មុត នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ។ ជាសវនាការដែលលោក នេត្រ ... Read More »
លោក ឃួង ស្រេង៖ ផ្សារទំនើបសេនជូរីផ្លាហ្សានិងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍ដ៏សំខាន់នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ បានបញ្ជាក់ថា៖ ថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបើកការដ្ឋាន សាងសង់ ផ្សារទំនើបសេនជូរីផ្លាហ្សា ជាផ្លូវការហើយ បន្ទាប់ពីមានការឯកភាពទាំង ស្រុង ពីអាជីវកររួចមកបន្ទាប់ ... Read More »
សម្តែងល្ខោនខោលទ្រង់ទ្រាយធំអបអរខួប១ឆ្នាំការដាក់ ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក
ភ្នំពេញ៖ ព្រឹត្តិការណ៍សម្តែងល្ខោនខោលមានឈ្មោះថា “រាត្រីចងចាំ” នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំការសម្ដែងល្ខោនខោល ឈុតធំជាប្រវត្តិសាស្ត្រមិនធ្លាប់ ដើម្បីអបអរសាទរការដាក់បញ្ចូល ល្ខោនខោលរបស់កម្ពុជា ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ ... Read More »
បទល្មើសព្រៃឈើកក្រើកឡើងវិញតាមច្រករបៀងខេត្តរតនគិរី តាមរូបភាពដឹកតាមម៉ូតូទៅវៀតណាម
ខេត្តរតនគិរី ៖ ក្រោយពីគណៈកម្មាធិការជាតិដើម្បី ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកយុទ្ធនាការចុះបង្ក្រាបជាលក្ខណៈទ្រង់ទ្រាយធំធ្វើឲ្យមានភាពស្ងប់ស្ងាត់អស់មួយរយៈនោះ មកដល់ពេលនេះបទល្មើសព្រៃឈើបានកម្រើកវិញហើយ ។ តាមសេចក្តីរាយការណ៍ពីខេត្តរតនគិរីបានឲ្យដឹងថា សកម្មភាពបទល្មើសព្រៃឈើបានចាប់កម្រើកឡើងវិញ ដោយឈ្មួញបានធ្វើការដឹកជញ្ជូនឈើប្រណីត តាមម៉ូតូពីដែនដីខេត្តរតនគិរី កម្ពុជា ចូលទៅក្នុង ប្រទេសវៀតណាម ... Read More »
ប៉ុនប៉ងលួចម៉ូតូ ត្រូវម្ចាស់គេទាន់ស្រែកឆោឡោផ្អើលសមត្ថកិច្ចចាប់ខ្លួន
ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានប៉ុនប៉ងធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ប៉ុន្តែមិនទាន់បានសម្រេចផងត្រូវជនរងគ្រោះឃើញទាន់ស្រែកឆោឡោផ្អើលសមត្ថកិច្ចកំពុងជិះល្បាតក្បែរនោះជួយធ្វើអន្តរាគមន៍ចាប់ក្របួចជាប់តែម្តង ។ ករណីឃាត់ខ្លួនចោរលួចម៉ូតូខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះលេខ៤៧C ផ្លូវ៣៦៨ ក្រុម៥១ ភូមិ០១ ... Read More »
បុរសម្នាក់បើកម៉ូតូលឿនធ្លាក់រណ្តៅការដ្ឋាន សាងសង់ស្ពានមួយកន្លែង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ
ខេត្តសៀមរាប៖ បុរសម្នាក់បើកម៉ូតូធ្លាក់រណ្តៅការដ្ឋានកំពុងសាងសង់ស្ពាន មួយកន្លែងហើយបានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង៥០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះតាកន លើផ្លូវកំពុងស្ថាបនា ក្នុងភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ... Read More »
ភ្ជង់ប្លន់យកម៉ូតូ ហុងដាស្កូពី ២០២០ ពីស្ត្រីម្នាក់បាត់ដោយសុវត្ថិភាពទាំងព្រឹក
ភ្នំពេញ៖ ជនសង្ស័យ២នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយអាវុធខ្លី បានធ្វើសកម្មភ្ជង់ប្លន់ យកម៉ូតូពីស្រ្តីម្នាក់បានសម្រេចរួចគេចខ្លួនដោយសុវត្ថិភាព ។ ហេតុការណ៍ដែលជនសង្ស័យធ្វើសកម្មភាពនេះ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅម្តុំច្រកចូលរោងចក្រប្លូស្កាយ ស្ថិតក្នុងភូមិទួលពង្រ សង្កា់ត់ចោមចៅ១ ... Read More »
យុវជន២នាក់ ឆក់ទូរស័ព្ទមិនបានសម្រេច ជិះរត់គេចខ្លួនជ្រុលទៅបុកគូទរថយន្តគេត្រូវសមត្ថកិច្ចចាប់ខ្លួន
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌបឹងកេងកង បានចាប់ខ្លួនយុវជន២នាក់ បន្ទាប់ពីពួកគេនាំគ្នាធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់កំពុងជិះម៉ូតូតាមផ្លូវ តែមិនបានសម្រេចត្រូវជនរងគ្រោះស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងល្បាត ធ្វើឲ្យជនសង្ស័យភ័យជិះទៅបុកគូទរថយន្តគេមួយគ្រឿង កាលពីវេលាម៉ោង ៨និង២៥នាទីយប់ថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០១០៩ នៅចំណុចមុខផ្ទះលេខ៤១៩អា ផ្លូវ៩៥ ក្រុម១១ ភូមិ០១ សង្កាត់បឹងកេងកង២ ... Read More »
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តតាកែវ ចេញលិខិតបំភ្លឺជុំវិញព័ត៌មានដែលថា មានការឃុបឃិតបើកដៃឲ្យនគរបាលទទួលបន្ទុកសេដ្ឋកិច្ចប្រព្រឹត្តអំពើពុករលួយ
ខេត្តតាកែវ៖ អ្នកនាំពាក់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បំភ្លឺ ជូនអង្គភាពសារព័ត៌មាន មួយចំនួន ដែលបានផ្សព្វផ្សាយ ថា លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ កំពុងឃុបឃិត បើកដៃឲ្យលោកវង្ស ហុកលី ស្នងការរងទទួលបន្ទុក ... Read More »
មានសត្វស្លាបបោចហើយលក់តាមទីផ្សារ សមត្ថកិច្ចចុះផ្សព្វផ្សាយណែនាំអប់រំ និងធ្វើកិច្ចសន្យាដល់អាជីវករ
ខេត្តបន្ទាយមានជ័យ ៖ ខណៈដែលនៅខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ កំពុងសម្បូរសត្វ ស្លាបរាប់ម៉ឺនក្បាលរស់នៅគួរឲ្យគយគន់ និងជាកន្លែងដ៏ទាក់ទាញភ្ញៀវទេសចរផងនោះ គេឃើញនៅតាមទីផ្សារមួយចំនួនរបស់ខេត្តទាំងនេះ នៅមានលក់សត្វស្លាបបោចហើយ ដែលនេះធ្វើឲ្យមានការព្រួយបារម្ភពីអាជ្ញាធរដែនដី ។ ក្តីបារម្ភនេះធ្វើឲ្យមន្ត្រីចម្រុះខេត្តបន្ទាយមានជ័យ បានចុះផ្សព្វផ្សាយណែនាំអប់រំ និងធ្វើកិច្ចសន្យាដល់អាជីវករ និងប្រជាពលរដ្ឋមួយចំនួនឲ្យបញ្ឈប់លក់សត្វស្លាប ... Read More »
ស្តាប់ការញុះញង់ប្រពន្ធចុង វាយធ្វើបាបកូនបង្កើតខ្លួនឯង ត្រូវនគរបាលឃាត់ខ្លួន
ភ្នំពេញ៖ បុរសម្នាក់បានវាយធ្វើបាប និងធ្វើទារុណកម្មទៅលើកូនប្រុសបង្កើតខ្លួនឯង រហូតដល់សន្លប់បាត់ស្មារតី នៅក្នុងបន្ទប់ជួល ព្រោះតែមានការញុះញង់ពីប្រពន្ធចុង ត្រូវបានប្រជាពលរដ្ឋប្តឹងឲ្យនគរបាលឃាត់ខ្លួន កាលពីវេលាម៉ោង១០ និង២០យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ... Read More »
បុរសម្នាក់ស្លាប់ សង្ស័យបណ្តាលមកពីជំងឺគាំងបេះដូង
ខេត្តព្រះសីហនុ៖ ពលរដ្ឋប្រាប់មកថា បុរសអ្នកភូមិម្នាក់ឈ្មោះ អេង តឺយ អាយុ៤៧ឆ្នាំ រស់នៅ ក្រុម៥ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានស្លាប់ភ្លាមៗដោយគាំងបេះដូង ក្រុមអ្នកភូមិមិនអាចជួយសង្គ្រោះបានឡើយ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃ២៦ ... Read More »
ស្រ្តីម្នាក់ប្រើជំនាញលួចលូកកាបូបលុយភ្លាត់ស្នៀតអស់លក្ខណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅផ្សារចាស់
ខេត្តសៀមរាប៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ជំនាញដើរលួចលូកយកកាបូបលុយតាមទីផ្សារនៅចំណុចផ្សារចាស់ ខណៈពេលជនរងគ្រោះដើរទិញម្ហូបក៏បានដឹងទាន់ពេលហើយប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០៩និង៤០នាទីព្រឹក ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ចំណុចក្នុងបរិវេណផ្សារចាស់កន្លែងលក់ត្រី ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ... Read More »
វិលត្រឡប់ពីអូស្ត្រាលី តារាសម្តែងពេជ្រ សុវណ្ណវិជ្ជរ៉ា និង ពេជ្រ រតនាទេវី ត្រៀមចេញមុខជាថ្មី
ភ្នំពេញ៖ បាត់មុខពីវិស័យសិល្បៈសម្តែងមួយរយៈពេល តារាសម្តែងស្រី ត្រកូលពេជ្រ គឺ ពេជ្រ សុវណ្ណវិជ្ជរ៉ា និង ពេជ្រ រតនាទេវី គ្រោងវិលចូលសិល្បៈជាថ្មីក្រោយពីពួកគេទើបនឹងវិលមកពីបន្តការសិក្សានៅប្រទេសអូស្ត្រាលី។ គេចាំបានថាស្រីស្អាត ពេជ្រ សុវណ្ណវិជ្ជរ៉ា និង ... Read More »
បើករថយន្តក្នុងល្បឿនលឿន រួចឱនយកទឹកផឹក ស្រាប់តែរេចង្កូតបុករង្វង់មូល និងបង្គោលភ្លើងបាក់អស់១ដើមរួមទាំងធ្លាក់ផ្លូវ
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន ហើយមិនមានការប្រុងប្រយ័ត្ន ខណៈឱនយកទឹកផឹក ស្រាប់តែជ្រុលចង្កូតទៅបុករង្វង់មូលគល់ស្ពានព្រែកសំរោង និងរេចង្កូតទៅបុកបង្គោលភ្លើង ព្រមទាំងបង្គោលឃាំងចិញ្ចើមផ្លូវបាក់អស់២ដើម ឯរថយន្តធ្លាក់ផ្លូវរងការខូចខាត ។ ករណីគ្រោះថ្នាក់ចរារចណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ... Read More »
សមត្ថកិច្ចឃាត់ខ្លួនប៉ូលិសក្លែងក្លាយមួយរូប ដែលគាបស៊ីយុវជនម្នាក់ តាមរូបភាពពិនិត្យទឹកនោមរកសារធាតុញៀន
ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនប៉ូលិសក្លែងក្លាយមួយរូប ពាក់ឯកសណ្ឋានស័ក្តិ៣ ដែលធ្វើសកម្មភាពគាបស៊ីយុវជនម្នាក់ តាមរយៈការឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ។ សកម្មភាពរបស់ប៉ូលិសក្លែងក្លាយរូបនេះ ធ្វើឡើងកាលពីវេលាម៉ោង១២៖៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៤ចំណុចមុខបុរីសែនមនោរម្យ ក្នុងសង្កាត់ចោមចៅទី៣ ... Read More »
កម្លាំងកងរាជអាវុធហត្ថស្រុកស្ទឹងហាវ បង្ក្រាបទីតាំងសង្វៀនជល់មាន់ អ្នកញៀនល្បែងរត់ចែកផ្លូវគ្នា បាទជើងសព្រាត
ភ្នំពេញ៖ ក្នុងផែនការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ការពារ សន្តិសុខ សណ្តាប់ លុបបំបាត់បទល្មើសតាមមូលដ្ឋាន គឺនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដឹកនាំដោយលោក ថៃ គឹមសាន ចុះបង្ក្រាបទីតាំងសង្វៀនប្រជល់មាន់ ... Read More »
សូមតាមដានអាកាសធាតុបណ្តាខេត្ត-រាជធានីមួយចំនួនចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៩
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានចេញសេចក្តីជូនដំណឹងបញ្ជាក់ពីបណ្តាខេត្ត-រាជធានីមួយចំនួន ដែលនឹងត្រូវជួបការផ្លាស់ប្តូរអាកាសធាតុមូលហេតុថាជ្រលងសម្ពាធខ្ពស់ បាននឹងកំពុងគ្របដណ្តប់លើកម្ពុជា ។ ក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងទៀតថា ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា ដល់ថ្ងៃទី ... Read More »
ក្រុមការងារមនុស្សធម៌ចម្រុះ ជួយឧបត្ថម្ភសម្ភារដល់មន្ទីរពេទ្យ និងចែកគ្រឿងឧបភោគ បរិភោគ ដល់ពលរដ្ឋចំនួន១០៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២
ខេត្តបន្ទាយមានជ័យ៖ ក្រុមការងារមនុស្សធម៌ចម្រុះ ជួយឧបត្ថម្ភសម្ភារដល់មន្ទីរពេទ្យ និងចែកគ្រឿងឧបភោគ បិរភោគ ដល់ប្រជាពលរដ្ឋចំនួន១០៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ក្រុមការងារមនុស្សធម៌ចម្រុះមាន ... Read More »
ភាពយន្តខ្មែរ ១៨ រឿងត្រូវដាក់បញ្ចូលដណ្ដើមជយលាភីក្នុងមហោស្រពភាពយន្តទី៦
ភ្នំពេញ៖ សាលមហោស្រពខ្សែភាពយន្តជាតិលើកទី០៦ ឆ្នាំ២០១៩ មានការចូលរួមពីបណ្ដាផលិតករ ដែលផលិតខ្សែភាពយន្តល្បីៗៗជាច្រើនដែលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមយកខ្សែភាពយន្តរបស់ខ្លួនមកដាក់បង្ហាញនិងធ្វើការប្រកួតប្រជែង ។ ក្នុងនោះគេសង្កេតឃើញថា សម្រាប់ឆ្នាំ២០១៩នេះ ទាំងគុណភាពនៃខ្សែភាពយន្តនិងចំនួនខ្សែភាពយន្ត ដែលយកមកប្រកួតប្រជែងឆ្នាំនេះ មានចំនួនការកើនឡើងរហូតដល់១៨ ។ មហោស្រពនេះ រៀបចំដោយនាយកដ្ឋានភាពយន្ត ... Read More »
សង្ស័យឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆាបឆេះក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ វ៉ាយអូលែតអឹភែរឹលខេមបូឌាកូអិលធីឌី កម្មករ កម្មការិនីភ័យរត់ចែកជើងគ្នា
ភ្នំពេញ៖ សង្ស័យឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆាបឆេះក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ វ៉ាយអូលែតអឹភែរឹលខេមបូឌាកូអិលធីឌី កម្មករ កម្មការិនីភ័យរត់ចែកជើងគ្នា សំណាងល្អរាលដាលធំដុំទេ ។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវ ២០០២ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ... Read More »
ផលិតផលឱសថ គ្រឿងសម្អាងជាច្រើនមុខ បង្ហោះលក់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ឈ្មោះ Helen Store គ្មានចុះបញ្ជិកា គ្មានលេខប្រវេទន៍ គ្មានការពិនិត្យគុណភាព និងគ្មានច្បាប់
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្មីៗនេះថា ផលិតផលឱសថ និងគ្រឿងសម្អាង ដែលកំពុងត្រូវបានផ្សព្វផ្សាយ លក់នៅហ្វេសប៊ុក ឈ្មោះ Helen Store ដូចជា ផលិតផលឱសថ ១ AGELESS EYE ... Read More »
ផ្ទុះឆេះរថយន្តស្ទូចមួយគ្រឿងនៅក្នុងរោងចក្រអគ្គិសនីមួយកន្លែងផ្អើលសមត្ថកិច្ច
ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីរថយន្តស្ទូចមួយគ្រឿងបានផ្ទុះឆាបឆេះដោយមិនដឹងមូលហេតុ ហើយបានរាលដាលដល់ឃ្លាំងស្តុកនៃរោងចក្រអគ្គិសនីមួយកន្លែងឆេះបំផ្លាញសម្ភារៈខាងក្នុងមួយចំនួន និងបណ្តាលឲ្យបុគ្គលិកម្នាក់រងរបួសត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចរោងចក្រអគ្គិសនី ស្ថិតនៅចំណុចភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។ ... Read More »