ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

បុរសម្នាក់ធ្លាប់លួចគោបានសម្រេចម្តងលើកទី២មកលួចទៀតត្រូវសមត្ថកិច្ចប៉ុស្តិ៍បាក់ខែងក្របួចជាប់

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍បាក់ខែង ខណ្ឌជ្រោយចង្វា ឃាត់ខ្លួនបុរសម្នាក់ ក្រោយពេលធ្វើសកម្មភាពលួចគោក្នុង ភូមិលើកទី១បានសម្រេច ហើយទៅលួចជាលើកទី ២ ត្រូវប្រជាពលរដ្ឋឃើញទាន់ ប្ដឹងឲ្យជួយអន្តរាគមន៍។ ហេតុការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង១០ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២ ០១៦ នៅតាមផ្លូវជាតិលេខ៦ ... Read More »

ធ្លាប់តែជក់ បែរជាបែកគំនិតទៅជួញដូរ ត្រូវកម្លាំងនគរបាលបង្ក្រាបម្នាក់ ដកហូតបានថ្នាំញៀន២១កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលតែងតែសង្ងំស្ងាត់ៗលប លួចប្រើប្រាស់នូវសារធាតុញៀន ស្រាប់តែបែកគំនិតទៅចែក ចាយគ្រឿងញៀន ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក ខ ណ្ឌឫស្សីកែវ ស៉ើបអង្កេតបង្ក្រាបឃាត់ខ្លួនបាន ដកហូតថ្នាំ ញៀន២១កញ្ចប់និងសម្ភារប្រើប្រាស់មួយចំនួន ។ មន្ត្រីនគរបាល បានបញ្ជាក់ថា ... Read More »

ម៉ូតូពីរគ្រឿងសាកកម្លាំងគ្នាម្នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់នៅស្រុកអូរជុំ

ខេត្តរតនគិរី៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូពីរគ្រឿង បានបើកបុកគ្នាពេញទំហឹងបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់បាក់ជើងត្រូវបានគេបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តនិងបុរសម្នាក់ទៀតបោកក្បាលស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវលំមួយកន្លែងស្ថិតនៅភូមិក្រលង ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ តាមសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាជនរងគ្រោះទាំងពីរនាក់ទី១ មានឈ្មោះបៀន ណាំ ... Read More »

ឆក់កាបូបមិនបានសម្រេចឃើញម៉ូតូជនរងគ្រោះដួលលើកម៉ូតូយកទៅបាត់

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ធ្វើសកម្មភាពឆក់កាបូបស្ពាយពីរនារីម្នាក់ មិនបានសម្រេចបណ្ដាលអោយជនរងគ្រោះដួលម៉ូតូ ហើយជនសង្ស័យម្នាក់បានចុះមកលើកម៉ូតូជនរងគ្រោះជិះយកទៅបាត់ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២៣និង៣០នាទីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាងមុខរោងចក្រ គង់ ហុង តាមបណ្ដោយមហាវិថីព្រះមន្នីវង្ស ក្នុងសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន ... Read More »

នគរបាលស្រុកស្ទឹងត្រង់ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងសារធាតុញៀន៣នាក់ រិបអូសវត្ថុតាងមួយចំនួន

ខេត្តកំពង់ចាម៖ មនុស្ស៥នាក់ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកក់ និងកម្លាំងនគរបាលការពារចំការកៅស៊ូបឹងកេត ប្រើវិធានការញុះញង់បង្ក្រាបឃាត់ ខ្លួន ក្នុងបទ សង្ស័យ រក្សារទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន។ ករណីឃាត់ខ្លួននេះ ធ្វើឡើងនៅម៉ោង ២និង៤០នាទីរសៀល ... Read More »

គ្រាប់បែកប្រភេទMK82 ដែលប្រជាពលរដ្ឋជីកស្រះប្រទះឃើញ ត្រូវអង្គការMAG និងស៊ីម៉ាកយកទៅកម្ទេចចោល

ខេត្តរតនគិរី៖ គ្រាប់បែកប្រភេទ MK82 ដែលកងទ័ពចក្រពត្តិ អាមេរិកទម្លាក់ក្នុងទឹកដីកម្ពុជាអំឡុងសម័យសង្គ្រាម ក្នុងចម្លោះឆ្នាំ១៩៧០ ដល់ ១៩៧៩ ត្រូវបានប្រជាពលរដ្ឋ ជីកស្រះប្រទះឃើញកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិកាផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ... Read More »

ស្រវឹងបើករថយន្តលឿនជែងមិនប្រយ័ត្នក្រឡាប់ធ្លាក់ប្រឡាយ

ភ្នំពេញ : រថយន្តសាំយ៉ុងមួយគ្រឿង បានក្រឡាប់ផ្ងារជើងក្នុងប្រឡាយទឹក ដោយសារអ្នកបើកបរស្រវឹង បើកលឿនវ៉ាជែងមិនប្រយ័ត្ន គេចពីរថយន្តបញ្ច្រាសទិសគ្នា តែមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២២ ថ្ងៃទី២១ ខែធ្នូ ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ... Read More »

ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ចាមបញ្ជាឲ្យនាយប៉ុស្តិ៍ច្រនៀងចូលខ្លួនបំភ្លឺករណីគ្រោះ ថ្នាក់ចរាចរណ៍

ខេត្តកំពង់ចាម ៖ ករណីគ្រោះថ្នាក់ចរា ចរណ៍រវាងរថយន្តនឹងម៉ូតូបង្កឡើងដោយ នាយនគរបាលប៉ុស្តិ៍កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុង ភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្ត កំពង់ចាមបានបណ្តាលឲ្យមនុស្ស៣នាក់ ... Read More »

ក្មេងស្រីម្នាក់លង់ទឹកស្លាប់នៅអាងព្រះភូមិ

ខេត្តឧត្តរមានជ័យ ៖ ស្ត្រីជាម្តាយបានយំសោកស្តាយស្រណោះកូនស្រីតូចយ៉ាងខ្លាំង បន្ទាប់ពីនាងជាប់រវល់ធ្វើកិច្ចការផ្ទះទុកកូន តូចឲ្យរត់លេងតែម្នាក់ឯង ហើយស្រាប់តែ នាងលង់ទឹកព្រះភូមិស្លាប់យ៉ាងអាណោច អាធ័ម កាលពីម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ... Read More »

រថយន្តហាយឡេនឌ័របើកលឿនបុកគោ២​ក្បាលផ្លោងទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលឲ្យខូចមួយកំណាត់មុខ​

ខេត្តកោះកុង៖ រថយន្តហាយឡេនឌ័រ ១គ្រឿង បើកលឿនដូចហោះបុកគោ២ក្បាលផ្លោងទៅចំរថយន្ត១គ្រឿងទៀត ខូចមួយកំណាត់មុខ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅ ភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល។ រថយន្តបង្កម៉ាកហាយឡេនឌ័រ បើកបរ ... Read More »

ក្មេងស្រីអាយុ១៣ឆ្នាំចេញពីរៀនឡើងផ្ទះ តាមជណ្តើរងងឹតត្រូវបុរសម្នាក់ចាប់ឱបថើប

ភ្នំពេញ ៖ ក្មេងស្រីជាសិស្សសាលា ម្នាក់ដែលមានអាយុទើបតែ១៣ឆ្នាំក្រេោយ ពីចេញពីរៀនឡើងទៅលើផ្ទះតាមជណ្តើរងងឹតត្រូវបុរសម្នាក់ចាប់ឱបថើប និងសុំ លេងទូរស័ព្ទពីនាងធ្វើឲ្យនាងភិតភ័យយ៉ាង ខ្លាំងរើបម្រះពីក្រញាំដៃបុរសម្នាក់នេះរត់ ឡើងទៅលើផ្ទះប្រាប់ឪពុកម្តាយឲ្យប្តឹង នគរបាលចាប់ខ្លួនភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ... Read More »

រថយន្តដឹកទំនិញក្រឡាប់ដោយសារអ្នកបើកបរលឿន

ខេត្តព្រះសីហនុ៖ រថយន្តកូរ៉េចំណុះ ៥តោនមួយគ្រឿង ខណៈបើកលើផ្លូវសុខៗស្រាប់តែជ្រុលចង្កូតធ្លាក់ចិញ្ចើមផ្លូវក្រឡាប់ជះទំនិញរាយប៉ាយពេញផ្លូវ។ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើង ដោយខ្លួនឯងនេះមិនបណ្តាលឲ្យមនុស្សណាស្លាប់នោះទេ គ្រាន់តែរងរបួសស្រាល តែប៉ុណ្ណោះ។ ហេតុការនេះបានកើតមានឡើងកាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៦ នៅផ្លូវសម្តេចហ៊ុនសែនត្រង់ ចំណុចឆ្នេរព្រែកត្រែង ស្ថិតនៅក្រុមទី៤ ភូមិ៤ ឃុំអូរត្រេះ ... Read More »

ម្តាយដឹកដៃកូនស្រីអាយុ៨ឆ្នាំទៅប្តឹងសមត្ថ កិច្ចឲ្យចាប់ខ្លួនប្តីដែលរំលោភកូន

ខេត្តកំពត ៖ ស្ត្រីម្នាក់បានដឹកដៃកូនស្រីអាយុ៨ឆ្នាំទាំងដំណើរត្រហេបត្រហប និងដោយភ្លើងកំហឹងទៅប្តឹងសមត្ថកិច្ចនគរ បាលប៉ុស្តិ៍រដ្ឋបាលព្រែកក្រឹសឲ្យចាប់ប្តី បន្ទាប់ពីមានការសង្ស័យថា ប្តីបានចាប់ រំលោភកូនស្រីជាច្រើនដង និងបន្តបន្ទាប់ ពេលដែលគ្មានមនុស្សនៅផ្ទះ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ក្រោយពីសមត្ថកិច្ចបាននាំក្មេងស្រីរងគ្រោះ ... Read More »

ថៃបញ្ជូនពលរដ្ឋខ្មែរ១០នាក់មកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ សមត្ថកិច្ចថៃបានបញ្ជូនពលរដ្ឋខ្មែរចំនួន១០នាក់ឲ្យវិលត្រឡប់មក ប្រទេសកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិន ខណៈដែលពលរដ្ឋខ្មែរទាំង នេះចាញ់បោកមេខ្យល់ឲ្យទៅស៊ីឈ្នួលធ្វើកម្មករនៅប្រទេសថៃ ។ ហេតុការណ៍សមត្ថកិច្ចថៃបញ្ជូនពលរដ្ឋខ្មែរមកកម្ពុជានេះ បានធ្វើឡើងកាលពីវេលាម៉ោង៤ និង៤៥ នាទីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចទីបញ្ជាការក្រុមការងារទំនាក់ ... Read More »

តួនាទីជាអនុប្រធានមណ្ឌលសុខភាពប្រាក់ខែចាយមិនគ្រប់រកស៊ីជួញដូរគ្រឿងញៀនបន្ថែម

ខេត្តកំពត ៖ កាលពីវេលាម៉ោង១១ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងអន្តរាគមន៍ ពិសេសដែលដឹកនាំដោយលោកវរសេនីយ៍ ត្រី លក ញ៉ាវ ប្រធានការិយាល័យព្រហ្ម ទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាល ខេត្តដោយបានទទួលបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ... Read More »

អាមេរិកច្រានចោលការចោទប្រកាន់ពាក់ព័ន្ធនឹងការស្លាប់របស់រដ្ឋទូតរុស្ស៊ីនៅទីក្រុងអង់ការ៉ា

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក John Kerby បានបញ្ជាក់ថា អាមេ រិកមិនជាប់ពាក់ព័ន្ធនឹងការសម្លាប់អគ្គរដ្ឋ ទូតរុស្ស៊ីលោក Andrei karlov ប្រចាំនៅ ទីក្រុងអង់ការ៉ា ប្រទេសទួរគីឡើយ ហើយពេលនេះគឺវាឆាប់ពេកដើម្បីបញ្ជាក់ពីការចោទប្រកាន់ទៅលើសកម្មភាពខាងលើ។ សារព័ត៌មាន ... Read More »

លោកបណ្ឌិត ខៀវ ថវិកា ប្អូនបង្កើតរបស់លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានទទួលមរណភាព

ភ្នំពេញ៖ ប្រភពព័ត៌មានពីអគ្គនាយកទូរទស្សន៍ជាតិកម្ពុជាបានបញ្ជាក់នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ថា លោកបណ្ឌិត ខៀវ ថវិកា ប្អូនប្រុសបង្កើតរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានទទួលមរណភាពហើយ ក្នុងជន្មាយុ៥០ឆ្នាំ ដោយរោគាពាធ ។ លោកខៀវ ... Read More »

មន្រ្តីជំនាញនៃក្រសួងរ៉ែ និងថាមពលចុះត្រួតពិនិត្យបច្ចេកទេសអាជីវកម្មបំផ្ទុះយកថ្មភ្នំស្ពង់ នៅខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ មន្រ្តីជំនាញនៃក្រសួងរ៉ែ និងថាមពល កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ បានចុះមកត្រួតពិនិត្យបច្ចេកទេសនៃការធ្វើអាជីវកម្មបំផ្ទុះយកថ្មភ្នំស្ពង់ ស្ថិតនៅក្បែរសាលាស្រុកសាលាក្រៅ ខេត្តប៉ៃលិនរបស់ក្រុមហ៊ុនប៉ៃលិន រ៉កឃែរី ដែលមានថៅកែជាជនជាតិថៃ ជាអ្នកធ្វើអាជីវកម្មផ្តាច់មុខថ្មភ្នំស្ពង់នោះតែម្តង ។ ការចុះត្រួតពិនិត្យបច្ចេកទេសពីសំណាក់មន្រ្តីជំនាញត្រូវគេមើលឃើញថា ក្រោយពីមានសារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការផ្សព្វផ្សាយនៃការធ្វើអាជីវកម្មថ្មភ្នំស្ពង់ពីសំណាក់ក្រុមហ៊ុន ... Read More »

ចាប់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀនមេតំហ្វតាមីចំនួនមួយកញ្ចប់

ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកល្វាឯមចាប់ខ្លួន កាលពីវេលាម៉ោង១០ និង៣៥នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួនមួយកញ្ចប់ និងម៉ូតូមួយគ្រឿង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ... Read More »

ជនស្ស័យ៣នាក់ជាប់ពាក់ព័ន្ធលួចសម្ភារៈជនបរទេសត្រូវកម្លាំងជំនាញបញ្ជូនទៅសាលាដំបូង

ខេត្តព្រះសីហនុ៖ ក្រោយពីមានពាក្យបណ្តឹងពីជនរងគ្រោះ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងករណី អំពើលួច (លួចសម្ភារៈជនបរទេសតាមឆ្នេរ) ស្ថិតនៅចំណុច ឆ្នេរអូត្រេះ ក្រុមទី០២ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ទៅលើជនរងគ្រោះចំនួន ... Read More »

ជនសង្ស័យ២នាក់ជិះម៉ូតូឆក់ទូរស័ព្ទដៃបានសម្រេច តែរត់មិនរួចពីសមត្ថកិច្ចចាប់ដាក់ខ្នោះ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ SAMSUNG ពីនារីរងគ្រោះបានសម្រេច ហើយជិះម៉ូតូរត់គេចមិនរួចត្រូវជាប់ខ្នោះសមត្ថកិច្ច ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចមុខឃ្លាំងក្រុមហ៊ុនស្រាបៀរអង្គរ ផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ... Read More »

បង្រ្កាបគ្រឿងញៀន២ខេត្ត ចាប់ខ្លួន១០នាក់ និងថ្នាំញៀនមួយចំនួនធំ

ខេត្តបន្ទាយមានជ័យ-បាត់ដំបង៖ ក្នុងរយៈពេល២ថ្ងៃនេះ គេសង្កេតឃើញកម្លាំងនគរបាលចំនួន២ខេត្ត គឺខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានចេញប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងក្តៅគគុក ទៅលើបទល្មើស២ករណីដាច់ដោយឡែកពីគ្នា បង្រ្កាបបានជនសង្ស័យគ្រឿងញៀនសរុបចំនួន១០នាក់។ នគរបាលខេ្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនប្រុសស្រី៧នាក់ ចំណែកនគរបាលខេត្តបាត់ដំបងបង្រ្កាបឃាត់ខ្លួនបានជនង្ស័យគ្រឿងញៀន៣នាក់ និងដកហូតបានវត្ថុតាងថ្នាំញៀនមួយចំនួនធំផងដែរ ។ ប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កម្លាំងនគរបាលខេត្តទាំង២ ក្រោយ ពីរាជរដ្ឋាភិបាលកម្ពុជា ... Read More »

ទាក់ដៃចង្កូតម៉ូតូដួល រថយន្តដឹកខ្សាច់មកដល់កិនស្លាប់ម្នាក់ និងរបួស២នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចររវាងម៉ូតូ ២គ្រឿង បើកបញ្ច្រាសទិសគ្នា ហើយទាក់ដៃចង្កូតគ្នាបណ្ដាលដួល គាប់ជួនមានរថយន្តដឹកខ្សាច់បើកមកពីក្រោយ ក៏កិនបុរសម្នាក់ធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម និង ២នាក់ទៀតបានរបួសធ្ងន់ និងស្រាល ក្នុងនោះមានស្រីម្នាក់ កាលពីវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ... Read More »

លោកនាយឧត្តមសេនីយ៍ គន់ គីម ចុះជួបសំណេះសំណាលជាមួយអតីតយុទ្ធជននៅស្រុកបាធាយ និងស្រុកជើងព្រៃ ៥២៦នាក់

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ គន់ គីម បានសុំទោសនៅចំពោះមុខបងប្អូន ដែលកន្លងមកជាប់ធ្វើការងារសមរភូមិ មិនបានយកចិត្តទុកដាក់ចំពោះបងប្អូន និងដោយសារពីមុនខាងសង្គមកិច្ច ជាអ្នកទទួលខុសត្រូវ គាត់មានគ្នាតិច ទើបមិនអាចមើលបានសព្វគ្រប់ ។ លោកបន្តថា៖ តែឥឡូវនេះ សមាគមមានគ្នាសមល្មម ... Read More »

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ តុលាការក្រុងភ្នំពេញ ប្រកាសសាលក្រម លើសំណុំរឿងនិស្សិតម្នាក់ ចាក់សម្លាប់មន្ត្រីយោធាស្រីម្នាក់ នៅសង្កាត់ផ្សារដេប៉ូ១

ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ តុលាការក្រុងភ្នំពេញ បានប្រកាសសាលក្រម លើសំណុំរឿងនិស្សិតម្នាក់ ចាក់សម្លាប់មន្ត្រីយោធាស្រីម្នាក់ នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។ សាលក្រមនេះ បានសម្រេចផ្តន្ទាទោស និស្សិតខាងលើ ឱ្យជាប់ពន្ធនាគារមួយជីវិត និងសងជំងឺចិត្ត៨០លានរៀល។ ... Read More »

ជនជាតិសាំងហ្គាពួរប្រុសស្រី៤នាក់ដើររកកន្លែងញាំអាហារត្រូវជនសង្ស័យ២នាក់ឆក់កាបូបបានសម្រេច

ភ្នំពេញ៖ ជនជាតិសាំងហ្គាពួរ ប្រុស ស្រី៤នាក់ បានដើរចេញពីសណ្ឋាគារទៅរកញាំអាហារ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច ហើយជិះគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ទុលមុខនឹងផ្ទះសំណាក់ ... Read More »

គួរឲ្យអស់សំណើចខ្លាំងណាស់ គ្រាន់តែរឿងគ្នាជិះម៉ូតូប៉ះស្លាកលេខពីក្រោយបន្តិច ប្រុងទារសំណង

ភ្នំពេញ៖ គួរឲ្យអស់សំណើចខ្លាំងណាស់ បុរសម្នាក់គ្រាន់តែនារី២នាក់ជិះម៉ូតូ ប៉ះស្លាកលេខពីក្រោយបន្តិច ប្រុងទារសំណងទាំងម៉ូតូរបស់ខ្លួនមិនមានការខូចខាត់សូម្បីតែបន្តិច។ ហេតុការណ៍គួអោយចង់សើចនេះ បានកើតឡើងកាលពីម៉ោង៦និង៤៥នាទីព្រលប់ ថ្ងៃទី២០ ខែធ្នួ ឆ្នាំ២០១៦ នៅចំណុចម្តុំផ្សារក្រមួន ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អ្នកឃើញហេតុការណ៍បានអោយដឹងថា ... Read More »

រថយន្តកាមរីឆ្លាមបើកបុករះរថយន្តកុងតឺន័រ និងបន្តបុកជញ្ជាំងផ្ទះល្វែង២កន្លែងនៅបុរីពិភពថ្មី

ភ្នំពេញ៖ រថយន្តកាមរីឆ្លាម មួយគ្រឿងបានរងការខូចខាតខ្ទេចទាំងស្រុង ដោយសារតែ ម្ចាស់បានបើកក្នុងល្បឿនលឿន ហើយបានជ្រុលទៅ បុកពីក្រោយរថយន្តដឹកកុងតឺន័រ មួយគ្រឿងទៀត ដែលកំពុងបើកបរស្របគ្នា កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបុរីពិភពថ្មី ស្ថិតនៅតាមបណ្ដាយផ្លូវជាតិលេខ៤ ... Read More »

សមត្ថកិច្ចចម្រុះរកឃើញ ភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រូល និងកន្ទុយដំរី ដែលឈ្មួញលាក់ទុកនៅក្នុងប្រហោងឈើហ៊ុប ទម្ងន់ប្រមាណជាង ១តោន

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចចម្រុះរកឃើញ ភ្លុកដំរី ឆ្អឹងខ្លា ស្រការពង្រូល និងកន្ទុយដំរី ដែលឈ្មួញលាក់ទុកនៅក្នុងប្រហោងឈើហ៊ុប ទម្ងន់ប្រមាណជាង ១តោន ។ សមត្ថកិច្ចបានថ្លឹង វត្ថុតាងទាំងនោះ ... Read More »

ស្រវឹងជិះម៉ូតូលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ យុវជនម្នាក់ស្រវឹងស្រា បានជិះម៉ូតូម្នាក់ឯង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលកំពុងជិះឆ្លងផ្លូវ ចំពីចហៀងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ របួសធ្ងន់។ ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវលេខ៤៦៦ ស្ថិតក្នុងសង្កាត់បឹងត្របែក ... Read More »