ភ្នំពេញ៖ អាជ្ញាធរខណ្ឌជ្រោយចង្វា សហការជាមួយអាជ្ញាធរសង្កាត់ជ្រោយ ចង្វា ប្រជាការពារ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បានចុះរុះរើសំណង់សួនច្បារអត់ច្បាប់ដែល សង់រំលោភលើផ្លូវសាធារណៈមួយកន្លែង ខណៈដែលអាជ្ញាធរសង្កាត់ខណ្ឌចុះណែនាំនិងជូនដំណឹងជាច្រើនលើកច្រើនសាហើយតែម្ចាស់សំណង់ដែលគេស្គាល់ ជារបស់លោក បា៉ន សូស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មមិនសហការទើបអាជ្ញាធរប្រើ វិធានការរដ្ឋបាលរុះរើកម្ទេចចោលតែម្តង ... Read More »
សន្តិសុខ
ពលរដ្ឋជាង២០០គ្រូសាររស់នៅតាមបណ្តោយផ្លូវ ជាតិលេខ៤ប្រកាសធ្វើបាតុកម្មដុតកង់រថយន្តតវ៉ារឿងកាយប្រឡាយទឹកកាត់ផ្តាច់និងយកដីរបស់ពួកគាត់
ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ព្រែកទឹកសាបនិងតំបន់ក្បាលឆាយ ចំណុចខាងក្រោយបន្ទាយសឹករងខេត្តព្រះសីហនុប្រមាណជាង២០០គ្រូសារ កាល ពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ បានប្រកាសធ្វើបាតុកម្មប្រឆាំងអាជ្ញាធរ ខេត្ត ព្រះសីហនុ ដែលមិនព្រមបញ្ចប់នូវសកម្មភាពគំរាមកំហែងដោយកងកម្លាំងប្រដាប់អាវុធ និងបានប្រើប្រាស់គ្រឿងចក្រឈូសឆាយ កាយប្រឡាយទឹកព្រមទាំងយកដី របស់ពួកគាត់ដោយអាជ្ញាធរបានប្រើ ... Read More »
ក្បាលស្ពានអូជីកតាម៉ុកស្រុកអន្លង់វែងត្រូវបានអាជ្ញាធរបណ្ដោយឲ្យលក់ដូរអនាធិបតេយ្យ
ខេត្តឧត្តមានជ័យ ៖ ក្បាលស្ពានអូជីក តាម៉ុកស្ថិតនៅក្នុងភូមិអូរចិញ្ជៀនឃុំអន្លង់ វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកំពុងតែត្រូវបានអាជ្ញាធរបណ្ដែតបណ្ដោតឲ្យ ក្រុម អាជីវករនិងពលរដ្ឋដាក់លក់បន្លែត្រីសាច់ពាសពេញចិញ្ចើមផ្លូវនិងដងផ្លូវយ៉ាងអនាធិបតេយ្យបណ្តាលឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈយ៉ាងធ្ងន់ធ្ងរ ។ ការដាក់តាំងលក់បន្លែត្រីសាច់ផ្សេងៗនៅក្បាលស្ពានអូរជីកតាម៉ុកគឺក្រុមអាជីវករនិងពលរដ្ឋបានដាក់លក់តាមកញ្រែ្ចងផ្ទាល់នឹងដីនៅតាមដងផ្លូវខ្វះអនាម័យដែលរថយន្ដនិងម៉ូតូបើកចុះឡើងដីហុយចូល ។ មិនត្រឹមតែមានការដាក់លក់បន្លែត្រីសាច់ប៉ុណ្ណោះថែមទាំងដាក់លក់សាច់សត្វព្រៃយ៉ាងអនាធិបតេយ្យទៀតផង ។ នៅក្នុងនោះគេឃើញមានក្រុមអាជីវករបានដាក់លក់ជាប្រចាំននូវសាច់ឈ្លូសនិងសាច់ជ្រូកព្រៃ។ល។សាច់សាត្វព្រៃទាំងនេះ ... Read More »
កូនត្រីធម្មជាតិរាប់សិបតោនត្រូវបានឈ្មួញចិញ្ចឹមត្រីឆ្តោយកមកធ្វើនុយដែលច្បាប់ហាមឃាត់
ខេត្តសៀមរាប ៖ បើយោងតាមច្បាប់ស្តីពីការចិញ្ចឹមកូនត្រីឆ្ដោបានបង្ហាញថាការចិញ្ចឹមកូនត្រីប្រភេទនេះគឺបានកំណត់ថា មិនត្រូវយកកូនត្រីធម្មជាតិយកមកធ្វើជា ចំណីនោះទេពោលគឺឲ្យត្រីឆ្តោស៊ីតែត្រីខូចគុណភាពនិងត្រីសប្បនិមិត្តប៉ុណ្ណោះ ។ ទោះ ជាយ៉ាងនេះក្តីនៅក្នុងក្រុងសៀមរាបមានស្រះចិញ្ចឹមត្រីឆ្តោប្រមាណជាង១០កន្លែងកំពុងដំណើរការដោយឲ្យត្រីឆ្តោស៊ីកូនត្រីធម្មជាតិរាប់សិបតោនក្នុងមួយថ្ងៃៗ។ ជាមួយគ្នានោះដែរពលរដ្ឋម្នាក់បាន សម្តែងការព្រួយបារម្ភបើបណ្តោយឲ្យមានការយកកូនត្រីធម្មជាតិយកមកឲ្យត្រីឆ្តោស៊ីយ៉ាងនេះពិតជាថ្ងៃខាងមុខត្រូវហិនហោចពូជត្រីនៅក្នុងបឹងទន្លេសាបនេះជាក់ជាមិនខានបើទោះជាកូនត្រីទើបនឹងញាស់ឬមានស្លាបហើរក៏មិនអាចគេចរួចបានឡើយ ។ ពលរដ្ឋបន្តថាបើមន្ត្រីជំនាញមិនឆាប់ចុះត្រួតពិនិត្យនោះទេច្បាស់ជាថ្ងៃណាមួយកូនចៅជំនាន់ក្រោយលែងស្គាល់ត្រីធម្មជាតិទៀតហើយ ។ ករណីនេះគេដាក់ការសង្ស័យថាមានសមត្ថកិច្ចជំនាញនិងអាជ្ញាធរដែនដីមួយចំនួនប្រហែលទទួលសំណែនពីបទល្មើសទាំងនោះទើបមិនមានការចុះបង្ក្រាប ។ ... Read More »
ខូចចិត្តនឹងប្រពន្ធរត់ចោលបុរសតែលតោលផឹកស្រារហូតដល់គាំងបេះដូងស្លាប់
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេដឹងថា ប្រពន្ធសុំបែកផ្លូវហើយតូចចិត្តពេកក៏បាន ផឹកស្រាថ្នាំរាល់ថ្ងៃរហូតដេកស្លាប់នៅលើរោងតាមចិញ្ចើមផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមផ្លូវលេខ ៤៥BT ក្នុងក្រុម១ ភូមិសន្សំកុសល៦ សង្កាត់បឹងទំពុនខណ្ឌមានជ័យ ។ ប្រភពព័ត៌មានពីស្រ្តីម្នាក់ដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា សពមានឈ្មោះ ... Read More »
គូស្នេហ៍ភេទដូចគ្នា ខណៈតួស្រីជិតដល់ថ្ងៃចូលរោងការ តួប្រុសខឹងចិត្ត យកខ្សែចងកសម្លាប់ខ្លួន
ភ្នំពេញ ៖ គូស្នេហ៍១គូ ស្រឡាញ់ភេទដូចគ្នា ដោយនារីដើរតួជាប្រពន្ធ ជិតដល់ថ្ងៃរៀបការជាមួយបុរសម្នាក់ទៀត ធ្វើឲ្យនារីដែលដើរតួជាប្តីខឹងចឹត្ត យកខ្សែភ្លើងមកចងកសម្លាប់ខ្លួន បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់ជួលលេខ ... Read More »
ផ្លាស់ប្ដូរអ្នកនាំពាក្យតុលាការខេត្តកណ្ដាល ក្រោយនិយាយថានាំពាក្យតែខ្យល់
ខេត្តកណ្តាល៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល លោក លឹម សុគន្ថា សម្រេចផ្លាស់ប្ដូរលោក ឯក ស៊ុនរស្មី ចេញពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដោយដាក់ជំនួសលោក ទេព មុនិន្ទ និង លោក សំម ... Read More »
លោកព្រះរាជអាជ្ញារងដឹកនាំកម្លាំងបង្រ្កាបសិប្បកម្មកែច្នៃ និងស្តុបឈើខុសច្បាប់ស្តីពីរដ្ឋព្រៃឈើ
ខេត្តពោធិ៍សាត់៖ លោក លី ធារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ដឹកនាំកម្លាំងរួមមានមន្ត្រីរដ្ឋបាលព្រៃឈើ, សង្កាត់, ផ្នែក, កងអាវុធហត្ថខេត្ត, កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើតុំ ចុះបង្រ្កាប់ទីតាំងសិប្បកម្មកែច្នៃនិងស្តុបឈើដោយខុសច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ ក្នុងនោះកម្លាំងរឹបូុសវត្ថុតាង បានមួយចំនួនធំយកទៅរក្សាទុកដើម្បីបន្តតាមនីតិវិធី ។ ប្រតិបត្តិការណ៍នេះបានប្រព្រឹត្តឡើងកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ... Read More »
ការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់លីក លីរ៉ាក្លឹប ឆ្នាំ២០១៦ត្រូវបានបិទបញ្ចប់
ខេត្តប៉ៃលិន៖ នៅរសៀល ថ្ងៃទី18 ខែកញ្ញា ឆ្នាំ២០១៦ នៅទីលានក្លឹបលីរ៉ា បានរៀបចំពិធីបិទការប្រកួតពានរង្វាន់លីកលីរ៉ាក្លឹប ឆ្នាំ២០១៦ ដោយមានការអញ្ចើញចូលរួមពីសំណាក់លោកឧកញ្ញា សេង ឈុនលេង ជាម្ចាស់ក្លឹប និង លោក តង់ ... Read More »
ដំរីមួយក្បាលចុះប្រេងនៅខេត្តមណ្ឌលគិរី ដេញវ័ធនិងជាន់បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តមណ្ឌលគិរី៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារត្រូវសត្វដំរីចុះប្រេងមួយក្បាលដេញវ័ធ និងជាន់ពីធ្លាយពោះវៀនចេញមកក្រៅ ។ ករណីនេះបានកើតឡើងកាលពីរសៀលម៉ោង១ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចអូរទេ ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះ ... Read More »
បុរសម្នាក់ស្លាប់ផ្កាប់មុខនៅលើផ្ទៃទឹកព្រែកត្រូវបានប្រជាពលរដ្ឋប្រទះឃើញ
ខេត្តកណ្តាលៈ បុរសម្នាក់មិនស្គាល់អត្តសញ្ញាញដេកស្លាប់ផ្កាប់នៅលើផ្ទៃទឹកព្រែក ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចក្នុងព្រែកថ្មីខាងលិចភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។ មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា សាកសពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ... Read More »
បង្ក្រាបគ្រឿងញៀននៅខណ្ឌមានជ័យឃាត់ខ្លួន ប្រុស ស្រីជិត១០នាក់
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបគ្រឿងញៀននៅក្នុងខណ្ឌមានជ័យ ដោយលទ្ធផលឃាត់ខ្លួនជនសង្ស័យប្រុស ស្រីជិត១០នាក់ ។ ករណីនេះបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង០៤និង៣០នាទី ទៀបភ្លឺនៅចំណុច ផ្លូវលេខ៣១បេតេ ក្រុមទី០១ ភូមិ សន្សំកុសល៤ សង្កាត់ បឹងទំពុន ... Read More »
រថយន្ដហ៊ីយ៉ាន់ដាយបុកម៉ូតូបណ្ដាលឲ្យស្លាប់បុរសម្នាក់ពេលបញ្ចូនដល់មន្ទីរពេទ្យ
ខេត្តកំពង់ធំ៖ បុរសម្នាក់បានរងរបួស ធ្ងន់និងស្លាប់ពេលបញ្ចូលដល់មន្ទីរពេទ្យក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយបានបើកបុកម៉ូតូមួយគ្រឿងក្នុងទិសដៅបញ្រ្ចាស គ្នាពេញទំហឹង។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១៤និង១៥នាទីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅលើ កំណាត់ផ្លូវជាតិលេខ៦២ ត្រង់ចំណុចភូមិ ត្រពាំងថ្ម ឃុំសាលាវិស័យ ស្រុកប្រាសាទ បល្ល័ង្ក ខេត្តកំពង់ធំ។ ... Read More »
កំដៅសម្លទុកចោល ឆេះខ្លោច ហុយផ្សែង បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋទាំងថ្ងៃ
ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលទាំងថ្ងៃរសៀល ខណៈដែលរថយន្តពន្លត់អគ្គិភ័យប្រចាំការនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចេញអន្តរាគមន៍ភ្លាមៗ បន្ទាប់ពីមានផ្សែងហុយចេញពីក្នុងផ្ទះប្រជាពលរដ្ឋ ដោយសារតែម្ចាស់ផ្ទះកំដៅសំឡ ទុកចោល ឆេះខ្លោច ហុយផ្សែង បង្កការភ្ញាក់ផ្អើល ប៉ុន្តែសំណាងល្អសមត្ថកិច្ចអន្តរគមន៍ទាន់ពេលវេលា ។ ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៩ ខែកញ្ញា ... Read More »
មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវនគរបាលស្រុកខ្សាច់កណ្តាលចាប់ខ្លួន
ខេត្តកណ្តាលៈ មុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលចាប់ខ្លួន រឹបអូសវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន២កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១, កាំភ្លើងច្នៃចំនួន០១ដើម, ដាវសាំម៉ូរ៉ៃចំនួន០២ដើម, ពូថៅចំនួន០១, ដែកចុងស្រួចចំនួន០១ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ប្រតិបត្តិការបង្រ្កាបនេះ ... Read More »
លួចម៉ូតូរ៉ឺម៉កអ្នកលក់ប្រហិតបានហើយសង្ងំដោះស្លាកលេខត្រូវសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនបាន២នាក់
ភ្នំពេញ: ជនសង្ស័យ២នាក់ត្រូវបានកម្លាំងអត្តរាគមន៍ សហការជាមួយកម្លាំងនគរប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន ខណៈដែលកំពុងធ្វើសកម្មភាពលួចដោះស្លាកលេខចេញពីម៉ូតូរ៉ីម៉កលក់ប្រហិត កាលពីវេលាម៉ោង១០និង១០នាទីព្រឹក នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ក្រុម៥ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យ១ឈ្មោះ ... Read More »
ខ្ចីម៉ូតូមិត្តភក្តិទៅសម្ភាស បែរបាត់រហូត៦ថ្ងៃ ប្រទះឃើញប្តឹងនគរបាលចាប់ដាក់ខ្នោះ
ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆបោកម៉ូតូពីមិត្តភក្តិយកទៅបញ្ចាំរួចគេចខ្លួនបានពេល០៦ថ្ងៃ ។ ការឃាត់ខ្លួននេះ នៅវេលាម៉ោង១៤ និង៣០នាទី ថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ផ្ទះជួល ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ... Read More »
ស្រវឹងបើកម៉ូតូបុករថយន្តពេញទំហឹងរបួសធ្ងន់ម្នាក់
ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូក្នុងស្ថានភាពស្រវឹង ជ្រុលទៅបុករថយន្តបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងរបួសសល់ដង្ហើមចង្រិតខ្លួនឯង កាលពីវេលាម៉ោង៥និង២០នាទី ល្ងាយថ្ងៃទី១៨ ខែកញ្ញា ២០១៦ នៅចំណុចលើកំណាត់ផ្លូវបេតុង កែងមុខវត្តសំរោងត្បូង ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ... Read More »
ផឹកសុីស្រវឹងចង់ទៅរាំលេងនៅក្លឹបជិះម៉ូតូលឿនពេកត្រូវរថយន្តបុកស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុនិងម្នាក់ទៀតបានរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈជួប និងគ្រោះថ្នាក់ចរាចរបង្កដោយរថយន្តបុកម៉ូតូពេញទំហឹងព្រោះតែពួកគេផឹកសុីស្រវឹងហើយចង់ទៅរាំលេងនៅក្នុងក្លឹប ។ គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង១ និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ៥៩៨ កែងផ្លូវលេខ១៩៦៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ... Read More »
បើកឆាកប្រយុទ្ធគ្នានៅមុខសាលាខេត្តអ្នកចាញ់ចូលពេទ្យ អ្នកឈ្នះរត់គេចខ្លួន
ពោធិ៍សាត់៖ ក្មេងទំនើងពីរក្រុមបានបង្កអនាធិបតេយ្យលើទីផ្លូវសាធារណៈ នៅមុខសាលាខេត្តពោធិ៍សាត យ៉ាងស្វិត់ស្វាញ បង្កការរបួសស្នាមមនុស្សម្នាក់យ៉ាងធ្ងន់ធ្ងរ ចំណែកគូទម្នាស់បានរត់គេចខ្លួនបាត់អស់ស្រមោល ។ ហេតុការណ៍ក្មេងទំនើងបង្កភាពអនាធិបតេយ្យលើផ្លូវសាធារណៈខាងលើនេះ ប្រពឹត្តឡើងកាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅលើទីផ្លូវសាធារណៈត្រង់ចំណុចមុខសាលាខេត្តពោធិ៍សាត់ ស្តិតក្នុងភូមិពាលញែក ... Read More »
រថយន្តក្រឡុកសីុម៉ងត៍ បុកអ្នកបើកម៉ូតូស្លាប់បុរសម្នាក់ និងរបួសធ្ងន់ម្នាក់
ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់របស់ក្រុមហ៊ុន(Home Master Group )មួយគ្រឿងក្រោយចេញពីចាក់សីុម៉ង់ត៍ក្នុងបុរីឌឹកមេគង្គរ៉ូយា៉ល់រួចបានបើកចេញមកវិញបុកម៉ូតូមួយគ្រឿងនៅតាមផ្លូវជាតិលេខ៦បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនិងកន្លែងកើតហេតុ និងក្មេងប្រុសម្នាក់របួសធ្ងន់ ចំណែកអ្នកបើកជនបង្កបានទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជាង៩ព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៦ ខាងមុខក្រុមហ៊ុន(បុរីឌឹកមេគង្គរ៉ូយា៉ល់) ភូមិខ្ទរសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ សមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថាជនរងគ្រោះដែលស្លាប់មានឈ្មោះ ង្វៀងយាំុងថាន់អាយុ១៧ឆ្នាំ ... Read More »
ឃាត់ខ្លួនឪពុកនិងកូន២នាក់ពីបទជួញដូរថ្នាំ ញៀន
ភ្នំពេញ ៖ ឪពុកនិងកូនប្រុសជាជនជាតិ វៀតណាម២នាក់ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌឫស្សីកែវស្រាវជ្រាវឈាន ដល់ការបង្ក្រាបនិងឃាត់ខ្លួនព្រមទាំងដក ហូតនូវថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ៥៦កញ្ចប់តូច និងសម្ភារប្រើប្រាស់គ្រឿង ញៀនមួយចំនួនទៀត។ នគរបាលខណ្ឌឫស្សីកែវបានឆ្មក់ចូល ទៅទីតាំងផ្ទះជនសង្ស័យដែលជាប់ចោទពី បទជួញដូរថ្នាំញៀននេះបានធ្វើឡើងនៅ វេលាម៉ោង២រសៀល ថ្ងៃទី១៧ ... Read More »
សង្ស័យងងុយដេក បើកម៉ូតូបុកបង្គោលគីឡូម៉ែត្របណ្តាលឲ្យស្លាប់ និងរងរបួសធ្ងន់
ខេត្តកណ្តាល៖ សង្ស័យងងុយដេក បើកម៉ូតូបុកបង្គោលគីឡូម៉ែត្របណ្តាលឲ្យយុវជន២នាក់របួសធ្ងន់ និងស្លាប់ម្នាក់ភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចបង្គោលគីឡូម៉ែត្រលេខ២៣ តាមបណ្តោយផ្លូវលេខ៦A ក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុចកំពូល ខេត្តកណ្តាល ។ ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ... Read More »
បុរសម្នាក់ចងក.ធ្វើអត្ដឃាតនៅលើដើមស្វាយដោយមិនដឹងមូលហេតុ
ខេត្តកណ្ដាលៈ បុរសម្នាក់ពុំដឹងជាមានវិបត្ដិអ្វីដោះស្រាយមិនចេញ ក៏សម្រេចចិត្ដចងក.ធ្វើអត្ដឃាតនៅលើដើមស្វាយបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង២០និង៥០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអង្គរមាស ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។ មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះចងក.ធ្វើអត្ដឃាតឈ្មោះ ប៉ិច ... Read More »
ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់របស់ក្រសួងធនធានទឹក និងឧតុនិយម
ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់របស់ក្រសួងធនធានទឹក និងឧតុនិយម Read More »
លោកយាយម្នាក់ឈ្នះក្តីតាំងពីភ្នែកភ្លឺរហូតងងឹតភ្នែកទើបទទួលបានដីរបស់ខ្លួនមកវិញ
ខេត្តកំពង់ធំ ៖ កងកម្លាំងជាង១០០នាក់ ដឹកនាំដោយលោកសាយ ណូរ៉ា ព្រះរាជ អាជ្ញារងខេត្តកំពង់ធំចុះអនុវត្តសេចក្តី សម្រេចរបស់តុលាការកំពូល ដើម្បីរុះរើ ផ្ទះមួយខ្នងរបស់លោក ស៊ុយ ស៊ីម ដែល ជាភាគីចាញ់ក្តីជាមួយនឹងបងប្អូនជីដូនមួយ ឈ្មោះ ... Read More »
ប្រជាពលរដ្ឋខេត្តព្រះសីហនុបន្តការរិះគន់មន្ទីរសាធារណការធ្វើផ្លូវឆាប់ខូច
ខេត្តសីហនុ ៖ កំណាត់ផ្លូវប្រវែងប្រមាណ ៥០០ម៉ែត្រ ក្នុងក្រុងព្រះសីហនុ ដែលទើប តែជួសជុលចាក់អ៊ុតកៅស៊ូ ប្រមាណមួយខែកន្លងមកបានខូចទៅវិញនាំឲ្យមានការរិះគន់ពីមហាជនយ៉ាងច្រើន ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រះសីហនុបានទទួលរងនូវការរិះគន់ពី សំណាក់ប្រជាពលរដ្ឋ បន្ទាប់ពីមានការខូច ខាតកំណាត់ផ្លូវប្រវែងប្រមាណ៥០០ម៉ែត្រនៃផ្លូវប្រវែងជាងពីរគីឡូម៉ែត្រ ... Read More »
នគរបាលស្រុកត្បូងឃ្មំុឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធគ្រឿងញៀន
ខេត្តត្បូងឃ្មំុៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកត្បូងឃ្មំុឃាត់ខ្លួន ក្នុងករណីជាប់ពាក់ពន្ធ័នឹងសារធាតុញៀន ។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១៧ និង ២០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិកណ្តោលត្បូង ឃុំជីគរ ស្រុក-ខេត្តត្បូងឃ្មុំ ... Read More »
ផ្លូវលំមួយខ្សែនៅស្រុកក្រគរខេត្តពោធិ៍សាត់ខូចខាតខ្លាំងប្រជាពលរដ្ឋលំបាកធ្វើដំណើរ
ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋរស់នៅ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កំពុងប្រឈមបញ្ហាផ្លូវខូចលំបាកធ្វើដំណើរទៅមន្ទីរពេទ្យ និងទៅផ្សារ ។ ក្រុមអ្នកភូមិ បារម្ភថា បើមានអ្នកភូមិឈឺត្រូវបញ្ជូនទៅ មន្ទីរពេទ្យជាបន្ទាន់នោះ អាចនឹងស្លាប់មុននឹងបញ្ជូនទៅដល់មន្ទីរពេទ្យ ... Read More »
ទៅឃ្វាលសត្វក្របីដូចទៅឲ្យប្រុសព្រានចាប់រំលោភ
ខេត្តពោធិ៍សាត់៖ បុរសល្មោភកាមម្នាក់ត្រូវកម្លាំងនគរបាលជំនាញស្រុកក្រគរ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឈើតុំ ចាប់ខ្លួនវាយខ្នោះនៅពេលបុរសល្មោភកាមរូបនេះ បានចាប់ក្មេងស្រីឃ្វាលសត្វក្របីនៅកន្លែងស្ងាត់ដាច់ស្រយាល ។ ហេតុការណ៏នេះ បានកើតឡើងកាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចកោះកោង ស្ថិតក្នុងភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ... Read More »