ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

ស្រវឹងបើករថយន្ដTAKOMA បុកជញ្ជាំងរបងអង់តែងទួលគោកធ្លាយពីម្ខាងទៅម្ខាង

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្ដ TAKOMA មួយគ្រឿងក្នុងល្បឿនលឿនដល់ចំណុចផ្លូវកោងមិនប្រយ័ត្នជ្រុលទៅបុកជញ្ជាំងរបងអង់តែនទួលគោកពេញទំហឹងធ្លាយពីម្ខាងទៅម្ខាងបណ្ដាលអោយរថយន្ដរងការខូចខាតផ្នែកខាងមុខទាំងស្រុង ចំណែកម្ចាស់រថយន្ដរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង០០នាទីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ចំណុចគល់អង់តែទួលគោក តាមបណ្ដោយផ្លូវលេខ២៧៣ កែងនឹងផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែង រាជធានីភ្នំពេញ។ រថយន្ដបង្កម៉ាកTAKOMA ... Read More »

ឆេះប្រអប់កាប៊ិនភ្លើងក្នុងខុនដូ Maple Leaf បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា

ភ្នំពេញ ៖ ករណីឆ្លងចរន្តអគ្គិសនីផ្ទុះឆេះចេញពីប្រអប់កាប៊ិនភ្លើង នៅក្នុងខុនដូន Maple Leaf បង្កឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋភ័យស្លន់ស្លោរ រួមទាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានមកអន្តរាគមន៍បាញ់ពន្លត់ ដែលទីតាំងកើតហេតុនៅតាមបណ្តោយផ្លូវលេខ៥៧ កែងនឹងផ្លូវលេខ២៩៤ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង៩នឹង៤០នាទីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »

ឪពុកក្មេកនិងកូនប្រសារនាំគ្នាឡើងលើដំបូលផ្ទះតអង់តែនទូរទស្សន៍​ តែខុសបច្ចេកទេសត្រូវបានឆក់ឪពុកស្លាប់​ ឯកូនរងរបួសស្រាល

ភ្នំពេញ ៖ ឪពុកក្មេក និងកូនប្រសារ២នាក់ បាននាំគ្នាឡើងតអង់តែនទូរទស្សន៍ លើដំបូលផ្ទះ តែខុសបច្ចេកទេស បណ្តាលអោយឆ្លងចរន្តខ្សែភ្លើង ឆក់ឪពុកក្មេកស្លាប់ រីឯកូនប្រសារងរបួសស្រាល ដែលហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ... Read More »

ឲ្យសង្សារផ្ញើរូបថតស្រាត ពេលបានហើយ បែរជាគំរាមបង្ហោះតាមហ្វេសប៊ុក បើមិនបានលុយ៣០០ដុល្លារ ត្រូវប៉ូលិសចាប់ខ្លួន

ខេត្តកណ្តាល៖ យុវជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពគំរាមភាគីសង្សាររបស់ខ្លួន បង្ហោះរូបថតអាក្រាតកាយតាមហ្វេសប៊ុក បើសិនរូបគេមិនបានលុយ៣០០ដុល្លារនោះទេ ខណៈដែលយុវជនរូបនេះ បានប្រាប់សង្សាររបស់ខ្លួនឲ្យផ្ញើរូបថតស្រាតហើយនោះ ។ ជនសង្ស័យត្រូវចាប់ខ្លួន ខណៈដែលបានណាត់ជាមួយនារីជាសង្សានៅមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ។ ... Read More »

ហៃឡិនឌ័រមួយគ្រឿងទើបតែទិញបាន១៨ថ្ងៃ ដឹកប្រពន្ធទៅវត្តឆ្លងចរន្តភ្លើងឆេះម៉ត់ផ្នែកខាងមុខ តែមិនបណ្ដាលឲ្យម្ចាស់រងគ្រោះឡើយ

  ប៉ោយប៉ែតៈ រថយន្តហៃឡិនឌ័រមួយគ្រឿងទើបតែទិញបាន១៨ថ្ងៃ ខណៈដឹកប្រពន្ធ និងកូនទៅវត្ត ឆ្លងចរន្តបណ្ដាលឲ្យឆេះ ផ្នែកខាងមុខបង្កការភ្ញាក់ផ្អើលដល់អ្នកស្រុកជួយពន្លត់ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវលំ ឋិតក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ... Read More »

បង្រាបឈើមួយកន្លែង​​កក្រើក​ ស្រុក​ម៉ាឡៃ​ ប៉ះចំ​ខ្សែ​ចៅហ្វាយ​ខេត្ត​ អន្តរាគមន៍​​២ដង មិនបានផល​

បន្ទាយមានជ័យៈ យោងតាមសេចក្ដីរាយការណ៍ពីជាយដែនថៃបានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ចចំរុះដឹកនាំកម្លាំងដោយ លោក សុខកែវ បណ្ឌិត  ព្រះរាជ អាជ្ញារង អមសាលាដំបូង ខេត្តបន្ទាយមានជ័យ  ។ ចូលរួម  លោក ... Read More »

យោធាថៃចាប់ខ្លួនកម្មករខ្មែរ៦នាក់ពេលចូលទៅកាប់ឈើគ្រញូង

ប៉ោយប៉ែតៈ កម្មករខ្មែរចំនួន៦នាក់ ត្រូវបានកម្លាំងយោធាថៃ សហការជាមួយនឹង ក្រុមតម្រួតថៃតាមប្រមាញ់នឹងឃាត់ខ្លួនពាក់ព័ន្ធឈើគ្រញូង ។ របាយការណ៍របស់ក្រុមតម្រួតថៃ ដែលបានប្រាប់យោធាខ្មែរ បានឲ្យដឹងថា នៅវេលាម៉ោង៣ រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ អង្គភាពរបស់ស្ថានីយតម្រួតថៃប្រចាំខេត្ត ... Read More »

រថយន្តហ៉ីយ៉ាន់ដាយពន្លះគ្នាជាមួយម៉ូតូពេញមួយទំហឹងបណ្តាលឲ្យស្លាប់៣នាក់

ខេត្តស្ទឹងត្រែង៖ គ្រោះថ្នាក់ចរាចរណ៍បើកបរបញ្ច្រាសទិសរវាងរថយន្តដឹកអំពៅ ពន្លះគ្នាជាមួយម៉ូតូឌុបគ្នាបីនាក់បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈរថយន្តហ៉ីយ៉ាន់ដាយបើកបរពីត្បូងទៅជើង ម៉ូតូពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកនឹងម៉ូតូតែម្តង ។ ហេតុការណ៍នេះ កើតឡើងនៅចំណុចក្រោយមណ្ឌលកុមារកំព្រា ឋិតក្នុងភូមិថាឡា ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ លើកំណាត់ផ្លូវជាតិលេខ ៩វេលាម៉ោង១៩និង២៧នាទី ថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០១៦ ... Read More »

មុនពេលមនុស្សច្រើនពាន់នាក់រត់ប្រណាំងនៅទីក្រុងញូវយ៉ក ស្រាប់តែមានហេតុការណ៍ផ្ទុះ

ប្រភពព័ត៌មានប៊ីប៊ីស៊ីបានផ្សាយថា មនុស្សយ៉ាងតិច២៥នាក់បានរងរបួសក្នុងហេតុការណ៍ផ្ទុះនាទីក្រុងញូវយ៉ក មុនពេលដែលមនុស្សរាប់ពាន់នាក់ចាប់ផ្តើមជួបជុំគ្នាដើម្បីរត់ប្រណាំង ។ រថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះបន្ទាន់ បានទៅដល់កន្លែងផ្ទុះភ្លាម បន្ទាប់ពីអ្វីដែលសាក្សីបានលើកឡើងថា ជាការផ្ទុះគ្រាប់ដែលគេបង្កប់នៅក្នុងថង់ ស្ថិតក្នុងសង្កាត់ Chelsea នៃ Manhattan អំឡុងម៉ោង២១ ម៉ោងនៅក្នុងតំបន់ ... Read More »

រដ្ឋបាលព្រៃឈើបកែវ ចុះរឹបអូសឈើប្រភេទលេខ១សុក្រមបាន១៦ដុំ នៅស្រុកអូរយ៉ាដាវ

ខេត្តរតនគិរី៖ ផ្នែករដ្ឋបាលព្រៃឈើបកែវ បានរឹបអូសឈើអារឡាំង៤ជ្រុង កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ ។ បើតាមការបញ្ជក់ពីលោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើបកែវបានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ខែកញ្ញានេះថា ប្រភេទឈើលេខ១(សុក្រម)មានចំនួន១៦ដុំស្នើនឹង៤ម៣៨៤៧ ដែលជនមិនស្គាល់មុខបានចូលលួចកាប់ឈើ នៅក្នុងចំណុចភូមិព្រិល ឃុំបខាំ ... Read More »

ទៅបង់សំណាញ់និងដាក់មងជំងឺចាស់រើឡើងវិញប្រកាច់លង់ទឹស្លាប់តែម្តង

  ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានប្រកាច់ឈ្លក់ទឹករហូតដល់លង់ស្លាប់ ក្នុងពេលដែលទៅមើលមង នៅក្រោមស្ពានហើយត្រូវជំងឺចាស់រើឡើងវិញ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចស្ពានអូរកណ្តោល ភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ... Read More »

ទារកអភ័ព្វ ត្រូវគេយកទៅប្លុងចោលនៅចំការស្វាយ តែមានសំណាង មានគេឃើញទាន់

  ខេត្តប៉ៃលិន៖ ទារកអភ័ព្វម្នាក់ត្រូវគេយកទៅប្លុងចោលនៅលើគ្រែក្នុងរោងចំការមួយកន្លែង ដែលអត់មានមនុស្សរស់នៅ ។ ប៉ុន្តែទោះបីយ៉ាងណា ទារកនេះ មានសំណាង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ក៏មានការជួយសង្គ្រោះអាយុជីវិត ដោយយកទៅនៅវត្ត ឲ្យដូនជីអ្នកអ្នកចិញ្ចឹម ។ ករណីនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៦ ... Read More »

ក្រុម ឌីអេសអាយ របស់ថៃ ចុះចាប់អាជីវករខ្មែរលក់ដូរនៅផ្សាររ៉ុងក្លឿ រិបអូសខោ អាវ អស់៣តូប ចាប់ខ្លួនបុរសម្នាក់

ខេត្តបន្ទាយមានជ័យ៖ តូបអាជីវករខ្មែរ លក់ដូរនៅក្នុងផ្សាររ៉ុងក្លឿ ឈមជាមួយប្រទេសកម្ពុជា ក្រុងប៉ោយប៉ែត ត្រូវបានក្រុម ឌីអេសថៃ ចុះបង្ក្រាបអស់៣តូប រិបអូសយកខោអាវ ដោយសំអាងថា មានការលក់ដូរផលិតផលរំលោភកម្មសិទ្ធិបញ្ហា ។ ជាមួយគ្នានេះដែរ បុរសខ្មែរម្នាក់ ក៏ត្រូវក្រុម ... Read More »

គ្រូពេទ្យតាមភូមិព្យាបាលជំងឺស្លាប់ស្ត្រីម្នាក់នៅកៀនស្វាយ

ខេត្តកណ្តាល: គ្រូពេទ្យព្យាបាលជំងឺតាមភូមិម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនសាកសួរ បន្ទាប់ពីព្យាជំងឺអោយស្ត្រីបណ្តាលអោយស្លាប់ កាលពីវេលាម៉ោង២និង៥០នាទី រសៀល្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនរងគ្រោះដែលស្លាប់ដោយសរស្នាដៃគ្រូពេទ្យតាមភូមិនេះ មានឈ្មោះ ... Read More »

ព្រះសង្ឃវត្តទួលទំពូង​វាយអ្នករើសអេតចាយបែកក្បាលខឹងរំខានពេលបុណ្យទាន

ភ្នំពេញៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោងប្រមាណ១០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃសូត្រមន្តចូលកាន់បិណ្ឌទី១ នៅវត្តទួលទំពូង ខណ្ឌចំការមន ខណៈបានឃើញព្រះសង្ឃជាច្រើនអង្គគង់នៅវត្តនេះ ដេញវាយគ្រួសារក្រីក្រ ដែលប្រកបរបររើសអេតចាយ ជ្រកតាមរបងវត្តនោះ បណ្ដាលឲ្យរងរបួសបែកមុខបែកមាត់។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនមានហេតុការណ៍នេះគេឃើញព្រះសង្ឃជាច្រើនអង្គ គ្រងស្បង់ជីពរ ... Read More »

តូច ស្រីពេជ្រ ថាកាត់សក់ខ្លីរាសីឡើង

ភ្នំពេញ៖ តារាសម្តែងស្រីសម្តីបានអ្នកនាង តូច ស្រីពេជ្រ កាន់តែទទួលបានការងារសម្តែងច្រើនក្នុងអាជីពសម្តែងក្នុងខ្សែភាពយន្តខ្នាតធំ និងខ្សែភាពយន្តភាគជាបន្ទាប់ ។ តារាស្រីរូបនេះបញ្ជាក់ថា នាងបាននឹងកំពុងសម្តែងក្នុងខ្សែភាពយន្ត មិនតិចជាង៥រឿងទេ ក្នុងពេលតែមួយក្រោយពីនាងប្តូរម៉ូដសក់វែងមកជាសក់ខ្លីវិញ ។ អតីតារាបង្ហាញម៉ូដប្រចាំក្រុម EMA អ្នកនាងតូច ... Read More »

បាក់ដំបូលឃ្លាំង​ដែក​កំពុងសាងសង់ដ៏ធំមួយ សំណាងមិនគ្រោះថ្នាក់ដល់មនុស្ស

ភ្នំពេញ៖ ឃ្លាំងសាងសង់ពីដែកមួយកន្លែងសង់ខុសបច្ចេកទេស បានបាក់ដំបូលធ្លាក់មកក្រោមដល់ដី បង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស និងសម្ភារៈផ្សេងៗ នៅខាងក្រោមនោះទេ ។ ហេតុការណ៍នេះ កើតឡើងនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅឃ្លាំងកំពុងសាងសង់ធំមួយសម្រាប់ដាក់លក់គ្រឿងចក្រ អេស្កាវ៉ាទ័រ និងត្រាក់ទ័រ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន ៤កញ្ចប់ និងម៉ូតូ ១គ្រឿង

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀនដកហូតបានថ្នាំញៀន៤កញ្ចប់ និងម៉ូតូ១គ្រឿង ប្រតិបត្តិការណ៍នេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៦ ខាងមុខវត្តគៀនឃ្លាំងស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា។ សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនខាងលើមានឈ្មោះអ៉ិត សីហា អាយុ២១ឆ្នាំ មានមុខរបរនៅផ្ទះ ... Read More »

ប្រជាការពារខណ្ឌសែនសុខឃាត់ខ្លួនបុរសម្នាក់ប្រគល់ឲ្យសមត្ថកិច្ច ខណៈកំពុងអង្គុយក្នុងកាប៊ីនរថយន្តសម្ងំជក់ថ្នាំញៀន

ភ្នំពេញ៖ បុរសម្នាក់ត្រូវប្រជាការពារខណ្ឌសែនសុខចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីខណៈរូបគេកំពុងអង្គុយក្នុងកាប៊ីនរថយន្តសម្ងំជក់ថ្នាំញៀន។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុមុខរោងចក្រស្បែកជើង ហ្សាន ស៊ូ ខេមបូឌា ផ្លូវសម្តេចជាស៊ីម ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ប្រភពពីប្រជាការពារខណ្ឌបានអោយដឹងថាមុនពេលឃាត់ខ្លួន ... Read More »

រថយន្តកុងតឺន័របស់ក្រុមហ៊ុនសូួនបុករះម៉ូតូ១០គ្រឿងនៅជិតផ្សាគគីរ

ខេត្តកណ្តាល: រថយន្តកុងតឺន័រ១គ្រឿងដែលអ្នកបើបរងងុយដេកបានរេចង្កូតទៅបុករះម៉ូតូអ្នកផឹកកាហ្វេពេលព្រឹកបណ្តាលអោយខូចខាតចំនួន១០គ្រឿងកាលពីវេលាម៉ោ៥,៤០នាទីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅខាកើតផ្សារគគីរទល់មុខមន្ទីរពេទ្យបង្អែកកៀនស្វាយ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ រថយន្តបង្កជារបស់ក្រុមហ៊ុនសូ ងួនម៉ាកស្តាលីង ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ4D-1642 ... Read More »

នគរបាលខណ្ឌសែនសុខឆ្មក់បង្ក្រាបទីតាំងផ្ទះបើកល្បែងហ្គេមបាញ់ត្រីមួយកន្លែងឃាត់មនុស្ស៤នាក់ និងទូហ្គេមចំនួន២

ភ្នំពេញ ៖ មនុស្សចំនួន៦នាក់ ដែលញៀន និងល្បែងសុីសងហ្គេមបាញ់ត្រី និងនាំគ្នាប្រើប្រាស់គ្រឿងញៀននៅក្នុងទីតាំងផ្ទះហ្គេមបាញ់ត្រីដុសស្លែមួយកន្លែង ត្រូវបានកំលាំងរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខបង្ក្រាប និងឃាត់ខ្លួនបានកាលពីវេលាម៉ោង ២២និង០០នាទីយប់ថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៦ ក្រុមទី១៣ ភូមិគោកឃ្លាងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ការចុះបង្ក្រាបនេះដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ក់ ... Read More »

នាយឧត្តមសេនីយ៍ គន់ គីម ជួបសំណេះសំណាល ជាមួយសមាជិកសមាគម អតីតយុទ្ធជនកម្ពុជា ៥៦៥គ្រួសារ ស្ថិតក្នុងស្រុកឧដុង្គ

ខេត្តកំពង់ស្ពឺ៖ អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកនាយឧត្តមសេនីយ៍ គន់ គីម  នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ បានជួបសំណេះសំណាល ជាមួយសមាជិកសមាគម អតីតយុទ្ធជនកម្ពុជា ៥៦៥គ្រួសារ ស្ថិតក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ... Read More »

ហុីយ៉ាន់ដាយបើកដាច់កង់រត់ទៅបុកអ្នកជិះម៉ូតូរបួសធ្ងន់ម្នាក់

ខេត្តពោធិ៍សាត់៖  ស្រ្តីជិះម៉ូតូម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តម៉ាកហុីយ៉ាន់ដាយ១គ្រឿ បើកដាច់កង់រត់ទៅបុកពេញទំហឹងខណៈស្រ្តីរងគ្រោះកំពុងធ្វើដំណើរបញ្រ្ចាស់ទិសគ្នា ។ ហេតុការណ៏ដ៍កម្រនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៦-១៥៧ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ... Read More »

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជាបន្តដំណើរទៅសួរសុខទុក្ខប្រជាពលរដ្ឋ នៅខេត្តព្រះវិហារ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបន្តដំណើរទៅសួរសុខទុក្ខប្រជាពលរដ្ឋ នៅខេត្តព្រះវិហារ   [fbvideo link=”https://www.facebook.com/hunsencambodia/videos/1100533416661821/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1100533416661821/” width=”600″ height=”400″ ... Read More »

ក្រសួងធនធានទឹកនិងឧតុនិយម ប្រកាសព័ត៌មានស្តីពីស្ថានភាពព្យុះទី៧ ឈ្មោះ ដៀនមុ

ក្រសួងធនធានទឹកនិងឧតុនិយម ប្រកាសព័ត៌មានស្តីពីស្ថានភាពព្យុះទី៧ ឈ្មោះ ដៀនមុ Read More »

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទរក្សាទុកសារធាតុញៀន

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ២១និង២០នាទី កំលាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួល គោក បានឃាត់ខ្លួនជនសង្ស័យ០២នាក់ជាក់ស្តែង ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅ ចំណុចផ្លូវលេខ១៨២ ក្រុមទី២១ ... Read More »

សង្ស័យស្រវឹងបានជិះម៉ូតូលឿនហ្វ្រាំងមិនទាន់ជ្រុលទៅបុករឺុម៉កម៉ូតូបម្រុងបត់ឆ្វេង បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់សន្លប់ស្ដួកស្តឹងនៅនិងកន្លែង ដោយសាតែបានជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនដល់ចំនុចផ្លូវបំបែកជាន់ហ្វ្រាំងមិនជាប់ក៏ជ្រុលទៅបុករឺុម៉កម៉ូតូដែលកំពុងតែជិះបត់ឆ្វេងចំពាក់កណ្ដាល បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ១៧ខែកញ្ញាឆ្នាំ២០១៦ ត្រង់ចំនុចផ្លូវលេច២១៤ កែងផ្លូវលេខ១១៣ ស្ថិតក្នុងសង្កាត់បឹងព្រលឹតខណ្ឌ៧មករា ។ យោងតាមសម្តីម្ចាស់រឺុម៉កកង់បីបានប្រាប់អោយដឹងថា មុនពេលកើតហេតុរូបគាត់ជិះរឺុម៉ករបស់គាត់ដោយអត់មានភ្ញៀវទេ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២១៤ ក្នុងទឹសដៅពីកើតទៅលិច ... Read More »

ឆក់ទូរស័ព្ទបានសម្រេច តែភ័យខ្លាចគេតាមទាន់ក៏ជិះម៉ូតូទៅបុកបង្គ្រោលភ្លើងបណ្ដាលឲ្យដួល របួសស្រាលត្រូវជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច ហើយបានជិះម៉ូតូទាំងស្លន់ស្លោព្រោះខ្លាចគេតាមទាន់ក៏ជ្រុលចង្កូតទៅបុកបង្គោលភ្លើងបណ្ដាលឲ្យដួលរងរបួសស្រាល ត្រូវប្រជាពលរដ្ឋចាប់ប្រគល់សមត្ថកិច្ច ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវសុធារស ទល់មុខX2 ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ... Read More »

ស្រវឹងបើករថយន្ដហាយឡែនឌ័រក្នុងល្បឿនលឿនឡើងឃឿនសួនច្បារទ្រូងផ្លូវជ្រុលទៅបុករ៉ីម៉កកង់បីរងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងបើករថយន្ដហាយឡែនឌ័រមួយគ្រឿង ក្នុងល្បឿនលឿនដល់ចំណុចផ្លូវកោង មិនប្រយ័ត្នជ្រុលបុកឡើងឃឿនសួនច្បារទ្រូងផ្លូវ ហោះទៅបុករ៉ីម៉កម៉ូតូកង់បី និងបន្តទៅឡើងឃឿនរង្វង់មូលជ្រោយចង្វា បណ្ដាលឲ្របុរសជាម្ចាស់រ៉ីម៉កម្នាក់រងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០១និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចរង្វង់មូលជ្រោយចង្វារ ... Read More »

ទំនិញចាប់ហួយនិងភេសជ្ជៈគ្រឿងកំប៉ុងដឹក តាមរថយន្ដសាំយ៉ុងរាប់តោននាំចេញតាមច្រកអន្តរជាតិជាំសាងុាំគ្មានបង្កាន់ដៃពន្ធគយ

ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជីវករដែលចូលទិញទំនិញគ្រប់ប្រភេទនៅក្នុងផ្សារថៃដោយធ្វើការដឹកជញ្ជូនតាមរថយន្ដម៉ាកសាំយ៉ុងភាគច្រើនគេឃើញមានភសេជ្ជៈ គ្រឿង កំប៉ុងដឹកពេញៗរថយន្ដដែលមាន ចំណុះរាប់ តោនត្រូវបានម្ចាស់ទំនិញអះអាង ថា មិនមានបង្កាន់ដៃពន្ធគយនាំចូលដោយត្រឹមត្រូវ និងមានការបង់ប្រាក់នៅច្រកអន្តរជាតិរហូតដល់ទៅបីកន្លែងក្នុងនោះក្រៅពីបង់ប្រាក់ឲ្យគយរួចហើយពួកគាត់ត្រូវបង់ឲ្យស្នាក់ការ និងកាំកុងត្រូលដែលជាស្ថាប័នត្រួត ពិនិត្យគុណភាព ។ ជាក់ស្ដែងនៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ... Read More »