ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលពួកគេទាំង២នាក់ជិះម៉ូតូក្នុងល្បឿនលឿនដូចហោះទៅបុកនឹងរថន្តធន់ធំ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និ២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅណុចស្តុបណតប្រ៊ីត ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ... Read More »
សន្តិសុខ
រថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែតបើកបុកម៉ូតូបណ្តាលឲ្យមនុស្សរងរបួសធ្ងន់២នាក់
ភ្នំពេញ ៖ បុរស២នាក់ ជិះម៉ូតូឌុបគ្នាបានរងរបួសធ្ងន់បាក់ជើង ដោយសារតែរថយន្តសង្គ្រោះបន្ទាន់មន្ទីរពេទ្យកាល់ម៉ែតបើកបុកកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ២១៧ កែង១៦១ ស្ថិតក្នុងសង្កាត់អូរប្ញស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ រថយន្តបង្កជារថយន្តសង្គ្រោះមន្ទីរពេទ្យកាល់ម៉ែត ... Read More »
ឪពុកម្តាយទៅរកស៊ីឆ្ងាយ រស់នៅផ្ទះជាមួយជីដូនអាយុ៦៤ឆ្នាំ ពេលផឹកស៊ីស្រវឹង យកក្រមាចងកសម្លាប់ខ្លួនមិនដឹងមូលហេតុ
ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់បានផឹកស្រាស្រវឹង ហើយចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ ។ ហេតុការណ៍ភ្ញាក់ផ្អើលនៅវេលាម៉ោង ៥និង៥០នាទីល្ងាច ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិមង់ទី៧ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញស្រុកត្បូងឃ្មុំបានបញ្ជាក់ឱ្យដឹងថា ... Read More »
ឃាត់ខ្លួនក្មេងទំនើងម្នាក់ក្នុងចំណោមបក្ខពួក៨នាក់ ជិះរថយន្ត១គ្រឿងវាយបុរសម្នាក់កំពុងអង្គុយលេងក្នុងបរិវេណកាស៊ីណូរងបួសធ្ងន់
ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើងម្នាក់ ក្នុងចំណោមបក្ខពួក៨នាក់ ជិះរថយន្ត១គ្រឿង ធ្វើសកម្មភាពមានដំបង និងដាវសាំម៉ូរ៉ៃ ដេញវាយបុរសម្នាក់កំពុងអង្គុយលេងលើវាលស្មៅកាស៊ីណូផ្កាយ៥ បណ្តាលឱ្យរងបួសធ្ងន់ ។ ជនសង្ស័យរងការឃាត់ខ្លួនពីកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដោយឡែកបក្ខពួក៧នាក់ទៀត រត់គេចខ្លួនបាត់ ។ ហេតុការណ៍កើតឡើង នៅវេលាម៉ោង១រំលងអធ្រាត្រ ... Read More »
នារី៣នាក់របួសបាក់ជើង ក្រោយរថយន្តកាមរីបាឡែនបើកបុកម៉ូតូ១គ្រឿងទាំងកម្រោល
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ត នឹងម៉ូតូ បណ្ដាលឲ្យនារីស្រស់ស្អាត៣នាក់ បានរងរបួសធ្ងន់ ដោយបាក់ជើងម្ខាងទាំងអស់គ្នា ខណៈដែលពួកគេកំពុងជិះម៉ូតូ ម៉ាក Scoopyឌុបគ្នា ក្នុងល្បឿនលឿន ក៏ត្រូវរថយន្តកាមរីបាឡែនមួយគ្រឿង បើកបុកយ៉ាងពេញទំហឹងតែម្តង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ... Read More »
ជីកទំពាំងប៉ះចំគ្រាប់មីនបណ្តាលឲ្យផ្ទុះស្លាប់បុរសម្នាក់នៅកន្លែងកើតហេតុ
ខេត្តប៉ៃលិន ៖ បុរសម្នាក់បានស្លាប់ បន្ទាប់ពីចូលជីកទំពាំង ហើយចៃដន្យ ប៉ះចំគ្រាប់មីន បណ្តាលឲ្យផ្ទុះចំដើមទ្រូង ហើយស្លាប់ភ្លាមមួយរំពេច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅក្នុងទឹកដីថៃ ... Read More »
ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ដែលកំពុងបត់ឆ្លងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់៣នាក់
ភ្នំពេញ៖ យុវជន៣នាក់រងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ខណៈដែលម៉ូតូមួយគ្រឿងជិះលឿនមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ដែលកំពុងបទឆ្លងបញ្ច្រាសផ្លូវ ។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវសហព័ន្ឋរុស្ស៊ី ... Read More »
បើករថយន្តល្បឿនលឿនគេចរង្វង់មូល ជ្រុលទៅបុកដើមឈើរងរបួសធ្ងន់ខ្លួនឯង
ខេត្តប៉ៃលិន៖ បុរសម្នាក់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសថៃភ្លាមៗ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បើកបរថយន្តស៊េរីទំនើបក្នុងល្បឿនលឿនលុះទៅដល់ចំណុចរង្វង់នោះ បានកាច់ចង្កូតគេចកុំឲ្យបុករង្វង់មូល ប៉ុន្តែបែរជាជ្រុលទៅបុកដើមឈើរលើងទាំងឫស ហើយរថយន្តក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឲ្យរងរបួសធ្ងន់ខ្លួនឯង ។ ហេតុកាណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១និង២៥នាទីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅជិតរង្វង់មូលក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ... Read More »
តុលាការសាកសួរលោក ប៉ា ងួនទៀង ក្នុងនាមសាក្សីករណីសូកប៉ាន់សាក្សី
ភ្នំពេញ៖ លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ នៅព្រឹកថ្ងៃទី១៨ ខែសីហា បានចូលខ្លួនបំភ្លឺក្នុងនាមជាសាក្សី សំណុំរឿងសូកប៉ាន់សាក្សី។ ការសាកសួរនេះ ធ្វើឡើងដោយលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ... Read More »
មនុស្សម្នាក់បានស្លាប់ ២នាក់ទៀត រងរបួសធ្ងន់ ស្រាល បន្ទាប់ពីជិះម៉ូតូបុករបងផ្ទះប្រជាពលរដ្ឋនៅស្រុកស្អាង
ខេត្តកណ្តាលៈ យ៉ាងហោចណាស់មានមនុស្សម្នាក់បាត់បង់ជីវិត និង២នាក់ទៀតរងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបើកបុករបងផ្ទះប្រជាពលដ្ឋកាលពីវេលាម៉ោង១២ និង៤០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ២១អា ស្ថិតក្នុងភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ។ ... Read More »
គុំរឿងជេរប្រពន្ធ បបួលផឹកស៊ីរួចវាយសម្លាប់ចោល
ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់ត្រូវបានជនសង្ស័យ ៣នាក់នាំគ្នាព្រួតវាយរហូតដល់ស្លាប់ ក្រោយពេលផឹកស៊ីជាមួយគ្នារួច ហើយមូលហេតុនៃអំពើហិង្សានេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកអះអាងថា មកពី១ម៉ោងមុនមានការផឹកស៊ី ជនរងគ្រោះបានជេរ ប្រពន្ធជនដៃដល់ម្នាក់ក្នុងចំណោម៣នាក់ខាងលើ ហើយត្រូវបានប្តីគេខឹងនិងមានការគុំគួន។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧និង00នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅចំណុចឡឥដ្ឋឈ្មោះ ... Read More »
ចារកម្មសហរដ្ឋអាមេរិក៖ ប្រទេសរុស្ស៊ីបានត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូ
ក្រុមចារកម្មអាមេរិកបានឲ្យដឹងថា រុស្ស៊ី បានសាងសង់ «លេណដ្ឋាន» (Boong-Ke) ថ្មីសម្រាប់ការពារពេលមានសង្គ្រាមបរមាណូកើតឡើង។ អង្គការចារកិច្ចអាមេរិកពេលថ្មីៗនេះបាន បញ្ជាក់ថា រដ្ឋាភិបាលទីក្រុងមូស្គូទើបតែ បានសាងសង់លេណដ្ឋានថ្មីៗជាច្រើននៅទូទាំងប្រទេសរុស្ស៊ីដើម្បីទប់ស្កាត់ពេលមាន សង្គ្រាមបរមាណូកើតឡើងក្នុងពេលអនាគត។ បច្ចុប្បន្នអាមេរិកនិងរុស្ស៊ីកំពុងតែដោះស្រាយឃ្លាំងអាវុធបរមាណូរបស់ខ្លួនក្រោយ សង្គ្រាមលោកលើកទីពីរបញ្ចប់។ បើទោះបីបែបណាក្តីរុស្ស៊ីកំពុងតែបង្កើនការផលិតកាំជ្រួចមីស៊ីលដើម្បីត្រៀមលក្ខណៈសម្រាប់ សង្គ្រាមថ្មីជាទ្រង់ទ្រាយធំកើតឡើង។ ... Read More »
កាស៊ីណូទាំងអស់នៅប៉ៃលិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងចាញ់អស់ដីអស់ផ្ទះ
ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការនៅខេត្តប៉ៃលិនបានឲ្យដឹងថា មិនថាយប់ឬថ្ងៃនៅច្រកទ្វារអន្តរជាតិព្រំ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងម្ចាស់កាស៊ីណូស្ទើរតែទាំងអស់បានទទួលស្វាគមន៍ប្រជាពលរដ្ឋខ្មែរឱ្យចូលលេងល្បែងដោយមិនខ្វល់ពីច្បាប់ ហាមឃាត់អ្វីឡើយ ។ ការអនុញាតឱ្យជន ជាតិខ្មែរចូលលេងការស៊ីណូបែបនេះគឺជាទង្វើមួយផ្ទុយនឹងច្បាប់ដែលរាជរដ្ឋាភិបាល កម្ពុជាបានកំណត់ ... Read More »
ខឹងគេយករថយន្តបិទផ្លូវយករថយន្តទៅបិទផ្លូវវិញធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ខេត្តត្បូងឃ្មុំ៖ ម្ចាស់ដេប៉ូខ្សាច់មួយ កន្លែងនៅខាងក្រោមស្ពានគីស្សុ៊ណាបានខឹងសម្បានឹងក្រុមហ៊ុនធ្វើថ្នល់ “វិថីតេជោ សែនតស៊ូ” បានបិទផ្លូវហាមឃាត់មិនឲ្យរថយន្តដឹកខ្សាច់របស់ខ្លួនឆ្លងកាត់លើផ្លូវបេតុង ដែលទើបសាងសង់រួចនោះបែរជាសងសឹកភ្លាមៗវិញដោយយករថយន្តគ្មានស្លាកលេខរបស់ ខ្លួនទៅបិទផ្លូវសាធារណៈអស់ជាច្រើនម៉ោងបណ្តាលឲ្យប៉ះពាល់ដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។ ប៉ុន្តែក្រោយពីមានការសម្របសម្រួលពីអាជ្ញាធរឃុំទន្លេបិទរវាងភាគីទាំង២គឺឲ្យម្ចាស់ដេប៉ូខ្សាច់ឈ្មោះ ហ៊ាង វិបុល ធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់រថយន្តធំៗធ្វើសកម្មភាពដឹកខ្សាច់លើផ្លូវបេតុងដែលពុំទាន់ដល់កំណត់អាយុដាក់ឲ្យប្រើប្រាស់ហើយស្ថាបនាដោយក្រុម ... Read More »
ជម្រុះ UEFA Europa League ថ្ងៃនេះ Midtjylland, Fenerbahçe, Sassuolo, Gent មានប្រៀបសម្រាប់ជើងទី១
ការប្រកួតបាល់ទាត់ជម្រុះ UEFA Europa League វគ្គ Play-offs ថ្ងៃនេះក្រុម Midtjylland, Fenerbahçe, Sassuolo, Gent ជាក្រុមដែលមានប្រៀបក្នុងផ្ទះ សម្រាប់ជើងទី១ ។ ចំណែកក្រុមខ្លាំង ... Read More »
ស្ថានីយប្រេងនិងភោជនីយដ្ឋានមួយបង្កការព្រួយបារម្ភដល់ប្រជាកសិករស្រុកស្ទោង
ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋឃុំកំពង់ ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ កំពុងព្រួយ បារម្ភ ស្រូវស្រែវស្សារបស់ពួកគាត់ជាច្រើនហិកតា អាចនឹងត្រូវខូចខាត ដោយសារមិនមានទឹកសម្រាប់ដាក់ស្រែបន្ទាប់ពីក្រុមហ៊ុនឧកញ៉ាម្នាក់បានសាងសង់ស្ថានីយប្រេង ឥន្ធនៈ និងភោជនីយដ្ឋានបិទផ្លូវទឹករបស់ពួកគាត់ ។ អាជ្ញាធរស្រុកស្ទោងបញ្ជាក់ថា ... Read More »
ច្រកតំបន់ពីរ និងច្រកទ្វារមួយ ក្នុងខេត្តបន្ទាយមានជ័យ-បាត់ដំបង ត្រូវបានបើក ឆាប់ៗ
ខេត្តបន្ទាយមានជ័យ៖ ច្រកក្នុងតំបន់ពីរ និងច្រកទ្វារអន្តជាតិមួយ នៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ត្រូវបានបើកនៅពេលឆាប់ៗ ។ នេះបើតាមកាលើកឡើងក្នុងកិច្ចប្រជុំរវាងអភិបាលរង ខេត្តបន្ទាយមានជ័យ នឹងអភិបាលរងខេត្តស្រះកែវ(ថៃ) កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅក្នុងសាលប្រជុំសណ្ឋាគារឥណ្ឌូឆៃនា ក្នុងស្រុកអារញ្ញ ... Read More »
យុវជម្នាក់សង្ស័យតូចចិត្តរស់នៅឯកោ ឪពុកម្តាយលែងលះទៅយកប្តីប្រពន្ធរៀងៗខ្លួន ក៏សម្រេចចងកសម្លាប់ខ្លួន
ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់ត្រូវបានជីតាប្រទះឃើញស្លាប់ ដោយយកខ្សែក្រវ៉ាត់ចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ដេករបស់ខ្លួន ខណៈដែលយុវជនរូបនោះរស់នៅជាមួយជីដូនជីតា ចំណែកឳពុកម្តាយបង្កើត លែងលះគ្នាទៅយកប្តីនិងប្រពន្ធរៀងៗខ្លួន ។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង9និង00នាទីយប់ ថ្ងៃទី16 ខែសីហា ឆ្នាំ2016 ស្ថិតក្នុងភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ... Read More »
ជនជាតិវៀតណាមម្នាក់ផឹកភេសជ្ជៈស្ទីងរួចវិលមុខដួលស្លាប់
ភ្នំពេញ៖ បុរសជាជនជាតិវៀតណាម ម្នាក់បានធ្លាក់ពីលើកៅអីស្លាប់បន្ទាប់ពីរូបគេនិងមិត្តភ័ក្ដិមួយចំនួនបាននាំគ្នាអង្គុយផឹកភេសជ្ជៈស្ទីង។ ហេតុការណ៍នេះបាន កើត ឡើងនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅលើផ្លូវ បេតុងមុខផ្ទះលក់ចាប់ហួយ លេខ១៧ GFo ក្រុម៨ ភូមិ៣ ... Read More »
ប្តីជក់លេងហ្វេសប៊ុកបង្ហោះរូបស្រីក្មេង ធ្វើឲ្យប្រពន្ធខឹងទ្រាំមិនបានសុំលែងលះ
ភ្នំពេញ ៖ ស្រ្តីជាភរិយាម្នាក់រត់ទៅប្តឹង អាជ្ញាធរមូលដ្ឋាននៅសាលាសង្កាត់ចោមចៅកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ទាំងទឹកភ្នែក ហូររហាមសូមឲ្យអាជ្ញាធរជួយដោះស្រាយក្នុងហេតុផលអះអាងថាប្តីវាយធ្វើបាបទាំងរាងកាយទាំងផ្លូវចិត្តគ្មានគិតភរិយាកំពុងមានផ្ទៃពោះ ។ ស្ត្រីជាភរិយាឈ្មោះ ឡេង ម៉ារីណា អាយុ៣១ឆ្នាំ មានស្រុកកំណើតភូមិឆ្ពើស ឃុំថ្មពូន ស្រុកកញ្ជ្រៀច ... Read More »
អាវុធហត្ថស្រុកស្វាយចេកឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធថ្នាំញៀន
ខេត្តបន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថស្រុកស្វាយចេក បង្រ្កាបជនសង្ស័យគ្រឿងញៀនចំនួន២នាក់ នៅវេលាម៉ោង២និង៣០នាទីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខផ្សារ រលួសស្ថិតក្នុងភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកកចំនួន៣កូនថង់កិបស្មើ៩.៩២ក្រាម និងថ្នាំញៀនគ្រាប់ពណ៌ផ្កាឈូកចំនួន៤គ្រាប់ ទូរស័ព្ទដៃចំនួន៣គ្រឿងនិងខ្សែកលោហធាតុពណ៌លឿងប្រវែង៤១សង់ទីម៉ែត្រចំនួន១ខ្សែ ។ ... Read More »
ចោរ២នាក់លួចកាច់សោកម៉ូតូមិនបានសម្រេចត្រូវបានសមត្ថកិច្ចក្របួច
ខេត្តកំពង់ធំ ៖ ជសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចក្របួចជាប់ទាំងព្រឹក ខណៈកំពុងធ្វើសកម្មភាពលួចកាច់កម៉ូតូ១គ្រឿងកាល ពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចក្នុងផ្សារ សែនហាយ ស្ថិតនៅភូមិបឹងកណ្តាល ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ មន្ត្រីនគរបាលស្រុកបារាយណ៍បានឲ្យ ... Read More »
មកពីផឹកស៊ីម្តាយស្តីឲ្យរត់ទៅដេកនៅលើផ្លូវដែករថភ្លើងដាច់ដៃជើងស្លាប់
ខេត្តកំពត ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅលើផ្លូវដែកក្នុងសភាពដាច់ ដៃដាច់ជើងដែលគេសន្និដា្ឋនថា ដោយសារ រថភ្លើងកិនបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង ទៀបភ្លឺ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅ ចំណុចគីឡូម៉ែតត្រលេខ១២៣-១២៤ ស្ថិតក្នុងភូមិព្រៃតាព្រឹកស្តេចគង់ខាងលិច ស្រុក បន្ទាយមាស ... Read More »
ម្ចាស់ទុកសោម៉ូតូលើម៉ាស៊ីនរថយន្តចោរឆ្លៀតឱកាសយកមកបញ្ឆេះជិះចេញតែគេចមិនរួច
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបាននគរ បាលឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវភ្លាមៗ បន្ទាប់ពី បានធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋមួយគ្រឿងដែលបញ្ឈរទុកចោលនៅមុខផ្ទះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះលេខ ១៦៥ ផ្លូវលេខ២៧៣ ... Read More »
បុរសពោះម៉ាយចង.កសម្លាប់ខ្លួននៅលើផ្ទះរហូតសាកសពមានសភាពហើមស្អុយទើបមានការភ្ញាក់ផ្អើល
ខេត្តកណ្តាលៈ បុរសពោះម៉ាយម្នាក់ចាប់តាំងពីលែងលះគ្នាជាមួយប្រពន្ធ បានដើរផឹកស្រាស្រវឹងជាប្រចាំ បន្ទាប់ពីបាត់ខ្លួនមិនឃើញផឹកស្រានៅក្នុងភូមិប្រមាណថ្ងៃក៏ប្រទះឃើញបុរសរូបនេះស្លាប់នៅលើផ្ទះស្ថិតក្នុងសភាពហើមស្អុយ ដោយមានក្រម៉ារុំ.កជាប់ជាមួួយធ្នឹមផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ព្រឹក ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ... Read More »
មួយថ្ងៃសពពលករខ្មែរ៣នាក់គ្រោះថ្នាក់ដោយរន្ទះបាញ់ និងឆក់ខ្សែភ្លើងត្រូវបានអាជ្ញាធរប្រទេសថៃ ដឹកជញ្ជូនមកប្រទេសកម្ពុជា
ខេត្តបន្ទាយមានជ័យ៖ រយៈពេល១ថ្ងៃ សពពលករខ្មែរចំនួន៣នាក់ ដែលធ្វើការងារជាកម្មករនៅក្នុងប្រទេសថៃ រងគ្រោះដោយរន្ទះបាញ់ និងឆក់ខ្សែភ្លើងស្លាប់ ក្នុងហេតុការណ៍ពីរករណីផ្សេងគ្នាត្រូវបានអាជ្ញាធរថៃដឹកបញ្ជូយកមកប្រគល់ឱ្យអាជ្ញាធរកម្ពុជា និងក្រុមក្រួសារតាមច្រកតំបន់ម៉ាឡៃ និងច្រកអន្តរជាត់ប៉ោយប៉ែត កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ។ បើយោងតាមប្រភពព័ត៌មានពីអង្គភាពទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំក្រុងប៉ោយប៉ែតប្រាប់ឱ្យដឹងថា សពពលករខ្មែរ២នាក់ ... Read More »
រថយន្តកាមរីបាឡែនបើកបុករទេះអេតចាយប៉ើងបណ្ដាលឲ្យបុរសម្នាក់ របួសធ្ងន់ និងបុកបង្គោលភ្លើងបំភ្លឺផ្លូវ
ភ្នំពេញ: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសារតែបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក់កាមរីបាឡែនសង្ស័យស្រវឹងស្រាជោកជាំ ក៏ជ្រុលទៅបុករទះអេតចាយមួយខណៈដែលបុរសម្នាក់ជាអ្នករើសអេតចាយខ្ទាចចេញពីរទះរងរបួសធ្ងន់ ហើយរថយន្តបង្កមិនអស់ល្បឿនទៅបុកបង្គោលភ្លើងបភ្លឺផ្លូវបណ្តាលឲ្យទ្រេតតែសំណាងល្អអ្នកបើកបរមិនមានរងគ្រោះថ្នាក់ ។ ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១ និង ៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅមុខសាលាវិទ្យាល័យជាសីុមសាមគ្គី ... Read More »
ចៅក្រមសាលាដំបូងខេត្តកណ្តាលសម្រេចឃុំខ្លួនជនជាប់ចោទជាឃាតក បាញ់សម្លាប់ជនជាតិកូរ៉េ ពីបទ ឃាតកម្មគិតទុកជាមុន
ខេត្តកណ្តាលៈ ឃាតករបាញ់សម្លាប់បុរសជនជាតិកូរ៉េនៅស្រុកកណ្ដាលស្ទឹង ត្រូវបានព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកណ្តាលលោក ឯក សុនរស្មី ចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ។ ឃាតករូបនេះ ត្រូវបានលោក ផូង វណ្ណ ... Read More »
រដូវបិទនេសាទឆ្នាំនេះ បទល្មើសកើនឡើងលើសឆ្នាំកន្លងមក
ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានពីប្រជានេសាទនៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀងរាយការណ៍មកថា នារដូវបិតនេសាទឆ្នាំនេះ គេសង្កេតឃើញបទល្មើសប្រភេទឧបករណ៍ជន ឬស៊ីបកើតមានកើនឡើងជាងឆ្នាំកន្លងមក គួរឲ្យព្រួយបារម្ភ ខណៈពួកគេកំពុងបំផ្លាញមច្ឆជាតិយ៉ាងធ្ងន់ ។ ប្រភពខាងលើបន្តថា បទល្មើសប្រភេទឧបករណ៍ជន ឬស៊ីបកើតមានយ៉ាងច្រើនគួរឲ្យព្រួយបារម្ភនេះ គេសង្កេតឃើញអ្នកប្រព្រឹត្តសុទ្ធតែជាជនជាតិវៀតណាម ស្នាក់នៅភូមិកោះក្អែក ... Read More »
អគ្គិភ័យឆាបឆេះអតីតក្លឹបកំសាន្តអវតារដែលបានបិទចោលយូរមកហើយ ផ្អើលទាំងយប់
ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង បានធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាភ្ញាក់ពីដំណេកទាំងមមើមមាយ ខណៈដែលអគ្គិភ័យបានឆាបឆេះអតីតក្លឹបកំសាន្តយីហោ អវតារ ដែលម្ចាស់ទីតាំងបានបិទទុកចោលជាយូរមកហើយ ប៉ុន្តែសំណាងល្អប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលវេលាផងដែរ ដោយបាញ់អស់ទឹកមួយឡាន ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៦ ... Read More »