ព័ត៌មានទាន់ហេតុការណ៍៖

សិល្បៈ

ក្រោយផ្ទុះប្រត្តិកម្មផលិតករបទ”អ្នកព្រៃវែងអាក្រក់ត្រង់ណា?” នឹងចូលខ្លួនសុំទោសនៅរសៀលថ្ងៃ៦កក្កដានេះ

ភ្នំពេញ៖ ស្នាដៃMVបទចម្រៀងរបស់ផលិតកម្មមរតកមេឌៀក្រោមចំណងជើងថា”អ្នកព្រៃវែងអាក្រក់ត្រង់ណា?” បាននិងកំពុងតែធ្វើឲ្យលេចចេញភាពចម្រូងចម្រាស រហូតមានការប្រតិកម្មពីសំណាក់មន្ត្រីរដ្ឋបាលខេត្តព្រៃវែង។ នៅរសៀលថ្ងៃទី០៦ ខែកក្កដានេះផលិតករបទចម្រៀងនេះនឹងចូលខ្លួនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដើម្បីធ្វើការសុំទោសជាសាធារណៈផងដែរ។ ​បទ”អ្នកព្រៃវែងអាក្រក់ត្រង់ណា?” ជាស្នាដៃនិពន្ធ ច្រៀង និងដឹកនាំផលិតដោយលោក សយ រតនា។ គេចាំបានថាសាច់រឿងខ្លីប្រមាណជិត៣នាទីដែលបង្ហើបអំពីសាច់រឿងពេញលេញរបស់បទចម្រៀងនេះត្រូវបានបញ្ចេញស្របពេលដែលមានការចែករំលែកជាច្រើនអមដោយការប្រតិកម្មពីទស្ស និកជនមួយចំនួនថាបានបន្តុះបង្អាប់ ... Read More »

លោកដួង អក្ខរា ចាយលុយរាប់ម៉ឺនដុល្លារផលិតបទចម្រៀងOriginal Song ថ្មី

   ភ្នំពេញ៖ ​លោក ដួង អក្ខរា បានបញ្ចេញស្នាដៃបទចម្រៀងថ្មីOriginal Songជាច្រើនបទ។ លោកបានចំណាយថវិកាផ្ទាល់ខ្លួនរាប់ម៉ឺនដុល្លារអាមេរិកដើម្បីផលិតចេញជាបទចម្រៀង និងថតជាMV ដើម្បី​ទុក​ជា​អនុស្សាវរីយ៍។ ម្ចាស់បទ «ឈប់ធ្វើបាបខ្លួនឯងទៅ»រូបនេះ បានឲ្យដឹងថាដោយសារមាននិស្ស័យ និងទឹកចិត្តស្រឡាញ់វិស័យសិល្បៈតាំងពីកំណើត ទោះបីជាមានការមមាញឹក ... Read More »

តារាសម្ដែងថៃ!នាង Chompoo នាំកូនៗនិងស្វាមី ទៅធ្វើបុណ្យនៅវត្ត បង្ហាញរូបភាពផ្អែមល្ហែមធ្វើឲ្យហ្វេនច្រណែនគ្រប់គ្នា

ប្រទេសថៃ៖ Chompoo Araya ដែលគេស្គាល់គ្រប់គ្នាថាជាតារាសម្ដែងស្រីជួរមុខប្រចាំប្រទេសថៃ ត្រូវបានមហាជនជាច្រើនដឹងថា តារារូបនេះចូលចិត្តប្រើប្រាស់សម្ភារម៉ាកល្បីៗ ដែលមានតម្លៃថ្លៃផងដែរ ។ មិនតែប៉ុណ្ណោះនាងមានស្វាមី ថែមទាំងមានកូនភ្លោះប្រុសពីរនាក់ទៀតផង។ ជាក់ស្តែង បន្ទាប់ពីមានកូនភ្លោះរួចមក នាងChompoo កាន់តែទទួលបានក្ដីសុខ សុភមង្គលកាន់តែខ្លាំងឡើង។ ... Read More »

ខួបកំណើតផលិតករ ចាន់ណា រ៉ូណាន ឆ្នាំនេះ ប្រជុំដោយស្រីស្រស់ប្រុសស្អាត

ភ្នំពេញ៖ ផលិតករល្បីឈ្មោះ លោក ចាន់ណារ៉ូណាន បានរៀបចំពិធីជប់លៀងខួបកំណើតទ្រង់ទ្រាយតូចសាមញ្ញមួយ ប៉ុន្តែប្រមូលផ្តុំដោយស្រីស្រស់ប្រុសស្អាតជាច្រើនចូលរួម ហើយក៏ទទួលបាននំខួបកំណើតដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។ ​ខួបកំណើកគម្រប់វ័យ៣៥ ឆ្នាំ របស់លោក ចាន់ណា រ៉ូណាន ត្រូវបានរៀបចំធ្វើឡើងកាលពីរាត្រីថ្ងៃទី០៤ ខែ កក្កដា ... Read More »

Davikah បញ្ចេញល្វែងលើ មិនសំចៃដៃ

ប្រទេសថៃ៖ ថ្មីៗនេះតារាសម្តែងស្រីដ៏មានប្រជាប្រិយភាពនាង Mai Davikahកាន់តែមានការលេងខ្លួនយ៉ាងទាក់ទាញជាមួយម៉ូដសម្លៀកបំពាក់ដ៏សិចស៊ី បង្ហាញជូនហ្វេនៗ ព្រមទាំងអ្នកទស្សនាជាច្រើននៅលើបណ្ដាញសង្គម ធ្វើឲ្យពួកគេកាន់តែដក់ចិត្តទៅនឹងសម្រស់ដ៏ស្រស់ផូរផង់របស់នាងផងដែរ។ យ៉ាងណាមិញ តារាស្រីរូបនេះមិនដែលធ្វើឲ្យហ្វេនៗខកបំណងនោះឡើយ ដោយកាលពីពេលថ្មីៗនេះ នាងបានបង្ហាញខ្លួនសាជាថ្មីម្ដងទៀត ជាមួយនឹងសម្លៀកបំពាក់ដ៏ស៊ិចស៊ី ដែលបានបញ្ចេញល្វែងលើមួយទំហឹង ដោយគ្រាន់តែបិទបាំងតែចំណុចសំខាន់បន្តិចប៉ុណ្ណោះ ។ ជាមួយគ្នានេះដែរ ហ្វេនៗជាច្រើនកាន់តែមានការពេញចិត្តជាមួយនឹងការបង្ហាញខ្លួនដ៏ទាក់ទាញរបស់នាងលើកនេះយ៉ាងខ្លាំង ... Read More »

រឿង​ព្រេងខ្មែរ÷ដើម​កំណើត​សត្វ​កូនលោក

មាន​បក្សី​ម្យ៉ាង​ហៅ​ថា​សត្វ​កូន​លោក រូប​រាង​ស្រដៀង​នឹង​សត្វ​គ្រលីងគ្រលោង ​តែ​មាន​មាឌ​ធំ​ជាង​គ្រលីងគ្រលោង​បន្តិច សម្បុរ​វា​ក្រហម​រទុះ​ៗ​ច្រើន​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ភ្នំ ឬ​ព្រៃ​ភ្នំ​ស្រោង​ស្រឹង ។ សត្វ​នេះ​ចាស់​ៗ ខ្មែរ​យើង​បាន​និយាយ​ត​ៗ​មក​ថា មាន​ដើម​កំណើត​មក​ពី​មនុស្ស ដូច​មាន​ដំណាល​ត​ទៅ​នេះ : កាល​ពី​ព្រេង​នាយ​មាន​កសិករ​ពីរ​នាក់​ប្ដី​ប្រពន្ធ ជា​មនុស្ស​ក្រលំបាក មាន​កូន​ស្រី​តូច​ៗ បី​នាក់ ។ ... Read More »

ជុំវិញការផ្ទុះប្រតិកម្មលើបទ”អ្នកព្រៃវែងអាក្រក់ត្រង់ណា?”

ភ្នំពេញ៖ បទចម្រៀងរបស់ផលិតកម្មមរតកមេឌៀក្រោមចំណងជើងថា”អ្នកព្រៃវែងអាក្រក់ត្រង់ណា?” បាននិងកំពុងតែធ្វើឲ្យលេចចេញភាពចម្រូងចម្រាស និងប្រតិកម្មមួយចំនួន។ ប្រតិកម្មក៏ក្រោយពីវីដេអូខ្លីស្តីអំពីបទចម្រៀងនេះត្រូវបានផលិតកម្មបង្ហើប។ ​សាច់រឿងខ្លីប្រមាណជិត៣នាទីដែលបង្ហើបអំពីសាច់រឿងពេញលេញរបស់បទចម្រៀងនេះត្រូវបានបញ្ចេញស្របពេលដែលមានការចែករំលែកជាច្រើនអមដោយការប្រតិកម្មពីទស្ស និកជនមួយចំនួនថាបានបន្ទោសបង្អាប់ និងនាំឲ្យមានការរើងអើសចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងរហូតអ្នកទស្សនាខ្លះថាមិនអាចទទួលយកបាននិងស្នើឲ្យមានការបកស្រាយពីផលិតករ និងអ្នកគ្រប់គ្រងផលិតក​ម្ម។ ស្របគ្នានេះដែរក៏មានអ្នកគាំទ្រជាច្រើនបានលើកសរសើរពីការតែងនិពន្ធទៅវិញ។ ការសរសើរព្រោះតែជាបទចម្រៀងអប់រំមួយដែលអាចជួយបន្សាបការមើលងាយ រើសអើងទៅវិញប៉ុណ្ណោះ។ អ្នកគាំទ្រខ្លះលើកឡើងថា​ការនិពន្ធដើម្បីបញ្ចប់ការរើសអើងទៅវិញទេ ដែលមិនគួររិះគន់អ្នកនិពន្ធ ឬផលិតទេគឺមានតែអរគុណដល់អ្នកផលិតដែលបានដាស់តឿនបញ្ចប់ការរើសអើង ... Read More »

“យុទ្ធក្រមខម” ដែលជាក្បាច់ប្រយុទ្ធនិងជាអាវុធដ៏សម្បើមរបស់ខ្មែរជំនាន់ដើម កូនខ្មែរបច្ចុប្បន្នភាគច្រើនមិនសូវស្គាល់ទេ

ភ្នំពេញ៖ ក្បាច់គុនជាច្រើនតាំងពីសម័យបុរាណដែលដូនតាខ្មែរបានបន្សល់ទុកមកដល់បច្ចុប្បន្ន ក្នុងនោះមានក្បាច់​ពិជ័យ​សង្គ្រាម​ឬ​យុទ្ធក្រមខម​ គឺជាក្បាច់គុនមួយក្នុង​ចំណោម​ក្បាច់គុន​ខ្មែរដទៃផ្សេងទៀត​ដែល​មាន​អាយុ​កាលដ៏​យូរ​លង់​ណាស់​មក​ហើយ ហើយដែល​មាន​វ័យ​ចំណាស់​មួយនៅ​ក្នុង​តំបន់ និង ពិភពលោក​ផងដែរ។ លោក ​ច័ន្ទ សុវណ្ណរតន: ដែល​ជា​អនុ​ប្រធាននៃ​សហព័ន្ធ​យុទ្ធ​ក្រម​ខម​កម្ពុជា បាន​ឲ្យ​ដឹងថា ​សហព័ន្ធ​យុទ្ធក្រម​ខម​ ​ត្រូវ​បាន​បង្កើត​ឡើងដំបូង​កាលពី​ឆ្នាំ​២០១១ ហើយ​ក្បាច់​គុន​យុទ្ធក្រម​ខម​នេះ​ជាក្បាច់គុនមួយដែលត្រូវបានយក​ទៅ​បង្កើត​ជា​ក្បាច់​គុន​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​យក​ទៅ​បង្ហាត់ដល់ពលទាហាន​ខ្មែរនៅ​ទូទាំង​ប្រទេស ដូច​ជា​ប៉ូលិស ​ប៉េអឹម ... Read More »

រឿងព្រេងខ្មែរ÷រឿង​ដើម​កំណើត​សត្វ​មូស

នៅ​ក្នុង​បឋម​កប្ប ព្រះ​ឥសូរ​ជា​អ្នក​បង្កើត​លោក មាន​បង្កើត​ទាំង​សត្វ​គ្រប់​យ៉ាង នៅ​លើ​ផែនដី​ជាដើម គឺ​ទ្រង់​បាន​បង្កើត​សត្វ​មូស​មុន​គេ​បង្អស់ ។ សម័យ​នោះ សត្វ​មូស​មាន​ខ្លួន​ធំ​ៗ ជាង​សត្វ​ត្មាត​ទៅ​ទៀត ហើយ​វា​តែង​ហើរ​ជា​ច្រើន​ឥត​ឈប់ឈរ ស្វែង​រក​ស៊ី​មនុស្ស​លោក​ជា​អាហារ មនុស្ស​ណា​ដែល​ត្រូវ​ជា​ចំណី​សត្វ​មូស គេ​ឃើញ​នៅ​សល់​តែ​រាង​ឆ្អឹង គ្មាន​សាច់​ឈាម​ឡើយ ។ ... Read More »

កន្លែងផ្សងរកគូស្នេហ៍ល្បីថាស័ក្តិសិទ្ធិបំផុតនៅលើភ្នំគូលែន អ្នកអត់គូអាចទៅសាកសុំបាន តែបើមិនជឿកុំប្រមាថ

ខេត្តសៀមរាប៖ ព្រះរាជាណាចក្រកម្ពុជាត្រូវបានពិភពលោកចាត់ទុកថាជាប្រទេសមួយ ដែលមានវប្បធម៌និងអរិយធម៌វ័យចំណាស់បំផុតមួយ ដែលបានកកើតឡើងតាំងពីរាប់រយពាន់ឆ្នាំមកម៉្លេះ។ ជាការណ៍ពិតណាស់ បើនិយាយពីវត្ថុស័ក្តិសិទ្ធិ ក៏ដូចជារឿងអបិយជំនឿឯណេះវិញ កម្ពុជាក៏បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលនិងកោតសរសើរយ៉ាងខ្លាំង ណាស់ដែរចំពោះភាពអច្ឆរិយៈដ៏អស្ចារ្យដែលបុព្វបុរសខ្មែរបានរក្សាទុកមកឲ្យកូនខ្មែរបច្ចុប្បន្នបានជ្រួតជ្រាបពីភាពប៉ិនប្រសប់របស់លោកផងដែរ។ យ៉ាងណាមិញ ពេលនិយាយដល់រឿងអបិយជំនឿ វត្ថុស័ក្តិសិទ្ធិ ដែលប្រជាជនខ្មែរគោរពនិងមានជំនឿ គឺមានច្រើនណាស់។ ជាក់ស្ដែងទីសក្ការបូជាដ៏ស័ក្តិសិទ្ធិ ... Read More »

អតីតផលិតករ លោក ឧត្តម បញ្ញា ជម្នះប្រែក្លាយខ្លួនពីក្មេងកំព្រាក្លាយជាអ្នកជំនួញលេចធ្លោរ

    ភ្នំពេញ៖ អតីតផលិតករភាពយន្ត លោក ឧត្តម បញ្ញា បានបាត់មុខពីវិស័យសិល្បៈអស់ជា​ច្រើន​ឆ្នាំមក​ហើយ ពិសេសគឺក្រោយពីគេទទួលដំណឹងថាអ្នកមានគុណរបស់លោកបានទទួល​មរណ​ភាព​បន្តបន្ទាប់គ្នា។ ធ្វើឲ្យគេភ្ញាក់ផ្អើលក្រោយពីលោកបានជម្នះភាពលំបាកក្នុងជីវិត​រហូតក្លាយទៅជាអ្នកជំនួញជោគជ័យម្នាក់។ ​មានអ្នកសិល្បៈមួយចំនួនធ្លាប់បានស្គាល់លោក ឧត្តម បញ្ញា គ្រាដែលលោកធ្លាប់​បម្រើការងារមួយចំនួននៅក្នុងផលិតកម្ម និងក្រុមហ៊ុនដែលផលិតភាពយន្ត។ ... Read More »

បាត់មុខជាច្រើនខែ សុគន្ធថេរ៉ាយុ បង្ហាញមុខនឹងស្នាដៃថ្មី

ភ្នំពេញ៖ ស្ងាត់បាត់មុខអស់ជាច្រើនខែ តារាចម្រៀង ប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនដើម្បីបំពេញការសំណូមពររបស់អ្នកគាំទ្រ។ ការបញ្ចេញបទថ្មីនេះក៏ក្រោយលោកជួបទុក្ខធំក្នុងគ្រួសារផងដែរ។ ជិតកន្លះឆ្នាំ ពោលគឺចាប់តាំងពីមរណភាពរបស់ឪពុកបង្កើត និងដោយសារបញ្ហាកូវីដ-១៩ផងនោះ ធ្វើឲ្យតារាចម្រៀង លោក សុគន្ធ ... Read More »

រឿង​ព្រេងខ្មែរ÷ដើមកំណើតសត្វផ្សោត

កាល​ពី​ព្រេង​នាយ ជា​យូរ​លង់​ណាស់​មក​ហើយ មាន​ដើម​ជ្រៃ​ធំ​មួយ​មាន​មែក​ត្រសុំ​ត្រសាយ​សាខា មហាជន​នៅ​ភូមិ​ជិត​ខាង​គេ​រាប់​កោត​ខ្លាច​រុក្ខជាតិ​នេះ​ណាស់ ក្នុង​សម័យ​នោះ ។ គេ​ធ្វើ​ខ្ទម​មាន​រូប​ចម្លាក់​ថ្ម​ជា​ភេទ​ប្រុស ១ ស្រី ១ ដាក់​ឱ្យ​អង្គុយ​លើ​ផែន​ថ្ម​ក្នុង​ខ្ទម​នោះ គេ​តែង​តែ​បួង​សួង​បន់​ស្រន់​ថ្វាយ​ក្រយា​បូជា​សុំ​សេចក្ដី​សុខ ក៏​ធ្លាប់​បាន​សុខ​រៀង​មក​គេ​សន្មត​ថា អ្នក​តា​ចាស់​ស្រុក ។ ... Read More »

តារាកំប្លែង Mr Queen បានទទួលមរណភាពហើយទាំងគ្រួសារគ្មានលុយធ្វើបុណ្យ

ភ្នំពេញ៖ តារាសម្តែង និងកំប្លែងភេទទី៣ លោក ហួត វឌ្ឍនា ហៅ MrQueenបានទទួលមរណភាពហើយកាលពីព្រឹកថ្ងៃទី០៣ ខែកក្កដានេះ ។ ការចំណាយព្យាបាលជំងឺ និងម្តាយមិនមានប្រាក់គ្រប់គ្រាន់ពេលនេះមិនទាំងមានប្រាក់ធ្វើបុណ្យសពផង។ ​លោក ហួត វឌ្ឍនា ... Read More »

សង្ស័យគម្រោងថតកុនចាយទុន១លានដុល្លាររឿងប្រវត្តិសាស្ត្រមួយជាគម្រោងធ្វើនំអត់ម្ស៉ៅ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងផលិតករក្រោយពីផលិតកម្មមួយមានឈ្មោះ DL បានបង្ហាញគម្រោងនៃការផលិតរឿងដ៏ធំមួយ គឺរឿង «ប្រមាញ់ប្រវត្តិសាស្ត្រ» ដែលរឿងមួយនេះមានគម្រោងចាយទុនប្រមាណជាង១លានដុល្លារ និងមានការចូលរួមសម្តែងពីតារាភាពយន្ត និងចម្រៀងល្បីៗជាច្រើនរូប។ ទោះជាយ៉ាងណាគម្រោងនេះត្រូវបានផលិតករ និងសិល្បករជាច្រើនលើកឡើងថាជាគម្រោងខ្យល់ និងជាការផលិតបែបធ្វើនំអត់ម្ស៉ៅប៉ុណ្ណោះ។ ​ការភ្ញាក់ផ្អើលក្រោយពីផលិតកម្មខាងលើបានបង្ហាញពីគម្រោងក្នុងការផលិតភាពយន្តបែបប្រវត្តិសាស្ត្រដ៏ធំមួយដោយបានធ្វើការរចនារូបថតភ្ជាប់ដោយសិល្បករជាច្រើន ។ ... Read More »

រឿង​និទានខ្មែរ÷រឿងបុរសម្នាក់ទៅជួញ ភ្លើង​ឆេះ​ទំនិញ​ក្នុង​សំពៅ

មាននិទានមួយថា​៖ មាន​បុរស​ម្នាក់​មាន​ទ្រព្យសម្បត្តិ​ច្រើន ចុះ​សំពៅ​ទៅ​ជួញ មាន​កូន​ក្មួយ​សុំ​ដោយសារ​សំពៅ​ទៅ​ជួញ​ជាមួយ​ជា​ច្រើន​នាក់ ។ ឯ​ម្ចាស់​សំពៅ​នោះ​ចិញ្ចឹម​ឆ្មា ១ ទុក​ជា​មង្គល​ក្នុង​សំពៅ ហើយ​ឲ្យ​កូន​ក្មួយ ៤ នាក់​រក្សា​ជើង​ឆ្មា​ទាំង ៤ មួយ​ៗ ម្នាក់ ។ ... Read More »

អាសូរ សែម សង្វាត សម្រាកនៅមន្ទីរពេទ្យជាថ្មីព្រោះខ្វះឈាម

    ភ្នំពេញ៖ តារាសម្តែង សែម សង្វាត ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ​នៅមន្ទីរពេទ្យជាថ្មីក្រោយពីស្ថានភាពជំងឺរើឡើង។ ស្ថានភាពជំងឺមិនប្រសើរខណៈ​លោកនៅ​តែព្យាយាមព្យាបាល និងស្វះស្វែងលក់ទំនិញនានាតាមអនឡាញនោះ។ ​លោកសែម សង្វាតបានបញ្ជាក់ថា លោកត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យ​ចាប់តាំងព្រលឹមស្រាងៗ ដើម្បីអោយគ្រូពេទ្យជំនាញផ្នែកជំងឺគ្រឿងក្នុងត្រួតពិនិត្យតេស្តឈាម អេកូពោះមើលក្រពះពោះវៀនថ្លើមលំពែងសួត តែលទ្ធផលពេទ្យថាមិនល្អទេ។ ... Read More »

រឿងនិទានខ្មែរ៖ មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា

កាល​ពី​ព្រេងនាយ មាន​បុរស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា ។ ថ្ងៃ​មួយ​បុរសទាំងពីរ​នាក់​នោះ​បបួល​គ្នា​ទៅ​ដាក់​អន្ទាក់​សត្វ ។ ដល់​ថ្ងៃ​រសៀល​គង​ភ្នំ ក៏​នាំ​គ្នា​ដើរ​ចេញ​ទៅ ។ លុះ​ដល់​ព្រៃ​ជា​កន្លែង​ដាក់​អន្ទាក់ បុរសទី​មួយ​ថា « ខ្ញុំ​នឹង​ដាក់​នៅ​គល់​ឈើ​នេះ ត្បិត​ឈើ​នេះ​មាន​ផ្លែ យប់​ៗ​សត្វ​ចំណាំ​តែ​មក​ស៊ី​ផ្លែ​ឈើ​នេះ» ។ បុរសទីពីរ ... Read More »

បង្ហាញមុខក្នុងផលិតកម្មថ្មីភ្លាម ខេម បញ្ចេញបទថ្មីរួមជាមួយតន់ ច័ន្ទសីម៉ា ភ្លាម

ភ្នំពេញ ៖ ដូចពាក្យចចាមអារ៉ាមនៃការលេចមុខក្នុងផលិតកម្ម Galaxy Navatraមែន តារាចម្រៀង ខេម លេចមុខជាផ្លូវការហើយ ដោយចាប់ដៃគូច្រៀងបទចម្រៀងថ្មីជាមួយតារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្មនេះតែម្តង គឺកញ្ញា តន់ ច័ន្ទសីម៉ា។ បទចម្រៀង មាន​ចំណង​ជើង​ថា “សុំ​មួយ​ពេល​មក” ... Read More »

ថន លក្ខិណា បង្ហាញសម្រស់ស្អាតប្លែកក្រោយគ្រងឈុតប្រពៃណី និងបុរាណ

ភ្នំពេញ៖ តារាសម្តែង និងពិធីការិនីកញ្ញា ថន លក្ខិណា បានធ្វើឲ្យទស្សនិកជនកោតសរសើរខ្លាំងក្រោយពី​នាងបានបង្ហាញ​មុខក្នុង ឈុតសម្លៀកបំពាក់បែបប្រពៃណី និងបុរាណខ្មែរ ដែលនាងកម្រនឹងស្លៀក។ ​ក្នុងឈុតសម្លៀកបំពាក់ផ្សព្វផ្សាយសម្អាងការមួយចំនួន បានធ្វើឲ្យ ពិធីការិនី ថន លក្ខិណា ស្រស់ស្អាតប្លែក ... Read More »

អាដា សក្កដា ផ្តើមពីចំណុចសូន្យទោះបរាជ័យព្រោះជនខិលខូចបំផ្លាញជាច្រើនលើក

ភ្នំពេញ៖ តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងលេចធ្លោរ លោក អាដា សក្កដា ស្ទើតែបាត់​បង់​ជំនឿចិត្តលើខ្លួនឯង និងអស់សង្ឃឹមក្នុងអាជីពសិល្បៈរបស់ខ្លួនក្រោយពីមានជនខិលខូច​បាន​លួចយកគនីយហ្វេសប៊ុក (Facebook Page) និង YouTube ជាច្រើនលើកច្រើនសារដើម្បី​ប្រយោជន៍ផ្ទាល់ខ្លួន។ មិនបោះបង់ក្តីសង្ឃឹមតារាចម្រៀងរូបនេះបានបន្តជម្នះដោយការខិត​ខំប្រឹងប្រែងជាថ្មីបង្កើតបណ្តាញសង្គមទាំងនេះ បើទោះបីជាត្រូវផ្តើមពីចំណុចសូន្យក៏ដោយ។ ... Read More »

ប្រវត្តិ៖ ភូមិស្ដីបិទមាស

នៅក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានភូមិមួយ ឈ្មោះភូមិស្ដីបិទមាស តាំងនៅតាមមាត់ស្ទឹង, បានជាមាននាមថា ភូមិស្ដីបិទមាស ដោយមានរឿងព្រេងដំណាលថា ៖ កាលកន្លងជាយូរអង្វែងឆ្នាំមកហើយ មានមេធ្នស់មួយគ្រួ គឺប្ដីប្រពន្ធ និង កូនក្រមុំមួយ ... Read More »

៦ខែនៃអាសន្នកូវីដ-១៩ មែនក៏ យក់ ឆេងហាក់ ថាទីផ្សារការងារនៅមានលំនឹង

   ភ្នំពេញ៖ ដំណាក់កាលនៃការឆ្លងរីករាលដាលនៃកូវីដ-១៩ រយៈពេល៦ខែកន្លងមកនេះ អ្នក​សិល្បៈ​ជាច្រើនបានបង្ហាញក្តីកង្វល់របស់ខ្លួនក្រោយពីបាត់បង់ទីផ្សារការងារ ស្របពេលដែល​គម្រោងចេញថតការងារសិល្បៈជាច្រើនត្រូវបានពន្យារពេលនិងលុបចោល។ ទោះជាយ៉ាង​ណា​តារា​សម្តែង និងពិធីករវ័យក្មេង លោក យក់ ឆេងហាក់ ត្រូវបានគេសង្កេតឃើញថា​ទីផ្សារការងារនៅតែបោះជំហានទៅមុខ។ ​កាលពីឆ្នាំ២០១៩ យក់ ឆេងហាក់ ... Read More »

ទឹម រដ្ឋា ស្កាត់ទៅថត Pre-wedding ជាមួយគូស្នេហ៍ដល់សៀមរាប?

    សៀមរាប៖ តារាសម្តែង និងបង្ហាញម៉ូត កញ្ញា ទឹម រដ្ឋា បានធ្វើឲ្យគេភ្ញាក់ផ្អើល​ខ្លាំងក្រោយ​ពីនាងបានបង្ហាញឈុតសម្លៀកបំពាក់ប្រណីតមួយនៅលើទឹកដីនៃខេត្តសៀមរាប។ នាងត្រូវ​បានអ្នករួមអាជីពជជីកសួរដោយឆ្ងល់ថាជាការថតរូបមុនមង្គលការ (Pre-wedding)​ជាមួយគូស្នេហ៍ឬយ៉ាងណា? ថ្មីៗនេះ កញ្ញា ទឹម រដ្ឋា ... Read More »

រឿងនិទានខ្មែរ ៖ រឿង គង់ហ៊ាន

កាល​ពីព្រេងនាយ មាន​មនុស្ស​ម្នាក់ ឈ្មោះ​គង់ មាន​ប្រពន្ធ​ពីរ ។ មួយ​ឈ្មោះ​អាង​អាំ មួយ​ឈ្មោះ​នាង​គំ ។ ថ្ងៃ​មួយ​អ្នក​គង់​នាំ​ប្រពន្ធ​ទាំងពីរ​នាក់​ទៅ​សួរ​បងប្អូន​នៅ​ស្រុក​ឆ្ងាយ ។ តាម​ផ្លូវ​នៅ​ស្រុក​នោះ មាន​ខ្លា​សាហាវ ។ អ្នក​គង់​បណ្ដើរ​ប្រពន្ធ​ទាំងពីរ​នាក់ ទៅ​ដល់​ព្រៃ​ធំ​មួយ​ ... Read More »

មិនខ្វល់ពាក្យរិះគន់រឿង”កូនមិនស្គាល់ឪ” ឱក សុគន្ធកញ្ញា បង្កើនក្តីសុខគ្រួសារទ្វេដងនៅខេត្តសៀមរាប

សៀមរាប៖ រិតតែមិនតបត និងមិនខ្វល់ជាមួយពាក្យរិះគន់រឿង “កូនមិនស្គាល់ឪ” តារាចម្រៀង ឱក សុគន្ធកញ្ញា បានបន្ថែមរស់ជាតិជីវិតដ៏មានន័យរបស់នាងនឹងដំណើរកម្សាន្តរួមគ្នា​ជាមួយស្វាមី​ និងកូនប្រុសជាទីស្រលាញ់។ ដំណើរកម្សាន្តនេះអមដោយពាក្យដោយខ្លីថា” បើដឹងថាមានកូនសប្បាយយ៉ាងនេះយកគ្រួសារតាំងពីក្មេង 😂នេះជារូបថតដំណើរកម្សាន្ត​គ្រួសាររបស់​ខ្ញុំ”។ ​សារខ្លី និងមានន័យជ្រៅនេះក៏កាន់តែធ្វើឲ្យអ្នកគាំទ្រនាងពេញចិត្តជាខ្លាំង។ ពេញចិត្ត​ព្រោះតែពាក្យមានកូនគឺពិតជាសប្បាយចិត្ត ... Read More »

ព្រាប សុវត្ថិ លេចមុខថតភាពយន្តខ្នាតខ្លីស្តីពីការអប់រំចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ តារាចម្រៀង លំដាប់ជួរមុខ លោកព្រាប សុវត្ថិ បានបង្ហាញមុខក្នុងការថត​ភាពយន្តអប់រំខ្លីស្តីអំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ការប្រកាសនេះធ្វើឡើងកាលពីចុង​សប្តាហ៍​នេះក្រោយពីសមាគមសហភាពយន្តនៃកម្ពុជា និង នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានរួមគ្នាផលិតរឿងអប់រំខ្នាតខ្លីចំនួន ៣រឿង។ ភាពយន្តខ្នាតខ្លីទាំង ៣ រួមមានរឿង ... Read More »

រទេះគោបាត់វត្តមានបន្តិចម្ដងៗទោះមាន​អាយុ​កាល​ជាង​២​ពាន់​ឆ្នាំ

រទេះគោ​​គឺជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ដែល​​កើត​មាន​តាំងពី​មុន​សម័យ​អង្គរ​រាប់​ពាន់​ឆ្នាំ​មក​ហើយ ​គឺជា​ស្នាដៃ​បុព្វបុរស​ខ្មែរ​ ជាក់​ស្ដែង​ដូច​មាន​រូបចម្លាក់​នៅ​លើ​ប្រាសាទ​បុរាណ​​មាន រទេះគោ រទេះសាឡី​សម្រាប់​ព្រះរាជា រទេះសេះ​ចម្បាំង និង​រទេះដឹក​កាំភ្លើង​ធំ​ជាដើម។ រទេះគោ​បាន​បំពេញ​តួនាទី​យ៉ាង​សំខាន់​​ក្នុង​សង្គម​ខ្មែរ​មិន​ត្រឹម​ក្នុង​ការ​ដឹកជញ្ជូន និង​សង្គមកិច្ច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ការ​ពាក់ព័ន្ធ​ទៅ នឹង​វិស័យ​ជំនឿ​សាសនា​ផង។ តាម​រយៈ​ចម្លាក់ ប្រាសាទ​អង្គរវត្ត​យើង​ឃើញ​យ៉ាង​ច្បាស់​ថា​រទេះ​ ដែល​ព្រះបាទសុរិយាវរ្ម័នទី២ គង់​ប្រថាប់​ពី​លើ​នោះ​គឺ ... Read More »

ប្រវត្តិ៖ អ្នកតាជំទាវម៉ៅ

នៅ​ក្នុង​សង្កាត់​ចក្រី​ទីង ខេត្ត​កំពត ប្រប​នឹង​មាត់​ផ្លូវ​ថ្នល់​ជាតិ​លេខ ៣ នៅ​ត្រង់​របត់​ភ្នំ​ទ្វារ ដែល​ជា​ផ្លូវ​ចូល​ទៅ​ក្រុង​កំពត មាន​អ្នក​តាមួយឈ្មោះអ្នកតា “ជំទាវ ម៉ៅ” ។ កាល​ពី​ជំនាន់​ដើម អ្នក​តា​នេះ​មាន​ត្រឹម​តែ​ខ្ទម​តូច ធ្វើ​ដោយ​ឈើ​ប្រក់​ក្បឿង ។ ក្នុង​ខ្ទម​នោះ ... Read More »

មិនតបតនឹងសារឪពុក ប៉ុន្តែសាររបស់ស្វាមីឱកសុគន្ធកញ្ញា បញ្ចេញហាក់ចាក់ដោតខ្លាំង

ភ្នំពេញ៖ អស់រយៈពេលជាច្រើនថ្ងៃហើយដែលដំណឹងនៃការបញ្ចេញសារខូចចិត្តរបស់លោក ឱក បូនី ដែលជាឪពុកបង្កើតរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើឲ្យផ្ទុះកក្រើកខ្លាំងពីទស្សនិកជន។ នៅមិនទាន់តបសារទៅកាន់ឪពុកមែន ប៉ុន្តែស្វាមីនាងបានបញ្ចេញសារមួយដែលហាក់ដាស់សតិអារម្មណ៍ឪពុកម្តាយដែលមានកូនក្នុងបន្ទុកឲ្យគិតពិចារណា។ ​សាររឿងកូនមិនស្គាល់ឪពុករបស់ លោក ឱក បូនី បានចាក់ចំបេះដូងមហាជនឲ្យងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់តារាចម្រៀងឱក ... Read More »