ភ្នំពេញ៖ សិល្បករជាច្រើនបានផ្លាស់ប្តូរឈ្មោះកំណើតរបស់ខ្លួនដើម្បីឲ្យពិរោះទាក់ទាញ ងាយចងចាំ និងស្របតាមការគន់គូរតាមក្បួនហុងស៊ុយផងដែរ។ ក្នុងនោះយើងមកមើលតារាចម្រៀងប្រុសល្បីទាំង៨រូបដែលមានឈ្មោះពិតមុនពេលពួកគេល្បីឈ្មោះក្នុងការងារសិល្បៈ។ ទី១គឺ លោក ខេមរៈ សិរីមន្ត លោក ខេមរៈ សិរីមន្ត ត្រូវបានគេស្គាល់តាមរយៈបទ «បេះដូងអ្នកប្រដាល់» និង ... Read More »
សិល្បៈ
រឿងព្រេង÷ ត្មាតបោកដំរីស
កាលពីព្រេងនាយ មានស្ដេចត្មាតមួយ មានពួកពលបរិវារជាច្រើនអាស្រ័យនៅក្នុងព្រៃភ្នំ ។ យប់មួយស្ដេចត្មាតនោះ ដេកទៅយល់សប្តិឃើញថា បានចាប់ស្ដេចដំរីស យកមកស៊ីជាអាហារ ។ លុះភ្ញាក់ឡើងក៏ប្រើពួកពល ឲ្យហើរទៅហៅស្ដេចដំរីស ។ ពួកសេនារេហ៍ពលក៏ហើរសំដៅទៅលំនៅនៃស្ដេចដំរីសនោះ ដល់ហើយក៏ស្រែកហៅស្ដេចដំរីសថា “អឺបងដំរី! ... Read More »
តាមពិតតួឯកប្រុសក្នុងរឿង”ប្តីទីងមោង” គឺជាអ្នកថតសោះ
ភ្នំពេញ៖ភាពយន្តជីវិតរឿង”ប្តីទីងមោង” បានធ្វើឲ្យអ្នកទស្សនារំជួលចិត្តអាណិតតួអង្គប្តីដែលជួបនៅរឿងរ៉ាវស្នេហាផិតក្បត់របស់ភរិយា។ តាមការពិតតួឯកប្រុសក្នុងភាពយន្តនេះមានឈ្មោះ មិ ភារាន់ គឺជាអ្នកថតវីដេអូ ហើយក៏ជាអ្នកចម្រៀងម្នាក់ផងដែរ។ ភាពយន្តអប់រំរបស់ផលិតកម្ម មរតកមេឌៀ បានធ្វើឲ្យអ្នកគាំទ្រ ស្រក់ទឹកភ្នែកមិនតិចទេក្រោយបានទស្សនាភាពយន្តនេះចប់ និងបានសរសើរពីសមត្ថភាពសម្ដែងរបស់តារាសម្តែងក្នុងរឿងផងដែរ។ ក្នុងនោះតួឯកប្រុស ... Read More »
ម៉េង កែវពេជ្ជតា ថាខ្លួននៅតែរឹងមាំទោះរងបណ្ដឹងពីស្ត្រី៣នាក់ព្រមគ្នា
ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបានស្ត្រីបីនាក់ដែលមានមុខមាត់ក្នុងសង្គមចេញមុខ ដាក់ពាក្យប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ។ បណ្តឹងនោះគឺកើតមានឡើងក្រោយពីតារាស្រីរូបនេះបានធ្វើការ ផ្សាយផ្ទាល់(Live ) តាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់អ្នកនាងអស់រយៈពេលជាច្រើនថ្ងៃបន្តបន្ទាប់គ្នា។ បណ្តឹងផ្តើមចេញពីការផ្សាយផ្ទាល់(Live ... Read More »
រឿងព្រេង÷ សត្វក្អែកការកូន
សេចក្ដីដំណាលថា៖ មានស្ដេចក្អែកមួយ នៅអាស្រ័យលើចុងត្នោតយ៉ាងខ្ពស់ ។ ថ្ងៃមួយក្អែកនេះ ក៏បានប្រុងរៀបចំការកូន ឲ្យមានគូស្រករ ។ ស្ដេចក្អែកក៏ចាត់ឲ្យពួកពលខ្លះហើរហៅភ្ញៀវសត្វទាំងអស់ មកស៊ីការ ចាត់ពលខ្លះទៀត ឲ្យហើររកចំណី ផ្លែឈើ ស្រូវអង្ករ ត្រី ... Read More »
រឿងដើមកំណើតទីក្រុងភ្នំពេញ
ភ្នំពេញ៖ ភ្នំដែលសន្មត់ជានាមទីក្រុងរបស់ខ្មែរ គឺទីក្រុងភ្នំពេញសព្វថ្ងៃ កើតមានតាំងពីមុនពេលស្ថាបនាព្រះរាជវាំង ដោយមានរឿងដំណាលថា៖ ក្នុងកាលកន្លងទៅហើយ (គ.ស. ១៣៧២) មានយាយចាស់ម្នាក់ឈ្មោះ ” ពេញ ” ជាអ្នកមានភោគសម្បត្តិបរិបូណ៌ មានទីលំនៅៗ ក្បែរមាត់ច្រាំងទន្លេបួនមុខ ... Read More »
ជេន ជីរ៉ា បានការពេញចិត្តខ្លាំងក្រោយលេចការគាំទ្រខ្លាំងក្នុងរឿងអប់រំ”មកផ្ទះយើងវិញកូន”
ភ្នំពេញ៖ ស្នាដៃសម្តែង របស់កញ្ញា ជេន ជីរ៉ា ទទួលបានការពេញចិត្តខ្លាំងពីទស្សនិកជនក្រោយពីនាងបានសម្តែងជាតួអង្គម្តាយក្នុងភាពយន្តខ្លីពីជីវិតរឿង ”មកផ្ទះយើងវិញកូន”របស់ផលិតកម្ម យ៉ូប(JOB Production)។ ខណៈដែលភាពយន្តនេះមានអ្នកទស្សនាប្រមាណជាង១លានដងឯណោះ។ តារាសម្តែង ជេន ជីរ៉ា ដែលមានទឹកដីកំណើតនៅខេត្ត ក្រចេះ ... Read More »
ចន ច័ន្ទតារា បង្ហើបរឿងធ្វើជំនួញថ្មីរួមជាមួយគ្រួសារ
ភ្នំពេញ៖ តារាសម្តែង ចន ច័ន្ទតារា ដែលគេស្គាល់ថាជាប្អូនប្រុសបង្កើតរបស់អ្នកនាងចន ច័ន្ទលក្ខិណា នោះ បានបង្ហាញពីគម្រោងក្នុងប្រឡូកក្នុងអាជីពជំនួញថ្មីដែលកំពុងពេញនិយមគឺការបើកដំណើរការហាងកាហ្វេ។ ជំនួញនេះត្រូវបានគេដឹងថាចាយទុនប្រមាណជាង១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ស្ងប់ស្ងាត់ការងារសិល្បៈមួយរយៈពេលខ្លី តារាសម្តែង ចន ច័ន្ទតារា បានធ្វើឲ្យអ្នកក្នុងចង្កោមសិល្បៈភ្ញាក់ផ្អើលនឹងការប្រកាសត្រៀមខ្លួនក្លាយជាអ្នកជំនួញដោយគម្រោងនៃការបើកដំណើរការហាងកាហ្វេយីហោ TICK ... Read More »
គួរអាសូរពេលឃើញតារាចម្រៀង ខេង សម្ផស្សធ្លាក់ខ្លួនលក់ផ្លែឈើតាមចិញ្ចើមផ្លូវ
ភ្នំពេញ៖ តារាចម្រៀង ខេង សម្ផស្ស បានធ្វើឲ្យអ្នកក្នុងចង្កោមសិល្បៈមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីគេបានឃើញនាងអង្គុយលក់ផ្លែឈើនៅតាមចិញ្ចើមផ្លូវគួរឲ្យអាសូរ។ ការធ្លាក់ខ្លួននេះក៏ក្រោយពេលកន្លងទៅតារាស្រីរូបនេះធ្លាប់បានប្រកាសលក់ផ្ទះដែលបង់រំលួស១កន្លែងឲ្យទៅម្ចាស់ដើមវិញព្រោះតែស៊ូ នឹងការបង់ប្រចាំខែមិនរួច។ តារាចម្រៀង ខេង សម្ផស្ស ត្រូវបានទស្សនិកជនមួយចំនួនបានស្គាល់តាមរយះការច្រៀងក្នុងផលិតកម្មក្នុងស្រុកមួយចំនួន រួមទាំងផលិតកម្មរបស់សមាគមសិល្បករខ្មែរផងដែរ។ នៅលើគេហទំព័រហ្វេសប៊ុកផ្ទាល់របស់តារាចម្រៀងរូបនេះបានលើកឡើងថា “ពាក្យថាតស៊ូ វាងាយនិយាយទេ ... Read More »
រឿងព្រេង÷ទាក់ទងនឹងពិធីសុំទឹកភ្លៀង
ទឹកភ្លៀង ជាវត្ថុធាតុមួយដ៏វិសេស ទោះបីរុក្ខជាតិ សត្វក្ដី មនុស្សក្ដី សឹងអាស្រ័យទឹកភ្លៀងដើម្បីរស់ទាំងអស់ ។ អស់រដូវប្រាំងទាំងមូល ដែលនាយឧទ្យាន ខំស្រោចស្រពដំណាំដោយទឹក តែការចម្រើនលូតលាស់ដំណាំនោះ មិនស្មើនឹងបានទឹកភ្លៀងស្រោចស្រពម្ដងទេ ។ ដូច្នេះក្នុងគ្រា ឬឆ្នាំណាដែលខ្វះទឹកភ្លៀង ... Read More »
ល្អាង ឈ្ងោក នៅស្រុកឈូក ខេត្តកំពត ក៏មានរំលេចនូវរចនាបទ ពិសេសៗជាច្រើនប្រភេទ
ខេត្តកំពត៖ ល្អាង ឈ្ងោក មានរចនាបទ ពិសេសៗ និងជាថ្មធម្មជាតិមានសារសំខាន់ អត្ថប្រយោជន៍ សម្រាប់ជារមណីយដ្ឋាន ធម្មជាតិដ៏មានតំលៃ លើវិស័យទេសចរ ។ ក្នុងនោះ ទី១-តម្លៃសោភ័ណភាពធម្មជាតិ៖ មើលពីចំងាយ ភ្នំឈ្ងោកជាភ្នំថ្មធម្មជាតិ ... Read More »
រឿន ណាត បង្ហាញដងខ្លួនស្រស់ស្អាតក្រោយត្រៀមចូលរួមប្រកួតលើឆាកអន្តរជាតិជាថ្មី
ភ្នំពេញ៖ ពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មីក្រោយពី អតីតកញ្ញាឯកចក្រវាលកម្ពុជា ឆ្នាំ២០១៨ កញ្ញា រឿន ណាត បានប្រកាសត្រៀមខ្លួនដើម្បីចូលរួមប្រកួតកម្មវិធីសម្រស់អន្តរជាតិធំមួយជាថ្មីម្តងទៀត។ មុនពេលចេញទៅប្រកួតនាងបានបង្ហាញរូបរាង និងដងខ្លួនដ៏ស្រឡូនដែលនាងថែរក្សាយ៉ាងល្អ។ កញ្ញាឯកចក្រវាលកម្ពុជា២០១៨ កញ្ញា រឿន ណាត ... Read More »
សុខ លីន ប៉ះវ៉ាន ដាណេលើកដំបូង ក្នុងបទ “ផ្ញើចិត្តភក្តី”
ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភាកញ្ញា សុខ លីន និងតារាចម្រៀងស្រស់សង្ហាលោក វ៉ាន ដាណេ បានសម្តែងរួមគ្នាលើកដំបូងក្នុងស្នាដៃបទចម្រៀង” ផ្ញើចិត្តភក្តី” របស់ផលិតកម្ម Jack Khun Media ។ ជំនួបនេះនឹងធ្វើឲ្យសិល្បករថ្មីថ្មោងទាំងពីរមុជកាន់តែជ្រៅក្នុងការងារសិល្បៈ។ ... Read More »
សម្រស់ប្រាសាទកោះកេរ្តិ៍នារដូវវស្សា
ប្រាសាទកោះកេរ្តិ៍ មានទីតាំងស្ថិតនៅ ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន មានចំងាយ ៧២គ.ម តាមផ្លូវជាតិលេខ ២៣គ.ម ពីទីរួមខេត្តសៀមរាប និង តាមផ្លូវលេខ ២១១ និង ផ្លូវលំ ... Read More »
បទ”ញញឹមបាយ័ន” របស់ឆោម ច័ន្ទណេត និងម៉ា ច័ន្ទបញ្ញា បង្កប់ខ្លឹមសារជ្រាលជ្រៅនៃសិល្បៈវប្បធម៌ខ្មែរ
ភ្នំពេញ៖ ជំនួបរវាងតារាចម្រៀងបែបយុវវ័យ លោក ម៉ា ច័ន្ទបញ្ញា និងតារាពហុជំនាញ អ្នកនាង ឆោម ច័ន្ទណេត ក្នុងបទចម្រៀង “ញញឹមបាយ័ន” បានបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំង។ ចាប់អារម្មណ៍ព្រោះតែបទចម្រៀងមួយនេះពិរោះរណ្តំចិត្ត និងបង្កប់ដោយខ្លឹមសារស៊ីជម្រៅលើសម្បត្តិមរតកសិល្បៈវប្បធម៌ខ្មែរ។ ... Read More »
រឿងព្រេង÷ទាក់ទងនឹងទំនៀមស្លៀកពាក់ក្នុងពេលសំពះផ្ទឹមកូនប្រុសស្លៀកសំឡុយ ពាក់អាវផាយ កូនស្រីបួងសក់ពាក់ស្បៃ
កាលនោះ ព្រះនារាយណ៍រាមេសូរ ព្រះចៅក្រុងកម្ពុជា ទ្រង់សោយរាជ្យសម្បត្តិនៅបន្ទាយលង្វែក (ពុទ្ធសករាជ ១៩០០-១៩២០ កន្លងមកប្រាំរយប្លាយឆ្នាំហើយ) ទ្រង់សព្វព្រះរាជហឫទ័យនឹងនាងក្រមុំម្នាក់ជាកូនរបស់ជ្វា ដែលនៅភូមិទួលអំពិល-ទួលថ្លោក នៅជាយខាងត្បូងភូមិពោធំតូច កំពង់ហ្លួងសព្វថ្ងៃនេះ ។ ជ្វាជាឪពុកនាងនោះ ក៏ព្រមថ្វាយមិនហ៊ានទទឹងទាស់ តែធ្វើសំណូមពរសុំឲ្យទ្រង់ចូលសាសន៍ ... Read More »
រូបថតប៉ុន្មានសន្លឹករបស់កញ្ញាឯក អែម គុណថង រកការរិះគន់
ភ្នំពេញ៖ កញ្ញា អែម គុណថង ដែលគេបានស្គាល់ជា Miss Earth Cambodia 2017 បានបញ្ចេញរូបថតស៊ិចស៊ី បង្អួតរូបរាងនៅតំបន់វាលស្រែ។ រូបថតនេះរងការរិះគន់ច្រើនពីទស្សនិកជន និងមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពស្រុកស្រែណានោះទេ។ គេចាំបានថា អែម ... Read More »
តារាសម្ដែងលោក Kavin ត្រូវប៉ាន់តួព្រាន និងមនុស្សក្បត់
ភ្នំពេញ៖ ទើបនឹងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ នឹងការសម្តែងក្នុងភាពយន្តអប់រំខ្លី រឿង “ប្រពន្ធបាយកក” មិនបានប៉ុន្មានផង តារាសម្តែងស្រស់សង្ហា លោក ង៉ែត សុវណ្ណេត ហៅ Kavin បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលនឹងស្នាដៃសម្តែងក្នុងបទចម្រៀងថ្មី ។ ... Read More »
រឿងព្រេង÷ ក្អែកស្រុកបង្រៀនក្អែកព្រៃ
ក្នុងកាលអតីតកប្បខាំងកំបាំងស្ងាត់យូរអង្វែងណាស់ទៅហើយ មានក្អែកពីរគឺ: មួយក្អែកស្រុកសម្បុរស មួយទៀតក្អែកព្រៃសម្បុរខ្មៅ ។ ក្អែកស្រុកនេះវាចេះស៊ីចំណីអាហារគ្រប់យ៉ាង វារស់តែដោយសារលួចឆក់ចំណីអាហាររបស់អ្នកស្រុកស៊ីរាល់ថ្ងៃ ។ មនុស្សណាទុកចំណីអាហារមិនប្រយ័ត្ន វាលួចឆក់ពាំទៅស៊ីមួយរំពេច ។ ថ្ងៃមួយ ក្អែកស្រុកហើររកស៊ីតាមធម្មតា បានជួបនឹងក្អែកព្រៃ ហើយវាសួរថា ... Read More »
រឿងព្រេង÷ ក្អែកមួយជាក្អែកដប់
កាលពីព្រេងនាយ មានបុរស ២ នាក់ ម្នាក់ឈ្មោះអាខិល ម្នាក់ឈ្មោះអាខូច នៅស្រុកទីទៃពីគ្នា គំនិតដោយខ្លួន ។ អាខូចជុះអាចម៍ដាក់ពេញពាង ១ ហើយយកអាចម៍ល័ក្ដបិទភ្ជិតយ៉ាងល្អ មិនឲ្យក្លិនចេញក្រៅបាន ។ អាខិលធ្វើកាំបិត ... Read More »
ស្ថានភាពជំងឺមិនធូរស្បើយ តារាកំប្លែង Mr Queen បន្តដង្ហោយរកជំនួយសង្គ្រោះជីវិត
ភ្នំពេញ៖ ស្ថានភាពជំងឺរបស់ Mr Queen នៅមិនទាន់ធូរស្បើយនៅឡើយខណៈអតីតតារារូបនេះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ឬពេទ្យលោកសង្ឃ ហើយរូបលោកក៏ត្រូវការឈាម៤សាក់ ដើម្បីសង្គ្រោះជីវិតក្នុងគ្រាដែលស្ថានភាពជំងឺដុនដាបខ្លាំងនេះ។ ថ្មីៗនេះមានសមាគមសិល្បករខ្មែរ និងមិត្តសិល្បៈ និងជាអ្នកដែលធ្លាប់កៀរគរជំនួយជួយដល់តារាកំប្លែងរូបនេះ ក្រោយពីអតីតតារាកំប្លែងភេទទី៣រូបនេះបានបាត់ចំណូល៣ឆ្នាំហើយ ក្រោយពីលោកធ្លាក់ខ្លួនឈឺដោយសារជំងឺមហារីក និងរបេង។ តារាកំប្លែងរូបនេះបានធ្លាក់ខ្លួនរស់នៅក្នុងបន្ទប់ជួលតូចមួយក្នុងរាជធានីភ្នំពេញជាមួយម្ដាយ និងប្អូនម្នាក់ ហើយបច្ចុប្បន្នពួកគេកំពុងត្រូវការជំនួយពីសប្បុរសជន។ តារាសម្តែង ... Read More »
កតញ្ញូមែន ទេព កញ្ញា បង្ហាញផ្ទះ និងរថយន្តដែលផ្តល់ជូនអ្នកមានគុណ
ខេត្តតាកែវ៖ តារាសម្តែងស្រីស្រស់សោភា កញ្ញា ទេព កញ្ញា បានធ្វើឲ្យអ្នកគាំទ្រនាងស្ញើចសរសើរច្រើនក្រោយពីនាងបានបង្ហាញផ្ទះវីឡាកូនកាត់ និងរថយន្តប្រណិតមួយគ្រឿងដែលនាងសាងសង់ និងទិញជូនម្តាយឪពុកនាង ។ ទេព កញ្ញា កំពុងតែទទួលបានការគាំទ្រយ៉ាងច្រើន ពីទស្សនិកជន ជាមួយនឹងទេពកោសល្យសម្ដែងបានយ៉ាងល្អ ជាពិសេសនាងថែមទាំងមុខមាត់ស្រស់ស្អាត ដែលអាចទាញយកប្រជាប្រិយភាពពីហ្វេនៗ បានកាន់តែខ្លាំងឡើង ផងដែរ។ ... Read More »
លោកឌី ថារ៉េន ម្ចាស់ពានរង្វាន់លេខ១ចម្រៀងសកលថ្នាក់ជាតិឆ្នាំ២០១១ និងអ្នកនាងអ៊ុត ស្រីម៉ៅផ្ទុះការគាំទ្រជាថ្មីតាមរយៈបទឧត្តមភរិយា(សោភា សោភា)
ខេត្តស្វាយរៀង៖ លោកឌី ថារ៉េន ម្ចាស់ពានរង្វាន់លេខ១ចម្រៀងសកលថ្នាក់ជាតិឆ្នាំ២០១១ជាពានរង្វាន់របស់សម្តេចតេជោហ៊ុន សែន និងអ្នកនាងអ៊ុតស្រីម៉ៅ បានផ្ទុះការគាំទ្រជាថ្មីម្តងទៀតតាមរយៈបទឧត្តមភរិយា(សោភា សោភា) ខណៈដែលលោកនិងអ្នកនាងអ៊ុត ស្រីម៉ៅបានច្រៀងលេងកម្សាន្តនៅខេត្តស្វាយរៀងហើយត្រូវមិត្តភក្តិរបស់លោកយកទៅបង្ហោះតាមសង្គមហ្វេសប៊ុកមានការចូលមើលជិត២លាននាក់ដោយគ្រាន់តែបង្ហោះទើបបានប្រមាណជាង២០ថ្ងៃប៉ុណ្ណោះ។ លោក ឌី ថារ៉េន ម្ចាស់ពានរង្វាន់លេខ១ ផ្នែកចម្រៀងសម័យឆ្នាំ២០១១ បានឱ្យដឹងថា ... Read More »
ស៊ីន យូប៊ីន និងខាត់ វ៉ៃហាំងកាន់តែស្និទ្ធស្នាលដូចប្តីប្រពន្ធ
ភ្នំពេញ៖ប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្កើតឲ្យមានការលេចចេញភាពសង្ស័យរឿងទំនាក់ទំនងស្នេហាក្រៅឆាករហូតពេលខ្លះពួកគេបណ្តើរគ្នាចេញទៅក្រៅប្រទេសជាញឹកញាប់ផងដែរ។ កាន់តែបញ្ជាក់អំពីចំណងស្នេហាពួកគេបង្កើនភាពផ្អែមល្ហែមរួមគ្នាច្រើនបន្តមិនខុសពីគូស្វាមីភរិយាថ្មីថ្មោងនោះទេ។ ស៊ីន យូប៊ីន និងខាត់ វ៉ៃហាំង បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលខ្លាំងក្រោយពីពួកគេទទួលបាន ឱកាសសម្តែងភាពយន្តបរទេស និងចេញទៅបង្ហាញមុខក្នុងព្រឹត្តិការណ៍អន្តរជាតិជាច្រើនបន្តបន្ទាប់។ ពួកគេអះអាងថាក្រោយចាប់ដៃគូគ្នាត្រឹមតែរយៈពេលខ្លី គឺលេចចេញការគាំទ្រច្រើនរួមទាំងបានសម្តែងភាពយន្តក្នុងស្រុកជាច្រើនរួមគ្នា។ ពួកគេទាំងពីរក៏មានឱកាសបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ជួបជុំសិល្បករលំដាប់អន្តរជាតិនានាជាច្រើនបន្តបន្ទាប់។ថ្មីៗនេះ រូបថតស្និទ្ធស្នាលបែបគូស្នេហ៍ជាច្រើនសន្លឹក ត្រូវបានពួកគេបង្ហាញជាសាធារណៈដែលបញ្ជាក់ពីចំណងស្នេហាដ៏រឹងមាំ ... Read More »
រឿងព្រេងទាក់ទងនឹងទំនៀមពូនភ្នំស្រូវ
ពិធីពូនភ្នំស្រូវ គេច្រើនធ្វើនៅខែមាឃ-ផល្គុន ឬ ដើមខែចែត្រ គឺនៅពេលផុតរដូវច្រូតកាត់ ។ អ្នកស្រុក នាំគ្នាធ្វើពិធីនេះឡើង ដើម្បីផ្គត់ផ្គង់គ្រឿងបម្រុងចតុប្បច្ច័យសម្រាប់ព្រះសង្ឃ គឺគេនាំគ្នាចំណាយផលដែលធ្វើបាននោះ ម្នាក់បន្តិចៗ ប្រមូលគ្នាយកទីវេរចំពោះព្រះសង្ឃ ។ ពិធីពូនភ្នំស្រូវនេះ គេច្រើនតែនិយមធ្វើនៅក្នុងវត្ត ... Read More »
ច្បាស់ការហើយ! មាស សុខសោភា ចេញពី ថោនចូលច្រៀងនៅហង្សមាស
ភ្នំពេញ៖ ដំណឹងនៃការដើរចេញពីផលិតកម្មថោនរបស់តារាចម្រៀង មាស សុខសោភា បានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងពីអ្នកគាំទ្រ។ ដំណឹងចុងក្រោយដែលទទួលបានគឺតារាស្រីរូបនេះនឹងចូលជ្រកក្រោមដំបូលផលិតកម្មហង្សមាស។ តារាលំដាប់ជួរមុខ មាស សុខសោភា សម្រេចចិត្តប្រកាសបញ្ចប់ការងារនៅផលិតកម្មថោន ដែលនាងមិនមានកិច្ចសន្យានោះកាលពីថ្ងៃទី០៩ ខែមិថុនា កន្លងទៅនេះដែលនាងលើកឡើងថាជាការសម្រេចចិត្តដ៏តានតឹងមួយ។ ទោះជាយ៉ាងណាប្រភពក្រៅផ្លូវការដែលស្និទ្ធិនឹងពួកគេបានទម្លាយថា មាស ... Read More »
រឿងព្រេងទាក់ទងនឹងពាក្យថា “វាយអាគាំងរាំងភ្លៀង វាយអាគកបើកថ្ងៃ”
ពាក្យនេះ ជាពាក្យដែលក្មេងជំនាន់ដើម តែងតែស្រែកលេងនៅពេលមានភ្លៀងធ្លាក់ ។ ក្មេងៗ ធុញទ្រាន់នឹងភ្លៀងណាស់ ព្រោះរកចេញទៅដើរលេងឯណាមិនបាន, វាតែងនាំគ្នាអង្គុយមាត់ជណ្ដើរ ហើយស្រែកថា “វាយអាគាំងរាំងភ្លៀង វាយអាគកបើកថ្ងៃ” ។ មានរឿងព្រេងបុរាណមួយទាក់ទងនឹងពាក្យនេះថា ៖ កាលនោះ ... Read More »
Kavin ថាសប្បាយចិត្តពេលត្រូវទស្សនិកជនជេរក្រោយសម្តែងរឿងអប់រំ”ប្រពន្ធបាយកក”
ភ្នំពេញ៖ តារាសម្តែងប្រុស ង៉ែត សុវណ្ណេត ហៅ Kavin ត្រូវបានអ្នកទស្សនាភាពយន្ត អប់រំរឿង”ប្រពន្ធបាយកក” ជេរកប់ៗមាត់ព្រោះតែលោកសម្តែងជាតួប្តីចិត្តផិតក្បត់នឹង ភរិយា លួចមានស្រីថ្មីក្រៅផ្ទះ។ ការបញ្ចេញយោបល់របស់ទស្សនិកជនក៏ធ្វើឡើង ក្រោយពី ភាពយន្តនេះទើបនឹងបញ្ចេញលើបណ្តាញសង្គម២ថ្ងៃ ... Read More »
ប្រវត្តិ÷អ្នកតាកង្ហារដែក
អ្នកតាកង្ហារដែកស្ថិតនៅលើភ្នំជីសូរ សម័យមុនហៅថាភ្នំបារមីជីសូរ បច្ចុប្បន្នហៅថាគិរីសោភ័ណ នៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ អ្នកតានោះមានអាយុប្រមាណជាជាងមួយសតវត្សមកហើយ បើគេឡើងទៅលើភ្នំ តាមផ្លូវខាងកើតត្រង់កំពែងបុរាណមួយ ឈ្មោះថា សែនធមល “ធ្មល់” តាមជណ្ដើរកាច់នោះនោះ ឡើងទៅដល់ខាងលើ ... Read More »
Update ៖ អ្នកនិពន្ធបទ «កណ្ដៀវអូនស្រួយ» ត្រូវបានមន្ត្រីក្រសួងហៅមកអប់រំណែនាំ និងឲ្យបញ្ឈប់និពន្ធបទពាក្យអសុរោះ
ភ្នំពេញ៖ ព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២០នេះ មន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា តាមរយៈក្រុមប្រឹក្សាពិន័យនិងលើកសរសើរនៃក្រសួងវប្បធម៌ បានហៅអ្នកនិពន្ធបទ «កណ្ដៀវអូនស្រួយ» មកអប់រំណែនាំ និងស្នើឲ្យបញ្ឈប់ការតែងនិពន្ធបទចម្រៀង ដែលមានអត្តន័យប៉ះពាល់ដល់សីលធម៌សង្គម។ការហៅអ្នកនិពន្ធរូបនេះត្រូវបានធ្វើឡើងក្រោយពីលេចចេញការរិះគន់យ៉ាងចាស់ដៃពីមហាជនអំពីបទចម្រៀងដែលបង្កប់ដោយអត្ថន័យអសីលធម៌។ អ្នកនិពន្ធឈ្មោះ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច