ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ប៉ូលីសស្បែកសដែលសង្កត់-ក ជនជាតិស្បែកខ្មៅម្នាក់ស្លាប់នោះ ត្រូវចោទប្រកាន់ពីបទឃាតកម្ម

អាមេរិក៖ កាលពីថ្ងៃសុក្រទី២៩ ខែឧសភា ព្រះរាជអាជ្ញាក្នុងតំបន់ បានប្រកាសថា អតីតប៉ូលីសស្បែកសម្នាក់ នៅទីក្រុង Minneapolis សហរដ្ឋអាមេរិក ដែលធ្វើឲ្យលោក George Floyd ជនជាតិស្បែកខ្មៅម្នាក់បានស្លាប់នោះ ពេលនេះត្រូវបណ្ដេញចេញពីការងារ និងត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងឃាតកម្មកម្រិតទី ... Read More »

លោក ត្រាំ ប្រកាសកាត់ផ្តាច់ទាំងជំនួយទាំងទំនាក់ទំនងជាមួយ WHO អន្តរជាតិថ្កោលទោសយ៉ាងខ្លាំង

  វិវាទកាន់តែខ្លាំងឡើង ក្រោយពេលដែលអាមេរិកប្រកាសដកខ្លួនចេញពីអង្គការសុខភាពពិភពលោក WHO និងផ្តាច់ជំនួយទាំងអស់ដល់អង្គការនេះ។ នៅពេលនេះ ប្រធានគណៈកម្មការសុខាភិបាលអាមេរិក បានប្រកាស់ថា សកម្មភាពខាងលើនឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩។ អ្នកសារព័ត៌មាន TTXVN ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានរាយការណ៍ថា ប្រធានគណៈកម្មការសុខាភិបាលរបស់សភាអាមេរិក លោក ... Read More »

ប្លែកៗ! ព្រោះតែចង់បានទ្រព្យសម្បត្តិ នឹងរៀបការជាមួយស្រីផ្សេង យកពស់វែកលែងឲ្យទៅចឹកសម្លាប់ប្រពន្ធ

ប្រទេសឥណ្ឌា៖ វាជារឿងចម្លែកហើយក៏ព្រៃផ្សៃណាស់ដែល ខណៈដែលបុរសជាប្តីចង់ទៅរៀបការជាមួយស្រីថ្មី នឹងចង់ប្រមូលទ្រព្យសម្បត្តិទាំងអស់បានទិញពស់វែកមួយក្បាលយកទៅដាក់ក្នុងផ្ទះឲ្យចឹកប្រពន្ធ ។ តាមសារព័ត៌មាន worldofbuzz បានចុះផ្សាយថា ករណីនេះបានកើតឡើងនៅក្នុងក្រុង Anchal រដ្ឋ Kerala ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ ដោយបុរសជាប្តី​មានឈ្មោះថា Sooraj ... Read More »

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ ពង្រាយ​កងទ័ព​ជិត​៣៤​ម៉ឺន​នាក់​នៅ​ខេត្ត​ជាង​២០ ដើម្បីទប់ស្កាត់អ្នក​បំពាន​ចំណាត់ការ COVID-19

អន្តរជាតិ៖ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​ផ្ដើម​ពង្រាយ​កងទ័ព​ជិត​៣៤​ម៉ឺន​នាក់​នៅ​ខេត្ត​ជាង​២០​នៃ​ខេត្ត​សរុប​ទាំង​៣៤​របស់ខ្លួន​។ គោលដៅ​គឺ​ដើម្បី​តាមដាន​ការអនុវត្ត​វិធានការ​គម្លាត​សុវត្ថិភាព​ដែល​ដាក់​ទប់ស្កាត់​ការឆ្លង​រាលដាលCOVID-19 ដូចជា៖ ការពាក់​ម៉ាស់​នៅ​ទីសាធារណៈនិង​រក្សា​គម្លាត​ពីគ្នា​ត្រឹមត្រូវ​តាម​អនុសាសន៍​អ្នកជំនាញ​សុខាភិបាល​ជាដើម​។ បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រីប៉ូលិស​ក្នុង​ខេត្តBengkulu ភាគ​ខាងលិច​ប្រទេស​ឥណ្ឌូណេស៊ី បាន​ប្រមូលផ្ដុំ​ប៉ូលិស​មួយក្រុម​ដែលមាន​សមាជិក​៤០​នាក់ ដែលមាន​កា​ត្វ​កិច្ច​តាម​ចាប់​អ្នក​ល្មើស​បញ្ជា​បិទ​ប្រទេស ហើយ​បង្ខំ​ពួកគេ​ពាក់​ស្លាក​ដោយ​សន្យាថា​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​ពី​អ្នកដទៃ ចាប់ពីពេលនេះ​តទៅ​។ ... Read More »

Dortmund ចង់បានតម្លៃលើសពី១០០លានផោនសម្រាប់ Sancho ពីក្លឹបយក្ស២នៅអង់គ្លេស

ក្លឹបយក្ស២នៅអង់គ្លេសគឺ ក្រុមតោខៀវ Chelsea និងក្រុមបិសាចក្រហម Manchester United សុទ្ធតែមានទំនាក់ទំនងជាមួយខ្សែប្រយុទ្ធវ័យ២០ឆ្នាំJadon Sancho ប៉ុន្តែការធ្វើកិច្ចព្រមព្រៀងមួយនៅទីផ្សារដោះដូរនេះមិនទាន់ត្រូវរ៉ូវគ្នានៅឡើយទេ។ ក្លឹបBorussia Dortmund មិនបានផ្តល់ការបញ្ចុះតម្លៃទៅលើខ្សែប្រយុទ្ធស្លាប Jadon Sancho ទេហើយត្រូវបានគេរំពឹងថានឹងទាមទារទឹកប្រាក់ច្រើនជាង១០០ ... Read More »

Chelsea ចាប់អារម្មណ៍កីឡាករអាល់ហ្សេរីម្នាក់មានទំរង់លេងដូចMessi

ក្លឹបតោខៀវ Chelsea បានធ្វើការងារគួរឲ្យភ្ញាក់ផ្អើលមួយដោយបង្ហាញពីចំណាប់អារម្មណ៍ចង់បានកីឡាករឆ្នើម Said Benrahma របស់ក្លឹបBrentford ម្នាក់មានសញ្ជាតិអាល់ហ្សេរី ដែលមានទំរង់លេងដូចខ្សែប្រយុទ្ធLionel Messi ។ ខ្សែ ប្រយុទ្ធសញ្ជាតិ អាល់ហ្សេរីរូបនេះអាចបង្ហាញខ្លួនឲ្យក្លឹប Chelsea ក្រោមការដឹកនាំ ... Read More »

La Liga ៖ បន្តលេងថ្ងៃទី១១ មិថុនា ចប់ថ្ងៃទី១៩ កក្កដា ខណៈរដូវកាលថ្មីចាប់ផ្តើមនៅខែកញ្ញា

La Liga របស់អេស្ប៉ាញនឹងបន្តលេងនៅថ្ងៃទី១១ ខែមិថុនា និងថ្ងៃបញ្ចប់នៅថ្ងៃទី១៨-១៩ ខែកក្កដា។ ចំណែករដូវកាលថ្មី២០២០-២០២១នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែកញ្ញា។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃនេះ។ នាយកដ្ឋានកីឡារបស់រដ្ឋាភិបាលអេស្ប៉ាញបាននិយាយថា កិច្ចព្រមព្រៀងត្រូវបានឈានដល់ចេញសេចក្តីសម្រេចជាផ្លូវការជាមួយក្រុម La Liga ... Read More »

Messi វ៉ាដាច់ Ronaldo ក្លាយជាកីឡាករ​រក​ចំណូល​ច្រើន​ជាង​គេ​

 ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messiដែលកំពុងលេងឲ្យក្លឹបយក្សអ្នកមានបុណ្យ Barcelona បានក្លាយជាកីឡាករដែលរកចំណូលបានច្រើនជាងគេក្នុងឆ្នាំ២០២០នេះ។ នេះបើយោងតាម BBC Sport ចេញផ្សាយកាលពីម្សិលមិញ។ កីឡាករ Lionel Messi បានឈរកំពូលតារាងដោយចំណូលរបស់គាត់ប្រមាណ១៤៤លានដុល្លារឈ្នះកីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldoដែលរកបាន១៣០លានដុល្លារ។ ដោយឡែកខ្សែប្រយុទ្ធវ័យក្មេង ... Read More »

ចំនួនអ្នកឆ្លងកូវីដ១៩ នៅលើពិភពលោក កើនឡើងជាង៦លាននាក់ហើយ

យោងតាមគេហទំព័រworldometers.info បានបញ្ជាក់ឱ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី៣០ ខែឧសភា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅលើពិភពលោក កើនឡើងដល់ជាង៦លាននាក់ហើយ ក្នុងនោះមានអ្នកស្លាប់ កើនឡើងដល់៣៦៦.៤១៨នាក់ និងជាសះស្បើយជាង២.៦៥៦ .១៤៤ នាក់។ អាមេរិក ជាប្រទេសដែលមានអ្នកឆ្លងកើនឡើងខ្ពស់ជាងគេគឺមានដល់ទៅ ១.៧៩៣ ... Read More »

សត្វឆ្កែមានមាត់វែងបំផុតលើពិភពលោក

ឆ្កែប្រម៉ាញ់ borzoi ​តែងតែមានមាត់វែងជាងគេបំផុត ពីប្រភេទឆ្កែផ្សេង ប៉ុន្តែឆ្កែឈ្មោះEris ក៏ជាប្រភេទឆ្កែប្រម៉ាញ់Borzoi ​ពណ៌សបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដោយសារតែមានមាត់វែងខុសពីធម្មតា​។ ម្ចាស់សត្វឆ្កែមាត់វែង ឈ្មោះ Lily Kambourian រស់នៅតំបន់Richmond រដ្ឋ Virginiaអាមេរិក ... Read More »

អេស្ប៉ាញប្រកាសបើកវិស័យទេសចរណ៍ឡើងវិញនៅខែកក្កដា

ប្រទេសក្នុងតំបន់អឺរ៉ុប ពិសេសគឺប្រទេសដែលមានចំនួនអ្នកឆ្លងកូវីដ​១៩ច្រើនជាងគេ ដូចជាបារាំង អុីតាលី អេស្ប៉ាញ ជាដើម បានបន្ធូរបន្ថយការរឹតត្បិត ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ​។ បារាំងក៏បានប្រកាសបើកវិស័យទេសចរណ៍ នៅដើមខែមិថុនានេះ​ ហើយពេលនេះ​អេស្ប៉ាញក៏បានប្រកាសបើកដូចគ្នាដែរ ពិសេសគឺវិស័យទេសចរណ៍ ក្នុងរដូវក្តៅ។ វិស័យឧស្សាហកម្មគ្មានផ្សែង​ដើរតួនាទីយ៉ាងសំខាន់ ក្នុងតំបន់ពិសេសគឺប្រទេសអេស្ប៉ាញតែម្តង។ ... Read More »

បណ្តាញសង្គមTwitter «ចាក់សំាងចូលភ្លើង»ពាក់ព័ន្ធអត្ថបទដែលលោកត្រាំបង្ហោះ

អាមេរិក៖ បណ្តញសង្គមដ៏ល្បីល្បាញនៅអាមេរិក គឺ​ Twitter ​បាន«ចាក់សាំងបន្ថែមលើភ្លើងកំពុងតែឆេះ» ក្នុងពេលកំពុងប្រឈមមុខ​តានតឹងជាមួយប្រធានាធិបតីត្រាំ ។ ​Twitter បាន បោះត្រាព្រមាន លើអត្ថបទរបស់លោកត្រាំ ដែលសរសេរមានខ្លឹមសារញុះញងឱ្យមានអំពើហិង្សា​។ សារព័ត៌មាន​រ៉យទ័របានផ្សាយថា នៅថ្ងៃទី​២៩ខែឧសភា​​ Twitter ​បានបោះត្រាព្រមាន«ខ្លឹមសារមានហិង្សា»ទៅលើអត្ថបទរបស់លោកត្រាំ​ ... Read More »

BREAKING៖ ប៉ូលីសរដ្ឋ Minnesota ចាប់វាយខ្នោះ អ្នករាយការណ៍ព័ត៌មានទូរទស្សន៍ CNNម្នាក់ ពេលកំពុង Live អំពីទិដ្ឋភាពបាតុកម្ម

អាមេរិក៖ យោងតាមទូរទស្សន៍ CNN នៅល្ងាចថ្ងៃសុក្រ ទី២៩ ខែឧសភាឆ្នាំ២០២០នេះ បានរាយការណ៍ថា លោក អូម៉ា ហ៊ីមែណេស(Omar Jimenez) អ្នករាយការណ៍ព័ត៌មានCNNរបស់ខ្លួន ត្រូវបានក្រុមប៉ូលីសរដ្ឋមីននីសូតា (Minnesota) ឃាត់ខ្លួន ... Read More »

មន្ត្រីជាន់ខ្ពស់​ចិន៖ ព្រមាន​កោះ​តៃវ៉ាន់ មធ្យោបាយ​ហិង្សា ជា​ជម្រើស​ចុងក្រោយ

ប្រទេសចិន៖ ​នាយ​ឧ​ត្ត​ម​សេនីយ៍ Li Zuocheng ប្រធាន​សេនាធិការដ្ឋាន​គណៈកម្មកា​រ​យោធា​មជ្ឈិម បាន​ព្រមាន​កោះ​តៃវ៉ាន់​ជាថ្មីចំៗ​ថាប្រសិនបើ​លទ្ធភាព​ដែល​ការបង្រួបបង្រួម​ដោយ​សន្តិភាព​បាត់បង់ កងទ័ព​ប្រជាជន រួមជាមួយ​ប្រទេស​ទាំងមូល នឹង​ចាត់វិធានការ​ចាំបាច់​ទាំងអស់​ដើម្បី​កម្ទេច​ផែនការ ឬ​សកម្មភាព​ផ្ដាច់ខ្លួន​ណាមួយ ​។ ដោយការ​ទុក​លទ្ធភាព​ប្រើ​កម្លាំងយោធា​ដើម្បី​សង្គ្រប់​តៃវ៉ាន់​នេះ មិនមែនជា​រឿង​ថ្មី​ឡើយ​។ ប៉ុន្តែ​តៃវ៉ាន់​ហាក់​ធ្វើ​ឲ្យ​ប៉េកាំង​កាន់តែ​អស់​ការអត់ធ្មត់​ឡើងៗ ជាមួយនឹង​ការ​ទោរទន់​ទៅរក​ការផ្ដាច់​ខ្លួន ... Read More »

អ្នករត់តាក់ស៊ីនៅសិង្ហបុរីម្នាក់ ក្រោយចែកចាយព័ត៌មានក្លែងក្លាយអំពីជំងឺកូវីដ-១៩ ត្រូវជាប់ពន្ធនាគាររយៈពេល៤ខែ

អន្តរជាតិ៖ យោងតាមសារព័ត៌មាន Straits Times និង Channel News Asia បានឱ្យដឹងថា បុរសជាអ្នករត់តាក់ស៊ីជនជាតិសិង្ហបុរីម្នាក់ ត្រូវបានផ្តន្ទាទោស ឱ្យជាប់ពន្ធនាគាររយៈពេល ៤ខែ ពីបទបង្ហោះសារក្លែងក្លាយនៅលើបណ្តាញសង្គម Facebook ... Read More »

ប្រទេសមួយចំនួននៅសហភាពអឺរ៉ុប ត្រូវបានហាមឃាត់ដោយសម្ព័ន្ធមិត្ត ក្នុងការស្នើសុំជំនួយពីប្រទេសរុស្ស៊ី តស៊ូប្រឆាំងនឹងមេរោគកូរ៉ូណាវីរុស

អន្តរជាតិ ៖ លោក Dmitry Peskov អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភាម្សិលមិញនេះ បានប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយថាវិមានក្រឹមឡាំងមានការសោកស្តាយដែលប្រទេសមួយចំនួននៅសហភាពអឺរ៉ុបត្រូវបានហាមឃាត់ដោយសម្ព័ន្ធមិត្តរបស់​ពួកគេ​ពីការស្នើសុំជំនួយពីប្រទេសរុស្ស៊ី ក្នុងការតស៊ូប្រឆាំងនឹងមេរោគកូរ៉ូណាវីរុស។ លោក Peskov និយាយថា «វិមានក្រឹមឡាំងបានប្រតិកម្មចំពោះរឿងនេះដោយការសោកស្តាយ ... Read More »

ថៃនឹងលុបច្បាប់គ្រាមានអាសន្នទាំងស្រុងនៅដើមខែកក្កដា

ប្រទេសថៃ៖នៅដើមខែមិថុនាខាងមុខនេះថៃនឹងបន្តបន្ធូរបន្ថយច្បាប់គ្រាមានអាសន្នដំណាក់កាលទី៣ ហើយរដ្ឋាភិបាលមានគម្រោងលុបច្បាប់គ្រាមានអាសន្នទាំងស្រុង នៅថ្ងៃ ទី១ ខែកក្កដា ។ នៅថ្ងៃទី២៩ ខែឧសភា អគ្គលេខាធិការគណៈកម្មការសន្តិសុខជាតិថៃ ឧត្តមសេនីយ៍ Somsak Roongsita បានប្រកាសថា គម្រោងលុបច្បាប់គ្រាមានអាសន្ន ផ្តល់ការរស់នៅដល់ពលរដ្ឋដូចដើមវិញនៅដើមខែកក្កដាឆ្នាំ២០២០។ ... Read More »

រដ្ឋបាល​លោកដូណាល់ ត្រាំ​ នឹងមាន​ចំណាត់ការ​ ដើម្បី​បង្ការ​ការ​លួច​ព័ត៌មាន​ពី​សំណាក់​និស្សិត​ចិន​ រៀននៅ​ទឹកដី​អាមេរិក

សហរដ្ឋអាមេរិក៖ ​រដ្ឋមន្ត្រីការបរទេស​អាមេរិកលោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាននិយាយ​នៅ​ថ្ងៃសុក្រទី​២៩ ខែឧសភានេះថា លោកប្រធានាធិបតីលោក ដូណាល់ ត្រាំ ចាត់វិធានការ​លើ​ក្រុមនិស្សិត​ចិន​ដែល​កំពុង​រៀន​នៅ​ទឹកដី​អាមេរិក ដើម្បី​ទប់ស្កាត់​ការ​លួច​ព័ត៌មាន​នៅ​ទឹកដី​អាមេរិក​ ក្នុងការ​ទប់ទល់​ឥទ្ធិពល​ចិន​។ដោយលោក ត្រាំ នឹង​បញ្ចប់​ទិដ្ឋាការ​និស្សិត​ចិន​ដែល​មកពី​សាលា​មាន​ទំនាក់​ទំនងជា​កងទ័ព​ចិន​ ។ ... Read More »

ការរត់ម៉ារ៉ាតុងនៅបូស្តុនត្រូវបានលុបចោលដោយសារតែការឆ្លងរាលដាលជំងឺកូវីដ-១៩

ការរត់ម៉ារ៉ាតុងនៅបូស្តុនដែលគេហៅថា “The Boston Marathon” ត្រូវបានលុបចោលជាលើកដំបូងក្នុងប្រវតិ្តសាស្រ្តរបស់ខ្លួនដែលមិនធ្លាប់មានរយៈពេល១២៤ឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃសុក្រនេះ ។ ការរត់ប្រណាំងនេះត្រូវបានពន្យារពេលម្តងរួចមកហើយចាប់ពីថ្ងៃទី២០ ខែមេសាដល់ថ្ងៃទី១៤ ខែកញ្ញា។ ប៉ុន្តែទោះយ៉ាងណាអភិបាលក្រុងបូស្តុនលោក ... Read More »

ផ្លូវការ៖ ក្របខ័ណ្ឌ Premier League នឹងចាប់ផ្តើមប្រកួតឡើងវិញនៅថ្ងៃទី១៧ ខែមិថុនា ២០២០

អង់គ្លេស៖ ក្របខ័ណ្ឌ Premier League នឹងចាប់ផ្តើមប្រកួតឡើងវិញនៅថ្ងៃទី១៧ ខែមិថុនាខាងមុខ ដោយប្រកួតដំបូងគឺក្រុម Aston Villa ជាមួយក្រុមSheffield United និងក្រុមមេឃខៀវ Manchester City ជាមួយក្រុមកាំភ្លើងធំ Arsenal ... Read More »

ក្រុមបាល់ទាត់នារី Arsenal ត្រូវពិន័យប្រាក់៥០០០០ផោនពីបទរើសអើងទាក់ទងនឹងការបណ្តេញអតីតគ្រូបង្វឹក

អង់គ្លេស៖ ក្រុមបាល់ទាត់នារី Arsenal ត្រូវបានសហព័ន្ធបាល់ទាត់នារីអង់គ្លេសពិន័យជាប្រាក់ចំនួន៥០០០០ផោន (ប្រមាណ៦៣១០០ដុល្លារអាមេរិក) ពីបទរើសអើងក្នុងការបណ្តេញអតីតគ្រូបង្វឹក ដោយហេតុផលពិការភាពកាលពីឆ្នាំ២០១៤ ។ សមាជិកខ្លះនៃបុគ្គលិករបស់ក្រុមបាល់ទាត់នារី Arsenal ក៏នឹងត្រូវបានតម្រូវឱ្យអនុវត្តកម្មវិធីអប់រំនៅក្នុងក្លឹបផងដែរ។ លីគកំពូលបាល់ទាត់នារី Super League បានបដិសេធការចោទប្រកាន់នេះដែលទាក់ទងនឹងការចាកចេញរបស់អតីតគ្រូបង្វឹកវ័យក្មេង Robin ... Read More »

នៅដើមខែមិថុនាទើបបារាំង បើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ

ប្រទេសបារាំង៖ សារព័ត៌មាន​ រ៉យទ័រនៅថ្ងៃទី​២៩ខែឧសភា បានផ្សាយថា បារាំងនឹងអនុញ្ញាតឲ្យបើកភោជនីយដ្ឋាន ហាងកាហ្វេ បារ និងឆ្នេរសមុទ្រឡើងវិញនៅដើមខែមិថុនាខាងមុខនេះ​ ដើម្បីបន្ធូរអារម្មណ៍ធុញថប់របស់ពលរដ្ឋដែលបាននៅក្នុងផ្ទះអស់ជាច្រើនខែមកហើយ ។ ការសម្រេចនេះនឹងជួយដល់សេដ្ឋកិច្ចបារាំងដំណើរការឡើងវិញ ផងដែរ។ កាលពីថ្ងៃទី​២៨ខែឧសភា នាយករដ្ឋមន្រ្តីបារាំង លោក Edouard ... Read More »

ជំងឺរាតត្បាតកូវីដ-១៩ និងគ្រោះរាំងស្ងួតធ្វើឲ្យពលរដ្ឋថៃជិត១៥លាននាក់អត់ការងារធ្វើ

ថៃបានបន្ធូរបន្ថយច្បាប់រិឹតត្បិតជាបន្តបន្ទាប់ ប៉ុន្តែក៏មិនអាចផ្តល់ការងារធ្វើដល់ពលរដ្ឋបានច្រើននោះដែរ ដោយក្រុមហ៊ុនធំៗនៅបន្តបិទទ្វារនៅឡើយ។ ទន្ទឹមនឹងការឆ្លងកូវីដ-១៩ប្រជាកសិករថៃប្រឈមនិឹងគ្រោះរាំងស្ងួតមិនអាចដំាដុះបានដូចរាល់ឆ្នាំ។ មន្ត្រីទទួលបន្ទុកផែនការសេដ្ឋកិច្ចជាតិបានឲ្យដឹងថា ជំងឺរាតត្បាតកូវីដ-១៩ និងគ្រោះរាំងស្ងួតនៅក្នុងប្រទេសនេះ បានធ្វើឲ្យមនុស្សសរុប ១៤,៤ លាននាក់ប្រឈមនឹងការអត់ការងារធ្វើ។ ក្នុងចំណោម ១៤,៤ លាននាក់ មាន ៨,៤ ... Read More »

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីMahathir ត្រូវបានគេដកចេញពីគណបក្សដែលលោកបានបង្កើតឡើង

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី​លោកMahathir Mohamad ត្រូវបានដកចេញពីគណបក្សដែលលោកបង្កើតឡើងដោយផ្ទាល់និងដឹកនាំ​ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០១៨។ តាមសារព័ត៌មានSouth China Morning Post បានផ្សាយថា សកម្មភាពខាងលើកើតឡើង​ក្នុងពេលដែលលោក​Mahathir Mohamad មានសកម្មភាពជាច្រើន​ក្នុងការស្វែងរកសំឡេងគាំទ្រឱ្យបានគ្រប់គ្រាន់ក្នុងសភាដើម្បីវិលត្រឡប់ទៅកាន់តំណែងនាយករដ្ឋមន្ត្រីវិញ ។ នៅក្នុងលិខិត ផ្ញើទៅកាន់ ... Read More »

មហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុត នៅហុងកុង គាំទ្រចិនបង្កើតច្បាប់សន្តិសុខថ្មី

មហាសេដ្ឋីលំដាប់ទីមួយនៅហុងកុង លោក Li Ka-shing ជាអ្នកបង្កើតក្រុមហ៊ុន CK Asset Holdings និង CK Hutchison Holdingscho បានលើកឡើងថា ការអនុម័តច្បាប់សន្តិសុខគឺជា សិទ្ធស្របច្បាប់​របស់បណ្តាប្រទេសដែលមានអធិបតេយ្យភាព។ ... Read More »

សភាអុីរ៉ង់បោះឆ្នោតជ្រើសរើសប្រធានថ្មី

នៅថ្ងៃទី​២៨ ខែឧសភាឆ្នាំ២០២០ សភាអុីរ៉ង់​បានសម្រេចបោះឆ្នោត ជ្រើសរើសប្រធាន​ថ្មី ហើយអតីតអភិបាលក្រុងតេអុីរ៉ង់ លោក​Tehran Mohammad-Bagher Ghalibaf បានជាប់ឆ្នោតជាប្រធានរដ្ឋសភាថ្មី។ សារព័ត៌មាន​ TTXVN បានដកស្រង់ប្រភពព័ត៌មានពីទូរទស្សន៍ជាតិ អុីរ៉ង់បានផ្សាយថា អតីតអភិបាលក្រុង វ័យ ... Read More »

គណបក្ស​សាធារណរដ្ឋ​របស់លោក ដូ​ណា​ល់ ត្រាំ ​គំរាមថានឹង​បិទ​បណ្តាញ​សង្គម​Twitter

អន្តរជាតិ៖ នៅ​ថ្ងៃទី​២៧ ខែឧសភាម្សិលមិញនេះ សារព័ត៌មានរបស់​អាមេរិកABC News បានចេញផ្សាយដកស្រង់ប្រសាសន៍ លោក ដូ​ណា​ល់ ត្រាំប្រធានាធិបតី​អាម​រិ​ក បាន​គំរាមថា លោក​នឹង​ព្យាយាម​បិទ​បណ្តាញ​សង្គម​ Twitter ។បន្ទាប់ពី​បណ្តាញ​សង្គម​មួយនេះ បានដាក់​សញ្ញា​ឲ្យ​អ្នកអាន​ផ្ទៀងផ្ទាត់​ការពិត​នៅលើ​សារ Twitter ... Read More »

ច្បាប់សន្តិសុខថ្មីបង្កវិវាទនៅហុងកុងពេលនេះត្រូវបានអនុម័តហើយ

សារព័ត៌មានRT នៅថ្ងៃទី២៨ខែឧសភា បានផ្សាយថា សភារបស់ប្រទេសចិន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានអនុម័តច្បាប់សន្តិសុខថ្មីសម្រាប់កោះហុងកុង ។ ការអនុម័តបានធ្វើឡើង រួចរាល់ហើយបើទោះបីមានបាតុកម្មប្រឆាំងតវ៉ាទៅលើទីក្រុងប៉េកាំងក្តី។ នៅទីក្រុងស្វយ័តកោះហុងកុង ត្រូវបានគ្រប់គ្រងដោយសេចក្តីព្រាងច្បាប់មួយនេះ ចាប់ពីពេលនេះតទៅ។ សមាជជាតិចិន ... Read More »

ក្លឹបនៅ Premier League យល់ព្រមបន្តការហ្វឹកហាត់ឡើងវិញ ខណៈដែលការធ្វើតេស្តវិជ្ជមានកូវីដ១៩មាន៤នាក់ទៀត

អង់គ្លេស៖ ក្លឹបនៅក្របខ័ណ្ឌ Premier League បានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីបន្តហ្វឹកហាត់ឡើងវិញ ខណៈដែលមានមនុស្ស៤នាក់ទៀតមកពី៣ក្លឹបបានធ្វើតេស្តរកឃើញវីរុសកូវីដ១៩បន្ថែមទៀត។ មានកីឡាករនិងបុគ្គលិកសរុបចំនួន១.០០៨ នាក់ត្រូវបានធ្វើតេស្តសាកល្បងសម្រាប់ជុំទី៣ផងដែរ ។ Premier League បានប្រកាសថា ដំណាក់កាលទី ២ នៃគម្រោងស្តារឡើងវិញនឹងឃើញកីឡាករហ្វឹកហាត់ជាក្រុមនិងចូលរួមដោះស្រាយខណៈដែលក្លឹបទាំងអស់នឹងត្រូវហ្វឹកហាត់ដាច់ដោយឡែកពីគ្នាតាមក្រុមតូចៗ ។ ការសម្រេចចិត្តវិលត្រឡប់មកហ្វឹកហាត់វិញត្រូវបានព្រមព្រៀងគ្នាបន្ទាប់ពីមានការពិគ្រោះយោបល់ជាមួយក្លឹប ... Read More »

បាតុករប្រឆាំងច្បាប់សន្តិសុខថ្មីនៅហុងកុងរាប់រយនាក់ត្រូវបានចាប់ខ្លួន

ហុងកុង៖ សារព័ត៌មាន BBC កាលពីថ្ងៃទី២៧ ខែឧសភា បានផ្សាយថា មានបាតុកររាប់រយនាក់នៅហុងកុង ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធការធ្វើបាតុកម្មខុសច្បាប់ប្រឆាំងនឹងច្បាប់សន្តិសុខថ្មីរបស់ទីក្រុងប៉េកាំង ។ ក្រុមបាតុករចាត់ទុកថានេះជាវិធានការមួយធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ស្វ័យភាព និងសិទ្ធិសេរីភាពរបស់ដែនដីហុងកុង។ ទីក្រុងហុងកុង ត្រូវបានអង់គ្លេស ប្រគល់សងចិនវិញ នៅក្នុងឆ្នាំ១៩៩៧ ... Read More »