ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ព័ត៌មានមិនពិត អាចធ្វើឲ្យសង្គមថៃ ច្របូកច្របល់

រដ្ឋាភិបាលថៃបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីព័ត៌មានមិនពិត​ ក្លែងក្លាយ​ត្រូវបានគេបង្ហោះតាមបណ្តាញសង្គម ក្នុងការទាក់ទាញអ្នកអាន ។ ព័ត៌មានក្លែងក្លាយនោះ កំពុងតែធ្វើឲ្យសង្គមថៃច្របូកច្របល់ មិនដឹងថា ខាងណាពិត ខាងណាមិនពិតនោះឡើយ។ កន្លងមក្រុមសន្តិសុខថៃបានរកឃើញមានព័ត៌មានក្លែងក្លាយយ៉ាងច្រើន ត្រូវគេបង្ហោះតាមអនឡាញ ទើបធ្វើឲ្យនាយករដ្ឋមន្រ្ដីថៃ មានការព្រួយបារម្ភយ៉ាងខ្លាំង ហើយលោកបានបញ្ជាឲ្យមន្រ្ដីជំនាញ តាមដានសកម្មភាពអវិជ្ជមានទាំងនេះ។ ... Read More »

វិស័យរថភ្លើងល្បឿនលឿន មានសារសំខាន់បំផុតនៅចិន

ចិនជាប្រទេសមានពលរដ្ឋច្រើន ហើយតម្រូវការធ្វើដំណើរ​ រាប់ពាន់លាននាក់ក្នុងមួយឆ្នាំ​ ពិសេសគឺរដូវបុណ្យចូលឆ្នាំចិន ។ សេដ្ឋកិច្ចចិនរីកចម្រើន ពលរដ្ឋ​ធ្វើដំណើរក៏កាន់តែច្រើនផងដែរ ។ ដើម្បីបំពេញសេវាកម្មដឹកជញ្ជូននៅក្នុងស្រុកកាន់តែប្រសើរឡើងនោះ នៅក្នុងឆ្នាំ២០១៩នេះ រដ្ឋាភិបាលចិន បានបង្កើនការសាងសង់ផ្លូវរថភ្លើងបន្ថែម ប្រវែង៨ពាន់គីឡីម៉ែត្រ ក្រោមការវិនិយោគនូវទឹកប្រាក់ប្រហែល ៤៥៧,៥ពាន់លានដុល្លារអាមេរិក។ ... Read More »

អ៊ីស្រាអែល បង្កើនសមត្ថភាពការពារព្រំដែនជាប់កាហ្សា និងលីបង់

កន្លងមក អ៊ីស្រាអែលរងការវាយប្រហារជាបន្តបន្ទាប់​ពីក្រុមឧទ្ទាមនៅកាហ្សានិងលីបង់ ដោយយន្តហោះគ្មានមនុស្សបើក ។ នៅពេលនេះអ៊ីស្រាអែល បានដាក់ពង្រាយប្រព័ន្ធអាវុធការពារដ៏ទំនើបគឺ​ អាវុធឡាស៊ែរសម្រាប់បាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក​។ ​ ប្រព័ន្ធអាវុធឡាស៊ែរ របស់អ៊ីស្រាអែល​ ត្រូវបានផលិតឡើងដើម្បីបាញ់កម្ទេច​ឧបករណ៍​ហោះហើរ ដេលអាចបំពាក់គ្រាប់ រំសេវ ចូលទៅកាន់ទឹកដី អីស្រាអែល​។​កាលពីថ្ងៃទី​២៦ខែធ្នូ ... Read More »

យន្តហោះដឹកអ្នកដំណើរធ្លាក់បុកអគារនៅកាហ្សាស្ថាន ស្លាប់កើន១៥នាក់

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍​ Bek Air ​ដឹកអ្នកដំណើរ​១០០នាក់ រួមទាំងក្រុមអាកាសយានិកបានជួបគ្រោះថ្នាក់ ធ្លាក់ នៅជិតទីក្រុង Almaty ប្រទេសកាហ្សាស្ថាន ។ សារព័ត៌មាន​ Spunik បានផ្សាយថា យ៉ាងហោចណាសមានមនុស្ស ១៥នាក់ស្លាប់ ... Read More »

ខុសហើយអាមេរិកអើយ!​ ថាក្រុមហ៊ុនបច្ចេកវិទ្យា Huawei ចិន​​គំរាមកំហែងសន្តិសុខ​​ ក្រុមប្រហ៊ុនឧស្ម័នប្រេងរុស្ស៊ីក៏គំរាមដែរ

អាមេរិក ដាក់គំនាបឲ្យប្រទេសអឺរ៉ុប មិនឲ្យប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន បច្ចេកវិទ្យាចិន ហួវាយ​ ដោយចោទថា​ ក្រុមហ៊ុន មួយនេះគំរាមកំហែងដល់សន្តិសុខជាតិ​​ ។ អាមេរិក ស្នើឲ្យអឺរ៉ុប​ប្រើប្រាស់​ បច្ចេកវិទ្យារបស់ក្រុមហ៊ុន អាមេរិកវិញ​ ។ ដោយឡែកវិស័យថាមពល ... Read More »

រ៉ុក្កែតវាយប្រហារពីកាហ្សា ប៊ិះសម្លាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល

សំណាងអ៊ីស្រាអែលមានប្រព័ន្ធមីស៊ីលការពារទំនើប អាចទប់ស្កាត់ការវាយប្រហារបានទាន់ពេលវេលា កុំអី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន់ យ៉ាហូ ត្រូវរ៉ុក្កែតពីកាហ្សាសម្លាប់ជាមិនខាន។ រ៉ុក្កែតបាញ់ចេញពីកាហ្សា​ សំដៅទៅកាន់ទីតាំងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន់យ៉ាហូ កំពុងចូលរួមក្នុងព្រឹត្តិការណ៍ នៅទីក្រុង​ Ashkelon នៅថ្ងៃទី​២៦ ខែធ្នូនេះ។ ... Read More »

បាញ់ប្រហារនៅបារាំង ក្នុងឱកាសបុណ្យ គ្រីស្មាស

បើទោះបីបារាំងរិតបន្តឹងសន្តិសុខ នៅក្នុងឱកាសបុណ្យគ្រីស្មាស និងចូលឆ្នាំថ្មីខាងមុខ ប៉ុន្តែ ការបាញ់ប្រហារនៅតែកើតមានឡើង ក្នុងប្រទេសនេះដដែល​។ កាសែតបារាំង L’Est Republician នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ​បញ្ជាក់ថា សំឡេងផ្ទុះអាវុធ​ជាច្រើន​​បានលាន់ឮឡើង​ កាលពីថ្ងៃទី២៥ ... Read More »

ដើម្បីការពារបរិស្ថាន ថៃចេញច្បាប់ ហាមប្រើប្រាស់​ថង់ប្លាស្ទិក

ក្រុមហ៊ុនលក់រាយ​នៅថៃ ក៏ដូចជាក្រុមហ៊ុនផលិតថង់ប្លាស្ទិក ត្រូវបានស្នើរឲ្យឈប់ ផលិតនិងប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីការពារបរិស្ថានកាន់តែប្រសើរឡើង ។ ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍កន្លងមកនេះ អ្នកលក់រាយធំៗរបស់ថៃ នឹងបញ្ឈប់ការចែកចាយថង់ប្លាស្ទិក ហើយអ្នកស្រុកប៉ាតាយ៉ា ហាក់ដូចជាមិនបានត្រៀមខ្លួន សម្រាប់ការផ្លាស់ប្តូរនូវរបត់នេះឡើយ។ បើយោងតាមការស្ទង់មតិក្រៅផ្លូវការរបស់កាសែតថៃ បានរកឃើញថា មនុស្សភាគច្រើន ... Read More »

ភ្លើងឆេះព្រៃនៅឈីលី រាលដាលឆេះផ្ទះពលរដ្ឋ​ជាង​១២០ខ្នង

សារព័ត៌មានប៊ីប៊ីស៊ី​ផ្សាយ​ថា ភ្លើងឆេះព្រៃបានឆេះរាល​យ៉ាងឆាប់រហ័ស ​ចូលទៅកាន់តំបន់ប្រជុំជន Valparaiso បង្ខំឲ្យអាជ្ញាធរជម្លៀសប្រជាជនទ្រង់ទ្រាយធំ ។ ជាមួយគ្នានោះភ្លើងឆេះព្រៃ​រាលដាល ឆេះផ្ទះ​ប្រជាជន​ក្នុងទីក្រុង​​អស់ជាង​១២០ខ្នង តែមួយប៉ព្រិចភ្នែក។ ក្រុមពន្លត់អគ្គិភ័យទាំងអស់​ត្រូវបានចេញប្រតិបត្តិការ​ពន្លត់ភ្លើងឆេះព្រៃ ដែលកំពុងឆេះខ្លាំង​នៅក្នុងតំបន់ Rocuant និង San Roque ... Read More »

មហាអំណាចសេដ្ឋកិច្ចអាស៊ីទាំង​៣ បង្កើនកិច្ចសហប្រតិបត្តិការ​ ជាសញ្ញាល្អសម្រាប់សេដ្ឋកិច្ចអាស៊ីឆ្នាំ​២០២០

មហាអំណាចសេដ្ឋកិច្ច អាស៊ីទាំងបី​គឺចិន ជប៉ុន និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នា បង្កើតកិច្ចសហប្រតិបត្ដិការឲ្យកាន់តែស៊ីជម្រៅ នៅក្នុងសតវត្សបន្ទាប់ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ។​ កិច្ចប្រជុំត្រីភាគនេះ បានធ្វើឡើង កាលពីថ្ងៃទី២៤ ខែធ្នូ នៅក្នុងទីក្រុង Chengdu ... Read More »

គោលនយោបាយឆ្ពោះទៅមុខរបស់ចិនគ្មានអ្វីអាចរារាំងបានឡើយ

នៅក្នុងបទសម្ភាសន៍ប្រចាំឆ្នាំ​ របស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយីង បានលើកឡើងថា គ្មានអ្វីអាចរារាំងដំណើរឆ្ពោះទៅមុខ ។ លោក វ៉ាងយី បានបញ្ជាក់ថា គ្មាន​កម្លាំងខាងក្រៅណា អាចរារាំង​ពលរដ្ឋ ចិន​១,៤ពាន់លាននាក់ឆ្ពោះទៅមុខ​​នោះឡើយ​។ រដ្ឋមន្ត្រីការបរទេសចិន លោក ... Read More »

ជនជាតិឡាវដឹកជញ្ជូនគ្រឿងញៀន​​ជិត​៣០គីឡូក្រាមទៅកាន់វៀតណាម

កម្លាំងប៉ូលិសប្រឆាំងគ្រឿងញៀនវៀតណាម​បាន​បានចាត់វិធានការទប់ស្កាត សកម្មភាពជួញដូរគ្រឿងញៀនឆ្លងដែលដោយភាគច្រើន ឆ្លងចូលពីប្រទេសឡាវ​ ។ នៅពេលនេះ ប៉ូលិសវៀតណាម​ចាប់ខ្លួនជនជាតិឡាវ​​រត់ពន្ធគ្រឿងញៀន​២៨គីឡូក្រាម ។ គេហទំព័រ វៀតណាម​​vnexpress ផ្សាយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ថា ជនជាតិឡាវ​ទាំងពីរនាក់នោះ ​ត្រូវប៉ូលិសចាប់ខ្លួន​នៅ​ក្នុងខេត្ត​ Nghe ... Read More »

ស្លាប់៣៥នាក់ក្នុងការវាយប្រហារភេរវកម្ម ថ្ងៃបុណ្យ គ្រិស្មាសនៅ ប៊ូគីណេហ្វាស៊ូ

ប្រទេស ប៊ូគីណេ​ ហ្វាសូ បានទទួលរងញាំញី​​ ដោយអំពើហិង្សា​របស់ក្រុមអ៊ិស្លាមជ្រុលនិយម មានទំនាក់ទំនងជាមួយ​ក្រុមភេរវករ អាល់កៃដា និងក្រុមអង្គការភេវករ DAESH តាំងតែពីឆ្នាំ​២០១៦ ​រហូតមក ។ នៅថ្ងៃបុណ្យគ្រិស្មាស​ក្រុមភែរវកម្មបានបើការវាយប្រហារបណ្តាលឲ្យមានអ្នកស្លា់បនិងរងរបួសជាច្រើន​ ប្រធានាធិបតី នៃ​ប្រទេស​ប៊ូគីណេ ... Read More »

រុស្ស៊ីទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យការពារជាតិ ឆ្នាំ​២០១៩

កាលពីថ្ងៃទី​២៤ ខែធ្នូ រដ្ឋមន្ត្រីការពារជាតិ​រុស្ស៊ី ​បានប្រកាសថា នៅក្នុងឆ្នាំ​២០១៩ កម្លាំងទាហានរុស្ស៊ីទទួលបានអាវុធថ្មី ឬអភិវឌ្ឍនធ្វើឲ្យទំនើបជាមុន មានដល់ទៅ​៦៥០០ប្រភេទ​ ។ ការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិ​ Sergei Shoigu ​ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុប ​លទ្ធផលប្រចាំឆ្នាំរបស់ក្រសួងការពារជាតិ ... Read More »

ហេតុអ្វីបានជាអាមេរិក បង្ខំឲ្យអឺរ៉ុបស្ថិតនៅក្រោមបង្គាប់របស់ខ្លួន?

កន្លងមក អាមេរិកបានប្រើប្រាស់ អឺរ៉ុបដូចជាឈ្នាន់ ដើម្បីអាមេរិក រក្សា និងពង្រីកអំណាចរបស់ខ្លួន ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ អឺរ៉ុប បានធុញទ្រន់នឹងអាមេរិក ដែលចេះតែបង្ខំឲ្យ អឺរ៉ុបធ្វើនេះធ្វើនោះ ទៅតាមការចង់បានរបស់អាមេរិក ។ ​ផ្ទុយទៅវិញ ... Read More »

លទ្ធផលសង្គ្រាមស៊ីវិលស៊ីរី ៖ អាមេរិក តួកគី និងអ៊ីស្រាអែល កំពុងតែហែកចែកគ្នា

តួកគីយកដី ដោយគ្រប់គ្រងតំបន់ព្រំដែនស៊ីរីជាង ៣០គីឡូម៉ែត្រ ចំណែកអាមេរិកខិតខំបូបយកប្រេងពីស៊ីរី​ ។ ចំណែកអ៊ីស្រាអែល​​ ក៏បានគ្រប់គ្រងតំបន់ ព្រំដែនស៊ីរីផងដែរ ។ សារព័ត៌មាន​ TASS បានដកស្រង់ការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសស៊ីរី លោក​ Muallem ​ដោយបានបញ្ជាក់ថា ... Read More »

អាចនឹងផ្ទុះហិង្សាជាថ្មី​ ដោយបាតុកម្មនៅហុងកុងនាចុងឆ្នាំនេះ

បាតុករហុងកុងបានឡើងគម្រោង​ ធ្វើមហាបាតុកម្មនៅថ្ងៃបុណ្យណូអែល​ ចំណែកប៉ូលិសវិញក៏បានឡើងគម្រោងទប់ស្កាត់ ដោយប្រើគ្រប់មធ្យោបាយ ។ លោក Kwok Ka-chuen មន្រ្ដីប៉ូលិសម្នាក់ នៅក្នុងទីក្រុងហុងកុង បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ថា ... Read More »

ទំនាក់ទំនង រវាងកូរ៉េខាងត្បូង និងជប៉ុន មានភាពល្អប្រសើរមុនពេលឈានចូលឆ្នាំថ្មី

ទំនាក់ទំនងរវាងចិន និងកូរ៉េខាងត្បូង មានភាពល្អប្រសើរ​ជាងមុន ខណៈមេដឹកនាំ នៃប្រទេសទាំងពីរ បានជួបពិភាក្សា​គ្នា​ នៅ​ក្នុងប្រទេសចិន ។ សហរដ្ឋអាមេរិក​បានផ្ញើសារវិជ្ជមាន ​សាទរចំពោះ​សម្ពន្ធមិត្ត​យោធា​ នៅអាស៊ីទាំងពីររបស់ខ្លួន​​ អាចមានគំនិតដូចគ្នា ​ដោះស្រាយវិបត្តិ ​តាមរយៈឧបតោភាគី ។ ... Read More »

ច្បាប់សញ្ជាតិនៅឥណ្ឌាកំពុងបង្កឲ្យមានភាពចលាចលអំពើហិង្សាកើតឡើង

បាតុកម្មនៅប្រទេសឥណ្ឌាបានផ្ទុះឡើងតាំងពីថ្ងៃទី​១៤ ខែធ្នូ ប្រឆាំង នឹងច្បាប់ សញ្ជាតិ ថ្មីក្លាយទៅជាហិង្សា បណ្តាលឲ្យមានអ្នកស្លាប់រាប់សិបនាក់ និងរាប់រយនាក់ រងរបួស ។ ក្រៅពីនេះនៅមានអ្នកបាតុករជាច្រើនត្រូវបានចាប់ខ្លួន ។ ច្បាប់សញ្ជាតិថ្មីអាចបង្កឲ្យក្រុមជនជាតិអ៊ីស្លាមនៅឥណ្ឌារាប់លាននាក់ត្រូវបាត់សញ្ជាតិ ។ ទាំងនោះហើយបានជាក្រុមជនជាតិអ៊ីស្លាមនៅឥណ្ឌានាំគ្នាធ្វើបាតុកម្ម​ ... Read More »

ទំនាក់ទំនងរវាងឥណ្ឌានឹងចិនកាន់តែប្រសើរ​​លើគ្រប់វិស័យ

នៅពេលដែលទំនាក់ទំនងជាមួយបណ្តាប្រទេសលោកខាងលិច​ ធ្លាក់ចុះ ​ចិន និងឥណ្ឌាបានបង្កើនទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរឡើង​ លើគ្រប់វិស័យពិសេសគឺ វិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិង យោធា ផងដែរ។ លោក Wang Yi ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្ដីក្រសួងការបរទេចិន បានថ្លែងថា មេដឹកនាំ ... Read More »

កូរ៉េខាងជើង ត្រៀមកាដូ​ស្វាគមន៍ឆ្នាំ២០២០ ​ដោយសាកល្បងមីស៊ីលឆ្លងទ្វីប

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា កូរ៉េខាងជើង បានត្រៀមកាដូសម្រាប់ឆ្នាំ​២០២០ គឺការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប​ដែលអាចវាយប្រហារដល់ទឹកដីអាមេរិក ។ ការបាញ់សាកល្បងគឺដោយសារតែ អាមេរិក មិនមានគម្រោងពិភាក្សាជាមួយកូរ៉េខាងជើងនៅចុងឆ្នាំ​២០១៩ ដូចការចង់បានរបស់ភាគីកូរ៉េខាងជើង ។ នៅពេលនេះដែរ កូរ៉េខាងជើង បានពង្រីករោងចក្រ សម្រាប់ផលិតមីស៊ីល​ឆ្លងទ្វីប ដែលអាចវាយប្រហារកម្ទេចគោលដៅនានានៅលើទឹកដីអាមេរិក ... Read More »

របួស​២២នាក់ ដោយសារផ្ទុះគ្រាប់បែកជាច្រើនលើកនៅហ្វីលីពីន

តំបន់ភាគខាងត្បូងហ្វីលីពីន មានករណីផ្ទុះគ្រាប់បែកជាច្រើនលើក​​ បណ្តាលឲ្យ មានមនុស្ស​២២នាក់រងរបួស ។​ ​កម្លាំងសន្តិសុខហ្វីលីពីន​បានលើកឡើងថា ការបំផ្ទុះគ្រាប់បែកនោះកើតឡើងដោយ ក្រុមអិស្លាមជ្រុលនិយម​ក្នុងតំបន់​។ សាក្សីនៅកន្លែងកើតហេតុបានបញ្ជាក់ថា រថយន្តយោធា​មួយគ្រឿង​ កំពុងល្បាត​នៅទីក្រុង Cotabato ភាគខាងត្បូងរបស់ដែនកោះ មីនដាណាវ ស្រាប់តែមានគ្រាប់បែកមួយគ្រាប់បានផ្ទុះឡើង​ ... Read More »

បាញ់ប្រហារនៅអាមេរិក គ្មានថ្ងៃបញ្ចប់ឡើង គឺកើនឡើងជាបន្តបន្ទាប់

នៅក្នុងឆ្នាំ​២០១៩ នេះ មានការបាញ់ប្រហារនៅលើទឹកដីអាមេរិក រហូតដល់​ជាង​៣៦០ករណី​​ បណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួស ជិត​២០០នាក់ ។ បើតាមតួលេខគិតត្រឹមខែសីហា ឆ្នាំ​២០១៩ គឺ​៨ដើមឆ្នាំ​២០១៩ មានករណីបាញ់ប្រហារ២៤៨លើក​ ស្លាប់មនុស្ស ២៤៦នាក់ និងរបួស​៩៧៩នាក់​​ ... Read More »

​បញ្ហាសង្គមនៅក្នុងប្រទេសបារាំង គឺជាការប្រឈមមុខរបស់រដ្ឋាភិបាលគ្រប់ជំនាន់

បច្ចុប្បន្ន បារាំង កំពុងតែរងការតវ៉ាយ៉ាងខ្លាំង ពីមហាជនដោយសារតែគោលនយោបាយ បង្កើនអាយុធ្វើការ ហើយពេលចូលនិវត្តន៍ទទួលបាន ប្រាក់ខែតិចជាងមុនទៅទៀត ។ ​​ទាំងនោះបានជំរុញឲ្យពលករ កម្មករ គ្រប់ជាន់ថ្នាក់ នាំគ្នាធ្វើបាតុកម្ម ប្រឆាំង​រដ្ឋាភិបាល​ ។ ការធ្វើបាតុកម្ម ... Read More »

ដំណើរទស្សនកិច្ចទៅកាន់ម៉ាកាវ ជាសារសំខាន់ផ្ញើទៅកាន់អាមេរិក

ម៉ាកាវជាតំបន់ស្វ័យភាព ដូចកោះហុងកុង តែមានការរិកចម្រើន​ មានសន្តិសុខ​សណ្តាប់ធ្នាប់ ដោយសារតែតំបន់នេះស្តាប់តាម រដ្ឋាភិបាលទី ក្រុងប៉េកាំង ។ ដោយឡេកហុងកុង​ និង តៃវ៉ាន ត្រូវមនោគមន៍វិជ្ជាពីអាមេរិក រងការញុះញ៉ង់ ធ្វើឲ្យតំបន់ នោះមិនមានសន្តិសុខស្ថេរភាពពេញលេញ ... Read More »

ដើរតាមចិន ប្រធានាធិបតីរុស្ស៊ីស្នើកែរដ្ឋធម្មនុញ្ញ អនុញ្ញាតឲ្យប្រធានាធិបតីកាន់តំណែងលើសពី២អាណត្តិ

កន្លងមកលោក ស៊ី ជីងពីន បានស្នើកែប្រែរដ្ឋធម្មនុញ្ញ អនុញ្ញាតឲ្យ ប្រធានាធិបតីចិនកាន់អំណាច បានលើសពីពីរអាណត្តិ ប្រសិនបើទទួលបានការបោះឆ្នោតគាំទ្រ ពី​សភាជាតិ​ ។ ទាំងនោះហើយអាចជួយឲ្យលោកស៊ី ជីងពីន កាន់តំណែងប្រធានាធិបតីចិន អស់មួយជីវិត ដោយសារតែ ... Read More »

អ៊ីស្រាអែលអាចជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មសង្គ្រាមនៅប៉ាឡេស្ទីន

កន្លងមក​រដ្ឋាភិបាលប៉ាឡេស្ទីនបានស្នើឲ្យតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ ស្រាវជ្រាវពីឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងប្រទេសនេះ​ បង្កឡើងដោយ កម្លាំងទាហានអ៊ីស្រាអែល វាយប្រហារសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាច្រើន ។ ​នៅពេលនេះអ៊ីស្រាអែល​ប្រឆាំងនឹងតុលាការឧក្រិដ្ឋកម្មសង្គ្រាម ដែលសម្រេចស្រាវជ្រាវនៅប៉ាឡេស្ទីន ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេតាន់យ៉ាងហ៊ូ បានបញ្ជាក់ថា តុលាការឧក្រិដ្ឋកម្មសង្គ្រាម ... Read More »

ទោសកាន់តែច្រើន អតីតនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី លោក Najib ពិបាកគេចផុតពីការជាប់គុក

ក្រោយពេលចោទប្រកាន់ពីបទពុករលួយ​ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាន ប្រឈមនឹងការចោទប្រកាន់ថ្មី ពីបទ «ឃាតកម្ម»ជាបន្តទៀត ។ អតីតនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី បានរងការចោទប្រកាន់នូវបណ្ដឹងថ្មីមួយទៀត ដោយសារមានការជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មទៅលើស្រ្ដីជនជាតិម៉ុងហ្គោលី កាលពី១៣ឆ្នាំមុន ។ ប្រភពព័ត៌មាន នៅក្នុងតំបន់ បានឲ្យដឹងថា ... Read More »

ដើម្បីសុខសន្តិភាព និងការរីកចម្រើន ហុងកុង និងតៃវ៉ាន់ គួតែយកគំរូតាមម៉ាកាវ

នៅក្នុងអត្ថបទវិចារណកថារបស់កាសែត Xinhua ដែលជាកាសែតផ្លូវការរបស់ចិនបានសរសេរថា “ម៉ាកាវគឺជាគម្រូនៃការការពាររដ្ឋធម្មនុញ្ញចិន ព្រមទាំងការបង្រួបបង្រួមដែនដីចិនតែមួយ” ។ កន្លងមកថ្មីប្រធានាធិបតីចិន លោកស៊ី ជីងពីន បានបំពេញទស្សនកិច្ចទៅកាន់ម៉ាកាវគឺជាបង្ហាញពីភាពត្រូវរ៉ូវស្និទស្នាលគ្នារវាងចិនដីគោក នឹងម៉ាកាវ ។ រវាងម៉ាកាវដែលស្តាប់បង្គាប់ និងហុងកុងដែលចចេសរឹងរូស គឺចិនច្បាស់ជាចង់ឃើញហុងកុងដើរតាមគម្រូរបស់ម៉ាកាវហើយ ... Read More »

អតីតអ្នករាយការណ៍ព័ត៌មានឲ្យទូរទស្សន៍មួយនៅជប៉ុន ឈ្នះក្តីរឿងចាប់រំលោភ

កាលពីថ្ងៃទី១៨ ខែធ្នូ តុលាការទីក្រុងតួក្យូ ប្រទេសជប៉ុនបានបញ្ជាឲ្យលោក Noriyuki Yamaguchi សងជំងឺចិត្តដល់អ្នកកាសែតស្រីជប៉ុន ឈ្មោះ Shiori Ito ចំនួន៣,៣លានយេនលុយជប៉ុន) ឬស្មើនឹងជាង៣ម៉ឺនដុល្លារអាមេរិក នៅក្នុងសំណុំរឿចាប់រំលោភសេពសន្ថវៈ ។ បើយោងតាម ... Read More »