កុំថាឡើយតែមនុស្ស ដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ សូម្បីតែសត្វចិញ្ចឹម រាប់សិបពាន់ក្បាល ឬរាប់លានក្បាលនៅតាមសួនសត្វនានាលើពិភពលោក ប្រឈមនឹងដាច់ពោះស្លាប់ដោយសារតែម្ចាស់ អស់លុយទិញចំណីឲ្យសត្វស៊ី បណ្តាលមកពីកូវីដ១៩ ។ នៅក្នុងប្រទេសឥណ្ឌូនេស៊ី មានសួនសត្វដល់ទៅ៦០កន្លែងត្រូវបិទទ្វារ តាំងពីពាក់កណ្តាលខែមីនា មកទល់ពេលនេះ ធ្វើឲ្យសត្វត្រូវអត់ចំណី។ កំថាឡើយតែសត្វ ... Read More »
ព័ត៌មានអន្តរជាតិ
មានករណីឆ្លងកូវីដ១៩ថ្មីនៅទីក្រុងវូហាន ក្រោយរយៈពេលជាង ១ខែ
នៅទូទាំងប្រទេសចិន មានករណីឆ្លងកូវីដ១៩ ថ្មីចំនួន ១៤នាក់ ក្នុងនោះមានម្នាក់ទៅទីក្រុងវូហាន ដែលជាករណីឆ្លងដំបូងបំផុតក្នុងរយៈពេល ៥សប្តាហ៍កន្លងមក។ សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១០ខែឧសភា បានដកស្រង់ប្រភពព័ត៌មាន ពីក្រសួងសុខាភិបាលចិនបានបញ្ជាក់ថា នៅទូទាំងប្រទេសមានអ្នកឆ្លងកូវីដ១៩ ចំនួន១៤នាក់ ក្នុងថ្ងៃទី៩ ខែឧសភា ... Read More »
អភិបាលក្រុងសេអ៊ូល ៖ ការធ្វេសប្រហែស អាច នាំ ឲ្យ មានការ ផ្ទុះឡើង នៃ ការឆ្លង ឡើងវិញ
កូរ៉េខាងត្បូង ៖យ៉ាងណាក៏ដោយ ភាពភ័យខ្លាច បានកើត ឡើង សារជាថ្មីក្រោយរកឃើញករណីឆ្លងជាចង្កោមថ្មីមួយទៀត ចេញពី តំបន់កម្សាន្តពេលរាត្រី នៃក្រុងItaewon ។បាន ចាត់ទុកជា ប្រទេស គំរូ មួយ នៃ ការប្រយុទ្ធប្រឆាំង ... Read More »
មនុស្សរាប់រយនាក់បានធ្វើបាតុកម្មនៅទូទាំងប្រទេសស្វីសប្រឆាំងនឹងការរឹតត្បិត ពាក់ព័ន្ធកូវីដ១៩(មានវីដេអូ)
ពលរដ្ឋរាប់រយនាក់ ប្រមូលផ្តុំគ្នានៅទីក្រុង Bern និងទីក្រុងផ្សេងទៀតនៅក្នុងប្រទេសស្វីស ដើម្បីប្រឆាំងច្បាប់រឹតត្បឹតធ្វើដំណើរ ក្នុងគោលដៅទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។ សារព័ត៌មាន Keystone-ATS បានផ្សាយថា ក្រុមបាតុករ បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយសារតែច្បាប់រឹតត្បិតនៅក្នុងប្រទេសស្វីស តាំងពីខែមីនាមកទល់ពេលនេះ ក្នុងនោះមានបិទសាលារៀន ភោជនីយដ្ឋាន ... Read More »
អាមេរិក មានអ្នកឆ្លងកូវីដ-១៩ជាង ២ម៉ឺននាក់ក្នុងមួយថ្ងៃ អតីតប្រធានាធិបតីអូបាម៉ាថ្កោលទោស លោកត្រាំ
ប្រទេសជាច្រើននៅលើពិភពលោកមានករណីឆ្លងកូវីដ-១៩ ធ្លាក់ចុះជាបន្តបន្ទាប់ ដោយឡែកតែទឹកដីអាមេរិកប៉ុណ្ណោះ ចំនួនអ្នកឆ្លងនៅតែកើនឡើងខ្ពស់ដដែល ដោយក្នុងមួយថ្ងៃ មានអ្នកឆ្លងជាង ២ម៉ឺននាក់។ ប្រតិកម្មចំពោះយុទ្ធសាស្ត្រទប់ស្កាត់កូវីដ-១៩ អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានថ្កោលទោសយ៉ាងខ្លាំង ដល់ ប្រធានាធិបតីដូណាល់ ត្រាំ ... Read More »
ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ៤.១លាននាក់ហើយ
ពិភពលោក៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអាទិត្យ ទី១០ ខែឧសភាឆ្នាំ២០២០នេះចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់៤,១០០,៦២៣ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន២៨០,៤៣១នាក់ និងជាសះស្បើយឡើងវិញ ១,៤៣៩,៩១៦នាក់។ សូមជម្រាបថា ... Read More »
ឥណ្ឌា៖ មនុស្ស២នាក់ ក្រោយផឹកសាកល្បងថ្នាំCOVID-19 ដែលផ្សំឡើងខ្លួនឯង ម្នាក់បានស្លាប់ និងម្នាក់ទៀតរបួសធ្ងន់
ទីក្រុងញូវដេលី៖ បុគ្គលិកក្រុមហ៊ុនឱសថ២នាក់ ក្នុងនោះម្នាក់បានស្លាប់ និងម្នាក់ទៀតត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានសាកល្បងផឹករូបមន្តថ្នាំព្យាបាលជំងឺកូវីដ-១៩ដែលផ្សំឡើងដោយខ្លួនឯង ។ ជនរងគ្រោះដែលផឹកសាកល្បងថ្នាំខុសបច្ចេកទេសនោះ ម្នាក់ឈ្មោះ K Sivanesan អាយុ៤៧ឆ្នាំ បានស្លាប់នៅនឺងកន្លែងតែម្តង ខណៈម្នាក់ទៀតឈ្មោះ Rajkumar ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទាន់ពេលវេលា ដើម្បីជួយសង្រ្គោះពីការពុល។ បើតាមមេប៉ូលិសឥណ្ឌា ប្រចាំតំបន់កើតហេតុបានបញ្ជាក់ឱ្យដឹងថា ឈ្មោះ Sivanesan បានទិញសារធាតុគីមីនោះពីផ្សារ ហើយបង្កើតរូបមន្តថ្នាំដោយខ្លួនឯងបន្ទាប់ពីបានធ្វើការស្រាវជ្រាវនៅលើប្រព័ន្ធអ៉ីនធើណេត។ តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០ បាននិយាយថា បុគ្គលិកក្រុមហ៊ុនឱសថ២នាក់ ដើម្បីស្រាវជ្រាវរកវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ពួកគេបានធ្វើតេស្តរូបមន្តថ្នាំខ្លួនឯង ដែលមានលាយឡំនូវ សារធាតុគីមី nitric oxide និងsodium nitrate នៅឯលំនៅឋានមួយកន្លែង ស្ថិតក្នុងទីក្រុង Chennai នៃរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។ គួរជម្រាបថា មកទល់ពេលនេះ មិនទាន់មានថ្នាំព្យាបាល ឬមួយក៏វ៉ាក់សាំងផ្លូវការ ដើម្បីប្រឆាំងនឹងកូវីដ-១៩ នៅឡើយទេ។ សម្រាប់នៅក្នុងប្រទេសឥណ្ឌា គឺមានអ្នកឆ្លងជំងឺនេះសរុបជិត៦០,០០០នាក់៕ដោយ៖ស តារា Read More »
ស្ថាប័នកីឡាវាយតឺន្នីសបង្កើតមូលនិធិដើម្បីគាំទ្រដល់កីឡាករ
អង្គភាពគ្រប់គ្រងកីឡាវាយតឺន្នីសបានបញ្ជាក់ពីការបង្កើតកម្មវិធីសង្គ្រោះដើម្បីគាំទ្រដល់កីឡាករដែលរងផលប៉ះពាល់ពីការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ឬកូវីដ១៩។ មូលនិធិដែលមានតម្លៃយ៉ាងហោចណាស់ ៦ លានដុល្លារអាមេរិក(ប្រមាណ៤,៨ លានផោន) នឹងកំណត់គោលដៅសម្រាប់កីឡាករឯកត្តជនចំនួន ៨០០ នាក់ និងពីរនាក់មកពី ATP និង WTA Tours ។ ... Read More »
វៀតណាមនៅមានពលរដ្ឋ ១៤ពាន់នាក់ ដាក់ឲ្យនៅដាច់ដោយឡែក ពាក់ព័ន្ធកូវីដ១៩
ប្រទេសវៀតណាម៖ តាមប្រភពព័ត៌មានពីគណៈកម្មការ ទប់ស្កាត់បង្កាជំងឺឆ្លងកូវីដ១៩ របស់វៀតណាម បានប្រកាសឲ្យដឹងថា គិតដល់វេលាម៉ោង១៨:០០នាទី ថ្ងៃទី៩ខែឧសភា វៀតណាម មិនមានអ្នកឆ្លងថ្មីនៅក្នុងប្រទេសរយៈពេល២៣ថ្ងៃកន្លងមក។ ប៉ុន្តែកាលពីថ្ងៃទី៧ខែឧសភា កន្លងមក វៀតណាមបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី១៧នាក់ គឺជាអ្នកចូលមកថ្មីពីក្រៅប្រទេស ហើយត្រូវដាក់ឲ្យនៅដាច់ដោយឡែក ។ ដូច្នេះគិតដល់វេលាម៉ោង ... Read More »
លោកត្រាំ៖ WHO ចាយលុយអាមេរិក៤៥០លានដុល្លារ ក្នុងមួយឆ្នាំ តែទៅបម្រើឲ្យចិនវិញ
អាមេរិក៖ ការប្រឈមមុខតានតឹងរវាងអាមេរិកនិងចិន កាន់តែខ្លាំងឡើងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ចាប់តាំងពីការផ្ទុះកូវីដ១៩ នៅទីក្រុងវូហានប្រទេសចិន ហើយរាលដាលនៅទូទាំងពិភពលោក ។ បច្ចុប្បន្នមានពលរដ្ឋជាង៤លាន នាក់ហើយបានឆ្លងកូវីដ ១៩ និង ជាង២៧៦នាក់បានស្លាប់ ក្នុងនោះភាគច្រើននៅក្នុងទឹកដីអាមេរិក។ ដោយសារតែចំនួនអ្នកឆ្លង និងស្លាប់នៅអាមេរិក ... Read More »
លេខាកូនស្រីប្រធានាធិបតីដូណាល់ ត្រាំ ឆ្លងកូវីដ១៩
តាមសារព័ត៌មានCNN នៅថ្ងៃទី ៩ខែឧសភា បានផ្សាយថា លេខាផ្ទាល់របស់កូនស្រីប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ បានធ្វើតេស្តវិជ្ជមានចំពោះកូវីដ១៩ ។ ទាំងនោះគឺជាដំណឹងដ៏អាក្រក់សម្រាប់គ្រួសារ លោកត្រាំ ក្រោយមានបុគ្គលិកធ្វើការជាមួយពិសេសគឺលេខាបានឆ្លងកូវីដ។ លេខារបស់ នាង ... Read More »
សង្ហិបុរី ដាក់ដំណើរការសុនខយន្ត ដើម្បីដើរប្រាប់ប្រជាជនកុំឱ្យមានការជួបជុំគ្នា ខណៈពេលជំងឺCOVID-19 កំពុងរាតត្បាត
សិង្ហបុរី៖ រដ្ឋាភិបាលប្រទេសសង្ហិបុរី នៅតែបន្តចាត់វិធានការតឹងរ៉ឹង និងស្នើរសុំដល់ពលរដ្ឋខ្លួនទាំងអស់ ត្រូវរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ក៏ដូចជារក្សាគម្លាតឆ្ងាយពីគ្នា ក្នុងគោលបំណងជៀសវាង ការចម្លងជំងឺពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ក្រុមហ៊ុនបច្ចេកវិទ្យា Boston Dynamics បានបង្កើតសុនខយន្ដពិសេសមួយ ដើម្បីដើរប្រាប់ប្រជាជនកុំឱ្យមានការជួបជុំគ្នា ខណៈពេលជំងឺកំពុងរាតត្បា។ ស្របពេលដែលស្ថានភាពជំងឺកូវីដ១៩ ... Read More »
ស្ថានភាពកូវីដ-១៩នៅក្នុងប្រទេសថៃ នាថ្ងៃទី៩ខែឧសភា
ប្រទេសថៃ៖ តាមគេហទំព័រ Worldometer គិតមកត្រឹមម៉ោង៤រសៀលថ្ងៃទី៩ខែឧសភា នៅទូទាំងប្រទេសថៃមានអ្នកឆ្លងកូវីដ-១៩ ចំនួន ៣.០០៤នាក់ និងស្លាប់៥៦នាក់ ដោយមានអ្នកឆ្លងថ្មីចំនួន៤នាក់ និងស្លាប់ម្នាក់។ ចំនួនអ្នកឆ្លងបានធ្លាក់ចុះធ្វើឲ្យរដ្ឋាភិបាលសម្រេចកាត់បន្ថយការរិឹតត្បិតដើម្បីដំណើរការសេដ្ឋកិច្ចជាតិ។ ប៉ុន្តែត្រូវរក្សាគម្លាតឲ្យបានល្អបំផុតជៀសវាងការឆ្លងកើនឡើងវិញ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលថៃបានស្នើដល់បណ្តារថភ្លើង រថយន្តក្រុងសាធារណៈកាត់បន្ថយចំនួន អ្នកធ្វើដំណើរ ... Read More »
លោកគីម ជុងអ៊ុនផ្ញើសារលិខិតជូនពរលោកពូទីនថ្ងៃជ័យជម្នះ ៩ឧសភា
មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនបានផ្ញើសារលិខិតជូនពរប្រធានាធិបតីរុស្ស៊ីលោកពូទីន ក្នុងឱកាសនៃទិវាជ័យជម្នះលើរបបហ្វាស៊ីស អាល្លឺម៉ង់ ។ សារព័ត៌មានជាតិកូរ៉េខាងជើង KCNA នៅថ្ងៃទី៩ខែឧសភា បានផ្សាយថា សារលិខិតរបស់មេដឹកនាំ គីម ជុងអ៊ុន បានផ្ញើទៅកាន់ប្រធានាធិបតីរុស្ស៊ីនៅថ្ងៃទី៩ខែឧសភានេះ។ កន្លងមក ... Read More »
ថ្ងៃមុនកូនចៅប្រធានាធិបតីត្រាំ ឆ្លងកូវីដ-១៩ ថ្ងៃនេះដល់វេនកូនចៅអនុប្រធានាធិបតីវិញម្តង
អាមេរិក៖មកដល់ពេលនេះអាមេរិកមានអ្នកឆ្លងកូវីដ-១៩កើនឡើងដល់ទៅជាង១,៣២ លាននាក់ និងមានអ្នកស្លាប់កើនឡើង ដល់ទៅ ជាង៧៨ពាន់នាក់ ។ រដ្ឋាភិបាលអាមេរិក បានបរាជ័យក្នុងការទប់ស្កាត់ ធ្វើឲ្យមានពលរដ្ឋអាមេរិកស្លាប់ និងឆ្លងស្មើ១ភាគ៣លើពិភពលោក។ ប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺកូវីដ-១៩ បានចូលដល់សេតវិមានហើយ ដោយកន្លងមក មានទាហានម្នាក់ដែលបម្រើផ្ទាល់ប្រធានាធិបតីដូណាល់ ត្រាំឆ្លងកូវីដ-១៩ ... Read More »
ម្ចាស់មេដាយមាសអូឡាំពិកកីឡាជិះស្គីលើទឹកកកជាប់ពាក់ព័ន្ធការបៀតបៀនផ្លូវភេទ
ម្ចាស់មេដាយមាសកីឡាជិះស្គីលើទឹកកកល្បឿនលឿន នៅអូឡាំពិកសញ្ជាតិកូរ៉េខាងត្បូង កីឡាករ Lim Hyo-jun ត្រូវបានផ្តន្ទាទោសពីបទបៀតបៀនផ្លូវភេទលើកីឡាករម្នាក់ ដោយទាញខោរបស់ខ្លួន។ នេះបើយោងតាមសេចក្តីប្រកាសរបស់តុលាការក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ កីឡាករវ័យ២៣ឆ្នាំ Lim Hyo-jun បានឈ្នះមេដាយមាសក្នុងប្រភេទកីឡាជិះស្គីលើទឹកកកចម្ងាយ១៥០០ ម៉ែត្រ នៃព្រឹត្តិការណ៍កីឡា ... Read More »
លីកកំពូលបារាំងត្រូវរំសាយ ៖ ពានស្បែកជើងមាសបានទៅខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe
បារាំង៖ក្រោយពីលីកកំពូលត្រូវបានបិទបញ្ចប់មុនកាលកំណត់ដោយសារតែបទបញ្ជារបស់រដ្ឋាភិបាលបារាំង កីឡាករ Kylian Mbappe ត្រូវបានលីកកំពូលបារាំង Ligue 1 ប្រគល់ពានស្បែកជើងមាស ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Mbappe បានបង្ហាញពីគោលបំណងក្នុងការចែករំលែកពានស្បែកជើងមាសទៅកាន់ ខ្សែប្រយុទ្ធWissam Ben Yedderមកពីក្លិប ... Read More »
លីកកំពូលអង់គ្លេសអាចនឹងមិនមានប្រព័ន្ធ VAR នៅពេលចាប់ផ្តើមប្រកួតឡើងវិញ
អង់គ្លេស៖ក្រុមទាំងអស់នឹងត្រូវបានអនុញ្ញាតអោយប្រើវិធីសាស្ត្រជំនួសចំនួន ៥ នៅពេលរដូវកាលចាប់ផ្តើមឡើងវិញបន្ទាប់ពីសហព័ន្ធបាល់ទាត់ពិភពលោក Fifa ស្នើសុំជួយក្នុងការប្រកួត។ ការផ្លាស់ប្តូរនេះអនុវត្តចំពោះការប្រកួតដែលនឹងត្រូវបញ្ចប់ក្នុងឆ្នាំនេះ និងការសម្រេចចិត្តថា តើត្រូវអនុវត្តការផ្លាស់ប្តូរនេះសម្រាប់អ្នករៀបចំការប្រកួតប្រជែងក្រុមនីមួយៗ។ វាក៏មានជម្រើសបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្តាល (VAR) ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពចំពោះមន្ត្រីដែលធ្វើការជាមួយគ្នានៅក្នុងបន្ទប់តូចមួយសម្រាប់រយៈពេលនៃការប្រកួតយូរ ដែលជាហានិភ័យនៃការឆ្លងជំងឺកូរ៉ូណា។ ក្របខ័ណ្ឌ Bundesliga របស់ប្រទេសអាឡឺម៉ង់គ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ ... Read More »
អតីតកីឡាករជួយឲ្យអាល្លឺម៉ង់លើកពាន World Cup 2014 ត្រូវបានតែងតាំងជាជំនួយការគ្រូបង្វឹកក្លិប Bayern Munich
អាល្លឺម៉ង់៖អតីតអ្នកស៊ុតបាល់បញ្ចូលទីនាំមុខគ្រប់ពេលរបស់ជម្រើសជាតិអាឡឺម៉ង់លោក Miroslav Klose ត្រូវបានតែងតាំងជាជំនួយការគ្រូបង្វឹកក្លិបBayern Munich សម្រាប់រដូវកាលក្រោយ។ បុរសវ័យ៤១ឆ្នាំរូបនេះធ្លាប់ជាគ្រូបង្វឹកយុវជននៅក្លិប Bayern Munich អស់រយៈពេល២ឆ្នាំ ហើយបន្ទាប់ពីចូលនិវត្តន៍ក្នុងនាមជាកីឡាករម្នាក់កាលពីឆ្នាំ២០១៦ ។ លោកបានចំណាយពេល៤រដូវកាលក្នុងនាមជាកីឡាករជាមួយក្រុម Bayern Munich ... Read More »
នៅលើពិភពលោក អ្នកឆ្លង COVID-19 កើនដល់ជាង ៤លាននាក់ ស្លាប់ជាង ២៧ម៉ឺននាក់ និងជាសះស្បើយជិត ១.៤លាននាក់ អាមេរិកឆ្លងឈានមុខគេ
ពិភពលោក៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមនៅលើពិភពលោក អ្នកឆ្លង COVID-19 កើនដល់ជាង ៤លាននាក់ ស្លាប់ជាង ... Read More »
ក្មេងប្រុសស្រីចំនួន៣នាក់លង់ទឹកស្លាប់ក្នុងដេប៉ូបូមខ្សាច់សុខគាង
ភ្នំពេញ៖ ពិតជាអាសូរខ្លាំងណាស់ក្មេងប្រុសស្រីចំនួន០៣នាក់ជាបងប្អូនបង្កើតនិងជីដូនមួយបានលង់ទឹកស្លាប់យ៉ាងអាណោចអាធម៌ក្នុងដេប៉ូបូមខ្សាច់មួយកន្លែងរបស់លោកសុខគាង ស្ថិតនៅផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ។ តាមសម្តីឪពុកជនរងគ្រោះគ្រោះបានឱ្យដឹងថា កូនរបស់ខ្លួនមានចំនួន០២នាក់ប្រុសម្នាក់ស្រីម្នាក់ ដោយកូនច្បងជាកូនប្រុសអាយុ០៥ឆ្នាំ និងកូនប្អូនជាកូនស្រីអាយុ០៤ឆ្នាំ ... Read More »
លោកត្រាំនៅតែមានសិទ្ធិក្នុងការធ្វើសង្គ្រាម ក្រោយព្រឹទ្ធសភាមិនទទួលការគាំទ្រ២ភាគ៣
កន្លងមករដ្ឋសភាអាមេរិកបានអនុម័តច្បាប់ហាមប្រាមលោកត្រាំធ្វើសង្គ្រាមវាយប្រហារអុីរ៉ង់ដោយចិត្តឯង។ ប្រសិនបើចង់វាយប្រហារគឺត្រូវតែឆ្លងកាត់ការអនុញ្ញាតពីរដ្ឋសភាជាមុនសិន។ ប៉ុន្តែច្បាប់នោះត្រូវបានលោកត្រាំ ច្រានចោល ហើយពេលនេះការបោះឆ្នោតនៅព្រឹទ្ធសភាក៏បរាជ័យទៀត។ តាមសារព័ត៌មាន CNN នៅថ្ងៃទី៨ខែឧសភាបានផ្សាយថា ការបោះឆ្នោតលើច្បាប់ហាមប្រធានាធិបតីត្រាំបើកការវាយប្រហារអុីរ៉ង់ក្នុងព្រឹទ្ធសភា ទទួលបានសំឡេងគាំទ្រតែ៤៩សំឡេង ប៉ុណ្ណោះនិងប្រឆាំង៤៤សំឡេង គឺមិនគ្រប់គ្រាន់២ភាគ៣ ដើម្បីហាមប្រាមលោកត្រាំវាយប្រហារទៅលើអុីរ៉ង់នោះឡើយ។ គណបក្សប្រជាធិបតេយ្យអាមេរិកបានបញ្ជាក់ថា ការដែលប្រធានាធិបតី ... Read More »
«តម្រិះជិះកឯង» អាល្លឺម៉ង់ និងអូស្ត្រាលី ងាកមកសង្ស័យអាមេរិក ពីប្រភពកូវីដ-១៩ កំពុងតែរាលដាលខ្លាំង
អាមេរិកបានខិតខំកៀរគរ សម្ពន្ធមិត្តឱ្យជួយគាំទ្រ ស្រាវជ្រាវ ពីប្រភពវីរុសកូវីដ- ១៩ ដែលកំពុងតែរាលដាលនៅទូទាំងពិភពលោក។ អាមេរិកបានចោទថាវីរុសនេះចេញមកពីមន្ទីរពិសោធន៍របស់ចិន ។ បុន្តែនៅពេលនេះ អូស្ត្រាលី និងអាល្លឺម៉ង់ ដែលជាប្រទេសគាំទ្រតាមអាមេរិក បានបើកការស្រាវជ្រាវពីប្រភពកូវីដ-១៩ ពេលនេះបែរមកសង្ស័យអាមេរិកវិញ។ ការសង្ស័យកើតឡើងក្រោយពេលដែលរកឃើញថាក្រុមចារកិច្ចអាមេរិកមានចេតនាធ្វើឲ្យបែកធ្លាយព័ត៌មានចារកម្មថា ... Read More »
ទោះជំងឺឆ្លងCOVID-19 ដ៏កាចសាហាវកំពុងអុកឡុកពិភពលោកក៏ដោយ តែលីប៊ីទាំងពីរភាគីនៅតែបន្តសង្គ្រាមបង្ហូរឈាមគ្នា
ក្រុងទ្រីប៉ូលី៖ បើទោះបីពិភពលោកទាំងមូល កំពុងរងគ្រោះដោយសារជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 យ៉ាងណាក៏ដោយ ប៉ុន្តែគូបដិបក្សក្នុងសង្រ្គាមបង្ហូរឈាមនៅប្រទេសលីប៊ី នៅតែបន្តប្រយុទ្ធគ្នាឥតឈប់ឈរដដែល ។ អ្នកនាំពាក្យកងទ័ពរដ្ឋាភិបាល GNA បានឲ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសចំនួន ០៩លើក ត្រូវបានធ្វើឡើងទៅលើ មូលដ្ឋានទ័ពអាកាសមួយកន្លែងរបស់កងទ័ព ... Read More »
COVID-19 បានសម្លាប់ពលរដ្ឋឥណ្ឌារហូតដល់ជាង១ពាន់នាក់ ខណៈអ្នកឆ្លងថ្មីៗ ក្នុងមួយថ្ងៃរកឃើញជិត៤ពាន់នាក់
ឥណ្ឌា៖ នៅថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលសហព័ន្ធឥណ្ឌា បានប្រកាសថា រយៈពេលតែមួយថ្ងៃសោះ រកឃើញអ្នកឆ្លងCOVID-19ថ្មីៗ ចំនួន ៣,៣៩០នាក់ និងរយៈពេលដូចគ្នានោះ ក៏មានអ្នកជំងឺ ១០៣នាក់បន្ថែមទៀតបានស្លាប់ ដោយសារជំងឺរាតត្បាតសកលនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ... Read More »
កូរ៉េខាងជើងប្រកាសថ្កោលទោស សមយុទ្ធយោធារបស់កូរ៉េខាងត្បូង នេះគឺជាទង្វើបង្ករឿងយ៉ាងធ្ងន់ធ្ងរ
ក្រុងព្យុងយ៉ាង៖ សមយុទ្ធយោធារបស់កូរ៉េខាងត្បូង នាពេលថ្មីៗនេះ ត្រូវបានកូរ៉េខាងជើងប្រកាសថ្កោលទោស ដោយចាត់ទុកថានេះគឺជាការធ្វេសប្រហែស និងជាទង្វើបង្ករឿងយ៉ាងធ្ងន់ធ្ងរ ។ ការលើកឡើងបែបនេះយោងតាមអ្នកនាំពាក្យយោធាកូរ៉េខាងជើងម្នាក់ ។ តាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានចេញផ្សាយនៅព្រឹកថ្ងៃសុក្រ ទី០៨ខែឧសភា ឆ្នាំ២០២០ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ... Read More »
អាសូរណាស់! កម្មករធ្វើដំណើរទៅស្រុកដោយថ្មើរជើងតាមផ្លូវដែក ពេលយប់ដេកនៅតាមផ្លូវត្រូវរថភ្លើងកិនស្លាប់
ប្រទេសឥណ្ឌា៖ ពលករចំណាកស្រុកនៅក្នុងប្រទេសឥណ្ឌាប្រឈមនឹងទុក្ខលំបាកយ៉ាងខ្លាំង ដោយសារតែការបិទប្រទេសធ្វើឲ្យ កម្មករចំណាកស្រុកជាច្រើនត្រូវវិលត្រឡប់ទៅស្រុកកំណើតវិញដោយថ្មើរជើងមានចម្ងាយរាប់រយគីឡូម៉ែត្រ។ កម្មករធ្វើដំណើរតាមផ្លូវរថភ្លើងនៅពេលយប់ក៏ដេកនៅតាមផ្លូវដែកនោះតែម្តង។ ប៉ុន្តែជាអកុសលត្រូវរថភ្លើងដឹកទំនិញកិនស្លាប់ជាច្រើននាក់ ដោយសារតែពួកគាត់អស់កម្លាំងពេកដេកមិនដឹងខ្លួនពេលរថភ្លើងដឹកទំនិញមកដល់។ហេតុការណ៍ខាងលើនេះកើតឡើងនៅភាគខាងត្បូងរដ្ឋ Maharashtra ។ តាមរបាយការណ៍ជាបឋមមានមនុស្សយ៉ាងតិច១៧នាក់បានស្លាប់ និងជាច្រើនសិបនាក់ផ្សេងទៀតរងរបួស។ ក្រុមកម្មករទាំងនោះបាននាំគ្នាដេកនៅលើផ្លូវដែក ស្ថិតនៅក្នុងទីក្រុង Aurangabad រដ្ឋ ... Read More »
Bundesligaលីកកំពូលអាល្លឺម៉ង់ក្លាយជាលីកនៅអឺរ៉ុបមុនគេចាប់ផ្តើមប្រកួតនៅថ្ងៃទី១៦ ខែឧសភា
អាល្លឺម៉ង់៖ ក្របខ័ណ្ឌលីកកំពូលអាល្លឺម៉ង់ Bundesliga នឹងបន្តបើកទ្វារប្រកួតឡើងវិញនៅថ្ងៃទី១៦ ខែឧសភាដែលនឹងក្លាយជាលីកអឺរ៉ុបដំបូងគេបង្អស់ដែលចាប់ផ្តើមដំណើរការឡើងវិញបន្ទាប់ពីមានការឆ្លងវីរុសកូរ៉ូណាពេញពិភពលោក ។ ការប្រកួតមួយនៅថ្ងៃបើកនេះគឺការប្រកួតរវាងក្រុម Schalke និង Borussia Dortmund ។ ចំណែកម្ចាស់ជើងឯក Bayern ... Read More »
Chelsea ដាក់តម្លៃសម្រាប់លក់ Bakayoko ទៅឲ្យAC Milan វិញ
កីឡាករខ្សែបម្រើ TiemoueBakayoko ដែលមិនសូវមានឱកាស បង្ហាញវត្តមានជាមួយក្លិបតោខៀវ Chelsea ឡើយមួយរយៈចុងក្រោយនេះ បានបង្ហាញបំណងច្បាស់ ហើយថាចង់ចាកចេញពី អង់គ្លេស ទៅលេងជាមួយនឹងក្លិប ចាស់ AC Milan វិញក្រោយចប់រដូវកាលនេះ ។ ... Read More »
កីឡាករក្លិប Fiorentina ចំនួន៣នាក់ធ្វើតេស្តវិជ្ជមានវីរុសCovid-19
អុីតាលី៖ កីឡាកររបស់ក្លិប Fiorentina ៣នាក់និងសមាជិកនៃបុគ្គលិកគាំទ្ររបស់ក្លិបចំនួន៣នាក់ទៀតបានធ្វើតេស្តរកឃើញវីរុសកូរ៉ូណា ឬកូវីដ១៩។ក្លិបនៅក្របខ័ណ្ឌអុីតាលី Serie A ត្រូវបានផ្តល់ការអនុញ្ញាតដោយរដ្ឋាភិបាលអុីតាលីដើម្បីបន្តការត្រួតពិនិត្យសុខភាពទោះបីជាកីឡាករទាំងអស់អាចហ្វឹកហាត់តែម្នាក់ឯងក៏ដោយ។ កីឡាករនិងបុគ្គលិកបានឲ្យនៅដាច់ឆ្ងាយពីគេ ហើយក្រុមដែលនៅសល់នឹងត្រូវធ្វើតេស្តផ្នែកវេជ្ជសាស្ត្រនិងកាយសម្បទាដូចគ្នា ។ កីឡាកររបស់ក្លិប Torino ម្នាក់ក៏បានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាដែរកាលពីថ្ងៃពុធហើយត្រូវបានគេ ដាក់ឲ្យ នៅដាច់ពីគេ។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច