ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

កិច្ចពិភាក្សា ពាណិជ្ជកម្មអាមេរិក-ចិន​ចាប់ផ្តើម​ហើយ ដោយពិបាករកច្រកចេញ​បញ្ជប់សង្គ្រាម

កិច្ចពិភាក្សាជាន់ខ្ពស់រវាង​គណៈប្រតិភូពាណិជ្ជកម្ម ចិន នឹងអាមេរិក ធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន ​នាថ្ងៃទី​៣០ ខែមករា ។ ក្រុមអ្នកតាមដាននៃកិច្ចពិភាក្សលើកឡើងថា ប្រទេសទាំងពីរពិបាកឈានដល់កិច្ចព្រមព្រៀង បញ្ជប់វិបត្តិខ្លាំងណាស់ ។ ប្រទេសទាំងពីរនឹងបន្តប្រឈមមុខដាក់គ្នាកាន់តែតានតឹងថែមទៀត ។ ដោយមិនមានសញ្ញាវិជ្ជមាន បណ្តាប្រទេសជុំវិញពិភពលោក ... Read More »

​បណ្តាសម្ពន្ធមិត្តរបស់ប្រធានាធិបតីទាំងពីរនៅវេណេហ្សុ៊យអេឡា

មេបក្សប្រឆាំងតាំងខ្លួនជាប្រធានាធិបតីថ្មីទទួលបានការគាំទ្រពីអាមេរិក និងអឺរ៉ុប ប៉ុន្តែប្រធានាធិបតីចាស់ លោក ម៉ាឌូរ៉ូ វិញ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីកម្លាំង ទាហាន តុលាការកំពូល និងបណ្តាប្រទេសមហាអំណាចបរមាណូផ្សេងទៀតមានរុស្ស៊ី ចិន និងកូរ៉េខាងជើងជាដើម ។ ប្រធានាធិបតីម៉ាឌូរ៉ូដឹកនាំប្រទេសតាំងពីឆ្នាំ២០១៣ មកទល់ពេលនេះដោយលោកទទួលបានការគាំទ្រយ៉ាងខ្លាំង ... Read More »

អ្នកចូលរួមបុណ្យសព​ជាង​៤០នាក់ ស្លាប់និងរបួស ក្នុងការបាញ់ប្រហារ​ពីខ្មាន់កាំភ្លើង

បុណ្យសព ក្លាយទៅជាទីតាំងនៃសោកនាដកម្ម បង្កឡើងដោយក្រុម​បះបោរ បាញ់ប្រហារ​បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស ជាង​៤០នាក់​។ ហេតុការណ៍បាញ់ប្រហារខាងលើកើតឡើងនៅក្នុងប្រទេសអាហ្វ្រិកកណ្តាល ​ជាតំបន់មានអំពើហិង្សាខ្លាំងបំផុត ។ តាមព័ត៌មានពីកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ​ប្រចាំនៅ អាហ្វ្រិកកណ្តាល​កាលពីថ្ងៃទី​២៩ ខែមករា បានឲ្យដឹងថា មានពលរដ្ឋ​១៨នាក់ស្លាប់ និង​២៣នាក់រងរបួស​ ... Read More »

បញ្ជប់ការប្រកួត​ក្រុមជម្រើសជាតិ កាតារដើររើស មាស ទុកជាអនុស្សាវរីយ៍

យកឈ្នះក្រុមអារ៉ាបរួម យ៉ាចាស់ដៃ ៤-០ ទោះគ្មានអ្នកគាំទ្រម្នាក់នៅលើទីលានប្រកួត ប៉ុន្តែបានបំបាក់មុខ អ្នកគាំទ្រ អារ៉ាបរួមរាប់ម៉ឺននាក់នៅលើទីលាន​ ។ អ្នកគាំទ្រខឹងពេក ក៏គប់ទាំងខ្សែក ខ្សែដៃទៅលើកីឡាករ កាតារ​ទៀតផង ។ ការប្រកួតបាល់ទាត់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ... Read More »

ទោះមានទំនាក់ ទំនងល្អ តែជប៉ុនមិន ភ្លេចការពារខ្លួនឡើយ

បើទោះបីទំនាក់ទំនង ជប៉ុន និងកូរ៉េខាងជើង មានភាពល្អប្រសើរឡើងវិញ​ ក្រោយ ពេលដែលទីក្រុងព្យុងយ៉ាងមានទំនាក់ទំនងល្អប្រសើរជាមួយអាមេរិក ​។ ទន្ទឹមនឹងនោះ ជប៉ុន ក៏មិនភ្លេចការពារខ្លួន ទុកជាមុននោះដែរ ហើយបានសម្រេចទិញ ប្រព័ន្ធការពារមីស៊ីលដ៏ទំនើបពីអាមេរិក ទៀតផង ។ ... Read More »

​ក្រោយហេតុការណ៍កើតឡើងនៅលើប្រទេសមួយចំនួនដោយសារស្នាដៃអាមេរិក អ៊ីរ៉ង់បានចាប់ផ្តើមផលិតមីស៊ីលដើម្បីធ្វើសង្គ្រាមម្តង

វាសនារបស់អ៊ីរ៉ង់មិនខុសទៅនឹងប្រទេសស៊ីរី និងវេណេហ្សុ៊យអេឡានោះឡើយ គឺជាគោលដៅក្នុងការបំផ្លាញរបស់អាមេរិក និង សម្ពន្ធមិត្ត ។ នៅពេលនេះអាមេរិកមិនអាច ធ្វើអ្វីទៅលើអ៊ីរ៉ងដោយបើកចំហនោះឡើយ ដោយឲ្យប្រទេសជាមិត្តគឺអីុស្រាអែលបង្កភាពវឹកវរនៅក្នុងប្រទេសអីុរ៉ង់និងរកគ្រប់ហេតុផលដើម្បីវាយប្រហារ ។ នៅពេលនេះ អាមេរិកបានលូកដៃដោយបើកចំហទៅលើប្រទេសវេណហ្សុ៊យអេឡាដោយប្រកាសគាំទ្រមេបក្សប្រឆាំងជាប្រធានាធិបតីស្របច្បប់ ហើយក៏បានអំពាវនាវ ដល់អង្គការអន្តរជាតិឲ្យទទួលស្គាល់ផងដែរ ។ ... Read More »

ក្រោយរងគំនាបពីបក្សប្រឆាំង មន្ត្រីរដ្ឋាភិបាល បានលាលែងពីតំណែង ជាបន្តបន្ទាប់ដើម្បីត្រៀមបោះឆ្នោត

កន្លងមក បណ្តាគណបក្សប្រឆាំង បានស្នើឲ្យរំសាយរដ្ឋាភិបាល ដើម្បីត្រៀមបោះឆ្នោត បន្ទាប់ពីក្រុមប្រឆាំង បានមើលឃើញថា រដ្ឋាភិបាល កំពុងតែកេងប្រវ័ញ្ចអំណាច់ដើម្បីកៀងគរ អ្នកគាំទ្រ ដល់គណបក្សកាន់អំណាចសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ។ នៅពេលនេះដែរ បន្ទាប់ពីរងសម្ពាធពីគណបក្សប្រឆាំង រដ្ឋមន្ត្រី​៤រូប នៅក្នុងជួររដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ... Read More »

បាក់ដីគ្របដណ្តប់លើភូមិមួយនៅឥណ្ឌូនេស៊ី បំផ្លាញទ្រព្យសម្បត្តិជាច្រើន

កាលពីពេលទៀបភ្លឺ ថ្ងៃទី​៣០ ខែមករា មានករណីបាក់ដី បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង សង្កត់លើផ្ទះអ្នកស្រុក បណ្តាលឲ្យគ្រួសារមានមនុស្ស ៤នាក់ស្លាប់ ពេលកំពុងតែដែក ។ ករណីបាក់ដីខាងលើ ជាលើកទីពីរហើយនៅក្នុងខែមករា​ ឆ្នាំ​២០១៩ ដោយបាក់ដីលើកទីមួយ​នៅដើមខែមករាតែម្តង​បណ្តាលឲ្យមានអ្នកស្លាប់​៨នាក់ និងផ្ទះ​៣៤ខ្នងត្រូវដីសង្កត់ពីលើ ... Read More »

តំបន់ភាគខាងត្បូងប្រទេសថៃ​បន្តរងការវាយប្រហារ​

នៅពេលបោះឆ្នោតជិតមកដល់ តំបន់ភាគខាងត្បូង ប្រទេសថៃ រងការវាយប្រហារជាបន្តបន្ទាប់ បង្កឡើងដោយក្រុមជ្រុលនិយម ទាមទារផ្តាច់ខ្លួន ធ្វើឲ្យពលរដ្ឋនៅទីនោះ មានការបារម្ភយ៉ាងខ្លាំងពិសេស គឺជនជាតិថៃ ។ តំបន់ភាគខាងត្បូង ភាគច្រើនមានពលរដ្ឋ អិស្លាមរស់នៅ​។ កាលពីថ្ងៃទី​២៨ ខែមករា ... Read More »

ស្លាប់ដោយបាក់ទំនប់នៅប្រេស៊ីលកើនឡើង​៦៥នាក់ ក្រុមហ៊ុន Vale ជាអ្នកទទួលខុសត្រូវ

ក្រុមជួយសង្គ្រោះប្រេស៊ីលបានខិតខំ​ប្រជែងនឹងពេលវេលា ដើម្បី ស្វែងរកអ្នកដែលនៅរស់ ក្រោយការបាក់ទំនប់ ស្តុកទឹកកខ្វក់ នៅក្នុងរដ្ឋ​ Minas Gerais ។ គិតដល់ថ្ងៃទី​២៩ ខែមករានេះ ក្រុមជួយសង្គ្រោះនៅក្នុងរដ្ឋខាងលើ រកឃើញសាកសពមនុស្ស ៦៥នាក់ ក្រោយការបាក់ទំនប់​កាលពីថ្ងៃទី​២៥ ... Read More »

អាមេរិក រុស្ស៊ី​ ស៊ីសងគ្នាភ្លាមៗនៅដែនអាកាស តំបន់ព្រំដែន

កន្លងមក​យន្តហោះពីរគ្រឿង ប្រភេទF-22 និងCF-18 របស់អាមេរិក និងកាណាដា បានប្រដេញយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្ររបស់រុស្ស៊ីពីរគ្រឿង ប្រភេទ Tu-160 Blackjack ដែលអាមេរិកចាត់ទុកថា ជាយន្តហោះសម្រាប់ដាក់តាំងសារមន្ទី បានហោះហើរឆ្ពោះមកកាន់ដែនអាកាសនៅលើឆ្នេរសមុទ្រអាមេរិកខាងជើង ។ នៅពេលនេះ រុស្ស៊ី ... Read More »

ក្មេងប្រុសម្នាក់ បើកម៉ូតូសណ្ដោងរ៉ឺម៉ក រេចង្កូតធ្លាក់ប្រឡាយក្រឡាប់សង្កត់ពីលើ បណ្ដាលឲ្យស្លាប់អាណោចអាធ័ម

ខេត្តកណ្ដាលៈ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់បាត់បង់ជីវិត អាណោចអាធ័ម ខណៈបើកបរម៉ូតូសណ្ដោងរ៉ឺម៉ក មិនប្រយ័ត្ន បណ្ដាលឲ្យរេចង្កូតធ្លាក់ក្នុងប្រឡាយក្រឡាប់សង្កត់ពីលើ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចមាត់ព្រែកមេស្រុក ស្ថិតក្នុងភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ... Read More »

អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុនចិន Huawei រងចោទបទឧក្រិដ្ឋកម្ម បោកប្រាស់ធនាគារ និងការរំលោភបំពានច្បាប់ទណ្ឌកម្មអាមេរិក

សកម្មភាពរបស់អាមេរិក នឹងធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន កាន់តែតានតឹងខ្លាំងឡើង ក្រោយពេលអាមេរិកសម្រេចចោទប្រកាន់អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន ​Huawei ​បំពានច្បាប់ដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ជាមួយនឹងបទល្មើស១៣ផ្សេងគ្នា ។ អាមេរិកបានសម្រេចចោទប្រកាន់ជាផ្លូវការ ដល់អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន ​Huawei នូវបទល្មើសចំនួន​១៣ផ្សេងគ្នា ក្នុងនោះ ពាក់ព័ន្ធនឹងការរកស៊ីជាមួយអ៊ីរ៉ង់ បំពានច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិក ... Read More »

អាមេរិក មិនអាចទប់ស្កាត់ការបាញ់ប្រហារនៅក្នុងប្រទេសបានឡើយ

នៅពេលនេះ ប៉ូលិសអាមេរិក​៥នាក់រងការបាញ់ប្រហារ ជាសញ្ញាអាក្រក់មួយសម្រាប់អាមេរិក ដោយការបាញ់ប្រហារកន្លងមក ទៅលើប្រជាពលរដ្ឋ តែពេលនេះ បានបាញ់ទាំងកម្លាំងសន្តិសុខទៀត ។ ការបាញ់ប្រហារកើតឡើងស្ទើរតែរាល់ថ្ងៃនៅអាមេរិក ដោយការបាញ់ប្រហារនាពេលកន្លងមក គឺសម្តៅទៅលើពលរដ្ឋនៅតាមទីសាធារណៈ សាលារៀន ប៉ុណ្ណោះ ។ ប៉ុន្តែការបាញ់ប្រហារនៅពេលនេះ ... Read More »

អាមេរិក កាណាដា បញ្ជូនយន្តហោះចម្បាំង ៥គ្រឿង ទៅដេញយន្តហោះទម្លាក់គ្រាប់រុស្ស៊ី ២គ្រឿងនៅអាមេរិកខាងជើង

អាមេរិក និងកាណាដា​​បានបញ្ជូនយន្តហោះចម្បំាងដល់ទៅ​៥គ្រឿង​​​ បណ្តេញយន្តហោះទមា្លក់គ្រាប់រុស្ស៊ី​២គ្រឿងដែលហោះចូល​ដែនអាកាស តំបន់អាមេរិកខាងជើ​ ។ យន្តហោះពីរគ្រឿង ប្រភេទ​F-22 និង​CF-18 ​របស់អាមេរិកនិងកាណាដា បានប្រដេញយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្ររបស់រុស្ស៊ីពីរគ្រឿង ប្រភេទ​ Tu-160 Blackjack ​ដែលអាមេរិកចាត់ទុកថាជាយន្តហោះសម្រាប់ដាក់តាំងសារមន្ទីរ ​បានហោះហើរឆ្ពោះមកកាន់ដែនអាកាសនៅលើឆ្នេរសមុទ្រអាមេរិកខាងជើង ... Read More »

បាតុករ«កន្សែងក្រហម» អាចនឹងប៉ះទង្គិចគ្នាជាមួយ​បាតុករអាវកាក់លឿង នៅបារាំង

នៅពេលនេះបារាំង លេចចេញនៅក្រុមបាតុករថ្មីមួយទៀត ដោយយកកន្សែងក្រហមធ្វើជានិមិត្តសញ្ញា នៅក្នុងការធ្វើបាតុកម្មគាំទ្ររដ្ឋាភិបាល និងប្រឆាំងទៅលើក្រុមបាតុករ អាវកាក់លឿង ដែលបានធ្វើបាតុកម្មជាច្រើនសប្តាហ៍កន្លងមក ប៉ះពាល់ដល់សណ្តាប់ធ្នាប់ក្នុងសង្គម ។ វត្តមានរបស់ក្រុមបាតុករ កន្សែងក្រហមកើតឡើង ក្រោយពេលក្រុមបាតុករអាវកាក់លឿងនៅបារំាង មិនមានសញ្ញាបញ្ចប់ ដោយបន្តធ្វើបាតុកម្មពីមួយសប្តាហ៍ទៅមួយសប្តាហ៍ទៀត ឈានចូលសប្តាហ៍ទី​១១​ហើយ​បង្កឲ្យប៉ះពាល់ ... Read More »

ទីក្រុងព្យុងយ៉ាងបង្ហាញក្តីបារម្ភក្រោយ កូរ៉េខាងជើង បង្កើនការចំណាយសម្រាប់ការពារជាតិ

ការបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិ របស់កូរ៉េខាងត្បូង ក៏ដូចជាគម្រោងធ្វើសមយុទ្ធ ដែលកូរ៉េខាងជើង បញ្ជាក់ថា ដើម្បីទប់ស្កាត់ក្រុមភេរវកម្ម ប៉ុន្តែបានធ្វើឲ្យកូរ៉េខាងជើង មានក្តីបារម្ភយ៉ាងខ្លាំង ក្នុងពេលដែលទីក្រុង ព្យុងយ៉ាង បានត្រៀមលក្ខណៈបោះបង់អាវុធដើម្បីដោះដូរសន្តិភាព និងការលុបទណ្ឌកម្មសេដ្ឋកិច្ច ។ នៅពេលនេះ​ ទីក្រុងព្យុងយ៉ាងបានរិះគន់យ៉ាងខ្លាំងដល់ ... Read More »

ស្រុក Locana និងស្រុក Borgomezzavalle អាចទិញផ្ទះនៅទីនោះតម្លៃតែ​១អឺរ៉ូ ប៉ុណ្ណោះ នឹងទទួលបានប្រាក់រង្វាន់ជិត​១ម៉ឺនដុល្លារទៀត

ដោយសារតែពលរដ្ឋរស់នៅតិច ហើយកាន់តែតិចទៅពីមួយទៅមួយថ្ងៃ មន្ត្រីស្រុក ស្រុក Locanaនិងស្រុក Borgomezzavalle ក្នុងប្រទេសអ៊ីតាលីបានប្រកាសថា នឹងផ្តល់ប្រាក់រង្វាល់ ក៏ដូចជា​លក់ផ្ទះឲ្យរស់នៅក្នុងតម្លៃតែ ១អឺរ៉ូប៉ុណ្ណោះ​ ។ មន្ត្រីរដ្ឋាភិបាល ស្រុក Locana ​ក្នុងតំបន់​ ... Read More »

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ហ៊ីលឡារីគ្លីនតុន នៅតែមានបំណងចង់ប្រជែងជាមួយលោកត្រាំ ម្តងទៀត

លោកស្រី ហ៊ីលឡារីគ្លីនតុន​ នៅតែរក្សាពីគោលបំណងចង់ក្លាយទៅជា​ប្រធានាធិបតីអាមេរិក នៅក្នុងឆ្នាំ​២០២០ ។ សារព័ត៌មាន ស៊ីអិនអិន បានផ្សាយថា លោកស្រី​ ហ៊ីលឡារី គ្លីនតុន​ នៅតែមានបំណងចង់ប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិក ម្តងទៀតនៅក្នុងឆ្នាំ​២០២០ ។ ទោះបីមានព័ត៌មានបែបនេះក្តី ... Read More »

ស្លាប់១០នាក់របួស២នាក់​ ដោយការបាញ់ប្រហារគ្នានៅមិចស៊ីកូ

ការបាញ់ប្រហារនៅក្នុងប្រទេសម៉ិចស៊ីកូ តែងតែកើតឡើងជាញឹកញាប់​ក្រោយពេលស្តេច គ្រឿង ញៀនត្រូវបានចាប់ខ្លួន បញ្ជូនទៅអាមេរិកនោះ ។ ការបាញ់ប្រហារគ្នាភាគច្រើនកើតឡើងដោយសារតែការប្រជែង ដណ្តើមកាន់កាប់តំបន់នីមួយៗរបស់ក្រុមជួញដូរគ្រឿងញៀន​ ។ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានបញ្ជាក់ថា មនុស្ស១០នាក់បានស្លាប់ និង២នាក់ រងរបួស ក្នុងការបាញ់ប្រហារមួយ កាលពីថ្ងៃទី២៧ ... Read More »

ប្រធានាធិបតី​វេណេហ៊្សុយយអេឡា ម៉ាឌូរ៉ូ ចូលរួមក្នុងពិធីដង្ហែក្បួនព្យុហយាត្រាយោធាទ្រង់ទ្រាយធំ ក្នុងពេលកំពុងមានវិបត្តិ

ប្រធានាធិបតីវេណេហ៊្សុយអេឡា លោក ម៉ាឌូរ៉ូ បានចូលរួមនៅក្នុងពិធីដង្ហែ ព្យុហយាត្រាមទ្រង់ទ្រាយធំ​របស់កម្លាំងទាហានប្រទេសនេះ កាលពីថ្ងៃទី​២៧ ខែមករា​ ដោយមានអាវុធទំនើបៗជាច្រើន ទិញពីរុស្ស៊ី ។ សកម្មភាពខាងលើក្នុងគោលដៅ បង្ហាញឲ្យពិភពលោកបានដឹងថា កម្លាំងទាហាន ប្រទេសនេះ មានភាពស្មោះត្រង់នឹងប្រធានាធិបតី ... Read More »

ដឹងប្តីកំហូច លួចមានស្រី តាមរក ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ច

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្តី កំហូចលួចលាក់មានស្រីថ្មី ប្រពន្ធតាមទាន់មករកដល់បន្ទប់ជួលផ្អើលអស់អ្នកជិតខាង និងសមត្ថកិច្ចចុះ អន្តរាគមន៍​ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ... Read More »

ក្រុម​ភេរវកម្ម​ IS ​ជាអ្នកវាយប្រហារគ្រាប់បែកអត្តឃាតនៅហ្វីលីពីន

ក្រោយការវាយប្រហារ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស ជាង​១០០មក ក្រុមភេរវកម្ម IS ​បានចេញមុខប្រកាសថា​ជាស្នាដៃរបស់ក្រុមខ្លួន ក្នុងការវាយប្រហារគ្រាប់បែកអត្តឃាត​ ។ ក្រុមភេរវកម្ម​ IS ​បានប្រកាសថា សមាជិករបស់ខ្លួន​២នាក់ បានបើកការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងព្រះវិហារ ស្ថិតនៅតំបន់​ ... Read More »

ប្រធានាធិបតីដូណាល់ ត្រាំនិងសភាឈានដល់កិច្ចព្រមព្រៀងបើកទ្វារដ្ឋាភិបាល

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានបង្ហាញក្តីរីករាយយ៉ាងខ្លាំង ក្រោយពេលរដ្ឋាភិបាលរបស់លោក ឈានដល់កិច្ចព្រមព្រៀងបើកទ្វារដំណើរការរដ្ឋាភិបាលឡើងវិញ​ក្រោយ បិទទ្វារអស់ជាងមួយខែកន្លងមក ។ លោកត្រាំបានយល់ព្រម ទៅលើច្បាប់​ចំណាយប្រាក់បណ្តោះអាសន្នដើម្បីបើកទ្វារដំណើរការរដ្ឋាភិបាល ​ដោយមិនមានប្រាក់សម្រាប់សាងសង់ជញ្ជាំងព្រំដែន ជាប់មិចស៊ីកូនោះឡើយ ​។ លោក ដូណាល់ ត្រាំ យល់ព្រមសម្រេចឲ្យបើកទ្វារដំណើរការវិញ ... Read More »

រថភ្លើងល្បឿនលឿននៅអាល្លឺម៉ង់រងការគំរាមកំហែងវាយប្រហារ

រថភ្លើងល្បឿនលឿននៅអាល្លឺម៉ង់ ដែលបានដឹកអ្នកដំណើរដល់ទៅជិត​៤០០នាក់​ ត្រូវបង្ខំចិត្ត​ជម្លៀស ចេញពីរថភ្លើង​ក្រោយពេលទទួលបានព័ត៌មានពីការវាយប្រហារគ្រាប់បែកនៅលើខ្សែរថភ្លើងខាងលើ ។ សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងប៉ូលិសអាល្លឺម៉ង់់ បានជម្លៀសអ្នកដំណើរប្រមាណ​៥០០នាក់ ចេញពីរថភ្លើង មួយខ្សែក្រោយទទួលបានព័ត៌មានពីការគំរាមវាយប្រហារគ្រាប់បែក​។ ជាមួយគ្នានោះ កម្លាំងសន្តិសុខក៏បាន បិទស្ថានីយរថភ្លើង មួយចំនួន ក្នុងនោះមាននៅទីក្រុង​ ... Read More »

ជំនួយការជិតស្និទ្ធបំផុតរបស់លោកត្រាំ ត្រូវបានចាប់ខ្លួន

ជំនួយការជិតស្និទ្ធរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ​ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី​២៥ ខែមករា​ដោយចោទប្រកាន់​ពីបទ និយាយកុហកសភា ក្នុងការស្រាវជ្រាវ​ ជុំវិញការជ្រៀតជ្រែករបស់រុស្ស៊ី ចូលក្នុងការបោះឆ្នោតអាមេរិក ។ លោក​ Roger Stone អាយុ​៦៦ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងផ្ទះ នៅតំបន់​ Fort ... Read More »

Brexit រកមិនឃើញច្រកចេញ ព្រះមហាក្សត្រី ​​ផ្ញើព្រះរាជ្យសារ ឲ្យរួមគ្នាដោះស្រាយ

ការចាកចេញពីអឺរ៉ុប របស់អង់គ្លេស នៅតែជាបញ្ហា ដដែល ដោយភាគីទាំងអស់ នៅក្នុងជួរអ្នកនយយោបាយសំខាន់ៗ នៅអង់គ្លេស មិនមានសំឡេងរួមគ្នា ។ ប្រសិនជាស្ថានភាពអូសបន្លាយនោះ នឹងបង្កឲ្យមានវិបត្តិជាទ្រង់ទ្រាយធំ ។ ទាំងនោះហើយ បានជា ព្រះមហាក្សត្រី ... Read More »

បាក់ទំនប់អណ្តូងរ៉ែនៅប្រេស៊ីល​ស្លាប់កើនឡើងបន្តបន្ទាប់ ក្រោយបាត់ខ្លួន​២០០នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស ៧នាក់ស្លាប់ និង ជាង ២០០នាក់បាត់ខ្លួន​ ក្រោយការបាក់ទំនប់ រ៉ែ​នៅរដ្ឋ​ Minas Gerais ភាគនិរតីប្រទេសប្រេស៊ី ។ នៅពេលនេះកម្លាំងជួយសង្គ្រោះកំពុងតែស្វែង​អ្នកដែលបាត់ខ្លួន​ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ​។ ប្រភពព័ត៌មានជាបឋមបានឲ្យដឹងថា មានសាកសព​៧នាក់ត្រូវបានរកឃើញ ... Read More »

ក្រុមសន្តិសុខអាមេរិក បំបែកគម្រោងវាយប្រហារ នៅញូវយ៉ក

រយៈពេលចុងក្រោយនេះការវាយប្រហារ នៅលើទឹកដីអាមេរិក បានកើនឡើងខ្ពស់ ដោយការវាយប្រហារបង្កឡើងដោយពលរដ្ឋអាមេរិកផ្ទាល់ និងក្រុមភេរវកម្ម ដែលរស់នៅអាមេរិក ។ នៅពេលនេះ ក្រុមសន្តិសុខទីក្រុងញូវយ៉កបាន​បំបែកគម្រោងវាយប្រហារ ទៅលើក្រុមសហគមន៍មូស្លីមនៅទីក្រុងញូវយ៉ក។ ប៉ូលិសក្រុងញូវយ៉ក កាលពីថ្ងៃពុធ បានបង្ហាញអត្តសញ្ញាណជនសង្ស័យវ័យក្មេង៣នាក់ ដែលរៀបគម្រោងការវាយប្រហារ លើសហគមន៍មូស្លីម ... Read More »

ក្រោយស៊ីរីគំរាមវាយប្រហារ អ៊ីស្រាអែល ពង្រឹងប្រព័ន្ធការពារមីស៊ីល

អ៊ីស្រាអែល បានសម្រេចពង្រឹងប្រព័ន្ធមីស៊ីលការពារ នៅតាមបណ្តោយព្រំដែន ដើម្បីទប់ស្កាត់ការវាយប្រហារ ពីអ៊ីរ៉ង់ និងស៊ីរី ក្រោយពេល រដ្ឋាភិបាលស៊ីរីប្រកាសថា ប្រព័ន្ធមីស៊ីលទាំងអស់បានតម្រង់ទៅកាន់អ៊ីស្រាអែល​។ សារព័ត៌មានស៊ីនហួបានផ្សាយថា កម្លាំងទាហាន អ៊ីស្រាអែលបានឲ្យដឹងថា ប្រព័ន្ធការពារគ្រាប់រ៉ុក្កែត Iron Dome ... Read More »