ព្រិលធ្លាក់យ៉ាងខ្លាំង នៅក្នុងប្រទេស អូទ្រីសប៉ុន្មានថ្ងៃចុងក្រោយនេះ បង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាព រស់នៅរបស់ពលរដ្ឋ ។ មកទល់ពេលនេះ មានអ្នកស្លាប់ ដល់ទៅ៥នាក់ និង២នាក់បាត់ខ្លួន ដែលជាអ្នកជិះស្គីលើព្រិល នៅតំបន់ភ្នំប្រទេសអូទ្រីស ។ ដោយសារព្រិលធ្លាក់ខ្លាំងធ្វើឲ្យ ... Read More »
ព័ត៌មានអន្តរជាតិ
ទោះបីអាមេរិកខិតខំក៏មិនអាចប្រជែង ជាមួយរុស្ស៊ីនៅតំបន់សមុទ្រទឹកកកឡើយ
កាលពីដើមឆ្នាំ២០១៨ អាមេរិកបានចាប់ផ្តើមសាកល្បងឆ្ពោះទៅកាន់សមុទ្រ ទឹកកកដោយមានគម្រោងបង្កើនទីតាំងយោធានៅទីនោះ ។ រុស្ស៊ីក៏មានការបារម្ភ ដោយមើលឃើញថា អាមេរិកកំពុងអភិ វឌ្ឍសមត្ថភាពយោធារបស់ខ្លួនត្រៀម សម្រាប់សង្រ្គាមក្នុងដែនទឹកដ៏ត្រជាក់ជាងគេបំផុតនៅក្នុងពិភពលោកមួយនេះ។ ជុំវិញផែនការនេះដែរ Washington Times មេបញ្ជាការកងឆ្មាំសមុទ្រអាមេរិក លោក ផូល ... Read More »
ទួរគី ចាប់ឃុំខ្លួនទាហានជាង ១០០នាក់ជាប់ពាក់ព័ន្ធការធ្វើរដ្ឋប្រហារឆ្នាំ២០១៦
កម្លាំងទាហានប្រមាណ១០០នាក់សង្ស័យជាប់ពាក់ព័ន្ធនឹង បណ្តាញយោធាធ្វើរដ្ឋរបស់របស់ លោក Fethullah Gulen ដែលកំពុងភៀសខ្លួនរស់នៅក្នុងទឹកដីអាមេរិក ។ បណ្តាញផ្សព្វផ្សាយព័ត៌មានទួរគីកាលពីថ្ងៃទី៧ មករា បញ្ជាក់ថា រដ្ឋអាជ្ញានៅក្នុងប្រទេសនេះបានបញ្ជាឲ្យឃុំខ្លួនទាហាន១០០នាក់ ដែលជាប់ពាក់ព័ន្ធជាមួយបណ្តាញធ្វើរដ្ឋប្រហារមិនបានសម្រេចកាលពីឆ្នាំ២០១៦នោះ ។ រដ្ឋអាជ្ញាទួរគីបញ្ជាក់ថា ការឃុំខ្លួនទាហានខាងលើនេះ ... Read More »
លោកត្រាំបន្ធូរបន្ថយ ដោះដូរពីការសាងសង់ជញ្ជាំងបេតុង ទៅជារបងព្រំដែនវិញ
ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំបានប្រកាសថា លោកមិនបោះបង់គម្រោងសាងសង់ជញ្ជាំងព្រំដែនជាប់ប្រទេសមិចស៊ីកូនោះឡើយ ប៉ុន្តែលោកយលព្រមផ្លាសប្តូរពី ជញ្ជាំង បេតុង មកជញ្ជាំង បន្លាលួស វិញដើម្បីកាត់បន្ថយការចំណាយ ។ សកម្មភាពខាងលើ គឺជាការ យោគយល់ របស់លោកត្រាំចំពោះគណបក្សប្រជាធិបតេយ្យ ក្រោយគណបក្សនេះមិនព្រមគាំទ្រដល់ការចំណាយយ៉ាងច្រើនទៅលើជញ្ជាំងព្រំដែន ... Read More »
ដើមឆ្នាំ២០១៩ មន្ត្រីក្រសួងការពារជាតិ អាមេរិក៣រូបលាលែងពីតំណែង
នៅថ្ងៃទី១ ខែមករាឆ្នាំ ២០១៩ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis ត្រូវបានលោកត្រាំដកតំណែង ក្រោយពេលលោកដាក់លិខិត សុំលាលែងពីតំណែង នៅចុងខែកុម្ភៈ ឆ្នាំ២០១៩ ប៉ុន្តែលោកត្រាំ សម្រេច ដកចេញតែម្តងនៅថ្ងៃទី ... Read More »
នៅក្នុងឆ្នាំ២០១៨ ចិនបាញ់បង្ហោះផ្កាយរណបយានស្រាវជ្រាវដល់ទៅ៣៩លើក
ចិនជាប្រទេសលេចថ្លោជាងគេបំផុត នៅលើពិភពលោក ក្នុងរយៈពេលចុងក្រោយនេះ ដោយចិន បានក្លាយទៅជាប្រទេសនាំមុខទាំងអាមេរិកនិងរុស្ស៊ី ក្លាយទៅជាប្រទេស បាញ់មីស៊ីល អាវកាស ច្រើនជាងគេបំផុត នៅក្នុងឆ្នាំ២០១៨។ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ នៃសង្គ្រាមត្រជាក់ រាល់ពេលដែលកាំជ្រួចមីស៊ីល នាំផ្កាយរណបឡើងទៅកាន់តារាវិថីផែនដី គឺមានតែអាមេរិក ... Read More »
រៀបអភិសេកស្ងាត់ៗ ត្រូវបានគេចាត់ទុកថា ជាដើមហេតុ នៃការ ដាក់រាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ ម៉ាឡេស៊ី
ការសម្រេចដាក់រាជ្យសម្បត្តិដោយមិនដឹងពីហេតុផល របស់ព្រះមហាក្សត្រ ទី១៥ របស់ម៉ាឡេស៊ី Sultan Muhammad V ត្រូវបានក្រុមអ្នកឯកទេសលើកឡើងថា ដោយសារតែមានវិវាទ ជាមួយនាយករដ្ឋមន្ត្រី ។ ប៉ុន្តែមតិជាច្រើន បានលើកឡើងថា ដោយសារតែព្រះអង្គបានទៅរៀបអភិសេដស្ងាត់ៗនៅក្នុងប្រទេសរុស្ស៊ី ហើយរូបភាព ... Read More »
បើមិនមានវិធានការទប់ស្កាត់ទេនោះ បាតុកម្មអាវកាក់លឿងនៅបារាំង ក្លាយទៅជាបដិវត្តន៍
បាតុកម្ម នៅក្នុងប្រទេសបារាំង កំពុងតែរីករាលដាលទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់អឺរ៉ុប អាចក្លាយទៅជាមហាបាតុកម្ម រួម នៅតំបន់អឺរ៉ុប ប្រែក្លាយទៅជាបដិវត្តន៍ បង្ករឲ្យមានក្តីបារម្ភយ៉ាងខ្លាំងពីអ្នកនយោបាយ ។ កន្លងមកថ្មីក្រុមបាតុករបារាំងបានបង្ករអំពើហឹង្សាកាន់តែខ្លាំងឡើងៗ នៅក្នុងការធ្វើបាតុកម្មសប្តាហ៍ទី៨ ដោយបានដុតបំផ្លាញ់រថយន្តជាច្រើនគ្រឿង និង បំផ្លាញរនាំងការពារ នៅមហាវិថី ... Read More »
ក្រោយអំពាវនាវឲ្យតៃវ៉ាន់រួបរួម ប្រធានាធិបតីចិន បញ្ជាឲ្យទាហានត្រៀមលក្ខណៈធ្វើសង្គ្រាម
ពេលកន្លងមកថ្មីៗ ប្រធានាធិបតី បានលើកឡើងថា ចិនមិនអាចធានាបានឡើយថាមិនប្រើកម្លាំងបាយ បើសិនជាមានបរទេសណាមួយចង់បំបែកកោះតៃវ៉ាន់ចេញពីចិននោះ។ ការប៉ុនប៉ងឯករាជ្យរបស់តៃវ៉ាននិងធ្វើឲ្យកោះនេះត្រូវខាតបង់តែប៉ុណ្ណោះ ទាំងទ្រព្យសម្បត្តិនិងអាយុជីវិត ។ ប្រធានាធិបតីចិន លោក ស៊ីជីងពីងបានបញ្ជាកម្លាំងទាហាន ត្រៀមលក្ខណៈធ្វើសង្គ្រាម ការពារប្រទេសជាតិ ។ លោកបន្តទៀតថាប្រទេសជាតិកំពុងប្រឈមនៅបញ្ហា ... Read More »
អាមេរិក និងរុស្ស៊ី ដើរតាមគន្លងចិន និងកាណាដា ចាប់ពលរដ្ឋគ្នាទៅវិញទៅមក ពីបទចារកិច្ច
ទំនាក់រវាងរុស្ស៊ី នឹងអាមេរិក កាន់តែតានតឹងខ្លាំងឡើងនៅក្នុងឆ្នាំ២០១៩នេះ ដោយប្រទេសទាំងពីរ បានចាប់ពលរដ្ឋ គ្នាទៅវិញទៅមក ដោយចោទប្រកាន់ពីបទចារកិច្ច ។ សកម្មភាព ទាំងនោះធ្វើឲ្យគេនឹកឃើញដល់ កាណាដានឹង ចិន ដោយកាណាដាចាប់ពលរដ្ឋចិន មួយរូប ចិនក៏ចាប់វិញ ... Read More »
បញ្ហាចារកម្ម នឹងធ្វើឲ្យទំនាក់ទំនងអាមេរិក រុស្ស៊ីប្រឈមមុខតានតឹងដាក់គ្នា ក្នុងឆ្នាំ២០១៩នេះ
ទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីប្រឈមមុខតានតឹងដាក់គ្នា កាន់តែខ្លាំងឡើង ក្រោយពេលរុស្ស៊ីបានសម្រេចចោទប្រកាន់ពលរដ្ឋអាមេរិកពីបទចារកម្មជាផ្លុវការ។ សារព័ត៌មាន Interfax របស់រុស្ស៊ីនៅថ្ងៃ ទី៤ ខែមករា បានដកស្រងព័ត៌មាន ពីក្រុមស្រាវជ្រាវ រុស្ស៊ីបានឲ្យដឹងថា រុស្ស៊ីបានសម្រេចចោទប្រកាន់ ពលរដ្ឋអាមេរិក ឈ្មោះ ... Read More »
កាណាដានិងចិនកាន់តែប្រឈមមុខតានតឹង ដោយសារអាមេរិក?
ទំនាក់ទំនងរវាងចិន នឹងកាណាដាកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពេលដែលកាណាដា ធ្វើតាមសំណើអាមេរិកចាប់ខ្លួនអគ្គនាយកហិរញ្ញវត្ថុ ក្រុមហ៊ុន Huawei ។ នៅពេលនេះដែរ ចិនបានចាប់ខ្លួនពលរដ្ឋកាណាដា ដល់ទៅ១៣នាក់ហើយ ។ រដ្ឋាភិបាលកាណាដាបានប្រកាសឲ្យដឹងថា ពលរដ្ឋរបស់ខ្លួន ដល់ទៅ១៣នាក់ត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រទេសចិន បន្ទាប់ពី ... Read More »
ក្រុមហ៊ុនអាកាសចរណ៍ដែលមានសុវត្ថិភាពបំផុតនៅលើពិភពលោក
នៅលើពិភពលោក មានក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលជាច្រើនសម្រាប់ដឹកអ្នកដំណើរ ។ បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ដឹកអ្នកដំណើរជាង ១៤០០ ក្រុមហ៊ុន ដោយមានយន្តហោះដឹកអ្នកដំណើរ ជិត២៥ពាន់គ្រឿង និងបន្តកើតឡើងទៀតដោយសារតម្រូវការធ្វើដំណើរច្រើន ។ កាលពីឆ្នាំ ២០១៣ មានជើងហោះហើរ ប្រមាណ ជាង ... Read More »
អូស្ត្រាលីប្រឈមនឹងរលកកម្តៅវាយប្រហារ
នៅតំបន់អាស៊ីភាគអាគ្នេយ៍ ប្រទេសអូស្ត្រាលី ប្រឈមនឹងរលកកម្តៅជាទ្រងទ្រាយធំ បង្ករក្តីបរម្ភយ៉ាងខ្លាំងដល់ពលរដ្ឋរស់នៅក្នុងតំបន់ ។ពលរដ្ឋបានបង្ហាញពីការ ព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចក្រែងមានភ្លើងឆេះ និងបញ្ហាបះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ នៅឯតំបន់ភាគពាយព្យអូស្ត្រាលីនោះវិញ កាលពីសប្តាហ៍មុននេះ អាកាសធាតុបានក្តៅខ្លាំងមិនធ្លាប់មាននោះទេ គឺសីតុណ្ហភាពបានឡើងកម្តៅរហូតដល់៤២អង្សាសេ ជាពិសេសនៅភាគអាគ្នេយ៍ទីក្រុង Melbourne ... Read More »
គ្រោះថ្នាក់ចរាចរណ៍ ដ៍រន្ធត់ នៅក្នុងរដ្ឋ ផ្ល័រីដា អាមេរិក
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើដងផ្លូវល្បឿនលឿន ក្នុងរដ្ឋផ្ល័រីដា អាមេរិក បណ្តាលឲ្យរថយន្តផ្ទុះឆេះ សម្លាប់មនុស្ស ៦នាក់ និង របួស ៨នាក់ ក្រៅពីនេះមានរថយន្តជាច្រើនគ្រឿងទៀតខូចខាតដោយការបុកបន្តកន្ទុយគ្នា ។ មន្ត្រីសន្តិសុខនៅក្នុងតំបន់បាន និយាយថា មនុស្ស៦នាក់បានស្លាប់ បន្ទាប់ពីហេតុការណ៍រថយន្តបុកគ្នា ... Read More »
អាកាសយានដ្ឋាននៅភាគខាងត្បូង ប្រទេសថៃ បិទជាបណ្តោះអាសន្ន ដោយសារតែព្យុះមិនធ្លាប់មានក្នុង៣ទសវត្សរ៍
ព្យុះបានវាយប្រហារនៅតំបន់ឈូងសមុទ្រប្រទេសថៃ កាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ធ្វើឲ្យអាកាសយានដ្ឋានយ៉ាងតិច២កន្លែង ត្រូវបានប្រកាសបិទដំណើរការជាបណ្តោះអាសន្ន ខណៈដែលមនុស្សរាប់ពាន់នាក់នាំគ្នារត់ភៀសខ្លួនទៅរកទីសុវត្ថិភាព ។ខ្យល់ព្យុះនេះ ឈ្មោះ Pabuk មានកម្លាំងល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង បាននិងកំពុងនាំមកនូវរលកធំៗនៅឈូងសមុទ្រថៃ មុនពេលវាមកដល់ភាគខាងត្បូងខេត្ត Kakhon Si ... Read More »
រដ្ឋមន្ត្រីការពារជាតិអាមេរិក មានទស្សនៈតឹងតែងជាមួយចិន
មន្ត្រីជាន់ខ្ពស់អាមេរិក មួយរូបដែល មិនបញ្ចេញឈ្មោះ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិកថ្មីលោក Patrick Shanahan បានបញ្ជាឲ្យថ្នាក់ក្រោមរបស់ លោក ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហា ប្រទេសចិន ។ មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា រដ្ឋមន្ត្រីការពារជាតិ Patrick ... Read More »
ទីបំផុតយានអវកាសចិនបានចុះចត ស្ងាត់ៗនៅឋានព្រះច័ន្ទ
ចិនជាប្រទេសមានបច្ចេកវិទ្យាលេចថ្លោជាងគេបំផុត ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន បានបង្កើតស្ថានីយអាកាសដោយខ្លួនឯង ដើម្បី បំពេញតម្រូវការស្រាវជ្រាវ នៅលើលំហរអាកាស។ នៅពេលនេះចិនទទួលបានជោគជ័យថ្មីបំផុតក្នុងវិស័យអាវកាសនៅដើមឆ្នាំ២០១៩នេះ ដោយយានអាកាសបានចុះចត នៅលើឋានព្រះច័ន្ទដោយជោគជ័យ តាមការចង់បានរបស់ក្រុមវិទ្យាសាស្ត្រចិននិងពលរដ្ឋចិនទាំងមូល ។ បណ្តាញទូរទស្សន៍ចិនបានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣ ខែមករា ... Read More »
តំបន់ភាគខាងត្បូងប្រទេសថៃ រងការវាយប្រហារដោយ ព្យុះ ត្រូពិក
នៅដើមឆ្នាំ២០១៩នេះ មានខ្យល់ព្យុះវាយប្រហារ មកលើប្រទេសមួយចំនួន នៅក្នុងតំបន់ អាស៊ី ក្នុងនោះមានប្រទេសថៃនិងហ្វីលីពីន ជាដើម ។ ក្រៅពីនេះ ប្រទេសជាច្រើនទៀត ទទួលរងនៅសម្ពាធទាប បង្ករឲ្យមានភ្លៀងធ្លាក់ខ្លាំង ។ នៅក្នុងប្រទេសថៃ អាជ្ញាធរបានប្រកាសឲ្យដឹងកាលពីថ្ងៃទី៣ ... Read More »
ឆ្នាំ២០១៨កន្លងមកជាឆ្នាំមានសុវត្ថិភាពបំផុតសម្រាប់អ្នកដំណើរតាមយន្តហោះ
ប្រសិនបើមិនមានគ្រោះថ្នាក់ជាលើកចុងក្រោយបំផុត របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air នោះទេ អ្នកស្លាប់ដោយគ្រោះថ្នាក់យន្តហោះនៅក្នុងឆ្នាំ២០១៨ នឹងមានទាបបំផុត ។ គ្រាន់តែគ្រោះថ្នាក់ខាងលើ បានសម្លាប់មនុស្ស ដល់ទៅ១៨៩នាក់ ។ បើទោះបី មានគ្រោះថា្នក់របស់ក្រុមហ៊ុន Lion ... Read More »
ព្រះបន្ទូលចុងក្រោយ របស់ព្រះចៅអធិរាជជប៉ុន មុនដាក់រាជ្យសម្បត្តិ
នៅដើមឆ្នាំ២០១៩នេះ គឺជាពេលវេលាចុងក្រោយ ចុងក្រោយបំផុតរបស់ព្រះចៅអធិរាជ្យ ជប៉ុន ដែលបានថ្លែងទៅកាន់ ប្រជារាស្ត្ររបស់ចខ្លួន ក្នុងតំណែងជាព្រះចៅអធិរាជ្យ មុនពេលដាក់រាជសម្បត្តិ ។ ព្រះចៅអធិរាជ្យ ជប៉ុន Akihito បានថ្លែង ជូនពរ ឆ្នាំថ្មី ... Read More »
ប្រធានាធិបតី ត្រាំ បានធ្វើឲ្យពិភពលោក អស់ទំនុកចិត្ត និងបាត់បង់ក្តីសង្ឃឹមលើអាមេរិក
ការរិះគន់ទៅលើគោលនយោបាយដឹកនាំរបស់ប្រធានាធិបតីត្រាំ មិនមែនតែគណបក្សប្រជាធិបតេយ្យប៉ុណ្ណោះទេ ដែលរិះគន់ សម្បីតែមន្ត្រីជាន់ខ្ពស់នៅក្នុងគណបក្ស សាធារណរដ្ឋ ក៏បានរិះគន់លោកត្រាំ យ៉ាងខ្លាំង ដោយមន្ត្រីជាន់ខ្ពស់ជាច្រើន ដែលចូលរួមនៅក្នុងជួររដ្ឋាភិបាល ក៏បានសម្រេចលាលែងចេញពីតំណែង ។ កន្លងមកថ្មីៗ អតីតបេក្ខភាពប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋដែលជាគូប្រជែងជាមួយអតីតប្រធានាធិបតីអូបាម៉ា បានថ្កោលទោសលោកត្រាំ ... Read More »
ឆ្នាំ២០១៩នេះជាឆ្នាំនៃការប្រឈមមុខដាក់គ្នារវាងចិន នឹងអាមេរិកឬ?
សារព័ត៌មាន The Sun បានដកស្រង់ សម្តីឧត្តមសេនីយ៍ឯក កងទ័ពជើងទឹក ចិនលោក យាន ឡុង អនុប្រធាននៃវិទ្យាស្ថានយោធាចិនដែលបានព្រមានថា កម្លាំងទាហានចិន អាចនឹងវាយពន្លិចនាវាផ្ទុកយន្តហោះអាមេរិកពីរគ្រឿង។ ការ លើកឡើងខាងលើ របស់លោកយានឡុង ... Read More »
សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៣នាក់ថែមទៀត ករណីមនុស្សឃាតជនជាតិចិនដូចគ្នា
ខេត្តព្រះសីហនុ៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុបានឲ្យដឹងនៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ ថា មុខសញ្ញាសេសសល់ចំនួន៣នាក់ ដែលពាក់ព័ន្ធក្នុងករណីមនុស្សឃាតដោយចេតនា ត្រូវបានឃាត់ខ្លួនហើយ។ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថាកាលពីថ្ងៃទី៣១ ... Read More »
មហាបាតុកម្មទាមទារស្មើភាពគ្នានៅឥណ្ឌាស្ត្រីឈរជាជួរប្រវែងជាង៦០០គីឡូម៉ែត្រ
បាតុកម្មទ្រង់ទ្រាយធំជាងគេបំផុតលើពិភពលោក និងវែងជាងគេបំផុតនៅលើ ពិភពលោក ដោយអ្នកចូលរួមគឺជាស្ត្រី បានធ្វើឡើងនៅក្នុងប្រទេសឥណ្ឌា ដើម្បី ទាមទារ តម្លាភាពភេទ ។ ស្ត្រីឥណ្ឌាជាង៥លាននាក់ បាននាំគ្នាឈរជាជួរធ្វើជារបាំងបិទនៅតាមដងផ្លូវ សំខាន់ៗ ក្នុងនោះមាន ផ្លូវល្បឿនលឿន នៅក្នុងរដ្ឋ ... Read More »
រដ្ឋលេខាធិការ ក្រសួងការពារជាតិអាមេរិក ចូលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ
កាលពីថ្ងៃទី១ ខែមករា ឆ្នាំ ២០១៩ រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិក ត្រូវបានប្រធានាធិបតី ដូណាល់ ត្រាំ សរសើរថាជាបុគ្គលមានសម្ថភាព ហើយសម្រេចតែងតាំងធ្វើជារដ្ឋមន្ត្រីការពារជាតិ ជំនួស«មេ» របស់ខ្លួនដែលបានលាលែងចេញពីតំណែង ។ នៅថ្ងៃទី១ ខែមករា ... Read More »
ក្រោយស្ងប់ស្ងាត់ លោកត្រាំគ្រោងជួបជាមួយគីម ជុងអ៊ុន
ក្រោយការថ្លែងសុន្ទកថា ស្វាគមន៍ឆ្នាំថ្មីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដែលបានបង្ហាញការខកចិត្តចំពោះ អាមេរិក ដែលមិនមានការរីកចំរើន នៅក្នុង កិច្ចពិភាក្សា ស្វែងរកដំណោះស្រាយបរមាណូ ដើម្បីដោះដូរនៅការបញ្ចប់ទណ្ឌកម្ម ។ ភ្លាមៗនោះប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានឆ្លើយតបទៅនឹង ... Read More »
រាប់សិបនាក់បាត់បង់ជីវិត ក្នុងអំហិង្សាជាតិពន្ធុ
ខ្មាន់កាំភ្លើងបានសម្លាប់មនុស្សរាប់សិបនាក់ នៃអ្នកគង្វាល Fulani នៅភាគកណ្តាលម៉ាលី ទីដែលមានអំពើហិង្សារវាងជាតិពន្ធុកើតឡើងសម្លាប់មនុស្សរាប់រយនាក់កាលពីឆ្នាំកន្លងទៅនោះ ។ រដ្ឋាភិបាលម៉ាលី ប្រកាសថា ជនវាយប្រហារក្លែងខ្លួនស្លៀកពាក់ប្រពៃណីជាអ្នកប្រមាញ់ Donzo សម្លាប់ជនស៊ីវិល៣៧នាក់ នៅភូមិ Koulogon កាលពីថ្ងៃអង្គារ ។ ... Read More »
ព្រះមហាក្សត្រថៃ អភិសេក គ្រងរាជ្យសម្បត្តិ ថ្ងៃទី៤ ខែឧសភា
នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ព្រះមហាក្សត្រថៃ នឹងអភិសេកគ្រងរាជ្យសម្បត្តិជាផ្លូវការ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីព្រះបរមរាជវាំងថៃ ត្រូវប្រភពAP ដកស្រង់មកផ្សាយឲ្យដឹងកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ។ ព្រះមហាក្សត្រ មហាវេជ្ជរាឡុងកន ... Read More »
វាយប្រហារដោយប្រើកាំបិតនៅអង់គ្លេស របួសប៉ូលិស និងជនស៊ីវិល៣នាក់
កាលពីយប់ថ្ងៃចន្ទ បុរសម្នាក់ប្រដាប់ដោយកាំបិតវាយប្រហារទៅលើពលរដ្ឋជនស៊ីវិល និងប៉ូលិសបណ្តាលឲ្យរបួស៣នាក់ នៅស្ថានីយរថភ្លើង Victoria ទីក្រុង Manchester ចក្រភពអង់គ្លេស ។ ប៉ូលិសមិនបានបញ្ចេញប្រាប់ពីមូលហេតុការវាយប្រហារនេះទេ ។ ជនវាយប្រហារបានស្រែកថា ដរាបណាអ្នកបន្តវាយប្រហារគ្រាប់បែកនៅបណ្តាប្រទេសនោះ ការវាយប្រហារតាមបែបកាំបិតបែបនេះ នឹងបន្តកើតមានរហូតទៅដែរ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច