ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិនអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីសុត្ថិភាពផ្ទាល់ខ្លួន ចំពោះគ្រោះធម្មជាតិនានា

ខេត្តប៉ៃលិន៖ លោក ផាន់ ចាន់ផុល អភិបាលខេត្តប៉ៃលិននិងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិនានា ដូចជា៖ ភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ដែលកើតឡើង ជាពិសេសត្រូវការពារខ្លួនជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត ... Read More »

ទ្រាំលែងបានហើយ! ប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនលោកប្ដីពូកែខាងវាយ និងប្រមាថប្រពន្ធ

     ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នេះ ... Read More »

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះពិនិត្យនិងវាយតម្លៃ ការខូចខាតដំណាំស្រូវដោយសារជំនន់ទឹកភ្លៀងនៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖ លោក គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះពិនិត្យ និងវាយតម្លៃការខូចខាតដំណាំស្រូវ ដោយសារជំនន់ទឹកភ្លៀងនៅឃុំទួលស្តីនិងឃុំចន្ទ្រា ស្រុកចន្ទ្រា ដើម្បីប្រើកម្លាំងសរុបចុះធ្វើអន្តរាគមន៏ជួយស្តារឡើងវិញទៅតាមតំបន់ដែលបានខូចខាតនៅក្នុងខេត្តស្វាយរៀង។ ការចុះពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃពុធ ១២ កើតខែកត្តិក ឆ្នាំជូត ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន សូមព្រះបរមរាជានុញ្ញាតផ្ញើសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់១៦ឆ្នាំ នៃការយាងគ្រងរាជសម្បត្តិ

ភ្នំពេញ៖ ក្នុងឱកាសព្រះរាជពិធីដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៦ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា, ទូលព្រះបង្គំជាខ្ញុំ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន ... Read More »

ស្នងការខេត្តកណ្ដាល និងសប្បុរសជន នាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់១៤០គ្រួសារ នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋចំនួន១៤០គ្រួសារបានសំដែងទឹកមុខញញឹមញញេមនៅគ្រាដែលស្នងការនគរបាលខេត្តកណ្ដាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ព្រមទាំងសប្បុរសជនបានចុះសួរសុខទុក្ខ និងចែកអំណោយដល់ពលរដ្ឋនៅសង្កាត់ដើមមាន ក្រុងតាខ្មៅដែលកំពុងរងគ្រោះដោយទឹកជំនន់ ។ ពិធីចែកអំណោយនេះធ្វើងទាំងព្រឹកនិងល្ងាចថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០២០នេះតែម្តង។ ប្រជាពលរដ្ឋដែលបានមកទទួលជំនួយនេះបញ្ជាក់ថា ពួកគាត់មានការត្រេកអរណាស់ ចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់ថ្នាក់ដឹកនាំខេត្តកណ្ដាល ... Read More »

បុរសកម្មករសំណង់លើកដែកប៉ះចំខ្សែកាប្លិ៍ឆក់ធ្លាក់ពីលើដំបូលផ្ទះមកដីសំណាងល្អសង្គ្រោះទាន់

ខេត្តស្វាយរៀង៖ បុរសជាកម្មករសំណង់ម្នាក់ត្រូវបានក្រុមការងាររួមអាជីពជួយធ្វើចលនាដៃជើងនិងលើកមកកប់ក្នុងខ្សាច់ជាមួយនឹងទឹករួចហើយប្រញាប់ប្រញាល់ដឹកទៅកាន់មន្ទីរពេទ្យសង្គ្រោះទាន់ពេលបន្ទាប់ពីលើកដែកប៉ះចំខ្សែកាប្លិ៍ឆក់ធ្លាក់ពីលើដំបូលផ្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៨ខែតុលាឆ្នាំ២០២០ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសរងគ្រោះឈ្មោះម៉ាប់ អាយុ៣១ឆ្នាំរស់នៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ ប្រភពបានបន្តថា ដោយបុរសជាជនរងគ្រោះខាងលើបានមកធ្វើជាកម្មករសំណង់នៅផ្ទះឈ្មោះមុំ សារៀម ភេទស្រី ... Read More »

យុវជនពីរនាក់ត្រូវបានសមត្តកិច្ចឃាត់ខ្លួនពីបទលួចកាត់ខ្សែភ្លើងសាធារណៈ

ខេត្តព្រះសីហនុ៖ នគរបាលនិងកម្លាំងចម្រុះសង្កាត់លេខ៣ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្សយ័២នាក់ដែលលួចកាត់ខ្សែភ្លើងបំភ្លឺតាមទីសាធារណៈ នៅព្រឹកថ្ងៃ២៨ ខែតុលា ឆ្នាំ២០២០នេះ ។ បើតាមនគរបាលបានអោយដឹងថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពនៅពេលយប់ ហើយត្រូវបានពលរដ្ឋល្អរាយការណ៍ពីកន្លែងដែលក្រុមជនសង្ស័យលាក់ទុកវត្ថុតាង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕ឆ្លាម សមុទ្រ Read More »

កុមារីម្នាក់ស្លាប់ដោយសារលង់ទឹកស្រះក្បែរសាលារៀន

ខេត្តបាត់ដំបង៖ តាមសេចក្ដីរាយការណ៍នគរបាលជំនាញស្រុកសំពៅលូនឲ្យដឹងថា កុមារីម្នាក់បាននាំគ្នាទៅលេងទឹកស្រះនៅជិតសាលារៀន កំពុងតែលេង បន្ទាប់មកលោកគ្រូក៏បានហៅសិស្សចូលរៀនដល់ម៉ោងហើយ ក្នុងខណៈនោះ ស្រាប់តែបាត់សិ ស្សម្នាក់ សង្ស័យក៏នាំគ្នាចុះទៅរាវរក ប្រទះឃើញកុមារីម្នាក់លង់ទឹក ក៏លើកយកមកសង្គ្រោះតែមិនអាចសង្គ្រោះបានស្លាប់ ។ នគរបាលជំនាញស្រុកសំពៅលូនបានបន្តថា ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងប្រមាណជាង១០.០០នាទីព្រឹក ថ្ងៃទី២៧ ... Read More »

លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផល​ដឹកនាំកម្លាំងចុះបង្ក្រាបបទល្មេីសជលផលក្នុងស្រុកកំពង់សៀម

ខេត្តកំពង់ចាម​ ៖​ ខណ្ឌរដ្ឋបាលជលផល​កំពង់ចាម​ សហការជាមួយសមត្ថកិច្ចរដ្ឋបាលជលផលនៃរដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរឃុំគៀនជ្រៃ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំគៀនជ្រៃ​ ចុះបង្ក្រាបបទល្មើសជលផលបានចំនួន០៤ករណី​ និងកាប់​បំផ្លាញចោលវត្ថុតាងមួយចំនួនធំ​ ចាក់លែងត្រីអោយចូលបឹងធម្មជាតិវិញ​ ។ លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលអោយដឹងថា​ ... Read More »

លួចម៉ូតូបុគ្គលិកធនាគារហត្ថាកសិករ នគរបាលក្របួចបានភ្លាមៗ

ខេត្តពោធិ៍សាត់ ៖ បុរស១នាក់ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាលដេញចាប់បាននាពេលប៉ុន្មានម៉ោងក្រោយ ខណៈបុរសសង្ស័យរូបនេះបានធ្វើសកម្មភាព លួចយកម៉ូតូ១គ្រឿងជាកម្មសិទ្ធរបស់បុគ្គលិកធនាគារហត្ថាកសិករ ប៉ុន្តែត្រូវបានម្ចាស់ដឹងនៅពេលជិះម៉ូតូចេញ ។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីលួចម៉ូតូនេះ បានកើតឡើងនៅវេលាម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃពុធ ១២កើត ខែកត្ដិក ឆ្នាំជូត ... Read More »

លោក ម៉ូវ ម៉ានិត ប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ ទទួលទេយ្យទានពីព្រះញាណឧត្តម គង់ សារី ព្រះវិន័យធម៌អនុគណខណ្ឌសែនសុខ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោក ម៉ូវ ម៉ានិត ប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ បានអញ្ជើញទៅទទួលទេយ្យទានពីព្រះញាណឧត្តម គង់ សារី ព្រះវិន័យធម៌អនុគណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ... Read More »

ក្រសួងផែនការ ណែនាំឱ្យប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ អាចដាក់ពាក្យស្នើសុំមកសាលាឃុំ-សង្កាត់ ដើម្បីធ្វើបណ្ណសមធម៌

ភ្នំពេញ៖ ក្រសួងផែនការបានណែនាំឱ្យប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ អាចដាក់ពាក្យ ស្នើសុំមកសាលាឃុំ-សង្កាត់ ដើម្បីធ្វើបណ្ណសមធម៌ សម្រាប់ទទួលបានថវិកា ជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ក្នុងគ្រាលំបាកនៃវិបត្តិកូវីដ-១៩ នេះ។ លោក កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃក្រសួងផែនការ បានឱ្យដឹងថា ៖ ... Read More »

ឆក់ទូរស័ព្ទមិនបានសម្រេចភ័យពេកផ្តួលម៉ូតូព្យាយាមរត់គេចតែរត់មិនរួចពីសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៥នាក់បានធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃពីជនងគ្រោះតែមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។ ហេតុការណ៍នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦និង​៤០នាទី​ព្រឹក​ថ្ងៃ​២៨ ខែតុលា ឆ្នាំ​២០២០នៅចំណុចមុខ ស្តុប៣ស្ថាប័នក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​។ ជនសង្ស័យទី១ឈ្មោះឡាក់​ ទីន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ​រាជធានីភ្នំពេញ​។ ... Read More »

ចាប់ខ្លួនមុខសញ្ញាគាស់កញ្ចក់រថយន្តឡិចសុីស៥៧០នៅក្នុងបុរីប៉េងហួតបឹងស្នោ

ភ្នំពេញ៖ មុខសញ្ញាគាស់កញ្ចក់រថយន្តឡិចសុីស៥៧០ម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីម្ចាស់រថយន្តទូរស័ព្ទប្តឹងសមត្ថកិច្ច កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទី នៅមុខផ្ទះលេខ០៩ ផ្លូវលេខ៧  ក្នុងបុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។     ... Read More »

មន្ត្រីពេទ្យម្នាក់ជិះម៉ូតូលឿនខ្វះប្រុងប្រយ័ត្នទៅបុកគូទម៉ូតូសណ្តោងរុឺម៉កពីក្រោយរបួសធ្ងន់បាក់ភ្លៅ

ខេត្តស្វាយរៀង៖ បុរសជាមន្ត្រីពេទ្យម្នាក់បានរងរបួសធ្ងន់បាក់ភ្លៅខាងស្តាំខណៈប្រើប្រាស់ល្បឿនម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូទម៉ូតូសណ្តោងរុឺម៉កក្នុងទិសដៅស្របគ្នាពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៤៧និងលេខ១៤៨ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសបង្កហេតុមានឈ្មោះនាង សាក់  អាយុ៤៧ ឆ្នាំ ... Read More »

ពលរដ្ឋជាង៦ពាន់គ្រួសារស្មើ២ម៉ឺន៦ពាន់នាក់ ផ្ទះ៥ពាន់ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតទទួលរងផលប៉ះពាល់បង្កឡើងដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្តកណ្ដាលនាពេលកន្លងមក

ខេត្តកណ្ដាល៖ កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រោមអធិបតីភាពលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអភិបាលរងខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង-ស្រុកទាំង១១ ... Read More »

លោក ឃួង ស្រេងនាំយកអំណោយសម្តេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត៨ពាន់ដុល្លារ ជូនពលរដ្ឋ១គ្រួសារ ដែលរងគ្រោះភ្លើងឆេះផ្ទះនៅសណ្ដស្ទឹងព្រែកត្នោត សង្កាត់គងនយ

         ភ្នំពេញ៖  លោក ឃួង ស្រេង និងលោកស្រីជាភរិយា នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០ ក្រោយពីអមដំណើរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុន ... Read More »

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីខួបលើកទី១៦ឆ្នាំ នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ។ ... Read More »

រដ្ឋមន្ត្រីក្រសួង​អប់រំ អះអាងថា៖ ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ នៅតែ​តឹងរឹង បើទោះបី​វិបត្តិ​កូ​វីដ​-១៩ កំពុង​អូស​បន្លាយពេល​ក្តី​

ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន បាន​អះអាងថា បើទោះបី​វិបត្តិ​កូ​វីដ​-១៩ កំពុង​អូស​បន្លាយពេល​ក្តី​ សម្រាប់ប្រឡងសញ្ញាបត្រ​ទុតិយភូមិ (​បាក់​ឌុប​)​ឆ្នាំនេះ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១–២២ ខែធ្នូឆ្នាំ​២០២០​ខាងមុខនេះ ... Read More »

ពិធីបើកបវេសនកាលនិស្សិតអាហារូបករណ៍ ស សុខា សិក្សានៅសាកលវិទ្យាល័យ ថុង យិន ប្រទេសចិន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោក ស សុខា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន ... Read More »

លោកឱសថការី ឈឹម ឃិនដារ៉េត ៖ យេីងរួមគ្នាធ្វេីដំបូលប្រក់ទឹកភ្លៀង ប្រសេីរជាងបោសទឹកភ្លៀងក្នុងការងារប្រយុទ្ធនឹងអេដស៍-គ្រឿងញៀន

ភ្នំពេញ៖ លោកឱសថការី ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលេីកទី៩ របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គការដៃគូ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ។ ... Read More »

បុរសស្រវឹងស្រាម្នាក់តែងតែ យកកាំបិតដើរគំរាមអ្នកជិតខាង តែពេលនេះនគរបាលចាប់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ បុរសប្រមឹកម្នាក់ដែលពេលផឹកស្រាស្រវឹងម្តងៗតែងយកកាំបិតរករឿងគំរាមអ្នកជិតខាងមកដល់ពេលនេះត្រូវកម្លាំងនគរបាលចាប់ខ្លួនកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៧ខែតុលាឆ្នាំ២០២០ឋិតនៅភូមិវាលហាត់ ឃុំ ម៉ាឡៃ ស្រុកម៉ាឡៃ ។ បុរសរូបនោះត្រូវគេស្គាល់ឈ្មោះសៀង វាសនា ហៅតយ អាយុ៣៦ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ។ មន្រ្តីនគរបាលមូលដ្ឋានឲ្យដឹងថាជនបង្កឈ្មោះសៀង វាសនាហៅតយ នេះឲ្យតែស្រវឹងស្រាម្តងៗគឺតែងតែយកកាំបិតគំរាមកំហែងអ្នកជិតខាង តែពុំដែលមានអ្នកណាហ៊ានប្តឹងសមត្ថកិច្ចនោះទេ ... Read More »

អាជ្ញាធរខេត្តព្រះសីហនុ ប្រកាស​ឲ្យ​រុះរើ​សំណង់​៨​ទីតាំងនៅ​ក្នុងក្រុង ដែល​ប៉ះពាល់​ដល់​ការស្ថាបនា​ផ្លូវ

ភ្នំពេញ​៖ បើយោងតាម​ការជូនដំណឹងរ​បស់​រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២៦ ខែតុលា​ថ្មីៗនេះ​ បានបញ្ជាក់ថា ម្ចាស់​សំណង់​ចំនួន​៨ ដែល​សាងសង់​លំនៅដ្ឋាន ឬ​ប្រកប​អាជីវកម្ម នៅលើ​ចំណីផ្លូវ​សាធារណៈ ក្នុងភូមិ​១ សង្កាត់​លេខ​៣ ស្ថិតក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ត្រូវ​អាជ្ញាធរខេត្ត​ឲ្យ​រុះរើ​សំណង់​របស់ខ្លួន ដែល​បង្ក​ផលប៉ះពាល់​ដល់​ការស្ថាបនា​ផ្លូវ​។ ... Read More »

សិស្សសាលា ១៧ នាក់ ដែលពុលប្រហិតកញ្ចប់ជាសះស្បើយវិលទៅផ្ទះវិញអស់ហើយ

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចមានសិស្សសាលា១៧នាក់ហូបប្រហិតកញ្ចប់បណ្តាលឲ្យពុលហើយត្រូវបានគេសង្រ្គោះដឹកទៅកាន់មន្ទីរពេទ្យជាបន្ទាន់ តែមកដល់ថ្ងៃទី២៨ខែតុលានេះអ្នកទាំងនោះបានធូរស្រាលនិងវិលត្រឡប់ទៅផ្ទះវិញអស់ហើយ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​រសៀល ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​សាលារៀន បឋមសិក្សា សិរី​អង្គ​នាល ស្ថិតក្នុង​ភូមិ​ចេក ឃុំ​ស្វាយ​ច​ចិ​ប ស្រុក​បសេដ្ឋ ... Read More »

គណៈបញ្ជាការឯកភាពស្រុកសេសាន សហការជាមួយខណ្ឌជលផលខេត្តចុះបង្ក្រាបបទល្មើសឧបករណ៍នេសាទខុសច្បាប់

ខេត្តស្ទឹងត្រែង៖ បទល្មើសនេសាទនៅតែលួចលាក់បន្តធ្វើសកម្មភាពយ៉ាងគឃ្លើន ទោះបីជាមានការបង្ក្រាបដូចភ្លៀងរលឹមក៏ដោយ ក៏បទល្មើសទាំងនោះលួចលាក់ធ្វើជាហូរហែគ្រប់រូបភាព ប្រៀបបីដូចជាវែកចកអ៊ីចឹង។ ជាក់ស្ដែងកាលពីថ្ងៃទី ២៧ខែតុលា ឆ្នាំ២០២០ កម្លាំងគណៈបញ្ជាការឯកភាពស្រុកសេសាន និងកម្លាំងប្រជាការពារភូមិ សហការជាមួយកម្លាំងមន្ត្រីជលផលខេត្ត ចុះបង្ក្រាបបទល្មើសធនធានជលផល និងរឹបអូសឧបករណ៍នេសាទខុសច្បាប់បានជាច្រើននៅចំណុចភូមិសាស្រ្តឃុំក្របីជ្រំ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ... Read More »

រថយន្តឡិចស៊ីស RX300 បើកសុខៗឆ្លងចរន្តភ្លើងឆេះខ្ទេចសល់តែគ្រោងឆ្អឹង

ខេត្តពោធិ៍សាត់ ៖ រថយន្ត១គ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ស្ករ សុំមិនបង្ហាញអំពីស្លាកលេខ ត្រូវបានឆ្លងចរន្តភ្លើងឆាបឆេះក្លាយជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ នៅគ្រាដែលម្ចាស់កំពុងបើកបរលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ។ តាមការបញ្ជាក់ពីម្ចាស់រថយន្តត្រូវបានឆ្លងចរន្តភ្លើងឆេះទាំងសស្រុង សុំមិនបញ្ចេញឈ្មោះបានឲ្យតាមទូរស័ព្ទ នាព្រឹកថ្ងៃពុធ ១២កើត ខែកត្ដិក ... Read More »

ឆៃ លីដាឡែន ស្រក់ទឹកភ្នែកពេលនិយាយរឿងខកខានជួបមុខកូនប្រុស ជិត១ឆ្នាំ

ភ្នំពេញ៖ រូបភាពសប្បាយចិត្តដែលនៅមុខកញ្ចក់កាំមេរ៉ា និងបណ្តាញសង្គមមិនបានឆ្លុះបញ្ចាំងពីអារម្មណ៍ពិតនៅខាងក្នុងរបស់តារាសម្តែង និងចម្រៀង ឆៃ លីដាឡែននោះទេ។ តារាស្រីរូបនេះបានអួលដើមករស្រក់ទឹកភ្នែកក្រោយពីនិយាយអំពីការខកខានជួបមុខកូនប្រុសបណ្តូលចិត្តអស់ជិត១ឆ្នាំមកហើយនោះពោលគឺមានត្រឹមតែរូបថតចាស់ៗមើលហើយសែននឹកកូន។ ​កូនប្រុសរបស់នាងពេលនេះមានវ័យជិត៣ឆ្នាំហើយ ហើយការខកខាននេះត្រូវបាននាងបង្ហើបតិចៗថាដោយសារគ្រួសារខាងអតីតស្វាមីបានពង្រាងការជួបនេះ។ ទោះជាយ៉ាងណានាងមិនបានបញ្ជាក់លម្អិតអំពីរឿងនេះទេព្រោះតែនាងទប់អារម្មណ៍មិនបាន។ នាងថាក្រោយបែបបាក់ជាមួយអតីតស្វាមី កូនប្រុសនាងត្រូវបានប្រគល់ឲ្យភាគីអតីតស្វាមីជាអ្នកចិញ្ចឹម នាងថាពិតជាចង់ជួបមុខកូនខ្លាំងព្រោះតែក្តីនឹករលឹក។ ទោះជាយាយ៉ាងណានាងមិនបានដាក់បន្ទុកកំហុសទាំងស្រុងនៃការខកខានជួបមុខកូនស្រីទៅលើអតីតស្វាមីនោះទេ ហើយនាងស្នើមិនបញ្ជាក់ច្រើនជុំវិញបញ្ហាខាងលើ។ ... Read More »

ក្រុមប្រឹក្សាខណ្ឌច្បារអំពៅអាណត្តិទី៣បើកកិច្ចប្រជុំសាមញ្ញលើកទី១៧

ភ្នំពេញ ៖ នៅព្រឹកថ្ងៃ ពុធ ១២កេីត ខែកក្តិត ឆ្នាំជូត ទោស័ក​​ ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨ៈ០០នាទីព្រឹក ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ... Read More »

សមត្ថកិច្ចស្រុកកំពង់សិលាឃាត់ខ្លួនជនសង្ស័យ៣នាក់រួមទាំងគ្រឿងញៀនមួយចំនួនខណៈបើករថយន្តគេចពីគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ

ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចស្រុកកំពង់សិលាបានឃាត់ខ្លួនជនសង្ស័យ៣នាក់រួមទាំងគ្រឿងញៀនមួយចំនួនផងខណៈបើករថយន្តគេចពីគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ​ ប៉ុន្តែសមត្ថកិច្ចបាន​ដេញតាមឃាត់នាំយកមកគោលដៅត្រួតពិនិត្យវិញ។ ប្រតិបត្តិការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនេះដឹកនាំដោយលោក​ ចាន់​ ពន្លក​ អភិបាលរងស្រុកកំពង់សិលានៅលើផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងស្រុកកំពង់សិលា​ ខេត្តព្រះសីហនុ​ កាលពីយប់ថ្ងៃទី២៧ ខែតុលា​ ឆ្នាំ២០២០ ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលបើកគេចគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនេះម៉ាកហុីយ៉ាន់ដាយស្តារិច​ ... Read More »

បន្តសកម្មភាពមនុស្សធម៌ ករុណា ពេជ្រ ផ្តល់អំណោយជួយកុមារកំព្រាជាង៦០នាក់នៅខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ តារាចម្រៀង លោក ករុណាពេជ្រ បានបន្តសកម្មភាពមនុស្សធម៌ ជាថ្មី ពីល្ងាចថ្ងៃទី២៧ ខែតុលាឆ្នាំ២០២០នេះនៅមជ្ឈមណ្ឌលកុមារកំព្រាមួយនាខេត្តកំពង់ស្ពឺ។ នេះជាការលេចមុខម្តងទៀតក្រោយពីការចុះចែកអំណោយដោយផ្ទាល់ក្រោយពីលោកនាំយកអំណោយជួយជនរងគ្រោះនៅក្នុងស្រុកគងពិសីកាលពីសប្តាហ៍មុន។ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ ទទួលបានការពេញចិត្តខ្លាំងពីអ្នកគាំទ្រក្រោយពីលោកបានបង្ហាញសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ ក្រោយពីលោកបានចំណាយថវិកាផ្ទាល់ខ្លួនរួមទាំងការចូលរួមចំណែករបស់សប្បុរសជនមួយចំនួនទាំងក្នុងនិងក្រៅប្រទេស។ ... Read More »