ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

អគ្គិភ័យលេបត្របាក់រោងសិប្បកម្មផលិតថ្នាំបាញ់ស្មៅនិងថ្នាំសម្លាប់សត្វល្អិតនៅស្រុកកំពង់សិលា

ខេត្តព្រះសីហនុ៖ នៅព្រឹកព្រលឹមថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២០ មានអគ្គិភ័យឆេះរោងសិប្បកម្ម  (ខ្នាតតូច) ផលិតថ្នាំបាញ់ស្មៅ និង ថ្នាំសម្លាប់សត្វល្អិតមួយកន្លែងក្នុងភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ សមត្ថកិច្ចប្រាប់ថា ... Read More »

លោកស្រីបណ្ឌិត ម៉ែន សំអន អញ្ជើញរាប់បាត្រឧទ្ទិសកុសលដល់ព្រលឹងអ្នកស្លាប់នៅសារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែង

ភ្នំពេញ៖ លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន ... Read More »

អ្នកចូលចិត្តហូប! នំបាញ់ឌុក និងលតធ្វើពីអង្ករ ដាក់លក់ក្នុងផ្សារធំថ្មី ត្រូវសមត្ថកិច្ចចម្រុះរកឃើញមានសារធាតុគីមីហាមឃាត់

ភ្នំពេញ៖ នំបាញ់ឌុក និងលតធ្វើពីអង្ករមួយចំនួន ដែលដាក់លក់ក្នុផ្សារធំថ្មីក្នុងមូលដ្ឋានខណ្ឌដូនពេញ ត្រូវបានរកឃើញមានសារធាតុគីមីហាមឃាត់បូរ៉ាក់ខណៈដែលកម្លាំងសមត្ថកិច្ចចម្រុះបាននាំរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បន្តចុះត្រួតពិនិត្យគ្រឿង ឧបភោគបរិភោគ និងផលិតផលវេចខ្ចប់សាដកនៅក្នុងផ្សារនេះក្រោយប្រតិបត្តិការរួចមន្ត្រីជំនាញបានដកហូតពីអាជីវករ ដើម្បីយកទៅកម្ទេចចោល។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ... Read More »

សម្តេចប្រធានរដ្ឋសភា​ និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន រួមប្រជាពុទ្ធបរិស័ទចំណុះជើងវត្តត្រពំាងព្រីង ខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី១០

ខេត្តត្បូងឃ្មុំ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សមាជិកសមាជិការដ្ឋសភា ថ្នាក់ដឹកនាំ ... Read More »

បុរសម្នាក់ជិះម៉ូតូដឹកប្រពន្ធតាមផ្លូវចុះចំណោតលឿនមិនប្រយ័ត្នដួលបាក់កស្លាប់

ខេត្តក្រចេះ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារតែជិះម៉ូតូមិនប្រយ័ត្នខណៈដែលដឹកប្រពន្ធផងក្នុងល្បឿនបោះពួយយ៉ាងលឿនត្រង់ចំណុចផ្លូវចុះចំណោតក៏រេចង្កូតធ្លាក់ផ្លូវដួលតែម្តង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូដួលធ្លាក់ផ្លូវបណ្តាលឱ្យបុរសម្នាក់ស្លាប់នោះបានកើតឡើងកាលពីវេលាម៉ោង១៩ថ្ងៃទី​ ១១ ខែ​ កញ្ញា ឆ្នាំ​ ២០២០​ត្រង់ចំណុចផ្លូវលំចុះចំណោតអូរច្រារស្ថិតក្នុងភូមិស្រែថ្មី​ ឃុំឃ្សឹម ស្រុកស្នួល​ ខេត្ត​ក្រចេះ​  ។ ប្រភពបន្តថា ជនរងគ្រោះឈ្មោះ​ ម៉ាត់ ... Read More »

ឆក់កាបូបបានហេីយរត់មិនរួចត្រូវសមត្ថកិច្ចឃាត់ខ្លួនបានបន្តបន្ទាប់

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់បានជិះម៉ូតូឌុបគ្នាធ្វេីសកម្មភាពឆក់យកកាបូបពីបុរសម្នាក់បានសម្រេចហេីយព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវជនរងគ្រោះដេញតាមពីក្រោយរហូតដល់ជនសង្ស័យដួលម៉ូតូទេីបឃាត់បានម្នាក់កាលពីវេលាម៉ោង២១យប់ថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២០​ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងភូមិព្រៃជីសាក់​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ បន្ទាប់មកសមត្ថកិច្ចក៏បានធ្វេីការស្រាវជ្រាវតាមចាប់បានម្នាក់ទៀត។ ជនសង្ស័យទី១-ឈ្មោះរិទ្ធ​ ឧត្តម​ ភេទប្រុស​ អាយុ១៨ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ... Read More »

លី ពីរ៉ានុត ថាទោះបាត់មុខជាច្រើនឆ្នាំក៏មិនបោះបង់ការងារសិល្បៈ

ភ្នំពេញ៖ អតីតតារាអ្នកសិល្បៈ និងជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមតារាបង្ហាញម៉ូត លោក លី ពីរ៉ានុត បានលេចមុខគួរឲ្យភ្ញាក់ផ្អើលក្នុងកម្មវិធីអ្នកសិល្បៈជាថ្មីក្រោយពីបាត់មុខអស់ជាច្រើនឆ្នាំ។ លោកថានឹងមានស្នាដៃសិល្បៈថ្មីឡើងវិញឆាប់ៗនេះហើយទោះជាយ៉ាងណាលោកនៅតែមិនបោះបង់ការងារមួយនេះជាដាច់ខាត។ ​លី ពីរ៉ានុត ធ្លាប់ជាតារាសម្តែង បង្ហាញម៉ូត និងជាអតីតអ្នកគ្រប់គ្រងទូទៅនៅក្រុមបង្ហាញម៉ូត Sun Models ... Read More »

តន់ ច័ន្ទសីម៉ា បារម្ភខ្លាំងក្រោយមានជនឆ្លៀតឱកាសកេងចំណេញពីប្រជាប្រិយភាព

    ភ្នំពេញ ៖តារាចម្រៀង តន់ ច័ន្ទសីម៉ា កាន់តែលេចមុខមាត់ខ្លាំងក្រោយពីស្នាដៃបទចម្រៀងថ្មីរបស់នាងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ ស្របគ្នានេះដែរតារារូបនេះបានបង្ហាញក្តីព្រួយបារម្ភខ្លាំងពីមានជនអនាមិកបានបង្កើតគនីយហ្វេសប៊ុកក្លែងក្លាយជាច្រើនបន្តបន្ទាប់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ តារាចម្រៀង កញ្ញា តន់ ច័ន្ទសីម៉ា បានធ្វើការប្រកាសស្នើសុំដល់អ្នកដែលបង្តើតផេកក្លែង​ក្លាយដាក់ឈ្មោះ និងរូបរបស់នាងដោយការលើកដៃសំពះ ក៏ព្រោះតែបារម្ភពីការយកឈ្មោះ ... Read More »

ម្ចាស់បទ ”ស្រលាញ់BTSពេញបេះដូង” ដែលគេរិះគន់នោះគឺជាក្មួយស្រីតារាចម្រៀង សុខ ពិសី

    ភ្នំពេញ៖ផ្ទុះផ្អើលដោយការរិះគន់យ៉ាងខ្លាំង បទដំបូងរបស់ម៉ានីតា ក្នុងផលិតកម្មសាន់ដេគឺបទ ”ស្រលាញ់BTSពេញបេះដូង” ត្រូវបានលុបចេញពីគនីយហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មហើយ។ មានការទម្លាយថាតារាចម្រៀងចំណូលថ្មីនេះគឺជាក្មួយស្រីរបស់តារាចម្រៀងសុខ ពិសី។ ការទម្លាយនេះត្រូវបានធ្វើឡើងក្រោយពីផលិតកម្មសាន់ដេទទួលរងការរិះគន់យ៉ាងខ្លាំងពីទស្សនិកជនបន្ទាប់ពីបញ្ចេញបទ”ស្រលាញ់BTSពេញបេះដូង” ។ អ្នករិះគន់លើកឡើងថាបទចម្រៀងនេះមិនបានបង្កប់តម្លៃអប់រំ និងភ្លាវខ្លាំងរកខ្លឹមសារសំខាន់មិនឃើញនោះ។ បទ”ស្រលាញ់BTSពេញបេះដូង” ដែល ... Read More »

លែងប្រពន្ធហើយមិនអស់ចិត្ត មកអោបប្រពន្ធតែប្រពន្ធមិនឲ្យអោបក្លាយជាហិង្សាប្តីចិត្តប្ញស្យា កាប់ប្រពន្ធ៥កាំបិតរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់លែងលះគ្នាជាមួយប្រពន្ធរយៈពេលជាង១០ថ្ងៃមកហើយគិតពី(២៨ខែសីហា២០២០ដល់ថ្ងៃទី១១កញ្ញា២០២០បែរមានចិត្តប្រចណ្ឌជាមួយស្ត្រីជាប្រពន្ធ ក៏យកកាំបិតមកកាប់យ៉ាងសាហាវគ្មានញញើតដៃ បណ្តាលឲ្យរងរបួសធ្ងន់ ខណៈពេលស្ត្រីរងគ្រោះមកពីហូបបាយជាមួយមិត្តភក្តិស្រីដូចគ្នានៅវេលាម៉ោង០៩និង២០នាទីយប់ថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០២០ នៅភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ លោកមាស ប្ញទ្ធី អធិការនគរបាល ស្រុកព្រះនេត្រព្រះ ... Read More »

អធិការស្រុកបាទីដឹកនាំកម្លាំងបង្ក្រាប មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅភូមិបឹងលាចបានហើយ

ខេត្តតាកែវ៖ លោកវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានដឹកនាំកម្លាំងចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់នៅភូមិបឹងលាច ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលតែងតែធ្វើសកម្មភាពចែកចាយយ៉ាងអនាអធិបតេយ្យនោះបានហើយ និងរកឃើញគ្រឿងញៀនមួយចំនួនផងដែរ ។  ការចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនបានដោយជោគជ័យនេះគឺ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ ... Read More »

បុរសពីរនាក់ស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យដោយសារហូបសត្វកំភេមខ្មោច

ខេត្តឧត្ដរមានជ័យ៖ បុរសពីរនាក់ខណ:ចាប់បានសត្វកំភេមខ្មោចយ៉ាងច្រើនយកទៅលីងដើម្បីបរិភោគ  បានពុលបណ្តាលឲ្យស្លាប់ជាបន្តបន្ទាប់ នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប។ សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថាហេតុការណ៍នេះកើតឡើងនៅ ថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ​២០២០នៅភូមិ គីរីវ័ន្ត សង្កាត់កនៅភូមិស្រះទឹក សង្កាត់អូរស្មាច់​ ក្រុង​សំរោង​ ខេត្ត​ឧត្ដរមានជ័យ​។  អ្នកទាំង០២នាក់ដែលបានស្លាប់ នេះមានទី១​ឈ្មោះ ... Read More »

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៖ អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ «បិណ្ឌ១០»

ភ្នំពេញ៖ ថ្ងៃទី១២ ខែកញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌ១០ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។ ពិធីបុណ្យកាន់បិណ្ឌ ... Read More »

លោកយាយអាយុ៧៣ឆ្នាំ វង្វេង​បាត់​ពី​ផ្ទះ​មួយ​ខែ​ ទើបប្រទះ​ឃើញ​ក្លាយជាសព​នៅ​សល់​តែ​គ្រោង​ឆ្អឹង​

ខេត្តកោះកុង ៖ ប្រជាពលរដ្ឋនាំគ្នាភ្ញាក់ផ្អើលកាលពីថ្ងៃទី ១០​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២០​ ខណ:ប្រទះឃើញសាកសពស្រ្តីម្នាក់ នៅសល់តែគ្រោងឆ្អឹង នៅចំណុចក្រោមដើមអាកាស្យា ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។ ... Read More »

អភិបាលខេត្តកណ្ដាល អំពាវនាវឱកាសអាជ្ញាធរក្រុង-ស្រុក ទាំងអស់ក្នុងខេត្ត ត្រូវពង្រឹងកីឡាគ្រប់ប្រភេទ និងនាំគ្នាលេងកីឡាជាប្រចាំ

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកខេត្តកណ្តាល ឆ្នាំ២០២០ នៅវិទ្យាល័យ ជ័យវរ្ម័នទី៧ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ... Read More »

ស្រីស្អាតលោតទឹកសម្លាប់ខ្លួន ស្គាល់អត្តសញ្ញាណហើយ និងមានឈ្មោះពិត «ចាន់ ស្រីមាន»

ភ្នំពេញ៖ ស្គាល់អត្តសញ្ញាណនារីដែលលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វា, មហាជនចង់ឲ្យសមត្ថកិច្ចស្រាវជ្រាវបន្ថែមលើករណីនេះ ព្រោះខ្លាចមិនមែនជាការធ្វើអត្តឃាត ។ នេះជាការសង្ស័យបន្សល់ទុកផ្កា១បាច់ និងស្បែកជើង១គូ។ សូមបញ្ជាក់ថា៖ មាននារីស្រស់សោភាម្នាក់ ដែលសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វា នាយប់ទាបភ្លឺឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ... Read More »

បញ្ជាការដ្ឋានទ័ពពិសេស បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញសង្រ្គោះគ្រោះមហន្តរាយ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញឯកទេសមុជទឹក ជំនាន់ទី៤

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញានេះ បញ្ជាការដ្ឋានទ័ពពិសេស បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញសង្រ្គោះគ្រោះមហន្តរាយ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញឯកទេសមុជទឹក ជំនាន់ទី៤ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ប្រធានក្រុមការងារសម្របសម្រួល ការរៀបចំឆ្លើយតប ... Read More »

ស៊ិចស៊ីមិនណយ រចនា រ៉ាវាឌី បង្អួតល្វែងក្រោយ យ៉ាងទាក់ទាញ និងសមរម្យតើ

ភ្នំពេញ៖ ភាពស្រស់ស្អាតកាន់តែទាក់ទាញក្រសែភ្នែក ជាមួយនឹងភាពជោគជ័យ គឺប៉ុន្មានឆ្នាំចុងក្រោយនេះ កញ្ញា រចនា រ៉ាវាឌី  កាន់តែជោគជ័យលើវិថីសិល្បៈ ហើយការងារសិល្បៈក៏មានភាពមមាញឹកជាងមុនទៀតផង។ ក្រៅពីភាពជោគជ័យ តារាស្រីរូបនេះ មានទាំងសមត្ថភាព និងរូបសម្រស់ស្រស់ស្អាតខ្លាំង មិនថាមុខមាត់ ឬរូបរាងនោះទេ។ ទោះបង្ហាញនូវរូបភាពសិចសុី ... Read More »

សម្តេច ស ខេង និងលោកស្រី អញ្ជើញចូលរួម ក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី១០ នៅវត្តមុនីប្រសិទ្ធីវង្ស

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំមន្ដ្រីរាជការស៊ីវិល និងនគរបាលជាតិគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ដកាន់បិណ្ឌវេនទី១០ ... Read More »

មេបញ្ជាការកងទ័ពជើងគោក ផ្តល់សម្ភារសំណង់ជូន បញ្ជាការដ្ឋានរថក្រោះ ដើម្បីពង្រីកការសាងសង់ហេដ្ឋារចនាសម្ព័នអង្គភាព

ភ្នំពេញ៖ ស៊ីម៉ងត៍ ចំនួន៥០តោន, ដែកគ្រប់ប្រភេទ ចំនួន១០តោន, ស័ង្កសី ចំនួន២,០០០សន្លឹក, ឥដ្ឋប្រហោង ចំនួន៥០,០០០ដុំ, រួមទាំងម៉ាស៊ីនបញ្ចាំងស្លាយ និងអេក្រង់ ចំនួន៥គ្រឿង ត្រូវបាន លោក ឧត្តមសេនីយ៍ឯក ... Read More »

ប្រពន្ធសម្លាប់ប្ដីដោយដំបងឈើព្រោះខឹងស្រវឹងមិនស្វាង

ព្រះវិហារ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ក្រោយសម្លាប់ប្តីខ្លួនឯងដោយដំបងឈើគ្រញូង នៅក្នុងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជាក់ឱ្យដឹងថា ... Read More »

ក្រសួងអប់រំ ព្រមានផ្អាកទីលានបាល់ទះ ដែលមិនគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលកន្លងមក

ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាតឱ្យដំណើរ ការឡើងវិញនូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈនៅតាមរាជធានី -ខេត្ត និងធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហាន ៗ ដោយការប្រកួតត្រូវបិទទ្វារ និងត្រូវគោរពតាមវិធានសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ ... Read More »

អ្នកជំងឺចំនួន១៨០នាក់ នៅអគារជំងឺឆ្លងនៃមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បានទទួលអំណោយពីអន្តរក្រសួង ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ

ភ្នំពេញ៖ អំណោយអន្តរក្រសួងរួមមានមី ទឹកដោះគោ​ ស្ករស ត្រីខ នំក្រៀម សារុង ក្រមាអមនិងថវិកាមួយចំនួន ត្រូវបានលោក ឈិន កេតនា អនុប្រធានអចិន្រ្តៃយ៏និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ អន្តរជាតិ នាំយកទៅចែកជូន ... Read More »

ការសម្រួលឲ្យគ្រឹស្ទសាសនិកគោរពប្រតិបត្ដិសកម្មភាពជំនឿសាសនាខ្លួន នៅតាមវិហារ និងស្នាក់ការ ដោយអនុវត្តចាប់ពីថ្ងៃទី ១២ ខែកញ្ញា

ភ្នំពេញ៖ ការសម្រួលឲ្យគ្រឹស្តសាសនិកគោរពប្រតិបត្តិសកម្មភាពជំនឿសាសនាខ្លួននៅតាមវិហារ និងស្នាក់ការ ដោយអនុវត្តចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ តទៅ ។ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនគ្រីស្ទសាសនិកនៅទូទាំងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ យោងតាមចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះ ថ្ងៃទី ... Read More »

សែលកាត ចូលរួមបរិច្ចាគឧបករណ៍ជំនួយការសិក្សាផ្នែកព័ត៌មានវិទ្យាសំខាន់ៗ ជូនដល់អង្គការ អនាគតកុមារអន្តរជាតិ

បាត់ដំបង៖ ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ ក្រុមហ៊ុនសែលកាត ពិតជាមានក្តីសោមនស្សបំផុត ដែលមានឱកាសចូលរួមបរិច្ចាគវិភាគទានសំរាប់ការទិញសំភារៈសិក្សាបច្ចេកទេសដែលមានជាipad និងផ្តល់ជូននូវសុីមកាតសំរាប់ការភ្ជាប់អិនធើណិត ជូនដល់មជ្ឈមណ្ឌលអនាគតកុមារអន្តរជាតិ (CFI) នៅក្នុងខេត្តបាត់ដំបង កាលពីសប្តាហ៍កន្លងទៅនេះ។ ការបរិច្ចាគនេះ គឺសំដៅជួយកាត់បន្ថយនូវផលប៉ះពាល់ទៅលើកុមារខ្មែរ ... Read More »

ប្រតិភូសម្ព័ន្ធមេត្រីភាព ក្រសួងអភិវឌ្ឍន៍ជនបទ ចុះសាកសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលតូចថ្មើរជើងលេខ៥២

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ប្រតិភូសម្ព័ន្ធមេត្រីភាព ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញ សំណេះសំណាល សាកសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលតូចថ្មើរជើងលេខ៥២ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ... Read More »

លោក ថេង សុថុល សុំឱ្យពលរដ្ឋគិតគូរពីបញ្ហាសុខភាព ជីវភាព និងអនាគតកូនចៅ ជាជាងជឿតាមការញុះញង់របស់ពួកជ្រុលនិយមមួយក្តាប់តូច

ភ្នំពេញ ៖ លោក ថេង សុថុល អភិបាល នៃ គណៈអភិបាលខណ្ឌចំការមនបានសុំឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់គិតគូរទៅលើបញ្ហាសុខភាព ជីវភាព អនាគតកូនចៅបានរៀនសូត្រគ្រប់គ្រាន់ មានការងារធ្វើល្អ ក៏ដូចជាមើលថែទាំឪពុកម្តាយ ក្រុមគ្រួសាររបស់ខ្លួនម្នាក់ៗ ជាជាងទៅស្តាប់ការញុះញង់របស់ពួកជ្រុលនិយមមួយក្តាប់តូចដែលតែងតែមានបំណងអុជអាលបង្កាត់ភ្លើងសង្រ្គាម បង្កហានិភ័យដល់ប្រជាជន ... Read More »

កម្ពុជា និងវៀតណាម ចាប់ពី​ថ្ងៃទី​១ ខែតុលាខាងមុខនេះ អាច​ស្នើសុំ​ផ្ទេរទណ្ឌិតឲ្យគ្នាទៅវិញទៅមក

ភ្នំពេញ៖ ចាប់ពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ ខាងមុខនេះតទៅ កម្ពុជា និងវៀតណាមអាច​ស្នើសុំ​ផ្ទេរទណ្ឌិតឲ្យគ្នាទៅវិញទៅមក បន្ទាប់ពីសន្ធិសញ្ញា​ស្តីពី​ការផ្ទេរ​ទណ្ឌិត​រវាង​ក​ម្ពុ​ជា​និង​វៀតណាម នឹង​ចូល​ជាធរ​មាន ​។ ជាក់ស្តែងកាលពី​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២០ រដ្ឋលេខាធិការ​ក្រសួងការបរទេសកម្ពុជា លោក ... Read More »

ជប៉ុនសង់ខុនដូនៅកណ្តាលរាជធានីចាប់លក់ដំណាក់កាលទី២ក្រោយដំណាក់កាលទី១លក់ដាច់អស់ ក្រោមវិនិយោគទុន៧០លានដុល្លារ

ភ្នំពេញ÷ ព្រោះតែឃើញកម្ពុជាមានសន្តិភាពពេញលេញនិងមានសន្ទុះការអភិវឌ្ឍកាន់តែជឿនលឿនជាលំដាប់ កន្លងមកនេះក្រុមហ៊ុនវិនិយោគលំនៅដ្ឋានដ៏ធំរបស់ជប៉ុនមួយមាន ឈ្មោះ ថា អារ៉ាខាវ៉ា(Arakawa Residence)បានចំណាយដើមទុនប្រាក់រាប់លានដុល្លារមកសាងសង់អគារខុនដូទំនើបទាន់សម័យមានកម្ពស់២១ ជាន់មានអគារចំនួន១៦ស្ថិតនៅខាងកើតផ្សារទឹកថ្លា ខាងក្រោយមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោក អាឡិច ... Read More »

បុរសម្នាក់ឈរនោមខ្វះការប្រុងប្រយ័ត្នធ្លាក់ពីលើផ្ទះមានកម្ពស់០៤ម៉ែត្របណ្តាលឲ្យស្លាប់

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានធ្លាក់ពីលើផ្ទះមានកម្ពស់០៤ម៉ែត្របោកក្បាលនឹងបង្គោលរបងផ្ទះ រងរបួសធ្ងន់ ក្រោយមកបានស្លាប់ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក នៅវេលាម៉ោង០៩និង២០នាទីយប់ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០ នៅភូមិណាំតៅ ឃុំ ណាំតៅ ស្រុកភ្នំ ស្រុក ខេត្តបន្ទាយមានជ័យ ។ លោកយ៉ត សុផល ... Read More »