ព័ត៌មានទាន់ហេតុការណ៍៖
'

នាយករដ្ឋមន្ត្រីអូស្ត្រាលី បំពេញទស្សនកិច្ចនៅបារាំងដើម្បីផ្សះផ្សាទំនាក់ទំនង

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Albanese បានសារភាពថា ទំនាក់ទំនងរវាងអូស្ត្រាលី នឹងបារាំង ចាំបាច់ត្រូវតែធ្វើឱ្យល្អប្រសើរឡើងវិញ ហើយដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំងលើកនេះ គឺដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នឹងបំពេញទស្សនកិច្ចទៅកាន់បារាំងដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតី ម៉ាក្រុងដើម្បីធ្វើឱ្យប្រសើរឡើងវិញទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលរងផលប៉ះពាល់ដោយសារតែការលុបកិច្ចព្រមព្រៀងផលិតនាវាមុជទឹកមានតម្លៃ៤០ពាន់លានដុល្លារ ... Read More »

ស្រុកមួយចំនួន​ក្នុង​ខេត្ត​បាត់ដំបង​ រងផលប៉ះពាល់​ខូចខាតផ្ទះសម្បែងជាច្រើនខ្នងដោយសារឥទ្ធិពលភ្លៀង

ខេត្តបាត់ដំបង ៖ ដោយសារឥទ្ធិពលភ្លៀងធ្វើឱ្យប្រជាពលរដ្ឋមួយចំនួននៅតាមបណ្ដាស្រុកនៅខេត្តបាត់ដំបងរងផលប៉ះពាល់ខូចខាតលំនៅឋានជាពិសេសងាប់សត្វពាហនៈចំពេលរដូវបង្កបង្កើនផលនិងបណ្ដាលឱ្យខូចខាតផល ដំណាំ។ អាជ្ញាធរខិតខំយកចិត្តទុក ដាក់ក្នុងការផ្សព្វ ផ្សាយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នផងដែរ ។ គួរបញ្ជាក់ថា ជាច្រើនថ្ងៃកន្លងមកនេះក្នុងភូមិសាស្ត្រខេត្តបាត់ដំបង មាន​ធ្លាក់ភ្លៀងលាយឡំខ្យល់កន្ត្រាក់និងផ្គររន្ទះជាបន្តបន្ទាប់ជាប់ៗគ្នារាល់ថ្ងៃទាំងក្នុងខេត្តនិងតាមបណ្តាស្រុកផ្សេងៗ បង្កឲ្យស្រុកមួយចំនួនរងផលប៉ះពាល់ដល់លំនៅដ្ឋានជាច្រើនខ្នងក្នុងនោះ ក៏មានសត្វគោអ្នកស្រុក១ក្បាលផងត្រូវបានរន្ទះបាញ់ តែមិនទាន់បង្កឲ្យមានមនុស្សណាម្នាក់រងគ្រោះនៅឡើយ។  ស្រុកដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិមកដល់ ... Read More »

តម្លៃឧស្ម័នហ្គាសនៅអឺរ៉ុបបានកើនឡើងដល់ទៅ១៥០០ដុល្លារ ក្នុង១០០០ម៉ែត្រគូប

តម្លៃឧស្ម័នហ្គាសធម្មជាតិ នៅក្នុងតំបន់អឺរ៉ុបបានកើនឡើងខ្ពស់ ក្នុងពេលដែលការផ្គត់ផ្គង់ឧស្ម័នឱ្យអឺរ៉ុបតាមរយៈបំពង់បង្ហូរ Nord Stream មានភាពរអាក់រអួល។ នេះជាលើកដំបូងក្នុងរយៈពេល៣ខែកន្លងមកដែលតម្លៃឧស្ម័នហ្គាសបានកើនឡើងខ្ពស់ដល់ទៅ១៥០០ដុល្លារ ក្នុង១០០០ម៉ែត្រគូប នាថ្ងៃទី ២៣ខែមិថុនា ។ តម្លៃឧស្ម័នហ្គាសនៅមជ្ឈមណ្ឌល TTF ក្នុងប្រទេសហុល្លង់បានកើនឡើងដល់1.504 USD/1.000m3 ... Read More »

គ្រូបង្រៀនម្នាក់រងរបួសធ្ងន់ជិះម៉ូតូបុកជាមួយម៉ូតូសណ្ដោងរុឺម៉កដឹកទ្រុងគោ ដែលឈប់នៅលើដងផ្លូវគ្មានភ្លើងសញ្ញាបំភ្លឺ

ខេត្តស្វាយរៀង ៖ បុរសម្នាក់ដែលជាគ្រូបង្រៀនបានរងរបួសធ្ងន់ខណៈជិះម៉ូតូមួយគ្រឿងបុកជាមួយម៉ូតូសណ្ដោងរុឺម៉កដឹកទ្រុងគោ ដែលឈប់នៅលើដងផ្លូវគ្មានភ្លើងសញ្ញាបំភ្លឺ បញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងក្បាលព្រលប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២២ លើផ្លូវជាតិលេខ១៣ ចន្លោះគីឡូម៉ែត្រ ១៧-១៨ ស្ថិតក្នុងភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសរងគ្រោះមានឈ្មោះ សួស សារ៉ាន ... Read More »

កូនប្រុសស្រី ទាំង៣នាក់ស្រែកយំមុខរោងការ​ឪពុក​ សុំលុយ១ម៉ឺនដុល្លារ​សងធនាគារ

ខេត្តតាកែវ ៖ បុរសម្នាក់លែងលះប្រពន្ធរួចរាល់ហើយ បានទៅរៀបការជាមួយនារីម្នាក់ផ្សេងទៀតនៅផ្ទះជិតគ្នា ប៉ុន្តែបញ្ហាទ្រព្យសម្បត្តិមិនទាន់បានបែកចែករួចរាល់នៅឡើយ។ នៅថ្ងៃរៀបការបុរសនោះត្រូវបានកូនប្រុសស្រីទាំងបីនាក់មកអង្គុយសំពះសុំអង្វរលោកឪពុកជួយដោះស្រាយបញ្ហាបំណុលធនាគារ។ ដោយសារប្រការនេះធ្វើឲ្យមានហេតុការណ៍ភ្ញាក់ផ្អើលដល់មហាជនទាំងព្រឹកនៅមុខរោងការ ​ខណៈក្មេងប្រុសស្រី៣នាក់បង​ប្អូនមកឈរស្រែកយំ​ សុំឲ្យឪពុកខ្លួនដែលកំពុងអង្គុយផ្ទឹមជាមួយប្រពន្ធក្រោយ​ ជួយសងលុយ​ជំពាក់ធនា​គារ១ម៉ឺនដុល្លារ។ ចំណែកបុរសជាឪពុកហាក់ដូចជាមិនចាប់អារម្មណ៍ចំពោះទង្វើរបស់កូនៗទាំងបីនាក់នោះឡើយ។ ​ហេតុការណ៍ដ៏កម្រនេះកើតឡើងនៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២២ ... Read More »

រដ្ឋបាលខេត្តតាកែវ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅសិក្សា ឆ្នាំ២០២១-២០២២ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត

ខេត្ត​តាកែវ៖ រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅសិក្សា ឆ្នាំ២០២១-២០២២ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ក្រោមអធិបតីភាព ... Read More »

អ៊ុយក្រែនចេញបញ្ជាឱ្យដកទាហានចេញពីសមរភូមិក្តៅ Severodonetsk

នៅថ្ងៃទី២៤ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយប្រទេសលោកខាងលិចបានផ្សាយថា កម្លាំងទាហានអ៊ុយក្រែនបានដកខ្លួនចេញពីទីក្រុងយុទ្ធសាស្ត្រ Severodonetsk ក្នុងពេលសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែនឈានចូលដល់ខែទី៤ហើយ។ សារព័ត៌មានDW របស់អាល្លឺម៉ង់ បានផ្សាយថា អភិបាលតំបន់ Luhansk ភាគខាងកើតអ៊ុយក្រែន គឺលោក Serhiy Gaidai នៅថ្ងៃទី ... Read More »

ស្វាព្រាម ឈ្មោះអង់គ្លេស៖ Indochinese Silvered Langur ឈ្មោះវិទ្យាសាស្រ្ត៖ Trachypithecus germaini

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ថា៖​ ស្វាព្រាម ឈ្មោះអង់គ្លេស៖ Indochinese Silvered Langur ឈ្មោះវិទ្យាសាស្រ្ត៖ Trachypithecus germaini។  ក្រសួង​បរិស្ថាន​ បានបន្ថែមថា​ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ខេត្តព្រះសីហនុ៖ កម្លាំងជំ​នាញនៃអធិការដ្ឋាននគរ​បាលស្រុកព្រៃនប់​ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន កាលពីវេលាម៉ោង​១២និង៤៥នាទីរសៀល​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ​ នៅចំណុចផ្លូវក្រោយរោងចក្រ ស្ថិតក្នុងភូមិបន្ទាយព្រៃ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជនសង្ស័យមានឈ្មោះ ឡាំ ... Read More »

ជើងហោះហើរដំបូងបង្អស់ពីអារ៉ាប់ទៅកាន់អុីស្រាអែល ជាសញ្ញាបង្ហាញទំនាក់ទំនងកាន់តែប្រសើរ

ក្រុមហ៊ុនអាកាសចរណ៍របស់អារ៉ាប់ Emirates Airline កាលពីថ្ងៃទី២៣ខែមិថុនា បានហោះហើរដឹកអ្នកដំណើរដំបូងគេបង្អស់ពីទីក្រុងឌូបៃទៅកាន់ទីក្រុង Tel Aviv ប្រទេសអុីស្រាអែល ដែលជាការបង្ហាញឱ្យឃើញថាទំនាក់ទំនងរវាងអុីស្រាអែលនិងប្រទេសអារ៉ាប់កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ជើងហោះហើរលេខ EK931 ហោះហើរចេញពីទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម នៅវេលាម៉ោង ... Read More »

អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង​ ដឹកនាំកម្លាំងចំរុះចុះបង្ក្រាបបទល្មើសនេសាទ(របាំងសាច់អួន) ដែលជនល្មើសបានដាក់ក្នុងរដូវបិទនេសាទ នៅក្នុងភូមិកំពង់អួរ និងភូមិសេះស្លាប់​ ស្រុកបរិបូណ៌

ខេត្ត​កំពង់​ឆ្នាំង​៖​ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំកម្លាំងចំរុះ ចុះបង្ក្រាបបទល្មើសនេសាទ(របាំងសាច់អួន) ដែលជនល្មើសបានដាក់ក្នុងរដូវបិទនេសាទ ... Read More »

ជនដៃដល់ និងបក្ខពួក ពាក់ព័ន្ធករណីផ្ទុះអាវុធបណ្ដាលឲ្យអធិការរង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុរងរបួស ត្រូវស្រាវជ្រាវបង្ក្រាបបាន

ខេត្ត​ព្រះសីហនុ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅរសៀលថ្ងៃ​សុក្រ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២​ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បង្រ្កាបករណីផ្ទុះអាវុធ បណ្ដាលឲ្យរងរបួសអធិការង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ... Read More »

លោក គីម ជុងអ៊ុន ចេញបញ្ជាឱ្យកងទ័ពបង្កើនសមត្ថភាពការពារជាតិ

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានផ្សាយនៅថ្ងៃទី២៤ខែមិថុនាថា មេដឹកនាំ គីម ជុងអ៊ុន បានចេញបញ្ជាឱ្យបង្កើនសមត្ថភាពការពារជាតិ។ ការបញ្ជាខាងលើកើតឡើងក្រោយកិច្ចប្រជុំមន្ត្រីយោធាដែលទើបតែបញ្ចប់ទៅ។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២បានផ្សាយថា ការបញ្ជាខាងលើរបស់មេដឹកនាំ គីម ជុងអ៊ុន ... Read More »

គណបក្សកាន់អំណាចកម្ពុជាឈ្នះភ្លូកទឹកភ្លូកដីលើការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបានទទួលជ័យជម្នះក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសព័ត៌មានស្ដីពីលទ្ធផលផ្លូវការនៅថ្ងៃសុក្រ ទី២៤ ខែមិថុនានេះ។ គ.ជ.ប បានបង្ហាញថាគណបក្សប្រជាជនកម្ពុជាបានគ្រប់គ្រងអាសនៈឃុំ/សង្កាត់ច្រើនជាងគេដែលមានអ្នកគាំទ្ររហូតដល់ជាង ៩ពាន់អាសនៈ តាមពីក្រោយដោយគណបក្សភ្លើងទៀនដែលមានជាង២ពាន់អាសនៈ។ ក្នុងចំណោមគណបក្សដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ... Read More »

FIFA អនុម័ត​ក្រុម​កីឡាករ​ចំនួន២៦នាក់​សម្រាប់​ការ​ប្រកួត​នៅ​ប្រទេស​កាតា

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បាន​អនុម័ត​ក្រុម​កីឡាករ​ចំនួន២៦នាក់​សម្រាប់​ការ​ប្រកួត World Cup ឆ្នាំ​នេះ​នៅ​ប្រទេស​កាតា។នេះបើយោងយាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ។ ការផ្លាស់ប្តូរនេះគឺស្របតាមការប្រកួតថ្នាក់ជាតិនាពេលថ្មីៗនេះ និងជាការពង្រីកក្រុមកីឡាករដែលពីមុនមាន២៣នាក់ ដែលធ្លាប់ត្រូវបានប្រើប្រាស់មុនការរាតត្បាតនៃមេរោគកូវីដ–១៩។ FIFA ក៏បានប្រកាសផងដែរថា ... Read More »

អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងសន្និបាត បូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អណត្តិទី៥ ឆ្នាំ២០២២ ខេត្តកំពង់ចាម

ខេត្ត​កំពង់ចាម​៖​ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃ ទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាត បូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អណត្តិទី៥ ឆ្នាំ២០២២ ខេត្តកំពង់ចាម ... Read More »

នាយឧត្តមសេនីយ៍ទេសរដ្ឋមន្រ្តី គន់ គីម​ ​បើកកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆមាស៦ខែដើមឆ្នាំ២០២២

ភ្នំពេញ​៖​ នៅអគារគណៈកម្មាធិការ​ជាតិ​គ្រប់​គ្រងគ្រោះមហន្តរាយ លោកនាយឧត្តមសេនីយ៍​ គន់​ គីម​ ទេសរដ្ឋមន្រ្តីអនុប្រធានទី១​ គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ​ បានលើកឡើងនាព្រឹកថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០២២​នេះថា៖​ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហា​សនាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការ​ជាតិ​គ្រប់​គ្រងគ្រោះមហន្តរាយ​ ... Read More »

បញ្ជូនខ្លួនជនសង្ស័យដែលដុតផ្ទះរហូតឆេះរាលដាលដល់ផ្ទះពលរដ្ឋអស់៣៧ខ្នងផ្ទះ នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ ទៅកាន់តុលាការ

ភ្នំពេញ៖  នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនគរបាលខណ្ឌច្បារអំពៅ បានបញ្ជូនខ្លួនជនសង្ស័យដែលដុតផ្ទះរហូតឆេះរាលដាលដល់ផ្ទះពលរដ្ឋអស់៣៧ខ្នងផ្ទះ ទាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ សូមរំលឹកថា អគ្គិភ័យបានឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋ អស់ចំនួន៣៧ខ្នងផ្ទះ ជាប្រភេទសំណង់ ថ្មក្រោមឈើលើ បង្កការភ្ញាក់ផ្អើល អ្នកជិតខាងជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់តែពុំអាចទប់ស្កាត់បានឡើយ ... Read More »

ទើបចេញពីគុកបានជាងមួយខែមិនរាងចាលដើរលួចអាគុយរថយន្តម្ដងទៀតនគរបាលចាប់ដាក់ខ្នោះបញ្ចូលគុកដដែល

ខេត្តបាត់ដំបង៖ ពិតជាមិនរាងចាលមែនដែលបុរសពីរនាក់ទើបនឹងចេញពីពន្ធនាគារបានជាងមួយខែសោះ ពួកគេមិនរាងចាល មិនមានគំនិតកែប្រែក្នុងអំពើចោរកម្ម បែរជាដើរលួចទ្រព្យសម្បត្តិអ្នកដទៃ ហើយត្រូវបាននគរបាលចាប់ដាក់គុកទាំង២នាក់ម្ដងទៀត។  ហេតុការណ៍ឃាត់ខ្លួនបុរស២នាក់នេះកើតឡើងនៅថ្ងៃទី ២៣ ខែមិថុនាឆ្នាំ ២០២២ បន្ទាប់ពីពួកគេរួមគ្នាលួចអាគុយរថយន្តអ្នកដទៃកាលពីយប់ថ្ងៃទី ២២ ខែមិថុនាឆ្នាំ ២០២២ នៅចំណុចក្រុមទី ... Read More »

អឺរ៉ុបគឺជាអ្នកចាញ់ បើបន្តដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី

ទីប្រឹក្សាជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រីហុងគ្រី លោកViktor Orban បានបញ្ជាក់ថា ភាគីអឺរ៉ុបគឺជាអ្នកទទួលរងការខាតបង់ច្រើនបំផុតនៅក្នុងទណ្ឌកម្មដែលអឺរ៉ុបបានអនុម័តដាក់លើរុស្ស៊ី ។ ទីប្រឹក្សានាយករដ្ឋមន្ត្រីហុងគ្រី នៅថ្ងៃទី ២៣ខែមិថុនា បានបញ្ជាក់ថាសហគមន៍អឺរ៉ុបចាំបាច់ត្រូវតែបញ្ចប់រាល់គម្រោងដាក់ទណ្ឌកម្មទាំងឡាយទៅលើរុស្ស៊ីបើមិនចង់ឱ្យអឺរ៉ុបរងផលប៉ះពាល់ខ្លាំងជាងគេបំផុតនោះ។ សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីលោក Balazs Orban ដែលបានប្រកាសបន្ទាប់ពីកិច្ចប្រជុំប្រមុខដឹកនាំអឺរ៉ុបស្តីពីការផ្តល់តួនាទីជាបេក្ខភាពសមាជិកអឺរ៉ុបថា បើបន្តដាក់ទណ្ឌកម្មទៅលើរុស្ស៊ីនោះ ... Read More »

ជនមិនស្គាល់មុខដឹកឧស្ម័ន(សារធាតុអាម៉ូញាក់)មកទម្លាក់ចោលបណ្តាលឱ្យពុលមនុស្ស៣នាក់និងព្រះសង្ឃ៣អង្គ

ភ្នំពេញ​៖​ ជនមិនស្គាល់មុខបានដឹកបំពង់ឧស្ម័ន(សារធាតុអាម៉ូញាក់)មកទម្លាក់ចោលនៅចំណុចភូមិសំរោង​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១៩និង៤៨នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២​ និងបណ្តាលឱ្យមនុស្សចំនួន៣នាក់ព្រះសង្ឃ៣អង្គបានពុលត្រូវបានរថយន្តសង្រ្គោះបន្ទាន់៧១១​ កងពលតូចលេខ៧០​ បានចេញប្រតិបត្តិការជួយសង្រ្គោះភ្លាមៗ។      តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញមនុស្សប្រុសចំនួន២នាក់បេីករ៉ឺម៉កមួយគ្រឿងដឹកយកបំពង់ឧស្ម័នមកទម្លាក់ចោលក្នុងទឹក ... Read More »

៤៨ថ្ងៃជាប់គ្នា​ហើយ! ករណីឆ្លងកូវីដ-១៩៖​​ គ្មានអ្នកឆ្លង​ ,គ្មាន​អ្នក​ជាសះស្បើយ​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃសុក្រទី​២៤ ខែមិថុនា​​​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លង​ និងគ្មានឣ្នកជាសះស្បើយ​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៣ ខែមិថុនា​​​​​​​​​ ឆ្នាំ​២០២២​ ... Read More »

ការហាមប្រាមកីឡាកររុស្ស៊ី និងបេឡារូសនៅតែអនុវត្តក្នុងការប្រកួតWimbledon ឆ្នាំ២០២២

នាយកប្រតិបត្តិនៃការប្រកួតបាននិយាយថា ការហាមឃាត់កីឡាករមកពីប្រទេសរុស្ស៊ី និងបេឡារូសនៅ Wimbledon គឺ “នៅតែជាការសម្រេចចិត្តត្រឹមត្រូវ” ទោះបីជាមិនសមាមាត្រ និងផលវិបាកដែលគូប្រជែងនឹងមិនទទួលបានពិន្ទុចំណាត់ថ្នាក់ក៏ដោយ។ ការហាមប្រាមនេះត្រូវបានប្រកាសបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងការដកចេញនូវចំណាត់ថ្នាក់ជាបន្តបន្ទាប់ត្រូវបានរិះគន់ដោយកីឡាករមួយចំនួន។ លោកស្រី Sally Bolton នាយក Wimbledon ... Read More »

ធ្លាក់យន្តហោះនៅរុស្ស៊ីពេលចុះចត ស្លាប់និងរបួស៩នាក់

សារព័ត៌មាន Interfax បានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីរុស្ស៊ីដែលបានឱ្យដឹងថា យន្តហោះដឹកទំនិញប្រភេទ Ilyushin Il-76 បានធ្លាក់ហើយឆេះពេលចុះចតក្នុងទីក្រុង Ryazan ប្រទេសរុស្ស៊ី នៅព្រឹកថ្ងៃទី២៤ខែមិថុនា ។ ពេលគ្រោះថ្នាក់មានមនុស្ស៩នាក់នៅលើយន្តហោះ ក្នុងនោះមាន៣នាក់ស្លាប់និង៦នាក់រងរបួស ។ ទីក្រុង ... Read More »

សម្ដេចក្រឡាហោម ដឹកនាំកិច្ចប្រជុំលើកទី៤ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញវប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីសម្លាប់ប្រពន្ធនៅស្រុកជីក្រែង

ខេត្តសៀមរាប៖ បុរសម្នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជីក្រែងឃាត់ខ្លួនជាប់ពាក់ព័ន្ធករណីឃាតកម្ម នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។     ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ ស៊ុយ ជួរ ភេទប្រុស ... Read More »

គ្រូបង្វឹក Barcelona លោក Xavi ចង់ឲ្យ Dembele ស្នាក់នៅបន្ត ខណៈកុងត្រាជិតផុតកំណត់

កិច្ចព្រមព្រៀងរបស់កីឡាករសញ្ជាតិបារាំងនៅកីឡដ្ឋាន Camp Nou នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ខាងមុខ បើទោះបីជាអ្នកគ្រប់គ្រងរបស់គាត់បានស្នើសុំឱ្យក្រុមប្រឹក្សាភិបាលសម្រាប់ការជំរុញចុងក្រោយមួយលើការបន្តកិច្ចសន្យាជាថ្មី។ រឿងរ៉ាវអូសបន្លាយថា តើ Ousmane Dembele នឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅក្លិប Barcelona កំពុងតែខិតជិតដល់ការសន្និដ្ឋានយ៉ាងឆាប់រហ័ស ដោយនៅតែមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ។ ... Read More »

យុវជនឈាមរាវម្នាក់ដោយសារភ្លើងប្រចណ្ឌបានសម្លាប់គូស្នេហ៍រួចដេកក្បែរសព

 ខេត្តសៀមរាប៖ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹង ថា នៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប មានប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើបានរាយការណ៍មកសមត្ថកិច្ចថា មានធុំក្លិនស្អុយចេញពីបន្ទប់ជួល។ ពេលសមត្ថកិច្ចចុះទៅដល់ទីតាំងបន្ទប់ជួលខាងលើ ... Read More »

នគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីឃាតកម្ម(ប្រើចបកាប់ដងដែកវាយលើជនរងគ្រោះបណ្តាលឱ្យស្លាប់)

ភ្នំពេញ ៖ នៅថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទីល្ងាច កម្លាំងជំនាញខណ្ឌបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយប៉ាក ចុះឃាត់ខ្លួនជនសង្ស័យម្នាក់  ករណីឃាតកម្ម(ប្រើចបកាប់ដងដែកវាយលើជនរងគ្រោះបណ្តាលឱ្យស្លាប់) នៅត្រង់ចំណុចផ្ទះលេខ១៦៧A ផ្លូវជាតិលេខ៥ ក្រុម២ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ... Read More »

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

.(តពីលេខមុន)   វារៈទី៣: ត្រូវអនុញ្ញាតជាវខាន់ស្លា ឬហៅថាកាត់ខាន់ស្លា គឺសុំឱ្យមេបាកាត់ចំនួនប្រាក់ដែលត្រូវឱ្យសាមីខ្លួនដើមការយកមកដាក់ខាន់ស្លា គឺផ្តឹលស្លាជូនមេបា។តាមទំនៀមបុរាណគេកាត់ជាប្រាក់ ១២ តម្លឹង សម័យនេះជគេច្រើនកាត់មួយណែន គិតជាប្រាក់រាយ ១៥៛០០ឬ១៦៛០០តែគេអាចនឹងបង្គាប់ឱ្យដាក់ច្រើនទៅទៀតក៏បាន ទៅតាមធនធានសាមីដើមការ ប្រាក់នេះត្រូវយកមកជូនលោកមេបាក្នុងវេលាព្រឹកឯណោះ ហើយត្រូវបានទៅមាតា ... Read More »