ព័ត៌មានទាន់ហេតុការណ៍៖
'

បញ្ជាឱ្យនគរបាលបើកបរពេលស្រវឹងមក ធ្វើកិច្ចសន្យា និងអនុវត្តវិន័យកងកម្លាំង ដោយសម្រេចចេញលិខិតព្រមាននិងផ្អាកការងារ ដកបញ្ឈរជើងរយៈពេល៣ខែ ហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្កលិកជារៀលរាល់ថ្ងៃ

   ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានបញ្ជាក់ថា បន្ទាប់ពីបានឃើញការចុះផ្សព្ធផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកទាក់ទងទៅនឹងមន្ត្រីនគរបាលចរាចរណ៍មួយរូប នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបានបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងរេពេញផ្លូវធ្វេីឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់មន្ត្រីនគរបាលជាតិ។ ប៉ុន្តែទង្វើនេះគឺជាទង្វើរបស់បុគ្គលដែលមន្ត្រីរូបនេះមិនអនុវត្តតាមបទបញ្ជា ក៏ដូចជាវិន័យរបស់កងកម្លាំង ជាពិសេសក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ដូច្នេះដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត ... Read More »

អូស្ត្រាលីកក់កៅអីទៅកាន់ព្រឹត្តិការណ៍ World Cup 2022 នៅកាតាក្រោយឈ្នះប៉េរូដោយបាល់ប៉េណាល់ទី

ក្រុមជម្រើសជាតិអូស្ត្រាលីបានក្លាយជាក្រុមទី៣១ដែលបានកក់កន្លែងទៅកាន់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០២២បន្ទាប់ពីបានផ្តួលក្រុមប៉េរូដោយបាល់ប៉េណាល់ទី៥ទល់៤ក្នុងការប្រកួតជម្រុះអន្តរទ្វីបក្នុងប្រទេសកាតា ក្រោយពីចប់ការប្រកួតក្នុងលទ្ធផល០ទល់០។ អ្នកចាំទី Andrew Redmayne ដែលបានជំនួស Mat Ryan បានជួយឲ្យអូស្ត្រាលីក្នុងការរារាំងបាល់ប៉េណាល់ទីកាត់សេចក្តីរបស់កីឡាករប៉េរូគឺជាវីរបុរសដែលជួយសង្គ្រោះការទាត់បាល់ចុងក្រោយរបស់កីឡាករ Alex Valera។ នេះ​នឹង​ក្លាយ​ជា​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​លើក​ទី៥​របស់​អូស្ត្រាលី​ជាប់​ៗ​គ្នា​ដែល​បាន​ចូល​រួម​ ... Read More »

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបញ្ជូនខ្លួនបុរសល្មោភកាមដែលកាន់កាំបិតបុ័ងតោ គាស់ទ្វារបន្ទប់ចូលចាប់រំលោភប្អូនថ្លៃនិងគំរាមសម្លាប់ទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានបញ្ជូនខ្លួនបុរសល្មោភកាមដែលយកកាំបិតបុ័ងតោគាស់ទ្វារបន្ទប់ចូលទៅចាប់រំលោភសេពសន្ថវៈលើប្អូនថ្លៃស្រីទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ។     សូមបញ្ជាក់ថា បុរសល្មោភកាមម្នាក់ ដែលគេស្គាល់ថាជាអ្នកបើកបរនិងជាអង្គរក្សលោកអភិបាលខណ្ឌម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈដែលកាន់កាំបិត ប៉័ងតោទៅគាស់ទ្វារបន្ទប់ប្អូនថ្លៃដែលជានិស្សិតចូលទៅចាប់រំលោភសេពសន្ថវៈតែមិនបានសម្រេចកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ... Read More »

តុលាការសម្រេចឱ្យចាប់ខ្លួនកញ្ញា សេង ធារី ដាក់ពន្ធនាគារ៦ឆ្នាំ

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៤មិថុនា ឆ្នាំ២០២២នេះ បានប្រកាសសាលក្រមផ្ដន្ទាទោសកញ្ញា សេង ធារី ដាក់ពន្ធនាគារកំណត់៦ឆ្នាំ និងបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទយកទៅអនុវត្តទោសភ្លាមៗខណៈជនជាប់ចោទបានមកស្រែកឡូឡាកូរនៅមុខសាលាដំបូងរាជធានីភ្នំពេញតាំងពីព្រឹក ។      ជាមួយគ្នានេះមានជនជាប់ចោទជាអតីតថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិរួមមាន ... Read More »

លោក ឃួង ស្រេង ថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលបានជួយឧបត្ថម្ភថវិកា៣០០,០០០ដុល្លារដល់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានសម្តែងនូវការគោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រកបដោយក្តីរំភើបរីករាយយ៉ាងក្រៃលែង គោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ គ្មានអ្នកឆ្លង​ ,គ្មាន​អ្នក​ជាសះស្បើយ​ និងគ្មាន​អ្នកជំងឺស្លាប់​​ ​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃអង្គារ​ទី​១៤ ខែមិថុនា​​​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លង​ និងគ្មានឣ្នកជាសះស្បើយ​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៣ ខែមិថុនា​​​​​​​​​ ឆ្នាំ​២០២២​ ... Read More »

ឆក់បានសម្រេចហើយរត់មិនរួចត្រូវប្រជាពលរដ្ឋចាប់ខ្លួនបានប្រគល់ឱ្យសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះបានសម្រេចហើយតែរត់មិនរួចត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ច។     ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៨និង០០នាទីព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្សារត្រពាំងល្វា តាមបណ្ដោយផ្លូវបេតុង(ផ្លូវអង្គតាមិញ)ស្ថិតនៅក្នុងភូមិទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។   ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំសូមបញ្ជាក់ជូនថាការដំឡើងបៀវត្ស នឹងត្រូវចាប់ផ្តើមនៅខែមករាឆ្នាំ២០២៣

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានមានប្រសាសន៍រម្លឹកឡើងវិញថា, ម្សិលមុិញខ្ញុំបានប្រកាសអំពីការដំឡើងបៀវត្ស ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងភាពមិនច្បាស់លាស់ អំពីពេលវេលាដែលបង្កឱ្យមានការភ័ន្តច្រឡំ។ សម្តេចតេជោ ... Read More »

រម្លឹកពីប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រាប់មន្ត្រីត្រូវក្រើនរំលឹកខ្លួនឯងថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយពលរដ្ឋនោះទេ

ភ្នំពេញ ៖ មន្ត្រីត្រូវក្រើនរំលឹកខ្លួនឯងឱ្យជាប់ជាប្រចាំថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយពលរដ្ឋនោះទេ ហើយគោលដៅរបស់ខ្លួន គឺការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។ នេះជាថ្លែង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីម្សិលមុិញ គឺសម្តេចតេជោ ហ៊ុន ... Read More »

លោក ស​ ថេត​ បានចាត់តំណាងលោក សាន សុខសីហា រួមជាមួយលោកចៅសង្កាត់​ និងក្រុមប្រឹក្សាសង្កាត់​ ដេីម្បីចុះត្រួតពិនិត្យបេីកការដ្ឋានសាងសង់ផ្លូវបេតុងឆ្អឹងដែក​ មួយខ្សែ មានបណ្តោយ​ ១១០ម៉ែត្រ និងទទឹង ៥ម៉ែត្រ

ភ្នំពេញ ៖ ដោយបានឃេីញជាក់ស្តែងអំពីស្ថានភាពលំបាក និងមានសំណូមពរពីបងប្អូនប្រជាពលរដ្ឋ លោកនាយកសាលាចំរេីនផល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅព្រឹកថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០២២​ លោក ស​ ថេត​ អនុប្រធានក្រុមការងារខណ្ឌមានជ័យ ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សាសៅ ទី ហេង សំរិន អញ្ជើញចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ដូសទី៥

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៥ បង្ការជំងឺកូវីដ-១៩ នៅវិមានរដ្ឋសភាដែលរៀបចំដោយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ... Read More »

ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមិថុនា នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមិថុនា នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាស របស់ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ ក្រសួងធនធានទឹកនិងឧតុនិយម ... Read More »

សមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួនយុវជន៣នាក់ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត(កាំបិតបុ័ងតោ)

    ភ្នំពេញ ៖ យុវជនចំនួន០៣នាក់ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវធ្វើការឃាត់ខ្លួនក្រោយពីការបង្ក្រាបជាក់ស្តែងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (កាំបិតបុ័ងតោ)។ ការឃាត់ខ្លួនជនសង្ស័យនេះគឺធ្វើឡើងកាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមុខវត្តឧត្តរ៉ាវត្តី ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ... Read More »

លោក Pirlo ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុម Fatih Karagumruk នៅលីគកំពូលទួរគី

ក្លិបបានប្រកាសកាលពីថ្ងៃចន្ទថា អតីតគ្រូបង្វឹកក្រុម Juventus លោក Andrea Pirlo ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅនៃក្រុមកំពូលរបស់ប្រទេសទួរគី Fatih Karagumruk SK ។ ក្លិបសេះបង្កង់ Juventus បានបណ្តេញលោក Pirlo ... Read More »

សង្ស័យតៃកុងងោកមួយភាំងបើករថយន្តបុកចូលផ្ទះលក់បន្លែបណ្ដាលឱ្យអ្នកលក់រងរបួស

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកTOYOTA COROLLA មួយគ្រឿង បើកបរដោយបុរសម្នាក់សង្ស័យងោកមួយភាំងបានជ្រុលចង្កូតបុកចូលផ្ទះលក់បន្លែបណ្ដាលឱ្យបាក់សំយាបផ្ទះ និងខូចខាតបន្លែជាច្រើនមុខ ព្រមទាំងធ្វើឱ្យបុរសម្នាក់ជាអ្នកលក់បន្លែរងរបួសជើងម្ខាងផងដែរ ។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ... Read More »

បង្ហាញខ្លួនជនសង្ស័យ២នាក់និងគ្រឿងញៀនជាង៥៤គីឡូក្រាមមុនបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ហាញមុខជនសង្ស័យ២នាក់ជាប់ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនជាង៥៤គីឡូក្រាមមុន នឹងបញ្ជូនខ្លួនទៅតុលាការ។    គួររំលឹកឡើងវិញថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៤និង១៥នាទី ... Read More »

Newcastle United ចុះហត្ថលេខាលើខ្សែការពារឆ្វេង Matt Targett ពីក្លិប Aston Villaក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ

Newcastle United បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារឆ្វេង Matt Targett របស់ក្លិប Aston Villa ក្នុងតម្លៃ១៥លានផោនលើកិច្ចសន្យារយៈពេល៤ឆ្នាំ។ កីឡាករវ័យ២៦ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមរបស់លោក Eddie Howe ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីរដូវកាលមុនដោយផ្លាស់ទៅកីឡដ្ឋាន St James’ ... Read More »

អធិការនគរបាលស្រុកកណ្ដៀងដឹកនាំមន្ត្រីក្រោមឱវាទចុះអនុវត្តដីកាលោកចៅក្រម

ខេត្តពោធិ៍សាត់ ៖ លោក វរសេនីយ៍ឯក អ៊ុន សុី អធិការនៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀង បានដឹកនាំមន្រ្តីជំនាញក្រោមឱវាទចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែស្ដុក អនុវត្តដីកាលោកចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ដោយឃាត់ខ្លួនជនត្រូវចោទម្នាក់ពីបទលួច ។    ករណីសមត្ថកិច្ចនគរបាលស្រុកកណ្ដៀងចុះអនុវត្តដីកាលោកចៅក្រមខាងលើ ធ្វើឡើងកាលពីវេលាថ្ងៃត្រង់ថ្ងៃចន្ទ ១៤កើត ... Read More »

កម្លាំងនគរបាលជំនាញនៃអធិការក្រុងប៉ៃលិនចុះបង្ក្រាបអ្នកកត់កន្ទុយលេខ៣កន្លែងឃាត់ខ្លួនបាន៣នាក់

ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍របស់លោក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិនបានឲ្យដឹងថា÷កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ម៉ោង១៥និង០០នាទីរសៀល ដោយមានការសម្របសម្រួលនីតិវិធីពីលោក ជា សា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន និងមានការចូលរួមពីលោក ហ៊ី ថៃផេង ... Read More »

បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតនិងរថយន្តក្រឡុកសុីម៉ងត៍ ហើយត្រូវរថយន្តកិនពាក់កណ្ដាលខ្លួន

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតនិងរថយន្តក្រឡុកសុីម៉ងត៍ ហើយត្រូវរថយន្តកិនចំពាក់កណ្ដាលខ្លួន កាលពីវេលាម៉ោង២១ និង២០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ដែលបង្កឡើងនៅត្រង់ចំណុចលេីផ្លូវ២១៧ មុខខ្លោងទ្វារវត្តព្រែកជ្រៃ ស្ថិតក្នុងភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ ... Read More »

ឃាត់ខ្លួនពិរុទ្ធ​២នាក់​ ម្នាក់ពីបទជួញដូរគ្រឿងញៀន​ និងម្នាក់ទៀតពាក់ព័ន្ធលួច

ខេត្ត​បាត់ដំបង៖ ពិរុទ្ធ​២នាក់​ ម្នាក់ពីបទជួញដូរគ្រឿងញៀន​ និងម្នាក់ទៀតពាក់ព័ន្ធលួច​ ត្រូវ​បានកម្លាំងនគរបាលខេត្តបាត់ដំបង​ ឃាត់ខ្លួន​តាមដីកាចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង​ កាលពីថ្ងៃទី​១៣ ខែមិថុនា  ឆ្នាំ២០២២នេះ។  យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាននគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍  នៃអធិការដ្ឋាននគរបាលស្រុកបាណន់​ កាលពីវេលាម៉ោង០៩និង១០នាទី ... Read More »

ជិះម៉ូតូចូលទិញត្រីសាម៉ុននៅហាងចរណៃចេញមកវិញបាត់ម៉ូតូ

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងចូលទិញត្រីសាម៉ុន នៅហាងមួយកន្លែងយីហោ  ចរណៃ  ខណៈចតម៉ូតូទុកនៅមុខហាងរួចចូលទៅក្នុងទិញត្រីសាម៉ុន ស្រាប់តែចេញមកវិញត្រូវជនសង្ស័យលួចកាច់សោ កម៉ូតូយកទៅបាត់។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង០០នាទីយប់ថ្ងៃទី១៣  ខែមិថុនា ឆ្នាំ២០២២ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចហាងលក់ត្រីសាម៉ុនមួយកន្លែង យីហោ ចរណៃ ... Read More »

បុរសម្នាក់ ត្រូវបានគេប្រទះ ឃើញដេកស្លាប់ក្នុងថ្លុកឈាម ក្នុងបន្ទប់ផ្ទះសំណាក់ ផ្ការំចង់ បន្ទប់លេខ ៧៧៧៧ ស្រុកបវេល

ខេត្តបាត់ដំបង ៖ បុរសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់ សង្ស័យជាករណីឃាតកម្ម ។ ហេតុការណ៍ខាងលើនេះ បណ្ដាលឱ្យមានការភ្ញាក់ផ្អើល វេលាម៉ោង១រសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២២។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុកាលពីពេលព្រលប់ថ្ងៃទី ១២ ... Read More »

សប្ដាហ៍ទី២ខែមិថុនា មានភ្ញៀវទេសចរជិត៣៣ម៉ឺននាក់ចេញដើរកម្សាន្ត, ខេត្តព្រៃវែងទទួលបានច្រើនជាងគេ

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹង​នៅយប់ថ្ងៃ​ចន្ទ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០២២ មានភ្ញៀវសរុបមានចំនួន៣២៧,១៥៤នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣១០,២៥០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៦,៩០៤នាក់។ ក្រសួង​ទេសចរណ៍​ បានបន្ថែមថា​ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ... Read More »

អតីតប្តីសុំស្លាប់ទៅតាមអតីតប្រពន្ធ តែវាសនាតម្រូវឱ្យជាប់គុក ព្រោះបាញ់សម្លាប់អតីតប្រពន្ធនៅចាក់អង្រែក្រោម ខណ្ឌមានជ័យ

ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ តុលាការបានសម្រេច ឃុំខ្លួនអតីតប្តី ដែលបានបាញ់សម្លាប់អតីតប្រពន្ធ បណ្តាលឲ្យស្លាប់ នៅខណ្ឌមានជ័យហើយ ក្រោមការចោទប្រកាន់ពីបទ អំពើឃាតកម្មដោយគិតទុកជាមុន និង កាន់កាប់អាវុធដោយខុសច្បាប់ ។ សូមបញ្ជាក់ថា ... Read More »

ផាកពិន័យយានយន្ត ២៣១គ្រឿង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ!

ភ្នំពេញ៖ យោងតាម​របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​ បានឱ្យដឹងថា​ កម្លាំងនគរបាលទូទាំងប្រទេស​ បានធ្វេីការ​ត្រួតពិនិត្យ និងផាកពិន័យ​យានយន្តសរុបចំនួន ២៣១គ្រឿង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងនោះមានម៉ូតូ ២១៣គ្រឿង និងរថយន្ត ... Read More »

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញសេចក្តីជូនដំណឹង ស្តីពីការបង់ពន្ធនិងអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស

ភ្នំពេញ ៖ អនុលោមតាមខ្លឹមសារលិខិតលេខ ៤៨២ សជណហន ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងលេខ ១៩៨៣ ២១ អគរ ចុះថ្ងៃទី១៩ ខែកញ្ញា ... Read More »

មេដឹកនាំគីម ជុងអ៊ុន ចេញបញ្ជាឱ្យបង្ក្រាបលើក្រុមមន្ត្រី«មិនសមរម្យ និងមិនស្របតាមមាគ៌ាបដិវត្តន៍»

សារព័ត៌មាន AP នៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងនៅថ្ងៃចន្ទនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឱ្យមានការបង្រ្កាបលើក្រុមមន្ត្រីដែលរំលោភលើអំណាចរបស់ខ្លួន ... Read More »

លួចសំបកកង់រថយន្តចាស់ៗក្នុងក្រុមហ៊ុន7NGតំណាងក្រុមហ៊ុនដឹងប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន

ខេត្តកណ្ដាល ៖ ជនសង្ស័យ​៣នាក់​ លួចសំបកកង់រថយន្តចាស់ៗរបស់ក្រុមហ៊ុន7NG ដែលក្រុមហ៊ុនបានប្រមូលទិញបាន បម្រុងដឹកចេញទៅក្រៅ តែចៃដន្យសន្តិសុខយាមកាមឃើញទាន់ ឃាត់ខ្លួនប្រគល់ឲ្យតំណាងក្រុមប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការបន្ត។ករណីនេះបានកើតឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២០និង៤៥នាទីយប់  ចំណុចក្រុមហ៊ុន7NG ភូមិ វិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ... Read More »

នគរបាលបង្ក្រាបក្មេងស្ទាវ១ក្រុម បង្កអសន្តិសុខតាមទីសាធារណៈ

ខេត្តបន្ទាយមានជ័យ ៖ ក្រុមក្មេងស្ទាវមួយក្រុមតែងតែបង្ហោះម៉ូតូនិងកែច្នៃបំពង់ស៊ីម៉ាំងលាន់ឮរំពងតាមទីសាធារណៈត្រូវកម្លាំងនគរបាលឃាត់ខ្លួននៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២២នេះ ។  លោក ស៊ី ឌី អធិការនគរបាលលក្រុងសិរីសោភ័ណបានឲ្យដឹងថា នគរបាលក្រុងសិរីសោភ័ណបានចេញប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើងជិះម៉ូតូបង្ហោះ  កែច្នៃបំពង់ស៊ីម៉ាំងលឺខ្លាំងនិងជិះម៉ូតូរេពេញផ្លូវឃាត់ខ្លួន ២៦នាក់ ។ ... Read More »