ព័ត៌មានទាន់ហេតុការណ៍៖
'

ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)

(តពីលេខមុន)   នៅខេត្តកំពង់ឆ្នាំង អ្នកស្រុកធ្វើពិធីឡើងអ្នកតាឃ្លាំងមឿងនិងប្រពន្ធអ្នកតារបស់គេនៅខែជេស្ឋដើម្បីសុំឲ្យមានភ្លៀងធ្លាក់តាមរដូវកាល និងឲ្យបានប្រកបដោយសេចក្តីសុខគ្រប់ ឯគ្រឿងសំណែនមានច្រើនមុខ ហើយសំខាន់ណាស់ ព្រោះគេឃើញមានដល់ទៅគោផង ។ របៀបបញ្ជាន់រូបអ្នកតា បើកាលណាអ្នកស្រុកសុំឲ្យមានភ្លៀងធ្លាក់ច្រើន សំណឹងដែលគេបបួលនោះចេះតែរាំលុះត្រាតែញើសចេញហៀរពេញទាំងខ្លួនដូចគេងូតទឹកទើបឈប់។ តែបើគេត្រូវការសុំសេចក្តីសុខវិញ ត្រូវទុកសំណែនទាំងឡាយលើសង្ឃឹក ហើយនាំយកទៅបញ្ចេញចោលនៅទី ... Read More »

រន្ធត់ណាស់.!! ម៉ូតូធុនធំពន្លះម៉ូតូធុនតូចដាច់ជាពីរកំណាត់​ហើយត្រូវរថយន្តកិនបន្ថែមបណ្ដាលឱ្យមនុស្ស២នាក់ស្លាប់ រងរបួសធ្ងន់២នាក់នៅក្បែរផ្សារគគីរ

ខេត្តកណ្ដាល​ ៖​ យ៉ាងហោចណាស់ក៏មានបុរស២នាក់បានស្លាប់នៅនឹងកន្លែងកេីតហេតុ និងបុរស២នាក់ទៀតរងរបួសធ្ងន់​នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូធុនធំជាមួយនឹងម៉ូតូហុងដាឌ្រីមបុកគ្នាក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង​ ហើយស្របពេលគ្នានោះមានរថយន្តកុងតឺន័របើកមកកិនបន្ថែមរួចបេីកគេចបាត់ស្រមោល​ កាលពីវេលាម៉ោង៨​និង៣០នាទីយប់​ ថ្ងៃទី២​ ខែមីនា​ ឆ្នាំ​២០២២​ នៅចម្ងាយពីផ្សារគគីរប្រហែល១០០ម៉ែត្រ​ តាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងឃុំគគីរ​ ស្រុកកៀនស្វាយ​ ខេត្តកណ្ដាល​ ។  ... Read More »

ភ្ញាក់ផ្អើលរឿងតារាភូមា Paing Takhon ត្រូវបានដោះលែងឲ្យមានសេរីភាពវិញបន្ទាប់ពីជាប់ឃុំអស់ពេលជិត១ឆ្នាំ

មីយ៉ានម៉ា ៖ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមក្រោយពីតារាសម្តែងនិងម៉ូឌែលមីយ៉ាន់ម៉ា លោក Paing Takhon ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ក្រោយរដ្ឋាភិបាលយោធាប្រទេសភូមាប្រកាសដោះលែង ដែលដំណឹងនេះធ្វើឲ្យអ្នកគាំទ្ររបស់លោកសម្តែងនូវការត្រេកអរនិងសប្បាយរីករាយយ៉ាងខ្លាំងដែលក្នុងនេះសូម្បីតែផលិតករនិងសិល្បករនៅកម្ពុជាក៏បានទាំងថ្លែងការសាទរផងដែរ។   យោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មានប្រទេសថៃនៅថ្ងៃទី ២ ខែ មីនា ឆ្នាំ២០២២នេះបានលើកឡើងថា តារាសម្តែងនិងម៉ូឌែលលោក ... Read More »

លទ្ធផលនៃការវាយប្រហាររបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនរយៈពេល៧ថ្ងៃ

យុទ្ធនាការវាយប្រហាររបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនរយៈពេល ៧ថ្ងៃកន្លងមកនេះគឺទាហានរុស្ស៊ីបានវាយប្រហារកម្ទេចគោលដៅហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ចំនួន១.៥០២កន្លែង និងសម្ភារសឹក។ អ្នកនាំពាក្យកម្លាំងទាហានរុស្ស៊ីបានបញ្ជាក់ថា កម្លាំងទាហានរុស្ស៊ីបានបំផ្លាញទីបញ្ជាការនិងទំនាក់ទំនងយោធាចំនួន៥១កន្លែង, ប្រព័ន្ធរ៉ាដា៥១ស្ថានីយ, ប្រព័ន្ធការពារដែនអាកាស៣៨ប្រព័ន្ធ មានមីស៊ីលការពារដែនអាកាស S-300, Muk M-1 និង Osa ។ ... Read More »

អភិបាល​ខេត្ត​ព្រះសីហនុ​ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យដំណើរការសាងសង់អគារសិក្សា ០១ខ្នងដែលមានតម្លៃ ៦២ម៉ឺនដុល្លារអាមេរិក

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ​ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដំណើរការសាងសង់ អគារសិក្សា ០១ខ្នង នៅក្នុងបរិវេណអនុវិទ្យាល័យទួលកែវ ស្ថិតនៅឃុំទឹកល្អក់ ... Read More »

ជាលើកដំបូងដែលវៀតណាមមានករណីឆ្លងកូវីដ-១៩កើនឡើងដល់ទៅជាង១១០ពាន់នាក់ក្នុងរយៈពេល២៤ម៉ោង

ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃទី២ខែមីនា បានប្រកាសថា ចំនួនអ្នកឆ្លងកូវីដ-១៩នៅទូទាំងប្រទេសវៀតណាមក្នុងរយៈពេល ២៤ម៉ោងកន្លងមកមានរហូតដល់ទៅ១១០.៣០១នាក់ ។ ជាមួយគ្នានេះដែរក៏មានអ្នកស្លាប់ដោយកូវីដ -១៩ ចំនួន១១៤នាក់ផងដែរ។ ករណីឆ្លងកូវីដគឺនៅ៦៣ខេត្ត/ក្រុងទូទាំងប្រទេស ក្នុងនោះនៅរដ្ឋធានីហាណូយមានករណីឆ្លង ១៥.១១៤នាក់, បាក់និញ ៤៦៩៨នាក់, ងេអាង៤៣២៩នាក់ … ... Read More »

លោកឧត្តមសេនីយ៍ទោ ឯម កុសល ដឹកនាំកិច្ចប្រជុំ​ត្រួតពិនិត្យ​ និងពង្រឹងការងារជំនាញ​ ដល់អធិការដ្ឋាននគរបាលស្រុកជេីងព្រៃ​

ខេត្តកំពង់ចាម ៖ នៅរសៀល​ថ្ងៃទី០២ ខែមីនា​ ឆ្នាំ២០២២​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានដឹកនាំកិច្ចប្រជុំ​ត្រួតពិនិត្យ​ និងពង្រឹងការងារជំនាញ​ ដល់អធិការដ្ឋាននគរបាលស្រុកជេីងព្រៃ​ ៖ ១-​ផ្សព្វផ្សាយដល់អធិការដ្ឋាននគរបាលស្រុកជេីងព្រៃ​ ត្រៀមឯកសារចាំបាច់ក្នុងការចូលរួមក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២១ ... Read More »

បាក់ដីនៅទីតាំងខួងរ៉ែត្បូងនៅមីយ៉ាន់ម៉ា ស្លាប់១៥នាក់

កាលពីថ្ងៃទី១ខែមីនា ពលរដ្ឋនៅក្នុងតំបន់ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ដែលជាតំបន់ខួងយករ៉ែត្បូងទ្រង់ទ្រាយធំបំផុតនៅលើពិភពលោក បានប្រឈមនឹងគ្រោះថ្នាក់បាក់ដីទ្រង់ទ្រាយធំសម្លាប់មនុស្ស១៥នាក់និងបាត់ខ្លួន ៣៥នាក់។ ហេតុការណ៍គ្រោះថ្នាក់បាក់ដីនេះកើតឡើងតាំងពីយប់ថ្ងៃទី ២៨ ខែកុម្ភៈ នៅក្នុងស្រុក Hpakant ស្ថិតក្នុងរដ្ឋ កាឈីន ដែលជាតំបន់ភ្នំដាច់ស្រយាលមួយ ។ ក្រុមសកម្មជននយោបាយបានលើកឡើងថា ... Read More »

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ចូលរួមសន្និបាតសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ​៖​ លោកឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​  ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ និងជាប្រធានកិត្តិយសសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យនាថ្ងៃទី២​ ខែមីនា​ ឆ្នាំ២០២២​នេះ​ បានអញ្ជើញជាអធិបតីក្នុងសន្និបាតសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ ។ ថ្លែងក្នុងនាមប្រធានក្រមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងជាប្រធានកិត្តិយសសមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ នាឱកាសនោះ​ លោកឧបនាយករដ្ឋមន្រ្តី​ ... Read More »

សមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀនជាង១ពាន់ករណីដកហូតថ្នាំញៀនជាង ៦០០គីឡូក្រាមបើគិតត្រឹមដើមឆ្នាំ២០២២នេះ

ភ្នំពេញ ៖ សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរគ្រឿងញៀនជាហូរហែរ ខណៈដែលក្រុមឧក្រិដ្ឋជនគ្រឿងញៀន តែងតែប៉ុនប៉ងនាំគ្រឿងញៀនឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីយកទៅជួញដូរ និងចែកចាយទៅកាន់បណ្តាប្រទេសផ្សេងៗទៀត  ។    សូមបញ្ជាក់ថា សមត្ថកិច្ច បានចាត់វិធានការទប់ស្កាត់គ្រប់កាលៈទេសៈ ក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀនជាបន្តបន្ទាប់ ដែលមួយខែៗ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់របស់ប្រទេសកម្ពុជាយើង ... Read More »

ទីក្រុងធំទីពីររបស់អ៊ុយក្រែនធ្លាប់តែស្រស់បំព្រង ពេលនេះខ្ទេចខ្ទីដោយសារតែសង្គ្រាម(មានវីដេអូ)

ទីក្រុងជាច្រើននៅក្នុងប្រទេសអ៊ុយក្រែនត្រូវបានកម្លាំងទាហានគ្រប់គ្រង តែថ្មីៗនេះរុស្ស៊ីបានគ្រប់គ្រងទាំងស្រុងទីក្រុង Kherson ហើយជាមួយគ្នានេះកម្លាំងទាហានឆត្រយោងរបស់រុស្ស៊ីបានចូលទៅកាន់ទីក្រុង Kharkivទៀត ។ តាមការលើកឡើងរបស់អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅថ្ងៃទី២ ខែមីនានេះ បានប្រកាសថា កម្លាំងទាហានរុស្ស៊ីបានបើកការវាយប្រហារពីគ្រប់ទិសទីមកលើគោលដៅក្នុងប្រទេសអ៊ុយក្រែន បណ្តាលឱ្យខូចខាតយ៉ាងច្រើន។ តាមសារព័ត៌មាន Independent , ... Read More »

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន ០៣ខ្នងក្នុងចំណោមនោះ០១ខ្នងឆេះទាំងស្រុង

ខេត្តបន្ទាយមានជ័យ៖ ផ្ទះប្រជាពលរដ្ឋចំនួន០៣ខ្នងត្រូវអគ្គិភ័យឆាបឆេះ ក្នុងនោះមាន០១ខ្នងត្រូវអគ្គិភ័យឆាបឆេះទាំងស្រុងនៅវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នៅជិតផ្សារតូចក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ  ។ នៅក្នុងហេតុការណ៍គេបានសង្កេតឃើញ លោក ហ៊ិល រ៉ាយ៉ា អភិបាលក្រុងសិរីសោ​ភ័ណ បានចុះទៅដល់ន្លែងកើតហេតុនឹងបានជម្រុញឲ្យរថយន្តពន្លត់អគ្គិភ័យឲ្យមកជាបន្ទាន់។ គេឃើញមានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ... Read More »

កម្លាំង​នគរបាល​ចម្រុះ​ខេត្ត​ព្រះសីហនុ​ ចេញ​ល្បាត​ចល័ត​​ ដេីម្បីរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ និងធ្វើ​តេស្តរកសារធាតុញៀន​​លេីក្រុមអ្នក​បេី​កបររថយន្តធុនធំ

ខេត្តព្រះសីហនុ៖ កម្លាំង​នគរបាល​ចម្រុះ​ខេត្ត​ព្រះសីហនុ​ នៅរសៀលថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ​ បានចេញ​ល្បាត​ចល័ត​​ ដេីម្បីរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ និងធ្វើ​តេស្តរកសារធាតុញៀន​​លេីក្រុមអ្នក​បេី​កបររថយន្តធុនធំ​។  ... Read More »

សម្ដេចក្រឡាហោម​ ស​ ខេង​ ផ្ញេីសារលិខិតអបអរសាទរខួបលេីកទី១១១​ ទិវាអន្តរជាតិនារី​ ៨មីនា​ ឆ្នាំ២០២២​ !

ភ្នំពេញ ៖ សារលិខិតផ្ញេីជូន​ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល នគរបាលជាតិ មន្ត្រីពន្ធនាគារ ព្រមទាំងមន្ត្រីរាជការជានារីថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ​ ក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយបរិយាកាសរីករាយ នៃខួបលើកទី១១១ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២២នេះ ខ្ញុំ ... Read More »

ប្រព័ន្ធផ្សព្វផ្សាយរុស្សុី៖ អាវុធណាតូក៏មិនអាចជួយអ៊ុយក្រែនទប់ទល់ជាមួយរុស្ស៊ីបានដែរ

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា រុស្ស៊ីយកប្រៀបទៅលើអ៊ុយក្រែនយ៉ាងច្រើននៅក្នុងសង្គ្រាមនេះ ដោយអាចនិយាយបានថា ៥ទល់នឹង១ ។ បើទោះបីមានការជួយតិចតួចពីអង្គការណាតូក្តី ក៏អ៊ុយក្រែនពិបាកកែប្រែស្ថានភាពនៃសង្គ្រាមនេះណាស់។ ក្រោយពីរុស្សុីបញ្ជូនទាហានទៅវាយប្រហារអ៊ុយក្រែន មានការវិភាគជាច្រើនស្តីពីលទ្ធផលនៃសង្គ្រាមនេះ ។ ក្នុងពេលនេះដែរបណ្តាប្រទេសលោកខាងលិចមិនអាចជួយអ្វីដល់អ៊ុយក្រែនបានឡើយក្រៅតែពីទទួលជនភៀសខ្លួន ជួយក្នុងសកម្មភាពមនុស្សធម៌តែប៉ុណ្ណោះ។ ទាំងនោះហើយទាហានអ៊ុយក្រែនមិនអាចទប់ទល់ជាមួយរុស្ស៊ីបានយូរនោះឡើយ។ ក្នុងពេលនេះដែរអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR ... Read More »

វិបត្តិអ៊ុយក្រែន ៖ ក្លិប Shakhtar Donetsk ជម្លៀសកីឡាករប្រេស៊ីលទៅរូម៉ានី

ក្លិប Shakhtar Donetsk បានជម្លៀសកីឡាករប្រេស៊ីលរបស់ពួកគេទៅកាន់ប្រទេសរ៉ូម៉ានីបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ ក្លិបនៅក្របខ័ណ្ឌ Premier League របស់អ៊ុយក្រែនមួយនេះបានធ្វើការជាមួយ UEFA ដើម្បីផ្លាស់ទីកីឡាករ១២នាក់ចេញពីជម្លោះ ដែលនៅតែបន្តកើនឡើងទូទាំងប្រទេស។ ក្លិប Shakhtar បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្លិប ... Read More »

កម្លាំងកងរាជអាវុធហត្ថចាប់ខ្លួននាយកក្រុមហ៊ុនម្នាក់ពាក់ព័ន្ធករណីចេញសែកស្អុយមានទឹកប្រាក់ជាង១លានដុល្លារអាមេរិកបញ្ជូនទៅសាលាដំបូង

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនអគ្គនាយកក្រុមហ៊ុនមួយទៅកាន់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធពីបទរំលោភលើទំនុកចិត្ត និងក្លែងឯកសារ ផ្តើមចេញពីប្រើប្រាស់មូលប្បទានបត្រអត់សាច់ប្រាក់ ពោលគឺសែកស្អុយលើទឹកប្រាក់ប្រមាណជាង១លានដុល្លារអាមេរិក ដែលមានសំណុំរឿង២ និងដើមបណ្តឹង២ នាក់ដែរ ។     ជនសង្ស័យឈ្មោះ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគាស់ផ្ទះគេលួចយកទូរស័ព្ទដៃ

ខេត្តបាត់ដំបង៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគាស់ផ្ទះគេលួចយកទូរស័ព្ទ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទី នៅចំណុចក្រុម០៥ ភូមិស្វាយជ្រំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។    សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពយកពូថៅនិងកាំបិតកាប់វាយផ្ដាច់សោបន្ទប់ផ្ទះរបស់ជនរងគ្រោះឈ្មោះថុន ថៃ ... Read More »

មន្ត្រីសាខា ក.ប.ប. ខេត្តតាកែវ នាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារឃ្លាំពិនិត្យការនាំចូលគ្រឿងសមុទ្រ

ខេត្ត​តាកែវ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ នៅព្រឹកថ្ងៃ​ពុធ​ទី​០២​ ខែមីនា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា៖​ ​ដើម្បីបន្តនិរន្តរភាពនៃការគាំពារសុខុមាលភាពដល់ប្រជាពលរដ្ឋ មន្រ្តីជំនាញ ក.ប.ប. បានបន្តការចុះត្រួតពិនិត្យនូវទំនិញជាគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទដែលដាក់ចរាចរលក់នៅលើទីផ្សារ។ ក្នុង​គោលបំណងគឺដើម្បីស្វែករកទំនិញមិនមានអនុលោមភាព ចៀសវាងអ្នកប្រើប្រាស់ទិញយកទៅប្រើប្រាស់ ... Read More »

ឃាត់រថយន្តក្រុងដឹកទំនិញនាំចូលចំនួន៨គ្រឿង រកឃើញនូវបទល្មើសក្លែងបន្លំ មិនមានអនុលោមភាព, រំលោភកម្មសិទ្ធិបញ្ញា និងមិនមានឯកសារពាក់ព័ន្ធនឹងការនាំចូល

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅរសៀល​ថ្ងៃ​ពុធ​ទី​០២​ ខែមីនា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ ដោយមានការចង្អុលបង្ហាញជាប្រចាំពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការដឹកនាំបញ្ជាផ្ទាល់ពី ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទអាស៊ានណាប៉ូល លើកទី៤០

ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »

ជីដូនអង្គុយនិយាយគ្នាលេងភ្លេចខ្លួនចៅប្រុសលង់ទឹកបៀរស្លាប់ផ្អើលទាំងយប់

ខេត្តស្វាយរៀង ៖ មានការស្រែកទ្រហោយំពីសំណាក់ជីដូននិងក្រុមគ្រួសារខណៈប្រទះឃើញកូនប្រុសលង់ក្នុងទឹកបៀរខាងក្រោយផ្ទះចំងាយ១០ម៉ែត្របង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១ខែមីនាឆ្នាំ២០២២ស្ថិតក្នុងភូមិត្រឡាច ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាក្មេងប្រុសខាងលើមានឈ្មោះ មាន លីហុង អាយុ០១ឆ្នាំ៦ខែមានឪពុកឈ្មោះដៀប រាត្រី អាយុ៣០ឆ្នាំ មុខរបរកសិករនិងម្ដាយឈ្មោះយឿន ... Read More »

ម៉ូតូសណ្តោងរ៉ឺម៉កបុករថយន្តឆ្លងផ្លូវរងការខូចខាត

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូសណ្តោងរ៉ឺម៉កលឿនមិនប្រយ័ត្នជ្រុលបុករថយន្តបេីកឆ្លងផ្លូវពីចំហៀងពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង១០នាទីរសៀល​ ថ្ងៃទី២​ ខែមីនា​ ឆ្នាំ២០២២​ នៅចំណុចតំបន់សេដ្ឋកិច្ចពិសេស​ តាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងសង្កាត់កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។  តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកKIA​ ពណ៌ទឹកប្រាក់​ពាក់ស្លាកលេខភ្នំពេញ2AV 7112​ ... Read More »

រថយន្តខ្នាតយក្សប្រភេទV1 ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្ក្រាប ខណ:ដឹកដំឡូងមីបែរជាលួចបង្កប់ឈើល្មើសច្បាប់

ខេត្តស្ទឹងត្រែង៖ ខណៈដែលតម្លៃដំឡូងមីកំពុងហក់ឡើងខ្ពស់គួរជាទីគាប់ប្រសើរដល់ប្រជាកសិករដែលប្រកបរបរកសិកម្មដាំដំឡូងមីនោះ បែរជាឈ្មួញកណ្តាលដឹកដំឡូងមីលួចបង្កប់ឈើល្មើសច្បាប់ពីក្រោមធ្វើឱ្យបែកធ្លាយដល់កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងចុះមកស្ទាក់ឃាត់និងបង្ក្រាបបាននៅវេលាម៉ោង៨ៈ០០នាទី ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចគោលដៅ ចរាចរណ៍អូរច្រឡង់ ... Read More »

សម្តេចតេជោ ៖ មិនអាចធានាសន្តិភាពផ្លូវចិត្តដល់មនុស្សមួយចំនួននោះទេ តែសម្តេចអាចធានាបានថានឹងមិនមានជម្លោះប្រដាប់អាវុធនៅលើដែនដីដ៏កំសត់ (កម្ពុជា) នេះទេ !

ភ្នំពេញ ៖ មិនអាចធានាសន្តិភាពផ្លូវចិត្តដល់មនុស្សមួយចំនួននោះទេ តែសម្តេចអាចធានាបានថានឹងមិនមានជម្លោះប្រដាប់អាវុធនៅលើដែនដីដ៏កំសត់ (កម្ពុជា) នេះទេ។ នេះជាប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ តាមរយៈប្រសាសន៍នេះដែលយើងទាំងអស់គ្នាត្រូវចងចាំថា, យើងត្រូវទទួលស្គាល់ពីតម្លៃដែលមិនអាចកាត់ថ្លៃបាននោះគឺ ... Read More »

អំណោយមនុស្សធម៌អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ចែកជូនមជ្ឈមណ្ឌលបុរីទារក និងកុមារសរុបចំនួន ១៦០នាក់

ភ្នំពេញ៖ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ នៅវេលាម៉ោង ៨​ និង៣០នាទីព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ... Read More »

សម្ដេចតេជោ ហ៊ុនសែន ៖ ចាប់ពីពេលនេះទៅ ផ្លូវនឹងចាក់បេតុង កៅស៊ូដើម្បីធានានូវការប្រើប្រាស់បានយូរ ជាចំណងដៃដល់ជនរួមជាតិ !

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា  បានរំម្លឹកពីប្រវត្តិនៃការសាងសង់ផ្លូវនៅប្រទេសកម្ពុជាដោយសម្ដេចថាពីមុនរដ្ឋាភិបាលចង់បានផ្លូវដែលវែងតែកៅស៊ូស្ដើងជាប់មិនបានយូរយ៉ាងណាសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋសិន ទោះជាយ៉ាងដោយសារការដឹកជញ្ជូនកាន់តែរីកចម្រើននោះចាំបាច់ត្រូវបង្កើននូវគុណភាពផ្លូវសម្រាប់ធ្វើដំណើរ។ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថាចាប់ពីពេលនេះទៅការសាងសង់ផ្លូវត្រូវធ្វើផ្លូវដែលមានគុណភាពដោយបេតុងកៅស៊ូតែម្ដងដើម្បីធានាដល់ការប្រើប្រាស់។ សម្ដេចតេជោ ហ៊ុន សែន ... Read More »

លោកស្រី​វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ ដឹកនាំប្រជុំពិភាក្សា ជាមួយគណៈប្រតិភូអង្គការសុខភាពពិភពលោក​ នៃទីស្នាក់ការកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុង​កិច្ចខិតខំប្រឹងប្រែងនៃកម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា

ភ្នំពេញ​៖​ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល  និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នាព្រឹកថ្ងៃពុធ ១៤រោច ... Read More »

ខួបទី ១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពី ខួបទី ១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍» ... Read More »

Man Utd ដាក់គោលដៅកីឡាករ Victor Osimhen របស់ Napoli ជាមួយនឹងតម្លៃគួរឱ្យចាប់អារម្មណ៍

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេកំណត់តម្លៃខ្លួនក្នុងការផ្លាស់ប្តូររដូវក្តៅសម្រាប់ខ្សែប្រយុទ្ធក្រុម Napoli កីឡាករ Victor Osimhen ។ ក្រុមបិសាចក្រហម Manchester United បាននិងកំពុងតាមដានយ៉ាងជិតស្និទ្ធលើកីឡាករអន្តរជាតិនីហ្សេរីយ៉ារូបនេះ ដោយមានគោលបំណងចុះហត្ថលេខារូបគេនៅក្នុងទីផ្សារដោះដូរកីឡាករខាងមុខ។ គ្រូបង្វឹកបណ្ដោះអាសន្នលោក ... Read More »