ព័ត៌មានទាន់ហេតុការណ៍៖
'

អភិបាល​ខេត្ត​កំពង់ចាម​ “សូមមន្ត្រីគណបក្សគ្រប់ថ្នាក់ ប្រកាន់យកគោលការណ៍” រក្សាចាស់ បង្កើតថ្មី ” បន្តគៀងគរ ពង្រឹង ពង្រីកសមាជិកថ្មី និងសមាជិកមកពីគណបក្សផ្សេងៗ ឱ្យ​មករួមជីវភាពនយោបាយជាគណបក្សប្រជាជនកម្ពុជា

ខេត្ត​កំពង់ចាម​៖​ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩  ខែកុម្ភៈ  ឆ្នាំ២០២២នេះបានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ... Read More »

WHO៖ យើងត្រូវការប្រាក់ដើម្បីបិទបញ្ចប់កូវីដ-១៩នៅក្នុងឆ្នាំ២០២២នេះ

កន្លងមកអង្គការសុខភាពពិភពលោកបានប្រកាសថា កូវីដ-១៩ អាចនឹងបិទបញ្ចប់នៅក្នុងឆ្នាំ២០២២នេះ ក្រោយពេលប្រទេសជាច្រើនបានឆ្លងផុតចំណុចកំពូលនៃការឆ្លង ពិសេសគឺនៅតំបន់អឺរ៉ុបនិងអាមេរិក។ ប្រទេសជាច្រើនក៏បានសម្រេចលុបចោលការរឹតត្បិតទប់ស្កាត់កូវីដ-១៩ ហើយប្រទេសខ្លះទៀតក៏បានបើកទ្វារទាំងស្រុង។ ដើម្បីសម្រេចបានគោលដៅបញ្ចប់ការឆ្លងកូវីដ-១៩ ហើយចាត់ទុកថាជាជំងឺធម្មតាដូចជាផ្តាសាយនោះ គឺពលរដ្ឋនៅលើពិភពលោកត្រូវតែសម្រេចបានការចាក់វ៉ាកសាំងយ៉ាងតិច៧០%នៃពលរដ្ឋសរុប។ នៅពេលនេះប្រមុខ WHO ជំរុញឱ្យបង្កើនកិច្ចសហប្រតិបត្តិការ និងជំនួយហិរញ្ញវត្ថុដើម្បីបិទបញ្ចប់កូវីដ-១៩។ អគ្គនាយកអង្គការសុខភាពពិភពលោក ... Read More »

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​ទេសចរណ៍​ រមណីយដ្ឋានទឹកធ្លាក់​ភ្នំ​ខៀវ ឬអូរតាវ៉ៅ ជា​រមណីយដ្ឋាន​ទេសចរណ៍ ដ៏ល្បីល្បាញ​មួយ​របស់​ខេត្ត​ប៉ៃលិន

ខេត្ត​ប៉ៃលិន​៖​ លោកស្រី​ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ អមដំណើរដោយលោក ឃ្លោក នួយ អភិបាលរងខេត្ត លោកប្រធានមន្ទីរទេសចរណ៍ខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានអញ្ជើញធ្វើទស្សនកិច្ចនៅរមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ភ្នំខៀវ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹងនៅរសៀលថ្ងៃ​សៅរ៍​ទី​១៩​ ខែកុម្ភៈ​ ... Read More »

បាតុកម្ម«ក្បួនរថយន្តសេរី»ត្រូវប៉ូលិសកាណាដាបំបែកយ៉ាងចាស់ដៃ

កម្លាំងប៉ូលិសរដ្ឋធានីអូតាវ៉ាប្រទេសកាណាដាបានចាប់ផ្តើមបំបែកហ្វូងបាតុកររថយន្តដើម្បីផ្តល់ជីវភាពរស់នៅដូចដើមវិញជូនពលរដ្ឋ។ កម្លាំងប៉ូលិសបានប្រើរថយន្តស្ទូច សណ្តោង អូសរថយន្តរបស់ក្រុមបាតុករចេញពីផ្លូវដើម្បីបើកចរាចរណ៍ឡើងវិញក្រោយការបិទអស់ជាច្រើនសប្តាហ៍មក។ តាមសារព័ត៌មាន The Guardianបានផ្សាយថា មានមនុស្ស៧០នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះក៏មានមេដឹកនាំបាតុកម្មផងដែរ ។ ជាមួយគ្នានេះដែរ មានរថយន្ត២១គ្រឿងត្រូវរថយន្តស្ទូច របស់ប៉ូលិសអូសចេញ។ សកម្មភាពខាងលើរបស់កម្លាំងប៉ូលិសដែលប្រើធម៌ក្តៅបំបែកក្រុមបាតុករ ក្រោយពេលនាយករដ្ឋមន្ត្រីកាណាដាលោកJustin ... Read More »

លោក​ សុក​ ផេង​៖​ បច្ចុប្បន្នក្រុមអគតិបាននិងកំពុងធ្វើចលនាភូតភរ មកដល់ទៀតហើយ​ សូមបងប្អូនមេក្រុមបក្ស ជួយក្រើនរំលឹកដល់សមាជិកខ្លួនកុំឱ្យចាញ់បោកក្រុមអគតិនេះ

ខេត្ត​កំពង់ចាម​៖​ លោក សុក ផេង រដ្ឋលេខាធិការទីស្ដីការគណ:រដ្ឋមន្រ្តីប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំល្វាលើ​ នៅថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំឆ្លូវ ព.ស២៥៦៥ ត្រូវនិងថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២២នេះ​ បានអញ្ជើញចុះមូលដ្ឋានជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សភូមិ ចំនួន៣ភូមិនៅស្រុកចំការលើ ... Read More »

លោក​ ដួង​ តារា​៖​ កម្លាំងសាមគ្គីបានជួយជីវិតថ្មីនៃគ្រូបង្រៀនខេត្តបាត់ដំបង

ខេត្ត​បាត់ដំបង​៖​ លោក​ ដួង​ តារា​ ជំនួយការសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកម្ពុជា និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​​​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ថា៖​ “ខ្ញុំសូមជូននូវមហាកុសលផលបុណ្យនៃអំពេីល្អដល់បងប្អូនទាំងអស់គ្នាដែលបានចូលរួមជួយគ្រួសារគ្រូបង្រៀននៅខេត្តបាត់ដំបងថ្ងៃនេះ​ “។  ... Read More »

ការប្រឈមមុខតានតឹងកាន់តែខ្លាំង រវាងរុស្ស៊ីនឹងអ៊ុយក្រែន អាមេរិកកើបលុយកាន់តែច្រើន

នៅថ្ងៃទី១៨ខែកុម្ភៈ អាមេរិកបានអនុម័តលក់រថក្រោះ រថយន្តចម្បាំងនិងអាវុធជាច្រើនផ្សេងទៀតឱ្យទៅប្រទេសប៉ូឡូញមានតម្លៃរហូតដល់ជាង៦ពាន់លានដុល្លារ ។ កិច្ចព្រមព្រៀងលក់អាវុធខាងលើ កើតឡើងក្នុងពេលដែលរុស្ស៊ីនិងអ៊ុយក្រែនកំពុងប្រឈមមុខតានតឹងដាក់គ្នា ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងប្រទេសប៉ូឡូញ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austinបានបញ្ជាក់ថា ការទិញសព្វាវុធជាច្រើននឹងជួយដល់ប្រទេសស្ថិតនៅក្នុងសម្ព័ន្ធមិត្តការពាររួម មានកាតព្វកិច្ចជាងនេះដើម្បីការពារប្រទេសជាសម្ព័ន្ធមិត្តណាតូ។ កិច្ចព្រមព្រៀងទិញអាវុធខាងលើកើតឡើងក្រោយពេលប្រទេសអាមេរិក ... Read More »

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២

ភ្នំពេញ ៖ ពិធីបើកជាផ្លូវការ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ  ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។  ... Read More »

មន្ត្រីការពារជាតិអាមេរិក៖ កម្លាំងទាហានរុស្ស៊ីជាងពាក់កណ្តាលនៅជុំវិញអ៊ុយក្រែនស្ថិតនៅក្នុងទីតាំងវាយប្រហារ

សារព័ត៌មាន CNN បានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីការពារជាតិអាមេរិកដែលបានឱ្យដឹងថា កម្លាំងទាហានរុស្ស៊ីជាងពាក់កណ្តាលនៅជិតប្រទេសអ៊ុយក្រែនបានស្ថិតនៅក្នុងការត្រៀមលក្ខណៈវាយប្រហារទៅលើទីតាំងនានាក្នុងទឹកដីអ៊ុយក្រែន។ តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា កងពលត្រៀមប្រយុទ្ធរបស់រុស្ស៊ីបានកើនឡើងពី១២០កងពលដល់ទៅ១២៥កងពល ហើយកងពលនីមួយៗ មានកម្លាំងទាហានប្រមាណ១០០០ពាន់នាក់។ ចំណែកភាគីរុស្ស៊ីវិញបានច្រានចោលព័ត៌មានខាងលើ ។ កន្លងមកប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃ១៨ខែកុម្ភៈថា សហរដ្ឋអាមេរិក ... Read More »

ឃាត់ខ្លួនតាតា និយមលេងអាប៉ោង៣នាក់យកទៅអប់រំ​ណែនាំ

ខេត្តបាត់ដំបង​ ៖​ កម្លាំង​នគរបាល​ស្រុក​បាណ​ន់សហការជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ បាយដំរាំ បានធ្វើការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ខុសច្បាប់​ (​អាប៉ោង​)​ ០១​ករណី​ នៅ​ចំណុច​ភូមិ​ក្រឡា​ពាល​ ឃុំ​បាយដំរាំ​ ស្រុក​បាណ​ន់កាលពីវេលា​ម៉ោង៤និង​១០​នាទីរសៀលថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ​ ។​  ការបង្រ្កាបនេះ​សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យចំណាស់៣នាក់និង​ដកហូត​វត្ថុ​តាង​រួម​មាន​ ... Read More »

ដើម្បីសិក្សាពីជម្រកសត្វព្រៃ, សត្វព្រៃមានដោយកម្រ និងជិតផុតពូជ​ ម៉ាស៊ីនថតស្វ័យប្រវត្តិជាង​ ៥០គ្រឿង​ ត្រូវ​បានដាក់នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល

ភ្នំពេញ៖ ដើម្បីសិក្សាពីជម្រកសត្វព្រៃដែលមានដោយកម្រ និងជិតផុតពូជ កំពុងរស់នៅកម្ពុជា​ មន្រ្តី​ក្រសួង​បរិស្ថាន​ បានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ជាង ៥០គ្រឿង​ ដេីម្បីចាំថតសត្វព្រៃនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល​ កាលពីដើមខែកុម្ភៈនេះ!។​ នេះបេី​យោង​តាមប្រភពព័ត៍មានដែលទេីបទទួលបានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃសៅរ៍ទី១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២២។ ប្រភពដដែលបន្តថា​ ... Read More »

ន័រវេសនៅតែបន្តឈរលេខ១ជាប្រទេសឈ្នះមេដាយច្រើនជាងគេគិតត្រឹមព្រឹកថ្ងៃទី១៩ កុម្ភៈនេះក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉េកាំង

ត្រឹមព្រឹកថ្ងៃសៅរ៍ ទី១៩ កុម្ភៈនេះ ប្រទេសចំនួន៦រួមមាន ន័រវេស, អាល្លឺម៉ង់, អាមេរិក, ចិន, ហុល្លង់ និងស៊ុយអែតកំពុងឈរនៅលើកំពូលតារាងមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២២។ ប្រទេសន័រវេសកំពុងនាំមុខគេទទួលបានមេដាយមាស១៥គ្រឿង,អាល្លឺម៉ង់ឈរលេខ២ទទួលបានមេដាយមាស១០គ្រឿង, អាមេរិកឈរលេខ៣ទទួលបានមេដាយមាស៨គ្រឿង, ចិនឈរលេខ៤ទទួលបានមេដាយមាស៨គ្រឿង, ហុល្លង់ឈរលេខ៥ ទទួលបានមេដាយមាស៧គ្រឿង, ... Read More »

ទីតាំងបង្កប់ល្បែងភ្នាល់បាល់​ និងបញ្ជល់មាន់តាមអនឡាញ​​ ដ៏ធំក្នុងហាងតូតូកាហ្វេ​ ជាប់ផ្លូវ២១៧​ សង្កាត់ស្ទឹងមានជ័យទី២​ កំពុងបេីកដំណេីរការយ៉ាងរលូនមិនរំខានដល់សមត្ថកិច្ច(មានវីដេអូ)

ភ្នំពេញ​ ៖​ ទីតាំងហាងតូតូកាហ្វេ​ មួយកន្លែងជាប់ផ្ទះអតីតចៅសង្កាត់ស្ទឹងមានជ័យទី១​ តាមបណ្ដោយផ្លូវ២១៧​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​  កំពុងបេីកល្បែងភ្នាល់បាល់​ និងបញ្ជល់មាន់តាមអនឡាញ​ យ៉ាងរលូន​ មិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចនោះឡេីយ​ ខណៈបច្ចុប្បន្ននេះ​ជំងឺកូវីដ-១៩បំប្លែងថ្មី​ (អូមីក្រុង)​ កំពុងវាយលុកទូរទាំងរាជធានី​,ខេត្ត​ ក្នុងប្រទេសកម្ពុជា​ ... Read More »

ឡេង​ ណូរ៉ា​ ធ្លាប់ជាកុមារម្នាក់រស់នៅក្នុងអង្គការ ឥឡូវក្លាយជាកីឡាករតំណាងជាតិ

ភ្នំពេញ ៖ ពិតជាគួរឱ្យកោតសរសើរនិងមោទកភាពបំផុតចំពោះកីឡាករ ឡេង​ ណូរ៉ា​ ធ្លាប់ជាកុមារម្នាក់រស់នៅក្នុងអង្គការ ឥឡូវក្លាយជាកីឡាករតំណាងជាតិ ។ ភាពល្បីរបស់ឡេង​ ណូរ៉ា​ ផ្តើមចេញពីការខិតខំប្រឹងប្រែង លត់ដំជីវិតឱ្យឆ្លងកាត់រសជាតិនៃការតស៊ូដើម្បីមានថ្ងៃនេះសម្រាប់អនាគតខ្លួនឯង និងបានលើកមុខមាត់ប្រទេសជាតិ។    សូមជម្រាបជូនថា  ... Read More »

Man City រំពឹងបន្តជ័យជម្នះទៀតពេលប៉ះក្រុមមាន់ខ្នាយមាសTottenham Hotspur នៅរាត្រីនេះ

ក្រុមមាន់ខ្នាយមាស Tottenham Hotspur នឹងត្រូវប្រឈមមុខនឹងក្រុមខ្លាំងម្ចាស់ផ្ទះមេឃខៀវ Manchester City ដែលព្យាយាមកសាងជ័យជម្នះបន្តទៀតនៅលើកំពូលតារាង Premier League នៅពេលពួកគេធ្វើដំណើរទៅកាន់កីឡដ្ឋាន Etihad នៅរាត្រីថ្ងៃសៅរ៍នេះ។ ក្រុមមេឃខៀវ Manchester City ... Read More »

លោក ហ៊ុនម៉ានី ៖ “មើលព្រៃទាំងមូល” តើប្រយោគមួយឃ្លានេះមានអត្ថន័យដូចម្តេច?

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងជំនួបជាមួយសមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តឧត្តរមានជ័យ លោក ហ៊ុន ម៉ានីបានចែករំលែកជ្រុងមួយនៃគុណវុឌ្ឍសម្រាប់ការដឹកនាំមួយតាមរយៈប្រយោគមួយឃ្លាគឺ “មើលព្រៃទាំងមូល”។  លោក ប្រធានសហភាព ... Read More »

សួនច្បារនៅស្រុកល្វាឯម​ ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ នៅព្រឹកនេះ!

ខេត្ត​កណ្ដាល​៖​ សួនច្បារ​ដ៏ស្រស់​ស្អាត​មួយកន្លែង​ ស្ថិត​នៅស្រុកល្វាឯម​ ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ​ ក្រោមអធិបតី​ លោក ... Read More »

ពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុបជិត៤២២លាននាក់

គិតត្រឹមព្រឹកថ្ងៃទី១៩ខែកុម្ភៈ នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩សរុបដល់ទៅ៤២១.៨៩០.៦១៦នាក់ និង ស្លាប់ ៥.៨៩១.២៤៤នាក់។ ជាមួយគ្នានេះករណីឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងកន្លងមកនៅថ្ងៃទី១៨ខែកុម្ភៈ មានជាង១,៨លាននាក់ និងស្លាប់៩៦៧៩នាក់។ មាន អ្នកជំងឺជាង៣៣៨លាននាក់បានជាសះស្បើយពីជំងឺនេះផងដែរ ហើយមានអ្នកជំងឺកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជាង៧១លាននាក់ ក្នុងនោះមាន ៨៥ពាន់នាក់ស្ថិតនៅក្នុងសភាពធ្ងន់។ ប្រទេសដែលមានករណីឆ្លងច្រើនប្រចាំថ្ងៃនាពេលនេះគឺអាល្លឺម៉ង់ដែលមានករណីឆ្លងសរុប ក្នុងរយៈពេល ... Read More »

ខ្សែការពារ Bonucci របស់ Juventus បានរងរបួសម្តងទៀត ហើយអាចខកខានការប្រកួតសំខាន់ៗ

គ្រូបង្វឹកក្រុម Juventus លោក Massimiliano Allegri បាននិយាយថាកីឡាករ Leonardo Bonucci បានអវត្តមានក្នុងការប្រកួត Derby កាលពីថ្ងៃសុក្រថ្ងៃទី១៨ ខែកុម្ភៈពេលក្រុមប៉ះជាមួយ Torino ដោយសាររបួសដែលទើបតែបានចូលលេង ហើយនៅតែមិនច្បាស់ថា ... Read More »

ដើម្បីបន្តការពារអាយុជីវិត និងស្តារជីវភាពរស់នៅ របស់ប្រជាជនព្រមទាំងសេដ្ឋកិច្ចសង្គមកម្ពុជាឡើងវិញ, រដ្ឋាភិបាលរៀបចំថវិកាឆ្នាំ២០២២ !

ភ្នំពេញ៖ បើតាមខ្លឹមសារក្នុងសៀវភៅថវិកាសង្ខេបឆ្នាំ២០២២ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដាក់បង្ហាញក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២២» នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមុិញនេះ បានបញ្ជាក់អោយដឹងថា, ថវិកាឆ្នាំ២០២២ នឹងក្លាយជាថវិកាសម្រាប់បន្តការប្រយុទ្ធប្រឆាំង និងការកសាងសមត្ថភាពរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីកម្មថ្មី ដើម្បីបន្តប្រយុទ្ធការពារអាយុជីវិតប្រជាជន ... Read More »

ថ្ងៃ​នេះ​ករណីឆ្លងកូវីដ-១៩៖​ រកឃើញ​ថ្មីចំនួន​ ៥៥២នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ២៨៥នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​គ្មាន​ ដូច្នេះ​សូម​បន្ត​អនុវត្ត​វិធានការ​”៣ការពារ​ ៣កុំ​”

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​សៅរ៍​ទី​១៩ ខែកុម្ភៈ​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៥៥២នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ២៨៥នាក់ និងករណីស្លាប់​គ្មាន​។   សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

Kylian Mbappe ចាប់អារម្មណ៍ផ្ទេរទៅ Liverpool បន្ទាប់ពីផ្លាស់ប្តូរចិត្តពី Real Madrid

ចេតនារបស់កីឡាករ Kylian Mbappe ដើម្បីចូលរួមជាមួយក្រុមអធិរាជស Real Madrid នៅពេលដែលកិច្ចសន្យារបស់គាត់ត្រូវបានបញ្ចប់ត្រូវបានរាយការណ៍ថា មានការផ្លាស់ប្តូរយ៉ាងខ្លាំងជាមួយនឹងការគិតថា តារារបស់ក្លិប Paris Saint-Germain រូបនេះបើកចំហក្នុងការចូលរួមជាមួយក្រុមហង្សក្រហម Liverpool ។ ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ទឹកដីអេស្ប៉ាញ ... Read More »

អ្នកល្មេីសច្បាប់ និងមិនគោរពផ្លាកសញ្ញាចរាចរណ៍​ នៅតែបន្តមាន​ ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​ នៅតែបន្តនីតិវិធីចាប់ផាកពិន័យ

ភ្នំពេញ​៖​ បច្ចុប្បន្ន​នេះយេីងសង្កេត​ឃេីញថា​ ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅតែល្មេីសច្បាប់ និងមិនគោរពផ្លាកសញ្ញាចរាចរណ៍​ ប៉ុន្តែ​ចំពោះ​អ្នកល្មេីសច្បាប់ចរាចរណ៍​ទាំងនោះ​ ត្រូវ​បានសមត្ថកិច្ចជំនាញ​ ចុះអនុវត្តវិធានការ​ ដោយចាប់យកមកធ្វេីការផាកពិន័យផងដែរ។  ជាក់ស្ដែង​កម្លាំងសមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ និងកម្លាំងជំនាញ​របស់​អធិការដ្ឋាននគរបាលចំនួន១៤ខណ្ឌ​ បានចុះ​យុទ្ធនាការរៀប​សណ្តាប់ធ្នាប់សាធារណៈ​ ក្នុងមូលដ្ឋាន​រៀងរាល់​ថ្ងៃ​ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។  ដោយឡែកទាក់ទងទៅនឹងបញ្ហាកកស្ទះចរាចរណ៍ នៅផ្លូវលេខ២៧១ ... Read More »

មន្រ្តីជំនាញ ក.ប.ប. បន្តរកឃើញ និងដកហូតទំនិញមិនមានអនុលោមភាពប្រមាណ ១៣០គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ប្រមាណ ៧០លីត្របន្ថែមទៀត

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ បានឱ្យដឹងថា៖​ ​ដើម្បីបន្តនិរន្តរភាពនៃការគាំពារសុខុមាលភាពដល់ប្រជាពលរដ្ឋ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ខេត្តកែប ខេត្តស្វាយរៀង និងខេត្តតាកែវ​ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ... Read More »

ផ្លូវសម្រាប់ទោចក្រយាន (កង់)ត្រូវបានសិក្សាសាងសង់ឡើងដើម្បីចូលរួមចំណែកក្នុងការសម្រួលចរាចរណ៍ក្នុងទីក្រុង ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកលំហែរកម្សាន្ដ

ខេត្ត​សៀមរាប​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ផ្លូវសម្រាប់ទោចក្រយាន (កង់)ត្រូវបានសិក្សាសាងសង់ឡើងដើម្បីចូលរួមចំណែកក្នុងការសម្រួលចរាចរណ៍ក្នុងទីក្រុង ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកលំហែរកម្សាន្ដផងដែរ។  គំនូសសញ្ញាក្នុងរូបភាពនេះបង្ហាញពីផ្លូវសម្រាប់ទោចក្រយាន ( COMPULSORY BICYCLE TRACK ... Read More »

លោក ហ៊ុន ម៉ានី៖ “មិនថាប្រទេសជាតិមានវិបត្តិ ឬការលំបាកយ៉ាងណាគណបក្សប្រជាជនកម្ពុជា​ តែងតែមានវត្តមានរួមរស់ជាមួយប្រជាជន និងដោះស្រាយបញ្ហាប្រឈមមុខជាមួយគ្នា”

ខេត្ត​ព្រះវិហារ​៖​ លោក ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជនគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា​ បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តព្រះវិហារ។ ក្នុងជំនួបសំណេះសំណាលគណបក្សខេត្ត​ នារសៀលថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី បានឆ្លៀតឱកាសថ្លែងអំណរគុណដល់សមាជិក ... Read More »

ករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសវៀតណាមបានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុនមក

នៅថ្ងៃទី១៨ខែកុម្ភៈនេះក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩កើនឡើងរហូតដល់ទៅ ៤២.៤៣៩នាក់ និងស្លាប់៨០នាក់ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ចាប់តាំងពីការផ្ទុះកូវីដ-១៩ រយៈពេលជាង២ឆ្នាំកន្លងមក។ តំបន់ដែលឆ្លងកូវីដ-១៩ ច្រើនជាងគេ គឺរដ្ឋធានីហាណូយ មានករណីឆ្លងជិត៤,៦០០នាក់ ។ ជាមួយគ្នានេះដែរ ក៏មានពលរដ្ឋជាង៦ពាន់នាក់បានជាសះស្បើយពីជំងឺ។ គិតត្រឹមម៉ោង១៦ថ្ងៃទី១៧ខែកុម្ភៈដល់ម៉ោង១៦ថ្ងៃទី១៨ខែកុម្ភៈ ... Read More »

ពលរដ្ឋនៅស្រុកកំពង់ត្រឡាចប្រទះឃើញគ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK82

ខេត្តកំពង់ឆ្នាំង ៖  គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK82 ដែលជាគ្រាប់យុទ្ធភ័ណ្ឌកាកសំណល់ពីសម័យសង្គ្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។      លោក នន ... Read More »

នាវាដឹករថយន្តទំនើបៗជិត៤.០០០គ្រឿងត្រូវភ្លើងឆាបឆេះនៅដែនសមុទ្រ

នាវាដឹកទំនិញជារថយន្តទំនើបៗជិត៤ពាន់គ្រឿងរបស់ក្រុមហ៊ុន Volkswagenបានជួបគ្រោះអគ្គិភ័យ ហើយអណ្តែតរសាត់នៅមហាសមុទ្រអាត្លងទិកដោយសារតែមិនមានអ្នកបើកនាវា ក្រោយពីនាវិកភៀសខ្លួនចេញពីនាវាដែលមានគ្រោះអគ្គិភ័យ។ សារព័ត៌មាន AP បានផ្សាយថា នាវាដឹកទំនិញប្រវែង១៩៨ម៉ែត្រ ធ្វើដំណើរពីប្រទេសអាល្លឺម៉ង់ទៅកាន់កំពង់ផែរ Davisville រដ្ឋ Rhode Island សហរដ្ឋអាមេរិក បានជួបគ្រោះអគ្គិភ័យនៅមហាសមុទ្រអាត្លង់ទិក ... Read More »

សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល​បាន​ងាប់​ ព្រោះតែជាប់អន្ទាក់​ព្រាន​

ខេត្ត​ឧត្តរមានជ័យ​៖​ កម្លាំង​ការពារ​ព្រៃឈើ​សហគមន៍​ដើរល្បាត​ប្រទះឃើញ សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល​បាន​ងាប់ ខណៈ​ជាប់អន្ទាក់​ព្រាន​ដាច់​រត់​អស់​ជាច្រើន​ថ្ងៃ ក្នុងព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន។  ហេតុការណ៍​ខាងលេីនេះ​ បានបង្កការ​ភ្ញាក់ផ្អើល​ឡេីង​នៅ​ព្រឹក​ថ្ងៃទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ ស្ថិត​ភូមិសាស្ត្រ​ព្រៃ​សន្លុង ភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រម​មានជ័យ​។ ​ដោយឡែក​ជុំវិញករណីនេះដែរ​ ... Read More »