ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថា នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២

សាធារណរដ្ឋកូរ៉េ : នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ  ” ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ ” ... Read More »

ប្រជាពលរដ្ឋដែលជួបជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ជនពិការចំនួន ៤០ គ្រួសារ ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ

ភ្នំពេញ​៖​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា នៅវេលាម៉ោង ៨​ និង៣០នាទីព្រឹក ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំឆ្លូវ ... Read More »

Liverpool បន្តឈរលេខ២ ក្រោយបំបាក់ក្រុម Leicester ខណៈ Arsenal ឡើងមកឈរលេខ៥

ខ្សែប្រយុទ្ធ Diogo Jota បានស៊ុតបាល់បញ្ចូលទី២គ្រាប់ជួយឲ្យក្រុមហង្សក្រហម Liverpool កាត់បន្ថយគម្លាតរបស់ពួកគេលើក្រុមកំពូលតារាងManchester City នៅ Premier League ដល់ទៅ៩ពិន្ទុក្រោយយកឈ្នះក្រុមភ្ញៀវ Leicester City នៅកីឡដ្ឋាន Anfield ... Read More »

បុរសម្នាក់ត្រូវសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនក្រោយធ្វើសកម្មភាពកាប់ជនរងគ្រោះឱ្យរបួសធ្ងន់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់បានធ្វើសកម្មភាពកាប់បុរសម្នាក់បណ្តាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលលេខ៨ ផ្លូវបេតុង ក្រុម៧ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។    លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនរងគ្រោះឈ្មោះចែម ចាន់រ៉ា ... Read More »

សមាជិកក្រុម Man Utd ចង់ឱ្យលោក Mauricio Pochettino ដឹកនាំក្លិបនៅរដូវកាលក្រោយ

សមាជិកកីឡាកររបស់ក្រុម Manchester United ចង់ឱ្យក្លិបបង្កើនការតាមប្រមាញ់គ្រូបង្វឹកក្រុម Paris Saint-Germain លោក Mauricio Pochettino មកដឹកនាំក្រុមនៅរដូវកាលក្រោយ។ សមាជិកជាន់ខ្ពស់មួយចំនួននៃក្រុម Man United ត្រូវបានគេយល់ថា ចង់ធ្វើការក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការ ... Read More »

សម្តេចតេជោ បានអញ្ជើញជួបមេដឹកនាំដែលជាវាគ្មិនសំខាន់ៗ និងអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ»

សាធារណរដ្ឋកូរ៉េ ៖ នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបមេដឹកនាំដែលជាវាគ្មិនសំខាន់ៗ និងអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ... Read More »

រាជរដ្ឋាភិបាលសម្រេចតែងតាំងសមាសភាពគណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី

ភ្នំពេញ ៖ រាជរដ្ឋាភិបាលសម្រេចតែងតាំងសមាសភាពគណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ដែលមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន។ នេះបើយោងតាម សេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការដឹកនាំអនុវត្តផនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន “នគរវត្ត” ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១០ ខែកុម្ភៈ​!​ អប់រំផ្សព្វផ្សាយច្បាប់​ ១២៤ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១០៤នាក់ (យានយន្ត ៦៩គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់​(គ្មាន​)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១១ ខែកុម្ភៈ​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១០ ខែកុម្ភៈ​​ ឆ្នាំ​២០២២​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

ស្វែងយល់អំពីទំនៀមទំលាប់ និងប្រពៃណីខ្មែរ (តពីលេខមុន)

(តពីលេខមុន)   វេលាដែលភ្ញៀវកំពុងពិសា លោកអ្នកដើមការដែលភ្ញៀវត្រូវតែគួរសមនឹងភ្ញៀវគ្រប់គ្រប់វង់ ហើយបន្លឺនូវវាចាសួរថា “ឆ្ងាញ់ពិសារឬយ៉ាងណាទៅ” ទាំងសម្ដែងសេចក្តីមេត្រីអរគុណផង។   របៀបនេះ អាចធ្វើបានទាំងខាងភ្ញៀវប្រុស ទាំងខាងភ្ញៀវស្រី គ្រាលៀងរួចហើយ យើងត្រូវរំពៃមើលបើឃើញភ្ញៀវរៀបចំខ្លួន នឹងលាអ្នកផ្ទះខាងស្រី គប្បីរកទីកន្លែងត្រង់ណាមួយល្មមភ្ញៀវស្រីលាបាន ... Read More »

ក្រសួងទេសចរណ៍បង្ហាញយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុកថ្មីមួយ ក្រោមគម្រោង “ស្វែងរកនូវភាពអច្ឆរិយៈរបស់ប្រទេសកម្ពុជា”

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បាននឹងកំពុងបន្តជំរុញផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុកជាមួយនឹងសកម្មភាពជាបន្តបន្ទាប់ដើម្បីធ្វើពិពិធកម្មកិត្តិនាមរបស់កម្ពុជា តាមរយៈការផ្សព្វផ្សាយម្ហូបអាហារខ្មែរ និងគោលដៅ អេកូទេសចរណ៍នានារបស់ព្រះរាជាណាចក្រកម្ពុជា។ វិស័យទេសចរណ៍ គឺជាសសរស្ដម្ភមួយយ៉ាង សំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ហើយវិស័យនេះបានទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិជំងឺ កូវីដ-១៩ ដូចគ្នានឹងវិស័យទេសចរណ៍នៅកម្រិតសកល។ ខណៈដែលការធ្វើដំណើរអន្តរជាតិនៅតែ មិនទាន់ប្រាកដប្រជា ... Read More »

កិច្ចប្រជុំពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬ ដ្រូន តាមប្រព័ន្ធវីដេអូ Zoom

ភ្នំពេញ ៖ បើយោងតាម ប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអោយដឹងថា, នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ... Read More »

សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យប្រធានស្ថានតំណាងទើបតែងតាំងថ្មី នៃក្រសួងនគរបាលអមស្ថានទូតវៀតណាម ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងទើបតែងតាំងថ្មី ... Read More »

សម័យតេជោ សូម្បីលើដំបូលអគារថ្មីស្នងការរាជធានីភ្នំពេញ មានចំណតចុះឧទ្ធម្ភាគចក្រផងដែរ !

ភ្នំពេញ ៖ លើដំបូលអគារមានចំណតចុះ ឧទ្ធម្ភាគចក្រគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេល ឆាប់ៗខាងមុខនេះ គឺអគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានកម្ពស់៩ជាន់ ទំហំ៤០ម៉ែត្រគុណ៥០ម៉ែត្រ បំពាក់ដោយ សម្ភារៈ បច្ចេកវិទ្យាទំនើប ។ សូមបញ្ជាក់ថា, សម្ដេចក្រឡាហោម ស ... Read More »

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទុក រយៈពេល ៧ (ប្រាំពីរ) ថ្ងៃ អោយក្រុមហ៊ុន ឃីង ថេកណឡជី (Opernet)ទូទាត់បំណុលជូនរដ្ឋ

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា ក្រុមហ៊ុន ឃីង ថេកណឡជី (Opernet) ដែលជាប្រតិបត្តិយផ្ដល់ សេវាអ៊ីនធឺណិត មិនទាន់បានអនុវត្តកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋនៅឡើយ។ ក្រសួងទាំងពីរសម្រេចទុក ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសាអាហារសាមគ្គី នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

ភ្នំពេញ ៖ បើយោងតាម នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអោយដឹងថា, , នាល្ងាចថ្ងៃព្រហស្បត្តិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី ... Read More »

លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,៨២%

ភ្នំពេញ ៖ នៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា,  កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,១២% ... Read More »

នគរបាលក្រុងព្រះសីហនុ​ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់​ រួម​និង​គ្រឿង​ញៀន​ជិត​២០កញ្ចប់​ ត្រូវ​កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន​ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចុះបង្រ្កាប​ និងឃាត់ខ្លួនជាក់ស្តែង។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​។  ជនសង្ស័យមានឈ្មោះ​ សុខ​ ហេង​ ភេទប្រុស ឆ្នាំកំណេីត​ ១៩៩៣​ ... Read More »

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីថ្លែងការណ៍ ឆ្លើយតប Facebook ដែលមាន ឈ្មោះ Duong Ngeap “ឌួង ងៀប !

    ភ្នំពេញ ៖ នៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីថ្លែងការណ៍ ឆ្លើយតប Facebook ដែលមាន ឈ្មោះ Duong Ngeap ... Read More »

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​ ជួបសម្តែងការគួរសម និងពិភាក្សាការងារពីសំណាក់លោកស្រីឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពកាណាដាប្រចាំប្រទេសថៃ ឡាវ និងកម្ពុជា

ភ្នំពេញ​៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ ​នៅរសៀល​ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ... Read More »

សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ១លាន ១៦មុឺនដុល្លារអាមេរិក រៀបចំកសាងព្រះរាជសមិទ្ធផលនៅ សាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំសំពៅ

ភ្នំពេញ​៖​ «សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ១លាន ១៦មុឺនដុល្លារអាមេរិក រៀបចំកសាងព្រះរាជសមិទ្ធផលនៅ សាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ភ្នំសំពៅ» ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម ... Read More »

ក្រសួងការងារ ក្រើនរំលឹកនៃការចាក់វ៉ាក់សាំងដួសទី៣ ឬដូសជំរុញ នៅតាមរោងចក្រ សហគ្រាស

ភ្នំពេញ ៖ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា, សេចក្ដីជូនព័ត៌មានស្តីពីការក្រើនរំលឹកនៃការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ របស់ ក្រសួងសុខាភិបាល និងដើម្បីបន្តប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង (Omicron) ជាពិសេសនៅតាមរោងចក្រ ... Read More »

ឥណ្ឌូនេស៊ីទិញយន្តហោះចម្បាំង Rafale ៤២គ្រឿងពីបារាំង

នេះជាសញ្ញាថ្មីបំផុតក្នុងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាង ឥណ្ឌូនេស៊ី នឹងបារាំង ។ នៅថ្ងៃទី ១០ខែកុម្ភៈ ឥណ្ឌូនេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង៦គ្រឿងប្រភេទ Rafale របស់បារាំងដែលជាផ្នែកមួយនៃការបញ្ជាទិញ៤២គ្រឿងប្រភេទយន្តហោះនេះ។ កិច្ចព្រមព្រៀងខាងលើត្រូវបានប្រកាសក្រោយជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto ជាមួយសមភាគីបារាំង លោក ... Read More »

អ្នកស្រី វេជ្ជបណ្ឌិត Annaregula Lutz- Richner ជាបងស្រីច្បងរបស់លោកវេជ្ជ Beat Richner ស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផាបានទទួលមរណភាពក្នុងជន្មាយុ៨០ឆ្នាំ

ស្វីស៖ មន្ទីរពេទ្យគន្ធបុប្ជានៅថ្ងៃទី១០ កុម្ភៈ ២០២២បានអោយដឹងថា អ្នកស្រី វេជ្ជបណ្ឌិត Annaregula Lutz- Richner ជាបងស្រីច្បងរបស់លោកវេជ្ជ Beat Richner ស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា តាំងពីឆ្នាំ១៩៩២ បានទទួលមរណភាពក្នុងជន្មាយុ៨០ឆ្នាំ ... Read More »

ជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវឃាត់ខ្លួន

ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបមិនបានសម្រេច ពីជនរងគ្រោះកំពុងជិះម៉ូតូនៅថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង១១៖៣០នាទីថ្ងៃត្រង់ នៅចំណុចបណ្តោយ ផ្លូវ១០៥ ក្រុម១២ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។   លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត ... Read More »

រុស្ស៊ី និងបេឡារូសធ្វើសមយុទ្ធទ្រង់ទ្រាយធំមិនធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់មក

ក្នុងពេលកំពុងប្រឈមមុខតានតឹងជាមួយបណ្តាប្រទេសលោកខាងលិចជុំវិញបញ្ហាអ៊ុយក្រែន រុស្ស៊ីនិងបេឡារូសបានចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក នៅថ្ងៃទី ១០ ខែកុម្ភៈ ដោយមានការតាមដានពីអាមេរិកនិងអឺរ៉ុប ។ ទាហានរាប់ពាន់នាក់និងរថក្រោះ រថពាសដែក រថយន្តចម្បាំង និងប្រព័ន្ធការពារមីស៊ីលដ៏ទំនើប S-400 នឹងចូលរួមធ្វើសមយុទ្ធមានឈ្មោះថា Allied Resolve ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ ដឹកនាំសម្រប សម្រួលកិច្ចប្រជុំធ្វើបទបង្ហាញរបស់តំណាងសមាគមជប៉ុន-កម្ពុជា ស្តីពីវិធានការការពាររាជធានីភ្នំពេញពីជំនន់ស្ទឹង ព្រែកត្នោត និងជំនន់នៃទឹកទន្លេមេគង្គ

ភ្នំពេញ ៖ នៅថ្ងៃព្រហស្បត្តិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ នៅទីស្តីការក្រសួង ... Read More »

ពលរដ្ឋនៅស្រុកកំពង់លែងស្ម័គ្រចិត្តប្រគល់អាំងវិចទ័រឆក់ត្រី១៩២គ្រឿងដល់កម្លាំងនគរបាលមូលដ្ឋានរបស់ខ្លួន

ខេត្តកំពង់ឆ្នាំង ៖ ឧបករណ៍បទល្មើសនេសាទប្រភេទអាំងវិចទ័រឆក់ត្រី របស់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែង ចំនួន១៩២គ្រឿង ត្រូវបានស្ម័គចិត្តប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាមមូលដ្ឋានរបស់ខ្លួន នេះបើតាមការបញ្ជាក់របស់ លោក ប៉ាល់ ជឿន អធិការនៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ។ ... Read More »

ជនជាតិចិនម្នាក់​ ក្នុងចំណោមគ្នីគ្នា៣នាក់​ បានខ្យល់​ គ​ ស្លាប់​លេីម៉ូតូកង់បីឥណ្ឌា​បង្កការភ្ញាក់ផ្អេីលជាខ្លាំង

ភ្នំពេញ ៖ បុរសម្នាក់បានដឹកជនជាតិចិន៣នាក់​ ស្រាប់តែមានបុរស​ជា​ជនជាតិ​ចិន​ម្នាក់ ក្នុង​ចំណោម​៣​នាក់នោះ បាន​ខ្យល់​.​គ​ស្លា​ប់​នៅ​លើ​ម៉ូតូ​កង់​បី​ឥណ្ឌាតែម្ដង​ បង្កឲ្យមានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ចំណុច​ទល់មុខ​វត្ត​ចង្ក្រាន​តា​ព្រហ្ម ហៅ​វត្ត​ស្ទឹង​មាន​ជ័យ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ... Read More »

លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាង សម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ភោធសមិទ្ធផលនៅខេត្តត្បូងឃ្មុំ

ភ្នំពេញ ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់អោយដឹងថា, លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់តំណាង សម្តេចតេជោនាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

សម្តេចតេជោ ត្រូវបានប្រជាពលរដ្ឋនិងយុវជនខ្មែរព្រមទាំងពលរដ្ឋកូរ៉េទទួលស្វាគមន៍រាក់ទាក់និងកក់ក្តៅបំផុតនៅពេលដែលសម្តេចអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅក្នុងទីក្រុងសេអ៊ូល

សាធារណរដ្ឋកូរ៉េ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវបានប្រជាពលរដ្ឋនិងយុវជនខ្មែរព្រមទាំងពលរដ្ឋកូរ៉េទទួលស្វាគមន៍រាក់ទាក់និងកក់ក្តៅបំផុតនៅពេលដែលសម្តេចអញ្ជើញមកដល់សណ្ឋាគារស្នាក់នៅក្នុងទីក្រុងសេអ៊ូល។  នេះគឺបង្ហាញនូវការគោរពស្រឡាញ់គាំទ្រចំពោះសម្តេចតេជោ ប្រមុខដឹកនាំដែលបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាពនិងរីកចម្រើនមកទល់សព្វថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ សម្តេចតេជោបានចូលរួមខិតខំជួយជំរុញនិងលើកតម្កើងនូវសន្តិភាពដល់ពិភពលោកទៀតផង។ សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៩កើត ខែមាឃ ... Read More »