ព័ត៌មានទាន់ហេតុការណ៍៖
'

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ ២០២២

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ ២០២២ សម្រេច : មាត្រា១.ត្រូវបានអនុញ្ញាតឲ្យមន្ត្រីរាជការ និយោជិត កម្មករ នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ក្រសួង​សុខាភិបាល​​កម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ១៥នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ១២នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ០៤នាក់​(០២នាក់ មិនបានចាក់វ៉ាក់សាំង)

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៣ ខែធ្នូ​​​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១៥នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១២នាក់ និងករណីស្លាប់​ ០៤នាក់​ (០២នាក់ មិនបានចាក់វ៉ាក់សាំង)។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

រដ្ឋបាលជលផលអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋមកធ្វើ ប្រហុក ផ្អក

ខេត្តកំពង់ឆ្នាំង ៖ ដូចបណ្ដាឆ្នាំមុនៗដែរចូលដល់ខ្នើត ខែមិគសិរចាប់ពីថ្ងៃទី ១២ខែធ្នូនេះ ត្រីប្រហុកបានចាប់ផ្ដើមត្រូវជាបណ្ដើរៗហើយមន្ត្រីជំនាញអំពាវនាវឲ្យប្រជា ពលរដ្ឋរួសរាន់ទៅទិញត្រីធ្វើប្រហុក នៅតាមគោលដៅមួយចំនួនដូចជាឆ្នុកទ្រូស្រុកបរិបូណ៌និងកំពង់ប្រសាទក្នុងស្រុកកំពង់ត្រឡាច។ អគ្គនាយកដ្ឋានរដ្ឋបាលជលផលប្រកាសឲ្យប្រជាពលរដ្ឋទៅធ្វើប្រហុកផ្អក។ ខេត្តកំពង់ឆ្នាំងជាគោលដៅសំខាន់មួយក្នុងការធ្វើប្រហុកផ្អករបស់ប្រជាពលរដ្ឋ។ លោក លី ឡា នាយខណ្ឌរដ្ឋបាល ជលផលនៃមន្ទីរកសិកម្ម ... Read More »

ប្រទេស G7 បង្កើនការដាក់គំនាបទៅលើប្រទេសរុស្ស៊ីជុំវិញបញ្ហាអ៊ុយក្រែន

រដ្ឋមន្ត្រីការបរទេសបណ្តាប្រទេសអភិវឌ្ឍន៍នៅលើពិភពលោក G7 បានជួបប្រជុំគ្នានៅប្រទេសអង់គ្លេស ដោយបានឯកភាពទប់ស្កាត់រុស្ស៊ីបញ្ជូនទាហានចូលមកប្រទេសអ៊ុយក្រែន ។ ក្រសួងការបរទេសអាមេរិកបានប្រកាសថា ជំនួយការរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកបញ្ហាអឺរ៉ុបនិងអាស៊ី លោក Karen Don Fried នៅថ្ងៃទី១៣ ខែធ្នូបានទៅកាន់ប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដើម្បីពិភាក្សាស្តីពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន ... Read More »

នគរបាលជំនាញបញ្ជូនបុរសម្នាក់ទៅតុលាការ ក្រោយផ្ទុះអាវុធជាង ២០គ្រាប់ក្នុងស្រុកសំឡូត

ខេត្តបាត់ដំបង ៖ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងនៅថ្ងៃទី ១៣ខែ ធ្នូ២០២១នេះ ថា ៖ ជនសង្ស័យពាក់ព័ន្ធដែលបានបាញ់រះនោះនឹងសំណុំរឿងប្រើប្រាស់អាវុធខុសច្បាប់នៅក្នុងស្រុកសំឡូត កម្លាំងការិយាល័យជំនាញបានរៀបចំបែបបទបញ្ជូនទៅកាន់តុលាការតាមនីតិវិធីហើយកាលពីថ្ងៃទី ១១ ខែធ្នូ ... Read More »

ចំនួនអ្នកស្លាប់ដោយកូវីដ-១៩ នៅអាមេរិកបានកើនឡើងដល់ទៅ ៨សែននាក់ហើយ

ចំនួនអ្នកស្លាប់ដោយកូវីដ-១៩ នៅអាមេរិកកើនឡើងដល់ទៅ ៨សែននាក់ហើយគិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ។ ជាមួយគ្នានេះចំនួនអ្នកឆ្លងនៅអាមេរិកក៏បានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃដែរ។ អ្នកស្លាប់ដោយកូវីដ-១៩ នៅអាមេរិកជាង៨សែននាក់ គឺច្រើនជាងចំនួនពលរដ្ឋរស់នៅក្នុងរដ្ឋ Dakota ខាងជើង ដែលជារដ្ឋស្ថិតនៅភាគកណ្តាលអាមេរិក។ ក្នុងពេលជាមួយគ្នានេះដែរ អាមេរិកប្រឈមនឹងការឆ្លងកើនឡើងខ្ពស់មិនធ្លាប់មានចាប់តាំងពីមានករណីឆ្លងរាលដាលកូវីដ-១៩ ... Read More »

អភិបាលរងខណ្ឌសែនសុខអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តយន្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនានា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តយន្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនានាដែលមានចែងក្នុងជំពូកទី៧ ។ លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ ... Read More »

Barcelona កាន់ឆ្ងាយពីការប្រជែងពាន La Liga ក្រោយស្មើ Osasuna២ទល់២

ក្រុម Barcelona បាន​បណ្តោយ​ឱ្យបាត់បង់៣​ពិន្ទុបន្ថែមទៀត​នៅ​លើ​ទឹក​ដីក្រុម Osasuna ខណៈ​ដែលក្រុមទាំង២បានត្រឹមស្មើគ្នា២ទល់២ ក្នុងក្របខ័ណ្ឌ LaLiga កាល​ពី​ថ្ងៃ​អាទិត្យ។ ដោយមិនមានកីឡាករសំខាន់ៗចំនួន៧រូបដោយសាររបួស គ្រូបង្វឹកក្រុមBarcelona លោក Xavi Hernandez ត្រូវបង្ខំចិត្តងាកទៅរកកីឡាករវ័យក្មេងរបស់គាត់ ហើយកីឡាករអាយុ១៩ឆ្នាំ ... Read More »

មែនក៏អី ឧកញ៉ា​​ អុឹង ប៊ុន​ហ៊ូវ​ ! ទើបឈានដល់ជាង៣០០គ្រួសារ​​ មកតវ៉ាចោទ​​ឧកញ៉ា​​ អុឹង ប៊ុន​ហ៊ូវ​ រំលោភ​យក​ដី​បឹង​ជីភោ​ !

ខេត្តកណ្តាល​​ ៖ ​កាលពីវេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២១ ម្សិលមិញ គឺមានប្រពល​រដ្ឋ​ប្រមាណ​ជាង​៣០០​គ្រួសារ រស់នៅ​ភភូមិស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ​ បាន​ប្រមូលផ្តុំគ្នា ផ្ទុះ​ការ​តវ៉ាដោយ​ទ​ទូ​ច​សុំ​ឱ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន ... Read More »

Real Madrid បំបាក់ Atletico Madrid ២ទល់០ បន្តឈ្នះ១០ប្រកួតជាប់គ្នា

ក្រុមអធិរាជស Real Madrid បានឈ្នះសម្រាប់ការប្រកួតទី១០ជាប់ៗគ្នាដោយបានយកឈ្នះក្រុមភ្ញៀវ Atletico Madrid ២ទល់០ និងបានវ៉ាដាច់ក្រុមលេខ២ Sevilla ចំនួន៨ពិន្ទុនៅលើកំពូលតារាង La Liga ។ ខ្សែប្រយុទ្ធ Karim ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១២ ខែធ្នូ​!​ អប់រំផ្សព្វផ្សាយច្បាប់​ ៣៨ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១២៨នាក់ (យានយន្ត ៨៦គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៣ ខែធ្នូ​​​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១២ ខែធ្នូ​ ឆ្នាំ​២០២១​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

ក្មេងទំនើងមួយក្រុមដេញកាប់ប្លន់យកស្លាកលេខម៉ូតូនិចមួយគ្រឿងមិនបានសម្រេចបណ្ដាលឱ្យយុវជនពីរនាក់រងរបួសស្រាលនៅខណ្ឌសែនសុខ

ភ្នំពេញ ៖ ក្មេងទំនើងមួយក្រុមមានគ្នាជិត២០នាក់ជិះម៉ូតូជិត១០គ្រឿងបានដេញវាយយុវជនពីរនាក់បណ្ដាលឱ្យជនរងគ្រោះភ័យស្លន់ស្លោ ក៏ផ្តួលម៉ូតូចោលរត់ឱ្យគេជួយ ហើយក្រុមក្មេងទំនើងបានកាច់យកស្លាកលេខម៉ូតូ តែមិនបានសម្រេច បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះធ្វើអន្តរាគមន៍កាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខការាសសាំងសូគីម៉ិច តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ... Read More »

អគ្គិភ័យលេបត្របាក់អស់ផ្ទះ៣ខ្នងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើននៅកោះគល់

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០២១ វេលាម៉ោងប្រមាណ  ២១:១០នាទីយប់  បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីអគ្គិភ័យមួយបានកើតឡើងនៅចំណុចភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ភ្លាម លោកឧត្តមសេនីយ៍ទោ ឯម ... Read More »

រថយន្តកូរ៉េបុករថយន្តធុនដ្រាបណ្តាលឱ្យមនុស្សផ្លោងហោះចេញពីក្នុងរថយន្តរងរបួសធ្ងន់

ភ្នំពេញ៖ រថយន្តកូរ៉េមួយគ្រឿងបើកបរដោយបុរសម្នាក់និងរួមដំណើរដោយបុរស៣នាក់ទៀតបំពានភ្លើងស្តុបក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តធុនដ្រាពីចំហៀងយ៉ាងពេញទំហឹងបណ្ដាលឱ្យមនុស្សដែលជិះនៅក្នុងរថយន្តកូរ៉េពីរនាក់ហោះផ្លោងចេញពីក្នុងរថយន្តមកដេកដួលរដូករណែលពេញផ្លូវសន្លប់មួយសន្ទុះធំទើបដឹងខ្លួនវិញ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចក្រោមស្ពានអាកាសផ្សារដីហុយ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវ ណតប្រ៊ីត ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកូរ៉េមួយគ្រឿងពណ៌សពាក់ស្លាកលេខ2AI-0960បើកបរដោយបុរសម្នាក់រួមដំណើរនឹងបុរស៣នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយពីជើងទៅត្បូង ឆ្ពោះឆ្លងមកផ្លូវណតប្រ៊ីត ក្នុងល្បឿនលឿននិងបំពានភ្លើងស្តុប ... Read More »

បុរសម្នាក់ជិះម៉ូតូយ៉ាងលឿនទៅបុករថយន្តកំពុងឆ្លងផ្លូវពេញទំហឹង​ បណ្ដាលឱ្យរងរបួសធ្ងន់

     ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសធ្ងន់​ ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះអាយុជីវិតភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូលឿនពេកមិនប្រយ័ត្ន​ជ្រុលទៅបុករថយន្តដែលកំពុងបេីកឆ្លងផ្លូវពេញទំហឹង​ កាលពីវេលាម៉ោងជាង១២​រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​១៣​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅចំណុចមុខមជ្ឈមណ្ឌល​ ព្រីង​ផ្លាហ្សា​ តាមបណ្ដោយមហាវិថីព្រះនរោត្ដម​ ក្នុងសង្កាត់ទន្លេបាសាក់​ ... Read More »

ស្ថានទូតចិនប្រចាំកម្ពុជា ៖ ប្រទេសចិននឹងការពារគោលការណ៍នៃទំនាក់ទំនងអន្តរជាតិតាមបែបប្រជាធិបតេយ្យ

ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតសាធារណរដ្ឋប្រជាមានិតចិន នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានលើកឡើងថា, សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា ប្រទេសចិននឹងការពារគោលការណ៍នៃទំនាក់ទំនងអន្តរជាតិតាមបែបប្រជាធិបតេយ្យ ដោយមិនងាករេ ... Read More »

កម្លាំង​នគរបាល​​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន សហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្តចំនួន៣​ បេី​កប្រតិបត្តិការបង្រ្កាប​ក្រុមហ៊ុន​ប្រមូល​ទិញ​ស្វាយ «​រីចហ្វា​ម​អេ​ស៊ា​ឯ​.​ក​»​ ​រឹបអូស​គ្រឿង​​ញៀន​ប្រភេទ (​កេ​តា​មីន​) ជាង​១៤០០​គីឡូក្រាម

ភ្នំពេញ​៖​ កម្លាំង​សមត្ថកិច្ចនគរបាល​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន នៃក្រសួងមហាផ្ទៃ​ នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២១​នេះ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ,ខេត្តកោះកុង ,ខេត្ត​ព្រះ​សីហ​នុ និង​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អមសាលាដំបូងខេត្ត​ ​បាន​បើក​ប្រតិបត្តិការចុះ​បង្ក្រាប​ករណី​កែ​ច្នៃ​គ្រឿង​ញៀន​​ទ្រង់ទ្រាយ​ធំ​ ស្ថិត​នៅ​ក្នុង​រោងចក្រ​ផលិត​ដំណាប់​ស្វាយ​មួយ​កន្លែងយីហោ «​រីចហ្វា​ម​អេ​ស៊ា​ ឯ​.​ក​»​ ... Read More »

សមត្ថកិច្ចជំនាញការពារព្រំដែនបានទទួលពលករខ្មែរ ១២០នាក់ក្រោយធ្វើសកម្មភាពឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ

ខេត្តបាត់ដំបង ៖ នគរបាលការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា ក្រោមកិច្ចសហការទប់ស្កាត់ករណីប៉ុនប៉ងលួចឆ្លងដែនរវាងកម្លាំងសមត្ថកិច្ចកម្ពុជា និងថៃ នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១នេះកម្លាំងក្បាតការពារតំបន់ព្រំដែនវរលេខ ៨១៩, នគរបាលប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ ព្រមទាំងក្រុមគ្រូពេទ្យ ... Read More »

អាហ្វ្រិកខាងត្បូង ៖ វីរុសបំប្លែងថ្មីអូមីក្រុងស្រាលជាងដែលតា

ក្រុមអ្នកឯកទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី១២ ខែធ្នូ បានបញ្ជាក់ថា វិរុសបំប្លែងថ្មី អូមីក្រុង អាចបង្កឲ្យមានជំងឺស្រាលជាងវីរុស Delta បើទោះបីការឆ្លងរាលដាលវីរុសអូមីក្រុងលឿនជាងដែលតាក្តី។ នៅក្នុងកិច្ចប្រជុំអនឡាញ តំណាងអង្គការ WHO ប្រចាំនៅទ្វីបអាហ្វ្រិក បានឱ្យដឹងនៅថ្ងៃទី១២ ខែធ្នូថា ... Read More »

ប្រជាពលរដ្ឋជាង ៥០០គ្រួសារ រស់នៅ​ស្រុក​ឯក​ភ្នំ ​នាំគ្នាប្រគល់​ដីព្រៃ​លិច​ទឹកតំបន់៣ ជូន​រដ្ឋ​វិញ​

ខេត្ត​បាត់ដំបង៖ បេី​យោង​តាមការបញ្ជាក់ពី​អភិបាលស្រុក​ឯក​ភ្នំ​ លោក ម៉ិ​ល សុផល បានថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២១នេះថា៖​ ប្រជាពលរដ្ឋជាង ៥០០គ្រួសារ រស់នៅ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​ បា​ភ្ញាក់រលឹក​នាំគ្នាប្រគល់​ដីព្រៃ​លិច​ទឹកតំបន់ ៣ ជូន​រដ្ឋ​វិញ​។ ... Read More »

ចាប់ខ្លួនជនសង្ស័យបាញ់សម្លាប់អ្នកជិតខាងរឿងគំនុំព្រោះជេរឪពុករបស់ខ្លួនពេលផឹកស្រាស្រវឹង

ខេត្តព្រះវិហារ​ ៖ ករណីឃាតកម្មបាញ់សម្លាប់លើជនរងគ្រោះដោយកាំភ្លើងកែឆ្នៃកន្លងមកត្រូវបានសមត្ថកិច្ចចាប់បានហើយដើម្បីយកមកឲ្យច្បាប់កាត់ទោស។ ករណីខាងលើនេះបើយោង​តាម​របាយការណ៍​របស់​កម្លាំងកងរាជ​ឣា​វុ​ធ​ហត្ថ​ខេត្តព្រះវិហារ ដែលទើប​ទទួល​បាននៅថ្ងៃអាទិត្យទី១២​ ខែធ្នូ​ ឆ្នាំ​២០២១បញ្ជាក់ឱ្យដឹងថា​ កម្លាំងជំនាញ​ របស់លោកកាលពី​ល្ងាច​ថ្ងៃទី​១១ ខែធ្នូម្សិលមិញនេះ បានកំណត់​មុខសញ្ញា និង​ស្រាវជ្រាវ​ឈានដល់​ការចាប់ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ​ពីបទ​បាញ់សម្លាប់​មនុស្ស​នៅ​ឃុំ​ស្រយង់​ស្រុក​គូលែន។​សូមបញ្ជាក់ថារបាយការណ៍​របស់​មន្ត្រីកងរាជ​អាវុធហត្ថ​ បានបន្តថា ជនដៃដល់​ឈ្មោះ​ភោគ ... Read More »

បុរស២នាក់ជិះម៉ូតូឌុបគ្នាបង្កគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងបណ្តាលឱ្យស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរងរបួសធ្ងន់

ខេត្តក្រចេះ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយម៉ូតូខ្លួនឯងធ្វើឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ និងរបួសធ្ងន់ម្នាក់ ខណៈបើកបរទិសដៅពីទិសខាងត្បូងទៅទិសខាងជើង ហើយមកដល់ចំណុចកើតហេតុបានបើកម៉ូតូធ្លាក់ផ្លូវចូលព្រៃ បាត់ម្ចាស់ការទៅបុកនឹងដើមឈើបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង១១៖៥០នាទី ថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ... Read More »

ផ្ទុះបំពង់បង្ហូរឧស្ម័នហ្គាសនៅអុីតាលីស្លាប់និងបាត់ខ្លួន១០នាក់

សារព័ត៌មាន ANSA បានដកស្រង់ការប្រកាសរបស់ក្រុមជួយសង្គ្រោះអុីតាលី ដែលបានបញ្ជាក់ថា មានមនុស្សម្នាក់ស្លាប់ និង ៩នាក់រងរបួស ក្រោយហេតុការណ៍បាក់ស្រុតអគារបណ្តាលមកពីការផ្ទុះហ្គាសស្ថិតនៅក្នុងស្រុក Ravanusa ប្រទេសអុីតាលីនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ ក្នុងពេលនេះដែរក្រុមជួយសង្គ្រោះកំពុងតែខិតខំស្វែងរកអ្នកដែលបាត់ខ្លួនក្រោមគំនរអគារបាក់បែក។ ចំណែកសារព័ត៌មាន AFP ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ជួលមួយកន្លែងក្នុងខណ្ឌមានជ័យ​ បណ្ដាលឱ្យម្ចាស់បន្ទប់ម្នាក់រលាកភ្លេីង​

ភ្នំពេញ​ ៖​ អគ្គិភ័យមួយបានឆាបឆេះបន្ទប់ជួលមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ អាជ្ញាធរនិងកម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់​កាលពីវេលាម៉ោង​ ១០និង៣០នាទីថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចបន្ទប់ជួល តាមផ្លូវលំក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ​ បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញផ្សែងហុយចេញពីបន្ទប់កើតហេតុខាងលើ​ ... Read More »

ប្រកាសបើកការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២១

ភ្នំពេញ៖ សហព័ន្ធកីឡារាំកម្ពុជា បានរៀបចំការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមវត្តមានលោកស្រី ឆៃ ច័ន្ទរិទ្ធិសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡារាំកម្ពុជា។ នេះបើយោងតាមផេក ... Read More »

សំណង់អាយុកាល៩០ឆ្នាំដែលមានសភាពទ្រុឌទ្រោម ជៀសវាងគ្រោះថ្នាក់បាក់រលំ ម្ចាស់ផ្ទះ១៣ល្វែង ស្ម័គ្រចិត្តចាកចេញ

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជាម្ចាស់ផ្ទះទាំង១៣ល្វែងមានចំនួន១២គ្រួសារ ស្ថិត នៅតាមបណ្ដោយផ្លូវផ្សារក្រោម ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានស្ម័គចិត្តរុះរើ ចាកចេញ ពីផ្ទះទ្រុឌទ្រោមយ៉ាងខ្លាំង មិនអាចឲ្យប្រជាពលរដ្ឋរស់នៅបានតទៅទៀត តាមសំណូមពររដ្ឋបាលក្រុង-ខេត្តហើយ ដោយកំណត់ត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ ... Read More »

ជាងកន្លះលាននាក់ឆ្លងកូវីដ-១៩ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនៅលើពិភពលោក

ក្នុងរយៈពេល២៤ម៉ោងកន្លងមក នៅលើពិភពលោក មានករណីឆ្លងកូវីដ-១៩ រហូតដល់ទៅ៤៩៩.៣៨៥នាក់ និងស្លាប់ ៥៤០០នាក់ នៅជុំវិញពិភពលោក ។ តំបន់អឺរ៉ុប បានរកឃើញករណីឆ្លងច្រើនជាងគេដោយមានរហូតដល់ទៅ៣២៤.៣២២នាក់ និងស្លាប់ ៣៣៦៤នាក់។ ចំណែកនៅទូទាំងពិភពលោក វិញ មានករណីឆ្លងកូវីដ-១៩ ... Read More »

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ព្រះអង្គបានសព្វព្រះហទ័យយាងបំពេញព្រះកុសលបូជាគ្រឿងសក្ការៈ និងទេយ្យទានថ្វាយសម្តេច​ព្រះអភិសិរី​សុគន្ធា​មហាសង្ឃរាជា​ធិបតី

ភ្នំពេញ : នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃឧបោសថសីល ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានសព្វព្រះហទ័យយាងបំពេញព្រះកុសលបូជាគ្រឿងសក្ការៈ និងទេយ្យទានថ្វាយសម្តេច​ព្រះអភិសិរី​សុគន្ធា​មហាសង្ឃរាជា​ធិបតី កិត្តិ​ឧទ្ទេសបណ្ឌិត បួរ គ្រី ... Read More »

គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៧០,៩៣% ហើយ គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២១

ខេត្តកំពង់ស្ពឺ ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៧០,៩៣% ហើយ គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២១។ នេះបើយោងតាមការបង្ហោះអោយដឹងតាមរយៈផេកផ្លូវការ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។ សូមបញ្ជាក់ថា,នៅថ្ងៃសុក្រ ... Read More »

លោកបណ្ឌិត ថោង ខុន ចុះពិនិត្យទីតាំង និងសួរសុខទុក្ខអត្តពលិក មុនការប្រកួតកីឡាទូកក្ដោង ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១

ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី១២ ខែធ្នូនេះ ... Read More »