ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រសួងសុខាភិបាល​​​​​​កម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ១៦នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ១៨នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ០៣នាក់​(០១នាក់ មិនបានចាក់វ៉ាក់សាំង)

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៦ ខែធ្នូ​​​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ១៦នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១៨នាក់ និងករណីស្លាប់​ ០៣នាក់​ (០១នាក់ មិនបានចាក់វ៉ាក់សាំង)។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ និង សាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែង

ភ្នំពេញ ៖ សូមជម្រាបជូនថា, នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ ការ ផ្លូវជាតិលេខ១១ ... Read More »

សុភាសិតបុរាណខ្មែរ៖ “មានផ្លូវ មានក្តីសង្ឃឹម” និងសុភាសិតចិន៖ “ចង់មាន ត្រូវធ្វើផ្លូវមុន”​ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន លើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១

ខេត្ត​ព្រៃវែង ៖ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងថា​​​ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹក​ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ... Read More »

លោក ស សុខា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជា នាពេលអនាគត!

ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ខ្ញុំបាទ និងក្រុមគ្រួសារ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៥ ខែធ្នូ​!​ អប់រំផ្សព្វផ្សាយច្បាប់​ ១៥៧ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១០០នាក់ (យានយន្ត ៧៣គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៦ ខែធ្នូ​​​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៥ ខែធ្នូ​ ឆ្នាំ​២០២១​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

ម៉ូតូហុងដាបុកគូទរថយន្តស៊ុយប៊ីស៊ីបណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ

ខេត្តតាកែវ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈដែលរូបគេបានបើកបរម៉ូតូក្នុងល្បឿនលឿនហើយបានទៅបុកចំពីក្រោយរថយន្តដែលបើកនៅក្នុងទិសដៅស្របទិសគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣និង៣៥នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិកន្ទ្រងព្រិច ឃុំស្លា ស្រុកសំរោងទង ខេត្តតាកែវ។ សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា មុនកើតហេតុមានម៉ូតូម៉ាកហុងដាសេ១១០ ពណ៌ខ្មៅ ... Read More »

សម្តេចតេជោ ៖ សំដីឧត្តមសេនីយ៍វៀតណាមរូបនោះ ជាការប្រមាថមកលើកម្ពជា ,សម្តេចមិនសំដៅលើប្រទេសវៀតណាមទេ គឺសំដៅលើបុគ្គលវៀតណាមម្នាក់តែប៉ុណ្ណោះ ទោះកម្ពុជាតូច ក្រ ក៏កម្ពុជាមានតម្លៃរបស់ខ្លួន នៅក្នុងការគិតគូរពីសុខុមាលភាពប្រជាជនខ្លួន !

ខេត្តព្រៃវែង ៖ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើសារនយោបាយទៅបុគ្គលជាឧត្តមសេនីយ៍យោធា វៀតណាម ឈ្មោះង៉ូវ ស៊ុនជាន ដែលបានវាយប្រហារមកលើកម្ពុជាពាក់ព័ន្ធបញ្ហាកូវីដ-១៩ ដោយសម្តេចបញ្ជាក់ថា សំដីឧត្តមសេនីយ៍វៀតណាមរូបនោះ ជាការប្រមាថមកលើកម្ពជា ។ សម្តេចតេជោបញ្ជាក់ថា ... Read More »

ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណ ឫទ្ធិ

ភ្នំពេញ ៖ ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណ ឫទ្ធិ ។ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ... Read More »

សម្តេចតេជោ ហ៊ុន សែន បានថ្លែង ប្រតិកម្មនឹងសម្តីលោក ង៉ូវ ស៊ុនជាន មេបញ្ជាការការពារព្រំដែនវៀតណាម ដែលថ្លែងក្នុងសន្និសីទព័ត៌មាន នៅទីក្រុងហូជីមិញ ដែលឱ្យទប់ស្កាត់ការ រាតត្បាតជំងឺកូវីដ-១៩ ពីកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែង ប្រតិកម្មនឹងសម្តីលោក ង៉ូវ ស៊ុនជាន មេបញ្ជាការការពារព្រំដែនវៀតណាម ដែលថ្លែងក្នុងសន្និសីទព័ត៌មាន នៅទីក្រុងហូជីមិញ ដែលឱ្យទប់ស្កាត់ការ រាតត្បាតជំងឺកូវីដ-១៩ ពីកម្ពុជា។ ... Read More »

វិកលចរិកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ម្នាក់

ខេត្តតាកែវ ៖ នៅវេលាម៉ោង២១:០០នាទីយប់ ថ្ងៃទី ៥ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងត្រង់ចំណុចភូមិព្រៃសណ្ដែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ រវាងម៉ូតូ និងរ៉ឺម៉កបើកបរ ក្នុងទិសដៅផ្ទុយគ្នា។ សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយរ៉ឺម៉កមួយគ្រឿងបើកបរដោយឈ្មោះ ចំរើនភេទប្រុស ... Read More »

បុរសម្នាក់បើកម៉ូតូឌុបក្មួយឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តបុកស្លាប់២នាក់

ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់និងស្ត្រីម្នាក់បានបាត់បង់ជីវិត ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេ លាម៉ោង០៦និង១០នាទី យប់ថ្ងៃទី ០៥ខែធ្នូ ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ  ៥ ស្ថិតក្នុងភូមិខៃដន ឃុំកូប ស្រុកអូរជ្រៅ ។ នគរបាលស្រុកអូរជ្រៅ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១

ខេត្តព្រៃវែង ៖ នៅថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Young-Chan Kim, Principal Research Group of Digital Factory

សាធារណរដ្ឋកូរ៉េ : នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់អោយដឹងថា,  អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Young-Chan Kim, Principal Research ... Read More »

សេចក្តីសម្រេចលុបចោលការហាមអ្នកដំណើរ ឬអ្នកដែលឆ្លងកាត់ប្រទេសតំបន់អាហ្វ្រិកចំនួន១០ ចូលប្រទេសកម្ពុជា

ភ្នំពេញ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ បានសម្រេច​លុបចោលការហាមអ្នកដំណើរ ឬអ្នកដែលឆ្លងកាត់ប្រទេសតំបន់អាហ្វ្រិកចំនួន១០ ចូលកម្ពុជា។ ជាក់ស្ដែង​យោង​តាមសេចក្តីប្រកាសព័ត៌មា​នរបស់ក្រសួងសុខាភិបាលកម្ពុជា​ បានបញ្ជាក់ថា៖ «ដោយបានទទួលការឯកភាពពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ... Read More »

ចោរឆក់ទ្រព្យសម្បត្តិ​ពលរដ្ឋ​ចំនួន​ ៣នាក់​ ត្រូវ​នគរបាល​ខណ្ឌមានជ័យ​ តាមឃាត់ខ្លួន​បា​ន​ ក្រោយព្យាយាមរត់គេចខ្លួនមួយរយៈធំ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខណ្ឌមានជ័យ​ នៅថ្ងៃទី០៥​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២​ បានធ្វេីការ​ស្រាវជ្រាវ​ និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់​ជាបន្តបន្ទាប់ពាក់ព័ន្ធករណីឆក់យកកាបូបយួរដៃ កាលពីប្រលប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១កន្លងទៅ។  របាយការណ៍​ដដែល​ បន្តថា​ ជនសង្ស័យទាំង៣នាក់នេះ​ ... Read More »

គួរឱ្យអាសូរណាស់លោកអេីយ​! យុវជនម្នាក់​ ជិះម៉ូតូដួលចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗនៅលើកំណាត់ផ្លូវជាតិលេខ៤

ខេត្ត​កំពង់ស្ពឺ៖​ ហេតុការណ៍​គួរឱ្យរន្ធត់មួយ​ បានកេីតឡេីង​បន្ទាប់ពី​យុវជនម្នាក់​ បានជិះម៉ូតូដួលចូលក្រោមរថយន្ត​ កិនអូសជាច្រើនម៉ែត្របណ្តាលឱ្យស្លាប់​យ៉ាងអាណោចអាធ័ម​ កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ​ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ​៨០-៨១ ត្រង់ចំណុចភូមិ​ពាមទុង ឃុំត្រែងត្រយឹង​ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បេី​តាមប្រភពព័ត៍មានពី​មន្រ្តីនគរបាលខេត្ត​កំពង់​ស្ពឺ​ ... Read More »

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំថ្នាធ្នង់ ស្រុករំដួល ជួបសំណេះសំណាលនិងប្រគល់សម្ភារជូនចាស់ជរាគ្មានទីពឹង និងមានជីវភាពទីទ័លក្រចំនួន ៥៥នាក់

ខេត្តស្វាយរៀង ៖ លោក តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំថ្នាធ្នង់ស្រុករំដួល បានជួបសំណេះសំណាលនិងប្រគល់សម្ភារជូនចាស់ជរាគ្មានទីពឹង និងមានជីវភាពទីទ័លក្រចំនួន ៥៥នាក់ក្នុងមូលដ្ឋានឃុំថ្នាធ្នង់ស្រុករំដួល ។ ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំឆ្លូវ ... Read More »

ទហានឥណ្ឌាសម្លាប់ច្រឡំពលរដ្ឋ១៣នាក់ ធ្វើឱ្យអ្នកភូមិខឹងដុតរថយន្តយោធា

ពលរដ្ឋនៅក្នុងភូមិ Oting ប្រទេសឥណ្ឌាបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដោយបានដុតរថយន្តយោធាចោល ក្រោយពីមានការវាយប្រហារច្រឡំសម្លាប់ពលរដ្ឋស្មានថាជាក្រុមឧទ្ទាម។ មន្ត្រីឥណ្ឌាបានឱ្យដឹងនៅថ្ងៃទី ៥ខែធ្នូថា ពលរដ្ឋនៅក្នុងភូមិ Oting ស្ថិតនៅក្នុងស្រុក Mon រដ្ឋNagaland ជាប់ព្រំដែនឥណ្ឌា-មីយ៉ាន់ម៉ា បានដុតរថយន្តយោធាជាច្រើនគ្រឿងក្រោយពេលពលរដ្ឋស្លូតត្រង់ជាច្រើនត្រូវបានយោធាច្រឡំថាជាក្រុមឧទ្ទាមហើយវាយប្រហារសម្លាប់។ ស្នងការប៉ូលិសរដ្ឋ ... Read More »

ស្លាប់និងរបួសរាប់សិបនាក់ដោយសារការផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី

យ៉ាងហោចណាស់ក៏មានមនុស្ស ១៣នាក់ស្លាប់និងរាប់សិបនាក់ទៀតរងរបួសដែរ ហើយពលរដ្ឋរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងទៅកាន់តំបន់មានសុវត្ថិភាពក្រោយពីភ្នំភ្លើងSemeru នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានផ្ទុះឡើង ។ ក្រុមជួយសង្គ្រោះបានធ្វើការទាំងយប់ទាំងថ្ងៃដើម្បីជួយមនុស្ស១០នាក់ដែលជាប់គាំងដោយភ្នំភ្លើង។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៉ី (BNPB) នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថា ហេតុការណ៍ផ្ទុះភ្នំភ្លើង Semeru នៅកោះជ្វា បានផ្តាច់ជីវិតមនុស្សកើនឡើងយ៉ាងហោចណាស់ក៏១៣នាក់ដែរ ហើយបង្កឱ្យពលរដ្ឋជិត១០០នាក់ផ្សេងទៀតទទួលរងរបួស។ ... Read More »

មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ តែងតែផ្តល់ការយកចិត្តទុកដាក់ ចំពោះយោធិនក្រោមឱវាទ

ខេត្តឧត្ដរមានជ័យ ៖ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ បានចាត់តាំងតំណាង គឺលោក វរសេនីយ៍ត្រី ហង់ តឿម ... Read More »

មកដឹងមូលហេតុចម្បងដែល ប៉ូ គឹមថេងសុទ្ធធីតា អាចលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិMiss Grand International 2021បាន

ភ្នំពេញ៖ កញ្ញាឯកពីកម្ពុជា Miss GrandCambodia2021កញ្ញា ប៉ូគីមថេង សុទ្ធធីតា បានធ្វើដំណើរមកដល់មាតុប្រទេសវិញហើយកាលពីវេលាថ្ងៃត្រង់ថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ ២០២១នេះ។ នាងបាននាំមកនូវមោទនភាពសម្រាប់ជាតិមាតុភូមិក្រោយពីនាងអាចឈានជើងចូលដល់វគ្គ១០នាក់ចុងក្រោយបើទោះបីជានាងមិនបានតំណែងឬម្ចាស់មកុដក៏ដោយក៏ពលរដ្ឋជាច្រើនបានថ្លែងការសាទរទៅកាន់នាង។    មុនពលេនាងសម្រេចបានសម្មិទ្ធផលនេះនាងធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការតស៊ូច្រើនលើវិស័យកញ្ញាឯក។ បើយើងក្រឡេកមើលពីសមត្ថភាពទេពកោសល្យ និងបទពិសោធន៍របស់នាងគឺច្បាស់ណាស់នាងពិតជាតស៊ូ ... Read More »

ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់​ធំ​ នាំ​យក​អាវរងា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោនិង​ស្បៀង​អាហារ​ ព្រម​ទាំង​ថវិកា​មួយ​ចំនួន​ ទៅ​ផ្តល់​ជូន​អតីត​យុទ្ធ​ជន ដល់​លំនៅឋាន​

ខេត្តកំពង់ធំ ៖ ដេីម្បី​ជាការដឹងគុណដល់អតីតយុទ្ឋជនដែល​ធ្លាប់មាន​គុណបំណាច់ចំពោះជាតិ​ និង​ប្រជាជន​ ធ្លាប់​ជា​យុទ្ធ​មិត្ត​​រួម​អាវុធ​ជាមួយគ្នា​ ក្នុង​សម័យ​សង្គ្រាម​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​០៥​ ខែ​ធ្នូ​ ឆ្នាំ​២០២១​ ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ខេត្ត​កំពង់​ធំ​ បាន​ដឹកនាំ​សហការី​ ... Read More »

ប៉ូគីម ថេង សុទ្ធធីតា សាងប្រវត្តិសាស្ត្រលើវេទិការMiss Grand International 2021 ដោយបានពានរង្វាន់ និងចូលដល់Top 10

បាងកក៖ កាលពីរាត្រីថ្ងៃទី០៤ខែធ្នូ ឆ្នាំ ២ឥ២១ គឺជាកម្មវិធីប្រកួតផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតសម្រស់ Miss Grand International 2021។ អ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជារំភើបនិងភ្ញាក់ផ្អើល ក្រោយពី Miss Grand Cambodia 2021 ... Read More »

ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត ឧត្ដរមានជ័យ គាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជានាពេលអនាគត តាមរយៈការបោះឆ្នោត

ភ្នំពេញ ៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត ឧត្ដរមានជ័យ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំបាទសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនាព្រឹកថ្ងៃព្រហស្បតិ៍ ... Read More »

ព្រះរាជបុត្រាពៅ របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា ព្រះនាម នរោត្តម រណវង្ស មានព្រះជន្ម ៩ព្រះវស្សា

ភ្នំពេញ ៖ ទោះបីបិតា និងមាតាយាងចាកឆ្ងាយតែព្រះអង្គ និងព្រះរៀម ព្រះនាម នរោត្តម សុធាឫទ្ធិ ទទួលបានការទំនុកបម្រុងបីបាច់យ៉ាងល្អពីព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី និងព្រះរៀមដទៃទៀត។ ព្រះសពនៃសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ... Read More »

លទ្ធផលក្រុមការងារអន្តរក្រសួងចុះពិនិត្យស្រាវជ្រាវទីតាំងដីដែលត្រូវបានទន្ទ្រានក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ការអនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី ... Read More »

លោក ហ៊ុន ណេង ចាត់តំណាងចុះសួសុខទក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃអាទិត្យទី៥  ខែធ្នូ ឆ្នាំ ២០២១ លោក ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ បានចាត់លោក សោ សាវឿន ... Read More »

រថយន្តដឹកកម្មករបុកជាមួយរថយន្តដឹកស្រូវរបួសធ្ងន់ស្រាលកម្មការិនី៥នាក់ផ្អើលទាំងព្រឹក

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់រវាងរថយន្តដឹកកម្មករដែលបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នទៅបុកជាមួយរថយន្តហ៊ីយ៉ាន់ដាយដឹកស្រូវធុនធ្ងន់យ៉ាងពេញទំហឹងបណ្ដាលឱ្យកម្មការិនី៥នាក់រងរបួសធ្ងន់និងស្រាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា អ្នកបើករថយន្ដបង្កហេតុមានឈ្មោះ ឆន រិទ្ធី  អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពាំងដំរី ... Read More »

តំណាងរាស្ត្រមីយ៉ាន់ម៉ាបើករថយន្តបុកហ្វូងបាតុករស្លាប់និងរបួស៥០នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស ៥នាក់ស្លាប់និង១៥នាក់រងរបួសដែរនៅ ក្នុងហេតុការណ៍រថយន្តមួយគ្រឿងបើកចូលក្នុងហ្វូងបាតុករប្រឆាំងរដ្ឋាភិបាល។ ហេតុការណ៍ខាងលើកើតឡើងនៅព្រឹកថ្ងៃទី ៥ខែធ្នូ នៅក្នុងទីក្រុង Yangon ។ សារព័ត៌មានរ៉យទ័របានផ្សាយថា សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មានមនុស្សជាច្រើនរងរបួស ។ រូបភាពបង្ហោះលើបណ្តាញសង្គមបានបង្ហោញឱ្យឃើញថា មានមនុស្សដេកដួលពេញផ្លូវ ។ ... Read More »

កម្លាំងសមត្ថកិច្ចចម្រុះចុះឆែកឆេរនិងបង្ក្រាបទីតាំង​ស្តុកឈើ ហើយរឹបអូសបានឈើប្រណីតរាប់សិបកំណាត់

​ខេត្ត​រតនគិរី​៖ ទីតាំងគំនរឈើធ្នង់រាប់សិបកំណាត់ដែលក្រុមឈ្មួញ​អារច្រៀករួចជាស្រេចលាក់ទុកបម្រុងដឹកបង្កប់តាមរថយន្តទៅប្រទេសវៀតណាមនោះត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះសហការគ្នាចុះរុករកឃើញនិងធ្វើការរឹបអូសយកទៅរក្សាទុកបណ្តោះអាសន្ន។ ការចុះបង្ក្រាបឈើនោះដោយ​មាន​ការបញ្ជា​ផ្ទាល់​ពី​លោក យិន ចំណាន ស្នងការនគរបាល​ខេត្ត​រតនគិរីដែលធ្វើឡើងនៅ​វេលា​ម៉ោង១១និង៣០នាទីថ្ងៃ​ទី៤ ខែ​ធ្នូឆ្នាំ២០២១  រួមមានកម្លាំង​ប៉ុស្តិ៍​រដ្ឋបាលឃុំ​ប៉ុង៣នាក់ ដឹកនាំ​ដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​រតន​គិរី លោក​ឈាង សុ​ភក្កិ នាយផ្នែកនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ... Read More »