ព័ត៌មានទាន់ហេតុការណ៍៖
'

Update ៖ សមត្ថកិច្ចខេត្តកំពង់ស្ពឺនិងបាត់ដំបង បង្រ្កាបមុខសញ្ញាជួញដូរសារធាតុញៀន១៤នាក់រឹបអូសថ្នាំញៀនមិនតិចជាង៣គីឡូក្រាម

ខេត្តកំពង់ស្ពឺ+បាត់ដំបង ៖ យ៉ាងហោចមានជនសង្ស័យ២នាក់នៅខេត្តកំពង់ស្ពឺ និង១២ នាក់ទៀតនៅខេត្តបាត់ដំបង ត្រូវកម្លាំងជំនាញបង្រ្កាបចាប់ខ្លួន និងរឹបអូសថ្នាំញៀនជាច្រើនកញ្ចប់មានទម្ងន់មិនតិចជាង៣គីឡូក្រាម។ ប្រភពពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា នៅខេត្តកំពង់ស្ពឺ នាវេលាម៉ោង០០នឹង១៥នាទី រំលងអធ្រាត្រឈានចូលថៃ្ងទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតក្នុងផ្ទះរបស់ឈ្មោះ គង់ សំណាង ... Read More »

អភិបាល​ខេត្ត​ព្រៃវែង​ បន្តចូលរួមរំលែកមរណទុក្ខប្រជាពលរដ្ឋស្លាប់ដោយសារជំងឺកូវីដ-១៩

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​ នៅរសៀល​ថ្ងៃ​ពុធ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០២១នេះ​ សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកតា ងួន ហាក់ ប្រជាពលរដ្ឋរស់នៅភូមិលេខ៥  សង្កាត់កំពង់លាវ ... Read More »

លោក​ សុខ​ សង្វារ​ អស្ចារ្យណាស់!🤩 កម្ពុជាជាប់ចំណាត់លេខ១ លើពិភពលោក!🇰🇭

ភ្នំពេញ​៖​ បើ​តាមការបញ្ជាក់ពី​លោក​ សុខ​ សង្វារ​ អគ្គនាយករង នៃ អាជ្ញាធរជាតិអប្សរា​ កាលពីថ្ងៃអង្គារទី១២​ ខែតុលា​ ឆ្នាំ​២០២១​ បានឱ្យដឹងថា​ វែបសាយអន្តរជាតិមួយឈ្មោះ «Rough Guides» ដែលជាទីភ្នាក់ងារទេសចរណ៍ ... Read More »

លោកយាយ លោកតា ចំនួន ៣នាក់ មានអាយុលើសពី ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានទទួលរង្វាន់លើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល​ ... Read More »

កម្លាំងសុីម៉ាក់ ចុះយកគ្រាប់ផ្លោងចាស់ៗប្រភេទ៦០ម.មមិនទាន់ផ្ទុះ០២គ្រាប់ ទុកកម្ទេចចោល

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរស់នៅភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងនៅសៀលថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១ នេះ បានប្រទះឃើញគ្រាប់កាំភ្លើងផ្លោងចាស់ៗប្រភេទ៦០ម.មចំនួន២គ្រាប់ ដែលបន្សល់ទុកពីសម័យសង្រ្គាមក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានភ្លាមៗ។ ក្រោយទទួលបានព័ត៌មាននេះភ្លាមកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង បានសហការជាមួយកម្លាំងកម្ចាត់មីនកម្ពុជាសុីម៉ាក់ CMAC ... Read More »

ប្រធានក្រុមប្រឹក្សារាជធានីសម្តែងការកោតសរសើរចំពោះ រដ្ឋបាលរាជធានីភ្នំពេញយ៉ាងខ្លាំងលើការអនុវត្តការងារ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះបានល្អប្រសើរ

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះ រដ្ឋបាលរាជធានីភ្នំពេញលើការអនុវត្តការងារនៅក្នុងត្រីមាសទី៣ឆ្នាំ២០២១នេះ ដែលមានទាំងការងារធ្វើឱ្យភូមិសង្កាត់ មានសុវត្ថិភាព ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការងារអនាម័យ បរិស្ថាន ការងារអភិវឌ្ឍន៍ ការដោះស្រាយការលិចលង់ និងការប្រមូលពន្ធប្រថាប់ត្រាលើអចលនទ្រព្យផងដែរ ដោយការប្រមូលពន្ធនេះ ... Read More »

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបញ្ជូនជនជាតិនីហ្សេរីយ៉ាម្នាក់ដែលជួញដូរគ្រឿងញៀនជិតកន្លះគីឡូក្រាម ទៅកាន់តុលាការ

ភ្នំពេញ ៖ តំណាងអយ្យការបើកការស៊ើបសួរលើសុំណុំរឿងរបស់ជនត្រូវចោទ ជនជាតិនីហ្សេរីយ៉ាម្នាក់ដែលជួញដូរគ្រឿងញៀនជិតកន្លះគីឡូក្រាម បន្ទាប់ពីសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។ គួររំលឹកថា នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះសមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានបង្ហាញមុខជនសង្ស័យដែលជាជនជាតិ នីហ្សេរីយ៉ាម្នាក់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនជិតកន្លះគីឡូក្រាមនៅរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ... Read More »

ភ្នំភ្លើងនៅតែបន្តផ្ទុះជះកម្អែកាន់តែខ្លាំងបន្ទាប់ពីផ្ទុះអស់រយៈពេល ២៤ថ្ងៃមកហើយ

សារព័ត៌មានស៊ីនហួបានផ្សាយថា ភ្នំភ្លើង Cumbre Vieja ស្ថិតនៅលើកោះ La Palma ប្រទេសអេស្ប៉ាញបានបន្តព្រួសកម្អែកាន់តែច្រើនថែមទៀត។ ដោយមិនទាន់មានសញ្ញាថយចុះ រដ្ឋាភិបាល អេស្ប៉ាញបានសម្រេចបន្តជម្លៀសមនុស្សចន្លោះពី៧០០នាក់ទៅ ៨០០នាក់បន្ថែមទៀត ត្រូវបានគេជម្លៀសចេញពីតំបន់ភ្នំភ្លើង Cumbre Vieja ... Read More »

ថៃសង្ឃឹមថា ការបើកទ្វារទេសចរណ៍នឹងជួយបង្កើនសេដ្ឋកិច្ចជាតិ

បណ្តាក្រុមហ៊ុននៅក្នុងប្រទេសថៃ មានសង្ឃឹមឡើងវិញហើយក្រោយពីរដ្ឋាភិបាលបានសម្រេចបើកទ្វារវិស័យទេសចរណ៍ឡើងវិញ។ សមាគមឧស្សាហកម្មថៃ FTI បានបញ្ជាក់ថា ការបើកទ្វារឡើងវិញសម្រាប់អ្នកទេសចរបានចាក់វ៉ាក់សំាងរួចរាល់អាចជួយបង្កើនប្រាក់ចំណូលក្នុងស្រុក ។ នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា នៅថ្ងៃទី១១ខែតុលា បានបញ្ជាក់ថា ថៃមិនត្រូវឲ្យបាត់បង់ឱកាសមាស ក្នុងការស្វែងរកចំណូលលើវិស័យទេសចរណ៍នាឱកាសឆ្លងឆ្នាំខាងមុខឡើយ។ តាមគម្រោងថៃនឹងបើកទ្វារនៅថ្ងៃទី១ ខែវិច្ឆិកា។ ... Read More »

លោក ថង សាវុន អតីតអភិបាលខេត្តរតនគិរី បានរំលឹកពីអនុស្សាវរីយ៍ជាច្រើននៅក្នុងទឹកដីកំណើតមួយនេះ ខណ:លោកទៅកាន់ជាអភិបាលខេត្តមណ្ឌលគិរី !

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ លោក ថង សាវុន អតីតជាអភិបាលនៃគណៈអភិបាលខេត្តរតន:គិរី ហើយបច្ចុប្បន្នត្រូវបានព្រះមហាក្សត្រចេញត្រាស់បង្គាប់ ជាអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានសំណេរលើ facebook ផ្លូវការ របស់ខ្លួនយ៉ាងដូច្នេះថា, ក្នុងឱកាសដ៏នក្ខត្តឬក្ស ... Read More »

រថភ្លើងបុករថយន្តពេលបើកបរឆ្លងកាត់ផ្លូវជាតិលេខ៤បណ្តាលឱ្យអ្នកបើកបរម្នាក់រងរបួសធ្ងន់

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារតែមានរថយន្ត ១គ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២T-៤៧៣០ ដែលបើកបរពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ បានបើកឆ្លងផ្លូវដែកដោយមិនមានការដាក់បារាសបញ្ជាឱ្យឈប់ ក៏ត្រូវរថភ្លើង ០១គ្រឿងដែលបើកក្នុងទិសដៅពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញបុកនៅចំណុចផ្លូវរថភ្លើងកាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៨១-១៨២ ... Read More »

កម្លាំងចម្រុះឃាត់ខ្លួនពលករខ្មែរប្រុសស្រី៤២នាក់លួចឆ្លងដែនទៅប្រទេសថៃខុសច្បាប់

ក្រុងប៉ោយប៉ែត៖ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៩១១សិលាខ្មែរ សហការជាមួយកម្លាំងយោធារួមគ្នាទប់ស្កាត់ពលករខ្មែរប្រុស ស្រីចំនួន៤២នាក់ ក្នុងនោះមានស្រី២១នាក់ និង កុមារីចំនួន០៣នាក់ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃនាវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅចំណុចខាងក្រោយប៉ុស្តិ៍ ស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ប្រភពពីមន្រ្តីនគរបាលការពារព្រំដែនបានឲ្យដឹងថា ... Read More »

ពលរដ្ឋប្រទះឃើញគ្រាប់បែកដៃក្រឡាទៀប ០១គ្រាប់ ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋរស់នៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ បានប្រទះឃើញគ្រាប់បែកដៃក្រឡាទៀប១គ្រាប់កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ រួចបានរាយការណ៍ប្រាប់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាល នៃអធិការដ្ឋាននគរបាលស្រុកបាណន់ឲ្យចុះទៅត្រួតពិនិត្យជាបន្ទាន់។  មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាលបានឲ្យដឹងថា ក្រោយទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋកម្លាំងជំនាញបានចុះទៅដល់កន្លែងចម្ការស្ថិតនៅចំណុចក្រុមទី៥ ភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ក៏បានប្រទះឃើញគ្រាប់បែកក្រឡាទៀប ... Read More »

ថ្ងៃ​នេះ​​​​កម្ពុជា! ​បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ២៧២នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៤៩៤នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១៥នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅរសៀល​ថ្ងៃពុធទី​១៣​​ ខែតុលា​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២៧២នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤៩៤នាក់ និងករណីស្លាប់​ ១៥នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​១២ ខែតុលា​​​​​​ ... Read More »

បើប្រជាពលរដ្ឋណាម្នាក់ខ្វះខាតស្បៀងសាលាខណ្ឌព្រែកព្នៅនិងផ្តល់ជូនភ្លាម មិនឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយក្នុងដំណាក់ជំងឺកូវីដ-១៩នេះទេ

ភ្នំពេញ ៖ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋដែលខ្វះខាតទាំងអស់ ដែលមានការខ្វះខាតស្បៀងអាចមកទំនាក់ទំនងតាមរយៈមន្ត្រីក្នុងមូលដ្ឋានហើយរាយការណ៍មករដ្ឋបាលខណ្ឌ នោះសាលាខណ្ឌនិងផ្តល់ស្បៀងចែកជូនបងប្អូនប្រជាពលរដ្ឋ មិនឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយក្នុងដំណាក់ជំងឺកូវីដ-១៩នេះ នៅក្នុងខណ្ឌព្រែកព្នៅនោះឡើយ។ លោកអភិបាលខណ្ឌព្រែកព្នៅមានប្រសាសន៍បែបនេះនៅក្នុង ពិធីប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន ... Read More »

ព័ត៌មានបន្ថែម ៖ ម្ចាស់រថយន្ត Rolls Royce ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវគឺជាអតីតភរិយាលោក ដួង ឆាយ

ភ្នំពេញ ៖ មកដល់ពេលនេះគេស្គាល់អត្តសញ្ញាណម្ចាស់រថយន្តស៊េរីទំនើបម៉ាក Rolls Royce ពាក់ស្លាកលេខ កម្ពុជា-MR.IDOL ដែលបានពន្លះជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យបាក់អស់មួយកង់ រួមនឹងបង្គោលភ្លើងមួយដើមបាក់រាបដល់ដីហើយ គឺអតីតភរិយារបស់លោក ដួង ឆាយ។ គួររំលឹកថា កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ... Read More »

Rashford អរគុណចំពោះការគាំទ្រយ៉ាងច្រើនបន្ទាប់ពីការរំលោភបំពានប្រកាន់ពូជសាសន៍នៅអឺរ៉ុប

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស និងក្រុមបិសាចក្រហម Manchester United កីឡាករ Marcus Rashford បាននិយាយថា គាត់មិនដែលជួបប្រទះនូវការគាំទ្រដែលគាត់ទទួលបានពីអ្នកគាំទ្រនោះទេដែលគាត់គឺជាគោលដៅនៃការរំលោភបំពានប្រកាន់ពូជសាសន៍ បន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទីរបស់គាត់បរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុបកាលពីខែកក្កដា។ ការស៊ុតបាល់ប៉េណាល់ទីរបស់ Rashford ក្នុងការស៊ុតបាល់ប៉េណាល់ទីទល់នឹងអុីតាលីនៅទីបំផុតធ្វើឱ្យអង់គ្លេសបាត់បង់ពានរង្វាន់នៅឯកីឡដ្ឋាន Wembley។ មិត្តរួមក្រុមវ័យ២៣ឆ្នាំរបស់គេគឺ ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១២ ខែតុលា​!​ មានចំនួន ៥ករណី៖ឃាត់ខ្លួន (អប់រំ និងពិន័យ)​ ៥នាក់​,ឃាត់យានយន្ត (គ្មាន​)​ និងពិន័យជាប្រាក់ចំនួន ១,០០០,០០០រៀល

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​១៣ ខែតុលា​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១២ ខែតុលា​​ ឆ្នាំ​២០២១​។  ​លោក​ ... Read More »

នាយឧត្តមសេនីយ៍វង្ស ពិសេន ដឹកនាំកិច្ចប្រជុំពិភាក្សាការងារគោលនយោបាយ ការងារអភិវឌ្ឍន៍ឃុំ-សង្កាត់ឆ្នាំ២០២២

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការងារគោលនយោបាយ និងការងារអភិវឌ្ឍន៍ឃុំ-សង្កាត់ ឆ្នាំ២០២២។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមប្រព័ន្ធទូរគមនាគមន៍ ដោយមានការចូលរួមពីមន្ត្រីក្រុមការងារចុះមូលដ្ឋានឃុំទាំង៩ របស់ស្រុកពារាំង៕ ... Read More »

ដើម្បីធានានូវភាពជោគជ័យនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ សម្តេចតេជោ ហ៊ុន សែន បានលើកជាអនុសាសន៍៧ចំណុចសំខាន់ៗ

ភ្នំពេញ៖ ក្នុងទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងផ្តល់ជាអនុសាសន៍ថា, ពេលគ្រោះមហន្តរាយតាមរយៈយន្តការរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយរាជធានី ខេត្ត ក្រុង ... Read More »

សារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១

ភ្នំពេញ៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិទាំងអស់ជាទីស្រឡាញ់! ... Read More »

អតីតលេខ១ពិភពលោក Andy Murray ត្រៀមខ្លួនជួបជាមួយ Alexander Zverev ក្នុងជុំទី៣ព្រឹត្តិការណ៍ Indian Wells

កីឡាករវាយតឺន្នីស Andy Murray និយាយថា គាត់នឹងត្រូវនៅទីនោះប៉ះជាមួយនឹង Alexander Zverev នៅពេលដែលគាត់ត្រៀមខ្លួនជួបគ្នានៅព្រឹត្តិការណ៍ Indian Wells ក្នុងការប្រកួតជុំទី៣។ ជនជាតិអង់គ្លេសវ័យ៣៤ឆ្នាំត្រូវប្រកួតជាមួយកីឡាករអាល្លឺម៉ង់លេខ៤ពិភពលោកក្នុងជុំទី៣នៅរដ្ឋកាលីហ្វ័រញ៉ាកាលពីយប់ថ្ងៃអង្គារ។ ម្ចាស់ជើងឯក Grand Slam ... Read More »

Man Utd នឹងពិចារណាកាត់បន្ថយតម្លៃផ្ទេរក្នុងខែមករាសម្រាប់ Jesse Lingard ប្រសិនបើនៅតែបន្តបដិសេធកិច្ចសន្យាថ្មី

ក្លិបបិសាចក្រុម Manchester United នឹងពិចារណាបញ្ចុះតំលៃ១៥លានផោនសម្រាប់តម្លៃខ្លួនខ្សែប្រយុទ្ធ Jesse Lingard នៅខែមករាប្រសិនបើគាត់នៅតែបន្តបដិសេធកុងត្រាថ្មី។ ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានព្យាយាមបំបែកខ្លួនចូលទៅក្នុងជម្រើស១១នាក់ដំបូងរបស់លោក Ole Gunnar Solskjaer ចាប់តាំងពីគាត់ត្រឡប់មកវិញនៅរដូវក្តៅនេះ។ គាត់បានចេញពីកៅអីបម្រុងដើម្បីរកគ្រាប់បាល់ឈ្នះនៅអតីតក្លិប West Ham ... Read More »

Ronaldo រកបាន៣គ្រាប់ជួយព័រទុយហ្គាល់យកឈ្នះលុចហ្សាំបួរក្នុងវគ្គជម្រុះ World Cup តំបន់អឺរ៉ុប

ការស៊ុតបាល់បញ្ចូលទី Hat-trick អាជីពលើកទី៥៨ពីកីឡាករ Cristiano Ronaldo បានជួយឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់យកឈ្នះក្រុមភ្ញៀវលុចហ្សាំបួរក្នុងលទ្ធផល ៥-០ ក្នុងវគ្គជម្រុះពូល A នៃការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោកកាលពីយប់ថ្ងៃអង្គារ។ ពានរង្វាន់៣ដែលមានន័យថា រ៉ូណាល់ដូបានក្លាយជាកីឡាករដំបូងគេដែលរកបានគ្រាប់បាល់អន្តរជាតិចំនួន១០លើកធ្វើឱ្យគេរកបាន១១៥ គ្រាប់ពីការប្រកួតអន្តរជាតិចំនួន១៨២លើក ខណៈដែលរូបគេនៅតែបន្តឈរជាអ្នកស៊ុតបញ្ចូលទីក្នុងការប្រកួតអន្តរជាតិគ្រប់ពេលវេលា។ ជ័យជម្នះធានាថា ... Read More »

រថយន្តទំនើបម៉ាក Rolls Royce ពាក់ស្លាកលេខ កម្ពុជា-MR.IDOL ចង់សាកកម្លាំងជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវ

ភ្នំពេញ​៖ រថយន្តទំនើបម៉ាក Rolls Royce ១គ្រឿង​ ប្រហែលជាចង់សាកកម្លាំងបានបេីកទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវ​យ៉ាងពេញទំហឹង​បណ្ដាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ និងបង្កឱ្យក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត​ រួមទាំងបាក់អស់បង្គោលភ្លេីងមួយដេីមផង បង្កការភ្ញាក់ផ្អេីលទាំងយប់។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ នាវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៣​ ខែតុលា ... Read More »

ឃាត់ខ្លួនស្ត្រីជាជនសង្ស័យពីរនាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យជាស្ត្រីពីរនាក់ត្រូវបានកម្លាំងការិ​យាល័យប្រឆាំងគ្រឿងញៀនខេត្តនិងអាជ្ញាធរភូមិ-ឃុំ-ស្រុក ដោយមានកិច្ចសហការពីកម្លាំងមន្ទីរប្រឆាំងគ្រឿង​ញៀន​ (ក៤)បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀន។   ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង១៥នាទី​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១  ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ​ គង់ សំណាង ភេ​ទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ... Read More »

ចាប់រាល់ថ្ងៃ!!យោធាថៃ ចាប់ជនជាតិថៃប្រុស-ស្រី១៦នាក់ និងស្រ្តីមីយ៉ាន់ម៉ាម្នាក់ កំពុងលួចឆ្លងដែនចូលប្រទេសកម្ពុជា

     ប្រទេសថៃ ៖ របាយយការណ៍ពីប្រទេសថៃឱ្យដឹងថា កាលពីវេលាម៉ោង០៣និង១៤នាទី ថ្ងៃទី១២ តុលា ២០២១ កម្លាំងទាហានការពារព្រំដែនរបស់ថៃ ធ្វើការរឹតបន្តឹងជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនចូលប្រទេស និងការនាំទំនិញខុសច្បាប់ចេញ-ចូល បរិវេណបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងស្ថានការណ៍រាតត្បាតរបស់ជំងឺកូវីដ-១៩ ដោយកម្លាំងទាហានប្រចាំស្រុកតាព្រះយ៉ា ... Read More »

មន្រ្តីនគរបាលសម្រាកព្យាបាលជំងឺ​ ចំនួ​ន០២រូប​ ទទួលបានអំណោយរបស់លោក នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិ​ត​ អគ្គស្នងការនគរបាលជាតិ​

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានចាត់ឲ្យតំណាង​ ចុះសួរសុខទុក​ កងកម្លាំងកំពុងសម្រាកព្យាបាលជំងឺ​ ចំនួ​ន០២រូប​ ៖ ១-ចាត់ឲ្យ​លោកឧត្តមសេនីយ៍ត្រី​ ... Read More »

នគរបាល​ប្រឆាំងគ្រឿងញៀនខេត្ត​កំពង់ចាម​បេីកការ​បង្ក្រាប​គ្រឿងញៀន​ ដោយឃាត់​ខ្លួន​ជនសង្ស័យ​បាន៩នាក់

ខេត្តកំពង់ចាម​ ៖​ លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការ​ងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១​ បានដឹកនាំក្រុម​ការ​ងារបេីក​កិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី ដោយប្រេីវិធានរដ្ឋបាលចំហ ហេីយបានឃាត់ខ្លួនជនសង្ស័យចំនួន០៩​នាក់សុទ្ធតែប្រុស​ និងដក​ហូតវត្ថុតាងរួមមាន​ថ្នាំញៀនចំនួន ១៦​កញ្ចប់ ... Read More »

ព្រហេីនមែន!! សុទ្ធតែជនបរទេសមកលួចលាក់ណាត់ជួបជុំគ្នាផឹកសុីនៅផ្ទះល្វែងមួយកន្លែងក្នុងសង្កាត់បឹងត្របែក​ មិនខ្លាចឆ្លងកូវីដ-១៩​ ល្មេីសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ

​   ភ្នំពេញ​ ៖​ ទីតាំងផ្ទះល្វែងពណ៌ឈាមជ្រូកមួយកន្លែង​ នៅតាមបណ្ដោយផ្លូវលេខ៤៧៤​ កែងផ្លូវលេខ១០៣​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ ត្រូវបានជនបរទេសជួលដេីម្បីលួចបេីកការជួបជុំផឹកសុី រាំលេង​កម្សាន្ត​ជារៀងរាល់ថ្ងៃ​ដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩​ និងមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ​ឡើយ ។  ​   ... Read More »