ព័ត៌មានទាន់ហេតុការណ៍៖
'

តុលាការអន្តរជាតិស្រាវជ្រាវពីសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរតេ(Duterte)

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅថ្ងៃទី១៥ខែកញ្ញា បានអនុញ្ញាតឲ្យបើកការស៊ើបអង្កេតជាទ្រង់ទ្រាយធំទៅលើសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វុីលីពីន លោក Rodrigo Duterte។ តាមសារព័ត៌មាន Guardian បានផ្សាយថា ចៅក្រម ICC បានបញ្ជាក់ថា សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតី Duterte ... Read More »

កម្លាំងនគរបាលការិយាល័យកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅកាន់តុលាការពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន»

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី។   គួររំលឹកថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចេញលិខិតកោះហៅ ... Read More »

តំណាងលោកឧត្តមសេនីយ៍ត្រី តេង ចាន់ណាត នាំយកអំណោយចែកជូនកងកម្លាំងឈរជេីងនៅតំបន់ក្នុងក្រុងសៀមរាប

ខេត្តសៀមរាប ៖ យោងតាមផេកស្នងការនគរបាលខេត្តសៀមរាប បានអោយដឹងថា, នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៧ និង៣០នាទីលោកវរសេនីយ៍ឯក មាស វណ្ណៈ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ តំណាងដ៍ខ្ពង់ខ្ពស់​ លោកឧត្តមសេនីយ៍ត្រី ... Read More »

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារ ចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅតាមក្រុង ស្រុកទាំង០៨ ក្នុងខេត្តស្វាយរៀង !

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង ចេញសេចក្តីជូនដំណឹង ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារ  ចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ នៅតាមក្រុង ស្រុកទាំង០៨។ រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងអាណាព្យាបាលដែល មានកូនអាយុចាប់ពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ឱ្យបានជ្រាបថា ... Read More »

វិភាគអន្តរជាតិ៖ តើពេលណាទើបកូវីដ-១៩សាបសូន្យ ផ្តល់ជីវិតរស់នៅធម្មតាវិញដល់មនុស្សជាតិ?

នៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩ ដែលកំពុងផ្ទុះឡើងនិងបង្កផលប៉ះពាល់និងការខូចខាតយ៉ាងច្រើនរួមទាំងជីវិតមនុស្សនិងសម្ភារព្រមទាំងស្មារតី។ អ្នកវិទ្យាសាស្ត្របានធ្វើការវិនិច្ឆ័យព្យាករណ៍អំពីរយៈពេលនៃការបញ្ចប់ការឆ្លងជំងឺកូវីដ-១៩ ។ សារព័ត៌មាន Bloomberg បានដកស្រង់មតិរបស់ក្រុមអ្នកវិទ្យាសាស្ត្រដែលបានលើកឡើងថា មិនដូចរោគរាតត្បាតមុនៗនោះឡើយ ដោយកូវីដ-១៩ មិនអាចបញ្ចប់ក្នុងរយៈពេល៦ខែខាងមុខនេះឡើយ គឺត្រូវការពេលវេលាវែងតទៅទៀត បើទោះបីប្រទេសជាច្រើនបានបង្កើនល្បឿនក្នុងការចាក់វ៉ា់ក់សាំងប្រឆាំងកូវីដ-១៩ក្តី ។ ក្រុមអ្នកវិទ្យាសាស្ត្រ បញ្ជាក់ថា ... Read More »

មន្ត្រីការទូតអាហ្វហ្គានីស្ថានរាប់រយនាក់ពេលអស់ប្រាក់ចាយវាយកំពុងរសាត់អណ្តែតនៅក្រៅប្រទេស

មន្ត្រីការបរទេសអាហ្វហ្គានីស្ថានរាប់រយនាក់នៅក្រៅប្រទេសប្រឈមនឹងការលំបាកយ៉ាងខ្លាំងដោយសារតែ អស់ប្រាក់ដើម្បីដំណើរការ ហើយមិនអាចវិលត្រឡប់មកប្រទេសបានវិញឡើយ ព្រោះខ្លាចក្រុមតាលីបង់។ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ១៦ ខែកញ្ញា បានផ្សាយថា ក្រោយពេលក្រុមតាលីបង់គ្រប់គ្រងអាហ្វហ្គានីស្ថាន ធ្វើឲ្យមន្ត្រីការទូតនៅក្រៅប្រទេសធ្លាក់នៅក្នុងដំណាក់កាលលំបាកបំផុត។ បើមន្ត្រីទាំងនោះបន្តនៅក្រៅប្រទេសគឺមិនមានប្រាក់សម្រាប់ឡើយ ហើយបើវិលត្រឡប់មកប្រទេសវិញអាចខ្លាចក្រុមតាលីបង់ធ្វើបាប។ កន្លងមកនៅថ្ងៃទី១៤ខែកញ្ញា ក្រុមតាលីបង់បានផ្ញើសារទៅកាន់បណ្តាស្ថានទូតទាំងអស់នៅក្រៅប្រទេសឲ្យបន្តការងាររបស់ខ្លួនដូចដើម ។ ... Read More »

ឃាត់ជនសង្ស័យ ០២នាក់ ជាមេខ្យល់ដឹកជញ្ជូនពលរដ្ឋខ្មែរ ច្រើននាក់លួចឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ កម្លាំងប៉ុស្តិ៍ព្រំដែនគោកបឹងសាគូ នៃ វរសេនាតូចលេខ៩១១ ខណ:ដែលកំពុងធ្វើការល្បាតត្រួតពិនិត្យ និង ក្តាប់សភាពការណ៍ ដើម្បីទប់ស្កាត់ការលួចឆ្លងដែន ដោយខុសច្បាប់ សំដៅរួមចំណែកទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ក៏បានប្រទះឃើញម៉ូតូចំនួន០២គ្រឿង ដឹកពលរដ្ឋខ្មែរ ចំនួន០៤នាក់ ស្រី០១នាក់ ... Read More »

រដ្ឋបាលខេត្តសៀមរាប​៖​ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋចំនួន១៦នាក់ ដែលមិនបានបំពេញកាតព្វកិច្ចសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាក

ខេត្ត​សៀមរាប​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​រដ្ឋបាលខេត្តសៀមរាប​ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋចំនួន១៦នាក់ (ដែលមានឈ្មោះដូចខាងក្រោម) ដែលមិនបានបំពេញកាតព្វកិច្ចសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាក ។  សូមបញ្ជាក់ថា បងប្អូនទាំង១៦នាក់បំពេញព័ត៌មានដើម្បីយកសំណាករួចហើយ ប៉ុន្តែដល់ពេលត្រូវយកសំណាកមិនបានបង្ហាញមុខយកសំណាក។  ជាមួយគ្នានេះ​ ... Read More »

ប្រកាសអាសន្នពីករណីឆ្លងកូវីដ-១៩ ទៅលើកុមារនៅក្នុងទឹកដីអាមេរិក

ក្នុងពេលសាលាបឋមសិក្សាទាំងអស់នៅអាមេរិកបានបើកទ្វារដំណើរការឡើងវិញ មន្ត្រីជាច្រើនរូបនៅក្នុងប្រទេសនេះបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មីដែលតាទៅលើកុមារដែលមិនទាន់បានចាក់វ៉ាក់សាំង ។ ការឆ្លងកូវីដ-១៩ ទៅលើកុមារ អាមេរិក កើតឡើងក្រោយសិស្សចូលរៀនវិញ ហើយសាលាជាច្រើនមិនបានបង្ខំឲ្យសិស្សពាក់ម៉ាស់ទាំងអស់នោះឡើយ ។ តាមរបាយការណ៍ បង្ហាញឱ្យឃើញថា ក្នុងមួយសប្តាហ៍ៗ មានករណីឆ្លងកូវីដ-១៩ ចំនួន ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងអំពីការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនកុមារអាយុពី០៦ ដល់អាយុក្រោម១២ឆ្នាំ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា-អាណាព្យាបាល អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ព្រមទាំងសាធារណជនទាំងអស់ឲ្យបានជ្រាបថា កន្លងមកយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដែលមានអាយុពី១៨ ឆ្នាំឡើងទៅ និងកុមារ យុវវ័យ ដែលមានអាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ... Read More »

ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់)ដូសទី១ និងដូសទី២ ជូនដល់កុមារដែលមានអាយុចាប់ពី ៦ឆ្នាំដល់អាយុក្រោម ១២ឆ្នាំ

ភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់)ដូសទី១ និងដូសទី២ ជូនដល់កុមារដែលមានអាយុចាប់ពី ៦ឆ្នាំដល់អាយុក្រោម ១២ឆ្នាំ។ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមគោរពជម្រាបជូន សាធារណជនទាំងអស់ឱ្យបានជ្រាបថា (គ.វ.ក-១៩) ... Read More »

បុរសម្នាក់បើកម៉ូតូលឿនជ្រុលទៅប៉ះជាមួយម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យរងរបួសបាក់ជើង

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូលឿនមិនគោរពភ្លើងស្តុប ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៧និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី  សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។  សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ... Read More »

កូរ៉េខាងជើងប្រកាសសាកល្បងដោយជោគជ័យនូវមីស៊ីលបាញ់ចេញពីរថភ្លើង

នៅថ្ងៃទី១៦ខែកញ្ញា កូរ៉េខាងជើង បានបញ្ជាក់ថា ខ្លួនបានបាញ់សាកល្បងមីស៊ីលពីរគ្រាប់ដោយជោគជ័យចេញពីរថភ្លើង។ មីស៊ីលដែលកូរ៉េខាងជើងបានសាកល្បងនេះគឺជាប្រភេទរយៈចម្ងាយខ្លី ដោយបាញ់សំដៅទៅកាន់ដែនសមុទ្រជប៉ុន។ សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា «ក្រោយពេលរថភ្លើងធ្វើដំណើរដល់តំបន់ភ្នំនាព្រឹកថ្ងៃទី១៥ខែកញ្ញា កងកម្លាំងកាំជ្រួចមីស៊ីលផ្លូវដែក បានចូលរួមនៅក្នុងសមយុទ្ធដោយមានភារកិច្ចវាយប្រហារគោលដៅដែលមានចម្ងាយពីប្រទេស៨០០គីឡូម៉ែត្រ ។ សារព័ត៌មានជាតិកូរ៉េខាងជើង KCNA ... Read More »

ក្រុមខ្លាំងមកពីអង់គ្លេស២ ទទួលបានលទ្ធផលល្អក្នុងវគ្គជម្រុះតាមពូល Champions League

ក្រុមយក្សនៅអង់គ្លេសចំនួន២ក្រុម បានទទួលលទ្ធផលល្អក្នុងការប្រកួតវគ្គជម្រុះតាមពូលក្របខ័ណ្ឌ Champions League កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ កញ្ញា ឆ្នាំ២០២១។ ក្នុងនោះក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុមភ្ញៀវ AC Milan ក្នុងលទ្ធផល៣ទល់២ ខណៈក្រុមមេឃខៀវ Manchester ... Read More »

ក្រុមហ៊ុន Microsoft បានដាក់ចេញការធ្វើបច្ចុប្បន្នភាពថ្មីដែលកែតម្រូវកំហុសឆ្គងចំនួន៦០

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, កាលពីថ្ងៃអង្គារនេះ ក្រុមហ៊ុន Microsoft ទើបតែដាក់ចេញការធ្វើបច្ចុប្បន្នភាពប្រចាំខែកញ្ញា របស់ពួកគេដែលគេនិយមហៅឈ្មោះថា Patch Tuesday។ សម្រាប់ការធ្វើបច្ចុប្បន្នភាពខែនេះ ក្រុមហ៊ុនបានធ្វើការកែសម្រួលភាពចន្លោះប្រហោងចំនួន ៦០ ដែលរួមមាន បញ្ហាទាក់ទងទៅនឹង Remote ... Read More »

លោករដ្ឋមន្ត្រី ថោង ខុន៖ ដើម្បីសម្រេចការបើកទទួលភ្ញៀវទេសចរឡើងវិញ ត្រូវពឹងលើកត្តាចិត្តសាស្ត្រ និងការត្រៀមខ្លួនរបស់អាជីវកម្មទេសចរណ៍តាមគន្លងថ្មី

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបញ្ជាក់ថា ដើម្បីសម្រេចបានការបើកទទួលភ្ញៀវទេសចរឡើងវិញប្រកបដោយជោគជ័យចាំបាច់ ពឹង ផ្អែកលើកត្តាចិត្តសាស្ត្រ និងទំនោរនៃការសម្រេចចិត្តរបស់ភ្ញៀវទេសចរ ក្នុងការជ្រើសរើសគោលដៅទេសចរណ៍ និងការធ្វើដំណើរកម្សាន្ត និងការត្រៀមខ្លួនរបស់អាជីវ កម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី។​ នេះបើ​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​ទេសចរណ៍​ ... Read More »

កម្លាំង​ជំនាញ​ការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ បន្តធ្វេីការ​ហ្វឹកហាត់​ជំនាញដល់មន្រ្តីប្រចាំគោលដៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ ដេីម្បីជួយសង្គ្រោះប្រជាពលរដ្ឋ​

ភ្នំពេញ​៖​​ លោកវរសេនីយ៍ទោ​ ជូ លាងអេង​ នាយរងការិ​យាល័យ​ ដោយទទួលបានបទបញ្ជារបស់លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៅព្រឹកថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានដឹកនាំកម្លាំងជំនាញពន្លត់អគ្គិភ័យដែលប្រចាំការគោលដៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ ធ្វេីការ​ហ្វឹកហាត់​ជំនាញជួយសង្គ្រោះប្រជាពលរដ្ឋ​ ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួួចម៉ូតូស៊ុយហ្ស៊ុយគីនិច

ភ្នំពេញ៖ ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូស៊ុយហ៊្សុយគីនិច របស់ប្រជាពលរដ្នរួចមកត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួននៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៧និង៤៥នាទី ត្រង់ចំណុចផ្ទះជួលលេខ៣០៧ ផ្លូវលេខ១០៣ ក្រុមទី៦ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។    ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះថាន ... Read More »

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជិត៣០លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសពសមាជិកមន្ត្រី អាវុធហត្ថរាជធានីភ្នំពេញ!

ភ្នំពេញ​៖​ បើ​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី១៦​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា ... Read More »

លោក Leonardo ជឿជាក់ថា Mbappe នឹងបន្តកុងត្រាជាមួយ PSG

នាយកកីឡាក្លិប Paris St Germain លោក Leonardo ជឿជាក់ថាខ្សែប្រយុទ្ធ Kylian Mbappe នឹងបន្តកុងត្រាជាមួយក្លិបនៅចុងរដូវកាលនេះ។ ក្លិប Real Madrid បានព្យាយាមចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធបារាំងដែលកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅខែមិថុនាឆ្នាំក្រោយអំឡុងរដូវបិទ ប៉ុន្តែក្លិបនៅ ... Read More »

រកឃើញសាកសពក្មេងប្រុសដែលលិចទូកនៅស្រុកស្ទឹងហាវហើយ

ខេត្តព្រះសីហនុ៖ (ដំណឹងបន្ថែម) លោក ទៀ វិចិត្រ ឲ្យដឹងថា នៅព្រលប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុន​ ជី.ធី.វី.សុី​ ស្ពីដប៊ូត​កម្ពុជា GTVC របស់លោកឧកញ៉ា សហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចចម្រុះ ... Read More »

កម្ពុជា​! ​​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៦៩៣នាក់ និង​​អ្នក​ជាសះស្បើយ​ ៤៤៣នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១១នាក់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​១៦ ខែកញ្ញា​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៦៩៣នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤៤៣នាក់ និងករណីស្លាប់​ ១១នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​១៥ ខែកញ្ញា​​​​​ ... Read More »

CONCACAF បើកចំហចំពោះសំណើរបស់ FIFA ឲ្យមានព្រឹត្តិការណ៍ World Cup ពីរឆ្នាំម្តង

សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងជើង, អាមេរិកកណ្តាល និងការ៉ាបៀន ហៅកាត់ថា CONCACAF បានឲ្យដឹងថា ខ្លួនបានបើកចំហចំពោះគំនិតនៃការប្រកួតបាល់ទាត់ពិភពលោករៀងរាល់២ឆ្នាំម្តង ដោយផ្តល់ថា វាបង្កើតរចនាសម្ព័ន្ធមានតុល្យភាពជាងមុនសម្រាប់ការប្រកួតនៅទូទាំងពិភពលោក។ CONCACAF បានបន្តថា ខ្លួនបានទទួលស្គាល់គុណសម្បត្តិនៃការបង្កើតប្រតិទិនបាល់ទាត់ថ្មីប្រសិនបើវាមានន័យថា ការប្រកួតអន្តរជាតិកាន់តែតិច ការធ្វើដំណើរសម្រាប់កីឡាករ និងការប្រកួតប្រជែងច្រើនជំនួសឱ្យការប្រកួតមិត្តភាព។ ... Read More »

ចំណតរថយន្តតាក់ស៊ីផ្លូវលេខ១២០កែងនឹងផ្លូវលេខ១១៨ក្នុងសង្កាត់ផ្សារថ្មីទី១ នៅតែបង្កភាពភាពអនាធិបតេយ្យ បាត់សណ្តាប់ធ្នាប់នៅតាមទីសាធារណៈ

  ភ្នំពេញ ៖ ជាទូទៅនៅតាមតំបន់ផ្សារនានាក្នុងរាជធានីភ្នំពេញ ដូចជាផ្សារដើមគ ផ្សារអូរឫស្សី ផ្សារធំថ្មី គឺសុទ្ធសឹងតែមានចំណតសម្រាប់រថយន្តឈ្នួលដែលអាចឈប់ទៅតាមចំណតរបស់ខ្លួន គ្រាន់តែបង់ថ្លៃសេវាចំណតជូនម្ចាស់ចំណត ឬប្រធានផ្សារតែប៉ុណ្ណោះ។ ជាក់ស្ដែងរថយន្តតាក់ស៊ីជាច្រើនគ្រឿងដែលដឹកភ្ញៀវដោយមិនចូលចំណត បានឈប់រថយន្តតាមដងផ្លូវដើម្បីចាប់ម៉ូយយ៉ាងប្រសេចប្រសាចបង្កភាពអនាធិបតេយ្យពេញផ្លូវ និងបាត់សណ្តាប់ធ្នាប់នៅតាមទីសាធារណៈ។    តាមជាក់ស្តែងប្រជាពលរដ្ឋបានឃើញថារថយន្តឈ្នួលជាច្រើនមិនបានចូលចំណតនោះទេ គឺបានឈប់នៅតាមផ្លូវលេខ១២០កែងនឹងផ្លូវលេខ១១៨ ... Read More »

ក្រសួង​បរិស្ថាន​៖​ “ថ្ងៃនេះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា​ បានចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយបណ្តារដ្ឋាភិបាល និងប្រជាជននៃប្រទេសបណ្តាប្រជាជាតិចំនួន១៩៨ នៅលើសកលលោក ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំ២០២១

ភ្នំពេញ​៖​ បើ​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី១៦​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​៖ថ្ងៃនេះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបានចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយបណ្តារដ្ឋាភិបាល  និងប្រជាជននៃប្រទេសបណ្តាប្រជាជាតិចំនួន ១៩៨ នៅលើសកលលោក ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំ២០២១នេះ ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ បានជួយថែរក្សាយើង ... Read More »

ខ្សែប្រយុទ្ធ Calvert-Lewin របស់ក្រុម Eveton នឹងខកខានបង្ហាញខ្លួន២-៣សប្តាហ៍

អ្នកចាត់ការទូទៅក្រុម Everton លោក Rafael Benitez បានបង្ហាញថា កីឡាករ Dominic Calvert-Lewin នឹងត្រូវអវត្តមានរយៈពេលជាង២ឬ៣សប្តាហ៍បន្ទាប់ពីអវត្តមានជ័យជម្នះ ៣-១ លើក្រុម Burnleyកាលពីថ្ងៃចន្ទដោយរបួសម្រាមជើង ។ ជ័យជម្នះរបស់ក្រុម ... Read More »

នគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌ៧មករា បានប្រើប្រាស់វិធានការក្តៅចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវដែលអាជីវករយកទ្រូងផ្លូវធ្វើអាជីវកម្មបង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍

ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយអាជ្ញាធរខណ្ឌ៧មករា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានចុះរៀបចំសណ្តាប់ធ្នាប់នៅលើដងផ្លូវលេខ១៤១ កែងផ្លូវលេខ១៨២ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយបានប្រើប្រាស់វិធានការក្តៅចុះរៀបចំសណ្តាប់ធ្នាប់រំដោះផ្លូវ០១ខែ្សនៅក្នុងខណ្ឌ៧មករាដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍និងឱ្យមានរបៀបរៀបរយឡើងវិញ នៅគ្រាដែលអាជីវករមួយចំនួននៅតែចចេសរឹងរូសបន្តយកទ្រូងផ្លូវធ្វើអាជីវកម្មបង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ និងប៉ះពាល់ដល់សោភណភាពទីក្រុង ក្រោយពីអាជ្ញាធរសមត្ថកិច្ចបានចុះផ្សព្វផ្សាយអប់រំនិងទុកពេលវេលាជាច្រើនថ្ងៃឱ្យអាជីវកររុះរើដោយខ្លួនឯងហើយនោះ។  ... Read More »

នគរបាលខេត្តកំពង់ចាមតាមចាប់ខ្លួន​ ចោរលួចគោអ្នកស្រុកជេីងព្រៃរហូតដល់ខេត្ត​កំពង់ធំ​

  ខេត្តកំពង់ចាម+កំពង់​ធំ​ ៖​ អនុ​វត្ត​តាមបទបញ្ជា​របស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមឱ្យកម្លាំងសមត្ថកិច្ច​នគរបាល​ ​ខេត្ត​កំពង់ចាម​ពន្លាត​ប្រតិបត្តិការបង្ក្រាបតាមចាប់មុខសញ្ញាចោរ​លួចគោប្រជា​ពលរដ្ឋ​ចំនួន​២នាក់ ដោយសហការជា​មួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​នៃខេត្ត​កំពង់ធំ​ ក្នុងនោះចាប់យកកាំភ្លើងវែង​ចំនួន០១ដេីម​ ធុនAKស្វាយបត់, បង់ចំនួន០១​ និងគ្រាប់​ចំនួន​១៥​គ្រាប់​ ។ ដោយឡែកបក្ខពួកចំនួន០៣នាក់ទៀត ... Read More »

បើកម៉ូតូលឿនដូចព្យុះមកដល់ចំណុចផ្លូវកោងបត់អត់ទាន់បុកបង្គោលភ្លើងស្លាប់គួរឲ្យរន្ធត់

ខេត្តកណ្ដាល៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតគួរឲ្យរន្ធត់ ខណៈដែលបើកម៉ូតូក្នុងល្បឿនលឿនមកដល់ត្រង់ចំណុចផ្លូវកោងបត់អត់ទាន់ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញមួយទំហឹង បង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង​ ២១និង១៥នាទី លើផ្លូវលេខ២១ ក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។       ... Read More »

រថយន្តតូយ៉ូតាព្រូស បុកទ្រូងផ្លូវជាតិលេខ១​និងហោះទៅបុកបង្គោលភ្លេីងបន្ថែមបណ្ដាលឲ្យខ្ទេចមួយកំណាត់មុខ​

     ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តToyota Priusមួយគ្រឿងយ៉ាងលឿន​ និងមិនប្រយ័ត្នបានជ្រុលទៅបុកទ្រូងផ្លូវ​ហេីយហោះទៅបុកបង្គោលភ្លេីងបន្ថែមទៀតបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២​ និង២០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២១​ នៅចំណុចមុខវត្តនិរោធរង្សុី​ តាមបណ្ដោយផ្លូវជាតិលេខ១​ ... Read More »