ព័ត៌មានទាន់ហេតុការណ៍៖
'

ទោះជារាជរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញក្តី ក៏គ្រោះថ្នាក់ចរាចរណ៍កើតមានជាញឹកញាប់នៅក្នុងទីក្រុងដោយសារតែ ការបើកបរខ្វះការប្រុងប្រយ័ត្ន

ភ្នំពេញ ៖ ដោយសារតែកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្នទើបរថយន្តស៊េរីទំនើប២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង ខណៈបើកមកដល់ចំណុចផ្លូវបំបែកជា៤មិនបន្ថយល្បឿនដូចគ្នា។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ កែងផ្លូវលេខ១២៦ ក្នុងសង្កាត់ផ្សារថ្មីទី១ ក្នុងមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក ... Read More »

លោក Ten Hag បន្តកុងត្រានៅ Ajax ចំពេលមានចំណាប់អាម្មណ៍ពីក្លិប Tottenham

ក្លិប Ajax បានបញ្ជាក់នៅថ្ងៃសៅរ៍ ទី១ ឧសភានេះថា បន្ទាប់ពីសារព័ត៌មានអង់គ្លេសបានរាយការណ៍ថា លោកបានជាប់ក្នុងបញ្ជីសម្រាំងជាគ្រូបង្វឹកមានសក្តានុពលរបស់ក្លិប Tottenham Hotspur សម្រាប់ជំនួសតំណែងលោក Jose Mourinho ក្លិបក៏បានបន្តកុងត្រាថ្មីរបស់លោកតែម្តង។ លោក Ten Hag ... Read More »

ហាងលក់គ្រឿងសមុទ្រ គ្រុយ លឹមហ៊ុយ​ ដែលមានទីតាំងស្ថិតនៅ ​ផ្លូវលេខ ២៨១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក មានអ្នកជំងឺកូវីដ-១៩​​ ជាច្រើនអ្នក គឺជាបុគ្គលិកធ្វើការនៅក្នុងទីតាំងខាងលើនេះ (បុគ្គលិកផ្នែកដឹកជញ្ជូន មានចំនួន ៣នាក់)

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ហាងលក់គ្រឿងសមុទ្រ គ្រុយ លឹមហ៊ុយ​ ដែលមានទីតាំងស្ថិតនៅ ​ផ្លូវលេខ ២៨១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក មានអ្នកជំងឺកូវីដ-១៩​​ ... Read More »

រដ្ឋបាលខណ្ឌសែនសុខ បានច្រានចោលខ្លឹមសារខុសពីការពិត បង្ហោះតាមបណ្តាញសង្គម Facebook ដោយមានគណនីហ្វេសប៊ុកឈ្មោះ «អ្នកស្រែមិនប្តូរចិត្តថ្មី»

ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ បានច្រានចោលខ្លឹមសារខុសពីការពិត បង្ហោះតាមបណ្តាញសង្គម Facebook កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ដោយមានគណនីហ្វេសប៊ុកឈ្មោះ «អ្នកស្រែមិនប្តូរចិត្តថ្មី» បានបង្ហោះសារជាវីដេអូ ដោយភ្ជាប់មកជាមួយរូបភាពរបស់លោក វឿន ទិត ដែលស្នាក់នៅបន្ទប់ជួល ... Read More »

មនុស្ស​ក្មេងចាស់ចំនួន ១៤នាក់ ដែលគេចវេះចេញពីតំបន់បិទខ្ទប់​ នៅខេត្តព្រះសីហនុ​ ត្រូវ​អាជ្ញាធរ​ខេត្ត​ អនុវត្តតាមច្បាប់

ខេត្ត​ព្រះ​សីហនុ​៖ បើយោងតាមលិខិតរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ​ នៅថ្ងៃសៅរ៍ទី០១ ខែឧសភា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ថា​ អាជ្ញាធរ​ខេត្តព្រះសីហនុ បានអនុវត្តច្បាប់ចំពោះបុគ្គលចំនួន១៤នាក់ ដែលគេចវេះចេញពីតំបន់បិទខ្ទប់ ក្នុងខេត្តព្រះសីហនុ​ ក្នុងដំណាក់កាលទប់ស្កាត់មិនឱ្យមានការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ ... Read More »

មន្ទីរបញ្ចកោណសម្រេចដកប្រាក់សាងសង់ជញ្ជាំងព្រំដែនរបស់លោកត្រាំ

នៅថ្ងៃទី៣០ខែមេសា (ពេលវេលានៅអាមេរិក) មន្ទីរបញ្ចកោណអាមេរិកបានសម្រេចដកមូលនិធិរបស់ក្រសួងការពារជាតិសម្រាប់សាងសង់ជញ្ជាំងព្រំដែនជាប់ប្រទេសម៉ិចស៊ីកូ ដែលជាទ្រព្យសម្បត្តិតែមួយគត់របស់អតីតប្រធានាធិបតីត្រាំ។ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក Jamal Brown បានបញ្ជាក់ថា«ក្រសួងការពារជាតិអាមេរិក បានសម្រេចលុបគម្រោងសាងសង់ជញ្ជាំងព្រំដែនដោយបង្វែរប្រាក់ទាំងនោះទៅសាងសង់សាលារៀនសម្រាប់កូនៗ របស់ទាហាន និងបង្កើនកម្លាំងទាហាននៅបណ្តាប្រទេសជាដៃគូ។ សារព័ត៌មានរ៉យទ័រ បានផ្សាយថា ទឹកប្រាក់ដែលបានដកចេញពីគម្រោងសាងសង់ជញ្ជាំងព្រំដែន ... Read More »

កម្លាំងបរិស្ថានសហការជាមួយកម្លាំងសមត្ថកិច្ចស្រុកកែវសីមាបង្ក្រាបឈើដែលឈ្មួញលាក់ទុកក្នុងចម្ការកៅស៊ូ

ខេត្តមណ្ឌលគិរី៖ គំនរឈើពីរកន្លែងដែលក្រុមឈ្មួញយកមកលាក់នៅក្នុងទឹកដីស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានកម្លាំងបរិស្ថានពូគង់ ដឹកនាំដោយលោក រស់ សីហា ចុះបង្ក្រាប។  ការបង្ក្រាបនោះកម្លាំងបរិស្ថានបានធ្វើឡើងនៅថ្ងៃទី៣០ ខែមេសាឆ្នាំ២០២១នៅចម្ការកៅស៊ូដែលស្ថិតនៅក្នុងភូមិអូរកូនព្រះ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ក្រោមការចង្អុលបង្ហាញពីលោក ហឿន សុខណា អភិបាលរងស្រុកកែវសីមា ... Read More »

រកឃើញអ្នកកើតជំងឺកូវីដ-១៩ ជាលើកដំបូង៖​ នៅខេត្តស្ទឹងត្រែង លើស្ដ្រីម្នាក់​ នៅស្រុកសៀមបូក

ខេត្ត​ស្ទឹងត្រែង៖ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសថា៖​ ជាករណីដំបូងសម្រាប់ខេត្តស្ទឹងត្រែង​ ខណៈ​រកឃើញស្រ្តីម្នាក់​ មានវិជ្ជមានជំងឺកូវីដ-១៩ រស់នៅភូមិអូរឫស្សីកណ្ដាល ឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក។ ជាក់ស្ដែង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្ទឹងត្រែង ... Read More »

ដោយសារចាញ់ល្បែងខ្ចីម៉ូតូគេយកទៅបញ្ចាំទីបំផុតត្រូវជាប់ខ្នោះសមត្ថកិច្ច

ខេត្តកណ្ដាល៖ ជនសង្ស័យ​ម្នាក់​ដោយសារចាញ់ល្បែងអស់លុយពីខ្លួន បានប្រើល្បិចខ្ចីម៉ូតូគេយកទៅបញ្ចាំ លុះ២ថ្ងៃក្រោយមក ក៏ត្រូវសមត្ថកិច្ចស្រុកមុខកំពូលចាប់ឃាត់ខ្លួនតែម្ដង។ ករណី​ រំលោភលើទំនុកចិត្ត​នេះកើតឡើងនៅ ថ្ងៃទី២៩ ខែមេសាឆ្នាំ២០២១  វេលាម៉ោង១៥និង០០នាទីរសៀល ចំណុចផ្ទះរបស់ឈ្មោះ ហេង លីវ័រ ភូមិវត្តចាស់ ឃុំព្រែកដំបង ... Read More »

សម្តេចតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ តែងតែគិតគូរដល់ប្រជាពលរដ្ឋគ្រប់ដង្ហេីមចេញចូល គ្រប់ទីកន្លែង

ខេត្តព្រះសីហនុ៖ យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​​ បានឱ្យកម្លាំងបញ្ជាការដ្ឋានអង្គរក្ស​ និងបញ្ជាការដ្ឋានកាំភ្លេីងធំ​ អគ្គបញ្ជាការ​ ដឹកជញ្ជូនសម្ភារៈ​ ស្បៀង​ គ្រឿងឧបភោគ​ បរិភោគ​​ ដេីម្បីប្រគល់ជូនដល់រដ្ឋបាលសាលាខេត្តព្រះសីហនុ ក្នុងការផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតរស់នៅកន្លែងបិទ​ខ្ទប់​​ដោយសារជម្ងឺកូវីដ-១៩ ... Read More »

ពលរដ្ឋខ្វះខាត រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ចំនួន ២៣១គ្រួសារទៀត ទទួលបានអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈរដ្ឋបាលខណ្ឌចំការមន

ភ្នំពេញ៖ ពលរដ្ឋមានជីវភាពខ្វះខាត រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ចំនួន ២៣១គ្រួសារ បានទទួលអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន ... Read More »

តំណាងលោកឌី វិជ្ជា ប្រធាន ស ស យ កខេត្តស្វាយរៀង និងលោកស្រី ហ៊ុន ម៉ាណា យកអំណោយគ្រឿងឧបភោគបរិភោគផ្ដល់ជូនលោកតាព្រឹទ្ធាចារ្យចាប៉ីដងវែង នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ លោក កៅសំអាន ក្រុមការងារ ស ស យ ក ខេត្តបានចុះសួរសុខទុក្ខនិងនាំយកអំណោយគ្រឿងឧបភោគបរិភោគ របស់ លោក ឌី វិជ្ជាប្រធាន ស ស យ កខេត្តស្វាយរៀង ... Read More »

វាយប្រហារគ្រាប់បែកនៅអាហ្វហ្គានីស្ថាន ស្លាប់និងរបួសជិត១០០នាក់

សារព័ត៌មានរ៉យទ័របានផ្សាយថា មានករណីវាយប្រហារគ្រាប់បែកបង្កៃក្នុងរថយន្តក្នុងខេត្ត Logar ស្ថិតនៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន សម្លាប់មនុស្ស ២៧នាក់ នៅយប់ថ្ងៃទី ៣០ខែមេសា។ ក្នុងចំណោមអ្នកស្លាប់មានទាំងសិស្សសាលាផងដែរ។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា រថយន្តផ្ទុកគ្រាប់រំសេវពេញ បានផ្ទុះនៅតំបន់ Pul e Alam ... Read More »

នគរបាលខេត្តកំពង់ឆ្នាំងឃាត់ខ្លួនជនសង្ស័យ២នាក់ និង ថ្នាំញៀង៤កញ្ចប់

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួន ក្រោយពីសកម្មភាពរក្សាទុក ជួញដូរនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ។ ការបង្រ្កាបនេះគឺធ្វើឡើងកាលពី វេលាម៉ោង១៧និង២០នាទីល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នៅចំណុចភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ... Read More »

អ្នកជំងឺកូវីដ-១៩​ ចំនួន៣នាក់បន្ថែមទៀត ស្លាប់​ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ​៖ បេីយោង​តាមសេចក្ដីប្រកាសព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីការស្លាប់របស់អ្នកជំងឺកូវីដ-១៩ ​ចំនួន​៣នាក់បន្ថែមទៀត បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។ ជាក់ស្ដែង​នៅក្នុងសេចក្ដីប្រកាសព័ត៌មានក្រសួងសុខាភិបាលខាងលេីនេះ បានបញ្ជាក់ថា​ បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ និងស្រ្តីជនជាតិខ្មែរ​ ២នាក់​ បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩​ ... Read More »

លោក ឃួង ស្រេង ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងក្នុងភូមិសាស្រ្ដខណ្ឌចំនួន៤នៅតំបន់ក្រហម

ភ្នំពេញ៖ ដើម្បីពង្រឹងនៅតាមគោលដៅនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង នៅព្រឹកថ្ងៃទី០១  ខែឧសភា ឆ្នាំ២០២១ ... Read More »

ណាហ្គាវើលដ៍បេះដូងសប្បុរស ឧបត្ថម្ភស្បៀងអាហារស្មើនឹងទឹកប្រាក់ ១០០.០០០ ដុល្លារដល់សាលាក្រុងដើម្បីចែកជូនគ្រួសារដែលកំពុងត្រូវការជំនួយ

ភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានឧបត្ថម្ភស្បៀងអាហារដែលស្មើនឹងទឹកប្រាក់ ១០០.០០០ ដុល្លារដល់សាលារាជធានីភ្នំពេញដើម្បីយកទៅចែកជូនដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីជំងឺកូវីដ-១៩ រាជធានីភ្នំពេញត្រូវបានដាក់ឲ្យសិ្ថតក្នុងស្ថានភាពបិទខ្ទប់កាលពីថ្ងៃទី១៥ ​ខែមេសា ហើយតំបន់ដែលមានហានិភ័យខ្ពស់ជាច្រើនត្រូវបានកំណត់ជាតំបន់ក្រហម។ ពលរដ្ឋក្នុងតំបន់ក្រហម មិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន​របស់​ខ្លួន ... Read More »

លោក ហ៊ុនម៉ានី ៖ អបអរសាទរខួបទី១៣៥ទិវាពលកម្មអន្តរជាតិ

ភ្នំពេញ៖ លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, អបអរសាទរខួបទី១៣៥ទិវាពលកម្មអន្តរជាតិ ហើយខ្ញុំសូមយកឱកាសនេះ ធ្វើការកោតសរសើរដល់ មន្រ្តី និងបុគ្គលិកសុខាភិបាល អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំង ... Read More »

ខេត្តស្ទឹងត្រែង​៖​ ចាប់ផ្តើមបិទរដូវ​នេសាទ​ ពីថ្ងៃ​១ឧសភានេះ​តទៅ​!

ខេត្ត​ស្ទឹងត្រែង​៖ ខេត្ត​ស្ទឹងត្រែង គឺជា​ខេត្ត​មួយ ដែលមាន​ដង​ទន្លេ​ចំនួន​៤ គឺ​ទន្លេមេគង្គ​, សេកុង​, សេ​សាន និង​ស្រែ​ពក​ ជា​រៀងរាល់ឆ្នាំ ពេល​រដូវវស្សា ចាប់ផ្ដើម​មកដល់ភ្លៀង​ក៏​ធ្លាក់ ទឹកទន្លេក៏​ចាប់ផ្ដើម​ជន់​ឡើង​តិចៗ​។​ ជាមួយគ្នា​នោះ ត្រី​គ្រប់​ប្រភេទ ដែល​រស់នៅក្នុង​ទឹកទន្លេ ... Read More »

ក្រសួងសុខាភិបាល​៖​ រកឃើញ​​ករណីវិជ្ជមានកូវីដ-១៩​ ​ឆ្លង​ថ្មី​​ចំនួន​ ៣៨៨នាក់​​ និងអ្នកជាសះស្បេីយ​ ៤៨នាក់​

ភ្នំពេញ​៖​​​​​​ ក្រសួងសុខាភិបាល​កម្ពុជា​ នៅព្រឹកថ្ងៃ​សៅរ៍​ទី១ ខែឧសភា ឆ្នាំ២០២១នេះ​​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ចំនួន​ ៣៨៨នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន​ ៤៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមជម្រាបថា​ នៅថ្ងៃទី៣០ ... Read More »

Update ៖ លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ រងការចោទប្រកាន់ថា បានយកកាំភ្លើងបាញ់សម្លាប់គោរបស់អ្នកស្រុកនៅក្នុងបរិវេណសាលាស្រុករបស់ខ្លួន

ខេត្តកំពង់ឆ្នាំង ៖ អភិបាលស្រុកសាមគ្គីមានជ័យ លោក វន ស៊ីផា ត្រូវបានអ្នកស្រុកចោទប្រកាន់ថា បានយកាំភ្លើងបាញ់ សត្វគោរបស់អ្នកស្រុក បណ្តាលឲ្យងាប់នៅក្នុងបរិវេណសាលាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ខណៈដែលសត្វគោទាំងនោះបានចូលទៅ ស៊ីស្មៅនៅក្នុងសាលាស្រុកនេះ ។ ហេតុការណ៍ដែលកើតឡើងបង្ករការផ្ញាក់ផ្អើលនេះ ... Read More »

លោកស្រី ហេង សុវត្ថា អភិបាលរងខណ្ឌច្បារអំពៅ ចុះពិនិត្យទីតាំងដំទ្បើងស្តង់ជូនបងប្អូនសម្រាប់លក់ដូរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ទី០១ ខែឧសភា ឆ្នាំ២០២១ លោកស្រី ហេង សុវត្ថា អភិបាលរងខណ្ឌច្បារអំពៅ តំណាងលោកអភិបាលខណ្ឌបានដឹកនាំក្រុមការងារចុះពិនិត្យរៀបចំទីតាំងដំទ្បើងស្តង់ជូនបងប្អូនអោយមានរបៀបរៀបរយលក់ដូរ បណ្តោះអាសន្នខណៈជំងឺកូវីដ-១៩កំពុងតែផ្ទុះខ្លាំង។ លោកស្រីអភិបាលរងខណ្ឌបានឲ្យដឹងថាក្នុងការចុះពិនិត្យរៀបចំកន្លែងស្តង់លក់ដូរនេះគឺដើម្បីឱ្យបងប្អូនជាអាជីវករត្រូវមានគម្លាតសុវត្ថិភាព សោភ័ណ្ឌភាព និងអនាម័យ ក្នុងកំទ្បុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញនឹងក្រុងតាខ្មៅ ក្នុងនោះក៏មានខណ្ឌច្បារអំពៅយើងដែរ ... Read More »

បន្ទប់ពិគ្រោះ ព្យាបាលជម្ងឺ ពេទ្យដើមត្នោត ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៣៤ ផ្លូវ ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានអ្នកជំងឺកូវីដ-១៩​​ ចំនួន ២នាក់ បានទៅទទួលសេវាព្យាបាលនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ បន្ទប់ពិគ្រោះ ព្យាបាលជម្ងឺ ពេទ្យដើមត្នោត ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៣៤ ផ្លូវ ៥០៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានអ្នកជំងឺកូវីដ-១៩​​ ចំនួន ២នាក់ បានទៅទទួលសេវាព្យាបាលនៅទីតាំងខាងលើនេះ ... Read More »

អូស្ត្រាលី៖​ ហាមមិនឲ្យអ្នកធ្វើដំណើរពីឥណ្ឌា ចូលមកកាន់ទឹកដីខ្លួន​ បេីល្មេីស​​នឹងត្រូវរងពិន័យ និងជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ

អន្តរជាតិ​៖ បើយោងតាម​ប្រភពពីមន្ត្រីរដ្ឋាភិបាលអូស្ត្រាលី ដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១នេះថា៖​ ជនជាតិអូស្ត្រាលីទាំងអស់ និងអ្នកដែលធ្លាប់ស្នាក់នៅប្រទេសឥណ្ឌា នៅក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយនេះ (គិតត្រឹមថ្ងៃចាប់អនុវត្តបម្រាម) ដែលមានគម្រោងត្រឡប់មកផ្ទះវិញ ... Read More »

អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United ប្រាប់ក្លិបពីការស្អប់ខ្ពើមរបស់ពួកគេក្នុងគម្រោងចូលរួមលីគ European Super League

អ្នកគាំទ្រក្លិបបិសាចក្រហមបានប្រាប់ក្លិបថា ពួកគេខ្ពើមរអើម អៀនខ្មាស់ និងខឹងសម្បារយ៉ាងខ្លាំងអំពីគម្រោងរបស់ក្រុមក្នុងការលេងនៅ European Super League ដែលគ្រោងបង្កើតថ្មីនៅរដូវកាលក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៣០ មេសាម្សិលមិញ។ ក្រុមបិសាចក្រហមស្ថិតក្នុងចំណោមក្លិបចំនួន៦នៃក្របខ័ណ្ឌ Premier ... Read More »

Ramos អាចបង្ហាញខ្លួនពេល Real Madrid ប៉ះ Osasuna ប៉ុន្តែ Valverde និង Mendy នៅតែអវត្តមាន

កីឡាករខ្សែការពារ និងជាប្រធានក្រុម Sergio Ramos បានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុម Real Madrid របស់គាត់ជាលើកទី២ជាប់ៗគ្នាកាលពីថ្ងៃសុក្រនៅមុនការប្រកួតនៃ La Liga ជាមួយក្រុម Osasuna នៅថ្ងៃសៅរ៍នៅឯ Estadio Alfredo ... Read More »

នៅ​​សណ្ឋាគារ សាន់វេ (Sunway Hotel) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ​៩២ សង្កាត់វត្តភ្នំ មានអ្នកជំងឺកូវីដ-១៩​​ ជាបុគ្គលិកធ្វើការនៅក្នុងទីតាំងខាងលើនេះ

ភ្នំពេញ៖ អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, នៅ​​សណ្ឋាគារ សាន់វេ (Sunway Hotel) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ​៩២ សង្កាត់វត្តភ្នំ មានអ្នកជំងឺកូវីដ-១៩​​ ជាបុគ្គលិកធ្វើការនៅក្នុងទីតាំងខាងលើនេះ។ ... Read More »

ឪពុករបស់ Lionel Messi និងប្រធានក្លិបបង្ហាញអារម្មណ៍ដូចគ្នាចង់ឲ្យតារាឆ្នើមរូបនេះនៅ Barcelona បន្តទៀត

អនាគតរបស់ខ្សែប្រយុទ្ធ Lionel Messi ហាក់ដូចជាបានបោះជំហានឆ្ពោះទៅរកការស្នាក់នៅក្នុងទីក្រុងBarcelona បន្តទៀត ខណៈដែលការចរចាទោះបីជាមានលក្ខណៈក្រៅផ្លូវការក៏ដោយក៏ចាប់ផ្តើមកើតឡើងជាមួយក្លិបតំបន់កាតាឡានមួយនេះ។ សារព័ត៌មាន MARCA បានឲ្យដឹងថា កីឡាករវ័យ៣២ឆ្នាំរូបនេះផុតកុងត្រានៅទឹកដី Camp Nou នារដូវក្ដៅដោយគ្មានដំណឹងអំពីការបន្តកុងត្រារបស់គាត់ និងមានពាក្យចចាមអារ៉ាមជាច្រើនអំពីការផ្លាស់ប្តូរទៅឆ្ងាយនោះទេ។ បច្ចុប្បន្នលោក ... Read More »

សង្ស័យសម្លាប់ប្រពន្ធរួចដុតក្នុងភ្នក់ភ្លើងហើយរត់ទៅប្តឹងថាបាត់ប្រពន្ធពីផ្ទះតែសមត្ថកិច្ចរកឃើញសពនៅសល់តែឆ្អឹងក្នុងចម្ការ

ខេត្តសៀមរាប៖ មានករណីឃាតកម្មមួយកើតឡើងបង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅចំណុចព្រៃល្បាស់ខាងក្រោយវិហារ ព្រះយេស៊ូ ភូមិត្រពាំងពពេលឃុំតាសៀម ស្រុកស្វាយលើខេត្តសៀមរាប ខណ:បុរសម្នាក់រត់ទៅប្តឹងសមត្ថកិច្ចថាបាត់ប្រពន្ធរបស់ខ្លួនពីផ្ទះ។លុះពេលសមត្ថកិច្ចស្រាវជ្រាវក្នុងករណីនេះឃើញសពស្រី្តជាប្រពន្ធបុរសនេះក្នុងភ្នក់ភ្លើងទើបកើតការសង្ស័យឃាតកជាប្តីក៏ឃាត់ខ្លួនបណ្តោះអាសន្នយកទៅសួរនាំ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ អេង អឿន ភេទប្រុស អាយុ៥២ឆ្នាំ ... Read More »

រណារយន្ត៥គ្រឿង និងបំណែកសំណាកសាច់ជ្រូកព្រៃ៥គីឡូក្រាម ត្រូវបានដុតកម្ទេចចោល, ម៉ូតូ៣គ្រឿងនាំយកមកស្នាក់ការ និងធ្វើកិច្ចសន្យាព្រមានអប់រំណែនាំមនុស្ស៦នាក់

ខេត្តមណ្ឌលគិរី ៖ រយៈពេល៧ថ្ងៃ នៅក្នុងសប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២១ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ចុះល្បាតក្នុងភូមិសាស្រ្តតំបន់អភិរក្ស និងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក ដោយមានការចូលរួមពីកម្លាំងនគរបាល និងភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ គាំទ្រដោយគម្រោងអង្គការ WWF បានចុះទប់ស្កាត់បទល្មើស ក្នុងខណៈមេឃមានភ្លៀងធ្លាក់ជោកជាំនៅតាមតំបន់ខ្លះ ... Read More »