ព័ត៌មានទាន់ហេតុការណ៍៖
'

លោកស្រី ឱ វណ្ណឌីន៖ ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ មិនអាចបិទបញ្ចប់ឡើយ បើពលរដ្ឋមិនចូលរួមទេនោះ

ភ្នំពេញ​៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែង​ក្នុងសន្និសីទព័ត៌មានពាក់ព័ន្ធការបង្កើតច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១​ ដោយ​បានបង្ហាញភាពអាសន្នថា៖ ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈនេះ​ មិនអាចបិទបញ្ចប់ឡើយ បើពលរដ្ឋមិនចូលរួមទេនោះ។​ ... Read More »

ក្រុមហ៊ុន ឌីហ្វ័រនីឈ័រ ផ្តល់អំណោយដើម្បីចូលរួមការពារទប់ស្កាត់កូវីដ-១៩ ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ

ភ្នំពេញ ៖ ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលកំពុងតែមមាញឹកចាត់វិធានការប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់នឹងជំងឺរាតត្បាតកូវីដ-១៩ដ៏កាចសាហាវដែលកំពុងរីករាលដាលស្ទើរពេញផ្ទៃប្រទេសកម្ពុជានោះ ក្រុមហ៊ុន ឌីហ្វ័រនីឈ័របានចូលរួមជួយឧបត្ថម្ភអំណោយជាសម្ភារការពាទប់ស្កាត់កូវីដ-១៩ និងគ្រឿងឧបភោគបរិភោគជូនដល់សាលាខណ្ឌព្រែកព្នៅនិងទីតាំងធ្វើចត្តាឡិីស័កខណៈកំពុងមានតម្រូវការចាំបាច់។ពិធីប្រគល់និទទួលអំណោយនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១៥ ខែមិីនា ឆ្នាំ២០២១។ ក្នុងឱកាសនោះលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសប្បុរសជនក្រុមហ៊ុនឌីហ្វ័រនីឈ័រ ដែលលោកឧកញ៉ា អុឹង ... Read More »

កម្លាំងឈរជើងនៅតាមតំបន់ព្រំដែនព្រៃតាអីស្រុកស្វាយទាបទទួលអំណោយគ្រឿងឧបភោគបរិភោគពីសប្បុរសជនដើម្បីពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១៥ខែមីនាឆ្នាំ២០២១ លោកកុយ សារ៉េន ប្រធានក្រុមហ៊ុនអំពៅស្ករនិងក្រុមការងារបានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងឈរជើងនៅតាមតំបន់ព្រំដែនព្រៃតាអីស្ថិតក្នុងឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀងដើម្បីពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ។ លោកកុយ សារ៉េន បានបានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងសមត្ថកិច្ច ឈរជើងនៅតាមគោលដៅព្រំដែនព្រៃតាអីដែលបានអនុវត្តតួនាទីភារកិច្ចក្នុងការការពារសន្តិសុខ ... Read More »

នារីម្នាក់ដែលបានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ កក្កដា សោភ័ណ្ឌ មានវិជ្ជមានកូវីដ -១៩នៅខេត្តកំពង់ស្ពឺ, រដ្ឋបាលខេត្តបញ្ជាក់ពីទីតាំងទៅកាន់មួយចំនួន

ខេត្តកំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជា ពលរដ្ឋខេត្តកំពង់ស្ពឺ ជ្រាបថា ពាក់ព័ន្ធនារីម្នាក់ដែលបានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ កក្កដា សោភ័ណ្ឌ មាន វិជ្ជមានកូវីដ-១៩ និងបានមកលេងមិត្តភក្តិនៅក្នុងភូមិសាស្រ្តក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយបានធ្វើដំណើរ ទៅកាន់ទីតាំងមួយចំនួនដូចខាងក្រោម ... Read More »

ក្រសួងសុខាភិបាល​ ពិចារណាបង្ហាញអត្តសញ្ញាណបុគ្គលវិជ្ជមានកូវីដ១៩ ដែលមិនរាយការណ៍ព័ត៌មានពិត​;​ នេះ​បេីតាមការអះអាងពីលោកស្រី ឱ វណ្ណឌីន

ភ្នំពេញ​៖ ក្នុងសន្និសីទសារព័ត៌មានបំភ្លឺលើការបង្កើតច្បាប់ស្ដីពី «វិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ដើម្បីឲ្យអ្នកពាក់ព័ន្ធទៅយកសំណាករកមេរោគ​ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ​ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល ... Read More »

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្ត-រាជធានី ពិចារណាបិទពិធីមង្គលការ និងពិធីជួបជុំទាំងអស់ !!

ភ្នំពេញ៖ សារសំឡេង សម្តេចតេជោ ថ្លែងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ មានប្រសាសន៍ យ៉ាងដូច្នេះ «អ៊ីចឹងខ្ញុំសូមស្នើឱ្យអភិបាលខេត្ត អភិបាលរាជធានី ធ្វើការពិចារណាទាក់ទិនការចេញបទបញ្ជាផ្អាកជាបណ្តោះអាសន្ននូវពិធីមង្គលការ ឬពិធីផ្សេងៗនៅក្នុងខេត្ត»។ សម្តេចតេជោ បានបន្តថា «សូមឯកឧត្តម ... Read More »

វ៉ាក់សាំង AstraZeneca​ ចេញមុខអះអាងថា​៖​ គ្មានភ័ស្តុតាងណាបង្ហាញពីការកើនឡើងហានិភ័យនៃការស្ទះសរសៃឈាមឡើយ

អន្តរជាតិ​៖​ បេីតាមការ​អះអាងពីក្រុមហ៊ុនវ៉ាក់សាំង AstraZeneca នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០២១​ បានបញ្ជាក់ថា មិនមានភ័ស្តុតាងណាបង្ហាញពីការកើនឡើងហានិភ័យនៃការស្ទះសរសៃឈាមឡើយ​ បន្ទាប់ពី​ក្រុមហ៊ុន​ខ្លួន​ចុះធ្វេីការត្រួតពិនិត្យឡើងវិញទិន្នន័យសុវត្ថិភាពលើអ្នកដែលទទួលបានការចាក់វ៉ាក់សាំងរបស់ខ្លួនកន្លងមក។ ក្រុមហ៊ុន AstraZeneca បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖​ «ការពិនិត្យឡើងវិញយ៉ាងប្រុងប្រយ័ត្នរាល់ទិន្នន័យសុវត្ថិភាពរបស់មនុស្សជាង១៧លាននាក់ ដែលប្រើវ៉ាក់សាំងការពារកូវីដ-១៩ របស់ ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យ ផ្អាកកម្មវិធីការ បុណ្យ ជប់លៀង និងការជួបជុំផ្សេងៗជាបណ្តោះអាសន្ន

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៥ ខែ មីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យជម្រាបជូន -លោកអភិបាល នៃគណ:អភិបាលក្រុង-ស្រុក -លោក លោកស្រីមេឃុំ -ចៅសង្កាត់។ កម្មវត្ថុ ៖ ស្តីពីការផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង ... Read More »

អមអរសាទរ កូនស្រី ពិធីការិនី ចាន់ កែវនិមល ជាសះស្បើយពីជំងឺកូវីដ-១៩ហើយ

ភ្នំពេញ៖ ដំណឹងដ៏សែនរីករាយសម្រាប់ក្រុមគ្រួសារ និងអ្នកគាំទ្រ អ្នកនាង ចាន់ កែវ និមលនោះ គឺកូនស្រីបណ្តូលចិត្តរបស់ពិធីការិនី រូបនេះ បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាង ចាន់ កែវ និមល និងលោក ... Read More »

សម្តេតេជោ ហ៊ុន សែន បន្តអំពាវនាវ ​ដល់ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ សុំកុំឲ្យកូនៗចេញក្រៅផ្ទះ គ្រប់គ្រងកូនឲ្យនៅក្នុងផ្ទះ

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ សុំកុំឲ្យកូនៗចេញក្រៅផ្ទះ គ្រប់គ្រងកូនឲ្យនៅក្នុងផ្ទះ។ ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ... Read More »

ជនខិលខូច​ លួច​ដុត​កូនឈើប្រណីត​ជាង៥ម៉ឺនដើម ដែលសម្ដេចតេជោ ហ៊ុន សែន ដាំនៅឧទ្យានជាតិតេជោសែនប្ញស្សីត្រឹប

ខេត្ត​ព្រះវិហារ៖ នេះគឺជាលើកទី១ហេីយ ដែល​ជនមិនស្គាល់អត្តសញ្ញាណ​ បានធ្វេីសកម្មភាពលួចដុតដេីមឈើចំនួនប្រមាណ ៥ម៉ឺនដើម នៅលើដីជាង ១០០ហិកតា ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដាំដុះកម្ពស់លេចក្បាលទៅហើយ​ នៅ​ក្នុងឧទ្យានជាតិតេជោសែនប្ញស្សីត្រឹប​ ស្រុកឆែប ខេត្តព្រះវិហារ ... Read More »

រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌៖ អ្នកមានចេតនាចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃអាចដាក់​ទោស​ស្មើបទល្មើសឧក្រិដ្ឋរហូតដល់២០ឆ្នាំ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា, ច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល​នៃ​ជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ឬច្បាប់​កូវីដ១៩ ត្រូវបានធ្វើឡើងដើម្បីទប់ទល់នឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេស​កម្ពុជា ហើយច្បាប់នេះ នឹងដាក់ទោសចំពោះអ្នកដែលមានចេតនាធ្វើឱ្យឆ្លងដល់អ្នកដទៃដូចបទ​ល្មើស​ឧក្រិដ្ឋ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លង​រាលដាលជំងឺ​កូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត” ... Read More »

គណៈកម្មការអឺរ៉ុប EU៖ ការពារការបែងចែកវ៉ាក់សាំងកូវីដ-១៩ ក្រោយអូទ្រីស និងរដ្ឋសមាជិកតវ៉ារឿងចែកមិនស្មើគ្នា

អន្តរជាតិ​៖​ បន្ទាប់​ពី​អូទ្រីស និងរដ្ឋសមាជិកមួយចំនួនតវ៉ាពីការបែងចែកវ៉ាក់សាំងកូវីដ-១៩ មិនស្មើគ្នា​ ក្នុងចំណោមប្រទេសសមាជិក EU ទាំងអស់។ ស្រាប់​តែ​នៅថ្ងៃទី១៣ ខែមីនា នាពេលថ្មីៗនេះ​ គណៈកម្មការអឺរ៉ុប បានបញ្ជាក់ពីការពារគោលនយោបាយបែងចែកវ៉ាក់សាំងនេះ ឱ្យរដ្ឋាសមាជិកទាំងអស់ដែលអនុវត្តតាមគោលការណ៍ស្មើៗគ្នា។ ហេីយ​មេដឹកនាំប្រទេសអឺរ៉ុប នឹងជួបគ្នានៅចុងខែមីនា ... Read More »

បុគ្គល កក្កដា សុភ័ណ្ឌ ម្នាក់ ធ្វើអោយស្ថានភាពកាន់តែធ្ងន់ធ្ងរករណីឆ្លងកូវីដ-១៩

ខេត្តតាកែវ ៖ លោក កេត ម៉ៅ អភិបាលស្រុកសំរោង ខេត្តតាកែវ ប្រកាសថា អ្នកប៉ះពាល់ខ្លាំងនិងដោយប្រយោល ជាមួយ បុគ្គល កក្កដា សុភ័ណ្ឌ ដែលមានវិជ្ជមាន កូវីដ-១៩ ... Read More »

រដ្ឋបាលខេត្តមណ្ឌលគិរី សម្រេចផ្អាកការរៀបពិធីមង្គលការ និងពិធីជួបជុំទាំងអស់ នៅទូទាំងមណ្ឌលគិរី ចាប់ពីថ្ងៃនេះតទៅ

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនដំណឹងដល់សាធារណជនក្នុងខេត្តទាំងអស់មេត្តាជ្រាប ថា៖ ដោយព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ កំពុងស្ថិតក្នុងស្ថានភាពប្រឈមធ្ងន់ធ្ងរ គួរព្រួយបារម្ភ ហើយ ចំនួនអ្នកឆ្លងកូវីដ-១៩ ... Read More »

គណ:បញ្ជាការឯកភាពស្រុកបាទី ចុះពិនិត្យ និងបិទទីតាំងផ្ទះសំអាងការណាក់ ដាណេ និងផ្សារអង្គសឹង្ហ មានជាប់ពាក់ព័ន្ធមង្គលការ ដែលបុគ្គលកំដរកូនកម្លោះមានឈ្មោះ សោភ័ណ កក្កដា មានវិជ្ជមានកូវីដ-១៩

ខេត្តតាកែវ៖ បើយោងតាមប្រភព ពីមន្ទីរព័ត៌មានខេត្តតាកែវ បានបញ្ជាក់អោយដឹងថា, លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី តំណាងលោកអភិបាលស្រុក នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកម្លាំង ការិយាល័យជំនាញ ... Read More »

អ្នកនាំពាក្យក្រសួងសុខាភិបាល ប្រតិកម្មចំពោះការចេញផ្សាយរបស់វិទ្យុ VOA ដែលបានចុះផ្សាយប្រាសចាកការពិតកន្លងមកពាក់ព័ន្ធវ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ៖  អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានប្រតិកម្មចំពោះការចេញផ្សាយរបស់វិទ្យុ VOA ដែលបានចុះផ្សាយប្រាសចាកការពិតកន្លងមកពាក់ព័ន្ធវ៉ាក់សាំងកូវីដ–១៩ ហើយលោកជំទាវ ក៏បានសំណូមពរឲ្យវិទ្យុ VOA ផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈផង ពីព្រោះព័ត៌មានពាក់ព័ន្ធវ៉ាក់សាំងកូវីដ–១៩នេះ ក្រសួងសុខាភិបាលបានពន្យល់និងផ្សព្វផ្សាយជូនសាធារណជនជាច្រើនលើកច្រើនសារហើយ។ ប្រសាសន៍លោកស្រី ... Read More »

ពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងថវិកាដល់រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព”ក្នុងស្រុកសៀមបូក

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ... Read More »

លោកឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២០

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២១ របស់កងពលតូចថ្មើរជើងលេខ៥១ ។ អញ្ជើញចូលរួមអមដំណើរមាន ... Read More »

រឿងនិទាន÷មារយាទឆ្កែតឿ

ពាក្យដូចដាក់ជាចំណងជើងនេះ យើងតែងតែឮគេនិយាយដូច្នេះអំពីនរណាម្នាក់ដែលជាមនុស្សលោភលន់ តែចោលម្សៀត ធ្វើអ្វីចង់តែហួសហេតុ ហើយទីបំផុតទៅទទួលបរាជ័យគ្រប់ប្រការ។ រឿងនេះ ជាធម្មតាមានគេស្គាល់ច្រើនដែរ តែមានអ្នកខ្លះអាចភ្លេចដោយអន្លើ ហើយអ្នកខ្លះទៀតអាចមិនដែលស្គាល់ផង។ ដូច្នេះហើយ នេះជាដំណើររឿង ៖ ព្រះពុទ្ធអង្គមានឆ្កែតឿមួយដែលចិញ្ចឹមដោយសារនឹកអាណិតវា ដ្បិតវាដើរទៅណាមកណាតាមព្រះអង្គរហូត។ ថ្ងៃមួយព្រះអង្គមានបន្ទូលទៅឆ្កែនោះថា ... Read More »

ចំនួនអ្នកឆ្លងនិងស្លាប់ដោយកូវីដ១៩ នៅទូទាំងពិភពលោកថយចុះខ្លាំង

ក្នុងរយៈពេល២៤ម៉ោង កន្លងមក នៅទូទាំងពិភពលោក មានករណីឆ្លងកូវីដ ១៩ សរុប ជាង ៣៦០ ពាន់នាក់ និងស្លាប់ជាង ៥៧០០នាក់ គឺថយចុះខ្លាំង បើប្រៀបធៀបនិងរបាយករណ៍នៅថ្ងៃទី ១៤ខែមីនា មានអ្នកឆ្លងដល់ទៅ ... Read More »

Dortmund នឹងមិនអនុញ្ញាតឱ្យ Haaland ចាកចេញទៅដោយងាយស្រួលនោះទេ

លោក Michael Zorc បានផ្ញើការព្រមានមួយទៅកាន់ក្រុម Real Madrid ថា Haaland នឹងមិនងាយស្រើបស្រាលចេញពី Borussia Dortmund ទៅណានោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA នៅព្រឹកថ្ងៃទី១៥ ... Read More »

ប្រធានក្លិប Barcelona ថ្មីលោក Laporta មានការធានាចំពោះនយោបាយហិរញ្ញវត្ថុថ្មីរបស់គាត់

ក្រុមប្រឹក្សាភិបាលរបស់ក្លិប Barcelona របស់លោក Joan Laporta កំពុងលេចចេញជារូបរាងបន្ទាប់ពីការឈ្នះឆ្នោតរបស់គាត់កាលពីថ្ងៃទី៧ ខែមីនា។ ក្លិប Barcelona មិនបានខ្ជះខ្ជាយពេលវេលាក្នុងការទៅធ្វើការទេ ហើយគាត់មានគោលនយោបាយចំពោះការធានាផ្នែកហិរញ្ញវត្ថុរបស់គាត់ចំនួន១២៥លានអឺរ៉ូដែលចាំបាច់ដើម្បីបញ្ជាក់ពីការវិលត្រឡប់របស់គាត់ទៅតួនាទីថ្មីនេះ។ ការធានានឹងត្រូវបញ្ជូនទៅលីគកំពូលអេស្ប៉ាញ La Liga នៅថ្ងៃចន្ទនេះដែលគួរតែអនុញ្ញាតឱ្យចូលកាន់តំណែងជាប្រធានក្លិបនៅថ្ងៃពុធ។ ... Read More »

ក្រសួងរៀបចំដែនដី ផ្អាកជាបណ្ដោះអាសន្ននូវការផ្ដល់សេវាសម្រាប់ការស្កេន QR Code ដែលមាននៅលើសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកជាបណ្ដោះអាសន្ននូវការផ្ដល់សេវាសម្រាប់ការស្កេន QR Code ដែលមាននៅលើសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូនដំណឹងដល់សាធារណជន ... Read More »

ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ ​ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះទាំងស្រុង ទទួល​អំណោយ​មនុស្សធម៌​ពីកាកបាទក្រហមស្រុកឆែប​

ខេត្ត​ព្រះវិហារ​៖​ លោក ឡាច ឡិះ អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកឆែប និងក្រុមការងារ​ នៅព្រឹកថ្ងៃទី១៤ ខែ មីនា ឆ្នាំ ២០២១ បានយកអំណោយមនុស្សធម៌ផ្តល់ជូនលោក ស៊ុង វ័ន ... Read More »

វីរុសបំលែងថ្មីអាចចម្លងទៅមនុស្ស៧នាក់ក្នុងពេលតែមួយ ដែលវីរុសចាស់ចម្លងបាន​តែ៣​ទៅ៤នាក់ប៉ុណ្ណោះ

ភ្នំពេញ៖ លោកស្រីឱ​ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់ថាតាមការស្រាវជ្រាវបញ្ជាក់ថាវីរុសបំលែងថ្មីនេះគឺកាចសាហាវណាស់ ដោយអាចចម្លងបានទៅមនុស្ស៧នាក់ក្នុងពេលតែមួយ ។ បើប្រៀបធៀបនឹងវីរុសចាស់គឺចម្លងបានពី ៣ ទៅ ៤នាក់ប៉ុណ្ណោះ។ លោកស្រី ឱ​ វណ្ណឌីន បានលើកឡើងថាការកាត់ផ្តាច់ការចម្លងគឺមិនងាយនឹងអាចធ្វើបាន​នោះទេ បើពលរដ្ឋខ្មែរនៅតែព្រហ៊ើន ... Read More »

កម្មករសំណង់ម្នាក់ត្រូវខ្សែភ្លេីងឆក់ធ្លាក់ពីលេីដំបូលផ្ទះល្វែងកំពុងសាងសង់ បណ្តាលឲ្យបោកក្បាលស្លាប់ចោលប្រពន្ធកូន​

ភ្នំពេញ​ ៖​ បុរសម្នាក់ជាកម្មករសំណង់ត្រូវបានខ្សែភ្លេីងឆក់ធ្លាក់ពីដំបូលផ្ទះល្វែងបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុចោលប្រពន្ធនិងកូនឲ្យនៅកំព្រា។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង​៧ព្រឹកថ្ងៃទី​១៥​ ខែមីនា​ ឆ្នាំ​២០២១​ ស្ថិតនៅការដ្ឋានសាងសង់ផ្ទះល្វែង​ក្នុងភូមិថ្មី សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។ បុរសដែលស្លាប់មានឈ្មោះ​ ហ៊ាម​ សុីដាន​ អាយុ​ ៤១​ឆ្នាំ ... Read More »

ជែលសំលាប់មេរោគ ចំនួន៩៩កេស របស់ក្រុមហ៊ុន អនភ័ញ ឯ.ក ផ្ដល់ជូន លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីប្រើប្រាស់ការពារជំងឺកូវីដ-១៩

ភ្នំពេញ៖  ជែល សំលាប់មេរោគ ចំនួន៩៩កេស របស់ក្រុមហ៊ុន អនភ័ញ ឯ.ក ផ្ដល់ជូន លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បី ប្រើប្រាស់ការពារជំងឺកូវីដ-១៩,  ខណៈជំងឺកូវីដ-១៩ថ្មី ... Read More »

លោក​ គឹម​ សន្តិភាព​ សូមចូលរួមស្វែងយល់ គោរព និងអនុវត្តច្បាប់ទាំងអស់គ្នា

ភ្នំពេញ​៖​ បើយោងតាម​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៍​ បានបង្ហោះនៅលេីបណ្ដាញសង្គមថា៖​ បុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាសនិងទីកន្លែងដែលតម្រូវឱ្យមានការពាក់ម៉ាស ត្រូវកំណត់ដោយក្រសួងសុខាភិបាល ដោយផ្អែកលើកម្រិតនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ចំណែក​ការរក្សាគម្លាតសុវត្ថិភាព​ បុគ្គល ត្រូវមានយ៉ាងតិច​ ១,៥០ ម៉ែត្រ(មួយម៉ែត្រក្បៀសហាសិបសង់ទីម៉ែត្រ) ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ចូលធ្វើសកម្មភាពលួចគាស់តូបវេរប្រាក់យកលុយជិត១លានរៀលនិងសម្ភារមួយចំនួន

ខេត្តបាត់ដំបង ៖ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ផង់ សុភាព ... Read More »