ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចតេជោ ហ៊ុន សែន ថ្វាយសារថ្លែងអំណររាជព្រះគុណ ថ្វាយព្រះករុណា ព្រះមហាកត្ស និងសម្តេចព្រះមហាក្សត្រី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយសារថ្លែងអំណររាជព្រះគុណ ថ្វាយព្រះករុណា ព្រះមហាកត្ស ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម ... Read More »

ចោរសមុទ្រវាយប្រហារប្លន់នាវាដឹកទំនិញហុល្លង់ ចាប់នាវឹក១៥នាក់

ក្រុមចោរសមុទ្របានវាយប្រហារប្លន់នាវាដឹកទំនិញរបស់ប្រទេសហុល្លង់ ដោយចាប់នាវឹក១៥នាក់ធ្វើជាចំណាប់ខ្មាំង។ ក្រុមចោរសមុទ្របានចាកចេញពីនាវា ដោយយកនាវឹក១៥នាក់ទៅជាមួយ ចំណែកនាវិកផ្សេងទៀតនៅលើនាវាដោយមានសុវត្តិភាពធម្មតា។ នៅថ្ងៃទី១២ខែមីនា ក្រុមហ៊ុនដឹកជញ្ជូនតាមដែនសមុទ្រ De Poli របស់ហុល្លង់ បានប្រកាសថា ក្រុមចោរសមុទ្របានវាយប្រហារប្លន់នាវា Davide B របស់ក្រុមហ៊ុន ... Read More »

កូរ៉េខាងត្បូង ហាមប្រាមនាំទំនិញយោធាទៅកាន់ប្រទេសមីយ៉ាន់ម៉ា

ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសហាមប្រាមដឹកទំនិញយោធាទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្រោយពេលមានបាតុករជាច្រើនស្លាប់ ដោយការប្រើអំពើហិង្សា ។ ការអំពាវនាវខាងលើកើតឡើងក្រោយពេលសហគមន៍អន្តរជាតិ ថ្កោលទោសដល់អំពើហិង្សាសម្លាប់មនុស្សជាច្រើន។ នៅថ្ងៃទី១២ ខែមីនា កូរ៉េខាងត្បូង សម្រេចហាមប្រាមនាំទំនិញផ្នែកយោធាទៅកាន់មីយ៉ាន់ម៉ា ។ ក្រៅពីនេះ កូរ៉េខាងត្បូងក៏បានផ្អាកចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសនេះ ក៏ដូចជាផ្អាកសកម្មភាព ... Read More »

អង្គការសុខភាពពិភពលោក ៖ គ្មានហេតុផលអ្វីដែលត្រូវបញ្ឈប់ការចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca ទេ​

ភ្នំពេញ៖ នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់អោយដឹងថា, គ្មានហេតុផលអ្វីដែលត្រូវបញ្ឈប់ការចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca ទេ​។ អង្គភាពនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ... Read More »

បុរសម្នាក់រងគ្រោះថ្នាក់ចរាចរណ៍ស្លាប់មួយកំណាត់ខ្លួន​ត្រូវប្រពន្ធរត់ចោល​​រស់នៅក្នុងខ្ទមកម្សត់ម្នាក់ឯង​ បានទទួលអំណោយសម្រាលការលំបាកពីកាកបាទក្រហមកម្ពុជា …!!

ភ្នំពេញ៖ ដោយមេីលឃេីញពីទុក្ខលំបាក​ និងក្តីអាណិតអាសូរយ៉ាងពន់ពេកនោះ​ នៅថ្ងៃសុក្រ​ ទី ១២ ខែមីនា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងបរិភោគមួយចំនួន ... Read More »

តំណាងលោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា នាំយកអំណោយជូនប្អូនស្រីឈ្មោះ​ សួន ស្រីនុច ដើម្បីជួយសម្រួលការលំបាក ខ្វះខាតក្នុងជីវភាពក្នុងអំឡុងពេលសំរាលកូនក្នុងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០២១នេះ លោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌បាននាំយកអំណោយរបស់លោក ឌី វីជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ... Read More »

ក្រុមជាងរៀបចំកែលម្អច្រាំងស្ទឹងសង្កែប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ១គ្រាប់បន្សល់ទុកពីសម័យសង្គ្រាម

ខេត្តបាត់ដំបង៖ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានប្រាប់ឲ្យដឹងថា នៅព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្រុមជាងរៀបចំកែលម្អច្រាំងស្ទឹងសង្កែក្បែរស្ពានថ្មបុរាណ និងស្ពានថ្មថ្មី មុខសាលាខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ១គ្រាប់ ដែលបន្សល់ទុកពីសម័យសង្គ្រាមកប់នៅបាតស្ទឹងសង្កែស្ថិតក្នុងភូមិសាស្ត្រភូមិព្រែកតាតន់ ... Read More »

មន្ត្រីនគរបាល២រូបរងរបួសព្រោះបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចែកចាយថ្នាំញៀនត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់ខ្លួនដោយដកហូតបានថ្នាំញៀន១០កញ្ចប់កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅចំណុច ក្រុម​២ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ  រាជធានី​ភ្នំពេញ ។      ជនសង្ស័យ​មានឈ្មោះ ... Read More »

បងប្អូនពលករ១៣៨នាក់ដែលចំណាកស្រុកត្រូវអាជ្ញាធរដឹកដល់ខេត្តស្វាយរៀងហើយដើម្បីយកទៅធ្វើចត្តាឡីស័ក

ខេត្តស្វាយរៀង៖ លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានឱ្យអ្នកសារព័ត៏មានដឹងថា ក្រោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចឱ្យអភិបាលរាជធានី-ខេត្ត ចាត់តាំងក្រុមការងារទៅទទួលប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសថៃ ដើម្បីយកមកធ្វើចត្តាឡីស័កនៅតាមរាជធានី-ខេត្តនីមួយៗរៀងខ្លួន។ សម្រាប់ខេត្តស្វាយរៀង គិតចាប់ពីថ្ងៃទី០៨ ខែមីនា ដល់រសៀលថ្ងៃទី១១ ... Read More »

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខអញ្ជេីញចូលរួមប្រារព្ធពិធីអបអរសាទរខួបលើកទី១១០ក្រោមប្រធានបទ “ស្ត្រីនិងកាអភិវឌ្ឍនក្នុងបរិការណ៍កូវីដ-១៩” ទិវាសិទ្ធនារីអន្តជាតិ នារី៨មីនា ឆ្នាំ២០២១

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២១​ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក​ ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ... Read More »

បុរសម្នាក់ផឹកស្រាមិនសូវក្លែមសាច់ខ្យល់គរស្លាប់នៅលើផ្ទះផ្អើលអ្នកភូមិ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពីសំណាក់ក្រុមគ្រួសារនិងរាយការណ៍ទៅសមត្ថកិច្ចឱ្យមកពិនិត្យភ្លាមៗ បន្ទាប់ពីបុរសម្នាក់បានដេកស្លាប់ក្នុងផ្ទះរបស់ខ្លួនកាលពីវេលាម៉ោង១រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិបុសមនក្រោម ឃុំបុសមន ស្រុករំដួល។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះ រុំា រ៉ុន អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិបុសមនក្រោម  ឃុំបុសមន  ... Read More »

លោក គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារចុះសួរសុខទុក្ខពលរដ្ឋបុគ្គលិកបម្រើការងារនៅសណ្ឋាគារ យុង យ័ន

ខេត្តកណ្តាល៖ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ អញ្ជើញទៅសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយ ពន្យល់ណែនាំអំពីវិធានការថែរក្សាអនាម័យដល់បងប្អូន ក្មួយៗ ... Read More »

តោះស្វែងយល់អំពីមុខងារផ្ញើសារដែលអាចលុបចោលដោយស្វ័យប្រវត្តិជាមួយនឹងកម្មវិធី Telegram

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, កម្មវិធី Telegram គឺជាកម្មវិធីទំនាក់ទំនងសង្គមមួយដែលត្រូវបានគេចាត់ទុកថា ជាកម្មវិធីដ៏ល្អមួយដែលអាចជួយការពារទិន្នន័យនិងឯកសារសំខាន់ៗរបស់អ្នកប្រើប្រាស់ ជាពិសេសនៅពេលដែលលោកអ្នកប្រើមុខងារ Secret Chat ដែលមានជាមួយនឹងកម្មវិធីនេះ។ ជាមួយនឹងមុខងារ ... Read More »

តាមពិត ! មនុស្ស៨នាក់កើតជំងឺកូវីដ-១៩ នៅខេត្តកោះកុង ដែលប្រកាសដោយក្រសួងសុខាភិបាល ជាបុគ្គលបម្រើការងារខារ៉ាអូខេក្នុងក្រុមហ៊ុនញូញៀន ស្រុកគិរីសាគរ!

ខេត្តកោះកុង ៖ បើយោងតាមការឲ្យដឹងពី លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលកោះកុង ថ្លែងប្រាប់សារព័ត៌មាននៅរសៀលថ្ងៃទី១២ នេះថា, មនុស្ស៨នាក់ជាជនជាតិខ្មែរ ដែលមានផ្ទុកជំងឺកូវីដ-១៩ នៅខេត្តកោះកុង ហើយក្រសួងសុខាភិបាលប្រកាសជាផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែមីនា ... Read More »

រាជទាយាទស៊ុយអែត និងព្រះស្វាមី​ រកឃើញ​វិជ្ជមានកូវីដ-១៩​

អន្តរជាតិ​៖​ រាជទាយាទស៊ុយអែត ព្រះនាង Victoria ត្រូវ​ជាភរិយារបស់ព្រះអង្គម្ចាស់ Daniel បានធ្វើតេស្តរកឃេីញវិជ្ជមានជំងឺកូវីដ១៩។​ នេះបេីតាមទូរទស្សន៍របស់ស៊ុយអែត (SVT) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី១១​ ខែមីនា​ ឆ្នាំ​២០២១។ បេីតាមការ​អះអាងពីអ្នកគ្រប់គ្រង់ព័ត៌មានរបស់តុលាការរាជវង្ស លោកស្រី Margareta ... Read More »

«ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានព្រះរាជទ្រព្យចំនួន ៤០មុឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា»

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​​​វររាជមាតាជាតិខ្មែរ ក្នុងសេរី​ភាព​ សេចក្តីថ្លៃថ្នូរ និងសុភមង្គល ... Read More »

អ្នកពាក់ព័ន្ធគ្រូពេទ្យ អុឹម សុភី នៅអ្នកលឿង ២នាក់មានកំដៅ៣៨.៣ អង្សា

ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ អភិបាល នៃ គណៈអភិបាលស្រុកពាមជរ គោរពជូន លោកអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ជាទីគោរពដ៏ខ្ពង់ខ្ពស់! កម្មវត្ថុ សូមអនុញ្ញត្ត ធ្វើសេចក្តីរាយការណ៍ ស្តីអំពីស្ថានភាពប្រជាពលរដ្ឋឈ្មោះ យី ... Read More »

រថយន្ត Mercedes GL320បុករះខឿនរង្វង់មូលបន្តជ្រុលទៅបុកគល់ឈើមួយដេីមធ្វើឱ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ

ភ្នំពេញ៖ រថយន្ត Mercedes GL320បានបុករះខឿនរង្វង់មូលមហាវិថីឈ្នះ=ឈ្នះ រួចបន្តជ្រុលទៅបុកគល់ដើមឈើមួយដេីមទៀតបណ្តាលឱ្យរថយន្តនេះរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយត្រូវបានសមត្ថកិច្ចប្រទះឃេីញដោយគ្មានវត្តមានម្ចាស់រថយន្តនៅកន្លែងកេីតហេតុនោះទេ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចរង្វង់មូលទី១នៃសួនច្បារខាងកើតស្ពានព្រែកព្នៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ... Read More »

ប្រទេសម៉ិចស៊ីកូនឹងបើកដំណើរការទីផ្សារកញ្ឆាធំបំផុតលើពិភពលោក

រដ្ឋសភាម៉ិចស៊ីកូ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រើប្រាស់និងជួញដូរកញ្ឆាស្របច្បាប់ ដើម្បីជួយដល់វិស័យសេដ្ឋកិច្ចក្នុងប្រទេសនេះ ក៏ដូចជាការកាត់បន្ថយបទល្មើសគ្រឿងញៀនក្នុងប្រទេស។ សេចក្តីព្រាងច្បាប់ខាងលើទទួលបានការគាំទ្រ៣១៦សំឡេងនិង ប្រឆាំង១២៩សំឡេង ។ ការសម្រេចខាងលើនឹងជួយបើកផ្លូវដល់ការដាំដំណាំកញ្ឆាកាន់តែច្រើនទូទាំងប្រទេស ជាជាងដាច់និងជួញដូរលួចលាក់ បង្កឲ្យមានអំពើហិង្សា និងខាតបង់សេដ្ឋកិច្ចជាតិ។ ច្បាប់នេះនឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាអនុម័ត មុនពេលបញ្ជូនទៅកាន់ប្រធានាធិបតី Andrés Manuel ... Read More »

កំពុងតែអង្គុយលក់គ្រឿងញៀននគរបាលចុះទៅចាប់វាយខ្នោះបានម្នាក់រួមនឹងថ្នាំញៀន៩កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ឆ្មក់ចូលទៅចាប់វាយខ្នោះខណៈពេលកំពុងតែអង្គុយលក់ថ្នាំញៀន។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅបន្ទប់ជួលគ្មានលេខ ក្រុមទី២ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះមានឈ្មោះ អុឹម សុភ័ស ភេទប្រុស ... Read More »

រដ្ឋបាលខេត្តកណ្តាលទទួលអំណោយពីសប្បុរសជនត្រៀមចែកជូនពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមបណ្តាក្រុង-ស្រុក ទូទាំងខេត្តកណ្តាល

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្ដាលបានទទួលអំណោយពីលោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៣ ខេត្តកណ្តាល លោក ប្រាក់ ... Read More »

ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ ដើម្បី​កុមារ​ថ្កោលទោស​ចំពោះ​អ្នកធ្វើ​ឲ្យ​កុមារ​កំព្រា​ម្នាក់​ស្លាប់ ក្នុងករណីជនល្មើសយកកាំភ្លើងដើរបាញ់សត្វ ភ្លាត់ត្រូវកុមារវ័យ១៥ឆ្នាំកន្លងទៅ

ភ្នំពេញ ៖ គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ​ នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ (​ក​.​ជ​.​ក​.) បាន​ថ្កោលទោស ជនសង្ស័យ​ពីររូប ​ដែល​បាន​ប្រើប្រាស់​អាវុធ​បាញ់​សត្វ ​បណ្តាល​ឲ្យ​បាត់បង់​អាយុជីវិត​ក្មេងប្រុស​កំព្រា​ស្លូត ត្រង់​ម្នាក់ ដែល​កំពុង​ស្នាក់នៅ​ក្នុង​មណ្ឌល​អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹម ​នៅ​ខណ្ឌ​កំពូល ​រាជធានី​ភ្នំពេញ ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។ យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ ... Read More »

វ៉ាក់សាំង AstraZeneca​ ត្រូវ​កូរ៉េខាងត្បូង អនុម័តឲ្យចាក់លើប្រជាជនចាប់ពីអាយុ៦៥ឆ្នាំឡើង

អន្តរជាតិ​៖​ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca នៅថ្ងៃទី១១ ខែមីនា ឆ្នាំ​២០២១​ ត្រូវ​បានអាជ្ញាធរកូរ៉េខាងត្បូង អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងនេះ​ ចាក់លើប្រជាជនរបស់ខ្លួនចាប់ពីអាយុ៦៥ឆ្នាំឡើង។ ស្របពេលទិន្នន័យពីប្រទេសនានាបង្ហាញពីប្រសិទ្ធភាពរបស់វ៉ាក់សាំង AstraZenecaនេះ​ ក្នុងចំណោមមនុស្សវ័យចំណាស់។ ហេីយ​ចំពោះ​ការអនុម័តនេះ នឹងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់កូរ៉េខាងត្បូង។ ... Read More »

តេីគាត់អាចរត់បានទេ! ស្ត្រីវ័យ ១១៨ ឆ្នាំម្នាក់ នឹងក្លាយជាអ្នករត់ភ្លើងគូប​ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ

អន្តរជាតិ​៖​ បើតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN​ បាននិយាយថា​ ​នៅក្នុងខែឧសភា​ ឆ្នាំ​២០២១ខាងមុខនេះ ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ នៅប្រទេសជប៉ុន​ ស្ត្រីម្នាក់ដែលមានអាយុច្រើនជាងគេលើលោក​ គឺវ័យ ១១៨ឆ្នាំ នឹងក្លាយជាអ្នករត់ភ្លើងគូប។ លោកយាយ Kane ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បើកដំណើរការទីតាំងចំនួន១១កន្លែងឡើងវិញ ក្រោយមិនមានអ្នកឆ្លងកូវីដ-១៩នៅទីនោះ

ភ្នំពេញ៖ បើយោងតាមលិខិតអនុញ្ញាតដែលទទួលបាននៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យបើកដំណើរការទីតាំងចំនួន១១កន្លែងឡើងវិញ (បញ្ចប់ការធ្វើចត្តាឡីស័ក) ក្រោយមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ នៅទីនោះបន្ថែមទៀត។ សូមបញ្ជាក់ថា, បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្ដែរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យម្ចាស់ទីតាំងទាំង១១នេះ ត្រូវគោរពតាមវិធានការ ៣ការពារ ... Read More »

រឿងនិទានខ្មែរ ៖ រឿងលា និង​ឆ្កែ

ការចេះ​ជួយគ្នា​ទៅវិញ​ទៅមក នេះ​ហើយ​ជា​ច្បាប់​លោក​នៅ​លើផែន​ដី។ តើ​សង្គម​មនុស្ស​អាច​ដូចជា​សង្គម​​​សត្វ​ទេ? ចង់​ដឹង​អាន​រឿង​ខាង​ក្រោម​ទាំង​អស់​គ្នា… ថ្ងៃ​មួយ​មាន​បុរស​ម្នាក់​បណ្តើរ​លា​និង​ឆ្កែ​ទៅ​ក្នុង​ព្រៃ។ ដល់​ទី​ដំណាក់ ម្ចាស់​វាឈប់​សម្រាក​ក្រោម​ឈើ​មួយ​ដើម ហើយ​ដេក​លក់​ទៅ។ លា​គិត​តែ​ស៊ី​ស្មៅ​ខ្ចី​លាស់​ល្អ​នៅ​ទី​វាល​មួយ។ គ្រា​នោះ ឆ្កែ​ឃ្លាន​បាយ​ពេក​ទើប​អង្វរ​លា​ថា៖ «អាណិត​គ្នា​ទៅ​អា​សម្លាញ់! ចូរ​ឯង​បន្ទាប​ខ្លួន​មក អញ​នឹង​យក​បាយ​ក្នុង​កញ្ជើ​បន្តិច​ស៊ី ដ្បិត​អញ​ឃ្លាន​ណាស់។» ... Read More »

ក្រសួងអប់រំ ផ្អាកសាលារៀនសាធារណៈ និងឯកជនទាំងអស់បណ្ដោះអាសន្ន នៅស្រុកគិរីសាគរ ខេត្តកោះកុង

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានចេញ សេចក្តីជូនដំណឹង ស្តីពី ការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ជាបណ្តោះអាសន្ន នៅស្រុកគិរីសាគរ ខេត្តកោះកុង។ ដោយសារមានការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ ... Read More »

បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវផុតហើយត្រូវរថយន្តបើកបុកពេញទំហឹងរងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនឹងរថយន្តLexus RX330 បណ្តាលឲ្យបុរសអ្នកបើកម៉ូតូរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មានបុរសម្នាក់ជិះម៉ូតូសង់កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខ ... Read More »

អស់បារម្ភហើយ មេឃក្តៅយ៉ាងណាក៏មិនប៉ះពាល់ ទំនិញរបស់អ្នក ជាមួយសេវាកម្មថ្មីពី វិរៈ ប៊ុនថាំ បញ្ញើទំនិញ តាមរថយន្តក្លាស្សេ រក្សាសីតុណ្ហភាព ទំនិញឲ្យនៅស្រស់បំព្រង

ភ្នំពេញ៖​ បន្ថែមលើសេវាកម្មដែលមានស្រាប់ និងកំពុងទទួលបាន ការពេញនិយមខ្លាំង ពីសំណាក់អតិថិជន ទូទាំងប្រទេស ជាមួយសេវាកម្មរហ័ស និងទុកចិត្តបំផុតនោះ ឥឡូវនេះ​ក្រុមហ៊ុន​ វីរៈ ប៊ុនថាំ ផ្តល់នូវសេវាកម្មថ្មី ដឹកជញ្ជូនទំនិញ ​តាមរថយន្តក្លាស្សេ ធានាបានទំនិញ ... Read More »

រថយន្ដមួយគ្រឿងបើកក្រឡាប់ផ្ងារជើងរងរបួសជនជាតិចិន១៣​នាក់នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានជនជាតិចិន១៣នាក់បានរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បើករថយន្តប្រើប្រាស់​ល្បឿន​លឿន ខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យរេចង្កូតក្រឡាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងព្រឹកព្រលឹម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៥ព្រឹកថ្ងៃទី​១២ មីនា ឆ្នាំ២០២១នេះ ​លើផ្លូវ​ជាតិ​លេខ​១​ត្រង់​ចន្លោះ​គីឡូម៉ែត្រ ១៣១និង១៣២ ស្ថិត​ក្នុងភូមិ ស្វាយ​តឿ សង្កាត់ស្វាយ​តឿ ក្រុងស្វាយរៀង ។​ តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ... Read More »