ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រសួងធម្មការ និងសាសនា សម្រេចផ្អាកដំណើរការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា ឆ្នាំសិក្សា២០២០-២០២១

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកដំណើការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាឆ្នាំសិក្សា២០២០-២០២១។ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងមណ្ឌលប្រឡង និងរីករាលដាល ក្នុង សហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៏ ២០ កុម្ភៈ ស្តីពីករណីជំងឺរាតត្បាតជំងឺកូវីដ-១៩ ... Read More »

ក្រសួងអប់រំ យុវជន និងកីឡា បិទសាលាផ្អាកដំណើរការជាបណ្តោះអាសន្នចំនួន៥ទៀតនៅភ្នំពេញ និងខេត្តកណ្ដាល ទាំងរដ្ឋ និងឯកជន

ភ្នំពេញ៖ តាមរយ:សេចក្តីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្ន គឺបិទសាលាផ្អាកដំណើរការជាបណ្តោះអាសន្នចំនួន៥ទៀតនៅភ្នំពេញ និងខេត្តកណ្ដាល ទាំងរដ្ឋ និងឯកជន។ ក្នុងនោះរួមមាន: អនុវិទ្យាល័យឫស្សីជ្រោយ, សាលាបឋមសិក្សា ហ៊ុន សែន ... Read More »

ក្រសួងសុខាភិបាលប្រកាសថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ៣៥នាក់​ ក្នុងនោះអ្នកជំងឺ៣១នាក់ ជាករណីឆ្លងចូលសហគមន៍ «ព្រឹត្តិការណ៍ ២០កុម្ភៈ»និងមានអ្នកជាសះស្បេីយចំនួន​ ០២នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣៥នាក់ ក្នុងនោះមាន៣១នាក់ជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ» និង៤នាក់ផ្សេងទៀតជាអ្នកដំណើរមកពីក្រៅប្រទេស។ ជាមួយគ្នានេះ នៅថ្ងៃទី២២នេះក្រសួងក៏បានប្រកាស ... Read More »

ដំណឹងបឋម! សហាវម្លេះដល់ថ្នាក់យុវជនជាក្រុមយកកាំបិតកាប់ និងអារ.ក យុវជនម្នាក់ដល់ដាច់ ក ស្លាប់ និង២នាក់រងរបួស ជនបង្ករត់គេចខ្លួនបាត់ស្រមោល

ភ្នំពេញ៖ ពិតជាបន្សល់ទុកនូវ ការរន្ធត់​ណាស់! ! ខណ:មានក្រុមយុវជន ចំនួន៦នាក់បានធ្វើសកម្មភាពយកកាំបិតមកកាប់ហេីយអារ.ក ទៅលេីយុវជន៣នាក់នៅក្នុងផ្ទះ បណ្តាលអោយស្លាប់ម្នាក់ និងរងរបួស២នាក់​ នៅសង្កាត់ព្រែកលាប​ ខណ្ឌជ្រោយចង្វារ​ នាយប់ថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០២១  ។ ... Read More »

អភិបាលខេត្តបាត់ដំបង បន្តចុះពិនិត្យ និងស្តាប់របាយការណ៍របស់កម្លាំងជំនាញដែលកំពុងឈរជើងអនុវត្តទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ នៅច្រកអន្តរជាតិគីឡូ១៣

ខេត្តបាត់ដំបង៖ រដ្ឋបាលសាលាខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា នៅរសៀលថ្ងៃអាទិត្យទី២១ ខែកុម្ភៈ ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បន្តចុះពិនិត្យ និងស្តាប់របាយការណ៍របស់កម្លាំងចម្រុះកំពុងឈរជើងអនុវត្តទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់យ៉ាងម៉ើងម៉ាត់តាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអធិបតិក្នុងពិធីក្រុងពាលីបើកការដ្ឋានជួសជុលគោបុរៈខ្លោងទ្វារអង្គរធំសៀមរាប(ហៅខ្លោងទ្វារតាកាវ)ដែល មានសភាពទ្រុឌទ្រោមខ្លាំង

ខេត្តសៀមរាប៖  ពិធីក្រុងពាលីបើកការដ្ឋានជួសជុលគោបុរៈខ្លោងទ្វារអង្គរធំ សៀមរាប (ហៅខ្លោងទ្វារតាកាវ) ស្ថិតនៅប៉ែកខាងលិចនៃទីក្រុងអង្គរធំដែលតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ដោយមានសទ្ធាជ្រះថ្លាយ៉ាងមុតមាំរបស់លោកស្រីឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភកិត្តិបណ្ឌិត សៀង ចាន់ហេង (អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍)នារសៀលថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២១។  ... Read More »

ក្រសួងអប់រំយុវជន និងកីឡា សម្រេចផ្អាកដំណើរការ ជាបណ្ដោះអាសន្នវិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី និងសាលា អេស អាយ អេស សាខាឡាក់គីស្តារ

ភ្នំពេញ៖ នៅយប់ថ្ងៃទី២១ ខែកុម្ភៈឆ្នាំ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្ន វិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី និងសាលាអន្តរជាតិ អេស អាយ អេស ... Read More »

ដំណឹងបន្ទាន់! ក្រសួងសុខាភិបាលបានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ នៃសាលា SIS និងសាលាភ្នំពេញថ្មី ដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺចាប់ពីស្អែកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ សូមអញ្ជើញមកយកសំណាកនៅវេលាម៉ោង ១០ព្រឹក នៅទីតាំងសាលាទាំងពីរ

ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នាយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើការអំពាវនាវសិស្សានុសិស្សទាំងអស់ នៃសាលា SIS និងសាលាភ្នំពេញថ្មី ដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ... Read More »

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើសុំឱ្យបន្តពង្រឹងវិធានការបិទផ្អាកអាជីវកម្ម KTV ក្លឹបកម្សាន្ត និងស្នើដល់រដ្ឋបាលរាជធានី-ខេត្តត្រួតពិនិត្យការងារនេះឱ្យបានជាប់ជាប្រចាំ

ភ្នំពេញ៖ នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងទេសចរណ៍ សូមជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ជ្រាបថា ដើម្បីបន្តយ៉ាងសកម្មក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺក្ខវឹង១៩ (COViD-19) ពិសេស ) ... Read More »

អូស្ត្រាលីចាប់ផ្តើមចាក់វ៉ាក់សាំង, អុីស្រាអែល បើកដំណើរការសេដ្ឋកិច្ចវិញក្រោយចាក់បានជាងពាក់កណ្តាល

ប្រទេសសម្ព័ន្ធមិត្តដ៏ជិតស្និទបំផុតរបស់អាមេរិកនៅតំបន់អូសេអានី គឺប្រទេសអូស្ត្រាលី បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ នៅថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ២០២១។ ថ្នាក់ដឹកនាំ អូស្ត្រាលី ក្នុងនោះមាននាយករដ្ឋមន្ត្រី ជាអ្នកចាក់វ៉ាក់សាំងមុនគេក្នុងថ្ងៃដំបូង។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison ... Read More »

យន្តហោះដឹកអ្នកដំណើរ ២៤១នាក់ផ្ទុះម៉ាស៊ីនធ្លាក់បំណែកលើផ្ទះពលរដ្ឋ នៅអាមេរិក

អ្នកដំណើរនិងក្រុមអាកាសយានិកស្ទើលួសព្រលឹងខណៈយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍United Airlines មានលេខហោះហើរ ៣២៨ ជួបឧបទ្ទវហេតុ​ផ្ទុះម៉ាស៊ីន ធ្លាក់បំបែកលើផ្ទះពលរដ្ឋខណៈទើបតែហោះហើរបានប៉ុន្មាននាទីប៉ុណ្ណោះ។ សារព័ត៌មាន CNN បានផ្សាយថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ត្រូវវិលត្រឡប់មកអាកាសយានដ្ឋាន Denver រដ្ឋ ... Read More »

ល្ងាចថ្ងៃទី២១ខែកុម្ភៈ វៀតណាមរកឃើញករណី ឆ្លកូវីដ១៩ ១៥នាក់ ថៃរកឃើញ ៩២នាក់

ប្រទេសជិតខាងកម្ពុជាទាំងពីរ គឺវៀតណាមនិងថៃ មានករណីឆ្លងកូវីដ១៩ ធ្លាក់ចុះប៉ុន្មានថ្ងៃចុងក្រោយនេះ ជាសញ្ញាមួយយ៉ាងល្អ ។ គិតដល់ល្ងាចថ្ងៃទី២១ខែកុម្ភៈគណៈកម្មការគ្រប់គ្រងកូវីដ១៩ វៀតណាមបានប្រកាសថា មានករណីឆ្លងកូវីដ ១៩ សរុប១៥នាក់នៅថ្ងៃនេះ គឺរកឃើញនៅខេត្តហាយយឿងទាំងអស់។ ជាមួយគ្នានេះមានអ្នកជំងឺដល់ទៅ ៩០នាក់បានព្យាបាលជាសះស្បើយវិលត្រឡប់ទៅផ្ទះវិញផងដែរ។ គិតដលម៉ោង ... Read More »

យប់នេះ ! នគរបាលខណ្ឌបឹងកេងកង បានរៀបចំកម្លាំងចុះប្រចាំការតាមគោលដៅធ្វេីចត្តាឡីស័ក នានាក្នុងមូលដ្ឋានខណ្ឌបឹងកេងកង

ភ្នំពេញ៖  ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២១​ ខែកុម្ភ: ឆ្នាំ២០២១​ លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានរៀបចំកម្លាំងចុះប្រចាំការតាមគោលដៅធ្វេីចត្តាឡីស័កនានាក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ... Read More »

រឿងពិតនៃកប៉ាល់ Westerdam បង្កប់នូវសេ្នហ៍ឆ្លងដែន និងកម្ពុជា ល្បីលើសកលលោក នូវចិត្តធម៌

ខ្ញុំគឺត្រកូលវ៉ាង ឈ្មោះពេញ វ៉ាង អ៉ីហ្វុង ឆ្នាំកំណើត ១៩៨៥ ជាកូនទោលក្នុងគ្រួសារមធ្យមមួយនៅសង្កាត់វ័នឆៃដែលជាតំបន់ប្រមូលផ្តុំដោយត្រកូលអភិជននៃទីក្រុងហុងកុង។ ខែមករា ២០១៩ ជាលើកទី១ ដែលខ្ញុំចូលមកទឹកដីកម្ពុជាដែលជាមិត្តជិតស្និទ្ធបំផុតរបស់ចិនដីគោក ខ្ញុំបានលឺថានៅទីនេះសម្បូរជនជាតិចិន ហើយគ្រប់គ្នាបើកទូលាយនិងមានគំនិតអន្តរជាតិណាស់ ដូច្នេះទោះខ្ញុំមិនចេះនិយាយភាសាជាតិក៏គ្មានបញ្ហាអ្វីដែរ បែបនេះហើយទើបខ្ញុំធ្វើដំណើរមកតែម្នាក់ឯងក្នុងវិស្សមកាលខ្លី។ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនបុរសម្នាក់ករណីលួចមានស្ថានទំងន់ទោស(ឆក់ទូរស័ព្ទ)

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនបុរសម្នាក់ករណីលួចមានស្ថានទំងន់ទោស(ឆក់ទូរស័ព្ទ)កាលពីម៉ោង ១១៖៣០នាទីព្រឹកនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវ បេតុង ក្រុមទី៥ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ។ លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត ... Read More »

Update ៖ បុគ្គលិកក្លឹបខារ៉ាអូខេ (ឡូហ្សិក២)ចំនួន៧៤ នាក់ (ប្រុស១១នាក់)សមត្ថកិច្ចបញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រែកតាពៅ បន្ទាប់ពីរកឃើញប្ដីរបស់បុគ្គលិកម្នាក់មានវិជ្ជមានកូវីដ-១៩ធ្វើការនៅក្លឹបN8

ខេត្តកណ្តាល៖ សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១  អាជ្ញាធរចុះបិទទីតាំងហាងខារ៉ាអូខេ(ឡូហ្សិក២) បន្ទាប់ពីរកឃើញប្តីស្ត្រីបម្រើការងារនៅទីនោះមានផ្ទុកជម្ងឺកូវីដ-១៩ធ្វើការនៅក្លឹប N8 ហើយភរិយាធ្វើការនៅក្លឹបកម្សាន្ត ខារ៉ាអូខេ(ឡូហ្សិក២) ពិសេសនៅក្លឹប N8 ដែលជាកន្លែងកើតមានឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅក្រុងភ្នំពេញ។  តាមការអោយដឹងពីក្រុមការងារ ... Read More »

រដ្ឋបាលរាជធានីភំ្នពេញបានចែកម៉ាស់ដល់រដ្ឋបាលខណ្ឌទាំង១៤ និងផ្សាររដ្ឋជុំវិញរាជធានីភំ្នពេញ ដោយរដ្ឋបាលខណ្ឌនីមួយៗទទួលបាន ១០.០០០ម៉ាស់ និងផ្សាររដ្ឋនីមួយៗទទួលបាន ៤.៥០០ម៉ាស់

ភ្នំពេញ៖ បន្ទាប់ពីបញ្ចាប់កិច្ចប្រជុំពិភាក្សាស្ដីពីការអនុវត្តប្រព័ន្ធបចេ្ចកវិទ្យា ” QR Code ទប់ស្កាត់ជំងឺកូវីដ១៩ ” រវាងសាលារាជធានីភ្នំពេញ, និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត , លោកអភិបាលរាជធានីភ្នំពេញ ... Read More »

ពិភពលោកបារម្ភយ៉ាងខ្លាំងពីការធ្វើបាតុកម្ម និងការបង្ក្រាបដោយហិង្សាពីកម្លាំងទាហានមីយ៉ាន់ម៉ា

ការធ្វើបាតុកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែខ្លាំងឡើង ដោយមានការចូលរួមពីពលរដ្ឋគ្រប់ជាន់ថ្នាក់ ពិសេសគឺក្រុមតារាល្បីៗប្រចាំប្រទេសមីយ៉ាន់ម៉ា បានចូលរួមធ្វើបាតុកម្មប្រឆាំងការដឹកនាំដោយយោធា ។ នៅពេលនេះកម្លាំងយោធាមីយ៉ាន់ម៉ាបានចាប់ខ្លួនតារាសម្តែងដ៏ល្បីប្រចាំប្រទេសនេះដែលបានចូលរួមធ្វើបាតុកម្ម។ តារាសម្តែង Lu Min គឺជាមនុស្សម្នាក់ ក្នុងចំណោមតារា៦នាក់ដែលទាហានចាប់ខ្លួន ដោយរងការចោទប្រកាន់ពីបទញុះញង់ឲ្យមានបាតុកម្មកើនឡើងកាន់តែខ្លាំង។ ការចោទប្រកាន់ខាងលើអាចធ្វើឲ្យតារាសម្តែងត្រូវជាប់គុក២ឆ្នាំ។ គិតមកទល់ថ្ងៃទី២០ខែកុម្ភៈមានបាតុករដល់ទៅ៥៦៩នាក់ត្រូវកម្លាំងយោធាចាប់ខ្លួន គិតចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។ ... Read More »

នៅរសៀលថ្ងៃអាទិត្យនេះ រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំពិភាក្សាបន្ទាន់មួយស្ដីពីការអនុវត្តប្រព័ន្ធបចេ្ចកវិទ្យា ” QR Code ទប់ស្កាត់ជំងឺកូវីដ-១៩ “

ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ១០កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភំ្នពេញបានបើកកិច្ចប្រជុំពិភាក្សាបន្ទាន់មួយស្ដីពីការអនុវត្តប្រព័ន្ធបចេ្ចកវិទ្យា ” QR Code ទប់ស្កាត់ជំងឺកូវីដ១៩ ... Read More »

លោកស្រី ឱ វណ្ណឌីន ៖ ក្រសួងសុខាភិបាល ច្រានចោលព័ត៌មានថា វីរុសកូវីដ-១៩មានក្នុងសត្វប្រចៀវនៅកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់អោយដឹងថា, “ក្រសួងសុខាភិបាល ច្រានចោលព័ត៌មានថា វីរុសកូវីដ-១៩មានក្នុងសត្វប្រចៀវនៅកម្ពុជា, ជុំវិញបញ្ហានេះ ក្រសួងនឹងធ្វើសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១”ខាងមុខនៅទីស្តីការក្រសួង។ លោកស្រីវេជ្ជបណ្ឌិត ឱ ... Read More »

មន្ត្រី​ចារកិច្ច​យោធា​តៃវ៉ាន់​បួន​នាក់​ រដ្ឋអាជ្ញា​តុលាការ​ទីក្រុង​តៃប៉ិ​ ចោទប្រកាន់​ពីបទ​លួច​យកការណ៍​ឲ្យចិន

អន្តរជាតិ​៖​ បើតាម​ការបញ្ជាក់​របស់​រដ្ឋអាជ្ញា​តុលាការ​ទីក្រុង​តៃប៉ិ​ ​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ​ ឆ្នាំ​២០២១​ បាននិយាយថា​ អតីតមន្ត្រី​ចារកិច្ច​យោធា​តៃវ៉ាន់​បួន​នាក់ ខណៈដែល​​ក្នុងនោះ​មាន​ម្នាក់​ធ្លាប់ជា​ឧ​ត្ត​ម​សេនីយ៍​ទោ​ផង ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​យកការណ៍​ឲ្យចិន។ ​រដ្ឋអាជ្ញា​ក្នុង​ទីក្រុង​តៃប៉ិ​ បាននិយាយបន្ថែមថា អតីតមន្ត្រី​យោធា​ទាំង​បួន​នាក់ បាន​បង្កើត​បណ្ដាញ​ស៊ើប​យកការណ៍ និង​ប្រមូល​ព័ត៌មាន​សម្ងាត់​ឱ្យ​ទីក្រុង​ប៉េកាំង​។ ដោយឡែក​បើតាម​មេធាវី​រដ្ឋាភិបាល ... Read More »

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយប្រើហិង្សាលើគ្រួសារ និងដកហូតអាវុធកែច្នៃ១ដើម និងឧបករណ៍ល្មើសច្បាប់មួយចំនួន

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលឃុំសេកុង ឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ពាក់ព័ន្ធករណីប្រើអំពើហិង្សាក្នុងគ្រួសារ ព្រមទាំងដកហូតបានអាវុធកែច្នៃមួយដើម និងឧបករណ៍បទល្មើសមួយចំនួនបន្ថែមទៀត ក្រោយពីស្ត្រីរងគ្រោះជាប្រពន្ធមកដាក់ពាក្យបណ្តឹង នៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២១ ស្ថិតក្នុងភូមិលុនត្រើយខាងកើតទន្លេសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ក្នុងរបាយការណ៍មន្ត្រីប៉ុស្តិ៍នគរបាលឃុំសេកុង បានបញ្ជាក់ថា បុរសត្រូវជាប្តីឈ្មោះ ... Read More »

វ៉ាក់សាំងប្រឆាំងកូវីដ-១៩ចំនួន៦លានដូសមិនអាចដឹកទៅកាន់គោលដៅបានដោយសារព្យុះព្រិលនៅអាមេរិក

វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ៦លានដូសត្រូវជាប់គាំងមិនអាចដឹកជញ្ជូនទៅកាន់គោលដៅបានដោយសារតែការធ្លាក់ព្រិលខ្លាំង មិនអាចដឹកជញ្ជូនបាន។ បណ្តារដ្ឋ ត្រូវផ្លាស់ប្តូរកាលវិភាគចាក់វ៉ាក់សាំងជូនពលរដ្ឋ ។ តាមការលើកឡើងរបស់ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមទប់ស្កាត់កូវីដ-១៩ នៅសេតវិមាន លោក Andy Slavitt បានបញ្ជាក់ថា សកម្មភាពចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅទូទាំង៥០រដ្ឋ ... Read More »

កម្មករនេសាទម្នាក់បានធ្លាក់ទឹកស្លាប់ខណៈកំពុងទម្លាក់មងអូសត្រី

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសម្នាក់ដែលជាកម្មករនេសាទបានស្លាប់ក្រោយធ្លាក់ពីលើទូកពេលកំពុងនេសាទកាលពីម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅលម្ហសមុទ្រ ប្រហែល១ម៉ាយពីមុខ សណ្ឋាគាររ៉ូយ៉ាល់សេន ត្រង់ចំណុចដាវលេខ ១០.៣៦.២០០ /១០៣.១៦.០០ ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ។ ... Read More »

មន្រ្តីជំនាញពាក់ព័ន្ធអះអាងថា បឹងយក្ខឡោមមានសភាពល្អក់អាចជាកត្តាបាតុភូតធម្មជាតិ

ខេត្តរតនគិរី៖ យោងតាមអង្គភាពមន្ទីរព័ត៌មានខេត្តរតនគិរីរាយការណ៍ជូន លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ឲ្យដឹងថា, បឹងយក្ខឡោមស្ថិតនៅសង្កាត់យក្ខឡោមក្រុងបានលុង ខេត្តរតនគិរី ជាតំបន់រមណីយដ្ឋានធម្មជាតិមួយដ៏មានសក្តានុពលបំផុត សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកំសាន្ត។ ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃនេះពោលគឺចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទៃបឹងទាំងមូលមានសភាពល្អក់ប្លែកពីធម្មតា។ លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីបានអោយដឹងនៅព្រឹកថ្ងៃទី២១ ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ឌឌីន : ក្រសួងសុខាភិបាល នឹងធ្វេីសន្និសីទសារព័ត៌មាន​ “បំភ្លឺលេីពីមន្ទីរពិសោធន៍លេីបញ្ហាវីរុសកូវីដ-១៩”​ នៅថ្ងៃទី២៣​ ខែកុម្ភ:​ ឆ្នាំ២០២១​ វេលាម៉ោង៩ព្រឹក

ភ្នំពេញ៖ នៅមុននេះបន្តិច ! នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ឲ្យដឹងថា, ក្រសួង​ នឹងធ្វេីសន្និសីទសារព័ត៌មាន​ “បំភ្លឺលេីពីមន្ទីរពិសោធន៍លេីបញ្ហាវីរុសកូវីដ-១៩”​ ... Read More »

ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មានស្តីពី កម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជាបន្ត ចាប់ពីថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលសូមគោរពជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ការចាក់វ៉ាក់សាំង កូវីដ-១៩ ស៊ីណូហ្វាម(Sinopharm Beijing Institute of Biological Products)” ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សាធារណរដ្ឋប្រជាមានិតចិន ... Read More »

លោក កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អញ្ជើញក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងអស់លោកជាប្រធានគណបក្សស្រុក-ក្រុង ទាំងអស់ក្នុងខេត្ត

ខេត្តកំពង់ធំ៖ លោក កិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រឹកថ្ងៃអាទិត្យ ១០កើត ខែផល្គុន ឆ្នាំជូត ទោស័ក ... Read More »

នាយករដ្ឋមន្ត្រីអូស្ត្រាលី​ ចាប់ផ្ដើម​កម្មវិធី​ចាក់​សាំង​កូ​វីដ​-១៩ របស់ខ្លួន​ ដោយលោកស្ថិតក្នុង​ចំណោម​អ្នក​អាទិភាព​បាន​វ៉ាក់សាំង​មុនគេ

អន្តរជាតិ​៖​ នាយករដ្ឋមន្ត្រីអូស្ត្រាលី​លោក ស្កុ​ត ម៉ូ​រី​សុន​ ប្រកាសចាប់ផ្ដើម​កម្មវិធី​ចាក់​សាំង​កូ​វីដ​-១៩ របស់ខ្លួន​ហើយ​ នៅ​ថ្ងៃទី​២១ ខែកុម្ភៈ​ ឆ្នាំ​២០២១នេះ​ ខណៈដែល​លោកស្ថិតក្នុង​ចំណោម​អ្នក​អាទិភាព​ដែល​ទទួលបាន​វ៉ាក់សាំង​ដូ​ស​ទី​មួយ មុន​ការចាប់ផ្ដើម​ទ្រង់ទ្រាយ​ទូទាំងប្រទេស​នៅ​ថ្ងៃ​បន្ទាប់​​។ ជាក់ស្ដែង​មុន​ការចាក់​នេះ គេ​ឃើញ​ថាមានការ​តវ៉ា​ផងដែរ ដោយ​ប្រជាជន​អូស្ត្រាលី​ខ្លះ​ជឿថា ការចាក់​វ៉ាក់សាំង​នេះ​ជាការ​តម្រូវ ... Read More »

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលថ្ងៃដំបូងនៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យា “QR Code ទប់ស្កាត់ជំងឺកូវីដ-១៩”

ភ្នំពេញ៖ ក្នុងគោលដៅបន្តអនុវត្តវិធានការបង្ការនិងទប់ស្កាត់ហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១” និងបន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop ... Read More »