ព័ត៌មានទាន់ហេតុការណ៍៖
'

លីវ ជីលី រងការរិះគន់ក្រោយចេញវីដេអូ និងរូបភាពនៃការកែសម្ផស្សមុនពេលចេញទៅប្រកួតនៅប្រទេសថៃ

      ភ្នំពេញ៖ វីដេអូនិងរូបថតជាច្រើនសន្លឹកដែលបង្ហាញអំពីការវះកាត់កែសម្ផស្សផ្នែកទម្រង់មុខរបស់ម្ចាស់មកុដកញ្ញាឯកMiss Grand Cambodia 2020 កញ្ញា លីវ ជីលី ត្រូវបានបញ្ចេញ រហូតលេចចេញការរិះគន់មួយចំនួនជាហូរហែ។ ការបញ្ចេញនេះត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលនាងឡើងយន្តហោះទៅកាន់ព្រះរាជាណាចក្រថៃដើម្បីចូលរួមប្រកួតជាលក្ខណៈអន្តរជាតិដើមខែមីនានោះ។ គេចាំបានថា នាងនឹងចេញទៅប្រកួតក្នុងកម្មវិធីMiss ... Read More »

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់បន្ថែមសម្ភារៈ និងឃីត ជូនទៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ (ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១)

ភ្នំពេញ៖ បើតាមការបញ្ជាក់ឲ្យដឹងពីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តផ្តល់បន្ថែមសម្ភារ និងឃីត ជូនទៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ (ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ ... Read More »

អតីតតារាចម្រៀង អេណាថាអាចបោះបង់ការងារសិល្បៈក្រោយរៀបការរួច

​ថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ ២០២១នេះ អ្នកនាងអេណា ក៏បានរៀបចំពិធីកាត់ចំណងដៃទទួលភ្ញៀវមកនីរាជធានីភ្នំពេញរាប់រយនាក់បន្ថែមទៀតក្នុងនោះក៏មានសិល្បករមិត្តរួមអាជីពនេះផងដែរ។ ពិធីនេះត្រូវបានធ្វើឡើងក្រោយពីអតីតតារាចម្រៀងប្រចាំផលិតកម្ម M រូបនេះបានសម្រេចចិត្តចូលរោងការជាមួយបុរសជាអ្នកជំនួញម្នាក់កាលពីថ្ងៃទី២២ ខែមករាឆ្នាំ ២០២១ដែលគ្រានោះនាងបានអញ្ជើញភ្ញៀវកិត្តិយស ជាងមួយពាន់នាក់នោះ។​តារាចម្រៀង អេណា បានបញ្ជាក់ថា បានស្គាល់ស្វាមីកាលពីជាង១ឆ្នាំមុនក្រោយពីបានការណែនាំពីមិត្តភក្កិ ហើយបានស្វែងយល់ចិត្តគ្នារហូតសម្រេចចិត្តចូលរោងការក្រោមការទទួលស្គាល់ពីឪពុកម្តាយទាំងសងខាង។ ... Read More »

ព័ត៌មានបឋម៖ សមត្ថកិច្ច និងអាជ្ញាធរក្រុងតាខ្មៅ កំពុងចុះបិទក្លឹបខារ៉ាអូខេ (ឡូហ្សិក) បន្ទាប់ពីបុរសបុគ្គលិកម្នាក់ធ្វើការនៅទីនេះមានវិជ្ជមានកូវីដ-១៩(មានវីដេអូ)

ខេត្តកណ្ដាល៖ នៅថ្ងៃទី២១ ខែកុម្ភៈឆ្នាំ ២០២១ តាមរយៈបទបញ្ជារបស់អាជ្ញាធរខេត្ត កម្លាំងនគរបាលខេត្តកណ្ដាល សហការជាមួយនឹងអាជ្ញាធរ សមត្ថកិច្ចក្រុងតាខ្មៅ ចុះបិទក្លឹបកម្សាន្តខារ៉ាអូខេយីហោ(ឡូហ្សិក) ជាបណ្ដោះអាសន្ន ។ បន្ទាប់ពីក្រសួងសុខាភិបាលបានរកឃើញថា, មានបុរសម្នាក់ធ្វើការនៅទីនោះ វិជ្ជមានកូវីដ-១៩ ហើយស្ត្រីជាភរិយា ... Read More »

ពីរនាក់ឪពុកកូនជិះម៉ូតូមកធ្វើការនៅភ្នំពេញត្រូវរថយន្តបុកស្លាប់កូន ចំណែកឪពុករងរបួសធ្ងន់

ភ្នំពេញ៖ រថយន្តមិនស្គាល់ម៉ាកបានបុកម៉ូតូមួយគ្រឿងដែលកំពុងបើកបរស្របទិសគ្នាបណ្តាលឲ្យបុរសម្នាក់ត្រូវជាកូនស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតជាឪពុករងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៥ទៀបភ្លឺត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ៣៦៩ ស្ថិតក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើតាមសម្តីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ជ័យ អាយុ១៨ឆ្នាំ មុខរបរជាង ... Read More »

ផ្សារកំពង់ពពិល ស្ថិតក្នុងស្រុកពារាំង ដែលត្រូវភ្លើងឆេះ បានបញ្ចុះបឋមសិលាសាងសង់ឡើងវិញ កម្ពស់២ជាន់

ខេត្តព្រៃវែង ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពារាំង នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចុះបឋមសិលាចាប់ផ្តើមសាងសង់ផ្សារកំពង់ពពិលឡើងវិញ។ ចូលរួមនៅក្នុងឱកាសនោះដែរក៏មានវត្តមាន លោក ... Read More »

អគ្គិភ័យឆាបឆេះដេប៉ូសាំងតេលាក្រុងសួងខ្ទេចទាំងស្រុង

ខេត្តត្បូងឃ្មុំ៖ អគ្គិភ័យបានឆាបឆេះដេប៉ូសាំងតេលាមួយកន្លែងយីហោដេប៉ូតេលាក្រុងសួងស្ថិតក្នុងក្រុងសួងខ្ទេចអស់ទាំងស្រុង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ៧:៣៥នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ បើតាមអធិការដ្ឋាននគរបាលក្រុងសួង បានឱ្យដឹងថា ស្ថានីយប្រេងសាំងដែលអគ្គិភ័យឆាបឆេះនេះមានម្ចាស់ឈ្មោះ តែ តុងហ៊ុយ និងប្រពន្ធឈ្មោះ អ៊ា ... Read More »

ឈប់ចតម៉ូតូមិនមានភ្លើងបំភ្លឺផ្លូវនិងខ្វះការប្រុងប្រយ័ត្ន​ត្រូវម៉ូតូមកពីក្រោយបុករបួសធ្ងន់ស្រាល៣នាក់

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានបុរស៣នាក់បានរងរបួសធ្ងន់និងស្រាលដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូខណៈម៉ូតូ១គ្រឿងត្រូវម្ចាស់ឈប់ចតមិនមានភ្លើងសញ្ញាបំភ្លឺផ្លូវខ្វះការប្រុងប្រយ័ត្ន​ត្រូវម៉ូតូុ១គ្រឿងទៀតបុកពីក្រោយពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២៥នាទីយប់ថ្ងៃទី២០ខែកុម្ភ:ឆ្នាំ២០២១ នៅត្រង់ចន្លោះគីឡូម៉ែត្រលេខ១១៦និងលេខ១១៧ នៅក្នុងភូមិតាប៉​ ឃុំតាសួស​ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង  ។ តាមសមត្ថកិច្ចស្រុកស្វាយជ្រំបានឱ្យដឹងថា ភាគីរងគ្រោះមានឈ្មោះ ចិន​ សុីថា​ អាយុ៤៩ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ​និងអ្នករួមដំណេីរ​ឈ្មោះ​ ... Read More »

ដួង វីរៈសិទ្ធិ បង្ហាញមុខដ៏ភ្ញាក់ផ្អើលនៅផលិតកម្មរាមជាមួយមាស សុខសោភា ក្រោយបាត់មុខពីសិល្បៈមួយរយៈពេលខ្លី

​ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១គេមានការភ្ញាក់ផ្អើលខ្លាំងនៃការបង្ហាញមុខរបស់តារាចម្រៀង ដួង វីរៈសិទ្ធិ ដែលបាត់មុខពីការបញ្ចេញបទចម្រៀងនៅផលិតកម្មហង្សមាសប៉ុន្មានខែចុងក្រោយនេះបែរជាលេចមុខច្រៀងក្នុងផលិតកម្មរាមទៅវិញ។ ការបង្ហាញមុខនេះគឺចំថ្ងៃការប្រកាសបញ្ចេញបទចម្រៀងជាផ្លូវការរបស់តារាចម្រៀងមាស សុខសោភា ។ ​ទោះជាយ៉ាងណាការបង្ហាញមុខនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល និងពេញចិត្តជាខ្លាំងខណៈដែលអ្នកគាំទ្រពួកគេសុទ្ធតែទន្ទឹងរងចាំបទចម្រៀងថ្មី ហើយការបង្ហាញមុខព្រមគ្នារបស់តារាចម្រៀងល្បីឈ្មោះទាំងពីររូបនេះនៅផលិតកម្មថ្មីនេះនឹងជាឱកាសសាងភាពលេចធ្លោរបន្ថែមអមដោយការបញ្ចេញស្នាដៃថ្មីសម្រាប់អ្នកគាំទ្រ។ ក្រោយពីបញ្ចប់ការច្រៀងបទចម្រៀងថ្មី និងច្រៀងឆ្លើយឆ្លងរួមគ្នាជាមួយតារាចម្រៀងមាស ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅបើកកិច្ចប្រជុំបន្ទាន់ដើម្បីផ្សព្វផ្សាយ និងអនុវត្តតាមបទបញ្ជាទាំង៦ចំណុចរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី

ភ្នំពេញ ៖ បន្ទាប់ពីចូលរួមប្រជុំនៅសាលារាជធានីភ្នំពេញមក នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ លោក លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីផ្សព្វផ្សាយ និងអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ផ្ទះ​វីឡា​មួយកន្លែង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម​

ភ្នំពេញ ៖ មានការឆ្លងចរន្តអគ្គិសនីបង្កជាផ្សែងហុយ​ខ្មួលខ្មាញ់ចេញពីផ្ទះ​វីឡា​មួយកន្លែង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ម្ចាស់ផ្ទះ និង​អ្នកជិតខាង​ទាំង​ព្រឹក​បានហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញមកធ្វើអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅ​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅ​ផ្ទះ​វីឡា​លេខ​០៦ ផ្លូវលេខ៥៧២ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​ ​​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ផ្ទះ​វីឡា​នេះបិទទ្វារ​របង​ជិត​ដោយមាន​ម្ចាស់ផ្ទះ ... Read More »

កម្លាំងអាវុធហត្ថ​ខេត្តតាកែវ សហការ​ជាមួយ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន អាវុធហត្ថលើផ្ទៃប្រទេស តាមឃាត់ខ្លួនស្ត្រី​ម្នាក់​​តាំងពី​ខេត្តតាកែវ រហូតមកដល់​ភ្នំពេញ រកឃើញគ្រឿងញៀនជាង១៥កញ្ចប់ធំ

ភ្នំពេញ​៖ កម្លាំងកងរាជអាវុធហត្ថ​ខេត្តតាកែវ សហការ​ជាមួយ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជំនាញ រាជធានី​ភ្នំពេញ និង អាវុធហត្ថ ខណ្ឌដង្កោ នៅម៉ោង៤និង​២០​នាទី រសៀល​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០២១ ចំណុច​មុខ​សាលាបឋមសិក្សា​ពងទឹក ភូមិ ពងទឹក ... Read More »

លោក ហ៊ុន ម៉ានី : តែបន្តិចទៀតទេ យើងនឹងឃើញរូបរាងកីឡដ្ឋានយើងពិតប្រាកដហើយ នៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២១ បានថ្លែងអោយដឹងថា, តែបន្តិចទៀតទេ យើងនឹងឃើញរូបរាងកីឡដ្ឋានយើងពិតប្រាកដហើយ។ លោកបានលើកឡើងថា, បើទោះគម្រោងនេះមានភាពរអាក់រអួលដោយអន្លើ ដោយសារវិបត្តិនៃជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់ យើងនៅតែបន្តពុះពាររហូតដល់ថ្ងៃនេះ ... Read More »

ក្មេងស្ទាវ​មួយក្រុម​ប្រដាប់​ដោយ​ដំុថ្ម​និង​ឈើ​ជ្រុងវាយកម្ទេច​រថយន្ត​បណ្តាល​ឲ្យ​ម្ចាស់​រថយន្តរងរបួស​ក្បាល ​

ភ្នំពេញ៖ បុរសម្នាក់បានបើក​រថយន្ត​មក​ចត​នៅមុខ​ផ្សារទំនើប រួច​ចូលទៅ​ខាងក្នុង​សម្រាក​មួយ​ភ្លែត​ក៏​ត្រូវបាន​ក្មេងស្ទាវ​មួយក្រុមប្រដាប់​ដោយ​ឈើ​ជ្រុង​និង​ដុំថ្ម​មក​វាយកម្ទេច​រថយន្ត​។ពេលឃើញដូច្នេះម្ចាស់​រថយន្ត​បាន​រត់​ចេញពី​ក្នុង​ម៉ា​ត​សំដៅ​ទៅមើល​រថយន្ត​ក៏ត្រូវ​ជនបង្ក​វាយ​បែកក្បាល​ហូរឈាមកក្លាក់ រួច​នាំគ្នា​រត់ឡើង​ជីះម៉ូតូ​រត់​បាត់ស្រមោល។ ​ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល​ឡើង​នៅ​វេលាម៉ោង២និង២០នាទី​រំលងអធ្រាត្រឈានចូល​ថ្ងៃអាទិត្យ​ទី២១ ខែកុម្ភៈ​ឆ្នាំ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ៤ ក្នុង​សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ ​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បាន​​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ខ្លួន​គាត់បាន​បើករថយន្ត​ម៉ាក​តូយ៉ូតាព្រូស​ ​ពណ៌​ខ្មៅពាក់ស្លាក ភ្នំពេញ 2-AK ... Read More »

រថយន្តសាំយ៉ុងដឹកឈើដុំធំៗ៤គ្រឿងត្រូវសមត្ថកិច្ចបង្ក្រាបហើយដោយឃាត់ខ្លួនអ្នកបើកបរ៣នាក់

ខេត្តមណ្ឌលគិរី៖ រថយន្តសាំយុងចំនួន៤គ្រឿងដែលក្រុមឈ្មួញប្រើប្រាស់ឈ្មោះអ្នកធំជាខ្នងបង្អែកធ្វើជំនួញជួញឈើត្រូវសមត្ថកិច្ចចម្រុះខេត្តចុះស្ទាក់បង្ក្រាបបាននៅទីរួមស្រុកអូររាំង។ ការបង្ក្រាបនោះសមត្ថកិច្ចចម្រុះបានធ្វើឡើងនៅយប់ថ្ងៃទី១៩ឈានចូលទី២០ខែកុម្ភៈឆ្នាំ២០២១ត្រង់ចំណុចទីរួមស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្នុងពេលចុះបង្ក្រាបនោះក៏បានឃាត់ខ្លួនអ្នកបើកបរបាន៣នាក់ផងដែរ។ តាមប្រភពបង្ហើបថា ក្រុមឈ្មួញដែលប្រើឈ្មោះអ្នកធំជាខ្នងបង្អែកធ្វើជំនួញនោះតែងធ្វើសកម្មភាពដឹកជញ្ជូនឈើជាញឹកញាប់ពីតំបន់ព្រៃសហគមន៍ធំៗក្នុងស្រុកអូររាំងចូលមកទីរួមខេត្តដើម្បីស្តុកទុក រួចហើយធ្វើការកែច្នៃពាក់កណ្តាលសម្រេចទើបបន្តយកទៅលក់នៅទីផ្សារឯរាជធានីភ្នំពេញ។ ប្រភពបន្តថា ការដឹកជញ្ជូនឈើដុំធំៗដោយខុសច្បាប់នោះគេថាយកមកធ្វើផ្ទះអ្នកធំម្នាក់ តែធាតុពិតគេមានម៉ាសុីនអារច្រៀកកែច្នៃនៅក្នុងក្រុងសែនមនោរម្យដោយលួចលាក់សម្រាប់ធ្វើសកម្មភាព។ ការធ្វើសកម្មភាពដឹកជញ្ជូននិងអារច្រៀកឈើនោះដោយពុំកោតញញើតអាជ្ញាធរឬសមត្ថកិច្ចឡើយទើបកម្លាំងចម្រុះខេត្តបង្ក្រាបបែបនេះ តែទោះជាយ៉ាងណាការបង្ក្រាបនោះទំនងមិនមានប្រសិទ្ធភាពនោះទេ ព្រោះរូបភាពបែបនេះក៏ធ្លាប់មានបង្ក្រាបជាញឹកញាប់ហើយដែរគឺតែងតែមានអន្តរាគមន៍ដោះលែងវិញដែរ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ នឹងត្រូវបិទបញ្ចប់នៅអំឡុងពេល១ខែ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ នឹងត្រូវបិទបញ្ចប់នៅអំឡុងពេល១ខែ នៅពេលប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការ និងអនុវត្តវិធានការទាំងអស់គ្នាដោយយកចិត្តទុកដាក់។ សម្តេចតេជោនាយករដ្ឋមន្ត្រីថា ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងចូលសហគមន៍ រហូតដល់ចំនួន៣២ករណី។ សម្តេចតេជោ ... Read More »

អាជ្ញាធរចុះណែនាំនិងផ្អាកជីវកម្មខេធីវីនិងភោជនីយដ្ឋានក្រោយពីផ្ទុះកូវីដ-១៩ព្រឹត្តិការណ៍សហគមន៍២០កុម្ភ:

ភ្នំពេញ ៖ មានការបញ្ជាផ្ទាល់លោក ថេង សុថុល អភិបាលគណ:អភិបាលខណ្ឌបានអោយលោក អភិបាលរងនិងផ្នែកជំនាញសហការសាលាសង្កាត់ទាំង៥ចុះផ្អាកអាជីវកម្មខេធីវីដែលកែមកភោជនីយដ្ឋាននោះក្រោយពីមានផ្ទុះកូវីដ-១៩សហគមន៍២០កុម្ភ:នៅថ្ងៃសៅរ៍ ៩កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងយប់ ថ្ងៃទី២០ ... Read More »

នគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទីរសៀល កំលាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការបង្ក្រាបជាក់ស្ដែងនិង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននិងបាន ដកហូត ក្រាមពណ៌សថ្លាចំនួន៣០កញ្ចប់ ត្រង់ចំណុច ក្រុមទី១៤ផ្លូវលំភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ... Read More »

រថយន្តកែច្នៃមិនស្គាល់ម៉ាកបើកមិនប្រកាន់ស្ដាំបុកម៉ូតូបញ្ច្រាសគ្នាស្លាប់ស្ត្រីម្នាក់នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ បន្ទាប់ពីត្រូវ រថយន្តកែឆ្នៃបើកមិនប្រកាន់ស្ដាំ បុកម៉ូតូ បញ្ច្រាស់គ្នាយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើររាយការណ៍មកសមត្ថកិច្ចមុខអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ... Read More »

ក្រសួងសុខាភិបាលប្រកាសថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ១៧នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ០៣នាក់​

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ១៧នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ០៣នាក់​ នៅថ្ងៃទី២០ ខែកុម្ភៈឆ្នាំ ២០២១។ មានករណីកូវីដ១៩ ថ្មីចំនួន ១៧នាក់រួមមាន: ... Read More »

សូមប្រុងប្រយ័ត្ន​ និងគោរពច្បាប់ចរាចរណ៍!! មួយភ្លែតសោះរថយន្តពីរគ្រឿងបុកទ្រូងផ្លូវព្រះនរោត្ដម​រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ មានគ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នាក្នុងគ្រាតែមួយ​ ដែលបង្កឡេីងដោយរថយន្តស៊េរីទំនេីបម៉ាក​ BUICK និងរថយន្ត​ម៉ាក​ Toyota Prius បានបុករបាំងថ្មពុះចែកទ្រូងផ្លូវព្រះនរោត្ដម​យ៉ាងពេញទំហឹងបណ្ដាលឲ្យដាច់កាឡេកង់មុខផ្នែកខាងឆ្វេង​រងការខូចខាតដូចគ្នា​ ។  ​    ករណីទី១​ រថយន្តស៊េរីទំនើបម៉ាក​ BUICK ... Read More »

រូបទន្សោងទាំង២ ត្រូវស្លាប់ដោយសារ ជាប់អន្ទាក់ព្រានព្រៃដ៏ចង្រៃ នៃក្រុម មនុស្សទមិឡ

ភ្នំពេញ៖ លោក នេត្រ ភក្រ្តា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ឲ្យដឹងនៅយប់ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២១ ថា, រូបទន្សោងហូរទឹកភ្នែកជាសត្វទន្សោងជាប់អន្ទាក់នៅក្នុងព្រៃសង្ឃរុក្ខាវ័នដែលក្រោយមកបានស្លាប់ដោយសារតែរបួសធ្ងន់ធ្ងរ ហើយរូបសត្វទន្សោងដេកស្លាប់ជារូបសត្វទន្សោងដែលបានជាប់អន្ទាក់និងត្រូវបានព្រានព្រៃចង្រៃបានបាញ់ទម្លុះបំពង់ក ហើយប្រឹងរត់មកស្លាប់នៅភូមិសាស្ត្រភូមិសែនរុងរឿងបី ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ... Read More »

ទៀតហើយ ! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ គណៈកម្មការចម្រុះខេត្តកោះ កុងបានត្រឹមចុះទៅពិនិត្យធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាព សង្ស័យមានការឃុបឃិតជាប្រព័ន្ធ

ខេត្តកោះកុង៖ កន្លងទៅមាន លោកផ្កាយ២ ជាយោធា បានធ្វើសកម្មភាពចាក់ដី ថ្ម ខ្សាច់ រំលោភយកឆ្នេរសមុទ្រ អត់មានទោសទណ្ឌ នៅខេត្តកោះកុង , ដល់ឥឡូវមានអ្នកចាក់រំលោភយកបន្តទៀត , តើអាជ្ញាធរ ពាក់ព័ន្ធ ... Read More »

ព្យុះព្រិលទ្រង់ទ្រាយធំមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំគ្របដណ្តប់ ៤៨/៥០រដ្ឋនៅអាមរិក

អាមេរិក បានឆ្លងកាត់ដំណាក់កាល ត្រជាក់បំផុតមិនធ្លាប់មានក្នុងរយៈពេល ២០ឆ្នាំកន្លងមក ។ ព្យុះព្រិល និងអាកាសធាតុត្រជាក់ប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋអាមរិក ដែលកំពុងតែប៉ះពាល់ស្រាប់ហើយដោយកូវីដ-១៩ ។ ជាមួយគ្នានេះព្យុះព្រិលបានធ្វើឲ្យប៉ះពាល់ដល់ការចែកវាយវ៉ាក់សាំង ក៏ដូចជាការចាក់វ៉ាក់សាំងទប់ស្កាត់កូវីដ-១៩ ។ នៅលើផ្ទៃដីអាមេរិកជាង៧៥%គ្របដណ្តប់ដោយព្រិលធ្លាក់ជាមធ្យមកម្រាស់ដលទៅ១៥សង់ទីម៉ែត្រ ។ នេះជាចំនួនព្រិលធ្លាក់ទ្រង់ទ្រាយធំមិនធ្លាប់មានក្នុងរយៈពេលជិត ... Read More »

ពលរដ្ឋមីយ៉ាន់ម៉ាដង្ហែក្បួនបាតុកម្មនិងគោរពវិញ្ញាណក្ខន្ធស្ត្រីរងគ្រោះ ដោយត្រូវគ្រាប់កំាភ្លើងពេលធ្វើបាតុកម្ម

ពលរដ្ឋមីយ៉ាន់ម៉ាប្រមូលផ្តុំគ្នា គោរពវិញ្ញាណក្ខន្ធស្ត្រីវ័យ២០ឆ្នាំ ដែលស្លាប់ដោយត្រូវគ្រាប់កាំភ្លើងពេលចូលរួមធ្វើបាតុកម្មប្រឆាំងការគ្រប់គ្រងដោយយោធា។ នៅថ្ងៃទី២០ខែកុម្ភៈ ពលរដ្ឋបានជួបជុំគ្នានៅទីក្រុង Yangon ដោយធ្វើពិធីបួងសួងដល់វិញ្ញាណក្ខន្ធរបស់នាង Mya Thwate Thwate Khaing ។ អ្នកចូលរួមពិធីគោរពវិញ្ញណក្ខន្ធ នោះឈ្មោះ Win ... Read More »

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាំយកអំណោយបរិក្ខារពេទ្យទៅប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃសៅរ៍ ៩កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ... Read More »

រុស្ស៊ីអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទី៣

នៅថ្ងៃទី២០ខែកុម្ភៈ រុស្ស៊ីបានផ្តល់លិខិតអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទី៣ របស់រុស្ស៊ី ដែលមានឈ្មោះថា CoviVac ផលិតដោយមជ្ឈមណ្ឌល Chumakov Ecntre ។ នេះជាវ៉ាក់សាំងទី៣ហើយរបស់រុស្ស៊ី ក្រោយពីប្រទេសនេះទទួលបានជោគជ័យក្នុងការផលិតវ៉ាក់សាំង Sputnik V ផលិតដោយមជ្ឈមណ្ឌល ... Read More »

ជាប់ខ្សែហ្គាម៉ាស៊ីនកាណូតបាឡាស្មាច់បុកច្រាំង ស្លាប់ម្នាក់របួសធ្ងន់ស្រាល៥នាក់

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង ៥នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកដោយកាណូតបាឡាស្មាច់១ គ្រឿងបានបុកច្រាំង នៅពេលកំពុងបើកបរហើយជាប់ខ្សែហ្គាម៉ាស៊ីន ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និ៣០នាទីរសៀល ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២១ ... Read More »

លោក ឃឹម ហ្វីណង់ បង្កើត«គម្រោងជំរុញកសិទេសចរណ៍»របស់រដ្ឋបាលស្រុក

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រីខេត្តសៀមរាប នៅព្រលប់ថ្ងៃទី២០ ខែកុម្ភៈឆ្នាំ ២០២១ បានថ្លែងយ៉ាងដូច្នេះថា, ឆ្លៀតពេលចុងសប្តាហ៍ ចុះពិនិត្យ និងជួបពិភាក្សាការងារជាមួយកសិករមួយចំនួន ដែលគ្រោងចង់ប្រែក្លាយការធ្វើកសិកម្មរបស់ខ្លួន ឱ្យស្របនឹង«គម្រោងជំរុញកសិទេសចរណ៍»របស់រដ្ឋបាលស្រុក។ លោកបានលើកឡើងដោយមោទនភាពថា, ... Read More »

ក្រសួងទេសចរណ៍ ដាក់ឱ្យប្រេីប្រាស់ប្រព័ន្ធចុះឈ្មោះភ្ញៀវទេសចរតាមប្រព័ន្ធ Telegram BOT ដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទូទាំងប្រទេស

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះ បានដាក់ចេញសារាចរណែនាំមួយ ស្ដីពីការដាក់ឱ្យប្រេីប្រាស់ប្រព័ន្ធចុះបញ្ជីឈ្មោះភ្ញៀវទេសចរតាមប្រព័ន្ធ Telegram BOT ដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទូទាំងប្រទេស ។ ទន្ទឹមគ្នានេះ ក្រសួងទេសចរណ៍សូមអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមអនុវត្តទាំងអស់គ្នា ដេីម្បីចូលរួមទប់ ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ... Read More »