ព័ត៌មានទាន់ហេតុការណ៍៖
'

អុីរ៉ាក់កាត់ទោសព្យួរ.កអ្នកទោសភេរវកម្ម៥នាក់

កាលពីថ្ងៃទី៩ខែកុម្ភៈ អុីរ៉ាក់បានកាត់ទោសប្រហារជីវិតភេរវករ ៥នាក់។ ការប្រហារជីវិតនេះ កើតឡើងក្នុងពេលដែលក្រុមភេរវកម្ម IS បង្កើនការវាយប្រហារនៅក្នុងប្រទេសនេះចាប់តាំងពីដើមឆ្នាំ២០២១។ ប្រភពព័ត៌មានពីសន្តិសុខអុីរ៉ាក់បានឱ្យដឹងថា ការកាត់ទោសប្រហារជីវិតភេរវករ៥នាក់ត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Nassiriya ភាគខាងត្បូងប្រទេសអុីរ៉ាក់។ អ្នកទោសទាំង៥នាក់ដែលត្រូវប្រហារជីវិតគឺជាពលរដ្ឋអុីរ៉ាក់ទាំងអស់។ នៅថ្ងៃទី៩ខែកុម្ភៈនោះដែរ អុីរ៉ាក់ក៏បានប្រហារជីវិតអ្នកទោសម្នាក់ទៀតពីបទសម្លាប់មនុស្សផងដែរ។ រយៈពេលកន្លងមក ... Read More »

គួរឱ្យរន្ធត់ខ្លាំងណាស់! បុរសពិការម្នាក់ឡើងកាប់ស្លឹកត្នោត តែចៃដន្យអាក្រក់រអិលជើងធ្លាក់មកដីស្លាប់

ខេត្តស្វាយរៀង៖ បុរសពិការម្នាក់ខណៈឡើងកាប់ស្លឹកត្នោតស្រាប់តែរអិលជើងធ្លាក់ពីលើដើមត្នោតកម្ពស់ប្រមាណជាងជិត២០ម៉ែត្របណ្ដាលឱ្យស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារទាំងព្រឹក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិព្រះអង្កកែវ ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។ តាមសមត្ថកិច្ចស្រុករំដួលបានឱ្យដឹងថាបុរសខាងលើមានឈ្មោះជា សុខន អាយុ៦៥ឆ្នាំ ជាអតីតយុទ្ធជនពិការ រស់នៅភូមិព្រះអង្កកែវ ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។ បើតាមអ្នកភូមិបានឱ្យដឹងថា ... Read More »

បុរសម្នាក់ទំនងស្រវឹងស្រាជិះម៉ូតូដួលតាមផ្លូវប្រឡាយស្លាប់ទាំងកណ្ដាលយប់

ខេត្តស្វាយរៀង៖ បុរសម្នាក់ទំនងស្រវឹងស្រាបើកម៉ូតូរ៉េចង្កូតដួលតាមផ្លូវប្រឡាយម្នាក់ឯងបណ្ដាលអោយស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចកាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ខែ កុម្ភៈ ឆ្នាំ ២០២១ នៅចំណុចលើផ្លូវប្រឡាយ ស្ថិតក្នុងភូមិព្រៃបឹង ឃុំ ម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។ សមត្ថកិច្ចស្រុករំដួលបានអោយដឹងថាបុរសខាងលើមានឈ្មោះឈឺ ហឿន អាយុ៤៦ឆ្នាំ មុខរបរកសិកររស់នៅភូមិធ្មា ... Read More »

ទីបំផុត​! ព្រឹទ្ធសភាអាមេរិក យល់ព្រមបន្តនីតិវិធីសវនាការដកតំណែងលោក ដូណាល់ ត្រាំ

អន្តរជាតិ​៖​ ទីបំផុត​! ព្រឹទ្ធសភាអាមេរិក បានយល់ព្រមបន្តនីតិវិធីសវនាការដកតំណែងលើកទីពីរប្រឆាំងអតីតប្រធានាធិបតី ដូណាល់ ត្រាំ ដោយចាប់ផ្ដើមនៅថ្ងៃទី៩ ខែកុម្ភៈ ដែលធ្វើឱ្យលោកក្លាយជាបុគ្គលម្នាក់គត់ ត្រូវព្រឹទ្ធសភាកាត់ក្ដីរឿងដកតំណែងដល់ទៅពីរដង។ ខណៈលោក ត្រាំ រងបទចោទថា ញុះញង់ឱ្យមានការបះបោរនៅពេលដែលក្រុមអ្នកគាំទ្ររបស់លោកចូលអុកឡុកអាគារកាពីតូលនៅថ្ងៃទី៦ ខែមករាដែលរំខានកិច្ចប្រជុំរួមរបស់សភាទាំងពីរដើម្បីបញ្ជាក់ជ័យជម្នះលោក ... Read More »

ជាប់ ចោទ ហើយបែរជាដោះលែងវិញរឿងខ្ចីលុយគេរួចសងសែកស្អុយឱ្យគេវិញ

ភ្នំពេញ ៖ ប្រភពព័ត៌មានច្បាស់ការពីសាលាដំបូងរាជធានីភ្នំពេញបានអោយដឹងថា នៅព្រលប់ថ្ងៃទី ០៨កុម្ភៈ ឆ្នាំ២០២១នេះ លោកចៅក្រមឈ្មោះ កូយ សៅ បានចេញដីកាសម្រេចមិនឃុំខ្លួនស្ត្រីម្នាក់ដែលពាក់ព័ន្ធនិងរឿងខ្ចីលុយកាក់គេរួចហើយដល់ពេលសងបំណុលបែរជាចេញសែកអត់មានប្រាក់សងទៅគេវិញ ។ ជនជាប់ចោទដែលលោកចៅក្រមតុលាការសម្រេចដោះលែងអោយមានសេរីភាពវិញនេះឈ្មោះ សន ថាន់សុធារី ភេទស្រី ... Read More »

ជាយោធាបម្រើជាតិ តូចចិត្តគយចល័តតំបន់៥ ចាប់ឡាន ស្នើសុំយកមកបម្រើការអង្គភាពវិញ មិនបាន ឈឺចាប់ពេកសម្រេចចិត្តចងក សម្លាប់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ តើជាកំហុសយោធិនកងការពារព្រំដែនគោកលេខ៥០៣ ឬ ជាកំហុសគយចល័តតំបន់៥ ? សូមបញ្ជាក់ថា លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ក្រោយគ្រោះថ្នាក់ចរាចរ គាត់បានដោះស្រាយរួចយករថយន្តទៅជួសជុល ដោយគ្មានលុយគាត់បានខ្ចីលុយគេដោះស្រាយ លុះជួសជុលរថយន្តហើយ មកអង្គភាពវិញ (មិនបានពាក់ស្លាកលេខព្រោះទើបចេញពីជាង)ក៏ត្រូវគយចល័តតំបន់៥ចាប់ ... Read More »

ទីស្នាក់ការកណ្តាលគណបក្ស NLD របស់លោកស្រី​ អោង សាន ស៊ូជី​ ត្រូវក្រុមរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា ឆ្មក់​ចូលឆែកឆេរ

អន្តរជាតិ​៖ បន្ទាប់ពី​សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ (UN) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះហិង្សាប្រព្រឹត្តដោយប៉ូលីសមីយ៉ាន់ម៉ា ប្រឆាំងនឹងក្រុមបាតុករដែលកំពុងធ្វើបាតុកម្ម ទាមទារឱ្យដោះលែងលោកស្រី អោង សាន ស៊ូជី និងអ្នកកំពុងជាប់ឃុំដទៃៗទៀត ក្រោយរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ​ ឆ្នាំ​២០២១ថ្មីៗនេះ​;​ ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ប្រជុំផ្សព្វផ្សាយដល់នាយទាហាន ស្តីពីការត្រៀមលក្ខណៈចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ភ្នំពេញ ៖នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយដល់នាយទាហាន អំពីការត្រៀមលក្ខណៈចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ កិច្ចប្រជុំផ្សព្វផ្សាយ បានប្រព្រឹត្តិទៅនៅអគ្គបញ្ជាការដ្ឋាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាអគ្គមេបញ្ជាការរង មេបញ្ជាការប្រភេទទ័ពជំនាញ ... Read More »

លោក ហ៊ុន ម៉ានី កំពុងមានជំងឺផ្តាសាយធំ ក្រុមគ្រូពេទ្យបានណែនាំឱ្យ រង់ចាំ២សប្តាហ៍សិន ទើបអាចឱ្យទទួលការចាក់វ៉ាក់សាំងនេះបាន

ភ្នំពេញ ៖នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាកូនប្រុសរបស់ សម្ដេចតេជោហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍ថា, ព្រឹកនេះ ខ្ញុំបានមកពិគ្រោះដើម្បីទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ... Read More »

ទីបំផុត អាជី និងបក្សពួកប្រគល់ហ្វេសប៊ុក ឲ្យក្រសួងលុប និងសន្យាបញ្ឈប់អំពើអនាចារក្នុងបណ្តាញសង្គមទាំងអស់

ភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ២០២១នេះកញ្ញា តេង ស៊ីណាត ហៅ អាជី និងប្អូនស្រី តេង ដាណា ហៅអាម៉ី និងបក្សពួកបានចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈហើយ បន្ទាប់ពីពួកគេរងការរិះគន់មិនសំច្ចៃមាត់ពីគ្រប់មជ្ឈដ្ឋាន ... Read More »

រដ្ឋមន្ត្រីក្រសួងការពារជាតិបានផ្តាំផ្ញើកុំឲ្យមានការបារម្ភពីវ៉ាក់សាំងប្រភេទស៊ីណូហ្វាម(Sinopharm) ដោយសម្តេចអះអាងថា វាត្រូវបានពិសោធន៍យ៉ាងហ្មត់ចត់ មុននឹងត្រូវបានដាក់ឲ្យប្រើប្រាស់

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានការចាក់វ៉ាក់សាំងស៉ីណូហ្វាម ២០ថ្ងៃហើយនោះ បានផ្តាំផ្ញើកុំឲ្យមានការបារម្ភពីវ៉ាក់សាំងប្រភេទនេះឡើយ ដោយសម្តេចអះអាងថា វាត្រូវបានពិសោធន៍យ៉ាងហ្មត់ចត់ មុននឹងត្រូវបានដាក់ឲ្យប្រើប្រាស់។ សម្ដេចពិជ័យសេនា ទៀ ... Read More »

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងពី ការផ្សាយរបស់វិទ្យុអាស៊ីសេរី

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើការច្រានចោលទាំងស្រុងចំពោះការផ្សាយរបស់វិទ្យុអាស៊ីសេរី។ លោកស្រីបានថ្លែងយ៉ាងដូច្នេះថា, ខ្ញុំសូមច្រានចោលទាំងស្រុង នូវការផ្សាយមិនបានត្រឹមត្រូវ របស់វិទ្យុអាស៊ីសេរី ដោយមិនបានលើកយក នូវសំដីនៃការពន្យល់ឲ្យបានច្បាស់លាស់ស្ដីអំពីវ៉ាក់សាំង ... Read More »

ក្រុមហ៊ុន( HANSHIN) ស្ថាបនាផ្លូវជាតិលេខ២ អាចនឹងមានកង្វះខាតគ្រឿងចក្រ ឬខ្វះអ្នកម៉ៅការបន្ត ខណៈមិនសូវដំណើរដោយកន្លែង ហើយយឺតយូរ

ភ្នំពេញ, ការស្ថាបនាសាងសង់ផ្លូវជាតិលេខ២ ពីក្រុងតាខ្មៅទៅខេត្តតាកែវ ដោយក្រុមហ៊ុន( HANSHIN) ហាក់ដូចជាពុំសូវដំណើរការ, អាចនិយាយបានថា, ក្រុមហ៊ុននេះកង្វះខាតគ្រឿងចក្រ ខ្វះអ្នកម៉ៅការបន្ត ។ ដូច្នេះការសាងសង់ស្ថាបនាមានលក្ខណៈយឺត បើប្រៀបធៀបជាមួយនឹងក្រុមហ៊ុនដទៃទៀត។ អ្វីដែលជាសមិទ្ធផលរបស់ប្រទេសជាតិ ផ្លូវគមនាគមន៍គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិដ៏ធំបំផុត ... Read More »

រឿង​អប់រំ​ខ្លី​ពីបរទេស៖ រឿង ការ​លះបង់​របស់​ឪពុក​ម្តាយ

ប្ដី​ប្រពន្ធ​ក្រីក្រ​មួយ​គូរស់នៅ​ក្នុង​ភូមិតូច​មួយ​នៅក្នុង​ទី​ក្រុង​ឡុងដ៍​ ពួកគាត់​មានកូន​ប្រុស​តែម្នាក់​ប៉ុណ្ណោះ​។ ពួកគាត់​បាន​ផ្គត់ផ្គង់​ឱ្យ​កូនប្រុស​របស់​គាត់​ ទទួល​បានការ​សិក្សា​យ៉ាង​ល្អ​បំផុត​។ ក្រោយមក ​កូន​គាត់​បាន​បញ្ចប់​ការសិក្សា​ ហើយក៏​បាន​ក្លាយជា​វិស្វករ​។ មិនយូរ​ប៉ុន្មាន ​កូនប្រុស​របស់​គាត់​បាន​រៀបការ​ជាមួយ​កូនស្រី​អ្នកមាន​ម្នាក់​។ ដំបូង ​ពួកគេ​បាន​រស់នៅ​ជាមួយ​ឪពុក​ម្ដា​យនៅក្នុង​ភូមិ​។ ប៉ុន្តែ ​ក្រោយមក ​ប្រពន្ធ​គាត់​មានការ​ធុញទ្រាន់​នឹង​ជីវិត​រស់នៅ​របៀប​អ្នកភូមិ​ រួច​បាន​បញ្ចុះបញ្ចូល​ប្ដី​ដើម្បី​ផ្លាស់ទី​ទៅ​ទីក្រុង​ ... Read More »

បុរសចំណាស់ម្នាក់តខ្សែភ្លើងក្នុងបន្ទប់ទឹកត្រូវខ្សែភ្លើងឆក់ស្លាប់ផ្អើលគ្រួសារនិងអ្នកភូមិទាំងយប់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពីសំណាក់ក្រុមគ្រួសារបន្ទាប់ពីបុរសចំណាស់ម្នាក់បានតខ្សែភ្លើងក្នុងបន្ទប់ទឹកខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យឆក់ហើយត្រូវបានក្រុមគ្រួសារជួយសង្គ្រោះលើកយកទៅកប់ក្នុងខ្សាច់និងធ្វើចលនារុញសង្កត់ដើមទ្រូងចុះឡើងៗ តែអកុសល ហួសពេលទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចភូមិត្រពាំងជ័រ ឃុំម្រាម ស្រុករមាសហែក។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះនី សំអាត អាយុ ៦៣ឆ្នាំ មុខរបរកសិករ ... Read More »

លោក ឃួង ស្រេង បានចូលរួមស្ម័គ្រចិត្ដទៅចាក់វ៉ាក់សាំងប្រឆំាងជំងឺកូវីដ-១៩ ក្នុងជំហានដំបូង

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួមស្ម័គ្រ័ចិត្ដ ចាក់វ៉ាក់សាំង ប្រឆាំងកូវិដ-១៩ ជាជំហានដំបូង ក្រសួងសុខាភិបាលបាន ចាប់ផ្តើម តាមការគ្រោងទុក ដោយកំណត់យកអ្នកស្ម័គ្រចិត្តជាជំហានដំបូងក្នុង ចំណោមថ្នាក់ដឹកនាំ ... Read More »

រឿង“នាងរាមវីរនារីជិះក្របី”ដែលរកចំណូលបាន ជិត៧លានដុល្លារក្នុងរយៈពេល២សប្ដាហ៍ នោះចាក់បញ្ចាំងនៅកម្ពុជាបញ្ចេញឈុតខ្លី ដ៏គួរឲ្យទាក់ទាញ ភាពយន្តបែបកំប្លែង

រឿង“នាងរាមវីរនារីជិះក្របី” ត្រៀមចាក់បញ្ចាំងលើរោងភាពយន្តជាផ្លូវការចាប់ពីថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២១នេះហើយ។ ស្នាដៃភាពយន្តកំប្លែងថៃមួយនេះត្រូវបានបញ្ចេញក្រោយពីជោគជ័យនៃរឿងម៉ូតូឌុបបះសក់ BIKEMAN ទាំង២វគ្គនោះ ខណៈនៅប្រទេសថៃភាពយន្តនេះរកចំណូលបានប្រមាណជិត៧លានដុល្លារ ក្នុងរយៈពេល២សប្ដាហ៍។ ភាពយន្តថ្មីនេះបានប្ដូរខ្លឹមសាររឿងឲ្យរឹតតែកំប្លុកកំប្លែងលើសមុន ប្ដូរតួជិះម៉ូតូ មកជិះក្របីម្ដងវិញដោយច្នៃចេញជាអត្ថរសដ៏អស្ចារ្យដែលអ្នកទស្សនាស្មានមិនដល់បូករួមនឹងសមត្ថភាពសម្ដែងតារាលំដាប់ជួរមុខ BELLA RANEE ។សមិទ្ធិផលថ្មីនេះក៏មិនចាញ់ភាពយន្ដចាស់ដែរ គឺថាត្រូវបានទស្សនិកជនថៃនាំគ្នាទៅទស្សនាភ្លូកទឹកភ្លូកដីណែនពេញរោងភាពយន្ដទូទាំងប្រទេសចាប់តាំងពីថ្ងៃចេញបញ្ចាំងដំបូង។ ... Read More »

ដាញ់ ម៉ូនីកា និង ស៊ុក សុភា តួឯកសម្តែងក្នុងភាពយន្តរឿង”ទុំទាវ”មានស្ថានភាពគ្រួសារយ៉ាងណាក្រោយបញ្ចប់ការងារសិល្បៈ?

ភាពយន្តរឿង “ទុំទាវ” ដ៏ល្បីល្បាញដែលផលិតដោយផលិតករលោកហ្វៃ សំអាង ធ្លាប់ធ្វើឲ្យអង្រួនចិត្តទស្សនិកជនមិនតិចទេកាលពីអំឡុងឆ្នាំ២០០៣។ ក្នុងនោះតារាសម្តែង២រូបដែលជាតួអង្គ ទុំ និងទាវ គឺ លោក ស៊ុក សុភា និងអ្នកនាង ដាញ់ ម៉ូនីកា ... Read More »

ពលរដ្ឋអាហ្សង់ទីនមួយគ្រួសារចូលអាំងសាច់​ក្នុងព្រៃ​ ហេីយភ្លេចពន្លត់ភ្លើង​ បណ្ដាលឲ្យភ្លើងឆេះព្រៃអស់ជិត​ ៨ពាន់ហិកតា

អន្តរជាតិ​៖ បេីយោងតាមរបាយការណ៍របស់អាជ្ញាធរបរិស្ថានអាហ្សង់ទីន បានបញ្ជាក់នៅថ្ងៃអង្គារទី៩​ ខែកុម្ភៈ​ ឆ្នាំ២០២១ថា មានករណីភ្លើងឆេះព្រៃដ៏ធំមួយ​ បានឆាបឆេះអស់រយៈពេលជាងពីរសប្តាហ៍ហើយនៅតំបន់ខ្វេស្តា ឌែល ទែណឺរ៉ូ (Cuesta del Ternero) ក្នុងតំបន់ ផាតាហ្គោនៀ (Patagonia) ... Read More »

លោកគីម ជុងអ៊ុន ទាមទារឲ្យកូរ៉េខាងត្បូងឈប់ធ្វើសមយុទ្ធជាមួយអាមេរិក

នៅក្នុងកិច្ចប្រជុំគណបក្សពលករកូរ៉េខាងជើង កាលពីថ្ងៃទី៩ខែកុម្ភៈ លោកគីម ជុងអ៊ុន បានចង្អុលប្រាប់ពីយុទ្ធសាស្ត្រដើម្បីបង្កើតទំនាក់ទំនងឱ្យកាន់តែប្រសើរថែមទៀតជាមួយកូរ៉េខាងត្បូង។ នៅក្នុងកិច្ចប្រជុំរបស់បក្សមេដឹកនាំ គីម ជុងអុន បានលើកឡើងពីយុទ្ធសាស្ត្រ៥ឆ្នាំខាងលើ ដើម្បីធ្វើឲ្យប្រទេសជាតិកាន់តែរីកចម្រើន។ សារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានផ្សាយថា «មេដឹកនាំកូរ៉េខាងជើង ... Read More »

សមត្ថកិច្ចចាត់ការទាន់ពេលវេលា ករណីហិង្សាកេីតឡេីងកាលពីថ្ងៃយប់ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២១​ កន្លងទៅ

ភ្នំពេញ៖ សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងទៅនឹងករណីព្រួតគ្នាបង្កហិង្សាទៅលេីស្ត្រីម្នាក់​ កាលពីយប់ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ២៣:១០នាទី នៅមុខផ្ទះលេខ២០១ ផ្លួវ១៨២ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ​រាជធានីភ្នំពេញ ... Read More »

មេដឹកនាំ​តៃវ៉ាន់៖​ ជូនពរ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ក្នុងឱកាស​ចូលឆ្នាំ​ចិន​ ​និង​សង្ឃឹមថាភាគី​ទាំងពីរអាច​កសាង​សន្តិភាព​ និងស្ថិរភាព​រួមគ្នា

អន្តរជាតិ​៖​ ជាថ្មី​ម្តងទៀត​ ប្រធានាធិបតី​តៃវ៉ាន់លោកស្រី Tsai Ing-wen ហាក់​បង្ហាញ​ជំហរ​ចង់​បន្ធូរបន្ថយ​ភាព​តានតឹង និង​កសាង​ទំនាក់ទំនង​ឆ្លង​ច្រក​សមុទ្រ​តៃវ៉ាន់​ បាន​ជូនពរ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ក្នុងឱកាស​ចូលឆ្នាំ​ចិន​ខិតចូល​មកដល់ ហេីយ​សង្ឃឹមថា ភាគី​ទាំងសងខាង អាច​កសាង​សន្តិភាព និង​ស្ថិរភាព​រួមគ្នា​បាន​។ ខណៈដែលស្ថានភាព​រវាង​តៃវ៉ាន់ និង​ចិន​មិនល្អ​ឡើយ​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។​ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនឯកជនក្លូបប៊លម្នាក់ករណីរំលោភលើទំនុកចិត្ត

ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុនឯកជនក្លូបប៊លម្នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលឃ្មួញឃាត់ខ្លួនករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូជិះហើយយកទៅបញ្ចាំបានប្រាក់ចំនួន៨៨០ដុល្លារ) កាលពីវេលាម៉ោង២៣និង០០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ នគរបាលប៉ុស្តិ៍បានឱ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ... Read More »

បើករថយន្តលឿនពេកជ្រុលទៅបុករថយន្តឈប់ចាំភ្លើងស្តុបពីក្រោយរងការខូចខាតទាំងសងខាង

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​​លឿន​មិន​ប្រយ័ត្នជ្រុលទៅបុករថយន្តគេពីក្រោយដែលកំពុង​រង់ចាំ​ភ្លើងស្តុ​ប​បណ្តាល​ឲ្យ​រង​ការខូចខាត​រថយន្ត​ទាំងសងខាង​ ហើយសំណាងល្អ​ដែលមិន​គ្រោះថ្នាក់​ដល់​មនុស្ស​។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបាន​កើតឡើង​នៅវេលា​ម៉ោង២និង៥០​នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ពុធទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​ ​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេមុនពេលកើតហេតុមានរថយន្តម៉ាកតូយ៉ូតា​ហាយ​ឡេន​ឌ័​រ​ ពណ៌ឈាមជ្រូក ... Read More »

ផ្តើមចេញពីទំនាស់​គ្នាជន​ស្លៀកពាក់​ស៊ីវិល​ម្នាក់តាំងខ្លួន​ជា​សមត្ថកិច្ច​បាន​យក​ខ្នោះ​ទៅ​វាយ​លើ​បុរស​ម្នាក់ទៀត ​

ភ្នំពេញ ៖ ពេលចេញពី​រាំ​នៅក្នុង​ក្លិប​កម្សាន្ត​សេះមាស បុរសម្នាក់នឹង​បក្ខពួក​ជាច្រើន​នាក់បាន​ដេញ​វាយ​គ្នា​ជាមួយនឹង​ក្មេងស្ទាវ​មួយក្រុម​ផ្សេងទៀតបណ្តាល​ឲ្យ​យុវជន​ម្នាក់​បែកក្បាល​ហូ​រឈាម និង​ម្នាក់ទៀត​ត្រូវ​ជន​ស្លៀកពាក់​ស៊ីវិល​យក​ខ្នោះ​ទៅវាយហើយ​សង្កត់ក​ជាប់​ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យជួយ​ធ្វើអន្តរាគ​មន៍​ភ្លាមៗ​។​ ​ហេតុការណ៍​ហិង្សានេះបាន​កើតឡើង​នៅ​ម៉ោង​១និង​៥០នាទី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ពុធ​ទី​១០ ខែកុម្ភៈ ឆ្នាំ ២០២១ ត្រង់ចំណុច​ជាប់​សួន​វឌ្ឍនៈ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ចោមចៅ ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ ​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុបាន​ឱ្យដឹងថា ... Read More »

រថយន្តបុកគ្នាបណ្តាលឱ្យរបួសធ្ងន់បុរសម្នាក់នៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយរវាងរថយន្តនឹងរថយន្តបុកបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០២១ស្ថិតនៅលេីផ្លូវជាតិលេខ១ត្រង់ចំណុចភូមិគោកកណ្ដោល ឃំុក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សមត្ថកិច្ចស្រុកស្វាយជ្រំបានឱ្យដឹងថាបុរសរងរបួសធ្ងន់ដែលបើករថយន្តមិនប្រកាន់ស្ដាំមានឈ្មោះស្រី ថា អាយុ៤១ឆ្នាំ រស់នៅភូមិវាលយន្ដ ... Read More »

បុរស​ម្នាក់​​បើករថយន្ត​ស៊េរី​ទំនើបទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបត្រូវបានអ្នកបើកបរបើកលឿនពេកបាន​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែ​កទ្រូង​ផ្លូវពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារ​ជើងទ្រ​មេឃ​ តែសំណាងល្អ​មិន​មានគ្រោះថ្នាក់​ដល់​មនុស្ស​។​ ​ហេតុ​ការ​ការណ៍​ភ្ញាក់ផ្អើល​នេះបានកើ​តឡើង​នៅ​ម៉ោង៣​និង​១០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ពុធ​ទី១០ ខែកុម្ភៈ ឆ្នាំ​២០២១ នៅតាមបណ្ដោយផ្លូវលេខ២១៧ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​ ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុបាន​ឲ្យ​ដឹងថា ... Read More »

លោកសុខ សម្បត្តិ ជំរុញឲ្យអាជ្ញាធរ កម្លាំងប៉ូលិស និងកងរាជអាវុធហត្ថ ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាពឲ្យបានល្អប្រសើរ

ភ្នំពេញ ៖ អភិបាលខណ្ឌព្រែកព្នៅ លោកសុខ សម្បត្តិ បានជំរុញឲ្យគណៈបញ្ជាការឯកភាពសង្កាត់ទាំង៥ និងកងកម្លាំងប្រដាប់អាវុធទាំងប៉ូលិសនិងកងរាជអាវុធហត្ថចំណុះឱ្យគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ត្រូវពង្រឹងការងារឱ្យកាន់តែល្អប្រសើរជុំវិញការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងត្រូវគោរពឲ្យបាននូវសេចក្តីជូនដំណឹងស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ទាំង៧ចំណុចរបស់សាលារាជធានីភ្នំពេញ ដើម្បីរក្សាឱ្យបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌព្រែកព្នៅទាំងមូល។ ... Read More »

ប្រទេសកម្ពុជាតូច ប៉ុន្តែមានភ័ព្វសំណាងណាស់ដែលមានថ្នាក់ដឹកនាំគិតគូរផ្តោតការយកចិត្តទុកដាក់ខ្ពស់ដោះស្រាយការលំបាកគ្រប់បែបយ៉ាងរបស់ប្រជាជន

ភ្នំពេញ, លោក ហ៊ុន ម៉ាណែត ថ្លែងថា, សូមបងប្អូនខ្មែររួមគ្នា និងត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ... Read More »

លោក ហ៊ុន ម៉ានី: វ៉ាក់សាំង SARS-Cov-2 ដែលផលិតដោយក្រុមហ៊ុន China National Pharmaceutical Group Co. Ltd. (SINOPHARM) នៃសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ,លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ២០២១ បានមានប្រសាសន៍ថា, វ៉ាក់សាំង SARS-Cov-2 ដែលផលិតដោយក្រុមហ៊ុន China National Pharmaceutical Group Co. ... Read More »