ព័ត៌មានទាន់ហេតុការណ៍៖
'

គម្រោងបង្កើតពានរង្វាន់ Super League នឹងដំណើរការទៅមុខទោះបីជាមានមតិប្រឆាំងក៏ដោយ

គម្រោងពានរង្វាន់លីកកំពូលអឺរ៉ុប (European Super League) នៅតែដំណើរការដដែល ខណៈកិច្ចពិភាក្សានៅតែបន្តទោះបីជាមានការគំរាមកំហែងពីសំណាក់ប្រធាន FIFA លោក Gianni Infantino ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយចូលរួមក្នុងលីករៀងៗខ្លួន UEFA និងសមាគមក្លិបអឺរ៉ុប។ សារព័ត៌មាន MARCA ... Read More »

Judd Trump បានផ្តួល Jack Lisowski ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ German Masters

កីឡាករស្នូកឃើលេខ១ពិភពលោក Judd Trump បានឈ្នះព្រឹត្តិការណ៍ទី៤របស់គាត់នៃរដូវកាលនេះ ខណៈដែលគាត់បានយកឈ្នះលើកីឡាករ Jack Lisowski ក្នុងលទ្ធផល៩សិតទល់២សិត ក្នុងវគ្គផ្តាច់ព្រ័ត្រ German Masters ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ... Read More »

គាស់ចម្រឹងបង្អួចចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋបានសម្រេច ហើយ តែមកជាប់ខ្នោះសមត្ថកិច្ចខណ្ឌដង្កោ

ភ្នំពេញ ៖ កម្លាំងល្បាតនៃកងអន្តរាគមន៍នគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ ករណីលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ (គាស់ចម្រឹងបង្អួចចូលលួចទ្រព្យសម្បត្តិ) កាលពីវេលាម៉ោង១២ និង០០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះលេខ០៧ ផ្លូវKS ០៣ ស្ថិតក្នុងភូមិកណ្តាល ... Read More »

បែកធ្លាយរឿង! អាណាព្យាបាលសិស្សថា៖ គ្រូបង្រៀននៅសាលាសន្ធរម៉ុក តម្រូវឲ្យសិស្សបង់លុយ១ខែ ៦ម៉ឺន​ ជាថ្លៃដឹងគុណគ្រូ តើជាការពិតឬអត់?

    ភ្នំពេញ៖​ បើយោងតាមម្ចាស់គណនីឈ្មោះ Bunthoeun Ev កាលពីពេលថ្មីៗនេះ បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក​ ដោយបានលើកឡើងថាកូនរបស់គាត់ត្រូវបានគ្រូតម្រូវឲ្យបង់លុយមួយខែ ៦០០០០រៀល ជាថ្លៃដឹងគុណគ្រូ និងត្រូវគេបណ្តេញចេញពីថ្នាក់ដោយសារមិនរៀនគួរថែមទៀតផង។ ម្ចាស់គណនីដដែលបន្តថា “កូនស្រីខ្ញុំត្រូវបានអ្នកគ្រូសាលាសន្ធរម៉ុកបណ្តេញចេញពីថ្នាក់ តាមការបោះសម្តីរបស់អ្នកគ្រូបាននិយាយថាបើមិនរៀនគួរទេ ... Read More »

លទ្ធផលតំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបានក្រោយថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០

ភ្នំពេញ៖ ក្នុងឱកាសបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នៅព្រឹកថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១ នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា តំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នោះ មានអណ្តូងទី១ ... Read More »

ខេត្តក្រុងចំនួន​១៩នៅវៀតណាមឲ្យសិស្សសម្រាក ដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩

ចំពោះការឆ្លងរាលដាលកូវីដ​-១៩ដែលកំពុងកើនឡើងខ្ពស់នោះ ខេត្តក្រុងជាច្រើនក្នុងប្រទេសវៀតណាម បានសម្រេចឲ្យសិស្សសាលាឈប់សម្រាក ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ជាថ្មី ។ នៅថ្ងៃត្រង់ថ្ងៃទី ១ខែកុម្ភៈ ខេត្តក្រុងចំនួន​១៩ ​បានប្រកាសឲ្យសិស្សឈប់សម្រាក​ក្រោយពេលមានសិស្សសាលាជាប់ពាក់ព័ន្ធនឹងការឆ្លងកូវីដ-១៩ ។ ចាប់ពីថ្ងៃទី​១ខែកុម្ភៈ ទីក្រុងហូជីមិញ បានចេញសេក្តីប្រកាសឲ្យសិស្សឈប់សម្រាកចាប់ពីថ្ងៃទី​២ខែកុម្ភៈតទៅ។ ប៉ុន្តែ ... Read More »

រថយន្ត​មួយ​គ្រឿងម៉ាក Ford Ranger ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 2-3676​ ដឹក​បំពង់​ទុយោ​ទឹកមិនខ្វល់ពីអ្នកដទៃ​ ត្រូវអ្នកលេងបណ្ដាញសង្គមបង្ហោះរិះគន់ផ្អេីលពេញហ្វេសប៊ុក

     ភ្នំពេញ៖ បន្ទាប់ពីរថយន្ត​ម៉ាក Ford Ranger មួយគ្រឿង​ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 2-3676 នៅ​ព្រឹក​ថ្ងៃ​ទី១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កំពុងធ្វើ​ដំណើរ​លើ​មហាវិថី​សហ​ព័ទ្ធ​រុ​ស្ស៊ី មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ (​ពោធិ៍​ចិន​តុង​) ... Read More »

លោក ហ៊ុន ម៉ានី អញ្ជើញក្នុងពិធីសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភប្រចាំឆមាសដល់ប្អូនៗកុមារកំព្រាចំនួន១៥០ មកពីបណ្តារាជធានី-ខេត្ត

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភប្រចាំឆមាសដល់ប្អូនៗកុមារកំព្រាចំនួន១៥០ មកពីបណ្តារាជធានី-ខេត្ត ដែលប្រព្រឹត្តទៅនៅផ្ទះកុមារអេមីរ៉ាតសម្រាប់កុមារកំព្រា នាសង្កាត់ព្រែកប្រា ... Read More »

កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ចុះបង្រ្កាបជនជាតិចិននិងខ្មែរ៦នាក់​ ក្នុងសណ្ឋាគារយីហោ«លី ស៊ី​ជិន» ក្នុង​​កោះ​ពេជ្រ​ព្រមទាំងដកហូត​កាំភ្លើងខ្លី​ចំនួន២ដើម​ ក្រោយផ្ទុះអាវុធមួយគ្រាប់

ភ្នំពេញ៖ បន្ទាប់ពីជនជាតិចិនពីរក្រុម​ បានធ្វេីសកម្មភាពផ្ទុះអាវុធមួយគ្រាប់នៅក្នុងសណ្ឋាគារយីហោ«លី ស៊ី​ជិន» មួយកន្លែងនៅក្នុង​​បរិវេណកោះ​ពេជ្រ​ ភ្លាមនោះបង្កការភ្ញាក់ផ្អេីលដល់កម្លាំងកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ចុះបង្រ្កាប​ និងឃាត់ខ្លួនបានជនជាតិចិននិងខ្មែរ​ សរុប៦នាក់។ ករណីជនជាតិចិនផ្ទុះអាវុធខាងលើនេះ បានកើតឡើង​កាលពី​វេលា​ម៉ោង​១០និង​៣០​នាទី​យប់ថ្ងៃ​ទី៣១ ​មករា នៅ​ចំណុច​សណ្ឋាគារ​យីហោ​ «លី ស៊ី​ជិន» ... Read More »

ជនជាតិចិនចាក់សម្លាប់គ្នារួចហើយរត់មកសារភាព

ខេត្តព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា ៖ នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២១វេលាម៉ោង១ និង០០នាទី មានបុរសជាជនសង្ស័យជនជាតិចិនម្នាក់បានមកសារភាពនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១វេលាម៉ោងប្រហែល២០ និង៣០នាទី ... Read More »

កម្ពុជា នឹងទទួលបានវ៉ាក់សាំងដំបូងនៅក្នុងខែកុម្ភៈ

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមននៅព្រឹកថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២១ នេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ព្រះរាជអំណោយ និងជំនួយជួយទិញវ៉ាក់សាំង។ សម្តេចតេជោ បានមានប្រសាសន៍ថាថា ... Read More »

ទីបំផុត! ក្រោយរដ្ឋបាលលោក​ ត្រាំ​ ចប់អណត្តិ ក្រុមហ៊ុនចិន Xiaomi ប្ដឹងរដ្ឋាភិបាលអាមេរិក ខណៈហាមអ្នកវិនិយោគទុនកុំឲ្យជំនួញជាមួយ​ និងដាក់ខ្លួនចូលក្នុងបញ្ជីខ្មៅ

      អន្តរជាតិ៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Xiaomi បន្ទាប់ពីអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានចេញបញ្ជាធ្វើការហាមឃាត់ មិនឱ្យក្រុមអ្នកវិនិយោទុក សហការរកស៊ីជាមួយនឹងក្រុមហ៊ុនមួយនេះ ដោយបានចោទប្រកាន់ថា ក្រុមហ៊ុន Xiaomi  ... Read More »

យកមុខទៅទុកកន្លៀតណាលោកព្រះ ! លោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួន ពាក់ព័ន្ធនឹងអំពើ « ផិតក្បត់ »

ខេត្តសៀមរាប៖ តើយកមុខទៅទុកនៅកន្លៀតណាលោកព្រះ! ខណ: លោក ហៀក ចាន់លាង ដែលគេស្គាល់ថា មានតួនាទីជា អភិបាលរងខណ្ឌ៧មករា នៅ រាជធានីភ្នំពេញ ត្រូវបាន ស្ត្រីជាប្រពន្ធ ប្តឹង កម្លាំងកងរាជអាវុធ ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ... Read More »

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានីចុះផ្សព្វផ្សាយនិងអប់រំវីធីការពារជំងឺកូវីដ-១៩ដល់អាជីវករនៅតាមស្តង់ពិព័រណ៍ក្នុងក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ នារសៀលថ្ងៃទី៣១ខែមករាឆ្នាំ២០២១លោកវេជ្ជបណ្ឌិត កែរ រដ្ឋា អនុប្រធានប្រតិបត្តិ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានីបានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយ និងអប់រំជូនដល់អាជីវករនៅតាមស្តង់ពិព័រណ៍ និងប្រជាពលរដ្ឋដើរទស្សនា និងទិញទំនិញនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីឲ្យពួកគាត់បានយល់កាន់តែច្បាស់ពីវិធីសាស្រ្តការពារ និងទប់ស្កាត់ពីជំងឺកូវីដ-១៩ ... Read More »

ខែដំបូងក្នុងឆ្នាំ២០២១នេះ! កម្ពុជា​ លក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានប្រាក់ចំណូលជាង៥ម៉ឺនដុល្លារ

ខេត្តសៀមរាប៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកុម្ភៈ​ ឆ្នាំ២០២១​ បានបញ្ជាក់ថា​ សម្រាប់ការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ​ ក្នុងឆ្នាំ២០២១​ ខែដំបូងនេះ​ កម្ពុជា​ ទទួលបានចំណូលជាង ៥ម៉ឺនដុល្លារអាមេរិក,​ ខណៈចំណូលនេះធ្លាក់ចុះជាង ៩៩ភាគរយ ... Read More »

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមសហការជាមួយក្រសួងកិច្ចការនារី បើកវគ្គបណ្តុះបណ្តាល គ្រូបង្គោលថ្នាក់តំបន់

     ខេត្តកំពត ៖ បើយោងតាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃ ទី១ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រោមកិច្ចសហការរវាងក្រសួងកិច្ចការនារី អគ្គលេខាធិការ ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពត ... Read More »

កម្ពុជា! ការនាំចេញអង្ករ​ ក្នុងខែដំបូងនៃឆ្នាំ២០២១នេះ​ បានជាង ៣ម៉ឺនតោន ធ្លាក់ចុះ៣២%

    ភ្នំពេញ៖ កម្ពុជា​ ក្នុងខែដំបូងឆ្នាំ២០២១នេះ ការនាំចេញអង្ករជាង៣ម៉ឺនតោនថយចុះជាង១៦% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០។​ នេះបេីយោងតាមការបញ្ជាក់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ នៅថ្ងៃទី០១ខែកុម្ភៈ​ ឆ្នាំ២០២១។ ជាក់ស្តែងលោក វេង ... Read More »

ក្រុមជនសង្ស័យប្រមាណ១០នាក់ ប្រដាប់ដោយដាវ និងកាំបិតកាប់លើយុវជនម្នាក់រងរបួសធ្ងន់

     ខេត្តកណ្ដាល៖ យុវជនជាសិស្សសាលាម្នាក់ ខណៈកំពុងអង្គុយនៅលើក្យូស២នាក់មិត្តភក្តិ ស្រាប់តែមានក្រុមជនសង្ស័យប្រមាណ១០នាក់ ប្រដាប់ដោយដាវនិងកាំបិតបានមកកាប់លើយុវជនរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ធ្ងរ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង១៦និង៣០នាទី ត្រង់ចំណុចរមណីយដ្ឋានជន្លុងម្លូ ... Read More »

សម្តេចតេជោ ហ៊ុន សែន: តំណក់ប្រេងដំបូងរបស់កម្ពុជា អណ្តូងទី១ ដំណើរការបាន ៣៣ថ្ងៃ បូមបាន ១,២៣៦បារ៉ែល ក្នុងមួយថ្ងៃ។ រយៈពេល ៣៣ថ្ងៃ ផលិតបាន ៤០,៧៨៨បារ៉ែល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នោះ អណ្តូងទី១ ដំណើរការបាន ៣៣ថ្ងៃ បូមបាន ១,២៣៦បារ៉ែល ក្នុងមួយថ្ងៃ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន: តម្រូវការទឹកក្នុងភ្នំពេញ បច្ចុប្បន្នត្រូវការទឹកជាង៧០ម៉ឺនម៉ែត្រគូប ខណៈការផលិតបានត្រឹមជាង៦០ម៉ឺនម៉ែត្រគូប ខ្វះប្រមាណ ១៥ម៉ឺនម៉ែត្រគូប

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងរាជធានីភ្នំពេញ រដ្ឋាភិបាលជប៉ុន បានជួយច្រើនណាស់លើបញ្ហាទឹក។ តម្រូវការទឹកក្នុងភ្នំពេញ បច្ចុប្បន្នត្រូវការទឹកជាង៧០ម៉ឺនម៉ែត្រគូប ខណៈការផលិតបានត្រឹមជាង៦០ម៉ឺនម៉ែត្រគូប ខ្វះប្រមាណ ១៥ម៉ឺនម៉ែត្រគូប។ ប្រជាពលរដ្ឋ៤ម៉ឺនគ្រួសារខ្វះទឹកប្រើប្រាស់។ សម្តេចតេជោ ... Read More »

គួរឱ្យសង្វេគណាស់! ដើម្បីជីវភាពឡើងបេះផ្លែក្រឡាញ់យកទៅលក់បាក់មែកធ្លាក់ស្លាប់ភ្លាមៗ

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅគ្រាដែលគាត់ព្យាយាមឡើងបេះផ្លែក្រឡាញ់យកទៅលក់ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ប៉ុន្តែជាអកុសលបានបាក់មែកធ្លាក់ស្លាប់បែបនេះ ។  ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០និង ២០នាទី ព្រឹកថ្ងៃអាទិត្យ៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ... Read More »

តោខៀវ Chelsea ឈ្នះលើកដំបូងក្រោមការដឹកនាំរបស់លោក ThomasTuchel

ការរកបាន២គ្រាប់របស់កីឡាករ Cesar Azpilicueta និង Marcos Alonso បានជួយឲ្យក្រុមតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Thomas Tuchel ទទួលជ័យជម្នះលើកដំបូងក្នុងនាមជាគ្រូបង្វឹកក្រុមតោខៀវ Chelsea ឈ្នះក្រុម Burnley ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ ពាក់ព័ន្ធស្ថានភាពចាប់ខ្លួនមេដឹកនាំ និងប្រធានាធិបតីនៅប្រទេសមីយ៉ាន់ម៉ា កម្ពុជាមិនថ្លែងសារអ្វីពាក់ព័ន្ធបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក់ព័ន្ធស្ថានភាពចាប់ខ្លួនមេដឹកនាំ និងប្រធានាធិបតីនៅប្រទេសមីយ៉ាន់ម៉ា កម្ពុជាមិនថ្លែងសារអ្វីពាក់ព័ន្ធបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាទេ។ សម្តេចបានថ្លែងបែបនេះ នាឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០១ ... Read More »

សម្តេចបាត់បង់កូនក្នុងផ្ទៃម្នាក់ ព្រោះតែសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យោងទឹកដាក់លើផ្ទះ

ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន នៅព្រឹកថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងទី០១ ខែកុម្ភៈ ឆ្នាំ២០២១ គឺសម្តេចតេជោ ហ៊ុន ... Read More »

ក្លិបដែលមានជាងគេបំផុតទាំង២០ក្នុងពិភពបាល់ទាត់

វិបត្តកូវីដ-១៩ មានឥទ្ធិពលយ៉ាងធំធេងលើបាល់ទាត់ទាំងវិស័យកីឡា និងហិរញ្ញវត្ថុ។ ផលប៉ះពាល់ពេញលេញពីផ្នែកសារពើពន្ធត្រូវបានបង្ហាញជាមួយនឹងបញ្ជីឈ្មោះក្លិបដែលមានជាងគេទាំង២០ក្នុងពិភពបាល់ទាត់។ ជាឆ្នាំដំបូងចាប់តាំងពីការសិក្សាប្រចាំឆ្នាំបានចាប់ផ្តើមថា ក្លិបយក្សកីឡាទាំងអស់បានខាតបង់យ៉ាងច្រើននៅក្នុងប្រាក់ចំណូលរបស់ពួកគេ។ ការប៉ាន់ស្មានបានបង្ហាញថា ក្លិបចំនួន២០ក្នុងក្របខ័ណ្ឌលីគកំពូលៗនៅអឺរ៉ុបនឹងខាតបង់ប្រាក់ចំណូលជាង២ពាន់លានអឺរ៉ូនៅចុងបញ្ចប់នៃរដូវកាល២០២០-២០២១។ ខាងក្រោមនេះគឺជាក្លិបដែលមានជាងគេទាំង២០ ជាមួយនឹងចំណូលរបស់ក្លិបនីមួយៗ៖ ១-Barcelona ​(715.1 លានអឺរ៉ូ) ២-Real Madrid ... Read More »

សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រពាក្យស្លោកលើកដោយលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ «ទឹកស្អាតសម្រាប់ទាំងអស់គ្នា»

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានថ្លែងថា ការកំណត់នយោបាយទឹកនេះ បង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹករបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន ... Read More »

បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តបុករះម៉ូតូនឹងរថយន្តជាង១០គ្រឿង

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងបើករថយន្ត បោះពួយយ៉ាងលឿន ទៅបុករះម៉ូតូចំនួន១៣គ្រឿង ដែលឈប់នៅលើចិញ្ចើមផ្លូវ និងបន្តទៅបុករថយន្ត ដែលចតស្ងៀមចំនួន៣គ្រឿងទៀត ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១០និង២០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវ១៥៦ ខាងមុខភោជនីយដ្ឋានវីហ្វ្រេន  ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ... Read More »

រថយន្តនិងម៉ូតូបុកគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង

ខេត្តកណ្ដាល៖ រថយន្តនិងម៉ូតូបានបើកបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ចំណុចភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ... Read More »

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យ៥នាក់ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ ជនសង្ស័យ៥នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលឃ្មួញឃាត់ខ្លួនបានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន  កាលពីវេលាម៉ោងវេលាម៉ោង១១ និង០០នាទីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១                    ... Read More »