ព័ត៌មានទាន់ហេតុការណ៍៖
'

លោកឧត្តមសេនីយ៍ឯក យឹម លាង អញ្ជើញដឹកនាំកិច្ចប្រជុំផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធពិធីបុណ្យមាឃបូជា

     ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅនាយកដ្ឋានអង្គរក្ស លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត ... Read More »

ចាប់ជនសង្ស័យម្នាក់ដែលបានចាប់រំលោភរួចសម្លាប់នារីរងគ្រោះ

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាលខេត្តកោះកុង បានធ្វើការបង្ហាញមុខជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធករណីចាប់រំលោភរួចសម្លាប់នារីម្នាក់យ៉ាងព្រៃផ្សៃ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅចំណុចចំណោតដីខ្មៅ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។ ... Read More »

រថយន្ត៣គ្រឿងបុកបន្តគ្នាគាបបុរសម្នាក់ជាប់ក្នុងរថយន្តត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយសង្គ្រោះ

     ខេត្តព្រះសីហនុ ៖ រថយន្តធុនធំចំនួន៣គ្រឿងបានបុកបន្តគ្នាបណ្តាលឱ្យបុរសម្នាក់គាបជាប់ក្នុងរថយន្តត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយសង្គ្រោះរួចហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ។កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៤ ម្តុំជិតសាលាឃុំជើងគោក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះធ្វើឲ្យអ្នកបើកបររថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខភ្នំពេញ ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ប្រកាសកាត់បៀវត្សរយៈពេល៧ខែ ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩

    ភ្នំពេញ៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ វង្ស ពិសេន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសកាត់បៀវត្សរយៈពេល៧ខែ ជូនទៅក្រសួងសុខាភិបាលកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ចំពោះការប្រកាសរបស់នាយឧត្តមសេនីយ៍ វង្ស ... Read More »

លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបលោកស្រីឯកអគ្គរដ្ឋទូត ឥណ្ឌាថ្មីប្រចាំកម្ពុជា

    ភ្នំពេញ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបលោកស្រីឯកអគ្គរដ្ឋទូត ឥណ្ឌាថ្មីប្រចាំកម្ពុជា ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១ ... Read More »

បិតាវិស្វកររបស់ Apple ប្រកាសថាលាឈប់ពីមុខតំណែង និងទៅកាន់គម្រោងថ្មី

អន្តរជាតិ៖​ លោក Dan Riccio បិតាវិស្វករខាងផ្នែក Hardware របស់ក្រុមហ៊ុន Apple បានប្រកាសថា បានលាឈប់ពីមុខតំណែង ដោយត្រូវទៅកាន់គម្រោងថ្មីរបស់ Apple នៅឯក្រៅប្រទេស ប៉ុន្តែមិនបានបញ្ជាក់ថាគម្រោងថ្មីរបស់ Apple ... Read More »

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ធ្វើលិខិតជូនដល់អភិបាលរាជធានី-ខេត្ត ឱ្យពង្រឹងការអនុវត្តវិធានការការពារការចម្លងជំងឺកូវីដ១៩ នៅតាមពិធីបុណ្យផ្សេងៗ និងពិធីរៀបអាពាហ៍ពិពាហ៍

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានចេញលិខិតជម្រាបជូន មកលោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥ ពីការពង្រឹងការអនុវត្តវិធានការការពារការចម្លងជំងឺកូវីដ-១៩ នៅតាមពិធីបុណ្យផ្សេៗ ... Read More »

អាជ្ញាធរសង្កាត់ចោមចៅទី៣ ដាក់គ្រឿងចក្រកាយបេីកផ្លូវមួយខ្សែក្នុងភូមិព្រៃជីសាក់

     ភ្នំពេញ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានដាក់គ្រឿងចក្រចុះកាយរបងបេីកផ្លូវមួយខ្សែ ក្នុងភូមិព្រៃជីសាក់ដេីម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរដោយមានការឯកភាពពីប្រជាពលរដ្ឋ ។ លោក វ៉ា សាវឿន បានថ្លែងថា ... Read More »

មន្រ្តីជាន់ខ្ពស់ចិន៖ យោធាអាមេរិក បញ្ជូននាវា និងយន្តហោះចូលក្នុងដែនសមុទ្រចិនខាងត្បូង គឺមិនល្អសម្រាប់សន្តិភាពរបស់ខ្លួន

អន្តរជាតិ៖ បើតាមការអះអាងពីអ្នកនាំពាក្យក្រសួងការបរទេសចិនលោកZhao Lijian បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទទី២៥ខែមករាឆ្នាំ២០២១ថា សហរដ្ឋអាមេរិកជារឿយៗ តែងតែបញ្ជូននាវា ក៏ដូចជាយន្តហោះរបស់ខ្លួន ចូលទៅក្នុងដែនសមុទ្រចិនខាងត្បូង ដើម្បីបង្អួតសាច់ដុំហើយនេះគឺមិនល្អសម្រាប់សន្តិភាពនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទទី២៥ មករា។ លោក ... Read More »

តខ្សែភ្លើង ដាក់ម៉ូដទ័របូមទឹកលាងឡានឆ្លងចរន្តអគ្គិសនី ឆក់សន្លប់ស្តូកស្តឹង នៅស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានរងរបួសធ្ងន់រហូតដល់សន្លប់ស្តូកស្តឹង ដឹកយកទៅសង្គោះនៅមន្ទីរពេទ្យ ក្រោយពេលដែលត្រូវខ្សែភ្លើងឆក់ ក្នុងតម៉ូដទ័របូមទឹក ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៥  ខែមករា ឆ្នាំ២០២១ ក្នុងភូមិជ្រលង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ... Read More »

សម្ដេចតេជោ ហ៊ុន សែន បន្តកាត់បៀវត្សទាំងអស់ក្រោយការបង់ពន្ធរយៈពេល៧ខែទៀតជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភៈឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២១

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ថា ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្នុងឆ្នាំកន្លងមកខ្ញុំបានកាត់ប្រាក់បៀវត្សទាំងអស់ក្រោយការបង់ពន្ធលើបៀវត្សជូនរដ្ឋរយៈពេល៧ខែជូនទៅក្រសួងសុខាភិបាល។ សម្ដេចបានថ្លែងថា, បៀវត្សរបស់ខ្ញុំ១០លានរៀល/ខែត្រូវបង់ពន្ធ៩១០.០០០រៀល/ខែ និងប្រគល់ជូនក្រសួងសុខាភិបាល៩.០៩០០.០០០រៀល/ខែសរុប៧ខែចំនួន៦៣.៦៣៩.០០០រៀល។ សម្ដេចមានប្រសាសន៍បន្តទៀតថា អាស្រ័យដោយកូវីដ-១៩បាននឹងកំពុងកើតមានបន្តនៅទូទាំងពិភពលោករាប់ទាំងកម្ពុជាយើងផង ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក អ៊ុយ វេងគី នាយករងខុទ្ទការិយាល័យសម្តេច

     ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក អ៊ុយ វេងគី ទីប្រឹក្សានិងនាយករងខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារទី២៦ ខែមករា ឆ្នាំ២០២១ នៅគេហដ្ឋានសព ... Read More »

(ព័ត៌មានបឋម) បុរសជនជាតិបរទេសម្នាក់ធ្លាក់ពីលើអគារកម្ពស់២០ជាន់ បណ្តាលឲ្យស្លាប់!

ខេត្តព្រះសីហនុ៖ (ព័ត៌មានបឋម) មានករណីបុរសជនជាតិចិនម្នាក់ធ្លាក់ពីលើអគារកម្ពស់ប្រមាណ២០ជាន់មកចំផ្ទះពលរដ្ឋបណ្តាលឲ្យធ្លុះដំបូលផ្ទះ ធ្លាក់ចូលក្នុងបន្ទប់ទឹកស្លាប់ភ្លាមមួយរំពេចក្នុងថ្លុកឈាម ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧:៣០នាទីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងក្រុម៨ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងចុះពិនិត្យធ្វើកោសល្យវិច័យសព ... Read More »

អាមេរិកមានរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជាស្ត្រីលើកដំបូងក្នុងប្រវត្តិសាស្ត្រ

លោកស្រី Janet Yellen អតីតប្រធានមូលនិធិ Fed ត្រូវបានព្រឹទ្ធសភាអាមេរិកបោះឆ្នោតអនុម័ត​ឲ្យកាន់តំណែងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក្លាយជាស្ត្រីដំបូងគេបង្អស់ដែលកាន់តំណែងដ៏សំខាន់មួយនេះ។ នៅថ្ងៃទី​២៥ខែមករា លោកស្រីទទួលបានការគាំទ្រខ្ពស់ក្នុងការបោះឆ្នោតអនុម័តនៅព្រឹទ្ធសភា​ក្លាយជាស្ត្រីទីមួយកាន់តំណែងក្រសួងហិរញ្ញវត្ថុអាមេរិក។ សារព័ត៌មាន CNBC បានផ្សាយថា លោកស្រីJanet Yellen ដើរតួនាទីយ៉ាងសំខាន់ក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតី ... Read More »

បុរសម្នាក់បើករថយន្តខ្វះការប្រុងប្រយ័ត្នបុកម៉ូតូពីក្រោយបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសស្រាល

     ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសស្រាលខណៈដែលជិះម៉ូតូបម្រុងបត់ឆ្លងផ្លូវត្រូវបានរថយន្តម៉ាកហាយឡេនឌ័របុកពីក្រោយពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី ២៦ ខែមករាឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញស្ត្រីម្នាក់បើកម៉ូតូមួយគ្រឿងម៉ាក suzuki vivaធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុមុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងបម្រុងបត់ឆ្វេងស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រពណ៌ស ... Read More »

លោក ហ៊ុន ម៉ានី : គណបក្សប្រជាជន កើតចេញពីប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, ការជាប់ឆ្នោតជាបន្តបន្ទាប់ របស់គណបក្សប្រជាជនកម្ពុជា ពីមួយអាណត្តិ ទៅមួយអាណត្តិ មិនមែនជារឿងចៃដន្យឡើយ ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូគេ

ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២និង៣០នាទី នៅក្នុងក្រុមទី១០ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធាបនីភ្នំពេញមានករណីចោរកម្មលួចម៉ូតូមួយគ្រឿងបានកើតឡើង។ ជនរងគ្រោះជាម្ចាស់ម៉ូតូម៉ាកវ៉េវ ក្រោយកើតហេតុពុំបានមកដាក់ពាក្យបណ្តឹងឡើយ។ ជនសង្ស័យឈ្មោះពេជ្រ រចនារ៉ាឌី ហៅឌី ... Read More »

ម៉ូតូ និងម៉ូតូពន្លះគ្នាស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានស្លាប់ និងបុរសម្នាក់ទៀតរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីជិះម៉ូតូបុកគ្នាកាលពីវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លើដងផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៩៤-១៩៥ ក្នុងភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា ... Read More »

ក្មេងស្រីដើរតាមម្ដាយពីក្រោយរអិលជើងចូលក្នុងទឹកស្រះលង់ស្លាប់

    ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពេលគេឮសំឡេងស្រែកទ្រហោយំពីសំណាក់ម្ដាយដែលស្រែកប្រាប់ថាកូនស្រីរបស់ខ្លួនលង់ទឹកស្លាប់ ហើយភ្លាមៗនោះអ្នកភូមិក៏នាំគ្នាចុះស្រង់និងលើកដាក់លើគោកធ្វើចលនាដៃជើងជួយសង្គ្រោះតែអកុសលហួសពេលទៅហើយ។ គ្រោះថ្នាក់ដែលនាំឱ្យកុមារីលង់ទឺកស្លាប់នេះគឺបន្ទាប់ពីនាងដើរតាមម្ដាយពីក្រោយហើយរអិលជើងធ្លាក់ចូលទឹកស្រះទើបលង់ស្លាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២១ស្ថិតនៅភូមិត្រពាំងស្ដៅ ឃុំត្រពាំងស្ដៅ ស្រុករមាសហែកខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងស្រីរងគ្រោះខាងលើមានឈ្មោះរុន ស្រីណែត អាយុ៣ឆ្នាំ រស់នៅភូមិត្រពាំងស្ដៅ ឃុំត្រពាំងស្ដៅ ... Read More »

នាយករដ្ឋមន្ត្រីអុីតាលីដាក់លិខិតលាលែងចេញពីតំណែង

នាយករដ្ឋមន្ត្រីអុីតាលី លោក Giuseppe Conte គ្រោងដាក់លិខិតលាលែងចេញពីតំណែងឡើងទៅកាន់ប្រធានាធិបតី Sergio Mattarella នៅថ្ងៃទី​២៦ខែមករានេះ។ នាយករដ្ឋមន្ត្រីសង្ឃឹមថា ការលាលែងចេញពីតំណែងនឹងទទួលបានការជ្រើសរើសពីប្រធានាធិបតីដើម្បីបង្កើតរដ្ឋាភិបាលថ្មី ដែលទទួលបានការគាំទ្រខ្ពស់ក្នុងរដ្ឋសភា ។ ប្រព័ន្ធផ្សព្វផ្សាយអុីតាលីបានផ្សាយថា នាយករដ្ឋមន្ត្រី Giuseppe ... Read More »

លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា​ !

ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណៈបក្សប្រជាជនកម្ពុជា បានបន្តធ្វើការវិភាគបញ្ហានយោបាយ យ៉ាងដូច្នេះទៀតថា៖ ១- មេរោគចង្រៃបំផុតក្នុងការបំបែកបំបាក់សង្គមកម្ពុជានិងពិភពលោក​ =​ គឺគំនិតមនោគមវិជ្ជានិងអត្តនោម័តបុគ្គលរបស់វិទ្យុអារង្សុីសេរីតែម្តង​ ? ២- សម្តេចតេជោហ៊ុន​ សែនធ្វេីអ្វីដេីម្បីបក្សពួក​ ... Read More »

“វិទ្យាសាស្ត្រ​បរិស្ថាន” បានក្លាយជាប្រធានបទថ្ងៃទី១ នៃកម្មវិធីមហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា​លើក​ទី​១៦

ភ្នំពេញ៖ មហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី១៦ នាថ្ងៃទី១ បាន​បញ្ចប់​ទៅ ក្រោម​ប្រធានបទ “វិទ្យាសាស្ត្រ​បរិស្ថាន” ដោយ​ឆ្នាំ​នេះ​ជា​លើក​ទី​១ហើយ​ដែល​កម្មវិធី​នេះ បាន​ប្រព្រឹត្ត​ទៅ​តាមប្រព័ន្ធអនឡាញជំនួសវិញ ដោយសារវិបត្តិនៃជំងឹកូវីដ-១៩។ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ... Read More »

យុវជនពីរនាក់ជិះម៉ូតូនៅតាមដងផ្លូវសុខៗស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូមកពីក្រោយធាក់ផ្តួលបណ្តាលឱ្យដួលរងរបួសយ៉ាងដំណំ

ភ្នំពេញ៖ យុវជនពីរនាក់បានរងរបួសដៃជើងយ៉ាងដំណំ បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងមកពីទិញថ្នាំបន្តក់ភ្នែកឲ្យមិត្តភក្តិ ហើយពេលត្រឡប់មកផ្ទះវិញត្រូវជនសង្ស័យពីរនាក់ជិះម៉ូតូតាមមកពីក្រោយរួចធាក់ផ្តួលទៅលើទៅចិញ្ចើមផ្លូវ កាលពីវេលាម៉ោង១១ យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុីខាងកើតស្ពានអាកាសដីហុយប្រមាណជាង១០០ ម៉ែត្រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា ... Read More »

សូមមានការប្រុងប្រយ័ត្ន! កម្មវិធីមេរោគថ្មីកំពុងតែរីករាលដាលតាមរយៈកម្មវិធីទំនាក់ទំនងសង្គម WhatsApp

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវទើបតែបានរកឃើញកម្មវិធីមេរោគថ្មីសម្រាប់ទូរសព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ដែលអាចឆ្លងរីករាលដាលដោយស្វ័យប្រវត្តិតាមរយៈកម្មវិធី WhatsApp។ វិធីសាស្រ្តនៃការចម្លងមេរោគនេះគឺ ពួកគេបានប្រើមុខងារឆ្លើយតបដោយស្វ័យប្រវត្តិដែលមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ Android ... Read More »

ក្រសួងធនធានទឹកចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ បើយោងតាម ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា,នៅថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជាទទួល ឥទ្ធិពលពីខ្យល់មូសុងឦសានពីខ្សោយ ... Read More »

ថ្ងៃនេះ ! រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០២នាក់ និងមានករណីជាសះស្បើយ ចំនួន ០៣នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសជូនព័ត៌មានថា រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០២នាក់ និងមានករណីជាសះស្បើយ ចំនួន ០៣នាក់នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។ ... Read More »

បេីករុឺម៉កសណ្ដោង​បព្ច្រាសទិសដៅចរាចរណ៍ជ្រុលទៅបុកម៉ូតូដឹកពោត​បណ្ដាលឲ្យស្ត្រីម្នាក់របួសធ្ងន់

ភ្នំពេញ​ ៖​ ស្ត្រីម្នាក់ជាអ្នកប្រកបមុខរបរលក់ពោតបានរងរបួសជើងយ៉ាងធ្ងន់ធ្ងរត្រូវបានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសាមុយដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីត្រូវរុឺម៉កសណ្ដោងមួយគ្រឿងបើកលឿនបញ្រ្ចាសទិសដៅចរាចរណ៍ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង​ កាលពីវេលាម៉ោង៩​ និង២០នាទីយប់ថ្ងៃទី២៥​ ខែមករា​ ឆ្នាំ​២០២១​ តាមបណ្តោយផ្លូវព្រះមុនីរ៉េត​ ក្នុងសង្កាត់ស្ទឹងមានជ័យទី២  ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។ ​    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ... Read More »

ក្រសួងមហាផ្ទៃ បន្តប្រជុំពិនិត្យ និងពិភាក្សាលើ៦មាត្រា នៃសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល

ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា,នារសៀលថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានបន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ៦មាត្រា រួមមាន៖មាត្រា៣ នៃជំពូកទី១, មាត្រា៥ នៃជំពូកទី២, មាត្រា៩ ... Read More »

Update ៖ សង្ស័យរឿងប្រចណ្ឌផ្ទុះហិង្សារហូតយកកាំបិតអារ.ក សម្លាប់ស្រ្តីម្នាក់ស្លាប់នៅស្រុកទឹកផុស

      ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីម្នាក់ជាមេម៉ាយកូន៣ ត្រូវបានជនមិនស្គាល់មុខយកកាំបិតមកអារ. ក សម្លាប់នៅក្នុងផ្ទះរបស់ខ្លួន ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាតឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ... Read More »

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្ដីពី ការផ្ដល់ និងការប្រើប្រាស់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ លិខិតឆ្លងដែនការទូតចេញថ្វាយ និងជូនដល់ឥស្សរជនជាន់ខ្ពស់ និងមន្ត្រីការទូតខ្មែរទៅតាមលំដាប់ នៃឋានន្តរសក្តិ និងមុខតំណែង ព្រមទាំងសហព័ទ្ធ និងកូនដែលនៅក្នុងបន្ទុកនៅលីវ ហើយមានអាយុក្រោម ១៨ ឆ្នាំ ដូចខាងក្រោម៖ ១- ព្រះមហាវីរក្សត្រ ព្រះវររាជមាតា ... Read More »