ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រធានក្រុមការងារចុះជួយឃុំពងទឹកស្រុករំដួលអំពាវនាវឲ្យសមាជិកបក្សត្រូវខិតខំយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋក្នុងការដោះស្រាយសេវាសាធារណៈផ្សេងៗឲ្យបានល្អប្រសើរ

ខេត្តស្វាយរៀង៖ លោក ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹក ស្រុករំដួលនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះបានថ្លែងថា ក្រុមការងារគណបក្សប្រជាជនកម្ពជាទាំងអស់ត្រូវចូលរួមចុះមូលដ្ឋានឱ្យបានសកម្មបន្ថែមទៀតដើម្បីដឹងពីសុខទុក្ខពលរដ្ឋហើយត្រូវដោះស្រាយរាល់សំណូមពរក៏ដូចជាកង្វល់នានារបស់ពួកគាត់ឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវផ្ដល់សេវាសាធារណៈឲ្យបានល្អប្រសើរផងដែរ។ ការថ្លែងរបស់លោកចាន់ កុលបុត្របែបនេះបានធ្វើឡើងក្នុងពេលចុះជួបសំណេះសំណាលជាមួយប្រធានអនុប្រធានសមាជិកបក្ស និងសមាជិកបក្សឃុំពងទឹក ... Read More »

ម្ជុលចាក់វ៉ាក់សាំង​កូវីដ​-១៩ត្រូវគេមើលឃើញគ្មានវ៉ាក់សាំងខាងក្នុង ធ្វើឲ្យពលរដ្ឋអាមេរិកអស់ទំនុកចិត្ត

បច្ចុប្បន្នមេដឹកនាំជាច្រើននៅលើពិភពលោកបានប្រកាស​និងធ្វើជាគំរូ ចាក់វ៉ាក់សាំងមុនគេក្នុងនោះមានទាំង​អតីតប្រធានាធិបតី អូបាម៉ា ចច ដាប់ប៊ែលយូប៊ូស ប៊ីល គ្លីនតុន និងប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់អាមេរិក លោកបៃឌិន ផងដែរ​។ ប៉ុន្តែសកម្មភាពចាក់វ៉ាក់សាំងដល់ក្រុមគ្រូពេទ្យជួរមុខដែលថតផ្សាយជាសាធារណៈត្រូវបានគេប្រទះឃើញថា ក្នុងបំពង់ម្ជុលចាក់ឲ្យគ្រូពេទ្យមិនមានវ៉ាក់សាំងឡើយ គឺជាការសម្តែង ធ្វើឲ្យពលរដ្ឋបាត់បង់ទំនុកចិត្ត​។ នៅពេលនេះ ... Read More »

ជប៉ុន​នឹង​អភិវឌ្ឍ​មី​ស៊ី​ល​ប្រឆាំង​នាវា​ដែលមាន​សមត្ថភាព​ក្នុងការ​កម្ទេច​គោលដៅ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​

អន្តរជាតិ៖ លោក Nobuo Kishi រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន បានអះអាងនៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ២០២០ថា ជប៉ុន​ នឹង​អភិវឌ្ឍ​មី​ស៊ី​ល​ប្រឆាំង​នាវា​ដែលមាន​សមត្ថភាព​ក្នុងការ​កម្ទេច​គោលដៅ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​។ មិនតែប៉ុណ្ណោះមី​ស៊ី​ល​នេះ មាន​សមត្ថភាព​គ្របដណ្តប់​ដល់​សមុទ្រ​ចិន​ភាគ​ខាងកើត និង​ភាគ​និរតី​នៃ​កោះ​អូ​គី​ណា​វ៉ា​ផងដែរ។​ ​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុនរូបនេះ បានអះអាងបន្ថែមថា ... Read More »

ឥណ្ឌូនេស៊ី​រកឃើញហិបបរិច្ចាគសម្រាប់ក្រុមភេរវកម្ម​ជាច្រើន​

ប៉ូលិសឥណ្ឌូនេស៊ី​បានរកឃើញហិបដាក់ប្រាក់សម្រាប់ការបរិច្ចាគដល់ទៅ២០.០៦៨ហិប​ នៅ១២ តំបន់ផ្សេងគ្នាទូទាំងប្រទេស​។ ហិបបរិច្ចាគនោះ​សម្រាប់មូលនិធិជួយដល់សកម្មភាពរបស់ក្រុមភេរវកម្ម Jaamah Islamiyah (JI)។ តាមសារព័ត៌មាន Jakarta Post នៅថ្ងៃទី​១៨ខែធ្នូ​បានដកស្រង់សម្តីរបស់លោកArgo Yuwono មន្ត្រីសន្តិសុខជាតិ​ឥណ្ឌូនេស៊ី​ដែលបានឲ្យដឹងថា ​ហិបបរិច្ចាគសម្រាប់មូលនិធិមនុស្សធម៌មានឈ្មោះ Abdurrachman ... Read More »

រដ្ឋមន្ត្រីសេដ្ឋកិច្ចប្រេស៉ីល អះអាងថា៖ នឹងធ្វើឲ្យសេដ្ឋកិច្ចប្រេស៊ីល ស្ទុះងើបឡើងវិញ ក្រោយការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំ

អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែធ្នូឆ្នាំ២០២០នេះ បានដកស្រង់សេចក្តីថ្លែងការណ៍របស់លោក ផូឡូគ្វេដេស(Paulo Guedes) រដ្ឋមន្ត្រីសេដ្ឋកិច្ចប្រេស៊ីល អះអាងថា៖ ការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ក្នុងទ្រង់ទ្រាយធំ នឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសធំជាងគេ ប្រចាំតំបន់អាមេរិកឡាទីនមួយនេះ ... Read More »

ចោរស្រីប្រុស៣នាក់លួចម៉ូតូពីក្រុងកំពង់ឆ្នាំងជាប់អន្ទាក់សមត្ថកិច្ចនៅស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង៖ ក្រុមចោរស្រីប្រុស៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលនៅស្រុកសាមគ្គីមានជ័យ ស្ទាក់ចាប់បានបន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងរបស់ប្រជាពលរដ្ឋនៅក្រុងកំពង់ឆ្នាំងកាលពីម៉ោង១០និង៣០នាទី ថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២០ នៅភូមិត្រពាំងចឹក្សាសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។  សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់បាននេះមាន៖ ១.ឈ្មោះ ឈិន ឈីត ភេទប្រុសអាយុ២៧ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ជាជនដៃដល់ចូលលួចផ្ទាល់ ... Read More »

លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធាន សមាជិកភូមិ និងក្រុមជនបង្គោល នៅឃុំ មេសរប្រចាន់

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០ លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ប្រធាន គ.ប.ផ.ក. និងជាប្រធានក្រុមការងារអនុវត្ត គោលនយោបាយ រាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំមេសរប្រចាន់ ... Read More »

សមត្ថកិច្ចនគរបាលខេត្តនិងក្រុងតាខ្មៅ កំពុងស្វែងរកចាប់ខ្លួនប្អូនប្រុសបង្កើត ណាត់បងបង្កើតមកផ្ទះរបស់ខ្លួនដើម្បីបាញ់សម្លាប់

ខេត្តកណ្ដាល ៖ សមត្ថកិច្ចនគរបាលស្នងការដ្ឋានខេត្ត និងក្រុងតាខ្មៅ កំពុងស្វែងរកចាប់ខ្លួនប្អូនប្រុសបង្កើតដែលណាត់បងបង្កើតមកបាញ់សម្លាប់ដល់ក្នុងផ្ទះ  ។  ហេតុការណ៍បាញ់សម្លាប់មនុស្សនេះបានកើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៧និង១០នាទីព្រឹក នៅចំណុចផ្ទះជនសង្ស័យស្ថិតក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បើយោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ... Read More »

ក្រសួងការពារជាតិអាមេរិកប្រកាសផ្អាកដំណើរការផ្ទេរអំណាច

មន្ត្រីក្រសួងការពារជាតិអាមេរិកទទួលបានបទបញ្ជារឲ្យផ្អាករាល់សកម្មភាពផ្ទេរអំណាច​ដល់ក្រុមការងាររបស់ប្រធានាធិបតីជាប់ឆ្នោតថ្មីលោក បៃឌិន​​ ។ កាលពីថ្ងៃទី​១៨ ខែធ្នូ​ក្រសួងការពារជាតិអាមេរិកបានប្រកាសថា​ ក្រុមការងារ​រៀបចំផ្ទេរអំណាច​មានការងារច្រើនត្រូវធ្វើ​។ រាល់សកម្មភាព​ផ្ទេរអំណាចនឹងឡើងផែនការជាថ្មី​ក្រោយបញ្ចប់ការឈប់សម្រាកឆ្នាំ​ថ្មី។ ​ សារព័ត៌មានAxios បានដកស្រង់​ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកដែលបានបញ្ជាក់ថា «ភាគីទាំងពីរបានព្រមព្រៀងគ្នាផ្អាកសកម្មភាពផ្ទេរអំណាច​នៅថ្ងៃស្អែក​។​យើងនឹងឡើងកាលវិភាគថ្មី​ក្រោយបញ្ចប់ការសម្រាកចូលឆ្នាំ​រួច»។ ជាមួយគ្នានេះរដ្ឋមន្ត្រីក៏បាន​ប្រកាសថា មិនមានករណីឈប់ប្រជុំផ្ទេរអំណាចនោះឡើយ។ ជាមួយគ្នានេះមន្ត្រីជាន់ខ្ពស់​​ក្នុងក្រសួងការពារជាតិ​​ បានច្រានចោល​ការចោទប្រកាន់ថា ... Read More »

គោយន្តកន្ត្រៃដឹកឈើឡើងទួលម្ចាស់ចុះរុញក្នុងស្ថានភាពស្រវឹងដួលចូលក្រោមកង់កិនស្លាប់

ខេត្តក្រចេះ៖ គោយន្តកន្ត្រៃមួយគ្រឿងដឹកឈើបើកឡើងទួលមិនរួចម្ចាស់បានចុះរុញក្នុងស្ថានភាពស្រវឹងហើយបានរអិលជើងដួលចូលក្រោមកង់ត្រូវកង់គោយន្តកិនស្លាប់ភ្លាមមួយរំពេច។ ឧប្បត្តិហេតុបង្កឡើងដោយខ្លួនឯងបណ្ដាលឱ្យស្លាប់នោះបានកើតឡើងនៅវេលាម៉ោង១៤៖០០នាទីរសៀលថ្ងៃទី១៨ខែធ្នូឆ្នាំ២០២០លើផ្លូវក្រួសក្រហមត្រង់ចំណុចអូរព្នៅ ក្នុងភូមិបឹងរ៉ុន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ប្រភពបានឱ្យដឹងថា ជនរងគ្រោះដែលត្រូវគោយន្តកន្ត្រៃកិនស្លាប់នោះគឺជាម្ចាស់គោយន្តនេះតែម្តង គាត់មានឈ្មោះ យី ញឹង ភេទប្រុស អាយុ៣៩ឆ្នាំមានទីលំនៅភូមិ.ឃុំកើតហេតុខាងលើ។ គាត់បានជួលអ្នកបើកបឈ្មោះ ... Read More »

រឿងព្រេងខ្មែរ÷ រឿង ​ត្មាត​បោក​ដំរី​ស

កាល​ពី​ព្រេង​នាយ មាន​ស្ដេច​ត្មាត​មួយ មាន​ពួក​ពល​បរិវារ​ជា​ច្រើន​អាស្រ័យ​នៅ​ក្នុង​ព្រៃ​ភ្នំ ។ យប់​មួយ​ស្ដេច​ត្មាត​នោះ ដេក​ទៅ​យល់​សប្ដ​ឃើញ​ថា បាន​ចាប់​ស្ដេច​ដំរី​ស យក​មក​ស៊ី​ជា​អាហារ ។ លុះ​ភ្ញាក់​ឡើង​ក៏​ប្រើ​ពួក​ពល ឲ្យ​ហើរ​ទៅ​ហៅ​ស្ដេច​ដំរី​ស ។ ពួក​សេនា​រេហ៍ពល​ក៏​ហើរ​សំដៅ​ទៅ​លំនៅ​នៃ​ស្ដេច​ដំរី​ស​នោះ ដល់​ហើយ​ក៏​ស្រែក​ហៅ​ស្ដេច​ដំរី​ស​ថា “អឺ​បង​ដំរី! ... Read More »

នៅថ្ងៃទី២១ ខែធ្នូ លោកស្រី បាន ស្រីមុំ ចូលកាន់មុខតំណែងជាអភិបាលខេត្តប៉ៃលិន ជំនួសលោក ផាន់ ចាន់ធុល

ភ្នំពេញ៖ បើយោងតាមលិខិតអញ្ជើញដែល អង្គភាព នគរដ្រេហ្គន ទទួលនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ ពិធីប្រកាសចូលកាន់តំណែងអភិបាលថ្មី នៃខេត្តប៉ៃលិន នឹងត្រូវធ្វើឡើងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ... Read More »

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារ នាំយកអំណោយសួរសុខទុក្ខលោក កឹម ឈឹម ប្រធានសាខាភូមិក្រាំងស្វាយ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ... Read More »

សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ០៨និង០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ  ... Read More »

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការកែសម្រួលការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កចំពោះអ្នកការទូត និងមន្ត្រីអង្គការអន្តរជាតិ ដែលបានកាន់ទិដ្ឋាការការទូត (Visa A)

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការកែសម្រួលការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កចំពោះអ្នកការទូត និង មន្ត្រីអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូក (Visa A)។ នៅក្នុងសេចក្តីប្រកាសជូនព័ត៌មាន ... Read More »

ចិន រៀបចំ​ផែន​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​ ដល់​មនុស្ស​៥០​លាននាក់ ​ក្នុង​ក្រុម​អាទិភាព​ខ្ពស់ មុន​​អំឡុង​បុណ្យចូលឆ្នាំ​ចិន

អន្តរជាតិ៖ មុន​ចាប់ផ្ដើម​រដូវ​កាល​ធ្វើដំណើរ​អំឡុង​បុណ្យចូលឆ្នាំ​ចិន នា​ដើម​ឆ្នាំក្រោយនេះ រដ្ឋាភិបាលចិន កំពុង​រៀបចំ​ផែន​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​ ដល់​មនុស្ស​៥០​លាននាក់​ក្នុង​ក្រុម​អាទិភាព​ខ្ពស់​ គឺ​រាប់​ចាប់ពី​បុគ្គលិក​សុខាភិបាល មន្ត្រីប៉ូលីស និង​អ្នកធ្វើការ​ផ្នែក​ដឹកជញ្ជូន​។ ជាមួយគ្នានេះ ខេត្ត​ស៊ី​ឈ័ន ជា​ខេត្ត​ចិន​ទីមួយ ​ដែល​រៀបចំ​ផែនការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​ សម្រាប់ប្រជា​ពលរដ្ឋ​ខ្លួន​។​ ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង ... Read More »

សូមពិនិត្យមើលពី ” សិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ នៅត្រង់រង្វង់មូលគ្មានផ្លាកសញ្ញាបង្ហាញទិស “

ភ្នំពេញ៖ក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ បានបន្តរំលឹកអំពីផ្លាកសញ្ញាចរាចរណ៍ ជូនដល់ជនរួមជាតិ បានយល់ ស្គាល់ ជៀសវាងករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយសារតែខ្វះការសិក្សា និងមោនបានយោគយល់គ្នាក្នុងការបើកបរ ក្នុងនោះដោយបញ្ជាក់ថា ” សិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ ... Read More »

លោក ឆាយ សុផល៖ អ្នកសារព័ត៌មានវិជ្ជាជីវៈត្រូវពួតដៃគ្នា និងធ្វើការរួមគ្នា ស្វែងរកដំណឹងពិត!

ភ្នំពេញ៖ លោក ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាគ្រូបង្រៀនលើវិជ្ជាជីវៈសារព័ត៌មាន ក៏ជាអ្នកនិពន្ធសៀវភៅដ៏ល្បីមួយរូបនៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ បានថ្លៃថា៖  អ្នកសារព័ត៌មានវិជ្ជាជីវៈត្រូវពួតដៃគ្នា និងធ្វើការរួមគ្នា ស្វែងរកដំណឹងពិត! ។ ... Read More »

RB Leipzig ចុះហត្ថលេខាទិញបានខ្សែបម្រើហុងគ្រី Szoboszlai ពីក្លិបSalzburg

ក្លិបនៅលីគកំពូលអាឡឺម៉ង់ Bundesliga បានប្រកាសថា ក្រុម RB Leipzig បានចុះហត្ថលេខាលើកុងត្រារបស់កីឡាករសញ្ជាតិហុងគ្រី Dominik Szoboszlai ពីក្លិប RB Salzburg ក្នុងកិច្ចសន្យា៤ឆ្នាំកន្លះ។ព័ត៌មាននេះត្រូវបានចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ ដែល CNA ... Read More »

ក្របខ័ណ្ឌ Premier League យល់ព្រមឲ្យក្លិបអាចដូរបានពេលកីឡាករប៉ះទង្គិចមិនអាចលេងកើត

ក្របខ័ណ្ឌ Premier League បានប្រកាសពីការយល់ព្រមអនុញ្ញាតឱ្យមានការផ្លាស់ប្តូរកីឡាករបានភ្លាមៗក្រោយការប៉ះទង្គិចធ្ងន់ធ្ងរក្នុងទីលានប្រកួតចាប់ពីខែក្រោយបន្ទាប់ពីសមាជិកសភាបាល់ទាត់បានអនុញ្ញាតឱ្យមានការព្រមព្រៀងគ្នារួចរាល់ ។ នេះបើយោងតាមការចេញផ្សាយរបស់ CNA ដែលយកប្រភពពី AFP កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ។ ទោះយ៉ាងណានៅក្នុងការប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ប្រធានក្លិបលីគកំពូលរបស់អង់គ្លេសបានបោះឆ្នោតជាលើកទី៣ប្រឆាំងនឹងការបង្កើនចំនួនកីឡាករជំនួសដែលអនុញ្ញាតពី៣ទៅ៥នាក់ទោះបីក្រុមប្រឹក្សាភិបាលសមាគមបាល់ទាត់អន្តរជាតិ (IFAB) ចង់ពង្រីកច្បាប់ក៏ដោយ។ ... Read More »

បញ្ជាក់បន្ថែម៖ រហូតដល់ម៉ោង ១១និង៣០​ ព្រឹក​ ថ្ងៃទី១៩ ធ្នូ​ ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ ទេ និង​យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ទេ និងព្យាបាលជាសះស្បេីយ​ចំនួន​ ៤នាក់

ភ្នំពេញ៖ រហូតដល់ម៉ោង ១១និង៣០​ ព្រឹក​ ថ្ងៃទី១៩ ធ្នូ​ ២០២០​ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ពាក់ព័ន្ធនឹងព្រឹត្តិការ ឆ្លងក្នុងសហគមន៍​ ២៨​ វិច្ឆិកា​ ទេ និង​យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ... Read More »

រដ្ឋមន្រ្ដីការបរទេសកម្ពុជា ផ្ញើសារអបអរសាទររដ្ឋមន្រ្ដីការបរទេសថៃ ក្នុងឱកាសនៃខួបលើកទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ

ភ្នំពេញ៖ សូមជម្រាបជូនថា  នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ។ ក្នុងនោះដែរ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី ... Read More »

ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្សអង្គការសហប្រជាជាតិ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ កែប្រែ​ច្បាប់​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ

អន្តរជាតិ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ (OHCHR) បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ កែប្រែ​ច្បាប់​ដាក់ទោស​អ្នក​ប្រមាថ​ព្រះមហាក្សត្រ​។ មិនតែប៉ុណ្ណោះ OHCHR ក៏បានលើកឡើងថា៖ ច្បាប់​នេះ ត្រូវបាន​យកមកប្រើ​ដើម្បី​ចោទប្រកាន់​សកម្មជន និង​បាតុករ​យ៉ាងហោចណាស់​៣៥​នាក់ នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។ ... Read More »

ជនអនាមិកបានបង្កើតកម្មវិធីហ្គេម Cyberpunk 2077 ក្លែងក្លាយដើម្បីអុិនគ្រីបទិន្នន័យជំរិតទារប្រាក់

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ឲ្យដឹងថា, ហ្គេម Cyberpunk 2077 របស់ក្រុមហ៊ុន CD Projekt RED គឺជាហ្គេមដែលកំពុងតែមានភាពពេញនិយមខ្លាំងគួរសមដែរនៅក្នុងទសវត្សរ៍ចុងក្រោយនេះ ... Read More »

រដ្ឋមន្ត្រីក្រសួងកសិកម្ម ពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពរបស់ក្រុមហ៊ុនចំនួន ០៤ ដែលកំពុងត្រៀមលក្ខណសម្បត្តិលើការងារបច្ចេកទេស ភូតគាមអនាម័យសម្រាប់នាំចេញស្វាយកែវរមៀតស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន

ខេត្តកំពង់ស្ពឺ៖ យោងតាមកម្មវិធីសម្រាប់ព្រឹកថ្ងៃសៅរ៍ ៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ លោករដ្ឋមន្រ្តី វេង សាខុន អមដំណើរជាមួយដោយលោក ... Read More »

កូនប្រុសរបស់ Wayne Rooney ចុះកុងត្រាជាមួយក្លិប Manchester United

កូនប្រុសរបស់អតីតខ្សែប្រយុទ្ធ Wayne Rooney កំពុងដើរតាមគន្លងឪពុករបស់គេដោយបានចុះហត្ថលេខាជាមួយក្រុមក្លិប Manchester United ដែលឪពុកធ្លាប់លេងនៅក្លិបមួយនេះជាច្រើនឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport កាលពីថ្ងៃទី១៨ធ្នូ។ កុមារា Kai អាយុ១១ឆ្នាំត្រូវបានគេថតរូបរួមជាមួយឪពុកនិងម្តាយរបស់គេឈ្មោះ Colleen ... Read More »

ឌុច សុភា និង សឿ សុធារ៉ា នឹងលេចមុខក្នុងការសម្តែងជាថ្មីក្រោយបាត់មុខជាច្រើនឆ្នាំ

​ភ្នំពេញ៖ ស្ងាត់បាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ តារាសម្តែង២រូបគឺ អ្នកនាង ឌុច សុភា និងអ្នកនាង សឿ សុធារ៉ា នឹងលេចមុខជាថ្មីក្នុងភាពយន្តភាគដ៏ធំមួយរបស់ផលិតកម្មហង្សមាស។ មានការសាទរ និងទន្ទឹងរងចាំមើលស្នាដៃសម្តែងរបស់ពួកគេបើទោះបីជាពេលនេះពួកគេលែងស្តិតក្នុងតំណែងតួឯកក៏ដោយ។ ភាពយន្តភាគនេះនឹងរៀបរាប់អំពីទិដ្ឋភាពក្នុងសម័យអាណានិគមនិយមបារាំង ដែលគេដឹងថាដឹកនាំសម្តែងដោយផលិតករភាពយន្ត លោក ... Read More »

ក្លិបអ្នកកាសែតកម្ពុជាប្រារព្ធវេទិកានិពន្ធនាយកលើកទី១៧ ក្រោមប្រធានបទ សារព័ត៌មានក្នុងបរិបទជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ ២០២០នេះ នៅភោជនីយដ្ឋានមេគង្គវីយូ១ ជ្រោយចង្វា ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវេទិកានិពន្ធនាយកលើកទី១៧ក្រោមប្រធានបទ សារព័ត៌មានក្នុងបរិបទជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធិ ... Read More »

អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៧៦លាននាក់ ស្លាប់ជាង ១លាន ៦៨ម៉ឺននាក់ និងជាសះស្បើយជាង ៥៣លាននាក់!

ភ្នំពេញ៖ មោទនភាពផងដែរសម្រាប់ប្រទេសកម្ពុជា ក្នុងស្ថានភាពដ៏លំបាកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគ្រប់គ្រងស្ថានភាពទាន់ពេលវេលា ។ ក្នុងនោះ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ លើពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីលើវិធានការទប់ស្កាត់ ... Read More »

ប្រទេសរុស្ស៊ីត្រូវបានហាមឃាត់មិនឱ្យចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ និងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២

តាមការចេញផ្សាយរបស់សារព័ត៌មានកីឡា BBC Sport កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញបានឲ្យដឹងថា ការហាមឃាត់របស់ប្រទេសរុស្ស៊ីពីព្រឹត្តិការណ៍កីឡាសំខាន់ៗទាំងអស់បន្ទាប់ពីរឿងអាស្រូវគ្រឿងញៀនត្រូវបានតុលាការកាត់ឈ្មោះប្រទេសមិនឲ្យចូលរួមព្រឹត្តិការណ៍កីឡារយៈពេល២ ឆ្នាំ។ ការហាមឃាត់នេះបានរារាំងរុស្ស៊ីមិនឱ្យចូលរួមប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ និងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា។ ដំបូងឡើយប្រទេសរុស្ស៊ីត្រូវបានហាមឃាត់ដោយទីភ្នាក់ងារប្រឆាំងគ្រឿងញៀនពិភពលោក។ តុលាការអាជ្ញាកណ្តាលផ្នែកកីឡា (CAS= ... Read More »