ព័ត៌មានទាន់ហេតុការណ៍៖
'

ចំណេះដឹងទូទៅ៖ តើអ្នកដឹងអត់នៅពេលណា ដែលមនុស្សយើង និយាយត្រង់?

សុខភាព៖ បើតាមការសង្កេតទៅមនុស្សយើងភាគច្រើន នៅពេលដែលមានការ​ជួប​ជុំមិត្ត​ភក្តិហើយ តែងតែយកគ្រឿង​ស្រវឹង​មកផឹកដើម្បីស្វាគមន៍គ្នាហើយនៅពេល​ដែលជាតិ​ស្រា ចាប់ផ្តើម​ជ្រៀប​ចូល​ក្នុង​ខ្លួន នោះ​រឿង​សម្ងាត់​អ្វីក៏ដោយដែលលាក់ទុកនៅក្នុង​ចិត្ត​ទាំងអស់ក៏អាច​នឹង​លើកយកមកនិយាយ​បែក​ធ្លាយ ​អស់​គ្មាន​សល់​​​​។ ជាក់ស្តែងអ្នក​អាចសង្កេត​មើលមនុស្ស​ភាគ​ច្រើន​ នៅ​ពេលស្រវឹង ​ពួកគេនឹង​ស្រែក ច្រៀង ដោយ​មិន​ដឹង​ខ្លួន​។ ទាំងនេះ​ហើយក៏ព្រោះ​តែជាតិស្រា បាន​ចូល​ទៅរារាំងប្រព័ន្ធបញ្ជូនសរសៃ​​​ប្រាសាទកណ្តាល​ និង​សញ្ញា​នៅ​ខាងក្នុង​ខួរក្បាល ... Read More »

កម្ពុជា! ក្នុងរយៈពេល១០ខែឆ្នាំនេះ ការនាំចេញអង្ករទៅក្រៅប្រទេស បានជាង៥៣ម៉ឺនតោន ខណៈបរិមាណនាំទៅអឺរ៉ុបកើនជាង៣២% និងចិនកើនជាង៣៦%

ភ្នំពេញ៖ បើតាមការអះអាងពីរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាក់នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះថា បើគិតត្រឹមរយៈពេល១០ខែ ក្នុងឆ្នាំ២០២០ កម្ពុជានាំអង្ករចេញទៅក្រៅប្រទេស បានជាង៥៣ម៉ឺនតោន។ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ... Read More »

អឺរ៉ុបមិនព្រមទិញវ៉ាក់សាំង Sputnik V របស់រុស្ស៊ី​ តើពួកគេនឹងប្រើប្រាស់វ៉ាក់សាំងណា​?

បណ្តាប្រទេស​ជាសមាជិក សហគមន៍អឺរ៉ុប (EU) នឹងអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង​ដែល (EU)បានផលិត ។ ការប្រកាសខាងលើកើតឡើងក្រោយពេល​នាយករដ្ឋមន្ត្រី​ហុងគ្រី លោកViktor Orban​បានប្រកាសថា​ ប្រទេសរបស់លោកនឹងទិញវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ពីប្រទេសរុស្ស៊ី​និងចិន​។ ​អ្នកនាំពាក្យ​សហគមន៍អឺរ៉ុប លោក Eric Mamer បានប្រកាសនៅក្នុងសន្និសីទកាសែត​នាថ្ងៃទី​៣០ខែតុលាថា ... Read More »

លោក សុខ ពេញវុធ បើកិច្ចប្រជុំបន្ទាន់ស្តីពីការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង អនាម័យក្នុងឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ ក្នុងឱកាសថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០២០​នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំបន្ទាន់ស្តីពីការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ... Read More »

ទីភ្នាក់ងារWMO៖ ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​កំពុង​ជះឥទ្ធិពល​ខ្លាំង​ដល់​ទ្វីបអាហ្វ្រិក

    អន្តរជាតិ៖ បន្ទាប់ពីការកើនឡើង​នៃ​គ្រោះមហន្តរាយធម្មជាតិ​ទឹកជំនន់ គ្រោះរាំងស្ងួត អាកាសធាតុ​ក្តៅ ក៏ដូចជា​ការឈ្លានពាន​របស់​សត្វ​កណ្តូប​ផងនោះទីភ្នាក់ងារ​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ​ ​កាលពីថ្ងៃទី ២៦ ខែតុលាថ្មីៗនេះ បានព្រមានថា ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​កំពុង​ជះឥទ្ធិពល​ខ្លាំង​ដល់​ទ្វីបអាហ្វ្រិក​​។ មិនតែប៉ុណ្ណោះ បញ្ហាមួយ​នេះ​កំពុង​គំរាមកំហែង​ដល់​ការផ្គត់ផ្គង់​ស្បៀងអាហារ សេដ្ឋកិច្ច ... Read More »

បួនចំណុចដែលអ្នកគួរបញ្ឈប់ការខាំក្រចក

ចំណេះដឹង៖ ជាទូទៅ​ការ​ខាំ​ក្រចក​ជា​ទម្លាប់​មិន​ល្អ​មួយ។ ការ​ខាំ​ក្រចក​នេះមិន​ត្រឹម​តែ​ធ្វើ​ឲ្យ​រហែក​ក្រចក​ខូច​ទេ នៅ​បង្ក​ជាបញ្ហា​ដល់​សុខភាព​ផង​ដែរ។ មានបួនចំណុចជាមូលហេតុ​ដែល​យើង​គួរ​បញ្ឈប់​នូវទម្លាប់​មួយនេះ ១. ដៃ​មាន​បាក់តេរី​ច្រើន អ្នក​ខាំ​ក្រចក​តែង​ងាយ​នឹង​ឆ្លង​ជំងឺ​ផ្ដាសាយ និង​ឆ្លង​មេរោគ​ក្នុង​ក្រពះ​ពោះវៀន​ នេះបើ​យោង​តាម​វេជ្ជបណ្ឌិត​ Nikhil Bhayani អ្នក​ឯកទេស​ផ្នែក​ជំងឺ​ឆ្លង។ ដៃ​របស់​យើង​ជា​កន្លែង​ដែល​សម្បូរ​ដោយ​បាក់តេរី​ព្រោះ​ដៃ​របស់​យើង​ឧស្សាហ៍​ប៉ះ​នឹង​ផ្ទៃ​ផ្សេងៗ ជាពិសេស​នៅ​តំបន់​ជុំវិញ​ក្រចក​ និង​នៅ​ក្រោម​ក្រចក​ដែល​សម្បូរ​ដោយ​បាក់តេរី​មិន​ល្អ។ ... Read More »

ក្រុមការងារមន្ទីរធនធានទឹក ខេត្តប៉ៃលិន ចាប់ផ្តើមចុះជួសជុលបន្ទាន់ នូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ ដែលទទួលរងនូវការខូចខាតដោយសារជំនន់ទឹកភ្លៀង

ខេត្តប៉ៃលិន៖ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ និងហ្មត់ចត់ របស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានចាប់ផ្តើមចុះជួសជុលបន្ទាន់ នូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ ... Read More »

ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត ខាងក្រោយទ្វារទឹក(ផ្នែកខាងក្រោម) បានស្រកចុះ ០,១៥ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយ បានបញ្ជាក់ថា៖ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក ៖ – កម្ពស់ទឹកខាងមុខទ្វារ ... Read More »

បើករថយន្តទាំងស្រវឹងខ្វះការប្រុងប្រយ័ត្នរេចង្កូតក្រឡាប់ផ្អើលអ្នកភូមិទាំងយប់

ខេត្តស្វាយរៀង៖ រថយន្តហុីយ៉ាន់ដាយមួយគ្រឿងបានរេចង្កូតក្រឡាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិដែលកំពុងដេកលង់លក់ភ័យស្លន់ស្លោចេញមកមើលបន្ទាប់ពីអ្នកបើកបរមានជាតិស្រវឹងប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នតែសំណាងដែរដែលមិនបុកផ្ទះប្រជាពលរដ្ឋ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២០ស្ថិតនៅលើផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ ១៣០-១៣១ក្នុងភូមិស្វាយតឿ សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង ។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសអ្នកបើករថយន្តរងរបួសស្រាលមានឈ្មោះសាក់ ... Read More »

លោក ស សុខា ជូនដំណឹងស្តីពីសន្និសីទសារព័ត៌មាន ការរៀបចំប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” ឆ្នាំ២០២០

ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់នៅលបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ចេញសេចក្តីជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ... Read More »

សមាគមស្បែកជើងកម្ពុជារួមចំណែកឧបត្ថម្ភគាំទ្រជួយដល់កងទ័ពជើងគោកក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០២០ ម្សិលមុិញ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតអោយ លោកឧកញ៉ា ... Read More »

រឿងព្រេងខ្មែរ÷រឿង មនុស្ស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា

កាល​ពី​ព្រេងនាយ៖ មាន​បុរស​ពីរ​នាក់​នៅ​ផ្ទះ​ជិត​គ្នា ។ ថ្ងៃ​មួយ​បុរសទាំងពីរ​នាក់​នោះ​បបួល​គ្នា​ទៅ​ដាក់​អន្ទាក់​សត្វ ។ ដល់​ថ្ងៃ​រសៀល​គង​ភ្នំ ក៏​នាំ​គ្នា​ដើរ​ចេញ​ទៅ ។ លុះ​ដល់​ព្រៃ​ជា​កន្លែង​ដាក់​អន្ទាក់ បុរសទី​មួយ​ថា « ខ្ញុំ​នឹង​ដាក់​នៅ​គល់​ឈើ​នេះ ត្បិត​ឈើ​នេះ​មាន​ផ្លែ យប់​ៗ​សត្វ​ចំណាំ​តែ​មក​ស៊ី​ផ្លែ​ឈើ​នេះ» ។ បុរសទីពីរ ... Read More »

សហភាពអឺរ៉ុប៖ ផ្តល់ជំនួយ ៤៧០.០០០ដុល្លារ ជួយដល់ប្រជាជនកម្ពុជា ដែលរងគ្រោះដោយទឹកជំនន់

ភ្នំពេញ៖ ដើម្បីជួយដល់ប្រជាជនកម្ពុជា ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចាប់តាំងពីដើមខែតុលានេះ សហភាពអឺរ៉ុប បានប្រកាសពីការផ្តល់ជំនួយ ៤០០.០០០ អឺរ៉ូ ស្មើនឹង ៤៧០.០០០ ដុល្លារអាមេរិក និងត្រូវជា ១.៩០០លានរៀល ។ ជំនួយនេះ ... Read More »

ឪពុកម្តាយរវល់លក់ដូរបាត់កូនមួយយប់ព្រឹកឡើងប្រទះឃើញសពក្នុងប្រឡាយ

ភ្នំពេញ៖កុមារាម្នាក់ខណៈដែលឪពុកម្តាយកំពុងជាប់រវល់លក់ដូរ ស្រាប់តែទៅលេងទឹកប្រឡាយបាត់មួយយប់ឪពុកម្តាយខំដើររកដែរតែរកមិនឃើញ លុះមកដល់វេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះស្រាប់តែប្រទះឃើញសពលង់ទឹកស្លាប់នៅក្នុងប្រឡាយ ក្នុងភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពកុមារាខាងលើមានឈ្មោះ សុវណ្ណ ពេជ្របរិបូណ៌ មានអាយុ៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅជាមួយឪពុកម្តាយនៅក្នុងភូមិម័ល ... Read More »

បែកធ្លាយកម្លាំងល្បាតយោធាម្នាក់ ក្នុងចំណោម៤នាក់រើសបានថ្នាំញៀន២ការុងស្មើ៤២កញ្ចប់កន្លងមក ត្រូវសមត្ថកិច្ចស្រាវជ្រាវរកឃើញ២កញ្ចប់បន្ថែម និងឃាត់ខ្លួនបានជនសង្ស័យម្នាក់

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យម្នាក់ក្នុងចំណោមក្រុមល្បាតចំនួន៤នាក់ដែលប្រទះឃើញគ្រឿងញៀនចំនួន២ការុង ស្មើនឹង៤២កញ្ចប់រួចហើយបានប្រគល់ឱ្យទៅកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់កាលពីថ្ងៃទី២៣ ខែតុលា កន្លងទៅថ្មីៗនេះ ពេលនេះសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្តបានធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានម្នាក់រួមជាមួយវត្ថុតាងថ្នាំញៀនចំនួន២កញ្ចប់ធំជាប្រភេទមេតំហ្វេតាមីន ហើយជនសង្ស័យខាងលើនេះសោតគឺជាអតីតមេបញ្ជាការរងស្រុកបុរីអូរស្វាយសែនជ័យ ក្នុងចំណោមក្រុមល្បាតចំនួន៤នាក់ខាងលើ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង៩៖០០នាទីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅចំណុចអាហារដ្ឋានម្លប់ត្នោត ស្ថិតក្នុងភូមិស្ពានថ្ម ... Read More »

រ៉េត សារីតា ក្លាយជាបេក្ខនារីលេចធ្លោមុនពេលចូលរួមប្រកួតផ្តាច់ព្រ័ត្រកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា២០២០

     ភ្នំពេញ៖ ការឈានជើងចូលដល់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា២០២០របស់ពិធីការិនី និងតារាសម្តែង  រ៉េត សារីតា​បានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំង។ នាងទទួលបានការចាប់អារម្មណ៍ជាពិសេសលើសមត្ថភាព និងទេពកោសល្យដែលជាចំណុចកម្រស្របដែលបេក្ខនារីដទៃមិនទាន់មាន។ រ៉េត សារីតា វ័យ២៤ឆ្នាំ មានកម្ពស់កម្ពស់១.៦៨cm មានមុខរបរជាពិធីការិនី និង ... Read More »

ជប៉ុន៖ ចិន និងប្រទេស-កោះចំនួន៨ទៀត អាចធ្វើដំណើរចូលប្រទេសខ្លួនបាន បន្ទាប់ពីសម្រេចបន្ធូរបន្ថយការរឹតត្បិត

        អន្តរជាតិ៖ កាលពីថ្ងៃសុក្រទី៣០ ខែតុលា ឆ្នាំ២០២០ ប្រទេសជប៉ុនបានសម្រេចបន្ធូរបន្ថយការរឹតត្បិតធ្វើដំណើរលើចិន និងប្រទេសព្រមទាំងកោះចំនួន ០៨ផ្សេងទៀត ដោយស្ថិតនៅក្នុងគោលដៅស្តារសេដ្ឋកិច្ចប្រទេសអាស៊ីមួយនេះឡើងវិញបន្តិចម្តងៗ នៅអំឡុងការរាតត្បាត COVID-19 ដែលមិនទាន់មានសញ្ញាធូរស្រាល។ ... Read More »

អាមេរិក​គ្រោងលក់យន្តហោះចម្បាំង F-35 ​មានតម្លៃដល់ទៅ​១០ពាន់លានដុល្លារឲ្យទៅអារ៉ាប់រួម

ក្រសួងការបរទេសអាមេរិកបានប្រកាសថា ​ អាមេរិកមានគម្រោង លក់យន្តហោះចម្បាំងដ៏ទំនើប​ចំនួន​៥០គ្រឿង ប្រភេទ F-35 ឲ្យទៅអារ៉ាប់រួម​។​សកម្មភាពខាងលើ​​កើតឡើងក្រោយពេល​ដែល​អារ៉ាប់រួមនិងអុីស្រាអែលបាន ព្រមព្រៀង​បង្កើតទំនាក់ទំនងការបរទេសល្អប្រសើរឡើងវិញ​។ សារព័ត៌មាន​រ៉យទ័របានផ្សាយថា នៅថ្ងៃទី​៣០ខែតុលា ក្រសួងការការបរទេសអាមេរិក​បានបញ្ជូនសំណើទៅកាន់រដ្ឋសភាដើម្បីអនុញ្ញាតលក់យន្តហោះចម្បាំង៥០គ្រឿងប្រភេទ​ F-35ឱ្យប្រទេសអារ៉ាប់រួម មានតម្លៃ​សរុបជាង​១០ពាន់លានដុល្លារ​។ ប្រធានគណៈកម្មការ​កិច្ចការបរទេសរបស់សភាអាមេរិក លោក ... Read More »

ចិននិយាយថាអាមេរិកមិនគួរក្លាយជា «ឋានសួគ៌សម្រាប់ឧក្រិដ្ឋជន»

ចិនបានស្នើដល់អាមេរិកមិនត្រូវកា្លយជា «ឋានសួគ៌សម្រាប់ឧក្រិដ្ឋជន»​ឡើយ គឺការលាក់បាំង​មន្ត្រីពុករលួយ​ មន្ត្រីប្រព្រឹត្តបទល្មើសផ្សេង ដោយយកហេតុផលការពារសិទ្ធិមនុស្ស​។ សារព័ត៌មាន​រ៉យទ័របានដកស្រង់សម្តីអ្នកនាំពាក្យក្រសួង​ការបរទេសចិន​បានឲ្យដឹងថា​ អាមេរិក​មិនត្រូវធ្វើជា «ឋានសួគ៌សម្រាប់ឧក្រិដ្ឋជន»នោះឡើយ​។ អាមេរិកបានការពារ​ក្រុមអ្នកមាន អ្នកប្រព្រឹត្តល្មើសសេដ្ឋកិច្ចជាដើម។ អ្នកនាំពាក្យក្រសួងការបរទេសចិន​បានលើកឡើងថា អាមេរិកត្រូវតែ បញ្ឈប់រាល់ការចោទប្រកាន់គ្មានហេតុផលមកលើរដ្ឋាភិបាលចិន​​ក្នុងការស្វែងរកចាប់ខ្លួន​អ្នកទោសពុករលួយ​ដែលបានទៅលាក់ខ្លួននៅអាមេរិក​។ ក្រសួងការបរទេសចិនបានលើកឡើងថា « ... Read More »

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាំយ៉ុងនិងឡិចសុីសបណ្តាល ឲ្យរងរបួសមនុស្សចំនួន៧នាក់

     ខេត្តព្រះសីហនុ៖ នៅវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី៣០ ខែតុលាឆ្នាំ២០២០ តាមផ្លូវជាតិលេខ៤នៅចន្លោះគីឡូម៉ែត១៣១-១៣២ ក្នុងឃុំ ចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តសាំយ៉ុងពណ៌សំបកឪឡឹក ពាក់ស្លាកលេខ2AC.2541 មានទិសដៅភ្នំពេញ-ព្រះសីហនុ បើកបរដោយឈ្មោះ ... Read More »

រន្ធត់ណាស់ម៉ូតូមួយគ្រឿងជិះគ្នា៤នាក់បុកស្លាកសញ្ញាចរាចរណ៍បាក់អស់១ដើមស្លាប់ម្នាក់របួស៣នាក់

ខេត្តឧត្តរមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយខ្លួនឯង ដោយជនរងគ្រោះជិះម៉ូតូលឿន ទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍តាមផ្លូវ បាក់ចំនួន១ដើម ព្រមទាំងបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។ ហេតុការណ៍នេះ កើតទ្បើងកាលពីព្រលប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ... Read More »

បុរសម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ខេត្តសៀមរាប៖ បុរសម្នាក់ សម្រេចចិត្តធ្វើអត្តឃាត ចង.ក សម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី៣០ខែតុលា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចដើមរំដួលផ្លូវ ទៅអង្គរវត្តខាងត្បូងចំបក់កំណប់ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាម ។  ប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍ស្លក្រាមបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ... Read More »

តៃកុងរថយន្តម្នាក់ឈប់រថយន្តចុះបត់ជើងតូចត្រូវឡំប្រឺតាបុកពីក្រោយបណ្តាលឲ្យរងរបួសបាក់ជើង

ភ្នំពេញ ៖ តៃកុងរថយន្តម្នាក់ឈប់រថយន្តចុះបត់ជើងតូច ត្រូវឡំប្រឺតាបុកពីក្រោយបណ្តាលឲ្យរងរបួសបាក់ជើង កាលពីវេលាម៉ោង១៦ និង៤៥នាទី ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចឡុងឈិន ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នគរបាលមូលដ្ឋានបានឲ្យដឹងថា ... Read More »

ប៉ុនប៉ងលួចទូរស័ព្ទដៃមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនករណីប៉ុនប៉ងលួចទូរស័ព្ទដៃតែមិនបានសម្រេច។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីវេលាម៉ោង០៣ និង០០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅចំណុចការ៉ាស់ជួសជុលរថយន្ត ផ្លូវសហព័ន្ធរុស្ស៊ី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សមត្ថកិច្ចប៉ុស្តិ៍នគរបាលទឹកថ្លាបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ... Read More »

គ្រោះរញ្ជួយផែនដីកម្រិតធ្ងន់ ៧.០រ៉ិចទ័រ នៅតួកគី ផ្ដាច់ជីវិតមនុស្ស១២នាក់ និងជាង៤០០នាក់រងរបួស

អន្តរជាតិ៖ នៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០ គ្រោះរញ្ជួយផែនដីកម្រិតធ្ងន់រហូតដល់ទៅ ៧.០រ៉ិចទ័រ បានវាយប្រហារទីក្រុងជាប់តំបន់ឆ្នេរនៃភាគខាងលិចប្រទេសតួកគី ដោយបានបណ្តាលឲ្យអគារនានាក្នុងទីក្រុង ញាប់ញ័រនិងបង្កឲ្យមនុស្សម្នាភ័យខ្លាច ហើយរត់ចេញមកឈរតាមដងផ្លូវ ដើម្បីគេចចេញពីគ្រោះថ្នាក់។ ប៉ុន្តែក្នុងហេតុការណ៍នេះ បានធ្វើឲ្យមនុស្ស១២នាក់ស្លាប់ និងជាង៤០០នាក់រងរបួស ... Read More »

បញ្ចូលហ្គាសរថយន្តខុសបច្ចេកទេស ធ្លាយមកក្រៅផ្ទុះឆេះបណ្តាលឱ្យរបួសធ្ងន់ស្រាល៣នាក់

ខេត្តបន្ទាយមានជ័យ ៖ មានករណីឆាបឆេះរថយន្តហាយឡេនឌ័រមួយគ្រឿងនៅចំណុចមណ្ឌល៥ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលមកពីផ្ទុះហ្គាសក្នុងរថយន្ត កាលពីវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។ មុនកើតហេតុគេឃើញរថយន្តម៉ាកហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខ ... Read More »

នគរបាលឃាត់ខ្លួនបុរសម្នាក់ក្រោយពីវាយសម្លាប់ឪពុកបង្កើតស្លាប់

ខេត្តសៀមរាប៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនពាក់ព័ន្ធករណីឃាតកម្មសម្លាប់ឪពុកបង្កើតខ្លួនឯង។ ការឃាត់ខ្លួនកូនអកតញ្ញូនេះធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិកើតហេតុ ចម្ងាយ១០០០ម៉ែត្រ ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមោង ដឹកនាំប្រជាការពារ និងសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក។ សមត្ថកិច្ចបានឲ្យដឹងថា កូនចិត្តតិរច្ឆានឈ្មោះ ធឿន ធីន អាយុ៣៧ឆ្នាំ ... Read More »

ស្មារតីសាមគ្គីភាពក្នុងនាមជាខ្មែរតែមួយ

ភ្នំពេញ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការណែនាំចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាបានការគាំទ្រពីលោកឃួង ... Read More »

ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ដនៅមុខព្រះបរមរាជវាំង នៃថ្ងៃឈប់សម្រាក ព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី១

ភ្នំពេញ៖ ទោះមិនមានការប្រារព្ធពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែក៏ដោយ បងប្អូនប្រជាពលរដ្ឋបានមកដើលេងកម្សាន្ដនៅមុខ ព្រះបរមរាជវាំង ជាច្រើនកោះករ នៅយប់ថ្ងៃទី១។ សម្រាប់យប់នេះឃើញថាមានបង ប្អូនប្រជាពលរដ្ឋប្រមាណ ៤០%-ទៅ៥០% បើប្រៀបធៀប ទៅនឹងព្រះរាជពិធីបុណ្យអុំទូក (ថ្ងៃទី១ ឆ្នាំមុន) ... Read More »

ឯកសារស្នាក់នៅរបស់ព្រះមហាក្សត្រថៃធ្វើឲ្យកក្រើកសភាអាល្លឺម៉ង់

សារព័ត៌មាន Nikkei Asia នៅថ្ងៃទី​៣០ ខែតុលាបានផ្សាយថា​ ក្រុមបាតុករថៃបានស្នើដល់រដ្ឋាភិបាលទីក្រុងប៊ែរឡាំងប្រកាសរបាយការណ៍ស្តីពីការគង់នៅរបស់ព្រះមហាក្សត្រថៃក្នុងទឹកដីអាល្លឺម៉ង់​។ នៅក្នុងលិខិតរបស់ក្រុមបាតុករថៃផ្ញើទៅកាន់រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីថ្ងៃទី​២៦ខែតុលា បានស្នើដល់ រដ្ឋាភិបាលអាល្លឺម៉ង់ជួយផ្តល់ព័ត៌មានពាក់ព័ន្ធនឹងដំណើរនៃការគង់នៅរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ។ ចាប់តាំងពីឡើងគ្រងរាជ្យនៅឆ្នាំ ២០១៦មក ... Read More »