ព័ត៌មានទាន់ហេតុការណ៍៖
'

អាមេរិក ​ថា៖ ភ្នាក់ងារ​ចិន៥​នាក់​ ត្រូវបាន​ចាប់ខ្លួន​ ពាក់ព័ន្ធធ្វើបាបអ្នករិះគន់ និងប្រឆាំង​រដ្ឋាភិបាល​ចិន នៅក្នុង​ទឹកដី​អាមេរិក​

អន្តរជាតិ៖ ភ្នាក់ងារ​ចិន ៥​នាក់​ ក្នុងចំណោម​៨​នាក់​ ​ត្រូវបាន​ចាប់ខ្លួន​កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ខណៈដែលពាក់ព័ន្ធ​ការចោទប្រកាន់ថាបាន​បើក​ប្រតិបត្តិការ​ធ្វើបាប​អ្នក​រិះគន់ និង​អ្នកប្រឆាំង​រដ្ឋាភិបាល​ចិន នៅក្នុង​ទឹកដី​អាមេរិក​។នេះបើតាមការអះអាងពីមន្រ្តីជាន់ខ្ពស់​នៃ​ក្រសួងយុត្តិធម៌​អាមេរិក ។ ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​AFP បានចុះផ្សាយថា លោក​John Demers ... Read More »

សមត្ថកិច្ចចាប់វាយខ្នោះជនសង្ស័យម្នាក់ជំនាញខាងគាស់បន្ទប់ជួលប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ

ភ្នំពេញ៖ ជនសង្ស័យជំនាញខាងគាស់បន្ទប់ជួលនិងផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពគាស់បន្ទប់លួចយកទ្រព្យសម្បត្តិជាបន្តបន្ទាប់ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងបន្ទប់ជួលក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ នរៈ រិទ្ធិសិទ្ធ  ភេទប្រុស​ អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ... Read More »

មន្ត្រីជាន់ខ្ពស់​អាមេរិក៖ មើលស្រាល​ការគំរាមកំហែង​របស់​ចិន ដែល​ប្រកាស​ដាក់ទណ្ឌកម្ម​មកលើ​ក្រុមហ៊ុន​លក់​អាវុធ​របស់ខ្លួន

អន្តរជាតិ៖ បន្ទាប់ពីក្រសួងការបរទេស​អា​មេ​រិ​ក អនុម័ត​គម្រោង​លក់​ប្រព័ន្ធ​ការពារ​ឆ្នេរ​តម្លៃ​២,៤​ពាន់​លាន​ដុល្លារ​ឲ្យ​តៃវ៉ាន់​ ត្រូវបានរដ្ឋាភិបាលចិនប្រកាស​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក​បី ដែល​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​ ។ ជាការឆ្លើយឆ្លងមុនចេះចប់រវាងចិន និងអាមេរិក ជាក់ស្តែងនៅ​ថ្ងៃទី​២៨ ខែតុលាថ្មីៗនេះ មន្ត្រីជាន់ខ្ពស់​អាមេរិក បាន​មើលស្រាល​ការគំរាមកំហែង​របស់​ចិនដែល​បានប្រកាស​ដាក់ទណ្ឌកម្ម​មកលើ​ក្រុមហ៊ុន​លក់​អាវុធ​របស់ខ្លួន ដោយ​ផ្អែកលើ​ហេតុផល​ថា​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព និង​សន្តិភាព​ក្នុង​តំបន់​។ បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន ... Read More »

លិចទូកនៅដែនសមុទ្រសេណេហ្គាល់ស្លាប់​១៤០នាក់​

     អន្តរជាតិ៖ កាលពីថ្ងៃទី​២៩ខែតុលា អង្គការ​ជនភៀសខ្លួនអន្តរជាតិ (IOM) បានប្រកាសថា យ៉ាងហោចណាស់ក៏មានមនុស្ស​១៤០នាក់ដែរបានស្លាប់ដោយសារលង់ទឹក ក្រោយពីទូកដឹកអ្នកដំណើរប្រមាណ​២០០នាក់បានលិចកាលពីសប្តាហ៍កន្លងមកនៅដែនសមុទ្រសេណេហ្គាល់(Senegal)។ តាមសេចក្តីប្រកាសរបស់ (IOM) បានបញ្ជាក់ថា​ នេះជាករណីលិចទូកសម្លាប់មនុស្សច្រើនបំផុត មិនធ្លាប់មានជាច្រើនឆ្នាំកន្លងមក​។ កាលពីពេលថ្មីៗនេះ ក៏មានករណីលិចទូកបណ្តាលឲ្យមានអ្នកស្លាប់​១០​នាក់និង​ជាង​៦០នាក់រងរបួស​ដែរ ... Read More »

Alexander Zverev បដិសេធការចោទប្រកាន់ពីអំពើហិង្សាក្នុងគ្រួសារដោយអតីតសង្សារ

កីឡាករវាយតឺន្នីសដែលចូលរួមប្រកួតផ្តាច់ព្រ័ត្រកម្មវិធី US Open គឺកីឡាករ Alexander Zverev បានបដិសេធការចោទប្រកាន់របស់អតីតមិត្តស្រីរបស់គាត់ថា គាត់បានប្រើអំពើហិង្សាទៅលើនាង។ នាង Olya Sharypova បានអះអាងថា កីឡាករ Zverev បានព្យាយាមច្របាច់កនាង ... Read More »

Leicester City និង Arsenal ឡើងឈរលេខ១ក្នុងពូល ខណៈ Tottenham បរាជ័យក្រៅទឹកដី

ក្រុមខ្លាំង២មកពីអង់គ្លេសគឺក្រុមចចកកំណាច Leicester City និងក្រុមកាំភ្លើងធំ Arsenal បានបន្តទទួលបានជ័យជម្នះរបស់ខ្លួនទៅលើក្រុមម្ចាស់ផ្ទះ និងក្រុមភ្ញៀវក្នុងការប្រកួតក្របខ័ណ្ឌ Europa League សប្តាហ៍ទី២ វគ្គជម្រុះតាមពូលកាលពីយប់មិញ។ ក្រុមចចកកំណាច Leicester ទទួលបាន៣ពិន្ទុទៅលើក្រុមម្ចាស់ផ្ទះមកពីក្រិក AEK ... Read More »

សមត្តកិច្ចឃាត់ខ្លួនបុរសម្នាក់យកកាំបិតបុ័ងតោគំរាមប្លន់កន្លែងវេរលុយវីង

ខេត្តព្រះសីហនុ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ ឃាត់ខ្លួនក្រោយធ្វើសកម្មភាពយកកាំបិតបុ័ងតោចូលទៅគំរាមប្លន់កន្លែងវីងវេរលុយនៅភូមិស្ទឹង ច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជិត៧យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។  ជនសង្ស័យឈ្មោះ ខន ម៉ៅ ភេទប្រុស ... Read More »

អភិបាលខេត្តពោធិ៍សាត់ នាំយកពូជស្រូវសែនក្រអូប ចំនួន២៩តោន របស់សម្តេចតេជោ ចែកជូនប្រជាពលរដ្ឋ ដើម្បីដាំដុះបន្ត ក្រោយជំនន់ទឹកភ្លៀងបានធូរស្បើយ

ខេត្តពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកពូជស្រូវសែនក្រអូប ចំនួន២៩តោន ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន ... Read More »

អាជ្ញាធរជូនដំណឹងថា ផ្លូវជាតិលេខ៤១កែងនឹងផ្លូវជាតិលេខ៤មិនអាចធ្វើដំណើរបានទេ

ខេត្តកំពង់ស្ពឺ៖ ដោយសារជំនន់ទឹកភ្លៀង បានបង្កឱ្យមានការខូចខាតផ្លូវជាតិលេខ៤១កែងនឹងផ្លូវជាតិលេខ៤ យ៉ាងធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការជួសជុលជាបន្ទាន់ ។ នេះបើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបញ្ជាក់ប្រាប់ឱ្យដឹង។ លោកអភិបាលបន្តថា អាស្រ័យហេតុនេះសូមសាធារណជនដែលមានបំណងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤១ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ឬក៏ទៅកាន់ខេត្តព្រះសីហនុ សូមមេត្តារកផ្លូវវាងជាបណ្ដោះអាសន្ន ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ អបអរសាទរ និងសប្បាយរីករាយក្នុងថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១ !

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើផេកផ្លូវការ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ថា៖ ថ្ងៃនេះជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ... Read More »

៤ឆ្នាំចាប់តាំងពីការចុះហត្ថលេខាតួនាទីរបស់ Pogba នៅ Man Utdនៅតែមិនទាន់ច្បាស់

រយៈពេល៤ឆ្នាំចាប់តាំងពីក្លាយជាកីឡាករថ្លៃជាងគេបំផុតនៅលើពិភពលោក កីឡាករ Paul Pogba នៅតែមិនច្បាស់លាស់ក្នុងកិច្ចសន្យារបស់គាត់នៅ Manchester United ដោយមានមនុស្សជាច្រើននៅតែចោទជាសំណួរថា តើគាត់សមនឹងទទួលបានកន្លែងមួយក្នុងជម្រើស១១នាក់ដែរឬទេ? ដោយចំណាយពេល៣ឆ្នាំក្នុងនាមជាកីឡាករវ័យក្មេងម្នាក់នៅក្រុមបិសាចក្រហមមុនពេលចាកចេញទៅក្លិបសេះបង្កង់ Juventus ក្នុងឆ្នាំ២០១២ កីឡាករ Pogba បានវិលត្រឡប់ទៅទឹកដី ... Read More »

មិនមែនហង្សមាស​ក៏មិនមែន Galaxy មាស សុខសោភា នឹងលេចមុខក្នុងផលិតកម្មរាម របស់តារាហ្វេសប៊ុកល្បីឈ្មោះម្នាក់

     ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីមានការទម្លាយថា តារាចម្រៀងមាស សុខសោភា នឹងលេចមុខក្នុងផលិតកម្មថ្មីគឺផលិតកម្មរាម របស់អ្នកលក់អនឡាញ និងជាតារាហ្វេសប៊ុកអ្នកនាងស្រីអូន។ ការបង្ហើបនេះផងដែរក្រោយពីពេលកន្លងទៅនេះគេបានឃើញវត្តមានតារាចម្រៀងរូបនេះលេចមុខថតរូបរួមគ្នាជាមួយអ្នកនាងស្រីអូនគ្រាដែលមាស សុខសោភា បានចុះជួបជាមួយក្មេងប្រុសវះកាត់លលាក្បាលម្នាក់កាលពីប៉ុន្មានសប្តាហ៍មុននេះ ហើយជាង៥ខែហើយដែលទស្សនិកជនជាច្រើនទន្ទឹងរងចាំដំណឹងនៃការបង្ហាញមុខជាផ្លូវការក្នុងផលិតកម្មថ្មីរបស់តារាចម្រៀង មាស សុខសោភា ... Read More »

លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ

ភ្នំពេញ៖ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មាន របស់ក្រសួងការបរទេស ឲ្យដឹងនៅថ្ងៃនេះ ។  តបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេស និង សហប្រតិបត្តិការអន្តរជាតិ លោក ភីធើ ... Read More »

បារាំង អាល្លឺម៉ង់​បិទប្រទេសជាថ្មីដោយការឆ្លងរាលដាលកូវីដ​-១៩​ជាលើកទីពីរ

ប្រធានាធិបតីបារាំង លោកEmmanuel Macron និងអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ​បានចេញបញ្ជាឲ្យបិទប្រទេស​ទាំងមូល​ក្នុងថ្ងៃទី ២៩ខែតុលា ​ក្នុងពេលការឆ្លងរាលដាលកូវីដ​-១៩​កាន់តែខ្លាំងនៅទូទាំងតំបន់អឺរ៉ុបទាំងមូល​។ ការឆ្លងរាលដាលកូវីដ​-១៩ កើតឡើងជាថ្មីចំពេលរដូវរងា​ចូលមកដល់ ។ ប្រធានាធិបតីបារាំងបញ្ជាក់ថា «វីរុសបានឆ្លងរាលដាលក្នុងល្បឿនលឿនបំផុត​ក្នុងតំបន់​ ដូច្នេះយើង ... Read More »

កម្លាំងចំរុះបង្រ្កាបបទល្មើសធនធានធម្មជាតិ ឃាត់រថយន្ត១គ្រឿង និងតៃកុង

ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចចំរុះស្រុកវាលវែង សហការបង្រ្កាបបទល្មើសធនធានធម្មជាតិ(ព្រៃឈើ)ដោយឃាត់រថយន្ត១គ្រឿងរួមទាំងតៃកុង និងវត្ថុតាង ដើម្បីនាំយកទៅបន្តនីតិវិធី ។  ករណីបង្រ្កាបបទល្មើសធនធានធម្មជាតិ(ព្រៃឈើ)ខាងលើ ធ្វើឡើងនាថ្ងៃពុធ ១២កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ... Read More »

លោក​បៃឌិន បានទៅបោះឆ្នោតមុនពេលកំណត់នៅរដ្ឋ Delaware

បេក្ខភាពប្រធានាធិបតីអាមេរិក លោកបៃឌិន បានទៅបោះឆ្នោតមុនពេលកំណត់នៅទីតាំងបោះឆ្នោត Delaware State ក្នុងទីក្រុង​Wilmington រដ្ឋ​Wilmington ដែលជាកន្លែងលោករស់នៅ។ លោកបៃឌិន បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ និង ភរិយា​លោកស្រី​ Jill Biden បាន ... Read More »

បារាំង៖ វាយប្រហារភេរវកម្មដោយកាំបិតនៅទីក្រុងនីលស្លាប់​៣នាក់

ប៉ូលិសបារាំង​បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស​៣នាក់ដែរបានស្លាប់ និងរងរបួសជាច្រើននាក់​ក្នុងការវាយប្រហារភេរវកម្ម ដោយប្រើកាំបិតនៅទីក្រុងនីលនាថ្ងៃទី​២៩ខែតុលា​ឆ្នាំ​២០២០។ សារព័ត៌មាន ​NBC news បានដកស្រង់ប្រភពព័ត៌មានពីកម្លាំងប៉ូលិសបារាំង​ដែលបានបញ្ជាក់ថា មានមនុស្ស​៣នាក់​ស្លាប់និងរងរបួសមួយចំនួន​ដោយការវាយប្រហារ ។ កម្លាំងប៉ូលិសចាប់បានជនដៃដល់វាយប្រហារខាងលើ ។ នៅលើបណ្តាញសង្គម​ Twitter អភិបាលក្រុងនីល​លោក ... Read More »

រដ្ឋបាលខណ្ឌ​ពោធិ៍​សែន​ជ័យនឹង​ដាក់​លិខិត​ឲ្យ​រុះរើសំណង់បន្ថែមក្នុងបុរីពិភពថ្មីត្រពាំងថ្លឹងដោយ​ទុក​រយៈពេល​១០​ថ្ងៃ

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានចុះ​វាស់វែង​លើ​កំណាត់​ផ្លូវនៅ​ក្នុង​បុរី​ពិភព​ថ្មី​និង​បុរី​ពិភព​ថ្មី​២ ក្នុងភូមិ​ត្រពាំង​ថ្លឹ​ង​៤ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០​នេះ​ និង​ដាក់​លិខិត​ឲ្យ​រុះរើសំណង់បន្ថែមដោយ​ទុក​រយៈពេល​១០​ថ្ងៃ ។ អាជ្ញាធរបានឲ្យដឹងថា​ ដោយសង្កេត​ឃើញ​ថា ម្ចាស់​បុរី និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បុរីបាន​ធ្វើការ​សាងសង់​សំណង់​បន្ថែមនៅ​លើ​សំណង់​ចាស់ដែល​មាន​ស្រាប់​ខុស​ពី​ច្បាប់​អនុញ្ញាត​ឲ្យ​សាងសង់ ... Read More »

ផ្នូរកប់សពលួចលាក់មួយកន្លែង ក្នុងរដ្ឋ Guanajuato អាជ្ញាធរម៉ិចស៊ីកូ រកឃើញសព៥៩នាក់

អន្តរជាតិ៖ សាកសពមនុស្សចំនួន ៥៩នាក់ ត្រូវបានអាជ្ញាធរម៉ិកស៊ីកូរកឃើញនៅក្នុងផ្នូរលួចលាក់មួយកន្លែង ស្ថិតនៅឯតំបន់ភាគកណ្តាលនៃប្រទេសម៉ិកស៊ីកូ ខណៈសពទាំងនេះដែលបានទទួលរងនូវអំពើហិង្សាកម្រិតខ្ពស់បំផុតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមការអះអាងពីអាជ្ញាធរម៉ិកស៊ីកូ បានប្រកាសកាលពីថ្ងៃពុធទី២៨ តុលាម្សិលមិញនេះ។ បើតាមសារព័ត៌មាន CNA បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលាឆ្នាំ២០២០នេះ លោកស្រី Karla ... Read More »

លោករដ្ឋមន្ត្រីក្រសួងធនធានទឹក បន្តដំណើរបេកសកម្មដឹកនាំក្រុមមន្រ្តីបច្ចេកទេស ចុះ​ពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្ត ស្ទឹងជីក្រែង

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃដដែល ថ្ងៃព្រហស្បតិ៍ ១៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក ... Read More »

តើអ្នកណាដឹងខ្លះថា៖ លោក ដូណាល់ ត្រាំ មុននិងគាត់ឡើងធ្វើជាប្រធានាធិបតីអាមេរិក ​​ស្រី​ស្អាតណាខ្លះជាគូរស្នេហ៍របស់គាត់

អន្តរជាតិ៖ តើអ្នកដឹងទេថា លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតី​អាមេរិក​ ទី​៤៥ គឺជាបុរសសម្បូរស្នេហ៍ ព្រោះលោកមិន​ដែល​ខ្វះ​មនុស្ស​ស្រី​នៅ​ក្បែរ​ខ្លួន​ឡើយ។ ប៉ុន្តែស្រីស្អាតណា​ខ្លះ ដែល​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​លោកត្រាំ? ហើយ​នរណា​ខ្លះ​ធ្លាប់​បាន​រៀបការ​ជាមួយ​ប្រធានាធិបតី​រូប​នេះ? តោះចង់ដឹងអត់ បើចង់ដឹងច្បាស់សូមអានអត្ថបទនេះមានដូចខាងក្រោម៖ សូមជម្រាបថា ... Read More »

អាកាសយានិកតៃវ៉ាន់ម្នាក់ បើកយន្តហោះចម្បាំង ធ្លាក់ចូលក្នុងសមុទ្រស្លាប់

អន្តរជាតិ៖ អាកាសយានិកតៃវ៉ាន់ម្នាក់ បានបាត់បង់ជីវិត អំឡុងការហ្វឹកហ្វឺនជំនាញហោះហើរ ស្រាប់តែយន្តហោះចម្បាំងដែលខ្លួនបានបញ្ជានោះ ធ្លាក់ចូលទៅក្នុងសមុទ្រភាគខាងកើតកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ទី២៩ ខែតុលាឆ្នាំ២០២០នេះ ។ បើតាមទីភ្នាក់ងារសារព័ត៌មាន CNA បានចុះផ្សាយនារសៀលថ្ងៃព្រហស្បតិ៍ទី២៩ តុលានេះថា អាកាសយានិកដែលស្លាប់នេះមានឈ្មោះថាជូ ក្វាង(Chu ... Read More »

លោក ឃួង ស្រេងបន្តចែកអំណោយសប្បុរសធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់៥៩៣គ្រួសារមកពី៥សង្កាត់នៅខណ្ឌមានជ័យ

ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៥៩៣គ្រួសារ រស់នៅក្នុង៥សង្កាត់ ក្នុងខណ្ឌមានជ័យបានមកទទួលអំណោយសប្បុរសធម៌របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងភរិយា ... Read More »

អគ្គលេខាធិការនៃអាជ្ញាធរជាតិអាវុធគីមី និងក្រុមការងារចុះពិនិត្យមើលកាកសំណល់គ្រាប់បែកគីមី៣ឃុំក្នុងស្រុករមាសហែក

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ លោក ផន ណារ៉ា អគ្គលេខាធិការនៃអាជ្ញាធរជាតិអាវុធគីមី និងក្រុមការងារបានអញ្ជើញចុះពិនិត្យមើលកាកសំណល់គ្រាប់បែកគីមីនៅក្នុង៣ឃុំនិងសម្រេចសំណើជាមួយបងប្អូនប្រជាពលរដ្ឋ ស្ថិត នៅចំណុចភូមិតាសេក ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ការចុះពិនិត្យមើលនេះក៏មានការចូលរួមពីលោកហូ ... Read More »

អ្នកតំណាងរាស្រ្តថៃម្នាក់ អារដៃសម្រក់ឈាមក្នុងពេលប្រជុំសភា ដោយសារតែមិនចង់ឲ្យបង្ក្រាបបាតុកម្ម

អន្តរជាតិ៖ ​ក្នុងអំឡុង​កិច្ចប្រជុំសភាថៃ​ពិសេស​មួយ កាលពីថ្ងៃទី២៧ ខែតុលាឆ្នាំ​២០២០ថ្មីៗនេះ អំពី​បាតុកម្ម​ដែលកំពុង​ផ្ទុះឡើង​ក្នុងប្រទេសរបស់ខ្លួនស្រាប់តែអ្នកតំណាងរាស្រ្តថៃម្នាក់ គឺលោក Wisarn Techateerawat វ័យ៦៤ឆ្នាំ មកពីគណបក្សភឿថៃ បាន​អារដៃសម្រក់ឈាម​ក្នុងអំឡុង​កិច្ចប្រជុំបង្កការភ្ញាក់ផ្អើល ។ អ្នកតំណាងរាស្រ្តថៃរូបនេះ បាន​និយាយថា លោកមិន​ចង់ឱ្យ​រដ្ឋាភិបាលប្រើប្រាស់​កម្លាំង​ទៅបង្ក្រាបក្រុមបាតុករក្មេងៗ ... Read More »

ចំណេះដឹងទូទៅ៖ ​សត្វសុនខ(ឆ្កែ) ពេលខ្លះបង្ហាញភាព​ស្មោះ​ត្រង់ទៅលើខ្លួនមនុស្ស ប៉ុន្តែចុងក្រោយមនុស្សខ្លះមិនដឹងថាវាជាសត្វដែលចេះការពារម្ចាស់

ភ្នំពេញ៖ តាមពិតទៅធម្មជាតិ​របស់​មនុស្ស​យើងម្នាក់ៗ នៅក្នុង​ចិត្ត​​មានបង្កប់​​នូវភាព ​ច្រណែនឈ្នានីស ចង់ឈ្នះ​ចង់​ចាញ់ គុំគួន ហើយ​ប្រសិន​បើ ​មិន​ចេះគ្រប់​គ្រង ផ្លូវ​ចិត្ត​ និង​អារម្មណ៍ ​របស់​មិន​ល្អ​ទាំងនោះ​​ទេ ​​វាក៏នឹងបក​​មក ​គ្រប់​គ្រង​លើខ្លួន​យើង​វិញ​។ ទាំងនេះ​ហើយ​ដែលគេ​ហៅ​ថា ​បិសាច​ចិត្តហើយ​នៅពេល​ដែល​វា ... Read More »

ព្យុះលេខ​៩​មិនទាន់បានឆ្លងផុតផង ព្យុះថ្មីមួយទៀតសំដៅមកវៀតណាម

តាមការព្យាករ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា​ ព្យុះថ្មីនឹងចូលមកកាន់ដែនសមុទ្រចិនខាងត្បូង ហើយព្យុះនោះនឹងប៉ះពាល់ដល់តំបន់ភាគកណ្តាលនៃប្រទេសវៀតណាម ដែលជាតំបន់ទើបតែរងការវាយប្រហារដោយព្យុះលេខ​៩មានឈ្មោះថា Molave ។ នៅព្រឹកថ្ងៃទី២៩ ខែតុលា ​នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការមជ្ឈិមបក្សស្តីពីការទប់ស្កាត់គ្រោះធម្មជាតិក្នុងពេលតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម​រងផលប៉ះពាល់ខ្លាំងដោយសម្ពាធទាប ភ្លៀងធ្លាក់ខ្លាំង​ក្លាយជាទឹកជំនន់ បាក់ដី សម្លាប់មនុស្សជាច្រើន​។ នៅពេលនេះ​មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុជប៉ុន ... Read More »

បុរសម្នាក់ទៅរករឿងគេដល់ផ្ទះត្រូវគេកាប់៣កាំបិតរងរបួសធ្ងន់ផ្អើលអ្នកភូមិទាំងយប់

ខេត្តស្វាយរៀង៖ បុរសម្នាក់ទំនងមានអាការមិនប្រក្រតី(សរសៃប្រសាទ)បានដើរទៅរករឿងដល់ផ្ទះអ្នកជិតខាងស្ថិតនៅក្បែរគ្នា រួចត្រូវគេប្រើហិង្សាកាប់ចំនួន៣កាំបិតបណ្ដាលឱ្យរងរបួសធ្ងន់ហូរឈាមជោកខ្លួនបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារដឹកយកទោសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈជនសង្ស័យជាអ្នកបង្កហេតុបានរត់គេចខ្លួនបាត់ភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៨ខែតុលាឆ្នាំ២០២០ស្ថិតនៅក្នុងភូមិខ្នងជ្រូកខាងកើត ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះនាង សុខជា អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិឃុំកើតហេតុខាងលើត្រូវគេកាប់ចំដៃខាងឆ្វេងពីរកាំបិតនិងដៃស្តាំមួយកាំបិតត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។ ចំណែកបុរសជាជនសង្ស័យមានឈ្មោះ ... Read More »

អតីតឧកញ៉ា ហូ ចំរើន ត្រូវបានដោះលែង ចេញពីពន្ធនាគារ កាលពីម្សិលមុិញស្ងាត់ៗ

ភ្នំពេញ៖ អតីតឧកញ៉ា ហូ ចំរើន ដែលមានរឿងអាស្រូវ និងបណ្តឹងជាច្រើន ករណី ពាក់ព័ន្ធបទល្មើស ឆបោកប្រាក់ ក្រុមហ៊ុនចិន រាប់លានដុល្លារ ត្រូវបានដោះលែង អោយមានសេរីភាព ឡើងវិញហើយ នាល្ងាចថ្ងៃទី ... Read More »

សមត្ថកិច្ចចម្រុះស្រុកកែវសីមាបង្រ្កាបរថយន្តដឹកឈើខុសច្បាប់បាន១គ្រឿង

ខេត្តមណ្ឌលគិរី៖ រថយន្តសាំយ៉ុងមួយគ្រឿងលួចដឹកឈើខុសច្បាប់ប្រភេទឈើលេខ១ពេញព្រៀបត្រូវបានកម្លាំងចម្រុះលេខាធិការដ្ឋាននៃគណ: បញ្ជាការឯកភាពស្រុកកែវសីមាចុះឆ្មក់បង្ក្រាបបានភ្លាមៗ។ ការចុះបង្ក្រាបរថយន្តដឹកឈើខុសច្បាប់នេះកម្លាំងចម្រុះបានធ្វើឡើងនៅវេលាទៀបភ្លឺម៉ោង៤ៈ៣០នាទីថ្ងៃទី២៩ខែតុលាឆ្នាំ២០២០ស្ថិតនៅត្រង់ចំណុចខ្លោងទ្វារចូលទីបញ្ជាការផ្នែកសឹករងស្រុកកែវសីមា ក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ការបង្ក្រាបរថយន្តមួយនោះដឹកនាំដោយលោក ហឿន សុខណា ប្រធាន លេខាធិការដ្ឋាន សហការជាមួយកម្លាំង ... Read More »