ព័ត៌មានទាន់ហេតុការណ៍៖
'

បើញុំាពុទ្រា ត្របែក ម្តេញ អង្កាំ លេបទាំងគ្រាប់ ងាយរងគ្រោះដោយជម្ងឺ ធ្វើអោយស្ទះហើយបង្កើតជាតំបៅហើមរលួយក្នុងពោះវៀនតូច

ភ្នំពេញ៖ អាចជារឿងពិត ពេលឃើញ Pageមួយឈ្មោះ( Imagerie-រូបភាពវេជ្ជសាស្ត្រ ចែករំលែកចំណេះដឹងរូបភាពវេជ្ជសាស្ត្រ ?) បានសរសេរពី ការញាំពុទ្រា ត្របែក ម្តេញ អង្កាំ លេបទាំងគ្រាប់ ងាយរងគ្រោះដោយជម្ងឺ ធ្វើអោយស្ទះហើយបង្កើតជាតំបៅហើមរលួយក្នុងពោះវៀនតូច។ ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ បន្តបេសកកម្មដឹកនាំក្រុមការងារជំនាញ ធ្វើការវាយតម្លៃការខូចខាត និងវឌ្ឍនភាពនៃការជួសជុលបន្ទាន់នូវប្រព័ន្ធធារាសាស្រ្តដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ខេត្តកំពង់ធំ ៖ នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែកត្តិកឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ក្នុងដំណើរបេសកកម្មដើម្បីធ្វើការវាយតម្លៃការខូចខាត និងវឌ្ឍនភាពនៃការជួសជុលបន្ទាន់នូវប្រព័ន្ធធារាសាស្រ្តដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក លោក លឹម ... Read More »

ទីភ្នាក់ងារ​អវ​កាស NASA អាមេរិក អះអាងថា៖ ​រកឃើញម៉ូលេគុល​ទឹក​នៅ​ផ្ទៃ​​របស់​ព្រះ​ចន្ទ

អន្តរជាតិ៖ បើយោងតាមការអះអាងរបស់ទីភ្នាក់ងារ​អវ​កាស NASA អាមេរិក បានធ្វើការស្រាវជ្រាវ​ចំនួន​២លើក ក៏បានបញ្ជាក់​យ៉ាងច្បាស់​ពី​វត្ត​មានទឹក និង​ម៉ូលេគុល​ទឹក​នៅ​ផ្ទៃ​ដែល​រង​ពន្លឺព្រះអាទិត្យ​របស់​ព្រះ​ចន្ទ ។ចំពោះការរកឃើញ​ទឹក​នៅ​ព្រះ​ចន្ទ នាំ​ឲ្យ​ទីភ្នាក់ងារ​អវកាស​ឯទៀត​ មានសង្ឃឹម​ក្នុងការ​បង្កើត​មូលដ្ឋាន​អចិន្ត្រៃយ៍​មួយ​នៅ​ទីនោះ និង​ដើម្បី​បន្ត​ការធ្វើដំណើរ​នៅក្នុង​លំហ និង​ទៅកាន់​ភព​អង្គារ​។​ ​ជាក់ស្តែងការស្រាវជ្រាវ​ទាំង​២​នេះ ត្រូវបាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ត្តី Nature​ ... Read More »

រោងចក្រប្រេងវេណេហ្ស៊ុយអេឡា រងការវាយប្រហារភេរវកម្ម

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក​ Nicolas Maduro បានប្រកាសថា រោងចក្រប្រេងធំបំផុតក្នុងប្រទេសនេះរងការវាយប្រហារភេរវកម្ម ហើយក្រុមវាយប្រហារនោះមានទំនាក់ទំនងជាមួយមេបក្សប្រឆាំង ​Juan Guaido។ រោងចក្រប្រេងAmuay​ស្ថិតនៅក្នុងតំបន់ភាគខាងជើងប្រទេសវេណេហ្ស៊ុយអេឡា បានរងការវាយប្រហារដោយអាវុធធុនធ្ងន់​​កាលពីថ្ងៃទី​២៨ខែតុលា​។ ការវាយប្រហារនោះបាន​កម្ទេច​បង្គោលដែក​ធំនៅក្នុងរោងចក្រ​។ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា​មិនបានបញ្ជាក់ថា រោងចក្រខាងលើផលិតប្រេងបានចំនួនប៉ុន្មាននោះឡើយ ហើយអាវុធប្រភេទណាដែលប្រើប្រាស់ក្នុងការវាយប្រហារនោះ។ ... Read More »

ទូតជប៉ុន ជានិច្ចកាលចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជួយដល់ប្រជាពលរដ្ឋខ្មែរ

ខេត្តបន្ទាយមានជ័យ៖ ស្ថានទូតជប៉ុន និង ការិយាល័យ JICA បាន​ផ្តល់សម្ភារៈ​សង្គ្រោះបន្ទាន់ ដល់ប្រជាជនរងគ្រោះដោយទឹកជំនន់ ក្នុង ខេត្តបន្ទាយមានជ័យ។  ជាក់ស្តែងនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០ ស្ថានទូតជប៉ុន និង ... Read More »

ទីបំផុត! រកឃើញអ្នកកើតកូវីដ-១៩ នៅប្រជុំកោះម៉ាហ្សាល ពីរករណីដំបូង

អន្តរជាតិ៖ បើយោងតាមក្រសួងសុខាភិបាលប្រជុំកោះម៉ាហ្សាល(Marshall Islands) ដែលស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក ចន្លោះហាវ៉ៃ និងហ្វីលីពីន បានអះអាងកាលពីថ្ងៃទី២៨ ខែតុលាម្សិលមិញនេះថា ពេលនេះក្នុងដែនដីរបស់ខ្លួនបានរកឃើញអ្នកឆ្លងកូវីដ–១៩ ចំនួនពីរករណីដំបូង ។ ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា អ្នកជំងឺទាំងពីររូបនេះមានស្ត្រីអាយុ៣៥ឆ្នាំ និងបុរសអាយុ៤៦ឆ្នាំ ... Read More »

លោកស្នងការ ស ថេត៖ ក្តីបារម្ភ និងការយកចិត្តទុកដាក់ តែងតែមានចំពោះមន្ត្រីជានិច្ច

ភ្នំពេញ៖ ទោះជាថ្ងៃឈប់សម្រាក​ និងថ្ងៃចុងសប្តាហ៍ជាពេលវេលាសម្រាប់លោកស្នងការចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទ នេះជាមេដឹកនាំគិតគូដល់កូនចៅ។ សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញសួរសុខទុក្ខមន្ត្រីដែលមានជំងឺចំនួ៦នាក់ ជាមន្ត្រីចំណុះស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញក្នុងនោះរួមមាន៖ ... Read More »

ខណៈ​ការបោះឆ្នោត​ជិត​មកដល់​ មី​យ៉ាន់​ម៉ា​ពន្យារពេល​ទទួល​ភ្ញៀវទេសចរ​បរទេស

អន្តរជាតិ៖ ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 នៅមុន​ការបោះឆ្នោត​បាន​ចូលមក​ដល់ខាងមុខនេះ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ បានសម្រេច​ពន្យារ​ការ​រឹតបន្តឹង​រាល់​ជើងហោះហើរ​ពាណិជ្ជកម្ម​អន្តរជាតិ និងការចេញ​ទិដ្ឋាការ​គ្រប់​ប្រភេទ​សម្រាប់​ទេសចរណ៍​រហូត​ដល់​ចុង​វិច្ឆិកា​។​ ​បើតាម​សារព័ត៌មាន​ថៃ Bangkok Post  ការពន្យារពេល​ទទួល​ជនបរទេស​ដែលជា​វិធានការ​ក្នុងការ​ទប់ស្កាត់​តាមពិតទៅ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី៣១ខែតុលា​នេះ ហើយ​វា​ត្រូវបាន​រៀបចំ​ដោយ​គណៈកម្មាធិការ​មួយ​ដឹកនាំ​ដោយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។​ ជាក់ស្តែងក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់ក្រសួង​ដឹកជញ្ជូន​និង​គមនាគមន៍​មី​យ៉ាន់​ម៉ា​ ... Read More »

រឿងព្រេងខ្មែរ÷រឿង បុរសដណ្ដឹងប្រពន្ធ

កាលពីព្រេងនាយ មាន​បុរស​ម្នាក់​ចង់​បាន​ប្រពន្ធ ទៅ​ដណ្ដឹង​កូន​គេ​ម្នាក់ ។ ម្ដាយ​ឪពុក​គេ​ថា​ «បើ​ចង់​បាន​កូន​យើង​ជា​ប្រពន្ធ លុះ​តែ​ឲ្យ​យើង​ចង់​ត្រាំ​ទឹក​បាន​បី​យប់​ ទើប​យើង​ឲ្យ​កូន​បាន» ។ បុរស​នោះ ក៏​ព្រម​ឲ្យ​គេ​ចង​ត្រាំ​ទឹក ដល់​ត្រាំ​ទឹក​បាន​ពីរ​យប់​បុរស​នោះ​ឃើញ​ភ្លើង​ឆេះ​លើ​កំពូល​ភ្នំ ក៏​លើក​ដៃ​ឡើង​អាំង​លេង ។ គេ​មើល​មក​ឃើញ​គេ​ថា​បុរស​នោះ​អាំង​ភ្លើង ... Read More »

សត្វស្វាស្រូវ១ក្បាល និងពស់ថ្លាន់១ក្បាលមន្រ្តីអភិរក្សសត្វព្រៃលែងឱ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ

ខេត្តមណ្ឌលគិរី៖ ក្រុមការងារអនុវត្តច្បាប់ចល័ត នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងមន្រ្តីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋ និងបុគ្គលិករបស់អង្គការ WWF បានលែងសត្វស្វាចំនួន១ក្បាល និងសត្វពស់ថ្លាន់ចំនួន១ក្បាលឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ។  ការលែងសត្វស្វានិងពស់ថ្លាន់នោះក្រុមការងារបានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា។  សត្វស្វា១ក្បាលនោះត្រូវបានប្រជាពលរដ្ឋរស់នៅឃុំពូជ្រៃចិញ្ចឹមហើយយល់ព្រមប្រគល់មកឱ្យក្រុមការងារអភិរក្សសត្វព្រៃ ក្រោយពីក្រុមការងារបានអប់រំ ... Read More »

អ្នកណាខ្លះដែលចូលចិត្តលេបថ្នាំដោយ​គ្មាន​វេជ្ជ​បញ្ជាត្រឹមត្រូវ៖ នារីជនជាតិថៃម្នាក់ ឈឺធ្មេញទិញ​ថ្នាំ​ពី​ឱសថស្ថាន​មួយកន្លែង រហូតប្រតិកម្ម​ថ្នាំ​ខ្លោច​ស្បែក​ពេញ​ខ្លួន

អន្តរជាតិ៖ បើយោងតាម​ការផ្សាយ​រប​ស់​បណ្តាសារ​ព័ត៌មាន​ថៃ នារី​ជនជាតិថៃ ​វ័យ​២៥​ឆ្នាំម្នាក់​ឈ្មោះ Yothika Kaewkham កាលពី​ខែមិថុនាកន្លងទៅនាងបាន​ទិញ​ថ្នាំ​ពី​ឱសថស្ថាន​មួយកន្លែង ដោយ​គ្មាន​វេជ្ជ​បញ្ញា និង​លើស​បរិមាណ ទៅ​លេប​ដើម្បី​បំបាត់​ការឈឺ​ធ្មេញ​។​ ប៉ុន្តែលិទ្ធផលចុងក្រោយដោយសារតែ​ប្រតិកម្ម​ថ្នាំ​ដែល​ទិញ​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ ធ្វើឲ្យនាងខ្លោច​ស្បែក​ពេញ​ខ្លួន ។ បើតាមការអះអាងពីនាង Yothika ... Read More »

បញ្ជូនជនសង្ស័យ ចំនួន ០២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ធ្វើឱ្យខូចខាតដោយចេតនា និងករណីលួច

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង០៩:៣០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន ០២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ធ្វើឱ្យខូចខាតដោយចេតនា និងករណីលួច ... Read More »

ស្លាប់និងបាត់ខ្លួន៨៣នាក់ដោយព្យុះលេខ​៩(Molave) នៅវៀតណាម​

វៀតណាម៖ យ៉ាងហោចណាសក៏មានមនុស្ស​៥៧នាក់ស្លាប់និងបាត់ខ្លួននៅដីគោក ដោយសារតែព្យុះលេខ​៩ ដែលមានឈ្មោះអន្តរជាតិ (Molave) និងមានអ្នកនេសាទ​២៦នាក់បាត់ខ្លួននៅដែនសមុទ្រ។ ដូច្នេះ មានអ្នកស្លាប់និងបាត់ខ្លួន សរុបដល់ទៅ​៨៣នាក់ ។ តាមរបាយករណ៍ពីការិយាល័យ គណៈកម្មាធិការមជ្ឈិមស្តីពីការទប់ស្កាត់គ្រោះធម្មជាតិ​ នៅព្រឹកថ្ងៃទី​២៩ ខែតុលា ព្យុះលេខ​៩ អមទៅដោយភ្លៀងនិងខ្យល់ខ្លាំង​ ... Read More »

ភ្ញាក់ផ្អើល ! លោកមេធាវី ទេព ពៅ បានគាំងបេះដូងស្លាប់ នៅក្នុងគ្លីនិក លី ស្រីវីណា

ភ្នំពេញ៖តាមប្រភពព័ត៌មានច្បាស់ការណ៍ ដែលទើបទទួលបាន បង្ហាញថា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នេះ លោកមេធាវី ទេព ពៅ អត្តលេខ៨៩៣ នៃក្រុមមេធាវីឯករាជ្យ មានអាការៈចុកពោះ ក៏បានទៅពិនិត្យនៅគ្លីនិក លី ... Read More »

រុស្ស៊ី ៖ ស្នើសុំ WHO វាយតម្លៃគុណភាពវ៉ាក់សាំងកូវីដ-១៩ ដែលខ្លួនផលិត និងចុះបញ្ជីប្រើប្រាស់បន្ទាន់

អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលដកស្រង់សម្តីតំណាងមូលនិធិទ្រព្យសម្បត្តិរដ្ឋរុស្ស៊ី បានបញ្ជាក់ថា នៅថ្ងៃទី ២៧ ខែតុលាស្ថាប័នវិនិយោគរបស់សហព័ន្ធរុស្ស៊ី បានសម្រេចដាក់ពាក្យសុំទៅអង្គការសុខភាពពិភពលោក(WHO)ជាផ្លូវការ ដើម្បីជំរុញឲ្យមានការចុះបញ្ជីប្រើប្រាស់ និងវាយតម្លៃលើគុណភាពវ៉ាក់សាំងកូវីដ–១៩ មានឈ្មោះ Sputnik V ដែលខ្លួនផលិតបាន។ ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ជំនាញខាងគាស់បន្ទប់លួចទ្រព្យសម្បត្តិខណៈកំពុងធ្វេីសកម្មភាព

ភ្នំពេញ៖ ជនសង្ស័យម្នាក់ខណៈកំពុងធ្វេីសកម្មភាពគាស់បន្ទប់ជួលរបស់ប្រជាពលរដ្ឋក៏ត្រូវម្ចាស់មកទាន់ឃាត់ខ្លួននិងស្វាគមន៍ម្នាក់មួយដៃមួយជេីងរួចប្រគល់ជូនសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់​ កាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ​ជនសង្ស័យមានឈ្មោះ ឌៀម ដារី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅនៅភូមិព្រៃព្រីងខាងជើង២ ... Read More »

ផ្ទុះកក្រើកព្រឹត្តិការណ៍ប្លែកថ្មីលើវិស័យក្រចកលើកដំបូងមិនធ្លាប់មាននៅកម្ពុជា

ភ្នំពេញ៖ ពិតជាគួរឱ្យភ្ញាក់ផ្អើលនិងសាទរខ្លាំងណាស់ក្រោយពីវិស័យសម្រស់ផ្នែកក្រចកបានរៀបចំព្រឹត្តិការណ៍ដ៏ធំមិនធ្លាប់មាននៅកម្ពុជា នោះគឺកម្មវិធីបង្ហាញពីកម្មវិធីប្រកួតរចនាក្រចក The Nail Cambodia New generation។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ក្រោមការចូលរួមដោយក្រុមអ្នកជំនាញលើវិស័យសម្រស់ អ្នកជំនួញ និងសិល្បករជាច្រើនរូបទៀត។    ... Read More »

លោកចេង មុនីរ៉ា ណែនាំអោយអាជ្ញាធរសង្កាត់ទាំង៨ ត្រូវយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ

       ភ្នំពេញ៖ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការងាររដ្ឋបាលទូទៅនៅក្នុងខណ្ឌអោយបានប្រសើរឡើងថែមទៀត លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំអោយអាជ្ញាធរសង្កាត់ទាំង៨ សហការជាមួយសមត្ថកិច្ច បន្តយកចិត្តទុកដាក់ ពង្រឹងការងារសន្តិសុខ រៀបចំសណ្តាប់  ... Read More »

ប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជួបប្រជុំជាមួយ ឧត្តមសេនីយ៍ត្រី ឡេ ... Read More »

បារាំងនិងអាល្លឺម៉ង់ត្រៀមដាក់ប្រទេសក្នុងគ្រាអាសន្នជាលើកទីពីរ ដោយកូវីដ​-១៩

អន្តរជាតិ៖ រដ្ឋាភិបាលបារាំង​ និងអល្លឺម៉ង់ មានគម្រោងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នជាលើកទីពីរ ខណៈការឆ្លងរាលដាលកូវីដ-​១៩ នៅក្នុងប្រទេសទាំងពីរកើនឡើងខ្ពស់ប៉ុន្មានថ្ងៃចុងក្រោយនេះ​។ គម្រោងខាងលើកើតឡើងក្រោយពេលចំនួនអ្នកស្លាប់ដោយកូវី—​១៩ កើនឡើង​៤០ភាគរយក្នុងតំបន់អឺរ៉ុប ក្នុងរយៈមួយសប្តាហ៍ប៉ុណ្ណោះ។ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នឹងជួបពិភាក្សាជាមួយ​បណ្តាអភិបាលរដ្ឋ ស្តីពីការបិទ ភោជនីយដ្ឋាន ... Read More »

បិសាចក្រហម Man United បំបាក់ក្រុមខ្លាំង RB Leipzig ខណៈBarcelona និង Chelsea ធ្វើបានល្អក្រៅទឹកដី

ការប្រកួតក្របខ័ណ្ឌ Champions League វគ្គជម្រុះតាមពូលសប្តាហ៍ទី២បានបញ្ចប់ហើយកាលពីយប់មិញ ដោយក្រុមខ្លាំងមកពីអង់គ្លេស បិសាចក្រហម Manchester United បានបំបាក់ក្រុមភ្ញៀវមកពីអាល្លឺម៉ង RB Leipzig ក្នុងលទ្ធផល ៥ទល់០ ។ ក្រុមបិសាចក្រហម ... Read More »

ប្រធាន FIFA លោក Infantino ឆ្លងជំងឺកូវីដ-១៩

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានប្រកាសថា លោក Gianni Infantino បានឆ្លងជំងឺកូវីដ-១៩។ បុរសវ័យ៥០ឆ្នាំ មានរោគសញ្ញាស្រាលហើយនឹងនៅដាច់ដោយឡែកពីគេរយៈពេល១០ថ្ងៃ។ ស្ថាប័ននេះបានអះអាងថា មនុស្សទាំងអស់ដែលបានទាក់ទងជាមួយប្រធាន FIFA អំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះត្រូវបានជូនដំណឹងហើយពួកគេកំពុងត្រូវបានស្នើសុំឱ្យចាត់វិធានការចាំបាច់ ។ ការបង្ហាញខ្លួនជាសាធារណៈចុងក្រោយរបស់លោក ... Read More »

Christian Coleman បានហាមឃាត់រយៈពេល២ឆ្នាំចំពោះការខកខានធ្វើតេស្តរកសារធាតុញៀន

ម្ចាស់ជើងឯកអត្តពលកម្មពិភពលោករត់ចម្ងាយ១០០ម៉ែត្រ កីឡាករChristian Coleman ត្រូវបានហាមឃាត់អស់រយៈពេល២ឆ្នាំបន្ទាប់ពីខកខានការធ្វើតេស្តរកសារធាតុញៀនចំនួន៣លើក។ កីឡាករសញ្ជាតិអាមេរិកវ័យ២៤ឆ្នាំដែលត្រូវបានព្យួរពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នឹងខកខានការពន្យារពេលចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូដែលត្រូវបានពន្យារពេលនៅឆ្នាំ ក្រោយ ។ Christian Coleman បានឈ្នះមេដាយមាសក្នុងការរត់ចម្ងាយ១០០ ម៉ែតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកនៅដូហា ក្នុងឆ្នាំ២០១៩ ... Read More »

Maradona ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកបន្ទាប់ពីអង្គរក្សរបស់គាត់ឆ្លងកូវីដ-១៩

យោងតាមភ្នាក់ងារសារព័ត៌មានអាហ្សង់ទីន Sebastian Sanchi បានឲ្យដឹងថា វីរបុរសបាល់ទាត់អាហ្សង់ទីនលោក Diego Maradona ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេកាលពីថ្ងៃពុធនៅឯគេហដ្ឋានរបស់គាត់ក្នុងប្រទេសអាហ្សង់ទីនបន្ទាប់ពីអង្គរក្សម្នាក់របស់គាត់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ អង្គរក្សរបស់អតីតកីឡាករបាល់ទាត់រូបនេះបច្ចុប្បន្នជាគ្រូបង្វឹកក្លិបបបាល់ទាត់អាហ្សង់ទីន Gimnasia y Esgrima La Plata នឹងត្រូវឆ្លងកាត់ការធ្វើតេស្តមួយនៅថ្ងៃព្រហស្បតិ៍នេះដើម្បីកំណត់ថា ... Read More »

ហានិភ័យ​ហេីយ!! ដល់ផ្លូវកោងមិនបង្អន់ល្បឿនពន្លះបង្គោលភ្លេីងស្តុបវត្តលង្កា​ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ យុវជនម្នាក់បានបេីករថយន្តToyota Prius ពន្លះបង្គោលភ្លេីងស្តុបវត្តលង្កា​ បណ្ដាលឲ្យរងការខូចខាត​យ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​២៩​ ខែតុលា​ ឆ្នាំ​២០២០​ តាមបណ្ដោយផ្លូវព្រះសីហនុ​ កែងផ្លូវប៉ាស្ទ័រ​ ក្នុងសង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ... Read More »

បុរសអនាថាម្នាក់ដេកស្លាប់មុខផ្ទះប្រជាពលរដ្ឋឡេីងហេីមស្អុយ​ទេីបដឹងដល់អាជ្ញាធរខណ្ឌទួលគោកចុះពិនិត្យ

ភ្នំពេញ​ ៖​ បុរសអនាថាម្នាក់បានដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋ​ តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ច​ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨​ ខែតុលា​ ឆ្នាំ​២០២០​ ។ ​ សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ​ ... Read More »

លោក ឃួង ស្រេង ទទួលអំណោយពីក្រុមហ៊ុន OCIC ឧបត្ថម្ភអង្ករ១០០តោន ដើម្បីយកចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្ដទទួល អំណោយពីសប្បុរសជនជំនួយ អង្ករ១០០តោន របស់ក្រុមហ៊ុន OCIC ដើម្បីយកទៅបន្តចែកជូន បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀហ និងជនងាយរងគ្រោះ ក្នុងមូលដ្ឋានរាជធានី ភ្នំពេញ ... Read More »

សង្វេគខ្លាំងណាស់…! ប្រពន្ធ​ និងសាច់ញាតិមកទ្រហោយំគ្រប់គ្នា​ ខណៈបុរសម្នាក់ត្រូវរថយន្តធុនធំបុកនិងកិនអូសជាង៥០ម៉ែត្រស្លាប់ក្នុងថ្លុកឈាម​ និងម្នាក់ទៀតរបួសស្រាល

ភ្នំពេញ​ ៖​ សម្លេងទ្រហោយំដ៏គួរឲ្យសង្វេគមួយបានបន្ទរឡេីង​ព្រមៗគ្នា​ពីសាច់ញាតិ បន្ទាប់ពីរថយន្តHINO ប្រភេទសណ្ដោងកុងតឺន័របានបេីកបុកម៉ូតូ​មួយគ្រឿង និងកិនបុរសម្នាក់អូសជាង៥០ម៉ែត្រ​ស្លាប់ក្នុងថ្លុកឈាម​ និងបុរសម្នាក់ទៀតរងរបួសស្រាល​ កាលពីវេលាម៉ោង៨​ និង៣០នាទី​យប់​ ថ្ងៃទី២៨ ខែតុលា ឆ្នាំ​២០២០ នៅតាមបណ្តាញផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ... Read More »

ទស្សនៈលោក ហ៊ុន ម៉ាណែត ៖« ខ្មែរពឹងលើខ្មែរ, ខ្មែរជឿជាក់លើខ្មែរ នេះជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍប្រទេសរយៈពេលវែង»

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ថ្លែងថា ៖ សមិទ្ធផលការងារជាក់ស្តែងកន្លងមករបស់រាជរដ្ឋាភិបាល គឺការបង្កើតឱកាសវិនិយោគសេដ្ឋកិច្ចជាតិ និងការធានានិរន្តរភាពនៃឱកាសរីកចម្រើនក្នុងរយៈពេលវែងលើមូលដ្ឋាននៃសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។ លោកបន្តថា «ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ លង់ជឿការឃោសនាបំប៉ោងសភាពការណ៍របស់អ្នកនយោបាយអគតិទាំងនោះ។ មេដឹកនាំ ... Read More »

ឯកឧត្តម ហ៊ុន ម៉ានី សូមក្រាបបង្គំព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ភ្នំពេញ៖ នៅក្នុងឱកាសដ៏មហាជ័យមង្គលបវរថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃពិធីបុណ្យខួបលើកទី១៦នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះអង្គ​ ខ្ញុំព្រះករុណា​ និងក្រុមគ្រួសារ​ ព្រមទាំងសហការី​ សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្ដែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាង ចំពោះ ... Read More »