ព័ត៌មានទាន់ហេតុការណ៍៖
'

តុលាការវៀតណាម​ដាក់ទោស​បុរស​អូស្ត្រាលី​ពីបទភេរវកម្ម ជាប់គុក​១២ឆ្នាំ

តុលាការមួយ​ក្នុងប្រទេសវៀតណាម​បានឃុំខ្លួន​បុរសជនជាតិអូស្ត្រាលី​ម្នាក់​ អាយុ​៧០ឆ្នាំ​ទៅហើយនោះ ឲ្យជាប់ពន្ធនាគាររយៈពេល​១២ឆ្នាំ ចោទប្រកាន់ពីបទ​ធ្វើអំពើភេរវកម្ម ។ សារព័ត៌មានប៊ីប៊ីស៊ី ផ្សាយ​នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ថា លោក Chau Van Kham ជាអ្នកធ្វើការនៅក្នុងឡត៍​នំ ដែលចូលនិវត្តន៍​ម្នាក់ ... Read More »

រថភ្លើងបុកគ្នានៅបង់ក្លាដែស ​ស្លាប់​ និងរងរបួសមនុស្សយ៉ាងតិច​ ជាង៥០នាក់

រថភ្លើង២ខ្សែ​ស្ថិតនៅភាគខាងកើត​របស់ប្រទេសបង់ក្លាដែស​ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបុកគ្នា បណ្តាលឲ្យស្លាប់​មនុស្សយ៉ាងតិច​១៤នាក់ និងជាង​៤០នាក់រងរបួស ។ នេះបើតាមមន្ត្រីរបស់​ប្រទេសនេះបញ្ជាក់ប្រាប់បណ្តាញផ្សព្វផ្សាយព័ត៌មាន ។ ប្រភពបានបញ្ជាក់ថា ហេតុការណ៍បានកើតឡើង​នៅពេលដែលរថភ្លើងមួយខ្សែ​កំពុងឆ្ពោះទៅកាន់​ទីក្រុងកំពង់ផែ Chittagong ក៏បានបុកជាមួយរថភ្លើងមួយខ្សែ​ដែលទិសដៅទៅកាន់​រដ្ឋធានី ដាកា ... Read More »

អ្នកស្រុកពារាំងដង្ហែព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ អមដោយសម្លៀកបំពាក់បុរាណសម័យនគរភ្នំ មហានគរ ឧត្តុង និងអាណានិគមនិយមបារាំង

ខេត្តព្រៃវែង៖ ដើម្បីចង់រក្សាប្រពៃណីនិងទំនៀមទម្លាប់និងវប្បធម៌ពីបុរាណមកនោះ នៅថ្ងៃ១៥ កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋនៅស្រុក ពារាំង ខេត្តព្រៃវែងនិងពុទ្ធបរិស័ទចំណុះជើងវត្ត វត្តមេ.សប្រចណ្ឌ បានរៀបចំក្បួនដង្ហែព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក ... Read More »

លោក យ៉ាន់ វិសាក់ ហៅសែ កាន់តែល្បីល្បាញ​រឿងឃុបឃិតឲ្យមាន​បទល្មើសនេសាទនៅ​ឃុំផ​ាត់សណ្ដាយ

ខេត្តកំពង់ធំ៖ ប្រជានេសាទ​នៅ​ឃុំ​ផាត់​សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្ត​កំព​ង់​ធំ បានឲ្យដឹងថានៅក្នុងបឹងទន្លេសាបនៃឃុំផាត់សណ្ដាយ កំពុងកើតមានបទល្មើសប្រើឧបករណ៍ខុសច្បាប់ប្រភេទឆ្នុកភ្លើងពណ៌ ណរ៉ាវ របាំងសាច់អួនក្រឡាញឹក និងរបាំងស្បៃមុងកើតឡើងយ៉ាងរាលដាលដោយគ្មានមន្ត្រីរដ្ឋបាលជលផល ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់នោះទេ ។ ប្រភពខ្លះបានឲ្យដឹងថាលោក យ៉ាន់ វិសាក់ ហៅសែ ... Read More »

ភាពយន្តកំប្លែងខ្លីសម្តែងរួមគ្នារវាងតារាសម្តែងខ្មែរចិនត្រៀមចាក់បញ្ចាំងហើយ

ភ្នំពេញ៖ ភាពយន្តសំណើចគ្រួសារដែលតារាកំប្លែងនាយកុយ តារាសម្តែង លោក ជា លាងឈែ និងតារាស្រី ចន្ធី ដាឡែន សម្តែងរួមគ្នាជាមួយតារាកំប្លែងមកពីប្រទេសចិននោះនឹងចាប់ផ្តើមចាក់បញ្ចាំងហើយនៅថ្ងៃទី១៣ខែវិច្ឆិកានេះនៅលើកញ្ចក់ទូរទស្សន៍Nice TV ចាប់ពីម៉ោង៧យបតទៅ។ ជាភាពយន្តបែបកំប្លែងថ្មីមួយដែលជាកិច្ចសហការផលិតរវាងផលិតករខ្មែរ និងផលិតករមកពីសាធារណរដ្ឋប្រជាមានិតចិន។  តាមការបញ្ជាក់របស់លោក ... Read More »

ក្មេងប្រុសម្នាក់ទៅលេងទឹកនៅរមណីយដ្ឋានថ្មរូងហុងជើងចូលក្នុងទុយយោបង្ហូរទឹកជាប់ដកមិនចេញ ស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុៈ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់បានស្លាប់ ពេលទៅលេងទឹកនៅរមណីយដ្ឋានថ្មរូង កាលពី រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយពេលកំពុងលេងទឹក ក្មេងរងគ្រោះបានផុងជើងខាងស្តាំ​ចូលក្នុងទុយយោបង្ហូរទឹកដែលគេដាក់​នៅកន្លែងល្បាក់ថ្ម ហើយជាប់ដកមិនចេញ ។ ភ្លាមៗដើម្បីសង្គ្រោះ ពលរដ្ឋក៏វាយបំបែកទុយយោនោះ​ ហេីយព្យាយាមដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យដែរ ប៉ុន្តែដោយអាការរបួសជើងធ្ងន់ធ្ងរពេក ... Read More »

សមត្ថកិច្ចនគរបាលជំនាញខេត្ត​ វែកមុខជនសង្ស័យដៃដល់ ព្រមទាំងគូកនចំនួន៣នាក់ ធ្វើសកម្មភាពយកកាំបិតកាប់យុវជនម្នាក់ស្លាប់ 

ខេត្តស្វាយរៀង​៖ សមត្ថកិច្ចនគរបាលបានស្រាវជ្រាវរហូតឈានទៅរកការឃាត់ខ្លួនជនសង្ស័យ២នាក់ទៀតសរុប៣នាក់ពាក់ពន្ធ័ករណីប្រើហិង្សាកាប់យុវជនម្នាក់បណ្ដាលអោយស្លាប់ ខណៈកំពុងជិះម៉ូតូតាមផ្លូវ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ​ កឹង​ ឃន​ ស្នងការនគរបាលខេត្ត​ បានចង្អុលដឹកនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់​ អោយកម្លាំងជំនាញ ដឹកនាំដោយ​លោកឧត្តមសេនីយ៍​ កុយ​ សុភាព​ ស្នងការរងនគរបាលខេត្ត ... Read More »

ទិដ្ឋភាពពេលរាត្រីទី២ នៃព្រះរាជពិធី បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ

ភ្នំពេញៈ នៅរាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមយ៉ាងច្រើនកុះករ ដើម្បីទស្សនាទិដ្ឋភាពថ្ងៃអុំទូកទី២ ដែលមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអញ្ជើញមកពីគ្រប់ទិសទី បានដើរកំសាន្តក្នុងទីក្រុងភ្នំពេញ ជាពិសេសមុខព្រះបរមរាជវាំង និងកន្លែងកម្សាន្តសំខាន់ៗជាច្រើនទៀតក្នុងបរិយាកាសរីករាយក្រៃលែង។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់កម្សាន្តដោយរីករាយ ក្នុងព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃនេះ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ពន្លត់ភ្លើងជ័យនៅវិមានឯករាជ្យ

ភ្នំពេញៈ នៅល្ងាចថ្ងៃច័ន្ទ ១៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

លោក សំរិទ្ធ ឯកសុវណ្ណ មានសុខភាពល្អប្រសើរ នឹងជាសៈស្បើយ ឆ្លងផុតគ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីប្តូរមកព្យាបាលនៅមន្ទីរពេទ្យ CHONBURI HOSPITAL

ប្រទេសថៃ៖ បុគ្គលិកមជ្ឈមណ្ឌលសារព័ត៍មាន «នគរវត្ត»ប្រចាំប្រទេសថៃឡង់ដ៍ បានជួយអន្តរាគមន៍យក« លោក សំរិទ្ធ ឯកសុវណ្ណ» ចេញពីមន្ទីរពេទ្យឯកជនទីក្រុងបាងកក ទៅកាន់មន្ទីរពេទ្យយោធាថៃ (CHONBURI HOSPITAL ) ដែលធានាពីសុវត្ថិភាពសុខភាពគាត់ដោយជោគជ័យ។ នេះបើតាមការបញ្ជាក់ពីលោក Sommas ... Read More »

ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដើរលេងកម្សាន្តនៅមុខព្រះបរមរាជវាំង មាត់ទន្លេ

ភ្នំពេញៈ  នៅរសៀលថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមយ៉ាងច្រើនកុះករ ដើម្បីទស្សនាការប្រណាំងទូកនៅខាងមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរក្នុងព្រះរាជពិធី បុណ្យអុំទូក អកអំបុក និងសំពះព្រះខែ។ នៅល្ងាចនេះ តាមបណ្តោយសួនច្បារមាត់ទន្លេ គិតចាប់ពីមុខផ្សាររាត្រី រហូតដល់កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ និងព្រះបរមរាជវាំង ... Read More »

អគ្គិភ័យឆាបឆេះរោងចក្រខ្លាំងណាស់នៅខណ្ឌដង្កោ

ភ្នំពេញ ៖ មានករណីអគ្គិភ័យ កំពុងឆាបឆេះរោងចក្រមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវ៥០ម៉ែត្រ ក្នុងភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ... Read More »

លោក កឹម សុខា ត្រូវបានឯកអគ្គរដ្ឋទូតអាមេរិក ចូលជួប នៅគេហដ្ឋាន

ភ្នំពេញ៖ នៅវេលាម៉ោង ២៖៣០នាទីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះឯកអគ្គរដ្ឋទូតអាមេរិក លោក ផាទ្រីក មូហ្វី បានចូលជួបសួរសុខទុក្ខលោក កឹម សុខា នៅក្នុងគេហដ្ឋានក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា នៅព្រឹកមិញនេះ ... Read More »

ក្រុមគ្រូពេទ្រ កំពុងត្រៀមព្យាបាល និងជួយសង្គ្រោះកីឡាករណាដែលជួបបញ្ហាផ្សេងៗ និងព្យាបាលជូនប្រជាពលរដ្ឋ ដែលលេងកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ ដើម្បីការពារប្រជាពលរដ្ឋ និងសង្គ្រោះកីឡាករទូក.ងណាដែលជួបបញ្ហាផ្សេងៗ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលត្រូវជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រុមគ្រូពេទ្យដែលយាមប្រចាំការ កំពុងផ្តល់សេវាពិគ្រោះ និងពិនិត្យបញ្ហាសុខភាព ជូនបងប្អូនប្រជាពលរដ្ឋយើងបានយ៉ាងល្អប្រសើរ ... Read More »

ក្មេងស្ទាវ២នាក់ដេញកាប់យុវជនម្នាក់កំពុងជិះម៉ូតូស្លាប់ផ្អើលក្រុងស្វាយរៀងទាំងព្រលប់

ខេត្តស្វាយរៀងៈ មានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរោមរោមមើលយ៉ាងច្រើនកុកកុញខណះយុវជនម្នាក់បានរងរបួសធ្ងន់ត្រង់ក្បាលហូឈាមធ្ងន់ធ្ងន់ បន្ទាប់ពីត្រូវជនសង្ស័យ២នាក់ជិះម៉ូតូកាន់ដាវដេញកាប់ក្រោយពីមានជម្លោះពាក្យសំដីគ្នាសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចខាងលិចស្ពានគយត្របែកស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា ជនរងគ្រោះមានឈ្មោះវ៉ា វិសាល អាយុ១៩ឆ្នាំ ... Read More »

ក្មេងប្រុសម្នាក់ ដែលវង្វេងបាត់ម្តាយនៅមុខវាំងកាលពីយប់មិញ ត្រូវរកឃើញម្តាយវិញហើយ

ភ្នំពេញ៖ បន្ទាប់ពីកម្លាំងនគរបាលរាជធានីភ្នំពេញ បានប្រទះឃើញក្មេងប្រុសម្នាក់ ដែលវង្វេងបាត់ម្តាយនៅមុខព្រះបរមរាជវាំងកាលពីយប់មិញ ត្រូវបានសមត្ថកិច្ចធ្វើការប្រកាសស្រាវជ្រាវរកក្រុមគ្រួសាររហូតបានជួបម្តាយរបស់ខ្លួនវិញ ។ ករណីក្មេងវង្វេងម្តាយខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចគោលដៅ៩ ផ្លូវលេខ១៣ កែងផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ... Read More »

ផ្ទះជាង​១ម៉ឺនខ្នងរងការបំផ្លាញដោយព្យុះកំណាចនៅ ឥណ្ឌា និងបង់ក្លាដែស

គិតមកដល់ថ្ងៃទី១០ ខែវិច្ឆិកា មន្រ្ដីគ្រប់គ្រងគ្រោះមហន្ដរាយបង់ក្លាដែស បានថ្លែងថា ខ្យល់ព្យុះកំណាច (ស៊ីក្លូន)  បានវាយប្រហារទៅលើប្រទេសបង់ក្លាដែស និង ឥណ្ឌា ចាប់តាំងពីយប់ ថ្ងៃសៅរ៍ មកម៉្លេះ បណ្ដាលឲ្យមនុស្សស្លាប់ និងលំនៅឋាន​ជាង៦០០០ខ្នង រងការខូចខាត។ ... Read More »

សារសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ថ្ងៃនេះជាថ្ងៃទី២ ហើយ នៃពិធីបុណ្យអុំទូក។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ, កូនក្មួយយុវជន និងភ្ញៀវទេសចរអន្តរជាតិចូលរួមកំសាន្តសប្បាយ និងស្វែងយល់ពីវប្បធម៍ប្រពៃណីទំនៀមទម្លាប់ដ៏ល្អរបស់ខ្មែរយើងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីព និងសំពះព្រះខែ ដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១០ ដល់ ១២ ... Read More »

ទិដ្ឋភាពនៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី២ !

ភ្នំពេញៈ ថ្ងៃនេះជាថ្ងៃទី២ហើយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩។ បងប្អូនប្រជាពលរដ្ឋនៅតែបន្តមកលេងកម្សាន្តក្នុងព្រះរាជពិធីនេះជាបន្តបន្ទាប់​។ ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំងដែលជាកន្លែងប្រណាំងទូក និងនៅតាមស្តង់តាំងពិពណ័ទំនិញផលិតផល គឺត្រូវបានរៀបចំយ៉ាងគួរជាទីទាក់ទាញ​។ ចំណែកបងប្អូនកងកម្លាំងមានសមត្ថកិច្ច​ ផ្នែកសុខាភិបាល​ សង្គ្រោះបន្ទាន់​ គឺបាននិងកំពុងតែឈរជេីងនៅតាមគោលដៅនីមួយៗ​ ... Read More »

ការអត់ធ្មត់មានព្រំដែន បើមិនបង្ក្រាប មិនមានទីបញ្ចប់ឡើយ

នៅពេលនេះ ប៉ូលិសកោះហុងកុង មិនអាចរក្សាការអត់ធ្មត់ទៅលើក្រុមបាតុករ គ្មានថ្ងៃបញ្ចប់ ដោយ ប៉ូលិសហុងកុងបាញ់បាតុករស្តែងៗតែម្តង ដើម្បីបង្ក្រាបបាតុកម្មដែលកាន់ក្តៅគគុកឡើងៗសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ត្រីប៉ូលិសហុងកុងមួយរូបបានប្រើប្រាស់កាំភ្លើង បាញ់ទៅលើបាតុករពាក់ម៉ាស់ម្នាក់បណ្តាលឲ្យរងរបួស ដោយសារតែរូបគេបានធ្វើការតវ៉ាបំពានលើបំរាម ... Read More »

បាតុកម្មនៅលីបង់ មិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ

ប្រជាពលរដ្ឋលីបង់ បានធ្វើបាតុកម្ម នៅទូទាំងប្រទេស អស់រយៈពេលជាច្រើនសប្ដាមកហើយដោយគួបផ្សំនឹងការរឹតបន្ដឹងនូវការធ្វើចរាចរណ៍ប្រាក់ដុល្លារថែមទៀតផង ទើបធ្វើឲ្យប្រទេសនេះ​ ប្រឈមនឹងកង្វះខាតប្រេងឥន្ធនៈប្រើប្រាស់។ ម្ចាស់ស្ថានីយប្រេងឥន្ធនៈជាច្រើន នៅក្នុងរដ្ឋធានីប៉េរូត បានឲ្យដឹងថា ពួកគាត់​នឹងមិនបញ្ជាទិញប្រេងចូលបន្ដទៀតទេ ព្រោះនៅពេលនេះ រដ្ឋាភិបាល​បានរឹតបន្ដឹងនូវការធ្វើចរាចរណ៍ប្រាក់​ដុល្លារ។ រីឯបញ្ហាកង្វះខាតប្រេងឥន្ធនៈនេះ បានកើតឡើង ​ដោយសារមានវិបត្ដិហិរញ្ញវត្ថុ និងការផ្ទុះឡើងនូវបាតុកម្ម ... Read More »

អ៊ីរ៉ង់រកឃើញអណ្តូងប្រេងថ្មី មានប្រេង ជាង​៥៣ពាន់លាន បារ៉ែល

ក្នុងពេលដែលកំពុងរងការដាក់ទណ្ឌកម្ម លើវិស័យប្រេង ពេលនេះអ៊ីរ៉ង់បានប្រកាស ធ្វើឲ្យ អាមេរិក«ស្រក់ទឹកមាត់ទៀតហើយ»​​ដោយប្រកាសរកឃើញអណ្តូងប្រេង ដ៏ធំលំដាប់ ពិភពលោក ។ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសសាន រ៉ូហានី បានប្រកាសថា ក្រុមអ្នករុករកប្រេងអ៊ីរ៉ង់បានរកឃើញអណ្តូងប្រេង ​ដ៏ធំដែលមានខួងយកប្រេងបានរហូតដល់ទៅ​៥៣ពាន់លានបារ៉ែល​។ ... Read More »

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និង បារាំងនៅថ្ងៃនេះ នឹងជួបពិភាក្សាជាមួយ លោក កឹម សុខា

ភ្នំពេញ៖ រំលងតែមួយថ្ងៃប៉ុណ្ណោះ ដែលតុលាការសម្រេចកែប្រែកាតព្វកិច្ចមួយចំនួន ធ្វើអោយលោកកឹម សុខា មានសិទ្ធិចាកចេញពីផ្ទះបាន ក៏អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក កឹម សុខា ជួបពិភាក្សាជាមួយលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និង ... Read More »

ស្ត្រីម្នាក់ត្រូវគេប្រទះឃើញស្លាប់ក្បែរផ្ទះខ្លួនឯង

ខេត្តព្រះសីហនុ ៖ បើ​តាម​សេចក្តីរាយការណ៍​របស់សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​លង់ទឹក​ស្លាប់​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួនឯង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​៨​និង​៣០​នាទី ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​កំពុងទូក ស្ថិត​ក្នុងភូមិ​ភ្នំ​តូច ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ សេចក្តីរាយការណ៍​បន្ត​ថា ... Read More »

ពេលដ៏ខ្លីខាងមុខ កូរ៉េខាងត្បូង នឹងឈប់ពឹងទាហានអាមេរិក ការពារ ដោយបង្កើនកម្លាំងការពារខ្លួនឯងវិញ

ការឈរជើងទាហានអាមេរិកក្នុងទឹកដីកូរ៉េខាងត្បូង កាន់តែធ្វើឲ្យស្ថានភាពទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង កាន់តែតានតឹងថែមទៀត ។ មិនតែប៉ុណ្ណោះ ការចំណាយរបស់កូរ៉េខាងត្បូងទៅលើទាហានអាមេរិកក៏កាន់តែច្រើនផងដែរ​។ ចំណែកកូរ៉េខាងត្បូង វិញ ក៏មិនអនុញ្ញាតឲ្យអាមេរិកវាយប្រហារកូរ៉េខាងជើង ដែលជាបងប្អូននោះដែរ​។ ចំណុចទាំងនោះហើយ បានជា កូរ៉េខាងត្បូង នឹងឈប់អាស្រ័យទៅលើកម្លាំងការពាររបស់អាមេរិក ... Read More »

បុរស២នាក់ស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍២ផ្សេងគ្នា

ភ្នំពេញ៖ បុរស២នាក់ បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍២ផ្សេងគ្នា ដោយម្នាក់សង្ស័យស្រវឹងស្រាបានជិះម៉ូតូម្នាក់ឯងជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ និងម្នាក់ទៀតស្លាប់ដោយសារតែរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបុកយ៉ាងពេញទំហឹងបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម ។ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ ។ យោងតាមប្រភពពីមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានឲ្យដឹងថា ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០៤ ... Read More »

ឆ្កឹះលួចកញ្ចក់រថយន្តម្ចាស់ឃេីញទាន់ដេញចាប់ជាប់ប្រគល់ជូននគរបាលចាត់ការតាមច្បាប់

ភ្នំពេញ​៖​ ជនសង្ស័យ៣នាក់បានធ្វេីសកម្មភាពលួចកាច់កញ្ចក់រថយន្តតែម្ចាស់ឃេីញទាន់ក៏ដេញចាប់ប្រគល់ជូននគរបាលកាលពីវេលាម៉ោង១០និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ ត្រង់ចំណុចមុខផ្ទះជនរងគ្រោះ ផ្លូវបេតុងផ្ទះលេខ 4E0 ភូមព្រៃសាលា សង្កាត់កាកាប ២ ខណ្ឌពោធិ៍សែនជ័យ  ។ ជនសង្ស័យទី១ ... Read More »

ជនជាតិសេរីលង្កាម្នាក់ដេកស្លាប់លើគ្រែដោយសារជំងឺគាំងបេះដូង 

ខេត្តសៀមរាបៈ  តាមសេចក្ដីរាយការណ៍ពីនគរបាលប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំ បានអោយដឹងថាមានមនុស្សដេកស្លាប់លើគ្រែក្នុងបន្ទប់លេខ១២៦  សណ្ឋាគារFcc កាលពីវេលាម៉ោង ១២និង២០នាទី ថ្ងៃទី១០ខែ វិច្ឆិកាឆ្នាំ ២០១៩ ក្នុងភូមិ មណ្ឌល២  សង្កាត់ ស្វាយដង្គំ  ក្រុងសៀមរាប  ខេត្តសៀមរាប។ ... Read More »

ជិះម៉ូតូធ្វើសកម្មភាពជួញដូរគ្រឿងញៀនដឹងដល់សមត្ថកិច្ចចុះមកចាប់ខ្លួន

ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាចេញពីពន្ធនាគារម្នាក់ ជិះម៉ូតូធ្វើសកម្មភាពជួញដូរគ្រឿងញៀន លាក់មិនជិតដឹងដល់សមត្ថកិច្ច ក៏ចុះមកធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១១និង២៥នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចលើផ្លូវខ្នងប្រឡាយ ស្ថិតក្នុងភូមិព្រៃសំរោង ឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ... Read More »

រថយន្ដស្ទូចបើកបត់ឆ្វេងឆ្លងផ្លូវបណ្ដាលឲ្យម៉ូតូមួយគ្រឿងបើកបុករងរបួសធ្ងន់ស្រាល៣នាក់

ខេត្តកណ្ដាលៈ នារីម្នាក់រងរងរបួសធ្ងន់ និង២នាក់ទៀតរងរបួសស្រាល ខណៈបើកម៉ូតូឌុបគ្នា បានបុករថយន្ដស្ទូចមួយគ្រឿងបើកបត់ឆ្វេងឆ្លងផ្លូវពេញមួយទំហឹង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ២៨-២៩  ស្ថិតក្នុងភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល  ... Read More »