ព័ត៌មានទាន់ហេតុការណ៍៖
'

ម៉ិច ម៉ារីកា រំពឹងកាន់តែខ្ពស់ដើមឆ្នាំក្រោយ

ភ្នំពេញ៖ តារាសម្តែង កញ្ញា ម៉ិច ម៉ារីកា បានស្ងប់ស្ងាត់ការងារសិល្បៈមួយរយៈពេលខ្លីក្រោយស្ថានភាពសុខភាពមិនអំណោយផល ។ ក្រោយបង្ហាញមុខក្នុងពិធីសម្ពោធភាពយន្តរឿង បិសាចគំនូរ តារាស្រីរូបនេះបញ្ជាក់ថា ការងារសិល្បៈនាងនៅតែមាន ហើយដើមឆ្នាំក្រោយ នឹងកាន់តែច្រើនទ្វេដង ។ ម៉ិច ... Read More »

រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ ប្រធានាធិបតីស៊ីរីទីបំផុតត្រូវតែលាលែងពីតំណែង

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis បានបញ្ជាក់ថា ប្រធានា ធិបតីស៊ីរី លោក បាសា អាល់អាសាដ នៅទីបំផុតនឹងត្រូវលាលែងចេញពីតំណែង និងត្រូវបាត់បង់អំណាចដោយសារតែពលរដ្ឋស៊ីរីអស់ទំនុកចិត្ត។ លោក Mattis បានបញ្ជាក់ថា ... Read More »

សំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ AFF Suzuki Cup មានដាក់លក់ក្នុងកម្មវិធី ផាយ ផេ

ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសថា សំបុត្រសម្រាប់ចូលទស្សនាការប្រកួតបាល់ទាត់ក្របខ័ណ្ឌ AFF Suzuki Cup រវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងក្រុមជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី ០៨ វិច្ឆិកា និងរវាងកម្ពុជា និងឡាវ ... Read More »

មន្ទីរសម្រាកព្យាបាលនិងសម្ភពកំពតសង់តេ គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល

ភ្នំពេញ ៖ ដោយអាងអំណាចឪពុកក្មេក និងម្តាយក្មេកជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពតកូនប្រសាបើក មន្ទីរ សម្រាកព្យាបាលនិងសម្ភពកំពតសង់តេ គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលអស់រយៈពេលជាងបីខែមកហើយ ដោយកំពុងតែដំណើរការយ៉ាងរលូនគឺពុំមាននរណាម្នាក់ហ៊ានមករំខានអ្វីឡើយ ។ គ្លីនិកអត់ច្បាប់នេះ ស្ថិតនៅ ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ... Read More »

ជំនួបប្រចាំ ឆ្នាំ រវាងនាយអន្តោប្រវេសន៍កម្ពុជា ថៃ លើស្ពានមិត្តភាព ច្រកទ្វារអន្តរជាតិ

ប៉ោយប៉ែត៖ ជំនួបប្រចាំ ឆ្នាំមួយរវាងនាយអន្តោប្រវេសន៍កម្ពុជា ថៃ លើស្ពានមិត្តភាព កម្ពុជា ថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីពង្រឹង និងបង្កើនកិច្ចប្រតិបត្តការរវាងគ្នា និងគ្នាកាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ។ នៅក្នុងជំនួបប្រចាំ ... Read More »

កម្ពុជានឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំនៅវិមាន ឈ្នះ=ឈ្នះ ៣យប់ ៣ថ្ងៃ

ភ្នំពេញ ៖ ថ្លែងពីលើវេទិកាក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនី នៅថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន ... Read More »

ជនជាតិ​វៀតណាមសម្រុក​ចូលមកនេសាទ​​នៅក្នុងស្រុកអង្គរបុរី និងបុរីជលសា គ្រាដែលត្រីត្រូវខ្លាំង

ខេត្តតាកែវ៖ គ្មានទេការបង្ក្រាប​​របស់មន្ត្រីមានសមត្ថកិច្ច​ចំពោះជនជាតិវៀតណាម ដែលចូលមកនេសាទ​នៅក្នុង​ស្រុក​បុរីជលសា និងស្រុកអង្គរបុរី ខេត្តតាកែវ ។ រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ គេរាយការណ៍ថា បណ្តាអ្នកនេសាទជនជាតិវៀតណាម​កាន់តែច្រើនបានសម្រុកចូលមកនេសាទក្នុងទឹកដីខ្មែរ ដោយបានបង់ប្រាក់​ឲ្យមន្ត្រីជំនាញទៅតាមទំហំនៃបទល្មើសជលផល ។ ប្រធានមន្ទីរកសិកម្ម​រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ធ្លាប់បាន​អះអាងថា កម្លាំងមន្ត្រីជលផលក្រោមឱវាទរបស់លោក ... Read More »

អេសស៊ីជី បន្តអាហារូបករណ៍ចែករំលែកក្ដីសុបិនឆ្នាំទី ៥ ដល់សិស្សវិទ្យាល័យ ២៥០ នាក់

ភ្នំពេញ៖ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៨នេះ អេសស៊ីជី (SCG) ដែលជាពហុសាជីវកម្មឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន នៅថ្ងៃនេះ បានប្រកាសបន្តកម្មវិធីអាហារូបករណ៍ “អេសស៊ីជី ចែករំលែកក្ដីសុបិន” ដែលមានអនុវត្តនៅទូទាំងតំបន់អាស៊ាន ដោយបានផ្ដល់អាហារូបរណ៍ដល់សិស្សឆ្នើមនៅវិទ្យាល័យចំនួន ... Read More »

ផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋភូមិព្រែកថ្លឹងលក់ដីរួមតែមិនបានលុយ

ភ្នំពេញ ៖ ផ្ទុះការតវ៉ាជាថ្មីម្ដងទៀតនៅ វត្ដគោកអំពិល ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ពីព្រោះអ្នកភូមិបានមូលមតិគ្នាផ្ដិតមេដៃលក់ដីរួម មួយ កន្លែងនៅក្នុងភូមិឲ្យទៅក្រុមហ៊ុនមួយដែល មិនស្គាល់ឈ្មោះ ដោយបានចែកលុយ ប្រជាពលរដ្ឋក្នុងមួយគ្រួសារ១ពាន់ដុល្លារ លុះដល់ពេលមេក្រុមចែកលុយមានអ្នកខ្លះបានហើយ អ្នកខ្លះទៀតមិនបានធ្វើឲ្យអ្នកដែលមិនបានទទួលលុយនោះមានការខឹងសម្បាទៅនឹងមេក្រុមក៏ផ្ទុះការតវ៉ាប្រកែក ... Read More »

សម្តេចតេជោហ៊ុន សែន អបអរសាទរ ថ្ងៃបើកបវេនកាលសម្រាប់ឆ្នាំសិក្សាថ្មី ២០១៨-២០១៩ !

ភ្នំពេញ៖ ថ្ងៃទី០១​ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ​​ ជាថ្ងៃដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតរបស់ក្មួយៗ ចៅៗជាសិស្សានុសិស្សចំណេះទូទៅទាំងអស់ ដែលជាកុលបុត្រ កុលធីតាជាទីស្រលាញ់របស់យើងគ្រប់ៗគ្នា មានឱកាសទទួលបាននូវការអប់រំ ឱកាសក្នុងការបន្តការសិក្សារៀនសូត្រ និងជាថ្ងៃចាប់ផ្តើមជីវិតសិក្សាដំបូងរបស់កុមារតូចៗ ដែលទើបនឹងដល់អាយុចូលសាលារៀន។​ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមប្រកបដោយភាពស្និទ្ធស្នាលជាមួយជនរួមជាតិស្របពេលដែលឆ្នាំ២០១៨ ... Read More »

ដោះលែងជនបរទេសដែលបង្ហោះរូបអាសអាភាសនិងវាយសង្សារផ្អើលហ្វេសប៊ុក

ភ្នំពេញ ៖ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្ហោះរូបអាសអាភាស និងវាយសង្សារជនសង្ស័យជាជនជាតិអុីស្រាអែលម្នាក់ត្រូវបានលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញដោះលែងវិញយ៉ាងស្ងៀមស្ងាត់បាត់ទៅហើយ ។ បើតាមសមត្ថកិច្ចជនសង្ស័យមាន ឈ្មោះ Tom Stienments ភេទប្រុស អាយុ៣៣ឆ្នាំ ... Read More »

កិច្ចប្រជុំក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោក រដ្ឋមន្ត្រី លឹម គានហោ

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៨ កិច្ចប្រជុំក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោករដ្ឋមន្ត្រី ... Read More »

បង់ក្លាដែស និងសហភាពមីយ៉ាន់ម៉ា បានព្រមព្រៀងគ្នា ដើម្បីចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា

ការចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នឹងត្រូវធ្វើឡើងនៅក្នុងខែវិច្ឆិកានេះ ក្រោយក្រុមអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិ បានព្រមានថា អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនភាគតិចមូស្លីមមួយនេះ នៅតែបន្តកើតឡើងនោះ។ ជនភាគតិចរ៉ូហ៊ីងយ៉ាជាង៧២ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីការចាត់វិធានការដ៏ឃោឃៅពីក្រុមយោធាសហភាពមីយ៉ាន់ម៉ា កាលពីខែសីហា ឆ្នាំ២០១៧កន្លងទៅ ដើម្បីបោះទីជម្រកបណ្តោះអាស័ន្ននៅតាមជំរំមានមនុស្សច្រើនកុះកនៅក្នុងប្រទេសបង់ក្លាដែស និងធ្វើ ឲ្យពួកគេជួបរឿងរ៉ាវដ៏គួរឲ្យខ្លោចផ្សា ទាំងការចាប់រំលោភសេពសន្ធវៈ ឃាតកម្មយ៉ាងរង្គាល ... Read More »

ឪពុកចាប់រំលោភកូនបង្កើតជាច្រើនលើក កូនទ្រាំមិនបានប្រាប់ម្តាយ ទើបបែកការប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និង កម្លាំងអាវុធហត្ថផ្ទៃប្រទេស ឃាត់ខ្លួន បន្ទាប់ពីម្តាយ និងកូនបានដាក់ពាក្យប្តឹង ទៅសមត្ថកិច្ចអាវុធហត្ថផ្ទៃប្រទេស ពីបទរំលោភសេពសន្ធវៈកូនស្រីរបស់ខ្លួនជាញឹកញាប់ ។ ការឃាត់ខ្លួន នេះគឺធ្វើឡើងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ... Read More »

ក្រុមការងារចម្រុះ ចុះអនុត្តច្បាប់ចំពោះរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស តម្រូវឲ្យរថយន្តមួយគ្រឿងកាត់ទ្រុងចោល

ខេត្តកំពង់ឆ្នាំង ៖ រថយន្តមួយគ្រឿង ត្រូវបានកម្លាំងចម្រុះនៃគណៈកម្មការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណបច្ចេកទេស រកឃើញថា បានត ទ្រុងខុសលក្ខណៈបចេ្ចកទេសទាំងទ្រវែង និង កម្ពស់ ។ ការឃាត់រថយន្តនេះ គឺធ្វើឡើងកាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ... Read More »

រម្ងាស់ទឹកត្រី និងស្ងោស៊ុប ហើយដើរចោលភ្លេចខ្លួន ភ្លើងចង្ក្រានរាលឆេះម៉ត់

ខេត្តស្វាយរៀង៖ ផ្ទះបាយមួយខ្នង ដែលមានទំហំ៤ម៉ែត្រគុណ៦ម៉ែត្រ ធ្វើពីឈើ ជញ្ជាំងសង្កសី ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងមិនអាចពន្លត់ទាន់ពេល ខណៈដែលម្ចាស់ផ្ទះរម្ងាស់ទឹកត្រី និងស្ងោស៊ុប ហើយដើរចោលភ្លេចខ្លួនកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ... Read More »

អភិបាលខណ្ឌច្បារអំពៅណែនាំមន្ត្រីឲ្យយកចិត្តទុកដាក់លើការងារសណ្តាប់ធ្នាប់ និងបរិស្ថាន

ភ្នំពេញ៖ ជាថ្មីម្តងទៀតលោកចេង មុនីរ៉ា អភិបាលខណ្ឌ បានស្នើឲ្យមន្ត្រី គ្រប់ការិយាល័យ ជាពិសេសការិយាល័យជំនាញទទួលបន្ទុកអនុវត្តផែនការសកម្មភាពការងារ ត្រូវរួមគ្នាអនុវត្តភារកិច្ចលើការងារគ្រប់ផ្នែកប្រកបដោយឆន្ទះ មានភាពទទួលខុសត្រូវ ធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លារភាព រួមមានការងារផ្តល់សេវាសាធារណៈ ការងាររៀបចំសណ្តាប់ធ្នាប់ ការងារបរិស្ថាន ... Read More »

ប្រជាពលរដ្ឋរស់នៅ ខណ្ឌមានជ័យ សុំឲ្យអាជ្ញារធររាជធានី ជួយដោះស្រាយបញ្ហាសំរាម សន្តិសុខ លូ ផ្លូវ ការផ្ដល់សេវាសាធារណៈ ទឹក ភ្លើង និងការអភិវឌ្ឍមូលដ្ឋាន ជូនពួកគាត់

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅខណ្ឌមានជ័យ សំណូមពរអាជ្ញារធររាជធានីភ្នំពេញ ជួយដោះស្រាយ ជូនពួកគាត់ បញ្ហាសំខាន់ គឺបញ្ហាបរិស្ថាន សន្តិសុខសណ្តាប់សាធារណៈ ការផ្ដល់សេវាសាធារណៈ ផ្លូវ លូ ទឹក ភ្លើង និងការអភិវឌ្ឍមូលដ្ឋានជូនពួកគាត់ ខណៈ ... Read More »

មន្ត្រីការពារជាតិអាមេរិក ស្នើឲ្យកោះតៃវ៉ាន់់បង្កើនមូលនិធិការពារជាតិ

មន្ត្រីការពារជាតិអាមេរិក បានស្នើដល់កោះតៃវ៉ាន់ ឲ្យបង្កើនមូលនិធិការពារជាតិដើម្បីធ្វើឲ្យកម្លាំង ការពារប្រទេសនេះកាន់តែខ្លាំងជាងមុនទប់ទលនឹងការគំរាមកំហែងពីប្រទេសចិន ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំស្តីពីពាណិជ្ជកម្ម អាមេរិក តៃវ៉ាន់ ដែលរៀបចំឡើងនៅទីក្រុង Annapolis រដ្ឋ ម៉ារីឡែន លោក David Helvey ... Read More »

តុលាការសម្រេចឃុំខ្លួន បុរសម្នាក់យកពឹលវាយប៉ូលិសពេលកំពុងចុះទៅសម្របសម្រួលរឿងហិង្សា

ខេត្តកណ្តាល៖ អ្នកស្រី ពេជ្រ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ជនសង្ស័យម្នាក់បាមយកពឹលលបវាយប៉ូលិស បណ្តាលឲ្យរបួស ពេលកំពុងចុះទៅសម្របសម្រួលរឿងហិង្សា ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” ដែលប្រព្រឹត្តនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្ត កណ្តាល ... Read More »

ជនសង្ស័យ៦នាក់ ព្រមទាំងកាំភ្លើងខ្លីមួយដើម ត្រូវនគរបាលឆ្មក់បង្ក្រាប ករណីប្លន់ម៉ូតូ

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ៦នាក់ជាបន្តបន្ទាប់ នៅចំណុច៣ទីតាំងផ្សេងគ្នាពាក់ពន្ធ័ករណីលួចទ្រព្យសម្បត្តិបានសម្រេច, លួចទ្រព្យសម្បត្តិមិនបានសម្រេច និងជិះម៉ូតូដេញធ្លាក់ប្លន់ម៉ូតូពីប្រជាពលរដ្ឋ ។ នគរបាលព្រហ្មខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ​រួមមាន៣ករណីផ្សេងគ្នាមានដូចជា ៖ ករណីទី១ . លួចមានស្ថានទម្ងន់ទោស ... Read More »

ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្ន ត្រូវម៉ូតូមកពីក្រោយបុក រងរបួសធ្ងន់២នាក់

ខេត្តស្វាយរៀង៖ នារី២នាក់បានរងរបួសធ្ងន់ ដោយករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូ និងម៉ូតូ ខណៈដែលជិះម៉ូតូហុងដាបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នមិនមើលឆ្វេងស្ដាំ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅចំណុចក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា នារីរងគ្រោះទាំង២នាក់ ... Read More »

រំលឹកឡើងវិញ ពីគ្រោះថ្នាក់យន្តហោះ នៅតំបន់អាស៊ី ភាគអាគ្នេយ៍ស៊ី

មកទល់ពេលនេះ មធ្យោបាយធ្វើដំណើរតាមយន្តហោះ ត្រូវបានចាត់ទុកថា មានសុវត្ថិភាពបំផុតលើពិភពលោក ដោយ តួលេខគ្រោះថ្នាក់ទាបបំផុត បើប្រៀបធៀបនឹងមធ្យោបាយធ្វើដំណើរផ្សេងទៀត ដូចជារថយន្ត រថភ្លើង ម៉ូតូ កប៉ាល់ នាវា… ។ ប៉ុន្តែ នៅពេលដែលគ្រោះថ្នាក់យន្តហោះកើតឡើង ... Read More »

នគរបាលខណ្ឌសែនសុខបញ្ជូនជនសង្ស័យ៨នាក់ទៅតុលាការ

ភ្នំពេញ៖ ជនសង្ស័យ៨នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់លើសំណុំរឿង២ករណីផ្សេងគ្នា ក្រោយពីបញ្ចប់ពីសាកសួររួចកាលពីម៉ោង៨និង៣០នាទីព្រឹក ថ្ងៃពុធ ទី៣១ ខែតុលា ២០១៨ ។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះ មានពាក់ព័ន្ធចំនួន០២ ករណីផ្សេងគ្នា ... Read More »

ឃាត់​ខ្លួនមនុស្ស​៦នាក់​ ដកហូតវត្ថុតាងមួយចំនួនក្នុងប្រតិបត្ដិ​កា​រ​បង្រ្កាបមុខសញ្ញាមេ​កន្ទុយលេខ

ខេត្តកំពង់ស្ពឺ​ ៖ កម្លាំង​នគរបាល​ស្រុក​សំរោងទង បានបើកប្រតិបត្ដិ​កា​រ​បង្រ្កាបមុខសញ្ញាមេ​កន្ទុយលេខ (ល្បែងឆ្នោតខុសច្បាប់) ម្នាក់​ ដកហូតវត្ថុតាងបានមួយចំនួន ព្រមទាំងឃាត់​ខ្លួនមនុស្ស​ប្រាំមួយនាក់ ដែលសុទ្ធសឹងជាក្រុមអ្នកញៀនល្បែងមួយនេះចាត់ការតាមនីតិវិធី ។ ការបង្ក្រាបនេះធ្វើឡើង កាលពី​ វេលាម៉ោង​ ១៥​ និង​៤០នាទី​ ... Read More »

អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា​បញ្ជាឲ្យកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់​

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បានចុះរៀបចំសណ្តាប់ធ្នាប់​ក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ។ បន្ទាប់ពីបានបញ្ជាពីលោកលឹម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ ៧មករា និងលោកវរៈសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា ... Read More »

ករណីលិចទូកនៅស្រុកស្អាង មកដល់ពេលនេះ សមត្ថកិច្ចរកឃើញសាកសពជនរងគ្រោះ​គ្រប់ចំនួន

ខេត្តកណ្តាលៈ ករណីលិចទូក កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ដែលបណ្តាលឲ្យជនរងគ្រោះ៣នាក់បាត់ខ្លួន នោះ មកដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចបានរកឃើញសាកសពគ្រប់ចំនួន៣នាក់​ហើយ ... Read More »

ក្មេងទំនើង១៧នាក់ ផឹកសុីស្រវឹងបង្កអុកឡុកទីសាធារណ: ត្រូវនគរបាលក្រុងសំរោងចាប់ឃាត់ខ្លួន

ខេត្តឧត្តរមានជ័យ៖ លោកវរៈសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានដឹកនាំកម្លាំង ចំនួន១៦នាក់ និងនគរបាលប៉ុស្តិ៍សំរោងចំនួន០៣នាក់ ចុះល្បាតនៅតាមបណ្តាភូមិសាស្ ត្រក្រុងសំរោង និងពង្រាយ កម្លាំងនៅបរិវេណ សួនច្បារមុខ សាលាខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនក្មេងទំនើងចំនួន ... Read More »

ប៉ុនប៉ងធ្វើមនុស្សឃាតគេចខ្លួន៩ឆ្នាំ ចូលស្រុកវិញ សមត្ថកិច្ចចាប់ដល់ផ្ទះ

ខេត្តកំពង់ស្ពឺ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តកំពង់ស្ពឺបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីប៉ុនប៉ងមនុស្សឃាត ដែលបានរត់គេចខ្លួនអស់រយៈពេល៩ឆ្នាំមកហើយដើម្បីប្រគល់ឲ្យស្ថាប័នតុលាការចាត់ការ ។ ការឃាត់ខ្លួននេះ ធ្វើឡើងដោយ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃ ស្នងការដ្ឋាននគរបាលខេត្ត នៅចំណុច ភូមិត្បែស ... Read More »

រថយន្ត និងម៉ូតូបុកគ្នានៅផ្លូវបំបែកជាបួន បណ្តាលឲ្យបុរស២នាក់ របួសធ្ងន់

ភ្នំពេញ ៖ បុរស២នាក់បើកម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តបើកឆ្លងផ្លូវពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ កាលពីម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវហាណូយកែងនឹងផ្លូវ១៩៧០ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសវ័យជាង៤០ឆ្នាំម្នាក់បើករថយន្តមួយគ្រឿងម៉ាកហុង CRV ពណ៌ទឹកប្រាក់ ... Read More »